-
Camsoc អំពាវនាវឲ្យអ្នកមានទេព្យកោសល្យ រចនាភ្លើងគុប និងរចនាមេដាយ ចូលរួមប្រកួតប្រជែងគូរូប សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានអំពាវដល់យុវជន យុវនារី និងប្រជាពលរដ្ឋកម្ពុជា ដែលមានទេពកោសល្យក្នុងការរចនា និងឆ្លាក់រូបឲ្យចូលរួមប្រកួតប្រជែងគូរូប និងឆ្លាក់រចនារូបមេដាយ និងភ្លើងគុប សម្រាប់ប្រើប្រាស់ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ឯកឧត្តម បានគូបញ្ជាក់ថា សម្រាប់ការប្រកួតប្រជែងនេះ គឺជាការផ្តល់កិត្តិយសដល់យុវជនដែលមានទេពកោសល្យឲ្យបានបញ្ចេញស្នាដៃសម្រាប់ជាតិ ។ ឯកឧត្តម បន្ថែមថា ការប្រកួតប្រជែងនេះ ចាប់ផ្តើមជ្រើសរើសចាប់ពីខែសីហា ដល់ធ្នូ ឆ្នាំ២០២១ នឹងប្រកាសលទ្ធផល ។ ហើយសម្រាប់ស្នាដៃទាំង២នេះ នឹងផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកមានស្នាដៃ ដូចជាការប្រកួតប្រជែង និមិត្តសញ្ញា ស៊ីហ្គេម និងបាវចនា ដែលធ្លាប់ប្រកួតកន្លងមក ។ សូមបញ្ជាក់ថា កម្ពុជានឹងប្រារព្ធ «ពិធីរាប់ថយក្រោយ៥០០ថ្ងៃ» ដ៏ធិកអធមម្តងទៀត ឆ្ពោះទៅពិធីបើកជាផ្លូវការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលរយៈពេល៥០០ថ្ងៃគត់ គឺចំថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយនៅក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃនេះ រួមជាមួយនឹងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ជ័យលាភីរចនាភ្លើងគុប…
-
ថៃ រិទ្ធី លើកឡើងថា រវាងរូបគេ និងធឿន ធារ៉ា មានផ្លែសំលាប់ដូចគ្នា អ្នកណាប្រហែស និងសន្លប់

អ្នកលេងកណ្តាប់ដៃ ថៃ រិទ្ធី នាថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ នឹងត្រូវជួប ជាមួយ អ្នកលេងកែងឆេះ ធឿន ធារ៉ា ក្នុងកម្មវិធីប្រដាល់ខារ៉ាបាវដណ្តើមទឹកប្រាក់១លាន សែន២រៀល នាសង្វៀនទូរទស្សន៍បាយ័ន ។ ថ្លែងប្រាប់អ្នកព័ត៌មានមុនជំនួបកីឡាករ ថៃ រិទ្ធី បានលើកឡើងថា ធឿន ធារ៉ា ល្អខ្លាំងណាស់ បានផ្តួលដៃគូអោយសន្លប់ច្រើន ដោយប្រើកែង ។ ប៉ុន្តែសម្រាប់ជំនួប នាថ្ងៃអាទិត្យខាងមុខនេះ អ្នលេងកណ្តាប់ដៃ បានត្រៀមខ្លួនយ៉ាងល្អ ទាំងកម្លាំង និងបច្ចេកទេស ដើម្បីឲ្យកក្រើកប្រកួត ។ ថៃ រិទ្ធី បញ្ជាក់ថា ធឿន ធារ៉ា ប្រើកែងបានល្អ ឯខ្ញុំល្អកណ្តាប់ដៃ រវាងយើងទាំង២ បើអ្នកណាប្រហែស នោះអាចនឹងត្រូវសន្លប់ជាក់ជាមិនខាន ។ ថៃ រិទ្ធី ពន្យល់ទៀតថា ការប៉ះជាមួយអ្នកលេងកែងបែបនេះ គេធ្លាប់ជួបច្រើនណាស់មកហើយ ពេលខ្លះគេបែករហូត៣០ថ្នេរជាងក៏មាន ដូច្នោះការជួបធឿន ធារ៉ា ពុំមានអ្វីដែលត្រូវព្រួយបារម្មណ៍នោះទេ ។ គួររំឭថា…
-
កីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានលេខ២ ក្នុងព្រឹត្តិការណ៍ Korea Open Aerobic Competition

កីឡាករ-កីឡាការិនីកាយសម្ព័ន្ធវ័យក្មេងកម្ពុជា ២រូប បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍អន្ដរជាតិ 2021 Korea Open Aerobic Competition លើកទី៦ នៅសាធារណៈរដ្ឋកូរ៉េ។ នេះបើតាមការបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ លោក ណយ ផាណា បានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិនេះ បានធ្វើការប្រកួតតាមអនឡាញរយៈពេល ២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានកីឡាករ-កីឡាការិនីមកពី ៣០ប្រទេស ស្មើនឹង ៣១០ក្រុម និងមានកីឡាករ-កីឡាការិនីចូលរួមសរុប ៥៣៨នាក់ ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា ២រូបដែរ គឺកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ។ កីឡាករ-កីឡាការិនីថ្នាលកីឡាកាយសម្ព័ន្ធកម្ពុជានេះ បានចូលរួមប្រកួតលើវិញ្ញាសាគូរអាយុក្រោម ១៨ឆ្នាំ (Mixed Pair-Age Group II) ដែលមានបេក្ខភាពប្រកួតប្រជែង ៣ប្រទេសទៀត គឺប្រទេសកូរ៉េខាងត្បូង ជប៉ុន និងម៉ុងហ្គោលី។ ជាលទ្ធផល ហាស់ សុខហ៊ និង…
-
ឯកឧត្តម ថោង ខុន និងលោកជំទាវ ភឿង សកុណា ជួបពិភាក្សាគ្នា ផ្តោតសំខាន់លើការងារ៣ធំៗត្រៀម SEA Games 2023

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធាន CAMSOC បានចូលរួមកិច្ចប្រជុំចង្អៀតពិសេសមួយ ដើម្បីសម្រេចលើគ្រោងឆ្អឹងធំៗមួយចំនួន នៃកម្មវិធីបើក-បិទផ្លូវការសម្រាប់ព្រឹត្តិការណ៍ SEA Games 2023 ដែលជាកំណត់ត្រាប្រវត្តិសម្រាប់កម្ពុជា ក្នុងសុបិន្ដ ៦៤ឆ្នាំមកហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ការរៀបចំស៊ីហ្គេមនេះ ការងារអ្វីៗសុទ្ធតែសំខាន់ទាំងអស់ ប៉ុន្តែគប្បីត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ឲ្យបានខ្លាំងលើកការងារធំៗ ៣សំខាន់ ទី១-ពិធីបើក-បិទ ទី២-ការងារ Logistic និងបដិសណ្ឋារកិច្ច និងទី៣-ការងារហ្វឹកហាត់កីឡា ដើម្បីចូលរួមកការប្រកួតកីឡា ។ លោកជំទាវ ភឿង សកុណា បានលើកឡើងពីក្តីបារម្មណ៍មួយចំនួនថា បើពិនិត្យមើលគំរូទស្សនីយភាពដ៏ធំសម្បើម គេធ្លាប់ធ្វើរួចមកហើយ យើងហាក់នៅខ្វះចន្លោះ ដូចនេះត្រូវរៀបចំផែនការកម្មវិធីលម្អិត ពិនិត្យជាក់ស្តែងលើតម្រូវការធនធានមនុស្សសម្តែង ឧបករណ៍សម្ភារៈ សំលៀកបំពាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ទើបយើងដាក់ផែនការភាគីពាក់ព័ន្ធបំពេញតាមសេចក្តីត្រូវការហាត់សម្តែងបាន…
-
ព្រះអង្គម្ចាស់តូច ដែលរាជបុត្រព្រះអង្គម្ចាស់ William ខកព្រះទ័យយ៉ាងខ្លាំង ក្រោយអង់គ្លេសចាញ់អ៊ី តាលី

ព្រះអង្គម្ចាស់តូច George ដែលជារាជបុត្រ រវាង ព្រះនាង Kate Middleton និងព្រះអង្គម្ចាស់ William បានខកព្រះទ័យយ៉ាងខ្លាំង ក្រោយការចាញ់អ៊ី តាលី នៅពហុកីឡដ្ឋាន Wembley ។ វគ្គផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ រវាងអង់គ្លេសនិងអ៊ី តាលី ព្រះអង្គម្ចាស់តូច បានខកព្រះទ័យយ៉ាងខ្លាំង ក្រោយការចាញ់អ៊ី តាលី នៅវគ្គផ្តាច់ព្រ័ត្រ ។ ព្រះនាង Kate Middleton និងព្រះអង្គម្ចាស់ William បានលួងលោមព្រះអង្គម្ចាស់តូចពេលអង់គ្លេសបរាជ័យ ។ គួរបញ្ជាក់ថា គ្រួសារព្រះអង្គម្ចាស់ William បានចូលរួមការប្រកួតយូរ៉ូ នៅកីឡដ្ឋាន Wembly ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ។ សូមបញ្ជាក់ថា ក្រុមអង់គ្លេស ធ្លាប់ឈ្នះពានធំម្តង នៅឆ្នាំ១៩៦៦ គឺ World Cup ៕
-
ប្រធានក្រុមជម្រើសជាតិអង់គ្លេស រិះគន់អ្នកគាំទ្រដែលប្រកាន់ពូជសាសន៍ចំពោះ មិត្តរួមក្រុមទាំង៣នាក់

ប្រធានក្រុមអង់គ្លេស Harry Kane និយាយទៅកាន់អ្នកដែលនៅពីក្រោយការរំលោភបំពានប្រកាន់ជាតិសាសន៍របស់មិត្តរួមក្រុម Marcus Rashford, Jadon Sancho និង Bukayo Saka ថា “អ្នកមិនមែនជាអ្នកគាំទ្រអង់គ្លេសទេហើយយើងក៏មិនចង់បានអ្នកដែរ” ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី១៣ នេះ ។ កីឡាករទាំងបីបានខកខានក្នុងការស៊ុតបាល់ប៉េណាល់ទី ដែលបាននាំអោយក្រុមជម្រើសជាតិអ៊ីតាលី យកឈ្នះក្នុងលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ កាលពីថ្ងៃអាទិត្យ។ Harry Kane បាននិយាយថា“ ពួកគេសមនឹងទទួលបានការគាំទ្រ មិនមែនជាការរំលោភបំពានប្រកាន់ពូជសាសន៍នោះទេ” ។ខ្សែប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស Tottenham រូបនេះបានបន្ថែមលើបណ្តាញសង្គមធ្វី Twitter ថា៖ «ក្មេងប្រុស ៣ នាក់ដែលអស្ចារ្យពេញមួយរដូវក្ដៅ មានសេចក្តីក្លាហានក្នុងការបោះជំហាន និងទទួលយកបទពិសោធន៍ថ្មី សម្រាប់អភិវឌ្ឍន៍សមត្ថភាព ។ ប្រសិនបើអ្នក ធ្វើបាបអ្នកណាម្នាក់នៅលើបណ្តាញសង្គម អ្នកមិនមែនជាអ្នកគាំទ្រអង់គ្លេសទេហើយយើងក៏មិនចង់បានអ្នកដែរ៕
-
កម្មវិធី អប្សរា វិថីកីឡា ៖ បទសម្ភាសន៍ជាមួយលោក ពៅ តិចឡេង អ្នកគ្រប់គ្រងហាង K POWER HOUSE (Video inside)

សូមទស្សនា ” កម្មវិធី អប្សរា វិថីកីឡា ” បទសម្ភាសន៍ជាមួយលោក ពៅ តិចឡេង អ្នកគ្រប់គ្រងហាង K POWER HOUSE ( ស្វែងយល់បន្ថែមពីរថយន្ត POLORIS ជាប្រភេទកីឡាទំនើបអាចធ្វើដំណើរជាលក្ខណផ្សងព្រេងទៅកាន់តំបន់ធនធានធម្មជាតិ ផ្លូវលំបាកៗ ) ផ្សាយជារៀងរាល់ថ្ងៃសៅរ៍ម៉ោង ០៩:០០ ដល់ ០៩:៣០ព្រឹក និងតាមរយ:ផេក AMS TV11 , AMS Central នឹងផ្សាយឡើងវិញ នៅថ្ងៃអាទិត្យម៉ោង១៣:០០ ដល់ ១៣:៣០ !!
-
កម្មវិធី អប្សរា វិថីកីឡា បទសម្ភាសន៍ជាមួយ លោក Casey Barnett (មានវីដេអូ)

សូមទស្សនា ” កម្មវិធី អប្សរា វិថីកីឡា ” បទសម្ភាសន៍ជាមួយ លោក Casey Barnett ខ្ញុំចង់ឃើញចំបាប់បង្ហាញខ្លួននៅឆាកអន្តរជាតិ ពីព្រោះចំបាប់ជាវប្បធម៌ខ្មែរ ដោយសារនៅប្រាសាទបាយ័នមានចម្លាក់កីឡាករលេងចំបាប់ ម្យ៉ាងចំបាប់ជាកីឡាករប្រពៃណី និងជាកីឡាករសក្តានុពលមេដាយកម្រិតអន្តរជាតិជាច្រើន មានមេដាយមាស ប្រាក់ និងសំរិទ្ធ ! កុំភ្លេចរងចាំទស្សនាចាក់ផ្សាយជារៀងរាល់ថ្ងៃសៅរ៍ម៉ោង ០៩:០០ ដល់ ០៩:៣០ ព្រឹក និងតាមរយ:ផេក AMS T V 11 , AMS Central នឹងផ្សាយឡើងវិញនៅថ្ងៃអាទិត្យ ម៉ោង១៣:០០ ដល់ ១៣:៣០ !!
-
កីឡាករ កែវ រំចង់ ជួបទុក្ខធំ ព្រោះលោកឪពុកទទួលមរណៈភាព

-
កីឡាករ ឡៅ ចិត្រាឆ្លងកូវីដ១៩
