-
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថបន្តការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថនៅទូទាំងរាជធានីភ្នំពេញ ត្រូវបន្តចូលរួមការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័ក និងទីតាំងសម្រាកព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញដែលមានជាង ១០០ ទីតាំងឲ្យបានម៉ឺងម៉ាត់បំផុត។ ការដាក់បញ្ជានេះធ្វើឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន អំពាវនាវហើយអំពាវនាវទៀត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានថ្លែងទៅកាន់សមាជិកក្រោមឱវាទទាំងអស់ថា «យុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋទាំងអស់គ្នា កុំថាឡើយជាកងកម្លាំង បើទោះបីយើងជាពលរដ្ឋសាមញ្ញ ក៏ត្រូវចូលរួមឲ្យសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ»។ ដូច្នេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវតែបន្តចូលរួមជាមួយស្ថាប័នចម្រុះគ្រប់ប្រភេទ ក្នុងការដាស់តឿនក្រើនរំលឹក និងជួយជំរុញដល់ប្រជាពលរដ្ឋអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន និងបន្តចូលរួមប្រចាំការ ការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញមានជាង ១០០ ទីតាំងឲ្យបានម៉ឺងម៉ាត់បំផុត។ * វិធានការ៣ការពារ រួមមាន៖ ពាក់មាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម…
-
អ្នកដំណើរចូលមកខេត្តសៀ់មរាបមានការថយចុះជាងមុន ខណៈអ្នកឆ្លងកូវីដ១៩មានការ កើនឡើងជាង ១៣០០នាក់នោះ
សៀមរាប៖ អ្នកបើកបររថយន្តឈ្នួល ពីបណ្ដាខេត្តនានា ចូលមកខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា ចំនួនរថយន្តធ្វើចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦ រវាងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប មានការថយចុះ ស្របពេលដែលចំនួនអ្នកមានវីរុសកូវីដ-១៩ នៅតាមបណ្ដាខេត្តទូទាំងប្រទេស កើនដល់ ១៣០៥នាក់ គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ។ អ្នកបើកបររថយន្តឈ្នួល ពីខេត្តកំពង់ធំ ទៅខេត្តឧត្តរមានជ័យ ដោយឆ្លងកាត់ខេត្តសៀមរាប លើកឡើងថា ក្នុងរយៈពេលថ្មីៗ នេះ ការធ្វើដំណើរតាមរថយន្ត មានការត្រួតពិនិត្យសុខភាពតឹងរឹង នៅតាមដងផ្លូវ មិនត្រឹមតែក្នុងខេត្តសៀមរាបនោះទេ ខេត្តផ្សេងៗឯទៀតក៏មានការរឹតបន្តឹងដូចគ្នាដែរ។បើតាមប្រសាសន៍ លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនានេះ ក៏បានបង្ហាញដែរថា ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៦ ពីខេត្តកំពង់ធំ មកខេត្តសៀមរាប មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន និងមានការកាត់បន្ថយការធ្វើចរាចរណ៍តាមរថយន្តដឹកអ្នកដំណើរ ដោយភាគច្រើន មានតែរថយន្តដឹកទំនិញធំៗ តែប៉ុណ្ណោះ៕ ដោយ ស៊ាន សុផាត
-
សង្ស័យថាករណីឃាតកម្ម បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខអាកសម្លាប់ប្លន់យកទ្រពសម្បត្តិ ហើយយកទៅបោះចោលក្នុងដីឡូត៍មួយកន្លែង
ភ្នំពេញ៖ សង្ស័យថាជាករណីឃាតកម្ម បុរសម្នាក់ ដែលគេស្គាល់ថា ជានាក់បើកហាងលក់បាយ ត្រូវបានជនមិនស្គាល់មុខវាយប្លន់យកទ្រពសម្បត្តិ រួចអាកសម្លាប់យកទៅបោះចោលក្នុងដីឡូត៍មួយកន្លែង បង្កការឲ្យមានភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ត្រង់ចំណុចជិតរោងចក្រថៃហ្គ័រ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះ ឈ្មោះ សៅរ៍ ស្រឿន ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបមើលការខុសត្រូវខាងគ្រឿងចក្រ យោងតាមប្រភពព័ត៍មានពីបងប្រុសជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបាត់ចេញពីផ្ទះ២ថ្ងៃទៅហើយ គាត់បានព្យាយាមដើរកដែរ តែរកមិនឃើញមិនដឹងដំណឹងសោះ ខណៈនៅវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៣ ខែមីនានេះ ទើបបានប្រជាពលរដ្ធរស់នៅជិតកន្លែងកើតហេតុ មានសភាពធំក្លិនស្អុយរួចក៏នាំគ្នាចេញទៅមើល ក៏ស្រាប់តែឃើញសពជនរងគ្រោះដេកស្លាប់បាត់បង់ជីវិតបាត់ទៅហើយនៅក្នុងដីឡូត៍ ដោយសភាពស្នាមអាកដូចត្រូវគេសម្លាប់ចោល រួចបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលជុំវិញកន្លែងកើតហេតុភ្លាមៗតែម្តង ហើយសមត្ថកិច្ចបានយកខ្សែហ៊ុមពទ្ធ័នៅជុំវិញសព។ ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកកុសលវិច្ច័យឲ្យចុះមកពិនិត្យមើល តើបុរសនេះ ត្រូវបានគេសម្លាប់ចោលប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែនឬក៏យ៉ាងណា។ ចំណែកឯ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ/ ឆៃហួត
-
សង្ស័យថាករណីឃាតកម្ម បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខអាកសម្លាប់ប្លន់យកទ្រពសម្បត្តិ ហើយយកទៅបោះចោលក្នុងដីឡូត៍មួយកន្លែង
ភ្នំពេញ៖ សង្ស័យថាជាករណីឃាតកម្ម បុរសម្នាក់ ដែលគេស្គាល់ថា ជានាក់បើកហាងលក់បាយ ត្រូវបានជនមិនស្គាល់មុខវាយប្លន់យកទ្រពសម្បត្តិ រួចអាកសម្លាប់យកទៅបោះចោលក្នុងដីឡូត៍មួយកន្លែង បង្កការឲ្យមានភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ត្រង់ចំណុចជិតរោងចក្រថៃហ្គ័រ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះ ឈ្មោះ សៅរ៍ ស្រឿន ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបមើលការខុសត្រូវខាងគ្រឿងចក្រ យោងតាមប្រភពព័ត៍មានពីបងប្រុសជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបាត់ចេញពីផ្ទះ២ថ្ងៃទៅហើយ គាត់បានព្យាយាមដើរកដែរ តែរកមិនឃើញមិនដឹងដំណឹងសោះ ខណៈនៅវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៣ ខែមីនានេះ ទើបបានប្រជាពលរដ្ធរស់នៅជិតកន្លែងកើតហេតុ មានសភាពធំក្លិនស្អុយរួចក៏នាំគ្នាចេញទៅមើល ក៏ស្រាប់តែឃើញសពជនរងគ្រោះដេកស្លាប់បាត់បង់ជីវិតបាត់ទៅហើយនៅក្នុងដីឡូត៍ ដោយសភាពស្នាមអាកដូចត្រូវគេសម្លាប់ចោល រួចបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលជុំវិញកន្លែងកើតហេតុភ្លាមៗតែម្តង ហើយសមត្ថកិច្ចបានយកខ្សែហ៊ុមពទ្ធ័នៅជុំវិញសព។ ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកកុសលវិច្ច័យឲ្យចុះមកពិនិត្យមើល តើបុរសនេះ ត្រូវបានគេសម្លាប់ចោលប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែនឬក៏យ៉ាងណា។ ចំណែកឯ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ/ ឆៃហួត
-
អ្នកបើកបររថយន្តតាក់ស៊ី ដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុមកកាន់ភ្នំពេញ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងតាមច្បាប់
សូមជម្រាបជូនថា អ្នកបើកបររថយន្តតាក់ស៊ី ម៉ាក Highlander ព័ណ៌ស ពាក់ស្លាកលេខ2BD-7028 ដែលបានដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សួរនាំ និង កសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ យោងតាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តតាក់ស៊ីខាងលើ បានឱ្យដឹងថាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីយប់ ខ្លួនបានដឹកស្រ្តីជនជាតិចិនម្នាក់ចេញពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ ក្នុងតម្លៃ៣០០ដុល្លាអាមេរិក រហូតមកដល់គីឡូម៉ែត្រ១៥១-១៥២ ខ្លួនបានបើកជែង រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រួចឃាត់រថយន្តនោះឈប់ ដើម្បីឱ្យស្ត្រីជនជាតិចិននោះឡើងជិះដើម្បីបន្លំគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះ ព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច ដោយអ្នកបើកបររថយន្តតាក់ស៊ីនេះបានសន្យាឱ្យប្រាក់ទៅអ្នកបើករថយន្តដឹកទំនិញចាយខ្លះ ហើយខ្លួនបានបន្លំបើករថយន្តគេចទៅរង់ចាំទទួលស្រ្តីជនជាតិចិនខាងលើ នៅខាងមុខគោលដៅត្រួតពិនិត្យជាមុន។ ដោយសាររង់ចាំយូរពេកទើបខ្លួនបានទំនាក់ទំនងទៅខាងរថយន្តដឹកទំនិញទើបដឹងថា ត្រូវបានសមត្ថកិច្ចឃាត់ហើយ ពេលនោះដោយមានការភិតភ័យ ខ្លួនបានបើករថយន្តចោលស្ត្រីជនជាតិចិននោះឆ្ពោះមករាជធានីភ្នំពេញតែម្តង និងរហូតមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។ សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជ រដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕សា វ៉ុន
-
បុរស២នាក់ ប្រេីប្រាស់កាំភ្លេីងបាញ់សត្វភ្លាត់ស្នៀតគ្រាប់ផ្លាតត្រូវចំក្មេង បណ្តាលឲ្យស្លាប់នោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ
ភ្នំពេញ៖ បុរស២នាក់ ក្នុងនោះមានមន្ត្រីយោធាម្នាក់ ជាជនដៃដល់បាញ់សត្វលលក ហើយបានភ្លាត់ស្នៀតគ្រាប់ផ្លាត បណ្តាលឲ្យត្រូវចំក្បាលក្មេងប្រុសកំព្រាម្នាក់ស្លាប់នោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌកំបូល បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងឈានទៅចោទប្រកាន់តាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ។ សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍បាញ់ចាប និងលលក ដែលបណ្តាលឲ្យត្រូវក្មេងប្រុសកំព្រាស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣៥នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចដីវាល ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្មេងប្រុសបាត់បង់ជីវិតមានឈ្មោះ សារឿន ប៊ុនថា មានអាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យបែកចាន ស្នាក់នៅក្នុងមណ្ឌលអង្គារ «សង្គ្រោះជនអស់សង្ឃឹម» ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗគួរឲ្យអាសូរណាស់។ ជនសង្ស័យទាំង២នាក់ទី១- ឈ្មោះ ទុត សុគន្ធារ៉ា អាយុ៤១ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ទី២-ឈ្មោះ ទុត សុគន្ធរ៉ាវ័ន្ត អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាន…
-
ពលរដ្ឋខ្មែរចំនួន៦៨៧នាក់ (ស្រី៣៥៦នាក់) ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពួកគាត់បញ្ចប់កាធ្វើចត្តាឡីស័ក១៤ថ្ងៃ រួច
ពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃចំនួន៦៨៧នាក់ (ស្រី៣៥៦នាក់) ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះពួកគេរៀងៗខ្លួន បន្ទាប់ពីពួកគេស្នាក់នៅមណ្ឌលចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យគ្រប់ចំនួន១៤ថ្ងៃរួចមក ហើយពួកគាត់ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរខេត្ត ដឹកជញ្ជូនតាមរយៈរថយន្តរបស់កងទ័ព នៅថ្ងៃទី៨ និងព្រឹកថ្ងៃ៩ ខែមីនា ឆ្នាំ២០២១ ដោយមានការជូនដំណើរដោយថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ។ លោក ហ៊ឹង រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានលើកឡើងថា ពលរដ្ឋខ្មែរដែលជិះរថយន្តដឹកចេញពីមណ្ឌលចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យនោះ មានសុខភាពល្អជាធម្មតាទេ ដោយក្នុងមណ្ឌល ចត្តាឡីស័កនោះ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ថែរក្សាយ៉ាងយកចិត្តដាក់ និងផ្គត់ផ្គង់ស្បៀងអាហារទាំងពេលព្រឹក និងថ្ងៃត្រង់ដល់ពួកគាត់ ព្រមទាំងផ្តល់អាហារបន្ថែមទៀតផងដែរ ដូចជា មី និងទឹកសុទ្ធ ក្នុងការធ្វើដំណើរតាមផ្លូវ។ ក្នុងការធ្វើដំណើរតាមផ្លូវនោះ អ្នកគ្រប់គ្រង បានយកចិត្តទុកដាក់ ថែទាំសុខភាពដល់ពួកគាត់ថែមទៀតផងដែរ។ រថយន្តនីមួយៗដាក់មនុស្សចំនួនតិច មិនប្រជ្រៀតគ្នា ស្របតាមវិធានសុខាភិបាល ហើយពេលដឹកទៅដល់ខេត្តនីមួយៗ ត្រូវដឹកបន្តបញ្ជូនទៅតាមមូលដ្ឋាន។ ក្នុងករណីមានការសង្ស័យត្រូវត្រួតពិនិត្យសំណាក និងព្យាបាលបន្តទៀត។ សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាឱ្យចេញរថយន្តរបស់កងទ័ពចំនួន២០៤គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។ ការធ្វើឡើងនេះ…
-
រដ្ឋបាលខេត្តព្រះសីហនុ បានចាត់វិធានការម៉ឺង ម៉ាត់តាមផ្លូវច្បាប់ចំពោះបុគ្គលដែលបានល្មើសលើបំរាមរបស់រដ្ឋបាលខេត្តដែលបានដាក់ចេញនាពេលថ្មីៗនេះ
សូមជម្រាបជូនថា កាលពីវេលាម៉ោង១១ និង៥១នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានករណីស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច បានធ្វើការឃាត់សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិចិននេះត្រឡប់មកគោលដៅដើមវិញដើម្បីធ្វើចត្តាឡីស័ក ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។ ជាវិធានការ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៖ -ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ចូលមកវិញជារៀងរហូត។ -ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន)រៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត…
-
មនុស្ស៨៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន
ភ្នំពេញ៖ ជនសង្ស័យ៨៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៨៧នាក់ មាន៣១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១៤ករណី និងជនសង្ស័យ៥៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ២២ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕
-
ម៉ូតូពីរគ្រឿងបុកគ្នាចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល
កំពង់ស្ពឺ៖ ម៉ូតូមួយគ្រឿងម៉ាកស៊ីអ ជិះក្នុងល្បឿនលឿន បុកម៉ូតូម៉ាកអាសង់ហុងដាឌ្រីមចំពេញទំហឹង បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៤ ក្នុងភូមិឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកអាសង់ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាកស្លាក់ កំពង់ស្ពឺ 1Q-9440 មួយគ្រឿង ជិះដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលំ ក្នុងទិសដៅពីជើងទៅត្បូង ឆ្លងផ្លូវជាតិ លេខជាតិលេខ៤ ជិតផុត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូម៉ាកស៊ីអមួយគ្រឿងទៀត គ្មានស្លាកលេខ ពណ៌ទឹកប្រាក់ ជិះដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីលិចទៅកើតចាប់ហ្រ្វាំងមិនស៊ីបុកចំពេញទំហឹង បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូម៉ាកអាសង់ហុងដាឌ្រីមរងរបួសត្រង់ជើងបន្តិចបន្តួច។ ចំណែកឯ ម៉ូតូទាំងពីរគ្រឿងវិញរងការខូចខាតបន្តិចបន្តួចដូចគ្នា។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការគូសវាសបាញ់ឆ្នាំយកម៉ូតូទាំងពីរគ្រឿងយកមកដាក់អែបកៀនខាងសិន រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា។ ដោយម្ចាស់ភាគីទាំងសងខាងយល់ព្រមជួសជុលម៉ូតូរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង៕ ដោយ/ ឆៃហួត