Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • អធិការនគរបាលក្រុងតាខ្មៅ ប្រជុំដាក់ផែនការសម្រាប់ឆ្នាំ២០២១

    អធិការនគរបាលក្រុងតាខ្មៅ ប្រជុំដាក់ផែនការសម្រាប់ឆ្នាំ២០២១

    កណ្ដាល៖ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ប្រជុំប្រចាំឆ្នាំ ដើម្បីដាក់ផែនការសម្រាប់ឆ្នាំ២០២១ ដើម្បីស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ពិសេសគឺអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ចំណុចគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាបាលកម្ពុជា ។ កិច្ចប្រជុំ ប្រព្រឹត្តិនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយមានការចូលរួមមានលោក លោកស្រី អធិការរង លោកនាយ នាយរងផ្នែក លោកនាយប៉ុស្ត៍ទាំង១០ និងមន្រី្តទាំងអស់ នាដើមសប្ដាហ៍។ លោក យី វណ្ណដា លើកឡើងពីផែនការងារនានា ដើម្បីសន្តិសុខជូនពលរដ្ឋ ពិសេសបម្រើបងប្អូនប្រជាពលរដ្ឋ, សេវាកម្មដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ២៤ ម៉ោងលើ២៤ម៉ោង ធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ឲ្យបានល្អបំផុតនៅក្នុងក្រុងតាខ្មៅ ពិសេសធ្វើការបង្ក្រាបនូវរាល់បទល្មើសនានា ដូចជាក្មេងទំនើងអំពើឆក់ប្លន់លួច និងអំពើល្មើសច្បាប់ផ្សេងៗទៀត ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ។ ការងារសម្រាប់ឆ្នាំថ្មី ដែលត្រូវអនុវត្តន៍ឲ្យមានប្រសិទ្ធរួមមាន៖ ១៖ ពង្រឹងការងាររក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ជាពិសេសការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ដែលបានឆ្លងកាត់២៖ ត្រូវប្រើពាក្យសំដី និងអាកប្បកិរិយា ឲ្យបានសមរម្យ កាត់សក់ខ្លី និង ស្លៀកបំពាក់ឲ្យសមរម្យ សាកសមជាកងកម្លាំង៣៖ ត្រូវមានភាពរហ័សរហួន នៅពេលមានការសុំអន្ដរាគមន៍ពីប្រជាពលរដ្ឋ៤៖…

  • មនុស្ស៦០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៦០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៦០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៦០នាក់ មាន២៦នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ០៧ករណី និងជនសង្ស័យ៣៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ២១ករណី។ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • សមត្ថកិច្ច ខេត្តរតនគិរីកំពុង តាម ប្រមាញ់ចាប់ខ្លួនឃាតករបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ

    សមត្ថកិច្ច ខេត្តរតនគិរីកំពុង តាម ប្រមាញ់ចាប់ខ្លួនឃាតករបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ

    រតនគិរី ៖ ឃាតករដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនមកដល់ស្រុកកោះញែកខេត្តមណ្ឌលគិរី ខណៈសមត្ថកិច្ចបានដឹងមុខសញ្ញាមុន ហើយបានដាក់បា៉រ៉ាស់តាមផ្លូវ បន្ទាប់មករថយន្តឃាតករបានបើកបំបុកបា៉រ៉ាស់សមត្ថកិច្ចនៅស្រុកកោះញែក ហើយបានបើករត់បានប្រមាណជាង១គីឡូម៉ែត្រ ក៏ឈប់ចុះរត់គេចខ្លួនពួននៅក្នុងព្រៃទុកប្រពន្ធ និងកូននៅក្នុងរថយន្ត។ បេីតាមសមត្ថកិច្ចនៅស្រុកលំផាត់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឃាតករបានបន្លំខ្លួនជិះរថយន្តដឹកដូងមួយគ្រឿងមកចូលស្រុកលំផាត់តាមផ្លូវលំមួយខ្សែឆ្ពោះទៅស្រុកបរកែវ ប៉ុន្តែឃាតករបានដឹងខ្លួនជាមុន ហើយបានលោតចុះពីលើរថយន្តដឹកដូងនៅពាក់កណ្តាលផ្លូវ ត្រង់ចំណុចឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ឥឡូវនេះសមត្ថកិច្ច២ស្រុក គឺស្រុកលំផាត់និងស្រុកបកែវកំពុងតាមប្រមាញ់ចាប់ខ្លួនឃាតករដែលបានបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនោះហើយ។ គិតត្រឹមម៉ោង១២និង២០នាទី ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ នេះ សមត្ថកិច្ច មិន ទាន់ ចាប់ បាន ឃាតករនៅ ឡើយទេ៕ដោយ គតិ យុត្ត

  • តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនផ្កាយ១យោធា យកកាំភ្លើងវាយសន្តិសុខបែកក្បាល ដាក់ពន្ធនាគារបណ្តោះអាសន្ន

    តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនផ្កាយ១យោធា យកកាំភ្លើងវាយសន្តិសុខបែកក្បាល ដាក់ពន្ធនាគារបណ្តោះអាសន្ន

    កណ្តាល៖នាល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ លោក ថោង ផល្លារង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ លើលោកផ្កាយ១យោធា ដែលយកកាំភ្លើងវាយសន្តិសុខបែកក្បាល បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ក្រោមការចោទប្រកាន់ពីបទ” ប្រើប្រាស់អាវុធគ្មានខុសច្បាប់ តាមមាត្រា២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា “តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។ អំពើហិង្សានេះ កើតឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០នាទី រសៀល ចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ សមត្ថកិច្ច ថ្លែងថា ជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព…

  • មន្ត្រីយោធាផ្កាយ១ ដែលយកកាំភ្លើងវាយក្បាលសន្តិសុខ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅដល់តុលាការហើយ

    មន្ត្រីយោធាផ្កាយ១ ដែលយកកាំភ្លើងវាយក្បាលសន្តិសុខ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅដល់តុលាការហើយ

    កណ្តាល៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនមន្ត្រីយោធាផ្កាយ១ ដែលយកកាំភ្លើងវាយក្បាលសន្តិសុខ ដល់តុលាការហើយ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដោយលេចឮព័ត៌មានថា កំពុងមានអ្នកអន្តរាគមន៍ ដោះលែង ផងដែរ ខណៈជនសង្ស័យ កំពុងស្ថិតក្រោមការសាកសួររបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។ គួររំលឹកថា អំពើហិង្សានេះ កើតឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០នាទី រសៀល ចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង និង…

  • សមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ ក្រោយពីធ្វើសកម្មភាពកាច់សោរកម៉ូតូបានសម្រេច

    សមត្ថកិច្ចខណ្ឌមានជ័យ  ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកបីនាក់  ក្រោយពីធ្វើសកម្មភាពកាច់សោរកម៉ូតូបានសម្រេច

    ភ្នំពេញ៖ ជនសង្ស័យបីនាក់បានធ្វើសកម្មភាពកាច់សោរកម៉ូតូបានសម្រេច តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកអន្តរាគមន៍ឃាត់ខ្លួនបានម្នាក់និងពីរនាក់ទៀតរត់គេចខ្លួនបាត់ ។

  • បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តបែនដឹកខ្សាច់បេីកពីក្រោយនិងកិន បណ្ដាលឲ្យដាច់ជើងម្ខាង

    បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តបែនដឹកខ្សាច់បេីកពីក្រោយនិងកិន  បណ្ដាលឲ្យដាច់ជើងម្ខាង
  • អ្នកយកកាំភ្លើងវាយក្បាលសន្តិសុខបែក គឺ ជាមន្ត្រីយោធា ផង ជា ម្ចាស់មន្ទីរសំរាកព្យាបាល និង សម្ភព សុខ ម៉េង ផង

    អ្នកយកកាំភ្លើងវាយក្បាលសន្តិសុខបែក គឺ ជាមន្ត្រីយោធា ផង ជា ម្ចាស់មន្ទីរសំរាកព្យាបាល និង សម្ភព សុខ ម៉េង ផង

    កណ្តាល៖លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាក់ថា ជនសង្ស័យដែលយកកាំភ្លើងវាយក្បាលសន្តិសុខ បណ្តាលអោយបែកក្បាល ឈាមហូរ ដួលដេកដី រងរបួសធ្ងន់ នោះ គឺ ជាមន្ត្រីយោធា ផង ជា ម្ចាស់មន្ទីរសំរាកព្យាបាល និង សម្ភព សុខ ម៉េង ផង ។ លោកអធិការ បន្តថា ពេលនេះ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យតាមនីតិវិធី ។ ហិង្សាដោយចេតនា នេះ បង្កអោយមានការភ្ញាក់យ៉ាងខ្លាំងដល់មហាជន បានចោមរោមមើល និង ហួសចិត្តជាខ្លាំង ខណៈដែលជនដៃដល់ បានយកកាំភ្លើងវាយក្បាលសន្តិសុខ បណ្តាលអោយបែកក្បាល ឈាមហូរ ដួលដេកដី រងរបួសធ្ងន់ ។ អំពើហិង្សានេះ កើតឡើងនារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅមន្ទីរសំរាកព្យាបាល និងសម្ភព សុខ ម៉េង តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ៕កញ្ចក់ ទិព្វ

  • ជនខិលខូច កំពុងប្រើល្បិចផ្ញើសារសុំលេខកូដ ដើម្បីគ្រប់គ្រងគណនីបណ្តាញសង្គម និងគណនីផ្សេងៗទៀត ដូច្នេះសូមប្រុងប្រយ័ត្ន

    ជនខិលខូច កំពុងប្រើល្បិចផ្ញើសារសុំលេខកូដ ដើម្បីគ្រប់គ្រងគណនីបណ្តាញសង្គម និងគណនីផ្សេងៗទៀត ដូច្នេះសូមប្រុងប្រយ័ត្ន

    ភ្នំពេញ៖ ទម្រង់បោកប្រាស់ថ្មីមួយទៀតតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានជនទុច្ចរិត កំពុងលួចចូលទៅគ្រប់គណនីបណ្តាញសង្គម ឬអាចឈានទៅគ្រប់គ្រងគណនីធនាគារផងដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។ ជាក់ស្ដែងអ្នកប្រើប្រាស់បណ្តាញ Whatsapp ម្នាក់ ដែលត្រូវបានគេចូលទៅគ្រប់គ្រងគណនីរបស់ខ្លួន បានឱ្យដឹងថា ជនទុច្ចរិតបានចូលទៅគ្រប់គ្រងគណនី Whatsapp មិត្តភក្តិរបស់លោក ហើយបានផ្ញើសារមកសុំលេខកូដ៦ខ្ទង់ពីលោក។ បន្ទាប់ពីបានលេខនោះហើយ គឺគេបានចូលទៅគ្រប់គ្រង Whatsapp របស់លោក និងប្រើវិធីនេះទៅកាន់មិត្តភក្តិដទៃរបស់លោក ដើម្បីចូលទៅគ្រប់គ្រងគណនីរបស់អ្នកដទៃទៀត។ សារដែលជនទុច្ចរិតបានប្រើនោះ មានខ្លឹមសារថា «ខ្ញុំសុំទោសខ្ញុំបានផ្ញើលេខកូដ៦ខ្ទង់ដោយចៃដន្យតាមសារជាអក្សរ តើអ្នកអាចផ្ញើវាមកខ្ញុំបានទេ? វាជារឿងបន្ទាន់»។ អ្នកជំនាញសន្តិសុខលើប្រព័ន្ធបច្ចេកវិទ្យាធ្លាប់បានគូសបញ្ជាក់ថា ទាំងនេះសុទ្ធតែជាទម្រង់បោកប្រាស់របស់ជនទុច្ចរិតផ្នែកបច្ចេកវិទ្យា ដើម្បីចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គមណាមួយ។ ពួកគេក៏អាចប្រើវិធីនេះ ដើម្បីចូលទៅគ្រប់គ្រងគណនីធនាគារផងដែរ។ ដូច្នេះដើម្បីចៀសវាងការរងគ្រោះ ឬបាត់បង់គណនីបណ្តាញសង្គម និងគណនីធនាគារផងនោះ គឺហាមដាច់ខាតក្នុងការផ្តល់ព័ត៌មានទាក់ទងគណនី លេខសម្ងាត់ ឬលេខកូដណាមួយទៅកាន់ជនដទៃ៕ ដោយ FN

  • ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លា ចាប់ខ្លួនពីបទ រក្សាទុកគ្រឿងញៀន

    ជនសង្ស័យម្នាក់  ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លា  ចាប់ខ្លួនពីបទ  រក្សាទុកគ្រឿងញៀន

    ភ្នំពេញ ៖ បេីយោងតាមរបាយការណ៍ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២១ នេះ មានជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ចាប់ខ្លួនត្រង់ចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។