Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • រថយន្តធនធំបើកបរក្នុងល្បឿនលឿនបុកម៉ូតូមួយគ្រឿងចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

    រថយន្តធនធំបើកបរក្នុងល្បឿនលឿនបុកម៉ូតូមួយគ្រឿងចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

    ភ្នំពេញ៖ រថយន្តធនធំម៉ាកហ៊ីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿន បុកម៉ូតូមួយគ្រឿងចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ដួលបោកផ្ទប់នឹងខ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះស្លាប់ មានឈ្មោះ តូច សារ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកស្មាស់រ៉េវូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1X-5387 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងល្បឿនល្មម ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3E-7022 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនក៏បានជ្រុលទៅបុកម៉ូតូម៉ាកស្មាស់រ៉េវូ ចំពីក្រោយចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ដួលបោកផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកឯ តៃកុងរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ បានបើកទៅមុខប្រហែល២០០ម៉ែត្រ ចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យចុះមកវាស់វែងយកម៉ូតូរងគ្រោះ និងរថយន្តបង្កយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ…

  • មនុស្ស៦៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៦៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៦៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៦៩នាក់ មាន ២២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១៤ករណី និងជនសង្ស័យ៤៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៨ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕

  • អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យលើកិច្ច ការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ដើម្បីសិក្សាស្វែងយល់អំពីបញ្ហាផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រ ភូមិ ឃុំកោះរការ ស្រុកពាមជរ

    អភិបាលខេត្តព្រៃវែង   ចុះត្រួតពិនិត្យលើកិច្ច ការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ដើម្បីសិក្សាស្វែងយល់អំពីបញ្ហាផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រ ភូមិ ឃុំកោះរការ ស្រុកពាមជរ

    ឯកឧត្ដម  ជា  សុមេធី  គណៈអភិបាលខេត្តព្រៃវែង   នៅថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យលើកិច្ចការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ដើម្បីសិក្សាស្វែងយល់អំពីបញ្ហាផ្សេងៗ និងបញ្ហាប្រឈមនៅតាមច្រកទ្វារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិកោះរការ ឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង។  ក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត នាយក(រង)រដ្ឋបាលសាលាខេត្ត និងអាជ្ញាធរ សមត្ថកិច្ចស្រុកពាមជរ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។ សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យនេះគឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើដំណើរឆ្លង កាត់ព្រមទាំង ត្រួតពិនិត្យការដោះដូរទំនិញគ្រប់ប្រភេទ ដែលនេះ ជាកិច្ចការឆ្លើយតប ទៅនឹងបទបញ្ជារបស់ប្រមុខរាជ  រដ្ឋាភិបាលកម្ពុជា ចំពោះ បណ្តាខេត្តជាប់ព្រំដែន ដែលត្រូវការពារអោយបាននូវការ លួចឆ្លងដែនខុសច្បាប់   ខណៈ ប្រទេសជិតខាងកាន់តែមានការរីករាលដាល និងលេចឡើងនូវការបំប្លែងខ្លួនថ្មីនៃជំងឺកូវីដ-១៩ ចូលក្នុង សហគមន៍៕ ដោយ -រ៉ាវុធ

  • មនុស្ស៩៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៩៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៩៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៩៨នាក់ មាន ៦១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ៣៥ករណី និងជនសង្ស័យ៣៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៤ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • ម៉ាស់ចំនួន៥ម៉ឺនម៉ាស់ ជាការឧបត្ថម្ភរបស់ រដ្ឋ បាលរាជធានីភ្នំពេញ ត្រូវបានកម្លាំង នគរបាល រាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋនៅក្នុង ខណ្ឌទាំង១៤ ដើម្បីប្រើប្រាស់ចូលរួមបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩

    ម៉ាស់ចំនួន៥ម៉ឺនម៉ាស់ ជាការឧបត្ថម្ភរបស់ រដ្ឋ បាលរាជធានីភ្នំពេញ ត្រូវបានកម្លាំង នគរបាល រាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋនៅក្នុង ខណ្ឌទាំង១៤ ដើម្បីប្រើប្រាស់ចូលរួមបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩

    ម៉ាស់ចំនួន៥ម៉ឺន ដែលជាការឧបត្ថម្ភរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋ ដើម្បីពាក់ប្រើប្រាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ខណៈដែលការរីករាលដាលជំងឺឆ្លងកូវីដ១៩ បានឆ្លងចូលសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ។ ការចែកម៉ាស់នេះបានធ្វើឡើងក្រោមការដឹកនាំកម្លាំងផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាចធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមគោលដៅជាច្រើន បណ្តាខណ្ឌទាំង១៤។ ការចែកម៉ាស់ជូនប្រជាពលរដ្ឋនេះផងដែរ ត្រូវគេមើលឃើញថាអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញម៉ាស់ចែកជូនប្រជាពលរដ្ឋពាក់ប្រើប្រាស់ ក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ។ នៅពេលចែកម៉ាស់ខាងលើនោះផងដែរលោកលោកស្រីស្នងការរង និងលោកអធិការនគរបាលខណ្ឌទាំង១៤ ក៏បានណែនាំប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នជានិច្ចពីជំងឺឆ្លងកូវីដ១៩  ជាពិសេសត្រូវអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់​ខ្ជួន ដូចជានៅឃ្លាតឆ្ងាយពីគម្លាតសុវត្ថិភាព, ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់, លាងដៃនឹងសាប៊ូ អាល់កុលឱ្យបានញឹកញាប់។ សូមបញ្ជាក់ថា រាជធានីភ្នំពេញ បានកើតមានព្រឹត្តិការណ៍ឆ្លងសហគមន៍នូវជំងឺកូវីដ១៩ចំនួន០៣ព្រឹត្តិការណ៍នោះ មានព្រឹត្តិការណ៍០៣វិច្ឆិកា, ព្រឹត្តិការណ៍២៨ វិច្ឆិកា, និងលើកចុងក្រោយនេះព្រឹត្តិការណ៍២០ កុម្ភៈ។ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ គឺគេមើលឃើញថា កម្លាំងនគរបាលរាជធានីភ្នំពេញក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជានិងការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍…

  • នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ក្រោយពីឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច

    នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់  ក្រោយពីឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច

    ភ្នំពេញ ៖ កម្លាំងល្បាតនគរបាលប៉ុស្តិ៍ឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច កាលពីវេលាម៉ោង ១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបេតុង ក្រុមទី៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ១-ម៉ូតូ១គ្រឿ ម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពត១O-៨២៤៥។២-ទូរស័ព្ទដៃ១គ្រឿង ម៉ាកOPPO S៩ ពណ៌ស្វាយ។

  • ត្រឹមរយៈពេល២ថ្ងៃ មនុស្សចំនួន៧០៩នាក់ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅខេត្តកណ្ដាល , អភិបាលខេត្ត បានបញ្ជាជំនាញ បន្ដស្វែងរក អ្នកពាក់ព័ន្ធឲ្យអស់

    ត្រឹមរយៈពេល២ថ្ងៃ មនុស្សចំនួន៧០៩នាក់ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅខេត្តកណ្ដាល , អភិបាលខេត្ត បានបញ្ជាជំនាញ បន្ដស្វែងរក អ្នកពាក់ព័ន្ធឲ្យអស់

    ត្រឹមរយៈពេល២ថ្ងៃ ពោលគឺមកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នំា២០២១ មានមនុស្សចំនួន៧០៩នាក់ ដែលជាប់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កតាមមណ្ឌលនានានៅទូទាំងខេត្តកណ្ដាល ខណៈដែលមនុស្សម្នាក់ដែលជាបុគ្គលិកក្លឹប N8 រស់នៅក្រុងតាខ្មៅ ត្រូវបានរកឃើញផ្ទុកវិជ្ជមានកូវីដ-១៩ ហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរបេង រាជធានីភ្នំពេញ ។ គួរជម្រាបថា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ធ្លាប់បានគូសបញ្ជាក់ថា កម្លាំងគណៈបញ្ជាឯកភាពខេត្ត សហការជាមួយមន្ដ្រីសុខាភិបាល បាននិងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កជាបន្តបន្ទាប់ ។ ឯកឧត្តម បន្តថា ការចាត់វិធានការការពារជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ របស់រដ្ឋបាលខេត្ត បានប្រជុំគណ:បញ្ជាការឯកភាព ដើម្បីដាក់ផែនការអនុវត្តន៍ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងបានចុះផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ តាមប្រសាសន៍សម្តេចតេជោនាយករដ្ឋ   មន្ត្រី ជូនទៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមទីផ្សារ សាលារៀន វិស័យឯកជន ទីតាំងប្រជុំជនជាដើម៕

  • បើករថយន្តទំនើបជ្រុលទៅបុកម៉ូតូបណ្ដាយឲ្យយុវជនម្នាក់រងរបួសធ្ងន់

    បើករថយន្តទំនើបជ្រុលទៅបុកម៉ូតូបណ្ដាយឲ្យយុវជនម្នាក់រងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿងម៉ូតូឌ្រីមសង់បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងកាលវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃអាទិត្យទី២១ខែកុម្ភះឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសលាដែកក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

  • មនុស្ស៥០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៥០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥០នាក់ មាន ២៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១៨ករណី និងជនសង្ស័យ២២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៤ករណី។ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • រថយន្តបាឡែនមួយគ្រឿង បានបើកបុកជាមួយ​ម៉ូតូសណ្តោងរ៉ឺម៉កដឹកចេក បានបណ្តាលឲ្យ​បុរសពីរនាក់រងរបួសធ្ងន់ និងស្រាល នៅស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ

    រថយន្តបាឡែនមួយគ្រឿង បានបើកបុកជាមួយ​ម៉ូតូសណ្តោងរ៉ឺម៉កដឹកចេក បានបណ្តាលឲ្យ​បុរសពីរនាក់រងរបួសធ្ងន់ និងស្រាល នៅស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ

    បុរសពីរនាក់បានរងរបួសស្រាល និងធ្ងន់ ក្នុងហេតុការរថយន្តបានឡែនមួយគ្រឿង បានបើកបុកម៉ូតូ   សណ្តោងរ៉ឺម៉កដឹកចេក ក្នុងទិសដៅផ្ទុយគ្នា កាលពីរសៀល ថ្ងៃទី២១កុម្ភះ ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ ៦២ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។   អ្នកចោមរោមមើលហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញ រថយន្តបានឡែនមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-3594 បើកបរក្នុងទិសដៅពីលិច ទៅកើត នៅពេលមកដល់ចំណុចកើតហេតុ រថយន្តនោះបានរេចង្កូតពីគន្លងផ្លូវខាងស្តាំ ចូលមកគន្លងផ្លូវខាងឆ្វេង ហើយបានបុកជាមួយម៉ូតូសណ្តោសរ៉ឺម៉កមួយគ្រឿង ដែលកំពុងបើកបរច្រាសទិសគ្នា ពីកើតមកលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ និងអ្នកជិះនៅលើរ៉ឺម៉កម៉ូតូនោះម្នាក់ទៀត ខ្ទាតធ្លាក់ពីលើម៉ូតូរងរបួសជាទម្ងន់ រីឯម៉ូតូបានខ្ទាចចេញ ហើយរ៉ឺម៉កបានប៉ើងធ្លាក់ទៅម្ខាងផ្លូវ រងការខូចខាតយ៉ាងដំណំ។ម្ចាស់ម៉ូតូដឹកចេក បានប្រាប់ឲ្យដឹងថា គាត់ឈ្មោះ ឆ្លាំង ញ៉ក់ អាយុ ៦៥ឆ្នាំ រងបួសជើងឆ្វេង និងដងខ្លួន (របួសស្រាល) និងម្នាក់ទៀត ឈ្មោះ ថា ភារុណ អាយុ ១៤ឆ្នាំ…