Category: កីឡាជាតិ

  • អត្តពលិកអូឡាំពិកកម្ពុជា ខិតខំហ្វឹកហាត់រាល់ថ្ងៃ ដើម្បី ត្រៀម ការប្រកួតចុងសប្ដាហ៍នេះ

    អត្តពលិកអូឡាំពិកកម្ពុជា ខិតខំហ្វឹកហាត់រាល់ថ្ងៃ ដើម្បី ត្រៀម ការប្រកួតចុងសប្ដាហ៍នេះ

    CAMSOC- កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទាំង កីឡា ហែលទឹក និង កីឡា អត្ត ពល កម្ម បាន នឹង កំពុង ខិត ខំ ប្រឹង ប្រែង ហ្វឹក ហាត់ យ៉ាង សកម្ម តាម ការ កំ ណត់ និង ពេល វេលា រៀប ចំ របស់ ម្ចាស់ ផ្ទះ ដើម្បី ត្រៀម ការ ប្រ កួត របស់ ខ្លួន នៅ ក្នុង ព្រឹត្តិ ការណ៍ កី ឡា អូឡាំ ពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ…

  • អង្គរថាយហ្គឺរ ទទួលបាន១ពិន្ទុ ក្រោយបរាជ័យ២ប្រកួត ខណៈអគ្គិសនី និងព្រៃវែងចែកពិន្ទុគ្នា

    អង្គរថាយហ្គឺរ ទទួលបាន១ពិន្ទុ ក្រោយបរាជ័យ២ប្រកួត ខណៈអគ្គិសនី និងព្រៃវែងចែកពិន្ទុគ្នា

    អង្គរថាយហ្គឺរទទួលបាន១ពិន្ទុ នៅ៣ប្រកួតចុងក្រោយ ក្នុងក្របខណ្ឌ Metfone Cambodian League ក្រោយស្មើអាស៊ីអឺរ៉ុបយូណាយធីត២:២ នៅ AEU Sports Park ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា បន្ទាប់ពីបរាជ័យ២ប្រកួតជាប់ៗគ្នាៗ ។ ក្រុមភ្ញៀវមានមូលដ្ឋាននៅសៀមរាប បាននាំមុខមុនដោយកីឡាករ ឡុង ម៉េងហាវ នាទី១៩ ។ ចូលដល់វគ្គទី២ Abee Ndjoo បានទាត់បញ្ចូលទីដោយបាល់ហ្វ្រីឃីកឲ្យក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបតាមស្មើនាទី៦៦ និងប្រយុទ្ធប្រេស៊ីល Eliel Da Cruz បានបាល់ពិន័យ១១ម៉ែត្រឲ្យថាយហ្គឺរនាំមុខម្ដងទៀតក្នុងនាទី៧៣។ គ្រាប់បាល់តាមស្មើរបស់ក្រុមលោក សុក វាសនា រកបាននាទី៨៣ ដោយកីឡាករ វ៉ាន់ វីត ។ ដូច្នេះ៣ប្រកួតចុងក្រោយមកនេះនៅ MCL 2021 អង្គរថាយហ្គឺរ រកបានតែ១ពិន្ទុពីការស្មើ១ និងចាញ់២។ មួយគូទៀត អគ្គិសនីកម្ពុជា និងព្រៃវែងអេហ្វស៊ី ចែកគ្នាម្នាក់មួយពិន្ទុ នៅកីឡដ្ឋាន EDC ដោយស្មើគ្នា០:០ ៕

  • ឯកឧត្តមឯកអគ្គរាជទូត និងមន្ត្រី បានជួបសំណេះសំណាល តាមប្រព័ន្ធអនឡាញ ជាមួយឯកឧត្តម វ៉ាត់ ចំរើន និងអត្តពលិកកម្ពុជា

    ឯកឧត្តមឯកអគ្គរាជទូត និងមន្ត្រី បានជួបសំណេះសំណាល  តាមប្រព័ន្ធអនឡាញ ជាមួយឯកឧត្តម វ៉ាត់ ចំរើន និងអត្តពលិកកម្ពុជា

    នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតទាំងអស់បានជួបសំណេះសំណាល តាមប្រព័ន្ធអនឡាញ ជាមួយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម សមាជិកគណៈប្រតិភូ និងអត្តពលិកកម្ពុជាទាំងអស់ ដែលអញ្ជើញចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី៣២ នៅទីក្រុងតូក្យូ ។ យើងខ្ញុំសូមជូនពរឯកឧត្តមប្រធាន សមាជិកគណៈប្រតិភូ និងអត្តពលិកទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យ ៕

  • កីឡាករ ហែម ប៉ុច នឹងត្រូវប្រកួតវិញ្ញាសាហែលសេរី ៥០ ម៉ែត្រ ក្នុង heat ទី៣ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ

    កីឡាករ ហែម ប៉ុច នឹងត្រូវប្រកួតវិញ្ញាសាហែលសេរី ៥០ ម៉ែត្រ ក្នុង heat ទី៣ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ

    កីឡាករ ហែម ប៉ុច នឹងត្រូវប្រកួតវិញ្ញាសាហែលសេរី ៥០ ម៉ែត្រ ក្នុង heat ទី៣ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧ ល្ងាច ម៉ោងនៅជប៉ុន ព្រឹត្តការណ៍កីឡាអូឡាំពិកកម្ពុជា ឆ្នាំ២០២០ ទីក្រុងតូក្យូ ប្រទេសជប៉ុន ។

  • ឡៅ ចិត្រា ប្រកាសដកខ្លួនចេញពីប្រកួតគុនខ្មែរអលស្តារ ដោយសារតែរបួសជើង

    ឡៅ ចិត្រា ប្រកាសដកខ្លួនចេញពីប្រកួតគុនខ្មែរអលស្តារ ដោយសារតែរបួសជើង

    អ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុខនៅកម្ពុជា កីឡាករ ឡៅ ចិត្រា បានប្រកាសដកខ្លួនចេញពីការប្រកួតគុនខ្មែរអលស្តារហើយ បន្ទាប់ពីរបួសជើងអំឡុងពេលហ្វឹកហាត់ត្រៀមឡើងសង្វៀននៅថ្ងៃ ទី២៥ ខែ កក្តដា ឆ្នាំ២០២១។អ្នកប្រយុទ្ធជំនាញឆ្វេងមកពីខេត្ត កំពង់ស្ពឺរូបនេះ បញ្ជាក់ថា ខ្លួនពិតជាសោកស្តាយចំពោះការអាកខានឡើងសង្វៀនលើកនេះ ព្រោះតែរបួសជើងអំឡុងពេលហ្វឹកហាត់ ធ្វើឲ្យខ្លួនបង្ខំចិត្តត្រូវផ្អាកការប្រកួត។ ឡៅ ចិត្រា ពន្យល់ថា សម្រាប់រូបគេ គឺចង់តែឡើងប្រកួតឲ្យបងប្អូនមើលនោះទេ ប៉ុន្តែបើឡើងប្រកួតទាំងឈឺ ហើយត្រូវវាយចាញ់គេទៀត ប្រកដជាមានមតិមួយចំនួននិយាយថា យកឡេះឈឺជើង និងមិនបានហាត់គ្រប់គ្រាន់។ដូច្នោះរងចាំរបួសជាវិញ គឺការបង្ហាញវត្តមានវាយអស់ពីសមត្ថភាព។ អតីតអ្នកប្រដាល់គុនខ្មែរ ឡៅ ស៊ីណាត ដែលជាបងប្រុសបង្កើត ឡៅ ចិត្រា បានបញ្ជាក់ថា របួសជើងនេះ អាចមួយខែទៀតបានជាសះស្បើយ និងអាចប្រកួតបានឡើងវិញ។ ក្នុងនាមបងប្រុស លោក ឡៅ ស៊ីណាត បង្ហាញអារម្មណ៍សោកស្តាយចំពោះការខកខាននេះ ដ្បិតគូ ឡៅ ចិត្រាជួប ផល សុភ័ណ្ឌជាគូដែលអ្នកគាំទ្រទន្ទឹងរងចាំ។ សូមបញ្ជាក់ថា បើពុំមានការអាក់ខាននេះទេ ឡៅ ចិត្រា និងត្រូវជួបផល សុភ័ណ្ឌ នៅកម្មវីធីប្រដាល់អលស្តារ នៅថ្ងៃ ទី២៥…

  • សហព័ន្ធប្រដាល់សកលអំពាវនាវរកអ្នកឧបត្ថម្ភ ដើម្បីបង្កើតកម្មវិធីប្រកួតប្រចាំសប្ដាហ៍

    សហព័ន្ធប្រដាល់សកលអំពាវនាវរកអ្នកឧបត្ថម្ភ ដើម្បីបង្កើតកម្មវិធីប្រកួតប្រចាំសប្ដាហ៍

    សហព័ន្ធប្រដាល់សកលធ្វើការអំពាវនាវដល់សប្បុរសជនក៏ដូចជាបណ្ដាក្រុមហ៊ុនផ្សេងៗជួយឧបត្ថម្ភដើម្បីឲ្យមានលទ្ធភាពក្នុងការបង្កើតការប្រកួតប្រចាំសប្ដាហ៍ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលបានឲ្យដឹងថា សហព័ន្ធគ្រោងនឹងរៀបចំជាការប្រកួតប្រចាំសប្ដាហ៍ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងជាការត្រៀមខ្លួនស៊ីហ្គេម ជាដើម។ការប្រកួតនេះមិនត្រឹមតែពង្រឹងសមត្ថភាពក្រុមកីឡាករនោះទេ ពោលជួយដល់មន្ត្រីសហព័ន្ធលើកិច្ចការដាក់ពិន្ទុ កាត់សេចក្ដីផងដែរ។អគ្គលេខាធិការខាងលើបន្ថែមទៀតថា ឥលូវនេះសហព័ន្ធមិនទាន់មានភាគីខាងណាជួយក្នុងគម្រោងបង្កើតការប្រកួតនេះនៅឡើយទេ យ៉ាងណាលោកកំពុងស្វះស្វែងរកជាបន្តបន្ទាប់ផងដែរ។ ដូច្នេះហើយប្រសិនបើសប្បុរសជន ឬក្រុមហ៊ុនណាចង់ជួយឧបត្ថម្ភអាចទំនាក់ទំនងមកកាន់សហព័ន្ធប្រដាល់សកលកម្ពុជា។ រំលឹកដែរថា សហព័ន្ធប្រដាល់សកលកម្ពុជាបច្ចុប្បន្ននេះគឺមិនមានការប្រកួតនានាតាមស្ថានីយទូរទស្សន៍ដូចជាកីឡាប្រដាល់គុនខ្មែរនោះឡើយ។ កីឡាករ កីឡាការិនីគឺបានត្រឹមហ្វឹកហាត់តែប៉ុណ្ណោះមិនមានជាកម្មវិធីប្រកួតសាកល្បងសមត្ថភាព ឬការប្រកួតដណ្ដើមពានរង្វាន់អ្វីទេ៕

  • អត្តពលិកកីឡាហែលទឹក កម្ពុជា​ ចាប់ផ្តើមហ្វឹកហាត់

    អត្តពលិកកីឡាហែលទឹក កម្ពុជា​ ចាប់ផ្តើមហ្វឹកហាត់

    តាមការបង្ហោះលើផេក ហ្វេសប៊ុកលោក ញ៉ាន សុខវិសាល បានអោយដឹងថា អត្តពលិកកីឡាហែលទឹកកម្ពុជា ២រូប​កឺកីឡាករ ហែម​ប៉ិច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត បានចាប់ផ្តើមធ្វើការហ្វឹកហាត់ នៅក្នុងអាងហែលទឹក នាទីក្រុងតូក្យូ ប្រទេសជប៉ុន ។ គួបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកម្ពុជា ចេញដំណើរចូលរួមកីឡាអូឡាំពិក មានចំនួន ៨នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ៣រូប ដែលទទួលបានសិទ្ធិអនុគ្រោះចូលរួម គឺមានកីឡាហែលទឹក ២រូប កីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត និងកីឡាអត្តពកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ៕

  • ក្លឹបស្តេចសរ Real Madrid រកឃើញម្ចាស់អាវលេខ៤ ជំនួស Ramos ហើយ

    ក្លឹបស្តេចសរ Real Madrid រកឃើញម្ចាស់អាវលេខ៤ ជំនួស Ramos ហើយ

    ក្លិប Real Madrid ទើបតែបង្ហាញម្ចាស់អាវលេខ៤ ជំនួស Sergio Ramos ដែលចាកចេញទោចូលរួមជាមួយក្លេអ្នកមានបារាំង PSG គឺខ្សែការពារសញ្ជាតិអូទ្រីស David Alaba កាលពីថ្ងៃទី២១កក្កដាម្សិលមិញនេះ ក្រោយចាកចេញពីក្លឹប Bayern Munich ។David Alaba បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានជាផ្លូវការថា អាវលេខ៤នេះ មានន័យណាស់សម្រាប់ក្លិប ហើយការផ្តល់ជូននេះជាការជម្រុញទឹកចិត្តអោយកាន់ខ្លាំងក្លាបន្ថែម នៅក្លឹបកម្រិតកំពូលនៅអេស្ប៉ាញ ។ គួរបញ្ជាក់ថា David Alaba បានបង្ហាញខ្លួនអោយក្រុម Bayern Munich ជាង៤០០ប្រកួត ចាប់តាំងពីឆ្នាំ ២០១០ នឹងឈ្នះពានរង្វាន់ចំនួន២៧ផ្សេងគ្នា ក្នុងនោះរួម Bundesliga ចំនួន១០លើក និងពានរង្វាន់ UEFA Champions League ចំនួន២លើក ក្នុងឆ្នាំ២០១៣ និង២០២០ ៕

  • ព្រឹត្តិការណ៍ប្រកួត Mobile Legends: Bang Bang លីគអាជីពដ៏ធំលើកដំបូងនៅកម្ពុជា

    ព្រឹត្តិការណ៍ប្រកួត Mobile Legends: Bang Bang លីគអាជីពដ៏ធំលើកដំបូងនៅកម្ពុជា

    កីឡាអេឡិចត្រូនិក ចាប់ផ្តើមបើកការប្រកួតលីគអាជីពធំបំផុតដំបូងគេនៅកម្ពុជា លើប្រភេទវិញ្ញាសា Mobile Legends: Bang Bang សម្រាប់ជើងឯកលីគ Professional Leauge Cambodia 2021 ។ Mobile Professional Leauge Cambodia 2021 នឹងប្រមូលផ្តុំដោយក្រុមល្អៗ និងកីឡាករឆ្នើមទូទាំងប្រទេស ដែលនិយមចិត្តប្រភេទកីឡាលេងតាមទូរសព្ទដៃ (MOBA) ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរ ។ ការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតជើងឯកលក្ខណៈអាជីព នេះឡើង ស្របពេលវិស័យកីឡាអេឡិចត្រូនិកកម្ពុជា កំពុងទទួលបានការគាំទ្រ និងពេញនិយមខ្លាំងពីអ្នកគាំទ្រ ក៏ដូចជាអ្នកស្រឡាញ់ចូលចិត្តកីឡា E-Sports ស្របតាមទីផ្សារអេឡិចត្រូនិកនៅកម្ពុជាដែលកំពុងមានសន្ទុះខ្លាំង ។ គួរបញ្ជាក់ថា ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើន និងតំណាងឲ្យកម្ពុជា ចូលរួមប្រកួតលក្ខណៈអន្តរជាតិនាពេលខាងមុខ ។ អ្វីដែលកាន់តែពិសេសនោះ ព្រឹត្តិការណ៍នេះបានក្លាយជាផ្នែកដ៏សំខាន់ដែលផ្តល់ឱកាសឲ្យអត្តពលិកអេឡិចត្រូនិកកម្ពុជា គ្រប់ក្រុមទាំងអស់ទទួលបានឱកាសបង្ហាញសមត្ថភាពពិតប្រាកដ ពីការប្រកួតអាជីព ដើម្បីអភិវឌ្ឍឲ្យកាន់តែមានជំនាញ និងសមត្ថភាពខ្ពស់ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Mobile Professional Leauge Cambodia 2021 រៀបចំដោយក្រុមហ៊ុន Moonton និងនាំមកកាន់ទឹកដីកម្ពុជាលើកដំបូងដោយក្រុមហ៊ុនទូរសព្ទ…

  • នាយបេសកម្ម ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញសកម្មភាពក្នុងភូមិកីឡា នាទីក្រុងតូក្យូ ប្រទេសជប៉ុន

    នាយបេសកម្ម ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញសកម្មភាពក្នុងភូមិកីឡា នាទីក្រុងតូក្យូ ប្រទេសជប៉ុន

    នាយបេសកម្ម ឯកឧត្តម វ៉ាត់ ចំរើន ដែលដឹកនាំអត្តពលិកកម្ពុជា បានបង្ហាញសកម្មភាពក្នុងភូមិកីឡា នាទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយអត្តពលិកមកពី២០៦ប្រទេស ៕