-
នគរបាលប៉ុស្ដិ៍ច្បារអំពៅ២ ចាប់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបេីយោងតាមរបាយការណ៍របស់លោក អ៊ុ រតនា នាយប៉ុស្ដិ៍ នគរបាលខណ្ឌច្បារអំពៅ ២ បានឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ០០ នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ -លទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន(មានសារធាតុញៀន)។ នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០ នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន…
-
រន្ធត់ទាំងព្រឹក ! បុរសម្នាក់ជិះម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុតក៏ចាប់ហ្វ្រាំងដួលចូលក្រោយរថយន្តបែនដឹកដី កិនស្លាប់យ៉ាងអាណោចអាធម៌
ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរ និងធ្លាយគ្រឿងក្នុងចេញមកស្លាប់យ៉ាងអាណោចអាធម៌ ដោយបុរសម្នាក់ជិះម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុតក៏ចាប់ហ្វ្រាំងដួលចូលក្រោយរថយន្តបែនដឹកដីកិន ដែលហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៧នឹង២០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មុខសាលាមីគីវេ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ បុរសដែលបានស្លាប់មានឈ្មោះ អឿន ចិន្តា អាយុ២៩ឆ្នាំ មានស្រុកកំណើតឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាក PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IG 0193 ចំណែករថយន្តបែនដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3E 2156 ដោយអ្នកបើករថយន្តគេចខ្លួនបាត់ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូអ្នកស្លាប់និងរថយន្តបែនដឹកដីជិះស្របទិសគ្នា តាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចទៅកើត ខណៈមកដល់ម្តុំចំណុចកើតហេតុម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុត ក៏បានចាប់ហ្វ្រាំងអូសប្រមាណ១០ម៉ែត្រ ដួលចូលក្រោមកង់រថយន្តបែនដឹកដី បណ្តាលឲ្យកិនស្លាប់បែកក្បាលធ្លាយខួរ និងចេញគ្រឿងក្នុងចេញមកខាងក្រៅ យ៉ាងអាណោចអាធម៌បំផុត ចំណែកអ្នកបើករថយន្តឃើញសភាពដូច្នេះក៏បើកទ្វាររថយន្តគេចខ្លួនបាត់ ។ ប្រជាពលរដ្ធបានរាយការណ៍ទៅសមត្ថកិច្ចឲ្យមកអន្តរាគមន៍សម្រួលចរាចរណ៍ និងទំនាក់ទំនងជំនាញមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នកស្លាប់សមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារឲ្យយកមកធ្វើបុណ្យតាមប្រពៃណី ៕ដោយ ធី សម្បតិ
-
ជនសង្ស័យជាជនជាតិកូរ៉េ១០នាក់ លួចបើកល្បែង ស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែតគ្មានច្បាប់ ត្រូវសមត្ថកិច្ចជំនាញឆ្មក់បង្ក្រាប
-
បុរសម្នាក់ស្លាប់ក្នុងផ្ទះ ផ្ទុះអាវុធមួយគ្រាប់ចំសៀតផ្កា ជាការធ្វើអត្តឃាត
ភ្នំពេញ ៖ មានករណីផ្ទុះអាវុធបណ្តាលឱ្យបុរសអាយុ២៩ឆ្នាំម្នាក់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩២៨ នៅខាងក្រោយផ្សារដើមអម្ពិល ភូមិប៉ាយ៉ាប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពមានឈ្មោះ អ៊ីវ លីអៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទើបមកពីប្រទេសកូរ៉េបាន៥ខែ មានស្រុកកំណើត ស្រុកពាមរក៍ ខេត្តព្រៃវែង។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះទើបតែមកពីប្រទេសកូរ៉េបានចំនួនប្រហែលជា៥ខែប៉ុណ្ណោះ ដោយមកនៅជាមួយពូរបស់គាត់ដែលជាម្ចាស់ផ្ទះកើតហេតុ ប៉ុន្តែនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រាប់តែជនរងគ្រោះត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំសៀតផ្កា។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញបានចុះទៅពិនិត្យនៅកន្លែងកើតហេតុភ្លាមៗតែម្តង។ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ករណីខាងលើជាអំពើធ្វើអត្តឃាត នេះបើតាមក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញបានធ្វើកោសលវិច្ឆ័យលើសាកសព ។ ចំពោះដើមហេតុ ឈានដល់ធ្វើអត្តឃាតនេះក៏មិនទាន់បញ្ជាក់នៅឡើយទេ ខណៈសមត្ថកិច្ចកំពុងជាប់រវល់បន្តស្រាវជ្រាវ និងសាកសួរសាក្សីអ្នកជិតខាងសាច់ញាតិសិន។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះសាកសពតម្កល់នៅផ្ទះកើតហេតុខាងលើ ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃផ្នែកកម្រិតធ្ងន់ និងក្រុមគ្រូពេទ្យធ្វើកោសលវិច្ច័យ និងបន្ករកអោយឃើញពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ។
-
បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តកាមរីហាយ ប្រីតបុកខឿនសួនចែកទ្រូងផ្លូវរងការខូចខាត
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចមុខការ៉ាសសាំងតូតាល់ តាមបណ្តោយផ្លូវណតព្រីត ក្នុងសង្កាត់អូរបឺកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
រថយន្ត សុិនទ្រី បុកចំពីចហៀង រថយន្តស៊េរី ទំនេីបLand Cruiser