Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • រថយន្ត ៥០គ្រឿង ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន១៩

    រថយន្ត ៥០គ្រឿង ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន១៩

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ អញ្ជើញជា អធិបតីក្នុងពិធីប្រគល់រថយន្តជូន ស្នងការដ្ឋាននគរបាលខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ រៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ មានការចូលរួមពីថ្នាក់រដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក និងមន្ត្រីនគរបាលជាតិជាច្រើនរូប។ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ឡើងអានសេចក្ដីរាយការណ៍ថា ការបំពាក់មធ្យោបាយបម្រើឲ្យកិច្ចប្រតិបត្តិការ នៅតាមបណ្ដាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ពីចុង ឆ្នាំ២០១៩មក សម្ដេចក្រឡាហោម បានផ្ដល់ជាអំណោយនូវរថយន្តចំនួន ៣លើករួចមកហើយ សរុបចំនួន ៩៥គ្រឿង។ លើកទី៤ ដែលសម្ដេចក្រឡាហោមបានផ្ដល់រថយន្តចំនួន ៥០គ្រឿង ជូនបណ្ដាអធិការនគរបាលស្រុកដាច់ស្រយាល នៅតាមខេត្តចំនួន១៩ រួមមាន៖ ខេត្តព្រៃវែង, បាត់ដំបង, បន្ទាយមានជ័យ, ស្ទឹងត្រែង, ពោធិ៍សាត់, ព្រះវិហារ,…

  • មនុស្ស៤៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៤៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៤៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៤៦នាក់ មាន ០៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ០៨ករណី និងជនសង្ស័យ៣៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៨ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • រថយន្តបែនដឹកដីបុករះកង់បីឥណ្ឌានិងរថយន្តពីរគ្រឿង បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

    រថយន្តបែនដឹកដីបុករះកង់បីឥណ្ឌានិងរថយន្តពីរគ្រឿង បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

    ភ្នំពេញ៖ រថយន្តបែនដឹកដីមួយគ្រឿងបុករះកង់បីឥណ្ឌានិងរថយ្តពីរគ្រឿងទៀត បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបែនដឹកដីមួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ចង្កូតស្ដាំ PP-2760 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើត្រង់ចំណុចស្តុបបាគូ ស្រាប់តែជ្រុលទៅបុករះចំគូទកង់បីឥណ្ឌាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GS-6894 ចំពេញទំហឹងរួចរុញកង់បីឥណ្ឌាបន្តទៅបុករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2BA-4719 ដោយរថយន្តបង្កមិនទាន់អស់ល្បឿនក៏រួចរុញរថយន្តម៉ាកព្រូសបន្តកន្ទុយគ្នាទៅបុកផ្ទប់នឹងរថយន្តកុងតឺន័រមួយគ្រឿងទៀត ពណ៌លឿង ពាក់ស្លាក់លេខ ភ្នំពេញ 4A-0282 ចំពេញទំហឹងបណ្ដាលឲ្យកង់បីឥណ្ឌានិងរថយន្តម៉ាកព្រូសរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯម្ចាស់តៃកុងរថយន្តបែនដឹកដី ជាអ្នកបង្ករបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក កង់បីឥណ្ឌានិងរថយន្តព្រូសរងគ្រោះយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

  • គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៤ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល២៤នាក់

    គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៤ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល២៤នាក់

    ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សចំនួន៧នាក់បានស្លាប់ និង២៤នាក់ទៀត បានរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ និងប្រជែង៕ ដោយ/ ឆៃហួត

  • ឪពុកចុងចិត្តអប្រិយចាប់រំលោភកូនចុងជាច្រើនដង និងគំរាមបង្ហោះសកម្មភាពរួមភេទទើបបែកធ្លាយ ត្រូវនគរបាលចាប់វាយខ្នោះ

    ឪពុកចុងចិត្តអប្រិយចាប់រំលោភកូនចុងជាច្រើនដង និងគំរាមបង្ហោះសកម្មភាពរួមភេទទើបបែកធ្លាយ ត្រូវនគរបាលចាប់វាយខ្នោះ

    កណ្តាល៖ឪពុកចុងចិត្តអប្រិយចាប់រំលោភកូនចុងជាច្រើនដង និងគំរាមបង្ហោះសកម្មភាពរួមភេទទើបបែកធ្លាយ ត្រូវនគរបាលចាប់វាយខ្នោះតែម្តង ។ ហេតុការណ៌ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ ២០២១ នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ និងពេលកើតហេតុចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០នៅចំណុចក្នុងបន្ទប់ផ្ទះជនរងគ្រោះ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះត្រូវជាកូនដើមឈ្មោះ ច.ធ រ.ន ភេទស្រី អាយុ១៦ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ម្តាយបង្កើតឈ្មោះ ចំរើន សួស្តី អាយុ៣៦ឆ្នាំ មុខរបរ៖មេផ្ទះ។ឪពុកបង្កើតឈ្មោះ គឹម ចាន់ធា អាយុ៣៧ឆ្នាំ លែងលះគ្នា។ ជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ទេព តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នគរបាលក្រុងតាខ្មៅបានអោយដឹងថា មុនពេលកើតហេតុ ឪពុកម្តាយជនរងគ្រោះ…

  • យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងាជើងម្ខាង និងរងរបួសម្នាក់

    យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងាជើងម្ខាង  និងរងរបួសម្នាក់

    ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ខណៈដល់ផ្លូវបំបែកបានជ្រុលទៅបុកជាមួយនឹងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបណ្ដាលឲ្យកង់បីក្រឡាប់ផ្ងាជើង ចំណែកអ្នកបើកម៉ូតូរបួសជើងម្ខាង។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ០៨ និង៤០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដាលផ្លូវ២២១ កែងនឹងផ្លូវ១៣៤ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  • រថយន្ត Prius បុករថយន្ត Tacoma នៅវិមានឯករាជ្យ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ

    រថយន្ត Prius បុករថយន្ត  Tacoma នៅវិមានឯករាជ្យ ពេញទំហឹង  រងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ត Toyota Prius ក្នុងល្បឿនលឿនហេីយជ្រុលទៅបុករថយន្ត Toyota Tacoma ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនធ្វេីឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

  • មនុស្ស៧៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៧៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៧៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំ ងប្រទេសកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៧៤នាក់ មាន ៥០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១៤ករណី និងជនសង្ស័យ២៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ០៦ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕

  • ពលករ ម្នាក់ជាន់មីនរបួសដាច់ជើង ក្រោយលួចឆ្លងពីប្រទេសថៃមកកម្ពុជា តាមព្រៃភ្នំ, រាជរដ្ឋាភិបាលអំពាវនាវឱ្យពលករទាំងអស់ចូលកម្ពុជាតាមច្រកស្របច្បាប់ និងធ្វើចត្តាឡីស័ក

    ពលករ ម្នាក់ជាន់មីនរបួសដាច់ជើង ក្រោយលួចឆ្លងពីប្រទេសថៃមកកម្ពុជា តាមព្រៃភ្នំ, រាជរដ្ឋាភិបាលអំពាវនាវឱ្យពលករទាំងអស់ចូលកម្ពុជាតាមច្រកស្របច្បាប់ និងធ្វើចត្តាឡីស័ក

    នៅវេលាម៉ោង៧ នឹង១០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១  បន្ទាប់ពីបានលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា តាមតំបន់ព្រៃភ្នំ ជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីគេចចេញពីការធ្វើ ចត្តាឡីស័ក ពលករខ្មែរម្នាក់ បានជាន់មីនរងរបួសធ្ងន់ដាច់ជើង។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចមូលដ្ឋាន។ សមត្ថកិច្ចបានអះអាងថា ពលករខ្មែរម្នាក់នេះ មានឈ្មោះ យឿន រ៉ន អាយុ៣២ឆ្នាំ ជាប្រជាជនរស់នៅភូមិព្រៃគុក សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ រូបគេបានលួចឆ្លងដែនពីប្រទេសថៃចូលកម្ពុជា នៅក្នុងភូមិសាស្ត្រអូរលៀង ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានជាន់មីនបណ្តាលឱ្យដាច់ជើងខាងស្តាំរបួសធ្ងន់ ហើយពេលនេះរូបគេត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត។ អាជ្ញាធរបានបញ្ជាក់ថា តំបន់ដែលពលករខាងលើឆ្លងដែននេះ ជាតំបន់គ្រោះថ្នាក់ ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកតាំងពីសម័យសង្គ្រាម មិនទាន់បោសសម្អាតអស់នៅឡើយ។ ពាក់ព័ន្ធនឹងករណីនេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ពលករទាំងអស់ ឱ្យបញ្ឈប់ការឆ្លងដែនតាមព្រៃភ្នំ ឬច្រកណាមួយដែលគ្រោះថ្នាក់ ហើយត្រូវចូលរួមសហការ ក្នុងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

  • សូមកុំធ្វេសប្រហែស !! រថយន្តស៊េរីទំនេីបពន្លះរបាំងថ្មក្រឡាប់អូសជាច្រើនម៉ែត្រឆាបឆេះសន្ធោសន្ធៅ

    សូមកុំធ្វេសប្រហែស !! រថយន្តស៊េរីទំនេីបពន្លះរបាំងថ្មក្រឡាប់អូសជាច្រើនម៉ែត្រឆាបឆេះសន្ធោសន្ធៅ