-
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅអោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចូលរួមពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
សណ្តាប់ធ្នាប់សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីក្នុងម្នាក់ៗ ១០ម៉ឺនរៀល។ ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកងកម្លាំងសណ្តាប់ធ្នាប់ ត្រូវចូលរួមពង្រឹងការងារសន្តិសុខនៅក្នុងមូលដ្ឋានអោយបានប្រសើរឡើងថែមទៀត។ ស្របពេលនេះក្រុមការងារបច្ចេកទេសកំពុងចាក់អ៊ុតកៅស៊ូលើស្ពានព្រះមុនីវង្សចាស់ដូច្នេះហើយសូមអោយកម្លាំងសណ្តាប់ធ្នាប់ត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចក្នុងការសម្រួលចរាចរ នៅលើផ្លូវជាតិលេខ១ និងលើស្ពាន់ព្រះមុនីវង្សថ្មីដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់អោយធ្វើចរាចរបញ្ច្រាស់ទិសបណ្តោះអាសន្ន។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្តជានិច្ចនូវវិធាន ៣កុំ ៣ការពារ យើងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីក រាលដាលចូលសហគមន៍ ។ ចប់ពិធីសំណេះសំណាលលោកអភិបាលខណ្ឌបានផ្តល់ថវិកា ម្នាក់ៗ១០ម៉ឺនរៀល សម្រាប់បុណ្យចូលថ្នាំថ្មីប្រពៃណីជាតិ ៕ ប៊ុនធី-សណ្តោស
-
អគ្គស្នងការរងនគរបាលជាតិ ជំរុញឲ្យកងកម្លាំងនគរបាលទាំងអស់ ដែលឈរជើងការពារព្រំដែនគោករឹតបន្តឹងការពារសណ្តាប់ធ្នាប់និងសុវត្ថិភាពឲ្យបានល្អ ជាពិសេសសភាពការណ៍នៃពលករលួចឆ្លងដែន
ខេត្តស្ទឹងត្រែង៖ថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាលជាតិ អញ្ជើញជួបសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៧០១ ព្រមទាំងប្រគល់នូវសមិទ្ធិផលថ្មីមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លាពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ក្នុងដំណើរចុះជួបសួរសុខទុក្ខនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ អមដំណើរដោយ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងគណៈប្រតិភូ អគ្គស្នងការនគរបាលជាតិ ព្រមទាំងប្រធានមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត ផងដែរ ។គ្រានោះ ឯកឧត្តម ហ៊ូ សាគុណបានមានប្រសាសន៍ជំរុញដល់កងកម្លាំងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៧០១ ទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំ រក្សាសណ្ដាប់ធ្នាប់និង សន្តិសុខតាមព្រំដែនឲ្យបានល្អ ព្រមទាំងតាមដាន នូវរាល់សភាពការណ៍នៃការឆ្លងដែនរបស់ពលករខ្មែរតាមគោលដៅ ដែលខ្លួនឈរជើង ក្រែងមានពលករខ្មែរលួចឆ្លងដែន ដោយមិនបានធ្វើចត្តាឡីស័កជាមុនសិន ហើយប្រសិនបើមានមែន មន្ត្រីជំនាញសុខាភិបាលត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័កឲ្យបាន១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនូវជម្ងឺកូវីដ-១៩ ពីក្រៅប្រទេសមក ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៍បាននាំមកនូវបណ្តាំផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន…
-
មន្ត្រីជំនាញរកឃើញស្ពៃក្តោប ខ្ទឹមបារាំង ត្រសក់ អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នមុននឹងទិញយកទៅបរិភោគក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ
ស្វាយរៀង៖ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងរីករាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលឈានចូលមកដល់ពេលខាងមុខនេះ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៨ខែមីនាឆ្នាំ២០២១ បានចាត់មន្ត្រីចុះយកគំរូ បន្លែ ផ្លែឈើជាពិសេសផ្តោតសំខាន់លើផលិតផលម្ហូបអាហារក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀងក្នុងការធ្វើតេស្តនៅពិសោធន៍ខ្នាតតូចរបស់សាខា (ក ប ប) ខេត្តស្វាយរៀង ។ លោកផឹង និលប្រធានសាខា(ក ក ប)ខេត្តបានឲ្យដឹងថានៅព្រឹកនេះមន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅផ្សារវាលយន្ត ក្រុងស្វាយរៀងដើម្បីយកមកពិសោធន៍នៅមន្ទីពិសោធន៍ខ្នាតតូចចំនួន ២៧ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។លោកបានបន្ថែមថាជាលទ្ធផលក្រោយកាធ្វើការពិសោធន៍មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ដូចជាខ្ទឹមបារាំង ត្រសក់ ស្ពៃស្តោប ( មានថ្នាំគីមីកាកសំណល់កសិកម្ម )ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។លោកផឹង និលបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលឈានចូលមកដល់នាពេលខាងមុខនេះសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការទិញទំនិញគ្រប់ប្រភេទត្រូវមើលការបរិច្ឆេទបានច្បាស់លាស់ជាមុនសិនមុននិងទិញទៅបរិភោគចៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាព និងជាពិសេសត្រូវចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ ៣ ការពារនិង ៣កុំបើមិនចាំបាច់កុំចេញក្រៅផ្ទះ។ សូមបញ្ជាក់ថាមន្ត្រី(ក ប ប)ខេត្តស្វាយរៀងតែងតែយកចិត្តទុកដាក់ក្នងការពនិត្យរមុខទំនិញនៅក្នុងផ្សារនានាក្នុងខេត្តស្វាយរៀងដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕
-
រាជរដ្ឋាភិបាលនឹងពិចារណាទទួលទេសចរដែលបានចាក់វ៉ាក់សាំងហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាបអង្គរ
រាជរដ្ឋាភិបាលនឹងពិចារណាទទួលទេសចរដែលបានចាក់វ៉ាក់សាំងហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាបអង្គរ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១៕
-
សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតជូនជនរួមជាតិ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕
-
មន្រ្តីនគរបាលដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន នឹងត្រូវបញ្ជូនទៅតុលាការនៅព្រឹកនេះ
មន្ដ្រីនគរបាលដែលយាមនៅធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមនោះ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះដើម្បីបន្ដនីតិវិធី។ មន្ដ្រីនគរបាលដែលបាញ់ជនបែកថ្នាំម្នាក់ ដើម្បីការពារខ្លួនពីការចាក់ប្រហារនោះ ត្រូវបានគេស្គាល់ឈ្មោះ ភឿន ភិរៈ អាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា ម្សិលមិញ។ មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងនៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះថា នគរបាលនោះនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់។ ប៉ុន្ដែក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ ក៏ទទួលស្គាល់ថា ការផ្ទុះអាវុធរបស់នគរបាលកាលពីយប់មិញ ទៅលើជនបែកថ្នាំនោះ គឺជាសិទ្ធិការពារខ្លួនដែលធានាដោយច្បាប់។ យ៉ាងណាមិញការសម្រេចយ៉ាងណានោះ គឺអាស្រ័យទៅលើស្ថាប័នតុលាការ ព្រោះមន្ដ្រីនគរបាលយុត្តិមធ៌ គ្រាន់តែបំពេញទៅតាមនីតិវិធីប៉ុណ្ណោះ មិនអាចដោះលែងបាននោះទេ ដោយហេតុថា អំពើនេះជាបទល្មើសព្រហ្មទណ្ឌ និងបង្កឲ្យមានមនុស្សស្លាប់។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នគរបាលរូបនេះស្នាក់នៅផ្ទះលេខ៥៧E1 ផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានបាញ់ចំឈ្មោះ អ៊ូ…
-
អាជីវករ និងសន្តិសុខ នៅផ្សារអូរឫស្សី ជាង៥០នាក់ រកឃើញវិជ្ជមានកូវីដ១៩នៅយប់នេះ, អាជ្ញាធរអំពាវនាវឲ្យអាជីវករផ្សេងទៀតបន្តធ្វើចត្តាឡីស័ក និងទៅយកសំណាកជាបន្ទាន់
ភ្នំពេញ៖ នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ អាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សី ជាង៥០នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឫស្សី សូមបន្តធ្វើចត្តាឡីស័ក និងទៅយកសំណាកជាបន្ទាន់ថែមទៀត បើសិនអ្នកដែលមិនទាន់បានទៅយក។ សាលារាជធានីភ្នំពេញ អំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក ហើយសម្រាប់ក្រុមអាជីវករ សន្តិសុខ បុគ្គលិកបម្រើការងារនៅផ្សារ ព្រមទាំងគ្រួសាររបស់អាជីវករ សូមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដាច់ខាត កុំចេញទៅណាទាំងអស់ បើមិនទាន់គ្រប់១៤ថ្ងៃ ជាមួយលទ្ធផលតេស្តអវិជ្ជមាន។ សាលារាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់រាល់អាជីវករផ្សារអូរឫស្សី សូមចៀសឲ្យឆ្ងាយសិន កុំអាលជួបទាក់ទងដោយផ្ទាល់ និងនៅក្បែរ រហូតដល់ស្ថានភាពនៃការឆ្លងជំងឺនៅផ្សារមួយនេះ មានការថមថយវិញ ហើយការទទូចយ៉ាងដូច្នេះ មិនមែនអាជ្ញាធរ ឲ្យរើសអើងគ្នានោះឡើយ តែអាជ្ញាធរបានគិតគូពីបញ្ហាសុខភាពរបស់បងប្អូនជាសំខាន់។ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតចាប់ពីការផ្ទុះឆ្លង នៃជំងឺកូវីដ១៩ នៅក្នុងផ្សារអូរឫស្សីមកនោះ គឺមានអាជីវករ សន្តិសុខ បុគ្គលិកបម្រើងការងារ និងគ្រួសាររបស់ពួកគេសរុបជាង១០០នាក់ហើយ ដែលបានរកឃើញវិជ្ជមានកូវីដ១៩។ សូមបញ្ជាក់ថា ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារ ទៅយកសំណាកនៅវិទ្យាល័យបាក់ទូក ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។…
-
ចាប់ស្នងការរងនគរបាលខេត្តកំពតពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀន
ស្នងការរងនគរបាលខេត្តកំពតម្នាក់ ត្រូវបានគេចាប់ខ្លួនជាមួយនឹងថ្នាំញៀនជិត២គីឡូក្រាម។ មនុស្ស២នាក់ ទៀតជាបក្ខពួក ត្រូវបានចាប់ខ្លួនជាមួយគ្នាផងដែរ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-
រដ្ឋបាលខេត្តស្វាយរៀង សេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន
រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ ៕
-
ឯកឧត្តម ឃួង ស្រេង បន្ដចុះពិនិត្យការអនុវត្តបំរាមគោចរ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
ឯកឧត្តម ឃួង ស្រេង បន្ដចុះពិនិត្យការអនុវត្តបំរាមគោចរ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ១៩ ៕