Category: កីឡាជាតិ

  • សហព័ន្ធកីឡាបាល់ទាត់ផ្អាកការប្រកួតពាន​រង្វាន់ធំចំនួន៤

    សហព័ន្ធកីឡាបាល់ទាត់ផ្អាកការប្រកួតពាន​រង្វាន់ធំចំនួន៤

    ការប្រកួតពានរង្វាន់ធំៗចំនួន៤នៅក្នុងប្រទេសកម្ពុជា ត្រូវបានផ្អាកក្រោយព្រឹត្តិការណ៍៣វិច្ឆិកា។

  • កម្ពុជាជ្រើសគ្រូបង្វឹកអន្តរជាតិ២នាក់លើផ្នែកការាតេដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣

    កម្ពុជាជ្រើសគ្រូបង្វឹកអន្តរជាតិ២នាក់លើផ្នែកការាតេដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣

    គ្រូបង្វឹកអន្តរជាតិផ្នែកកីឡាការាតេ បានពិនិត្យគុណភាពបច្ចេកទេសការាតេរបស់កម្ពុជាដោយចាត់ទុកថាស្ថិត នៅកម្រិតទាបនៅឡើយ និងចាំបាច់ត្រូវកែទម្រង់ដើម្បីឆ្ពោះទៅរកជ័យជម្នះក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ។  កម្ពុជាបានជ្រើសរើសគ្រូបង្វឹងជនជាតិអ៊ីរ៉ង់លោក Hassan និងគ្រូជប៉ុន លោក Shoki Toyarma ដើម្បីពង្រឹង សមត្ថភាពកីឡាករកម្ពុជាសម្រាប់ការត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣១នៅវៀតណាម នាចុងឆ្នាំ២០២១ និងការត្រៀមឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ យោងតាមអគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា លោកវ៉ាត់ ចំរើន គ្រូបង្វឹកជាតិអ៊ីរ៉ង់ លោក Hassan គឺជា អ្នកធ្លាប់បង្ហាត់ក្រុមកីឡាករកីឡាការិនីវៀតណាម៤ឆ្នាំ ដែលធ្វើឲ្យវៀតណាម អាចដណ្តើមមេដាយដល់កម្រិត ពិភពលោក។ លោក វ៉ាត់ ចំរើន បានថ្លែងថាគេកំពុងខិតខំរកយុទ្ធសាស្រ្តពិសេស ដើម្បីពង្រឹង បច្ចេកទេស កីឡាការាតេ ឲ្យកាន់រឹងមាំ ដោយក្តីសង្ឃឹមលើគ្រូអន្តរជាតិពីររូបនោះ៕

  • ការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» ចាប់ផ្តើម

    ការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» ចាប់ផ្តើម

    ការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» បានចាប់ផ្តើមនៅថ្ងៃនេះហើយ នៅសាលសហព័ន្ធនៃពហុកីឡ ដ្ឋានជាតិអូឡាំពិកដែលនឹងមានរយៈពេល៣ថ្ងៃ។