-
ធន់ ចាន់តាក់ វាយអំបោះឆៅលើកទី១ដូចយល់សុបិន្តឈ្នះដោយពុំដឹងខ្លួនថាឈ្នះ

កីឡាករគុនខ្មែរក្លិបប្រដាល់ក្រសួងការពារជាតិ ធន់ ចាន់តាក់ បានផ្តួលកីឡាករ អេលីត ភក្តី ក្លិបនាយដ្ឋានអង្គរក្សឲ្យសន្លប់ក្នុងទឹកទី១ក្នុងកម្មវិធីគុនខ្មែរអលស្តារវគ្គ២ ប្រកួតរុំអំបោះឆៅ កាលពីថ្ងៃ ទី២៧ ខែ តុលា ឆ្នាំ២០២១ ។ជ័យជំនេះការប្រកួតរុំអំបោះឆៅដែលជាបទពិសោធន៍លើកទី១នេះ កីឡាករ ធន់ ចាន់តាក់ បានលើកឡើងថា ការប្រកួតរុំអំបៅឆៅនេះ ខ្ញុំមានការព្រួយបារម្មណ៍ខ្លះៗដែរ ព្រោះថា វាប្រៀបដូចជាការប្រកួតប្រើដោយដៃទទេ អ្នកណាវាយចូលមុនអ្នកនោះឈ្នះ ហើយដៃគូយើងនិងសន្លប់។ធន់ ចាន់តាក់ លើកឡើងទៀតថា មួយប្រកួតនេះខ្ញុំចាត់ទុកជាបទពិសោធន៍លើកទី១ សម្រាប់ខ្ញុំ ដែលខ្ញុំបានប្រកួតរុំអំបោះឆៅបែបនេះ ព្រោះពេលវាយចូលដៃគូសន្លប់ វាបៀបបានដូចការយល់សុបិន្តអញ្ចឹងឈ្នះដោយពុំដឹងថាខ្លួនឈ្នះឡើយ ។ធន់ ចាន់តាក់ អះអាងថា ឆ្លងកាត់បទពិសោធន៍ប្រកួតរុំអំបោះឆៅលើកទី១ក្នុងកម្មវិធីប្រដាល់គុនខ្មែរអលស្តារ២ លើកទី១នេះ បានផ្តល់បទពិសោធន៍ល្អមួយសម្រាប់ខ្ញុំសម្រាប់ចូលរួមប្រកួតក្រោយៗទៀត ហើយ ប្រសិនបើមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេស ដោយមានការអនុញ្ញាតពីសហព័ន្ធ និងក្លិប ខ្ញុំនឹងទៅប្រកួតបែបរុំអំបោះឆៅភ្លាមដោយមិនរុញរាចិត្ត៕
-
សូលទីឡូអង្គរ ត្រូវការឈ្នះជាចាំបាច់ ដើម្បីគេចពីការទម្លាក់ទៅលីគ២ ជាមួយនឹងគ្រាប់បាល់ពី៧គ្រាប់ឡើង

-
ប្រធានសហព័ន្ធកីឡាគុនខ្មែរចាត់ទុកកម្មវិធីប្រកួតគុនខ្មែរអលស្តារជាការចូលរួមចំណែកបង្កើនចំនួនមេដាយនៅស៊ីហ្គេមប្រទេសវៀតណាម និង២០២៣

អលស្តាររៀបចំដោយ លោក ស៊ន អេលីត អ្នកគ្រប់គ្រងក្លិបប្រដាល់នាយកដ្ឋានអង្គរក្សដែលផ្តល់ឱកាសដល់អត្តពលិកកីឡាប្រយុទ្ធ៣ប្រភេទកីឡា រៀបចំរៀងរាល់៣ខែម្តង ត្រូវបានប្រធានសហព័ន្ធកីឡាគុនខ្មែរចាត់ទុកជាព្រឹត្តិការណ៍មួយដ៏សំខាន់ក្នុងការចូលរួមចំណែកបង្កើនចំនួនមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និង ស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
-
ល្បីកាន់តែខ្លាំងហើយកម្មវិធីគុនខ្មែរអលស្តារ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសរសើរពីការរៀបចំ

-
សូលទីឡូអង្គរ ត្រូវការឈ្នះជាចាំបាច់ ដើម្បីគេចពីការទម្លាក់ទៅលីគ២ ជាមួយនឹងគ្រាប់បាល់ពី៧គ្រាប់ឡើង

-
កម្មវិធីគុនខ្មែរអលស្តារវគ្គ២ការចំណាយទល់ដើម ប៉ុន្តែក្រុមការងារទាំងអស់សប្បាយចិត្តព្រោះមានអ្នកគាំទ្រច្រើន

ឡាករ គុនខ្មែរ មាឌល្អិតចិត្រសឿង សែន រ៉ាដេត ក្នុងព្រឹត្តិការណ៍ប្រដាល់កម្មវិធីគុនខ្មែរអលស្តារវគ្គទី២ ដែលរៀបចំនៅថ្ងៃ ទី២៧ ខែ តុលានេះ មិនមានឈ្មោះប្រកួតនោះទេ ។ ការអាក់ខានមិនបានចូលរួមប្រកួតក្នុងកម្មវិធីប្រដាល់គុនខ្មែរដ៏ល្បីនេះ ត្រូវបានលោក ស៊ន អេលីត ម្ចាស់ក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស និងជាម្ចាស់កម្មវិធី បញ្ជាក់ថា ដោយសារកីឡាករ សែន រ៉ាដេត ជាប់ភារៈកិច្ចជាកីឡាករជម្រើសជាតិ កីឡាវ៉ូវីណាម ហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ ។
-
ម្ចាស់ខ្សែក្រវ៉ាត់KWCទម្ងន់ស្រាលកម្ពុជា សឹម ប៊ុនស្រ៊ន់ និយាយថា ខ្លួនអាចរកចំណូលពីមុខរបរថ្មីខ្ទង់ពាន់ដុល្លារក្នុង១ខែៗដោយតែកេរ្តិ៍ឈ្មោះសល់ពីប្រដាល់

អ្នកប្រយុទ្ធMMAទម្ងន់ស្រាលកម្ពុជា និងជាអតីតជម្រើសជាតិកីឡាយូដូ សឹម ប៊ុនស្រ៊ន់ បានបង្ហើបប្រាប់អ្នកព័ត៌មានទូរទស្សន៍អប្សរាតាមសារអេឡិចត្រូនិចថា ក្រោយឈប់ពីអាជីពប្រដាល់ MMA គុនខ្មែរ និងយូដូ ទៅប្រកបរបររកស៊ីបើកកសិដ្ឋានបណ្តុះកូនឈើ និងដំណាំហូបផ្លែ នៅស្រុក ជើងព្រៃ ខេត្ត កំពង់ចាម គេអាចរកចំណូលបានច្រើនជាងអាជីពប្រដាល់ រហូតដល់ខ្ទង់ពាន់ដុល្លារក្នុង១ខែៗឯនោះ។
-
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបង្រួមពេលវេលាប្រកួតឲ្យខ្លីសម្រាប់ពានរង្វាន់សម្តេច ហ៊ុន សែន

-
គណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិត្រូវរាប់ថយក្រោយម្តងមួយថ្ងៃៗ ដើម្បីរំលឹកដល់ខ្លួនឯងអំការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣

ត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ បានអំពាវនាវឲ្យគណៈកម្មការជំនាញគ្រប់ផ្នែក នៃគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងសហព័ន្ធកីឡាជាតិទាំងអស់ចាប់ពីពេលនេះតទៅត្រូវរាប់ថយក្រោយរំលឹកខ្លួនឯងជានិច្ចអំពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
-
កម្ពុជា គ្រោងបញ្ជូនប្រភេទកីឡាជាង៣០ប្រភេទទៅកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម

កម្ពុជា ត្រៀមបញ្ជូនជាង ៣០ប្រភេទកីឡាទៅចូលរួមប្រជែងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន ក្រោយកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។