-
លោក ឌី រ័ត្នខេមរុណ ដឹកនាំកម្លាំង សណ្តាប់ធ្នាប់ខណ្ឌ បាញ់លាងសំអាតផ្លូវ ទាំងសងខាងតាមបណ្តោយផ្លូវជាតិលេខ២
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកំលាំង សណ្តាប់ធ្នាប់ខណ្ឌ បាញ់លាង សំអាតផ្លូវ ទាំងសងខាង តាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចស្តុបវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ដល់ចំណុចស្ពានអាកាសក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយប្រើបា្រស់ឡានដឹកទឹកសាលាខណ្ឌមានជ័យ អស់ចំនួន ៥០ ឡានទឹក នាព្រឹកថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យក្រុមហ៊ុន រថយន្តដឹកដីទាំងអស់ ដែលកំពង់ចរាចរលើបណបណ្តោយផ្លូវជាតិលេខ២ ចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវពេលរថយន្ត ដឹកដី ឬ ដឹកខ្សាច់ មុនពេលដឹកចេញពីការដ្ឋានត្រូវលាងកង់រថយន្តអោយបានស្អាត…
-
ឆេះផ្ទះក្នុងរោងស្តុកអេតចាយផ្អើលសមត្ថកិច្ចចេញជួយអន្តរាគមន៍សង្ស័យគេលួចដុត
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋដែលសាងសង់ឡើងដោយឈេីលាយស័ង្កសីចំនួន៥ខ្នងផ្ទះនៅក្នុងបរិវេនស្តុកអេតចាយក្នុងដីឡូតិ៍មួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍ភ្លាមៗ។ ករណីអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០ហេីយបានរលត់ទៅវិញនៅវេលាម៉ោង១២និង៥០នាទីដោយបានការអន្តរាគមន៍ទាន់ពេលវេលារបស់ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។ ម្ចាស់ដីឈ្មោះ អ៉ឹម សារឿន ជួលទៅឲ្យឈ្មោះ ឆាង ហួ ភេទប្រុស អាយុ៥២ឆ្នាំប្រកបរបររើសអេតចាយស្នាក់នៅ។ ក្នុងហេតុការណ៍អគ្គិភ័យនេះដែរក៏មានវត្តមានលោក ឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យកម្លាំងសមត្ថកិច្ចចម្រុះបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗផងដែរហើយក៏មានរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៦គ្រឿងរថយន្តពន្លត់នអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៣គ្រឿងបានចុះមកជួយអន្តរាគមន៍ ដោយបានរលត់ជាស្ថាពរនៅវេលាម៉ោង១៣និង០០នាទីនាថ្ងៃខែឆ្នាំដដែលដោយប្រើប្រាស់រយៈពេល១ម៉ោងក្នុងការអន្តរាគមន៍។ ប្រភពព័ត៌មានពីស្ដ្រីម្នាក់ដែលរស់នៅទីនោះបានឲ្យដឹងថាករណីអគ្គិភ័យនេះកេីតឡើងដោយសារមានបុរសម្នាក់ជាអ្នកស្នាក់នៅក្នុងបរិវេណស្តុកអេតចាយនោះដែរមិនថាមានរឿងអ្វីឲ្យប្រាកដនោះទេបានមកដុតផ្ទះខ្លួនឯងធ្វេីឲ្យអណ្ដាតភ្លេីងឆេះរាលដាលដល់ផ្ទះអ្នកផ្សេងទៀតសរុបចំនួន៥ខ្នងហេីយក្រោយពីដុតរួចបុរសរូបនោះក៏រត់គេចខ្លួនបាត់តែម្ដង។ សូមបញ្ជាក់ថាក្នុងករណីអគ្គីភ័យនេះដែរគឺមិនបណ្ដាលឲ្យមានអ្នករងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេគ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ៕ ដោយ៖ បញ្ញា
-
បុរសម្នាក់ ជិះម៉ូតូរអិលដីខ្សាច់ដួលចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែង
ភ្នំពេញ៖ បុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ក៏រអិលនឹងដីខ្សាច់ដួលចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦ និង៣០ នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទួលសាលា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ឆែម វណ្ណា អាយុ៤៨ឆ្នាំ មុខរបរ មេការសំណង់ ក្នុងតំបន់ OCIC ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើតនៅភូមិបារាយខាងលិច ស្រុកបារាយ ខេត្តព្រៃវែង។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបាន ឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R- 3482 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលសាលា ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធន់ធំមួយគ្រឿង ជាប្រភេទរថយន្តដឹកដី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-8814 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងស្របទិសដៅគ្នា ស្របពេលនោះ ស្រាប់តែម៉ូតូរបស់ជនរងគ្រោះរអិលគ្រាប់ខ្សាច់ នៅតាមចិញ្ចើមផ្លូវធ្វើឲ្យម៉ូតូដួលចូលក្រោមកង់រថយខាងក្រោយផ្នែកខាងស្តាំ…
-
បុរសម្នាក់ស្លាប់ និងស្ដ្រីពោះធំ២ នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តសុីទែនដឹកហ្គាសបើកបុករះម៉ូតូ៥គ្រឿងនិងរថយន្តមួយគ្រឿង
ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្ត្រីពោះធំ២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តសុីទែនដឹកហ្គាស បើកបុករះម៉ូតូចំនួន៥គ្រឿង និងរថយន្តព្រុសមួយគ្រឿងទៀត កំពុងឈប់ភ្លើងស្តុប កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវហាណូយ ជាប់ភ្លើងស្តុប២៤ម៉ោង ចំណុចភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះស្លាប់នៅកន្លែង ឈ្មោះ យិន វ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករដឹកកញ្ចក់មានស្រុកកំណើតភូមិខ្ញូងលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E- 4913 ជារថយន្តដឹកហ្គាស បើកបរតាមបណ្តោយផ្លូវហាណូយ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយរថយន្តព្រុស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BI-0032 រុញផ្ទប់នឹងម៉ូតូរុឺម៉ក កំពុងឈប់ភ្លើងស្តុប ពីជើងទៅត្បូង និងបន្តទៅបុករះម៉ូតូរុឺម៉កដឹកកញ្ចក់ ម៉ូតូលក់ពោតស្ងោរ ម៉ូតូលក់លៀសហាល ម៉ូតូលក់គ្រឿងម្ជូរ ដែលឈប់ចតលក់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យស្ត្រីពោះធំ…
-
សារាចរណែនាំ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
សារាចរណែនាំ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
-
ស្លាប់១នាក់! ករណីជិះម៉ូតូបុកគោយន្តកន្រ្តៃ នៅលើកំណាត់ផ្លូវជាតិលេខ៥៥
ខេត្តពោធិ៍សាត់ ៖ បុរស១នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្ដកន្រ្តៃ ខណៈអ្នកបើកបរគោយន្ដថយក្រោយឡើងលើផ្លូវពេលយប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងគោយន្ដកន្ទៃ្រ បណ្ដាលឲ្យមានមនុស្ស១នាក់ស្លាប់ភ្លាមៗខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី យប់ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញឈ្មោះ ហីម ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បានបញ្ឆេះយន្ត១គ្រឿងម៉ាក គូបូតា ពណ៌ទឹកក្រូច ដែលចតនៅចិញ្ចើមផ្លូវ ដោយបើកថយក្រោយពីត្បូងទៅទិសខាងជើង(ឡើងលើផ្លូវ)ស្របគ្នានោះមានអ្នកបើកម៉ូតូ១គ្រឿង ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិចក្នុងល្បឿនលឿនគួរសម បានជ្រុលបុកចំពីហៀងពេញទំហឹង បណ្ដាលឲ្យបុរសភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ប្រភពរាយការណ៍ដដែលបន្តទៀតថា ភាគីជនរងគ្រោះ(ស្លាប់)ឈ្មោះ អេម សុភា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ…
-
បុរសម្នាក់ត្រូវរថយន្តឡុចសុីស 570 បុកស្លាប់ភ្លាមៗ នៅផ្លូវ៦០ម៉ែត្រ
ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមភ្លាមៗ និងម្នាក់ទៀតរត់គេចទាន់ បន្ទាប់ពីនាំគ្នាដើរឆ្លងផ្លូវត្រូវរថយន្តម៉ាក LX570 បេីកបុក កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ចំណុចមុខការិយាល័យលក់អចលនទ្រព្យលីងណានហ្គាជិន ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ សពជនរងគ្រោះមានឈ្មោះ រុំ រុណ ភេទប្រុស អាយុ២៨ឆ្នាំមុខរបបថែសួន ស្នាក់នៅជិតក្រុមហ៊ុនម៉ាកសឺដែស ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុករតនៈមណ្ឌុលខេត្តបាត់ដំបង។ បេីតាមសម្ដីមិត្តភក្ត្រ័ជនរងគ្រោះដែលដើររួមគ្នាបានឲ្យដឹងថា មុនពេលកើតហេតុខណៈគាត់កំពុងតែឆ្លងផ្លូវសុខៗស្រាប់តែមានរថយន្តឡុចស៊ីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB 1339 បើកបរ និងរួមដំណេីរដោយជនជាតិចិន៣នាក់ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក ជ្រុលមកបុកបុរសម្នាក់ជាមិត្តភ័ក្តគាត់ដេីរពីមុខពេញទំហឹង បណ្ដាលឲ្យបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗ ចំណែករូបគាត់ដឹងខ្លួនរត់គេចទាន់ ។ ក្រោយកេីតហេតុភ្លាមៗ ជនជាតិចិនទាំងបីនាក់ភាគីរថយន្តបង្កខាងលេី បានឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ហេីយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីមកវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ជីម ភារ៉ា
-
រក្សាទុកថ្នាំញៀនជាប់ខ្លួន ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មីចាប់វាយខ្នោះ២នាក់
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២១ និង៣០នាទីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង០២នាក់រួមមាន ៖ ១-ឈ្មោះ ហៃ ម៉េងហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ២-ឈ្មោះ ជាង ជីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ដកហុតក្រាម០១កូនថង់តូច និងម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GS-5206) ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីឆក់ខ្សែក ត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ថាកាលពីម្សិលមិញកម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ខ្សែក នៅចំណុចតាមផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០១នាក់ មធ្យោបាយម៉ូតូ០១គ្រឿង ។ ជនសង្ស័យមាន ឈ្មោះ តាំង រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧៧៤ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្តឹងមាន២ ខណ្ឌមានជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះឈ្មោះ ង៉ែត ហ៊ន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៣២ ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ គ្មាន ។ សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥…
-
គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ទាំងថ្ងៃ ទាំងយប់
ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងរាជធានីភ្នំពេញ និងលើផ្លូវសាធារណៈ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចុះអនុវត្តន៍វិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរឹតបន្តឹងច្បាប់ចរាចរទាំងថ្ងៃ ទាំងយប់ សំដៅធ្វើយ៉ាងណាឲ្យកិច្ចការងារទាំងអស់នេះកាន់តែមាន ប្រសិទ្ធភាព និងជំរុញឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់ទ្រូងផ្លូវត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ ជាក់ស្តែងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា និង ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោករស់ សុភក្តិ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ពង្រឹងច្បាប់ចរាចរណ៍ រថយន្តដឹកទំនិញសំពីងសំពោង និងរថយន្តធន់ធំបើកចូលរាជធានីភ្នំពេញ ព្រមទាំងចុះល្បាតតាម តំបន់ស្មុគ្រស្មាញ នៅក្នុងសង្កាត់និរោធ និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ យុទ្ធនាការពេលថ្ងៃ និងពេលរាត្រីដើម្បីពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋានខណ្ឌឲ្យកាន់តែមានប្រសិទ្ធភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនេះគណៈបញ្ជការឯកភាពខណ្ឌបានធ្វើជាប្រចាំដោយផ្លាស់ប្តូរវេនគ្នាចុះអនុវត្តន៍ នៅតាមគោលដៅដែលបានកំណត់ រួមមានផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩ ផ្លូវព្រែកបារាំ និងផ្លូវទៅកាន់ស្ពានព្រែសំរោង ក្នុងសង្កាត់ព្រែកថ្មី ជាពិសេស តំបន់ស្មុគ្រស្មាញ ៕ ធី សណ្តោស