-
សមាគមកីឡាសូហ្វតេនី្នសកូរ៉េខាងត្បូង បានផ្តល់សម្ភារៈហ្វឹកហាត់ ដល់សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា
សមាគមកីឡាសេហ្វតិនី្នសកូរ៉េខាងត្បូង បានផ្តល់សម្ភារៈកីឡាដល់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ដើម្បីចែកជូនដល់កីឡាករការិនីជម្រើសជាតិហ្វឹកហាត់ពង្រឹងសមត្ថភាព។ លោក ជា សែនវិស្សុត អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតេនី្នសកម្ពុជា បានឲ្យដឹងថា សម្ភារៈកីឡាដែលសមាគមកីឡាសូហ្វតេនី្នសកូរ៉េខាងត្បូង ផ្តល់ជូនដល់សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជានេះ គឺទទួលបានជាច្រើនដងរួចមកហើយ តាមរយៈ លោក ឆយ គ្រូបង្វឹកកិច្ចសន្យា សញ្ជាតិកូរ៉េខាងត្បូង ។ អគ្គលេខាធិការខាងលើ បញ្ជាក់ថា សម្ភារៈកីឡាដែលទទួលបាន មានដូចជា ដងរ៉ាកែត១០ដើម អាវ១៣កំផ្លេរ បាល់២០ឈុត ខែ្សរ៉ាកែត៤ដុំ និងកាបូបដាក់រ៉ាកែត២ ។ ក្រៅពីសម្ភារៈកីឡាសមាគមកីឡាសូហ្វតិន្នីសកូរ៉េ ក៏បានឧបត្ថម្ភអង្ករ និងគ្រឿងបរិភោគមួយចំនួនទៀត ដល់កីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជា ដែលកំពុងជួបការខ្វះខាតក្នុងបរិបទកូវីដ-១៩ ផងដែរ ។ លោក អះអាងថា សម្ភារៈកីឡា ដែលទទួលបាន សហព័ន្ធនឹងផ្តល់ជូនកីឡាករ កីឡាការិនីជម្រើសជាតិនាពេលខាងមុខ ដើម្បីប្រើប្រាស់សម្រាប់ការហ្វឹកហាត់ និងការប្រកួតនានា នៅលើឆាកអន្តរជាតិ ។ ជាមួយគ្នានេះ លោក ជា សែន វិស្សុត អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេនី្នសកម្ពុជា បានថ្លែងអំណរគុណដល់សមាគមកីឡាសូហ្វតេន្នីសកូរ៉េខាងត្បូង ដែលជានិច្ចជាកាលតែងតែឧត្ថម្ភ ជាសម្ភារៈកីឡា…
-
ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ចុងសប្តាហ៍នេះ មាន៥គូ ខណៈក្រុមអង្គរថាយហ្គឺរ ឈរកំពូលតារាងគិតត្រឹមសប្តាហ៍ទី៩
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី១០ នៅចុងសប្តាហ៍នេះ ដោយថ្ងៃ សៅរ៍ទី២៤ មាន៣គូ និងថ្ងៃអាទិត្យទី២៥ ២គូ និងថ្ងៃអង្គារទី២៧ ខែកក្កដា ដោយមានមួយគូ ។សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ រួមមាន៖សូលទីឡូអង្គរ Vs ណាហ្គា , គិរីវង់សុខសែនជ័យ Vs ព្រះខ័នរាជស្វាយរៀង , ភ្នំពេញក្រោន Vs វិសាខា។ រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ វិញនោះរួមមាន៖អាស៊ីអឺរ៉ុប យូណាយធីត Vs អង្គរថាយហ្គឺរ , អគ្គិសនីកម្ពុជា Vs ខេត្តព្រៃវែង ។ដោយចំណែកនៅថ្ងៃអង្គារទី២៧ ខែកក្កដា ឆ្នាំ២០២១បឹងកេត ប៉ះ នគរបាលជាតិ នៅកីឡដ្ឋាន Cambodia Air Way សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី៩ ក្រុមអង្គរថាយហ្គឺរ ឈរកំពូលតារាង ឆ្លងកាត់ ៩ប្រកួត…
-
ឡៅ សៃណេត អ្នកបន្តវេនគុនខ្មែរត្រកូលឡៅយកពូទាំង៣ជាគំរូប្រឡូក ក្នុងវិស័យប្រដាល់
អ្នកលេងគុនខ្មែរវ័យក្មេង ឡៅ សៃណេត ដែលជាក្មួយប្រុសបង្កើតកីឡាករ ឡៅ ចិត្រា ឡៅ ចន្ទ្រា និងអតីតអ្នកប្រដាល់ ឡៅ ស៊ីណាត បានយកពូទាំង៣ជាគំរូប្រឡូកក្នុងអាជីពគុនខ្មែរ ដើម្បីភាពល្បីល្បាញ នាពេលអនាគត ។ អ្នកប្រដាល់វ័យក្មេងមកពីខេត្តកំពង់ស្ពឺរូបនេះ បានពន្យល់ថា កក្តាដែលជម្រុញអន្ទង់ចិត្តឲ្យខ្លួនចូលចិត្ត និងចាប់យកអាជីពជាអ្នកប្រដាល់គុនខ្មែរ ដោយសារតែខ្លួនមើលឃើញពូទាំង៣ ចាប់តាំងពីវ័យកុមារមកម្ល៉េះ ដូច្នោះហើយ ទើបធ្វើឲ្យគេចិញ្ចឹមចិត្ត ពេលធំដឹងក្តី នឹងចាប់យកអាជីពមួយនេះ ។ ឡៅ សៃណេត អះអាងថា ស្នៀតប្រយុទ្ធ លោកពូទាំង៣របស់គេសុទ្ធសឹងជាស្នៀតអ្នកលេងគុនខ្មែរពន្លកថ្មីយកមកហ្វឹកហាត់ លើសង្វៀនស្ទើរគ្រប់ប្រកួតទាំងអស់ ប៉ុន្តែស្នៀតដែលគេពេញចិត្ត និងប្រើហើយទទយលបានជោគជ័យ គឺស្នៀតកីឡាករ ឡៅ ចិត្រា ព្រោះស្នៀតប្រយុទ្ធច្បាស់ធ្ងន់ និងរហ័ស ។ អ្នកបន្តវេនគុនខ្មែរជំនាន់ក្រោយត្រកូលឡៅរូបនេះ បានប្តេជ្ញាចិត្តខិតខំហ្វឹកហាត់បង្កើនសមត្ថភាព ដើម្បីក៏សាងកេរ្តិ៍ឈ្មោះឲ្យល្បីរន្ទឺ ក្នុងអាជីពគុនខ្មែរ នាពេលអនាគត ដូចពូបង្កើតទាំង៣ ដែលកំពុងល្បីល្បាញនាពេលបច្ចុប្បន្ន ។ សូមបញ្ជាក់ថា ឡៅ សៃណេត គឺជាក្មួយប្រុសបង្កើត ឡៅ ចិត្រា ឡៅ…
-
អតីតអ្នកប្រដាល់គុនខ្មែរ លោក អេ ភូថង ទទួលបានការឧបត្ថម្ភទឹកប្រាក់ ២.០០០ដុល្លារអាមេរិក ដែលកំពុងមានជំងឺ
ឯកឧត្តម សុខ សង្វារ ប្រធានក្រុមកីឡា ផ្នែកសិល្បៈនិងកីឡា តំណាងលោកជំទាវ ដាំ ដារិនី ប្រធានផ្នែកសិល្បៈ និងកីឡា បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារផ្នែកសិល្បៈ និងកីឡាសរុបចំនួន ២០០០ ដុល្លារសហរដ្ឋអាមេរិក ជូនលោក អេ ភូថង អតីតកីឡាករប្រដាល់គុនខ្មែរដ៏ល្បីល្បាញ ដែលបានឆ្លងជំងឺកូវីដ-១៩ និងមានជំងឺផ្សេងៗប្រចាំកាយផង ។ ពិធីប្រគល់អំណោយនិងសួរសុខទុក្ខត្រូវបានរៀបចំឡើងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា រួមនឹងសមាជិក សមាជិកាផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ។ ឯកឧត្តម សុខ សង្វារ បានបញ្ជាក់ថា ថវិកា២០០០ដុល្លារនេះ ជាអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវចំនួន១០០០ដុល្លារ និងថវិការៃអង្គាសពីក្រុមការងារផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល…
-
បញ្ហាទិដ្ឋាការ ធ្វើអោយម្ចាស់មេដាយមាស កីឡាអាស៊ី សាលី អ៊ូមើត ខកខានមិនបានចូលរួម Jet Ski World Series 2021 នៅប៉ូឡូញ
ម្ចាស់មេដាយ មាស កីឡា អាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត ខកខានចូលរួមប្រកួត កីឡាប្រណាំង ម៉ូតូទឹក ពិភពលោក Jet Ski World Series 2021-2022 ជុំទី១ នៅ ប៉ូឡូញ ដោយសារបញ្ហា ស្នើសុំទិដ្ឋាការ (Visa) ចូលទៅកាន់ទឹកដីអឺរ៉ុប ស្របពេលការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ ថ្ងៃទី២៥ ខែកក្កដា សប្ដាហ៍នេះហើយ ។ សាលី អ៊ូមើត បានបញ្ជាក់ថា ដំបូងត្រូវចេញ ទៅអាល្លឺម៉ង់ នោះដើមខែកក្កដា មុនបន្ដ ទៅ អូទ្រីស ដើម្បីយកម៉ូតូថ្មី ត្រៀមចូលរួម ប្រកួត នៅ ប្រទេស ប៉ូឡូញ ។ ប៉ុន្តែ ដោយសារបញ្ហា កូវីដ-១៩ បានធ្វើឲ្យ ការស្នើសុំ ទិដ្ឋាការ ចូលតំបន់អឺរ៉ុប ត្រូវពន្យារ ពេលជាបន្ដបន្ទាប់…
-
អ្នកឧបត្ថម្ភមិនគោរពច្បាប់កីឡា កុំឧបត្តម្ភកីឡា ពីព្រោះទង្វើរបែបនេះគឺបំបាក់ទឹកចិត្តកីឡាករ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ឯកឧត្តម បណ្ឌិត ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងចាត់វិធានការភ្លាមៗដោយដាក់ការព្រមានទៅកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចំពោះការប្រតិកម្មពីមហាជន និងសម្តេច តេជោ ហ៊ុន សែន ចំពោះការប្រកួតដែលធ្វើខុសលក្ខន្តិកៈ នៃច្បាប់ប្រកួតក្នុងកម្មវិធីប្រដាល់អ្នកតស៊ូគុនខ្មែរ កំពូលជើងឯកវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១០ កក្តដា ឆ្នាំ២០២១រវាង ឃីម បូរ៉ា និង ម៉ឺន មេឃា ។ ឯកឧត្តម បានគូបញ្ជាក់ថា ទោះបីការប្រកួតនេះ ជាការប្រកួតក្រៅផ្លូវការដែលរៀបចំដោយក្រុមហ៊ុនឯកជនយ៉ាងណាក្តី តែក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ឯកឧត្តម បណ្ឌិត ថោងខុន បានណែនាំឲ្យចេញជាសេចក្តីប្រកាសជាការព្រមានលើកទី១ ហើយ បើនៅតែបន្តល្មើសពីលក្ខន្តិកៈជាលើកទី២បន្តទៀត នឹងត្រូវព្យួរសមាជិកភាព បាត់បង់ឱកាសបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតនៅក្រៅប្រទេស និងការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិនានា ក្នុងស្រុក ។ ដូច្នោះអ្វីដែលសំខាន់សហព័ន្ធកីឡាប្រដាល់ត្រូវតែកែទម្រង់ជាចាំបាច់ នៅក្នុងការគ្រប់គ្រងវិនិច្ឆ័យ នៃបច្ចេកទេសប្រកួត ទោះបីជាការក្រៅក្របខណ្ឌ គ្រប់គ្រងរបស់ N O C C…
-
អត្តពលិកកាយសម្ព័ន្ធអាមេរិកដែលចូលរួម Tokyo Olympics ម្នាក់វិជ្ជមាន COVID-19
(តួក្យូ)៖ គណៈកម្មាធិការអូឡាំពិកអាមេរិក USOC បានរាយការណ៍ថា កីឡាការិនីកាយសម្ព័ន្ធរបស់ពួកគេ ១រូបបានឆ្លងកូវីដ-១៩ នៅអំឡុងធ្វើតេស្តចូលទីលានហ្វឹកហាត់ ត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ Tokyo Olympic Games 2020 ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ នេះជាករណីវិជ្ជមានទី៣ ដែលត្រូវបានរកឃើញក្រោយពេលធ្វើដំណើរមកដល់ប្រទេសជប៉ុន នៅពេលដែលវិជ្ជមាន ២ករណីផ្សេងទៀតនៅលើអត្តពលិកដែលបានស្នាក់នៅភូមិកីឡាកាលពីសប្តាហ៍មុន។ ករណីវិជ្ជមានទី៣ នេះដែរត្រូវបានរកឃើញនៅថ្ងៃចន្ទម្សិលមិញនេះ នៅពេលកីឡាការិនីដែលមិនត្រូវបានបញ្ចេញឈ្មោះនោះ បានធ្វើតេស្តត្រៀមចូលទីលានហ្វឹកហាត់។ តែយ៉ាងណា អត្តពលិកប្រមាណ ១១,០០០នាក់មកពី ២០៥ប្រទេសត្រូវបានរំពឹងថា នឹងស្នាក់នៅក្នុងភូមិកីឡាទាំងអស់ ក្នុងអំឡុងប្រកួត Tokyo Olympic Games 2020 ដែលមានរយៈពេលជាង ៣សប្តាហ៍ នៅពេលប្រទេសជប៉ុនបានរកឃើញករណីឆ្លងថ្មីដល់ទៅ ១,០៦៨នាក់ត្រឹម ១សប្តាហ៍ប៉ុណ្ណោះ៕
-
អត្តពលិកកម្ពុជា នៅតែបន្តឆន្ទៈខ្ពស់ចូលរួមអូឡាំពិក ទោះបីមានក្តីបារម្មណ៍ ពីក្រុមគ្រួសារពីបញ្ហាកូវីដ-១៩ ក៏ដោយ
ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកម្មដឹកនាំអត្តពលិកកីឡាកម្ពុជា ចូលរួមព្រឹត្តិការណ៍អូឡាំពិក នាទីក្រុងតូក្យូ ប្រទេសជប៉ុន បានថ្លែងប្រាប់អ្នកព័ត៌មាន មុនចេញដំណើរនាព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២១នេះថា ប្រតិភូ រួមទាំងអត្តពលិក ពិតជាមានមោទនភាពចំពោះបេសកម្មលើកនេះ បើទោះបីមានក្តីបារម្មណ៍ច្រើន ពីក្រុមគ្រួសារចំពោះបញ្ហាជំងឺកូវីដ-១៩ កំពុងតែឆ្លងរីករាលដាលខ្លាំង ប៉ុន្តែសម្រាប់ក្រុមអត្តពលិកកម្ពុជា នៅតែបន្តឆន្ទៈខ្ពស់ក្នុងការចូលរួម ដើម្បីបង្ហាញទង់ជាតិ ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករៀងរាល់៤ឆ្នាំម្តង តំណាងឲ្យព្រះរាជាណាចក្រកម្ពុជាជាប្រទេសសមាជិកអូឡាំពិកអន្តរជាតិ ។ នាយបេសកម្មខាងលើ បានបញ្ជាក់ទៀតថា កម្ពុជាបានបាត់បង់ឱកាសចូលរួមព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ ដោយសារតែសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំ ហើយទើបតែបានចូលរួមឡើងវិញ នៅឆ្នាំ១៩៩៦នោះទេ ដោយសារកម្ពុជាមានសុខសន្តិភាព ពេញលេញ ។ ដូច្នោះយើងចាំបាច់ត្រូវតែថែរក្សាការចូលរួមជាសមាជិកភាព ដែលជាកាតព្វកិច្ចឲ្យបានរៀងរាល់៤ឆ្នាំម្តង ទោះបីមានបញ្ហាអ្វីកើតឡើង ក្នុងការរៀបចំកីឡាអូឡាំពិកក៏ដោយ ។ ឯកឧត្តម បានគូបញ្ជាក់ទៀតថា ការចូលរួមប្រកួតទោះឈ្នះឬចាញ់ គឺជារឿងមួយ ប៉ុន្តែការចូលរួមគឺជាឆន្ទៈដ៏សំខាន់ ដើម្បីបង្កើតមិត្តភាព សាមគ្គីភាព និងសន្តិភាពនៅលើពិភពលោក ។ ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តការណ៍អូឡាំពិក គឺចូលរួមដើម្បីសន្តិភាព លើកទឹកចិត្តម្ចាស់ផ្ទះ និងបំពេញកាតព្វកិច្ចជាសមាជិកចលនាកីឡាអូឡាំពិកពិភពលោក ពិសេសដើម្បីទទួលបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ ដែលកីឡាករ កីឡាការិនីយើងខិតខំប្រឹងប្រែងប្រកួត…
-
ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំត្រៀមប្រកាសបើក យុទ្ធនាការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានអញ្ជើញដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃអង្គារ៍ ទី២០ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត សម្រាប់ឆមាសទី២ និងផ្តោតសំខាន់លើបញ្ហាផ្សេងៗមួយចំនួនទៀត ព្រមទាំងត្រៀមប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ កិច្ចប្រជុំប្រចាំសប្តាហ៍នេះ បានកែសម្រួលនូវចំណុចមួយចំនួនមកត្រឹមចំណុចគោលធំៗ ចំនួន៤ ដូចជា បង្ហាញសមិទ្ធផលការងារ ការដោះស្រាយលើកត្តាប្រឈម សេចក្តីសន្និដ្ឋាន និងសំណូមពរផ្សេងៗ ។ ជាមួយគ្នានោះកិច្ចប្រជុំបានដាក់បញ្ជូលបន្ថែមនូវរបាយការណ៍ របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក (កីឡាជនពិការ) ព្រមទាំងគណៈកម្មការជំនានា របស់ CAMSOC ។ ចំពោះចំណុចសំខាន់មួយទៀត គឺពិនិត្យមើលសម្រង់យកខ្លឹមសាពីសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ ក្នុងពិធីបើកយុទ្ធនាជាតិផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលយុទ្ធនាការផ្សព្វផ្សាយជាតិនេះ គ្រោងនឹងធ្វើឡើងនាអំឡុងសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ នាខែក្រោយនេះ ក្រោយពីទទួលបានការអនុញ្ញាតសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានជំរុញឲ្យគណៈកម្មការជំនាញនានា បន្តកិច្ចខិតខំប្រឹងប្រែង បន្ថែមទៀត…
-
Brahim Diaz បានផ្ទេរទៅកាន់ក្លឹបនៅអ៊ីតាលី ជាលក្ខខណ្ឌខ្ចីជើង ២រដូវកាល
កីឡាករ Brahim Diaz របស់ក្លិប Real Madrid, Brahim Diaz បានផ្ទេរទៅកាន់ទឹកដី San Siro Stadium ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ២ រដូវកាលបន្ថែមទៀត ជាមួយក្លឹប AC Milan ។ គួរបញ្ជាក់ថា Brahim Diaz បានផ្ទេរចេញពីក្រុម Manchester City មកចូលរួមជាមួយក្រុមស្តេសរ កាលពីឆ្នាំ២០១៩ ប៉ុន្តែហាក់មិនសូវបានបង្ហាញខ្លួននោះទេ ។ ដូច្នេះ Diaz ក៏បានផ្លាស់មក AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង, ហើយសម្រាប់រដូវកាលនេះ បន្តនៅទឹកដី អ៊ីតាលី រយៈពេល២ឆ្នាំទៀត ។ គួរបញ្ជាក់ថា ក្លិប AC Milan បានប្រកាសសម្រាប់ការចុះកុងត្រាជាមួយកីឡាករ Brahim Diaz ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ២រដូវកាល រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។ Braham បង្ហាញខ្លួន៣៩…