Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • តុលាការ ចេញដីកាឃុំខ្លួន លោក នី ណាក់ នៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន

    តុលាការ ចេញដីកាឃុំខ្លួន លោក នី ណាក់ នៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន

    ភ្នំពេញ៖ យោងតាមដីកាបង្គាប់អោយឃុំខ្លួនរបស់តុលាការ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហុង សុគុណ វឌ្ឍនា បានចេញដីកាឃុំខ្លួន លោក នី ណាក់ ដែលប្រើហ្វេសប៊ុកផេក IMan-KH ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ។ ប្រភពពត៌មានដដែលបន្តថា លោក នី ណាក់ ត្រូវបានចោទប្រកាន់ពីបទ ជេរប្រមាថជាសាធារណៈ និងញុះញង់អោយមានការរើសអើង តាមមាត្រា៣០៧ មាត្រា៤៩៤ និង មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។ គួររំលឹកថា លោក នី ណាក់ កន្លងមក តែងតែដៀមដាម ជេរប្រមាថទៅលើបុគ្គល និងស្ថាប័ន រដ្ឋជាញឹកញាប់ ហើយចុងក្រោយនេះ គឺបានឌឺដង ឬផ្គើននឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធការប្រៀបធៀបការពាក់ម៉ាស់អោយសត្វមាន់ ៕ ដោយ…

  • លំនៅដ្ឋាន២ខ្នង សង់ពីឈើលើ ថ្មក្រោម របស់ប្រជា ពលរដ្ឋ នៅសង្កាត់ច្រាំងចំរេះទី១ ត្រូវបានភ្លើងឆេះ ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី

    លំនៅដ្ឋាន២ខ្នង សង់ពីឈើលើ ថ្មក្រោម របស់ប្រជា ពលរដ្ឋ នៅសង្កាត់ច្រាំងចំរេះទី១ ត្រូវបានភ្លើងឆេះ ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី

    ភ្នំពេញ៖ ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ២ខ្នង ដែលសង់ពីឈើលើថ្មក្រោម នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ត្រូវបានភ្លើងឆេះ បណ្ដាលឱ្យរងការខូចខាត ដែលសមត្ថកិច្ចសង្ស័យថា មកទុស្សេខ្សែភ្លើង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានករណីអគ្គីភ័យនៅចំណុចខាងលើ លោកបានបញ្ជាកម្លាំង រថយន្តពន្លត់អគ្គីភ័យ ចេញយ៉ាងញាប់ដៃញាប់ជើង សម្រុកបាញ់ទឹកពន្លត់នៅកន្លែងកើតហេតុ ជាក់ស្តែង កម្លាំងបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ ៧គ្រឿង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយមិនបណ្តាលអោយមនុស្សណាម្នាក់ ទទួលរងគ្រោះថ្នាក់នោះឡើយ ។ លោកនាយការិយាល័យ បញ្ជាក់ថា ម្ចាស់ផ្ទះទាំង២ខ្នង មានឈ្មោះ រូន យ៉ា និង រូន ម៉ាត់ ហើយចំពោះការខូចខាត នឹងមូលហេតុ ដែលបង្កអោយកើតមានហេតុការណ៍គ្រោះអគ្គីភ័យនេះ ជំនាញលោក សន្និដ្ឋានថា…

  • ខណះ ម៉ោង១២ថ្ងៃត្រង់នេះ មានអគ្គីភ័យកំពុងឆាបឆេះផ្ទះបងប្អូនពលរដ្ឋជាច្រើនខ្នងសង់ជាប់គ្នា នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សកែវ

    ខណះ ម៉ោង១២ថ្ងៃត្រង់នេះ មានអគ្គីភ័យកំពុងឆាបឆេះផ្ទះបងប្អូនពលរដ្ឋជាច្រើនខ្នងសង់ជាប់គ្នា នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សកែវ

    ខណះ ម៉ោង១២ថ្ងៃត្រង់នេះ មានអគ្គីភ័យកំពុងឆាបឆេះផ្ទះបងប្អូនពលរដ្ឋជាច្រើនខ្នងសង់ជាប់គ្នា នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សកែវ .! ក្រុមសមត្ថកិច្ច រួមជាមួយរថយន្តពន្លត់អគ្គីភ័យ កំពុងអន្តរាគមន៍ ចេញសង្គ្រោះ ៕

  • អធិការដ្ឋានស្រុកថ្មគោល អំពាវនាវស្វែងរកគ្រួសារជនរងគ្រោះ(ស្លាប់)ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត លើកំណាត់ផ្លូវជាតិលេខ៥

    អធិការដ្ឋានស្រុកថ្មគោល អំពាវនាវស្វែងរកគ្រួសារជនរងគ្រោះ(ស្លាប់)ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត លើកំណាត់ផ្លូវជាតិលេខ៥

    ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ២០២០ នេះ រវាងរថយន្តធុនធំ និង រថយន្តធុនតូច បានបង្កឲ្យអ្នកបើកបររថយន្តតូច “ម៉ាកព្រូស” ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY -7925 បានស្លាប់ក្នុងហេតុការគ្រោះថ្នក់នេះភ្លាមៗ។ដោយឡែកម្ចាស់រថយន្តធុនធ្ងន់ បានគេចខ្លួន បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុច ក្នុងភូមិសាស្ត្រក្រុម១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។        ហេតុការកើតឡើង រវាង រថយន្តធំនិងរថយន្តតូចនិងបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់នេះ បានកើតវេលាម៉ោង០០.៣០នាទី រំលោភអធ្រាត្រ ថ្ងៃទី១២ខែធ្នូនេះ នៅលើផ្លូវជាតិលេខ៥ ចំណុចកើតហេតុខាងលើ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាងរថយន្តធំ និង រថយន្តតូច ក្ន្ងនោះ៖ រថយន្តធុនធំ ម៉ាក ហ៊ីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1268 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយបានរត់គេចខ្លួនបាង់ពីកន្លែងកើតហេតុខាងលើ។រីឯរថយន្តម៉ាកព្រូស សេរីឆ្នាំ២០០៦ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY -7925 បើកបរដោយឈ្មោះ ញ៉យ…

  • ដោយសារភ្លើងប្រចណ្ឌ័ បុរសម្នាក់ដាច់ចិត្តចង ក សម្លាប់ខ្លួនលើដៃអាអ៊ិចចោលគូរដណ្ដឹង

    ដោយសារភ្លើងប្រចណ្ឌ័  បុរសម្នាក់ដាច់ចិត្តចង ក សម្លាប់ខ្លួនលើដៃអាអ៊ិចចោលគូរដណ្ដឹង

    ភ្នំពេញ ៖ គួរឲ្យអាសូរខ្លាំងបំផុត ខណៈបុរសម្នាក់ នៅសល់កន្លះខែទៀតត្រូវចូលក្នុងរោងការទៅហេីយ បែជាគិតខ្លីធ្វេីអត្តឃាតចង ក បញ្ចប់ជីវិតលើដៃអាអ៊ិច ចោលគូរដណ្ដឹង បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងដីឡូមួយកន្លែង ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

  • ឃុំខ្លួនជនជាតិថៃម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន៥០គីឡូក្រាម ដាក់ពន្ធនាគារ

    ឃុំខ្លួនជនជាតិថៃម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន៥០គីឡូក្រាម ដាក់ពន្ធនាគារ

    រាជធានីភ្នំពេញ ៖ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចចេញដីការឃុំខ្លួនបុរសជនជាតិថៃម្នាក់ ដាក់ពន្ធនាគារព្រៃស បណ្តោះអាសន្ន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន៥០ក្រាម ។ ជនត្រូវចោទរូបនោះជាជនជាតិថៃមានឈ្មោះ សុរ:ឆៃ ខាំកែវ ( SURACHAI KHAMKAEW ) ហៅ នឹង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិថៃ ត្រូវបានលោកប្លង់ សុផល ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ ពីបទ « ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ » តាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។ គួររំលឹកថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាល ការិយាល័យ « ក៩ » នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក ដុស សុវឌ្ឍន: នាយការិយាល័យ និងដោយមានការសម្របសម្រួល…

  • តំណាងអយ្យការសម្រេចចោទប្រកាន់បុគ្គល នីណាក់ ចំនួន២បទល្មើស

    តំណាងអយ្យការសម្រេចចោទប្រកាន់បុគ្គល នីណាក់ ចំនួន២បទល្មើស

    (ភ្នំពេញ) ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនាព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះបានសម្រេចចោទប្រកាន់បុគ្គលឈ្មោះនី ណាក់ ដែលប្រើហ្វេសប៊ុកផេក Ima n-KH ចំនួន២បទល្មើស គឺ ពីបទ ញុះញង់ឲ្យមានការរើសអើង និង បទជេរប្រមាថជាសាធារណៈ តាមមាត្រា តាមមាត្រា៤៩៤ មាត្រា៤៩៦ និង មាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ ។ ក្រោយការចោទប្រកាន់ដោយតំណាងអយ្យការឲ្យសមត្ថកិច្ចបញ្ជូនជនសង្ស័យឈ្មោះ នីណាក់ ទៅឃុំនៅ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា ខណៈសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរបន្ត ។ គួររំលឹកថា ហ្វេសប៊ុកផេកឈ្មោះ Iman -KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់»។ សំណេររបស់ឈ្មោះ នី…

  • ក្នុងឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនបានជិត២០០គីឡូក្រាម និងចាប់ឃាត់ខ្លួនជនសង្ស័យ​សរុប៣.៦៣៨នាក់

    ក្នុងឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនបានជិត២០០គីឡូក្រាម និងចាប់ឃាត់ខ្លួនជនសង្ស័យ​សរុប៣.៦៣៨នាក់

    កម្លាំងនគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល១ឆ្នាំ គឺឆ្នាំ២០២០ បានចេញប្រត្តិការបង្រ្កាបគ្រឿង​ញៀនជិត២០០​គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងបរទេស សរុប៣.៦៣៨នាក់ ព្រម    ទំាង​បានបញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់។ ការបង្រ្កាបគ្រឿងញៀនពីកម្លាំងនគរបាលរាជធានីភ្នំពេញនេះផងដែរត្រូវគេមើលឃើញថា ដែលនាំឱ្យបទល្មើស​គ្រឿងញៀននៅឆ្នាំ២០២០នេះ មានការថយចុះគួរឱ្យកត់សម្គាល់។ ដោយក្នុងនោះនៅឆ្នាំ២០២០ ក៏បាន​បង្រ្កាបក្លឹប​កម្សាន្តធំៗចំនួន០៣កន្លែង ជាប់ពាក់ព័ន្ធ និងការជួញដូរ និងផ្តល់ទីតាំងឱ្យប្រើប្រាស់​គ្រឿងញៀនខុសច្បាប់។  ការចេញប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនខាងលើនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលតែងតែដាក់បទបញ្ជាមុតមាំឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែក និងជំនាញ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត នឹងធ្លាប់ប្រមានចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងចំពោះមន្រ្តីនគរបាលដែលជាប់ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន។ វិធានការបង្រ្កាបត្រូវធ្វើរាល់សកម្មភាពបទល្មើសគ្រឿងញៀនទាំងទ្រង់ទាយតូចនិងទ្រង់ទ្រាយធំហើយការបង្រ្កាបនោះមិនត្រូវដកថយនោះឡើយ។ពោលគឺត្រូវធ្វើសកម្មភាពចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនជាប្រចាំ ដើម្បីពង្រឹងការពារថែរក្សាសន្តិសុខ ធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។បទល្មើសគ្រឿងញៀនត្រូវគេចាត់ទុកថាបានបង្កឱ្យប៉ះពាល់អសន្តិសុខនៅក្នុងសង្គមជាខ្លាំង។ ដើម្បីជុំវិញវិធានការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់កងកម្លាំងនគរបាលរាជធានី​ភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាល​ប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា អនុវត្តតាមគោល​ការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធានគណៈកម្មាធិការ​ត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ និងបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបន្តចូលរួមសហការជាមួយកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីស្រាវជ្រាវបង្រ្កាបមុខសញ្ញា​ប្រព្រឹត្តបទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, បន្តចេញផ្សព្វផ្សាយអប់រំជូន​ប្រជាពលរដ្ឋឱ្យបានយល់ពីផលប៉ះពាល់នៃគ្រឿងញៀន ដោយត្រូវនាំគ្នានៅឱ្យឆ្ងាយពីគ្រឿងញៀន, និងបំផុសឱ្យប្រជាពលរដ្ឋបន្តចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីឈានដល់អនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបមុខសញ្ញាគ្រឿងញៀននៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ៖វិច្ឆការ

  • អនុរដ្ឋលេខាធិការក្រសួងផែនការ ច្រានចោលគណនី Telegram មួយ ដែលយករូបថតរបស់លោក ដាក់ឈ្មោះ ឈរ ផល្លី ហើយផ្ញើសារ ទៅបំផុសបំផុល ក្នុងចេតនាក្លែងបន្លំ និងឆបោក

    អនុរដ្ឋលេខាធិការក្រសួងផែនការ ច្រានចោលគណនី Telegram មួយ ដែលយករូបថតរបស់លោក ដាក់ឈ្មោះ ឈរ ផល្លី ហើយផ្ញើសារ ទៅបំផុសបំផុល ក្នុងចេតនាក្លែងបន្លំ និងឆបោក

    ភ្នំពេញ៖  ដោយសារតែថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនី និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ប្រើប្រាស់រូបថត ឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការ នៃក្រសួងផែនការ ក្រោមការប្រើប្រាស់ឈ្មោះ ឈរ ផល្លី ហើយក៏បានធ្វើការទំនាក់ទំនងទៅ Telegram មួយចំនួន ក្នុងគោលបំណងទុច្ចរិតធ្វើឲ្យមានការភ័ន្តច្រឡំ បំផុសបំផុល និងចេតនាមិនល្អ។ ឯកឧត្តម លី ចាន់សុភក្តី បានច្រានចោល រាល់ព័ត៌មានដែលពាក់ព័ន្ធដល់ការប្រើប្រាស់ Telegram មួយនេះដែលមានប្រើរូបថត និងឈ្មោះលោកផ្ទាល់ តាមប្រព័ន្ធ Telegram នេះ។ ក្នុងករណីនេះ ឯកឧត្តម បាននិងកំពុងស្រាវជ្រាវ និងបានផ្តល់ដំណឹងដល់សមត្ថកិច្ចរួចរាល់ផងដែរ ក្នុងការស្វែងរកជនបង្ករមកទទួលខុសត្រូវចំពោះមុខច្បាប់អោយខានតែបាន៕

  • សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌសែនសុខ

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌសែនសុខ

    រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌ បានពិនិត្យឃើញថាមានការបង្ហោះ និងចែករំលែកលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នូវខ្លឹមសារវីដេអូដែលមានបុរសម្នាក់ បានបោះចោលមិនទទួលយកម៉ាសពីក្រុមការងាររបស់សង្កាត់ភ្នំពេញថ្មី ដែលចុះផ្សព្វផ្សាយ និងចែកម៉ាសដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី។ ក្រោយពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលខណ្ឌបានចាត់វិធានការស្វែងរកបុរសនៅក្នុងវីដេអូដើម្បីអញ្ជើញមកធ្វើការអប់រំ ។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌ បានអញ្ជើញបុរសខាងលើ មានឈ្មោះ រនី សាគី អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិច្រាំងចំរេះទី ៨ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មកធ្វើការអប់រំណែនាំអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ។ លោក រនី សាគី បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ធ្វើការសុំទោសជាសាធារណៈ សន្យាមិនឲ្យមានកំហុសនេះកើតឡើងជាថ្មីទៀតនោះទេ និងចូលរួមអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ។ ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌ សូមធ្វើការអំពាវនាវដល់សាធារណជនបន្តអនុវត្តអោយបានម៉ត់ចត់ នូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស រក្សាគម្លាត ១,៥ ម៉ែត្រ និងលាងដៃដោយអាល់កុល…