Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅ២ចាប់វាយខ្នោះ

    ជនសង្ស័យម្នាក់  ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន  ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅ២ចាប់វាយខ្នោះ

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រាមពណ៌សរថ្លា ០៥ កញ្ចប់ថង់តូច ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ប្រទះឃេីញសពបុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ នៅខណ្ឌពោធិ៍សែនជ័យ

    ប្រទះឃេីញសពបុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ នៅខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ចង.កសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់ ដោយមិនទាន់មូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅជិតរបងវត្តតាំងកសាងខាងជេីង ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង ពាក់អាវយឺតដៃខ្លីពណ៌ក្រហម ស្លៀកខោខូវប៊យជេីងវែងពណ៌ខ្មៅ ដោយយកក្រមាចង.កសម្លាប់ខ្លួនជាប់និងដេីមប្រេងខ្យល់។ តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ ខណៈដែលប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីនោះ ស្រាប់តែក្រឡែកទៅឃេីញសពជនរងគ្រោះចង.កសម្លាប់ខ្លួនជាប់និងដេីមប្រេងខ្យល់មួយដើមស្លាប់បាត់ទៅហេីយ ទេីបបង្កឲ្យមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែងភ្លាមៗតែម្តង។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការពិនិត្យមើលជាក់ស្តែង និងស្វែងរកសាច់ញាតិមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី៕

  • ឃាត់ខ្លួនមន្ត្រីយោធាម្នាក់គាស់ឃ្លាំងរោងចក្រ យកទ្រព្យសម្បត្តិតម្លៃប្រមាណ ៣០ម៉ឺនដុល្លារ

    ឃាត់ខ្លួនមន្ត្រីយោធាម្នាក់គាស់ឃ្លាំងរោងចក្រ យកទ្រព្យសម្បត្តិតម្លៃប្រមាណ ៣០ម៉ឺនដុល្លារ

    ព្រៃវែង៖ មន្ត្រីយោធាម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែងឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ឃ្លាំងរោងចក្រយកទ្រព្យសម្បត្តិនានា គិតជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារ។ មន្ត្រីយោធាដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ អ៊ែល វិបុល អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិតាហុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង។ នគរបាលខេត្តព្រៃវែង បានឱ្យដឹងថា មន្ត្រីយោធារូបនេះ បានរងការចោទប្រកាន់ថា កាលពីយប់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រូបគេ និងបក្ខពួកជាច្រើននាក់ បានធ្វើសកម្មភាពគាស់ឃ្លាំងរោងចក្រហេងយ៉ុង ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមពាក្យបណ្តឹង បានអះអាងថា សកម្មភាពគាស់ឃ្លាំងរោងចក្រនេះ មន្ត្រីយោធ និងបក្ខពួក បានលួចយកទ្រព្យសម្បត្តិរបស់រោងចក្រ ដែលមានតម្លៃសរុបប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក។ ការឃាត់ខ្លួនមន្ត្រីយោធារូបនេះ ទទួលបានការអនុញ្ញាតពីលោក ប៊ូ ប៊ុនហេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-8793 ចំនួន១គ្រឿង និងកាំភ្លើងខ្លី១ដើម ម៉ាក K54 ចំនួន ២បង់…

  • ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ១៩​ម្នាក់ទៀត ដែលឆ្លងពីបុគ្គលិកហាង Pedro

    ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ១៩​ម្នាក់ទៀត ដែលឆ្លងពីបុគ្គលិកហាង Pedro

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន​បញ្ជាក់ពីការ​រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ។ អ្នកវិជ្ជមានកូវីដ១៩នេះ គឺលោក សាយ សៅលាង អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ទន្ទឹមនឹងរកឃើញ ក៏មានអ្នកជាសះស្បើយម្នាក់ គឺបុរសជនជាតិនេប៉ាល់ ឈ្មោះ ហ្គូរ៉ុង កាម៉ា ស៊ុលទីម អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០…

  • មេក្លោងគ្រឿងញៀនម្នាក់និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣០ដុំធំត្រូវបង្រ្កាបបាននៅព្រំដែនខេត្តបាត់ ដំបង

    មេក្លោងគ្រឿងញៀនម្នាក់និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣០ដុំធំត្រូវបង្រ្កាបបាននៅព្រំដែនខេត្តបាត់ ដំបង

    នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២០នេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី  សាត គឹម សាន  ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី  កុយ  ហៀង  ស្នងការរងផែន ការងារគ្រឿងញៀន  ដឹកនាំកម្លាំង ការិយាល័យជំនាញចូលរួម សហការណ៍ជា មួយ មន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿង ញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ  ចុះបង្រ្កាបករ ណីគ្រឿង ញៀនមួយករណីនៅមូលដ្ឋានស្រុកកំរៀង  ខេត្តបាត់ដំបង ។ នៅក្នុងការចុះបង្ក្រាបនេះ ដោយឃាត់ខ្លួនមុខសញ្ញាដែលជាជនជាតិថៃម្នាក់ឈ្មោះ  ផាត់  ភុំរតនា  ហៅ “ហ្វា ” មានទីលំ នៅនៅឃុំណងប៊ុន  ស្រុកបរ៉ៃ  ខេត្តត្រាត នៃប្រទេ ស ថៃ។ –  វត្ថុតាងដែលកម្លាំងសមត្ថកិច្ចធ្បើការដកហូតបាន រួមមាន៖ –  ថ្នាំញៀនប្រភេទមេតំហ្វេតាមីន  ម៉ាទឹកក ក  ICE ចំនួន៣០ដុំធំ  មានទម្ងន់សរុប២ ៩ ៨៥៧, ០២ ក្រាម។ –  ទូរស័ព្ទដៃ  សៀវភៅធនាគារ និងលិខិតឆ្លងដែន។…

  • សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីនាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ)

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីនាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ)

    ភ្នំពេញ៖ នគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីនាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ) កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះសំណាក់បៃតង ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ គង់ ចៅអ៊ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) ។ និងម្នាក់ទៀតឈ្មោះម៉េងគេចខ្លួន។ចំណែកជនរងគ្រោះឈ្មោះ ហ៊ាង អ៊ាងណៃ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់ផ្ទះលេខ១៥៦ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។សមត្ថកិច្ចប៉ុស្តិ៍បានបញ្ជាក់ថា ជនសង្ស័យទាំងពីនាក់បានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូនផ្លឺសសេវេន០១គ្រឿង ពីជនរងគ្រោះខាងលើហើយនាំគ្នាគេចខ្លួនតែត្រូវកម្លាំងល្បាតរបស់ប៉ុស្តិ៍ជួយស្ទាក់ឃាត់ខ្លួនបានម្នាក់ហើយម្នាក់ទៀតរត់គេចខ្លួន។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ដោយ៖ ចន្ទ លីហ្សា

  • ទំនាស់ក្នុងវង់ផឹកស៊ីកាប់ប្រាវអ្នកចាញ់ដេកពេទ្យអ្នកឈ្នះជាប់ខ្នោះ

    ទំនាស់ក្នុងវង់ផឹកស៊ីកាប់ប្រាវអ្នកចាញ់ដេកពេទ្យអ្នកឈ្នះជាប់ខ្នោះ

    ភ្នំពេញ៖ យុវជនម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញឃាត់ខ្លួនករណីហិង្សាយកកាំបិតបុ័ងតោកាប់បុរសម្នាក់ទៀតឲ្យបួសដេ១២ថ្នេរ។ ករណីនេះឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ជនសង្ស័យមានឈ្មោះ ចាន់ កី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើឡានក្រុមហ៊ុនទេសចរណ៍អង្គរសេវិន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ចំណែក ជនរងគ្រោះឈ្មោះ អ៊ូច សុភា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើឡានក្រុមហ៊ុនទេសចរណ៍អង្គរសេវិន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឲ្យរបួសក្បាល បបូរមាត់ជ ដេរ១២ថ្នរ ។លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា អ្នកទាំងពីមានទំនាស់ពាក្យសម្តីក្នុងវង់ផឹងស៊ីទើបបង្កជាហិង្សាបែបនេះលោកថាក្រោយពីទទួលបានដឹណឹងនេះភ្លាមលោកបានបញ្ជាឲ្យកម្លាំងចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនបានជនបង្កតែម្តងនិងដកហូតបានកាំបិតបុ័ងតោ ០១ ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ដោយ៖ ចន្ទ លីហ្សា

  • រថយន្តព្រូសបុកគ្នាជាមួយម៉ូតូត្រង់ចំណុចផ្លូវបំបែកជាបួនចំពេញទំហឹង បណ្តាលឱ្យមានមនុស្សរងរបួសម្នាក់

    រថយន្តព្រូសបុកគ្នាជាមួយម៉ូតូត្រង់ចំណុចផ្លូវបំបែកជាបួនចំពេញទំហឹង បណ្តាលឱ្យមានមនុស្សរងរបួសម្នាក់

    ភ្នំពេញ ៖ រថយន្តព្រូសបុកគ្នាជាមួយម៉ូតូត្រង់ចំណុចផ្លូវបំបែកជាបួនចំពេញទំហឹង បណ្តាលឱ្យមានមនុស្សរងរបួសបែកមុខបែកមាត់ម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៤ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AT-8655 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើត្រង់ផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកម៉ូតូម៉ាកប៊ីត ពណ៌ខៀវសរ ពាក់ស្លាក់លេខ ភ្នំពេញ 1HY-0887 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាចំពេញទំហឹង បណ្តាលឱ្យម្ចាស់ម៉ូតូម៉ាកប៊ីតរងរបួសបែកមុខបែកមាត់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែតែម្តង។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តព្រូសខាងលើនេះ បានដកសោររថយន្តប្រុងរត់គេចចេញពីទីតាំងកើតកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចឃាត់បានតែម្តង។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងធ្វើការវាស់វែងបាញ់ថ្នាំរថយន្តនិងម៉ូតូទាំងពីគ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល់ផ្សារកណ្តាលទី២ កុំឱ្យមានការកក់ស្ទះចរាចរណ៍ ដើម្បីឲ្យភាគីទំាងសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

  • ចាប់គ្រឿងញៀនជិត៣គីឡូបំរុងផ្ញើចេញទៅអូស្ត្រាលីនិងនូវ៉ែលហ្សេឡង់

    ចាប់គ្រឿងញៀនជិត៣គីឡូបំរុងផ្ញើចេញទៅអូស្ត្រាលីនិងនូវ៉ែលហ្សេឡង់

    គ្រឿងញៀនជិត៣គីឡូក្រាមដែលគ្រោងដឹកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ត្រូវ សមត្ថកិច្ចបង្ក្រាបបាន។ យោងតាមមន្ទីរប្រឆាំងគ្រឿងញៀន ការស៊ើបអង្កេតស្រាវជ្រាវ រវាងពីថ្ងៃទី២០តុលា ដល់ថ្ងៃ២៧វិច្ឆិកាឆ្នាំ២០២០ បានឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅប្រ ទេសនូវ៉ែលហ្សេឡង់ និងអូស្ត្រាលី ដោយលាក់បង្កប់ក្នុងកញ្ចប់បញ្ញើប្រៃសណីយ៍ ចំនួន ៣លើក ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជនសង្ស័យចំនួន ៣នាក់ និង វត្ថុតាងគ្រឿងញៀន សរុប ជាង២ពាន់ ៥៤៩ក្រាម ត្រូវបានបង្ក្រាបក្នុងយុទ្ធនាការនោះ។ សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាប លើកទី១ ធ្វើឡើងនៅ ថ្ងៃទី២០ តុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនិញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយ ចាប់យក វត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង៨៥ក្រាម ដោយលាក់បង្កប់ក្នុងដំបង ២កំណាត់។ ការបង្ក្រាបលើកទី២ នៅថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនិញនៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង១ពាន់២៩៥ក្រាម ដោយលាក់ បង្កប់ក្នុង បដិមាព្រះពុទ្ធរូបឈើ ២ព្រះអង្គ។ និងការបង្ក្រាបលើកទី៣…

  • តុលាការសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណី ឆបោក ប្រាក់២៤មុឺនដុល្លារ ដាក់ពន្ធនាគារ

    តុលាការសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណី ឆបោក ប្រាក់២៤មុឺនដុល្លារ ដាក់ពន្ធនាគារ

    (ភ្នំពេញ) ៖ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២០នេះបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរស ម្នាក់ជាអ្នកម៉ៅការសាងសង់ការ៉ាស់សាំង ក្រោមការចោទប្រកាន់ពីបទ«មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ពាក់ព័ន្ធនិងបទល្មើសចេញសែកស្អុយ ២៤មុឺនដុល្លារ ប្រព្រឹត្តកាលពីថ្ងៃទី១០កញ្ញា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ។ បើតាមដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមឈ្មោះ ឡុង វណ្ណា បានបង្គាប់អោយសមត្ថកិច្ចនាំយកឈ្មោះ ឌៀប វង់ឌី អាយុ ៣៧ ឆ្នាំ មានលំនៅស្ថានលេខ ៧ ផ្លូវលេខ៨ បុរីប៉េងហួរបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី ។ សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ ឌៀប វង់ឌី បានទំនាក់ ទំនងអ្នកមានប្រាក់ក្រាសក្រែលម្នាក់ដើម្បីសាង់សង់ការ៉ាស់សាំងដែលមានតម្លៃរហូតដល់២៤មុឺនដុល្លារ លុះពេលទទួលបានសាច់ប្រាក់ទាំងដុំៗរួចហើយ ឈ្មោះឌៀប វង់ឌី មិនបានសាងសង់ការ៉ាសសាំងឲ្យម្ចាស់លុយទេ គឺគេបង្វិលទៅកម្សាន្ដលេងនៅកាសុីណូ រហូតដល់ចាញ់អស់លុយពីខ្លួន ហើយដោយបាត់ យូរពេកមិនឃើញបានលទ្ធផលម្ចាស់ក៏បានទាមទារយកប្រាក់វិញ ប៉ុន្ដែពេលនោះឈ្មោះ ឌៀប វង់ឌី បានចេញសែក…