-
នាថ្ងៃទី២០ ខែកក្កដាខាងមុខ អត្តពលិក ២ប្រភេទកីឡារបស់កម្ពុជា នឹងចេញដំណើរទៅចូលរួម អូឡាំពិកនៅទីក្រុងតូក្យូ
ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា លើប្រភេទកីឡា អត្តពលកម្ម និងហែលទឹក នឹងត្រូវចេញដំណើរចាកចេញពីប្រទេសកម្ពុជា នាវេលាម៉ោង ៩ និង៣៥នាទីព្រឹក ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ទីក្រុង តូក្យូ ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ (Tokyo Olympic Games 2020) ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។ លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានបញ្ជាក់ថា កីឡាករ ប៉ែន សុគង់ ត្រូវលេងលើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ ក្រោមការដឹកនាំពីគ្រូបង្វឹកជម្រើសជាតិ គឺលោក បូរ ពុតរាត្រី ដែលនឹងត្រូវចេញដំណើររួមគ្នាជាមួយប្រភេទកីឡាហែលទឹក ព្រមទាំងថ្នាក់ដឹកនាំប្រតិភូពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ចំណែកឯ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានឱ្យដឹងដែរថា សម្រាប់ការចូលរួមប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុន ឆាប់ៗខាងមុខនេះ គឺមានកីឡាករ ហែម ប៉ុច…
-
Camsoc អំពាវនាវឲ្យអ្នកមានទេព្យកោសល្យ រចនាភ្លើងគុប និងរចនាមេដាយ ចូលរួមប្រកួតប្រជែងគូរូប សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានអំពាវដល់យុវជន យុវនារី និងប្រជាពលរដ្ឋកម្ពុជា ដែលមានទេពកោសល្យក្នុងការរចនា និងឆ្លាក់រូបឲ្យចូលរួមប្រកួតប្រជែងគូរូប និងឆ្លាក់រចនារូបមេដាយ និងភ្លើងគុប សម្រាប់ប្រើប្រាស់ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ឯកឧត្តម បានគូបញ្ជាក់ថា សម្រាប់ការប្រកួតប្រជែងនេះ គឺជាការផ្តល់កិត្តិយសដល់យុវជនដែលមានទេពកោសល្យឲ្យបានបញ្ចេញស្នាដៃសម្រាប់ជាតិ ។ ឯកឧត្តម បន្ថែមថា ការប្រកួតប្រជែងនេះ ចាប់ផ្តើមជ្រើសរើសចាប់ពីខែសីហា ដល់ធ្នូ ឆ្នាំ២០២១ នឹងប្រកាសលទ្ធផល ។ ហើយសម្រាប់ស្នាដៃទាំង២នេះ នឹងផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកមានស្នាដៃ ដូចជាការប្រកួតប្រជែង និមិត្តសញ្ញា ស៊ីហ្គេម និងបាវចនា ដែលធ្លាប់ប្រកួតកន្លងមក ។ សូមបញ្ជាក់ថា កម្ពុជានឹងប្រារព្ធ «ពិធីរាប់ថយក្រោយ៥០០ថ្ងៃ» ដ៏ធិកអធមម្តងទៀត ឆ្ពោះទៅពិធីបើកជាផ្លូវការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលរយៈពេល៥០០ថ្ងៃគត់ គឺចំថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយនៅក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃនេះ រួមជាមួយនឹងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ជ័យលាភីរចនាភ្លើងគុប…
-
ថៃ រិទ្ធី លើកឡើងថា រវាងរូបគេ និងធឿន ធារ៉ា មានផ្លែសំលាប់ដូចគ្នា អ្នកណាប្រហែស និងសន្លប់
អ្នកលេងកណ្តាប់ដៃ ថៃ រិទ្ធី នាថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ នឹងត្រូវជួប ជាមួយ អ្នកលេងកែងឆេះ ធឿន ធារ៉ា ក្នុងកម្មវិធីប្រដាល់ខារ៉ាបាវដណ្តើមទឹកប្រាក់១លាន សែន២រៀល នាសង្វៀនទូរទស្សន៍បាយ័ន ។ ថ្លែងប្រាប់អ្នកព័ត៌មានមុនជំនួបកីឡាករ ថៃ រិទ្ធី បានលើកឡើងថា ធឿន ធារ៉ា ល្អខ្លាំងណាស់ បានផ្តួលដៃគូអោយសន្លប់ច្រើន ដោយប្រើកែង ។ ប៉ុន្តែសម្រាប់ជំនួប នាថ្ងៃអាទិត្យខាងមុខនេះ អ្នលេងកណ្តាប់ដៃ បានត្រៀមខ្លួនយ៉ាងល្អ ទាំងកម្លាំង និងបច្ចេកទេស ដើម្បីឲ្យកក្រើកប្រកួត ។ ថៃ រិទ្ធី បញ្ជាក់ថា ធឿន ធារ៉ា ប្រើកែងបានល្អ ឯខ្ញុំល្អកណ្តាប់ដៃ រវាងយើងទាំង២ បើអ្នកណាប្រហែស នោះអាចនឹងត្រូវសន្លប់ជាក់ជាមិនខាន ។ ថៃ រិទ្ធី ពន្យល់ទៀតថា ការប៉ះជាមួយអ្នកលេងកែងបែបនេះ គេធ្លាប់ជួបច្រើនណាស់មកហើយ ពេលខ្លះគេបែករហូត៣០ថ្នេរជាងក៏មាន ដូច្នោះការជួបធឿន ធារ៉ា ពុំមានអ្វីដែលត្រូវព្រួយបារម្មណ៍នោះទេ ។ គួររំឭថា…
-
កីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានលេខ២ ក្នុងព្រឹត្តិការណ៍ Korea Open Aerobic Competition
កីឡាករ-កីឡាការិនីកាយសម្ព័ន្ធវ័យក្មេងកម្ពុជា ២រូប បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍អន្ដរជាតិ 2021 Korea Open Aerobic Competition លើកទី៦ នៅសាធារណៈរដ្ឋកូរ៉េ។ នេះបើតាមការបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ លោក ណយ ផាណា បានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិនេះ បានធ្វើការប្រកួតតាមអនឡាញរយៈពេល ២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានកីឡាករ-កីឡាការិនីមកពី ៣០ប្រទេស ស្មើនឹង ៣១០ក្រុម និងមានកីឡាករ-កីឡាការិនីចូលរួមសរុប ៥៣៨នាក់ ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា ២រូបដែរ គឺកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ។ កីឡាករ-កីឡាការិនីថ្នាលកីឡាកាយសម្ព័ន្ធកម្ពុជានេះ បានចូលរួមប្រកួតលើវិញ្ញាសាគូរអាយុក្រោម ១៨ឆ្នាំ (Mixed Pair-Age Group II) ដែលមានបេក្ខភាពប្រកួតប្រជែង ៣ប្រទេសទៀត គឺប្រទេសកូរ៉េខាងត្បូង ជប៉ុន និងម៉ុងហ្គោលី។ ជាលទ្ធផល ហាស់ សុខហ៊ និង…
-
ឯកឧត្តម ថោង ខុន និងលោកជំទាវ ភឿង សកុណា ជួបពិភាក្សាគ្នា ផ្តោតសំខាន់លើការងារ៣ធំៗត្រៀម SEA Games 2023
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធាន CAMSOC បានចូលរួមកិច្ចប្រជុំចង្អៀតពិសេសមួយ ដើម្បីសម្រេចលើគ្រោងឆ្អឹងធំៗមួយចំនួន នៃកម្មវិធីបើក-បិទផ្លូវការសម្រាប់ព្រឹត្តិការណ៍ SEA Games 2023 ដែលជាកំណត់ត្រាប្រវត្តិសម្រាប់កម្ពុជា ក្នុងសុបិន្ដ ៦៤ឆ្នាំមកហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ការរៀបចំស៊ីហ្គេមនេះ ការងារអ្វីៗសុទ្ធតែសំខាន់ទាំងអស់ ប៉ុន្តែគប្បីត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ឲ្យបានខ្លាំងលើកការងារធំៗ ៣សំខាន់ ទី១-ពិធីបើក-បិទ ទី២-ការងារ Logistic និងបដិសណ្ឋារកិច្ច និងទី៣-ការងារហ្វឹកហាត់កីឡា ដើម្បីចូលរួមកការប្រកួតកីឡា ។ លោកជំទាវ ភឿង សកុណា បានលើកឡើងពីក្តីបារម្មណ៍មួយចំនួនថា បើពិនិត្យមើលគំរូទស្សនីយភាពដ៏ធំសម្បើម គេធ្លាប់ធ្វើរួចមកហើយ យើងហាក់នៅខ្វះចន្លោះ ដូចនេះត្រូវរៀបចំផែនការកម្មវិធីលម្អិត ពិនិត្យជាក់ស្តែងលើតម្រូវការធនធានមនុស្សសម្តែង ឧបករណ៍សម្ភារៈ សំលៀកបំពាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ទើបយើងដាក់ផែនការភាគីពាក់ព័ន្ធបំពេញតាមសេចក្តីត្រូវការហាត់សម្តែងបាន…
-
ព្រះអង្គម្ចាស់តូច ដែលរាជបុត្រព្រះអង្គម្ចាស់ William ខកព្រះទ័យយ៉ាងខ្លាំង ក្រោយអង់គ្លេសចាញ់អ៊ី តាលី
ព្រះអង្គម្ចាស់តូច George ដែលជារាជបុត្រ រវាង ព្រះនាង Kate Middleton និងព្រះអង្គម្ចាស់ William បានខកព្រះទ័យយ៉ាងខ្លាំង ក្រោយការចាញ់អ៊ី តាលី នៅពហុកីឡដ្ឋាន Wembley ។ វគ្គផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ រវាងអង់គ្លេសនិងអ៊ី តាលី ព្រះអង្គម្ចាស់តូច បានខកព្រះទ័យយ៉ាងខ្លាំង ក្រោយការចាញ់អ៊ី តាលី នៅវគ្គផ្តាច់ព្រ័ត្រ ។ ព្រះនាង Kate Middleton និងព្រះអង្គម្ចាស់ William បានលួងលោមព្រះអង្គម្ចាស់តូចពេលអង់គ្លេសបរាជ័យ ។ គួរបញ្ជាក់ថា គ្រួសារព្រះអង្គម្ចាស់ William បានចូលរួមការប្រកួតយូរ៉ូ នៅកីឡដ្ឋាន Wembly ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ។ សូមបញ្ជាក់ថា ក្រុមអង់គ្លេស ធ្លាប់ឈ្នះពានធំម្តង នៅឆ្នាំ១៩៦៦ គឺ World Cup ៕
-
ប្រធានក្រុមជម្រើសជាតិអង់គ្លេស រិះគន់អ្នកគាំទ្រដែលប្រកាន់ពូជសាសន៍ចំពោះ មិត្តរួមក្រុមទាំង៣នាក់
ប្រធានក្រុមអង់គ្លេស Harry Kane និយាយទៅកាន់អ្នកដែលនៅពីក្រោយការរំលោភបំពានប្រកាន់ជាតិសាសន៍របស់មិត្តរួមក្រុម Marcus Rashford, Jadon Sancho និង Bukayo Saka ថា “អ្នកមិនមែនជាអ្នកគាំទ្រអង់គ្លេសទេហើយយើងក៏មិនចង់បានអ្នកដែរ” ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី១៣ នេះ ។ កីឡាករទាំងបីបានខកខានក្នុងការស៊ុតបាល់ប៉េណាល់ទី ដែលបាននាំអោយក្រុមជម្រើសជាតិអ៊ីតាលី យកឈ្នះក្នុងលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ កាលពីថ្ងៃអាទិត្យ។ Harry Kane បាននិយាយថា“ ពួកគេសមនឹងទទួលបានការគាំទ្រ មិនមែនជាការរំលោភបំពានប្រកាន់ពូជសាសន៍នោះទេ” ។ខ្សែប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស Tottenham រូបនេះបានបន្ថែមលើបណ្តាញសង្គមធ្វី Twitter ថា៖ «ក្មេងប្រុស ៣ នាក់ដែលអស្ចារ្យពេញមួយរដូវក្ដៅ មានសេចក្តីក្លាហានក្នុងការបោះជំហាន និងទទួលយកបទពិសោធន៍ថ្មី សម្រាប់អភិវឌ្ឍន៍សមត្ថភាព ។ ប្រសិនបើអ្នក ធ្វើបាបអ្នកណាម្នាក់នៅលើបណ្តាញសង្គម អ្នកមិនមែនជាអ្នកគាំទ្រអង់គ្លេសទេហើយយើងក៏មិនចង់បានអ្នកដែរ៕
-
កម្មវិធី អប្សរា វិថីកីឡា ៖ បទសម្ភាសន៍ជាមួយលោក ពៅ តិចឡេង អ្នកគ្រប់គ្រងហាង K POWER HOUSE (Video inside)
សូមទស្សនា ” កម្មវិធី អប្សរា វិថីកីឡា ” បទសម្ភាសន៍ជាមួយលោក ពៅ តិចឡេង អ្នកគ្រប់គ្រងហាង K POWER HOUSE ( ស្វែងយល់បន្ថែមពីរថយន្ត POLORIS ជាប្រភេទកីឡាទំនើបអាចធ្វើដំណើរជាលក្ខណផ្សងព្រេងទៅកាន់តំបន់ធនធានធម្មជាតិ ផ្លូវលំបាកៗ ) ផ្សាយជារៀងរាល់ថ្ងៃសៅរ៍ម៉ោង ០៩:០០ ដល់ ០៩:៣០ព្រឹក និងតាមរយ:ផេក AMS TV11 , AMS Central នឹងផ្សាយឡើងវិញ នៅថ្ងៃអាទិត្យម៉ោង១៣:០០ ដល់ ១៣:៣០ !!
-
កម្មវិធី អប្សរា វិថីកីឡា បទសម្ភាសន៍ជាមួយ លោក Casey Barnett (មានវីដេអូ)
សូមទស្សនា ” កម្មវិធី អប្សរា វិថីកីឡា ” បទសម្ភាសន៍ជាមួយ លោក Casey Barnett ខ្ញុំចង់ឃើញចំបាប់បង្ហាញខ្លួននៅឆាកអន្តរជាតិ ពីព្រោះចំបាប់ជាវប្បធម៌ខ្មែរ ដោយសារនៅប្រាសាទបាយ័នមានចម្លាក់កីឡាករលេងចំបាប់ ម្យ៉ាងចំបាប់ជាកីឡាករប្រពៃណី និងជាកីឡាករសក្តានុពលមេដាយកម្រិតអន្តរជាតិជាច្រើន មានមេដាយមាស ប្រាក់ និងសំរិទ្ធ ! កុំភ្លេចរងចាំទស្សនាចាក់ផ្សាយជារៀងរាល់ថ្ងៃសៅរ៍ម៉ោង ០៩:០០ ដល់ ០៩:៣០ ព្រឹក និងតាមរយ:ផេក AMS T V 11 , AMS Central នឹងផ្សាយឡើងវិញនៅថ្ងៃអាទិត្យ ម៉ោង១៣:០០ ដល់ ១៣:៣០ !!
-
កីឡាករ កែវ រំចង់ ជួបទុក្ខធំ ព្រោះលោកឪពុកទទួលមរណៈភាព
នេះបើតាមការជូនដំណឹងរបស់ ផេកហ្វេសបុកមួយឈ្មោះថា Keo Rumchong ដែលគេស្គាល់ថាជាគណនីផ្ទាល់របស់កីឡាករល្បីឈ្មោះរូបនេះ នៅប៉ុន្មាននាទីមុននេះ៕