-
អ្នកបើកបរការណូតដែលរងគ្រោះថ្នាក់ប៉ះគ្មាជាមួយក្រុមជនល្មើសក្នុងបេសកកម្មបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបឥឡូវបានស្លាប់ហើយ
ខេត្តពោធិសាត់៖ អ្នកបើកបរការណូតដែលរងគ្រោះថ្នាក់ប៉ះគ្មាមួយប្រ៉ាវជាមួយក្រុមជនល្មើសក្នុងបេសកម្មបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបឥឡូវបានស្លាប់ហើយនៅព្រឹកថ្ងៃទី៩មេសា២០២១ម្សិលមិញនៅវេលាម៉ោង៦ព្រឹកក្នុងមន្ទីពេទ្យឯក្រុងភ្នំពេញ ។ នេះបើតាមការអោយដឹងពីនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់ នារសៀលថ្ងៃទី១០មេសា២០២១ ។ សូមបញ្ជាក់ថាគ្រោះថ្នាក់បណ្តាលអោយអ្នកបើកបរការណូតម្នាក់រងរបួសនៅពេលចេញបេសកម្មល្បាតការពារកន្លែងអភិរក្សជលផលអតីតឡូរត៍នេសាទលេខ៦ បានជួបគ្រោះថ្នាក់នៅវេលាម៉ោង៩និង៤០នាទីនៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចកន្លែងអភិរក្សខាងលើស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ ។ ជនរងគ្រោះមានឈ្មោះ ឡេង ពេជ្រ អាយុ ៣៧ឆ្នាំ រសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។ បច្ចុប្បន៍សាកសពជនរងគ្រោះត្រូវបានឪពុកម្តាយសាចញ្ញាតិបង ប្អូនដឹកយមមកលំនៅឋានផ្ទះបណ្តែតទឹក និងតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។ នាយខណ្ឌ័រដ្ឋបាលបានអោយដឹងថាពេលនេះក្រុមជនសង្សយ័ដែលប្រព្រិត្តបទល្មើសត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះកុំពង់បើកការស្រាវបន្ទាន់និងកំណត់មុខសញ្ញាជនដៃដល់៕
-
រាជធានីភ្នំពេញភូមិសាស្រ្តមួយចំនួន នឹងត្រូវបិទចាប់ពីម៉ោងសូន្យយប់នេះ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងសន្នីសិទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅភូមិសាស្ត្ររាជធានីភ្នំពេញថា រាជធានីភ្នំពេញភូមិសាស្រ្តមួយចំនួន នឹងត្រូវបិទចាប់ពីម៉ោងសូន្យយប់នេះ តទៅ។ ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមយប់នេះ រកឃើញ 631 នាក់ទៀត យើងសម្រេចបិទខ្ទប់ (Lockdown) តំបន់មួយចំនួននៅភ្នំពេញពីយប់នេះទៅ! ១. ខណ្ឌមានជ័យ៖ បិទសង្កាត់ស្ទឹងមានជ័យ១ និង២២. ខណ្ឌសែនសុខ៖ បិទភូមិទ្រុងមាន់៣. ខណ្ឌពោធិ៍សែនជ័យ៖ បិទ ០៦ ភូមិ។
-
អនុប្រធានផ្សារអូឬស្សីម្នាក់ត្រូវបានក្រុមគ្រូពេទ្យរួមជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ឆ្នាំចាប់បញ្ជូនទៅធ្វើចត្តាឡីសក្ត័ ខណៈដែលធ្វើខុសបំរាមគោចរទាំងដែលខ្លួនបានចេញពីតំបន់ហានិភ័យខ្ពស់
អនុប្រធានផ្សារអូឬស្សីម្នាក់ត្រូវបានក្រុមគ្រូពេទ្យរួមជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ឆ្នាំចាប់បញ្ជូនទៅធ្វើចត្តាឡីសក្ត័ ខណៈដែលធ្វើខុសបំរាមគោចរទាំងដែលខ្លួនស្ថិនបានចេញពីតំបន់ហានិភ័យខ្ពស់
-
អភិបាលខេត្តតាកែវដាក់បទបញ្ជាម៉ឺងម៉ាត់ដល់គោលដៅត្រួតពិនិត្យការចេញចូលនៅតាមបណ្តាស្រុកជាប់ខេត្តកំពត កណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវហាមឃាត់មិនអោយចេញចូលឆ្លងខេត្តបានជាដាច់ខាត
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតចំពោះកងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរគ្រប់ផ្នែកពាក់ព័ន្ធ ដែលកំពុងតែឈរជើងត្រួតពិនិត្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅប៉ុស្តិ៍ជាប់នឹងខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ត្រូវតែហាមឃាត់ពួកគាត់មិនឱ្យមានការឆ្លងចូលមករវាងខេត្តនឹងខេត្តបានជាដាច់ខាត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩កាន់តែធ្ងន់ធ្ងរជាងនេះ ពិសេសខេត្តដែលជាតំបន់មានហានិភ័យខ្ពស់ ។ ការដាក់បទបញ្ជានេះធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្តមអភិបាលខេត្ត ដឹកនាំមន្រ្តីក្រោមឱវាទ ចុះត្រួតពិនិត្យពីស្ថានភាពចរាចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ២ និងលេខ៣តាមបណ្តាស្រុកជាប់ព្រុំប្រទល់នឹងខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ ។ ឯកឧត្តម អ៊ូច ភា បានគូសបញ្ជាក់ថា ការរាំងខ្ទប់ការធ្វើដំណើរឆ្លងកាត់ខេត្តឬចូលមកខេត្តនានា ទូទាំងប្រទេស តាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ១៩នេះ ចូលសហគមន៍យើងកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ណាមួយស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពូជាមិនទាន់ថមថយនៅឡើយ ដែលតម្រូវអោយយើងទាំងអស់គ្នារួមការពារទប់ស្កាត់ជំងឺឆ្លងនេះ ជាមួយនឹងការអនុវត្តតាមការណែនាំក្រសួងសុខាភិបាល ពិសេសវិធានការណ៍៣កុំ និង៣ការពារអោយបានត្រឹមត្រូវ ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ចំពោះគោលដៅដែលកំពុងតែដាក់នៅតាមចំណុចផ្លូវជាតិលេខ២និងចំណុចផ្លូវជាតិលេខ៣ សូមកងកម្លាំងសមត្ថកិច្ចដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដឹកនាំផ្ទាល់ ត្រូវតែអនុវត្តសេចក្តីសេចក្តីសម្រេចស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះអោយមានប្រសិទ្ធិភាពនិងការទទួលខុសត្រូវខ្ពស់ ពោលគឺមិនត្រូវមានភាពយោគយល់ ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ បើគាត់មកពីកន្លែងណាតម្រូវឱ្យគាត់ទៅកន្លែងនោះវិញ គឺហាមដាច់ខាតការឆ្លងចូលខេត្ត ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី២០ខែមេសា។…
-
ពលរដ្ឋអ្នកបើកកាណូតម្នាក់រងរបួសធ្ងន់បន្ទាប់ពីក្រុមជនល្មើសបើកកាណូតបំបុក ខណៈដែលកំពុងដឹកមន្រ្តីសមត្ថកិច្ចជលចុះបង្រ្កាបបទល្មើសនៅលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ពលរដ្ឋអ្នកបើកកាណូតម្នាក់រងរបួសធ្ងន់បន្ទាប់ពីក្រុមជនល្មើសបើកកាណូតបំបុក ខណៈដែល កំពុងដឹកមន្រ្តីសមត្ថកិច្ជលចុះបង្រ្កាបបទល្មើស នៅលើផ្ទៃបឹងទន្លេសាបក្នុង ភូមិសាស្រ្តខេត្តពោធិ៍សាត់ ។ នាយខណ្ឌ័រដ្ឋបាលជលផលខេត្តពោធិសាត់បានបញ្ជាក់អោយដឹងថា ក្រុមសមត្ថកិច្ចដែលល្បាតការពារកន្លែងអភិរក្សជលផល បានប្រទះឃើញក្រុមជនប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើប្រាស់នូវឧបករណ៍អួនកែច្នៃអូសទាញដោយកាណូតច្រើនគ្រឿង ជនរងរបួស(ឡេង ពេជ្រ)និងមន្រ្តីយោធា១នាក់ដែលប្រចាំការជាមួយមន្រ្តីរដ្ឋបាលជលផលចេញទៅជួយ ដោយក្រុមជនប្រព្រឹត្តបទល្មើសប្រើប្រាស់នូវកាណូតទំនើបៗដែលមាបល្បឿនលឿន និងមានសាម៉ែលមើលនៅទីងងឹតផងនោះ បានបើកកាណូតមកបុកទាំងកម្រោលបណ្ដាលឲ្យចំជនរងគ្រោះធ្លាក់ទឹក ថែមទាំងមុតនឹងស្លាបចាក់កាណូតបាក់ឆ្អឹងត្រគៀកយ៉ាងធ្ងន់ ក្រោយដឹងហេតុការណ៍ការណ៍នេះភ្លាមកម្លាំងច្រើនស្ថាប័នបានចេញជួយអន្តរាគមន៍ និងបានផ្ទុះអាវុធមួយប្រាវជាមួយនិងក្រុមជនល្មើសបានបើកកាណូតគេចបាត់អស់ ដោយបន្សល់នូវវត្ថុតាងអួនកែច្នៃចំនួន៣វង់។ ភ្លាមៗនោះសមត្ថកិច្ចបញ្ជូនតៃកុងកាណូតមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូរពេទ្យសម្រួលបញ្ជូនបន្តទៅមន្ទីររាជធានីភ្នំពេញ ចំពោះក្រុមមុខសញ្ញាជាជនល្មើសវៀតណាម មកពីតំបន់ចុងភ្នាសនៃខេត្តសៀមរាប សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធខេត្តពោធិ៍សាត់ និងខេត្តសៀមរាបបានសហការការគ្នាបើកការស្រាវជ្រាវបន្ទាន់ដើម្បីរកមុខក្រុមជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ គួរបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងពី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនៅលើទឹកបឹងទន្លេសាប ស្ថិតនៅត្រង់ចំណុចក្នុងកន្លែងអភិរក្សជលផល អតីតឡូត៍នេសាទលេខ៦ នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានអោយដឹងថា តាមការបញ្ជាក់អះអាងរបស់មន្រ្តីរដ្ឋបាលជលផល និងកងកម្លាំងប្រដាប់អាវុធ បានបញ្ចាក់ឱ្យដឹងថា ជនរងរបួសឈ្មោះ ឡេង ពេជ្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាប្រជាពលរដ្ឋ…
-
កម្មករោងប្រមាណជា១០០នាក់សម្រុកចូលបើកលុយនៅក្នុងធនាគារមួយកន្លែងពពាក់ពពូនមិនញញើតជម្ងឺកូវិដ១៩ត្រូវបានសមត្ថកិច្ចបំបែក
កំពង់ឆ្នាំ៖ សមត្ថកិច្ចធ្វើការបំបែកក្រុងកម្មករប្រមាណជា១០០នាក់ បានសម្រុកចូលមកបើកលុយនៅខាងមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តកំពង់ឆ្នាំងយ៉ាងពពាក់ពពួនគ្រាដែលអាជ្ញាធរខេត្តរិតបណ្តឹងកិច្ចការពារមេរោគកូវីដ១៩ ។ ហេតុការខាងលើនេះបានកើតឡើងនៅ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។ អនុប្រធានការរិយាលយ័សណ្តាប់ធ្នាប់សាធារណះខេត្តកំពង់ឆ្នាំង លោកវរះសេនីយ៍ទោ ព្រាប ចាន់ណា បានអោយដឹងថា នៅព្រឹកនេះមានការប្រមូលផ្តុំពពាក់ពពូននៅខាងមុខធនាគារប្រៃសណីយ៍.ក.អ. សាខាខេត្តកំពង់ឆ្នាំង ដើម្បីរងចាំបើកប្រាក់ខែប្រមាណជា១០០នាក់ ដែលភាគច្រើនជាកម្មករោងចក្រM.V. ។ អនុប្រធានការរិយាល័សណ្តាប់ធ្នាប់សាធារណះខេត្តបានអោយដឹងទៀតថា គ្រាដែលកម្មកខ្លះនៅមិនទាន់មានកាត.អេ.ធី.អឹម នោះខាងសន្តិសុខបានអោយទៅចាំបើកនៅខាងរោងចក្រវិញ ហើយអ្នកដែលមានកាតអាចបើកនៅទីនេះបាន ។ លោកថានៅពេលដែលកំលាំងរបស់លោក ល្បាតមើលឃើញសភាពរញ៉េរញ៉ៃដូច្នេះលោកក៍នាំកម្លាំងធ្វើការបំបែកកុំ ឱ្យមានការផ្តុំគ្នាគ្មានសណ្តាប់ធ្នាប់នៅប្រសេកប្រសាចលើផ្លូវសាធារណះ គ្រាដែលអាជ្ញាធខេត្តកំពង់ធ្វើការរិតបណ្តឹងនៅគ្រប់ទីកន្លែងក្នុងខេត្ត និងបានធ្វើបំរាមគោចរមិនអោយមានការធ្វើដំណើឆ្លងកាត់ពីខេត្ត១ទៅខេត្ត១ ដើម្បីធ្វើការការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវិត១៩ចូលសហគមន៍ផង ។ អនុប្រធានការរិយាលយ័សណ្តាបើធ្នាប់សាធារណះបានអោយដឹងទៀតថា ក្រោយមកកម្លាំងរបស់លោកបានធ្វើការបំបែកនិងរៀបចំអោយមានសណ្តាប់ធ្នាប់នៅតាមដងផ្លូវបានល្អឡើងវិញផងដែរ ៕
-
សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំការទប់ស្កាត់ការរីករាល ជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរោងចក្រ «ឌីនហាន»
សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរោងចក្រ «ឌីនហាន» ស្ថិតនៅក្នុងខណ្ឌមានជ័យ ៕
-
លោក ម៉េង គាង រាយការណ៍ផ្ទាល់ពីខេត្តក្រចេះ
-
ព្រឹកនេះ សាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្ត ចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍
ព្រឹកនេះ សាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សចាស់៕
-
ក្រសួងសុខាភិបាលចេញវីដេអូជាសារជូនពរភ្ជាប់ជាមួយ នឹងសារអប់រំ ៣កុំ ៣ការពារ
គ្រាដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតចូលមកដល់នោះ ក្រសួងសុខាភិបាលចេញវីដេអូជាសារជូនពរភ្ជាប់ជាមួយនឹងសារអប់រំ ៣កុំ ៣ការពារ៕