Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • មនុស្ស៥៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៥៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៥៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥៥នាក់ មាន១៣នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ៤២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៥ករណី។ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕

  • នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់ចាប់យកថ្នាំញៀន៥៣ កញ្ចប់

    នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់ចាប់យកថ្នាំញៀន៥៣ កញ្ចប់

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនបានចាប់យកថ្នាំញៀនចំនួន៥៣ថង់តូចនឹងវត្ថុ តាងមួយចំនួនទៀត។ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នា២០២១ នៅចំណុចផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យ ឈ្មោះ សេក ណារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចប្រាប់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងជំនាញ បានស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនឹង ចាប់យកវត្ថុតាងមានក្រាមសថ្លា ៥៣កូនថង់តូច និងទូរសព្ទ័ដៃ ០១គ្រឿង។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។ដោយ៖ តុង សីហា

  • នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញក្រុងពាលីសាងសង់អគារអាវុធហត្ថ

    នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញក្រុងពាលីសាងសង់អគារអាវុធហត្ថ

    ស្វាយរៀង៖ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ អញ្ជើញក្រុងពាលីសាងសង់អគាររដ្ឋបាលរបស់មូលដ្ឋានកងរាជអាវុធហត្ថ ស្រុករមាសសហែក ដែលមានទំហំ ៣២ម x ៧ម ដែលចំណាយថវិការជាង៨ម៉ឺនដុល្លារ ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការអមដំណើរពីលោក លោកស្រីជាឧត្តមសេនីយ៍ វរសេនីយ៍ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក តំណាងសាខាគយ និងរដ្ឋាករខេត្ត តំណាងសាខាពន្ធដារខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ជាច្រើនរូប ។ នាយឧត្តមសេនីយ៍ សៅ សុខា តែងតែណែនាំឲ្យកសាងអគារកងរាជអាវុធហត្ថតាមបណ្តាខេត្ត និងតាមស្រុកក្រុងទាំងអស់ នៅទូទាំងប្រទេស។ សម្រាប់ខេត្តស្វាយរៀងទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាស្រុក ក្រុង បានកសាងឡើង ជាបន្តបន្ទាប់ដើម្បីផ្ដល់កន្លែងធ្វើការដល់កងកម្លាំងបានសមរម្យ ក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ…

  • មនុស្ស៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៥៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥៣នាក់នោះ មាន១៨នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងបទល្មើសព្រហ្មទណ្ឌ០៨ករណី និងជនសង្ស័យ៣៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១២ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • តូបលក់ដូរតាមដងផ្លូវ នៅមុខមជ្ឈមណ្ឌល​ពាណិជ្ជកម្មក្រុងព្រះសីហនុ រងការឆាបឆេះ​អស់ចំនួន៤តូប

    តូបលក់ដូរតាមដងផ្លូវ នៅមុខមជ្ឈមណ្ឌល​ពាណិជ្ជកម្មក្រុងព្រះសីហនុ រងការឆាបឆេះ​អស់ចំនួន៤តូប

    តូបលក់ដូរតាមដងផ្លូវ នៅមុខមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ រងការឆាបឆេះអស់​ចំនួន៤តូប​កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបណ្តាល    អោយឆេះខូចខាតតូបលក់ដូរ មាន៖ តូបលក់ផ្កា តូបលក់ចាប់ហួយចំរុះ លក់សាំងដប និងតូបលក់ទូរស័ព្ទនិងឥវ៉ាន់មួយចំនួន តែមិនបណ្តាលអោយមនុស្សរងបួសទេ។ តាមព័ត៌មានបឋមពីអ្នកឃើញហេតុការណ៍នេះអោយដឹងថា អគ្គីភ័យទំនងជា​បានឆេះចេញ​ពីតូបមានលក់សាំងដប នៅផ្នែកកណ្តាល រួចក៏រាលដាលទៅតូបនៅសងខាងជាប់គ្នា។ សមត្ថកិច្ចពន្លត់អគ្គីភ័យបានចេញអន្តរាគមន៍សង្គ្រោះភ្លាមៗ ដើម្បីទប់ស្កាត់ការឆេះរាលដាលដល់តូបលក់ដូរផ្សេងទៀត។ យ៉ាងណាសមត្ថកិច្ចជំនាញមិនទាន់បានបង្ហាញអំពីមូលហេតុដែលបណ្តាលអោយកើតមានគ្រោះអគ្គីភ័យនេះនៅឡើយ។ រីឯអាជ្ញាធរក្នុងមូលដ្ឋានក៏មិនទាន់បានបញ្ជាក់អំពីទំហំនៃការខូចខាតនេះដែរ៕

  • សមត្ថកិច្ចខេត្តឧត្តរមានជ័យ បញ្ជាក់ថា ទីតាំង ល្បែងស៊ីសងខុសច្បាប់ក្នុងស្រុកអន្លង់វែង មិនមានការបើកលែងទៀតទេ

    បន្ទាប់ពីក្រុមអ្នកយកព័ត៍មាន បានធ្វើការចុះផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់ រួមមាន៖ សង្វៀនប្រជល់មាន់ ( ខ្នាយដែក ) អាប៉ោង យូគី ស្ថិតនៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្លាត  ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក៏ដូចជាកងកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះធ្វើការបង្ក្រាប និងបានចុះធ្វើការត្រួតពិនិត្យបន្ថែមទៀតនោះ  ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអោយដឹងថា ដើម្បីលើកកំម្ពស់ជីវភាព ការរស់នៅក្របកដោយសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទូទាំងខេត្ត ស្នងការដ្ឋាននគរបាលខេត្តតែងតែបានប្រជុំដាស់តឿនក្រើនរំលឹកដល់កងកម្លាំងជំនាញគ្រប់ផ្នែកទាំងអស់អោយខិតខំប្រឹងប្រែងរិះរកគ្រប់វិធីសាស្ត្រផ្សេងៗថ្មីៗបន្តទៀត លើការ ការពារថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈលើការបង្កាទប់ស្កាត់ និងធ្វើការបង្ក្រាបអោយខាងតែបានរាល់បទល្មើសដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ។ ដោយឡែកក្នុងស្រុកអន្លង់វែង កាលពីពេលថ្មីៗនេះកងកម្លាំងអធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីទទួលបាននៅការផ្តល់ព័ត៍មានពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខុសច្បាប់រួមមានសង្វៀនប្រជល់មាន់ ( ខ្នាយដែក ) អាប៉ោង យូគី ស្ថិតនៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្លាត  ស្រុកអន្លង់វែងរួចមក កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងខាងលើដែលជាទីតាំងចាស់ដែលសមត្ថកិច្ចធ្លាប់បានធ្វើការចុះបង្ក្រាបម្តងរួចមកហើយដោយសង្កេតឃើញថា ពួកក្រុមអ្នកប្រព្រឹត្តបទល្មើសខាងលើមិនហានបន្តលែងទៀតទេ ដោយជាការ សបញ្ជាក់អោយឃើញថា ការចុះបង្ក្រាបនិងការផ្សព្វផ្សាយអប់រំណែនាំ និងបានធ្វើកិច្ចសន្យា ដល់ក្រុមអ្នកញៀនល្បែងស៊ីសង់ខុសច្បាប់ទាំងនោះអោយឈប់ប្រព្រឹត្តអំពើល្មើសច្បាប់ ហើយពួកគេមាន ការយល់ដឹងច្បាស់និងបានបញ្ឈប់រាល់សកម្មភាពដែលខុសពីច្បាប់បានកំណត់ផងដែរ ៕ ខេង ខេមរ៉ា

  • មនុស្ស៥២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿង

    មនុស្ស៥២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿង

    ភ្នំពេញ៖ ជនសង្ស័យ៥២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥២នាក់ មាន០៧នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងបទល្មើសព្រហ្មទណ្ឌ០៤ករណី និងជនសង្ស័យ៤៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៥ករណី។ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • សមត្ថកិច្ច ចុះបង្ក្រាបឃ្លាំងស្តុកទឹកដោះគោម៉ាក Wakodo តាមបណ្ដឹងរបស់ពលរដ្ឋ

    សមត្ថកិច្ច ចុះបង្ក្រាបឃ្លាំងស្តុកទឹកដោះគោម៉ាក Wakodo តាមបណ្ដឹងរបស់ពលរដ្ឋ

    (ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច នៃគណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ បានចុះបង្ក្រាបទីតាំងស្តុកផលិតផលទឹកដោះគោម៉ាក Wakodo។ ការចុះបង្ក្រាបទីតាំងខាងលើនេះ បានដឹកនាំ និងសម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋទៅកាន់ស្ថាប័នជំនាញ នៃក្រសួងមហាផ្ទៃ។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ច ទឹកដោះគោឈ្មោះ Wakodo ត្រូវបាននាំចូលដោយក្រុមហ៊ុន VNK Corporation LTD ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៨២៧ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីចុះទៅដល់ទីតាំងខាងលើប្រហែលជិតមួយម៉ោង ស្រាប់តែសមត្ដកិច្ច និងលោកព្រះរាជអាជ្ញារង បានដកថយចេញអស់រលីង ដោយពុំមានការដកហូតវត្ថុតាង ឬឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ។ អ្នកសារព័ត៌មាន ពុំអាចសុំការបញ្ជាក់ពីសមត្ថកិច្ច ថាតើម្ចាស់ទីតាំងខាងលើនេះជាអ្នកណាឡើយ? ហេតុអ្វីម្ចាស់ទីនេះ អាចបញ្ជឲ្យមន្ត្រីជំនាញ និងតុលាការដកថយ មិនហ៊ានប៉ះពាល់សូម្បីបន្តិច? ទោះជាយ៉ាងណា នៅពេលចុះបង្ក្រាបទីតាំងខាងលើនេះ លោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានហាមឃាត់អ្នកសារព័ត៌មានមិនឲ្យមានចុះផ្សាយពីការចុះបង្ក្រាបទីតាំងខាងលើនេះឡើយ ដោយលោកលើកឡើងថា បើអង្គភាពណាហ៊ានចុះផ្សាយផ្ដេសផ្ដាស អង្គភាពនោះជាអ្នកទទួលខុសត្រូវ៕ដោយ៖…

  • អាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួន មនុស្ស១៣នាក់បន្ទោបង់នៅតាមសួនច្បារសាធារណៈ

    អាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួន មនុស្ស១៣នាក់បន្ទោបង់នៅតាមសួនច្បារសាធារណៈ

    ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បាន ឃាត់ខ្លួន អ្នកមកបន្ទោបង់នៅតាមសួនច្បារសាធារណៈ ដើមឈេី និងទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន ១៣នាក់ យកមកអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ ។ ជាក់ស្ដែងនៅព្រឹក ថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ បានឈប់យាន្តជំនះ របស់ខ្លួន ហើយទៅបន្ទោបង់ នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ -ល- ភ្លាមៗនោះ កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និង បានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោបង់រួចទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ ។ រដ្ឋបាលខណ្ឌ សូមសំណូមពរដល់…

  • នគរបាលខណ្ឌឬស្សីកែវ ឆ្មក់បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតវត្ថុតាងមួយចំនួនធំ

    នគរបាលខណ្ឌឬស្សីកែវ  ឆ្មក់បង្ក្រាបករណីជួញដូរគ្រឿងញៀន  ឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតវត្ថុតាងមួយចំនួនធំ

    ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលច្រាំងចំរេះ១ បានធ្វេីការល្បាតនិងបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១១៖ ០០នាទីថ្ងៃទី១៩ ខែ មករាឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ១/ ឈ្មោះ កូប យ៉ាក់ ហ្វើក ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្ត ក្រចេះ។ មុខរបរមិនពិតប្រាកដ។ ចំណែកសម្ភារះដកហូតមានក្រាមពណ៌សថ្លាចំនួន១៤កញ្ចប់តូច១៣ ធំល្មមចំនួន១កញ្ចប់។