-
មនុស្ស៣៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន
ភ្នំពេញ៖ ជនសង្ស័យ៣៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៣៨នាក់ មាន ១២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ៨ ករណី និងជនសង្ស័យ២៦នាក់ ត្រូវបានឃាត់ខ្លួនក្នុង បទល្មើសគ្រឿងញៀន ១១ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញ ភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕
-
នារីម្នាក់បេីករថយន្តLexus GS300 មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស្ទួចពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
-
នគរបាលខណ្ឌមានជ័យ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍នៅយប់ថ្ងៃបុណ្យណូអែល រកឃើញអ្នកបើកបរល្មើសច្បាប់ ក្រោមឥទ្ធិពលជាតិស្រវឹង ជិត២០នាក់ មិនពាក់មួកការពារសុវត្ថិភាពជិត១០០នាក់
ភ្នំពេញ៖ នៅយប់ថ្ងៃបុណ្យណូអែល ទី២៥ ខែធ្នូ ឆ្នាំ ២០២០ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅតាមបណ្ដោយផ្លូវជាតិលេខ២ មុខវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ដោយរកឃេីញអ្នកបើកបរល្មើសច្បាប់ ក្រោមឥទ្ធិពលជាតិស្រវឹង ជិត២០នាក់ ហេីយត្រូវឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែកអ្នកបើកបរមិនពាក់មួកការពារសុវត្ថិភាព ជិត១០០នាក់ ត្រូវបានឃាត់ផាកពិន័យ ។
-
រថយន្តដឹកដើមរាំងគ្មានច្បាប់អនុញ្ញាត ត្រូវសមត្ថកិច្ច តាមឃាត់នៅស្រុកខ្សាច់កណ្តាល
កណ្តាល៖ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងតាមឃាត់រថយន្តចំនួន២គ្រឿង ដែលដឹកដើមរាំងគ្មានច្បាប់អនុញ្ញាត នៅចំណុចផ្លូវជាតិលេខ៨ ភូមិតាំងឫស្សីឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ បានថ្លែងថា ម្ចាស់រថយន្តដឹកដើមរាំងចំនួន ២នាក់ មានឈ្មោះ ភោគ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទូរីកណ្ដាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបរបើកបររថយន្ត និងឈ្មោះ សេង ឈន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរបើកបររថយន្ត ។ ក្រោយពេលឃាត់បាន…
-
នារីម្នាក់បេីករថយន្តLexus GS300 មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស្ទួចពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
-
នគរបាលខណ្ឌឬស្សីកែវ ឆ្មក់បង្ក្រាបចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទួលសង្កែ១ សហការជាមួយកម្លាំងនគរបាលខណ្ឧឬស្សីកែវ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឆ្មក់បង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុមទី១៤ ផ្លូវលំភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី និងវត្ថុតាង ត្រូវបានកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
នគរបាលប៉ុស្ដិ៍ទឹកថ្លា ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីរក្សាទុក គ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២០ ពាក់ព័ន្ធ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
-
ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខ ចាប់ខ្លួន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០នេះ កាលពីយប់មិញកម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
-
ឈ្មួញរកសុីសងល្បែងប្រភេទ ឃីណូឡូតូ កំពុងពង្រីកសាខារាប់សិបកន្លែងក្នុងខណ្ឌមានជ័យដោយបេីកដំណេីរការយ៉ាងរលូនផ្គេីននឹងបទបញ្ជាអគ្គស្នងការនគរបាលជាតិ
ភ្នំពេញ៖ មួយរយះពេលនេះគេសង្កេតឃេីញថានៅក្នុងមូលដ្ឋានខណ្ឌមានជ័យមានឈ្មួញរកសុីល្បែងភ្នាល់តាមអនឡាញ ប្រភេទឃីណូ ឡូតូ កំពុងពង្រីកសាខាយ៉ាងច្រេីន ដោយមិនខ្លាចញញេីតនឹងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិឡេីយ ។ គួរបញ្ជាក់ថាកន្លងមកឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានប្រកាសបិទល្បែងប្រភេទ ឃីណូឡូតូ នៅទូរទាំងប្រទេសកម្ពុជា ដោយឡែកឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បញ្ជាទៅអភិបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ត្រូវតែបង្ក្រាបអោយខានតែបានបេីមានទីតាំងណាបេីលេងល្បែងគ្រប់ប្រភេទជាពិសេស ល្បែងភ្នាល់ ឃីណូឡូតូនេះតែម្តង ។ បញ្ជាក់👉ទតាំងទី១ , ក្នុងហាងកាហ្វេ ជាប់ផ្លូវបេតុង ទល់មុខផ្សារកុងតឺន័រចាស់ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យទីតាំងទី២ ;-ផ្លូវ82c ភូមិទ្រា៤ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យទីតាំង៣ នៅផ្លូវជាតិលេខ២ ជិតហាងគុយទាវឆ្ងាញ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ៕ដោយ៖ ជីម ភារ៉ា
-
រថយន្តស្តារិចបេីកបុកម៉ូតូអូសប្រហែលជាង១គីឡុដីត្រូវពលរដ្ឋផ្ទុះកំហឹង វាយឡេីងទ្រមខ្លួនទើបប្រគល់ឱ្យសមត្ថកិច្ច
ភ្នំពេញ ៖ បុរសម្នាក់បានលោតចេញពីម៉ូតូទាំងភ័យរន្ធត់ ខណៈកំពុងធ្វេីដំណេីរតាមដងផ្លូវត្រូវរថយន្តស្តារិចសង្ស័យស្រវឹងបេីកក្នុងល្បឿនលឿនជ្រុលបុកចំពីមុខពេញទំហឹងហេីយអូសប្រហែល១គីឡូដីទេីបប្រជាពលរដ្ឋដេញចាប់បាននិងព្រួតវាយទ្រមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងកែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុង ភូមិ តិក្ខប្បញ្ញោសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។