-
ក្រុមបឹងកេតបន្តកំណត់ត្រាឈ្នះ៦ប្រកួតជាប់ៗគ្នា
ក្រុមបឹងកេតបានបន្តជ័យជម្នះជាលើកទី៦ជាប់ៗគ្នា ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League 2021 បន្ទាប់ពីយកឈ្នះក្រុមនគរបាលជាតិ ដោយលទ្ធផល ២:០ នាកីឡដ្ឋាន Cambodia Airways កាលពីម្សិលមិញ ។ ២គ្រាប់របស់ក្រុមការពារតំណែងជើងឯក រកបានដោយកីឡាករ ម៉ាត់ នូរុណ នៅនាទី៣១ និងគ្រាប់ទី២ រកបានដោយខ្សែបម្រើជនជាតិជប៉ុន Kenta Yamazaki បានទាត់បញ្ចូលទីមួយគ្រាប់ទៀត តាមរយៈការលើកបាល់ហ្វី្រឃីកដោយ ចាន់ វឌ្ឍនាកា នៅនាទីទី៣៦ ។ លទ្ធផល ២:០ នេះបានបន្តរហូតដល់ចប់៩០នាទី ។ ធ្វើអោយក្រុមបឹងកេត បន្តឈ្នះ ៦ប្រកួតជាប់ៗគ្នានៅ លីគកំពូលកម្ពុជា ។ គួរបញ្ជាក់ថា ៣ប្រកួតរបស់ក្រុមបឹងកេត គឺចាញ់ណាហ្គាវើលដ៍, ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ តែ៦ប្រកួតគឺឈ្នះ សូលទីឡូអង្គរ, ព្រៃវែងអេហ្វស៊ី, អាស៊ីអឺរ៉ុបយូណាយធីត, គិរីវង់សុខសែនជ័យ, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងប្រកួតចុងក្រោយ នគរបាលជាតិ ឈរលេខ៥ មាន១៨ពិន្ទុ ៩ប្រកួត ឈ្នះ៦…
-
គិតត្រឹមម៉ោង ១៥:៤០ រសៀលនេះ សហរដ្ឋអាមេរិក ឈរលើគេនៃតារាងមេដាយសរុប នៅអូឡាំពិក
ព្រឹត្ដិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ទីក្រុងតូក្យូ ប្រទេសជប៉ុន គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិក ឈរលេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ប្រទេសចិន លេខ២ ខណៈម្ចាស់ផ្ទះជប៉ុន ឈរលេខ៣ ។ ស្របពេលដែលអត្តពលិកមកពីតំបន់អាស៊ាន មានតែ៣ប្រទេសប៉ុណ្ណោះដណ្តើមបានមេដាយ ក្នុងនោះ ប្រទេសថៃ ដណ្តើមបានមេដាយមាស លើវិញ្ញាសាតេក្វាន់ដូ ហ្វីលីពីន ដណ្តើមបានមេដាយមាសលើវិញ្ញាសា លើកទម្ងន់ ខណៈឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ សំរិទ្ធ១ គ្រឿង ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដណ្ដើមបានមេដាយមាសច្រើនជាងគេ សរុប២២គ្រឿង មាស៩ប្រាក់៥ និងសំរឹទ្ធ ៨គ្រឿង លេខ២ ប្រទេសចិន មេដាយសរុប២១គ្រឿង មាស៩ ប្រាក់៥ និងសំរិទ្ធ៧គ្រឿង ខណៈម្ចាស់ផ្ទះជប៉ុន សរុប១៥ គ្រឿង មាស៨ ប្រាក់មួយ៣ និងសំរិទ្ធ៤ ៕
-
Real Madrid អាចទិញអតីតកីឡាករហង្សក្រហម ជាជាងចំណាយលុយច្រើនទិញ Mbappe
ក្លិបអធិរាជស Real Madrid ចង់ទិញខ្សែប្រយុទ្ធ Ryan Kent ពីក្លឹប Rangers ជាជាងចំណាយលុយច្រើនទិញយកខ្សែប្រយុទ្ធ Kylian Mbappe នេះជាការលើកឡើងរបស់អ្នកគាំទ្រក្លឹប ។ក្លិបអធិរាជស បានលេងចាញ់ Rangers ដឹកនាំដោយលោក Steven Gerrard ក្នុងលទ្ធផល ២:១ កាលពីថ្ងៃច័ន្ទយកន្លងទៅ ។ Ryan Kent គឺជាអតីតកីឡាកររបស់ Liverpool បានបង្ហាញទម្រង់លេងដ៏ល្អធ្វើឲ្យអ្នកគាំទ្រ Real Madrid មានការចាប់អារម្មណ៍លើរូបគេ ។ គណនី Managing Madrid ដែលជា Podcast របស់អ្នកគាំទ្រ Real Madrid ធំជាងគេ ក្នុងពិភពលោក បានកោតសរសើរកីឡាករវ័យ២៤ឆ្នាំរូបនេះ ដោយពួកគេបានបង្ហោះក្នុងបណ្ដាញសង្គម តោះយើងទិញយក Ryan Kent ជំនួស Kylian Mbappe ៕
-
កីឡាករអត្តពលកម្ម ប៉ែន សុគង់ រៀបរាប់ពីស្ថានភាពហ្វឹកហាត់ មុនចូលរួមប្រកួត នាថ្ងៃ៣១ ខែកក្កដាខាងមុខនេះ
ជម្រើសជាតិអត្តពលកម្ម កីឡាករ ប៉ែន សុខគង់ បានរៀបរាប់ពីស្ថានភាពហ្វឹកហាត់របស់ខ្លួនពីក្រុងតូក្យូ ប្រទេសជប៉ុន មុនចូលរួមប្រកួតជាផ្លូវការនាថ្ងទី៣១ ចុងខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។ គួរជម្រាបជូនថា កីឡាករ ប៉ែន សុខគង់ ជាជម្រើសជាតិអត្តពលកម្មតែម្នាក់គត់ ដែលទទួលបានសិទ្ធិអនុគ្រោះឬ Wild CARD ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ I O C ឱ្យចូលរួមការប្រកួតអូឡាំពិករដូវក្តៅ នៅក្រងតូក្យូ នឹងប្រជែងវីញ្ញាសា រត់ល្បឿន ១០០ម៉ែត្រ ។ ក្រៅពីកីឡាករ ប៉ែន សុគង់ កម្ពុជាក៏ទទួលបានសិទ្ធអនុគ្រោះលើវិញ្ញាសាកីឡាហែលទឹកផងដែរ គឺកីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឿន ពេជ្រមរកត ដោយប្រកួតលើវិញ្ញាសា ហែលសេរី ៥០ម៉ែត្រដូចគ្នា ៕
-
អេលីត ចំរើន ផ្តួល ឃីម បូរ៉ា ឲ្យសន្លប់ធំដោយប្រើក្បាច់អ្នកលេងដាវសាំម៉ូរ៉ៃជប៉ុន
អ្នកប្រដាល់គុន្មខែ្មរល្អគ្រប់ស្នៀតម្ចាស់ខ្សែក្រវ៉ាត់គោជល់កំពូលជើងឯក នាគមាស ឃីម បូរ៉ា បានសន្លប់ធំក្រោមស្នៀតពិសេស អ្នកប្រដាល់មុខសេត អេលីត ចំរើន ក្នុងទឹកទី២ ធ្វើឲ្យអ្នកគាំទ្រគុនខ្មែរស្រឡាំងកាំង ដោយពុំនឹកស្មានដល់ ។ស្នៀតពិសេសធ្វើឲ្យ ឃីម បូរ៉ាសន្លប់ធំមិនគួឲ្យជឿនេះ ត្រូវបាន អេលីត ចំរើន ទម្លាយថា ស្នៀតពិសេសនេះ រៀនតាមអ្នកប្រដាល់សាំម៉ូរ៉ៃ ជប៉ុន ថេន ស៊ីន ដែលគេធ្លាប់មើល តាមរយៈយូធូប ។ សូមបញ្ជាក់ថា នេះជាការសន្លប់ធំលើកទី២ របស់នាគមាសបន្ទាយមានជ័យ ឃីម បូរ៉ា ក្នុងអាជីពប្រដាល់គុនខ្មែរ ដោយសន្លប់ធំលើកទី១ ក្នុងកម្មវិធីប្រកួតការពារខ្សែក្រវ៉ាត់គោជល់កំពូលជើងឯក ជាមួយកីឡាករ ម៉ឺន មេឃា ប៉ុន្តែត្រូវបានសហព័ន្ធកាត់សេចក្តីដោយផ្តល់ជ័យជំនះឲ្យ ឃីម បូរ៉ា ដោយសារតែកីឡាករ ម៉ឺន មេឃា ប្រកួតខុសលក្ខន្តិកៈ ចំណែកការសន្លប់ធំលើកទី២នេះ ក្នុងកម្មវិធីប្រកួតប្រដាល់គុនខ្មែរអលស្តារ ដោយការប្រើស្នៀតពិសេស អេលីត ចំរើន ក្នុងទឹកទី២ ៕
-
គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២៦ សហរដ្ឋអាមេរិក ឡើងឈរកំពូលតារាងមេដាយ បណ្តោះអាសន្ន នៅព្រឹត្ដិការណ៍កីឡាអូឡាំពិក
ព្រឹត្ដិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ គិតត្រឹមម៉ោង៤រសៀលថ្ងៃទី២៦នេះ សហរដ្ឋអាមេរិក ឡើងឈរកំពូលតារាង ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដណ្ដើមបានមេដាយមាសច្រើនជាងគេ សរុប៧គ្រឿង ប្រាក់៣ និងសំរឹទ្ធ ៤គ្រឿង សរុបចំនួន១៣គ្រឿង លេខ២ ប្រទេសចិន មេដាយសរុប១៥គ្រឿង មាស៦ ប្រាក់៣ និងសំរិទ្ធ៦គ្រឿង ខណៈម្ចាស់ផ្ទះជប៉ុន សរុប៩គ្រឿង មាស៦ ប្រាក់មួយ និងសំរិទ្ធ២ ប្រទេសអង់គ្លេស ឈរលេខ៣ មេដាយសរុប៦គ្រឿង មាស៣ ប្រាក់២ និងសំរិទ្ធ១គ្រឿង ៕
-
កីឡាករ Norway ដណ្តើមបានមេដាយមាស លើវិញ្ញាសាកីឡាទ្រីយ៉ាត្លុងបុរស នៅអូឡាំពិក ទីក្រុងតូក្យូ
កីឡាករ Kristian Blummenfelt របស់ប្រទេស Norway ឈ្នះមេដាយមាស ដ៏មិនគួរឱ្យជឿ បន្ទាប់ពីដល់ទីដោយការ ដួលទៅនឹងឥដ្ឋហើយត្រូវបានគេនាំទៅមើលមន្ទីពេទ្យខណៈដែល Alex Yee របស់ចក្រភពអង់គ្លេសបានឈ្នះមេដាយប្រាក់លើវិញ្ញាសាកីឡាទ្រីយ៉ាត្លុងផ្នែក បុរសក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ។ Kristian Blummenfelt គឺជាជនជាតិ Norway ដំបូងគេដែលបានឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដោយទទួលបានជ័យជំនះក្នុងរយៈពេលមួយម៉ោង ៤៥ នាទីនិង ៤ វិនាទី។ ក្រោយបញ្ចប់ការប្រកួតកីឡាករ Alex Yee ដែលបានបញ្ចប់រយៈពេល ១១ វិនាទីនៅពីក្រោយ Kristian Blummenfelt បាននិយាយថា «នៅក្នុងការហ្វឹកហាត់ខ្ញុំមានការលំបាកច្រើនជាងការប្រណាំងនេះ ប៉ុន្តែជាការសោកស្តាយដែលមិនអាចធ្វើអោយល្អជាងនេះ ៕
-
ម្ចាស់មេដាយមាសកីឡាអូឡាំពិក២សម័យកាល កីឡាវាយកូនបាល់ Andy Murray ដកខ្លួនដោយសាររបួស
កីឡាករ Andy Murray ម្ចាស់មេដាយមាស បានដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ២០២០ ដោយសារបញ្ហារបួសភ្លៅ ។កីឡាករតំណាងក្រុមចក្រភពអង់គ្លេសរូបនេះ បានចាប់ដៃគូ ជាមួយកីឡាករ Joe Salisbury ដោយយកឈ្នះគូប្រកួតខ្លួន កាលពីថ្ងៃទី២៤ កក្កដា ។ Murray នឹងត្រូវបន្តការប្រកួតឯកត្តជនបុរស ជាមួយកីឡាករសញ្ជាតិកាណាដា Felix Auger-Aliassime នៅថ្ងៃច័ន្ទ ។ ប៉ុន្តែដោយសារតែបញ្ហាភ្លៅ បានធ្វើឱ្យ Andy Murray មិនអាចប្រកួតទាំង២វិញ្ញាសារ ។ Murray បានបញ្ជាក់ថា « ពិតជាខកចិត្តខ្លាំងណាស់ដែលបានដកខ្លួនចេញ បន្ទាប់ពីគ្រូពេទ្យបានណែនាំ មិនឱ្យបន្តប្រកួត ។ គួររម្លឹកថា Andy Murray បានឈ្នះមេដាយមាស លើកទី១ នៅព្រឹត្តការណ៍កីឡាឡាអូឡាំពិក ទីក្រុងឡុងដ៍ ឆ្នាំ២០១២ និងឈ្នះម្តងទៀត នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ ៕
-
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បង្ហាញទិសដៅប្រជែងមេដាយស៊ីហ្គេម នៅវៀតណាម នឹងពង្រឹងខ្លួនត្រៀមធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៣
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបង្ហាញទិសដៅចូលរួមប្រជែងដណ្តើមមេដាយ ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម និងពង្រឹងខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាពិសេសការជម្រុញឲ្យអត្តពលិកខ្លួនអាចបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅបារាំង ។ចក្ខុវិស័យនេះត្រូវបានលោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បង្ហាញ នៅក្នុងសន្និសិទ្ធសារព័ត៌មាន កាលពីចុងសប្តាហ៍ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។ អគ្គលេខាធិការរូបនេះ បានពន្យល់ថា សហព័ន្ធបានដាក់ទិសដៅដណ្តើមមេដាយឲ្យបាន១គ្រឿងជូនកម្ពុជា ពីស៊ីហ្គេម នៅវៀតណាម នឹងជម្រុញអភិវឌ្ឍមន្រ្តីព័ត៌មានវិទ្យា សម្រាប់ជួយកិច្ចការសហព័ន្ធ ដើម្បីបង្កើតធនធាន ចៅក្រម អាជ្ញាកណ្តាល ត្រៀមធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ពិសេសជម្រុញ សមត្ថភាពអត្តលិកអោយមានឪកាសអាចបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ។ លោក សំ សុខយី បញ្ជាក់ទៀតថា ដើម្បីឲ្យទិសដៅទាំងអស់នេះ អាចសម្រេចបានតាមផែនការ សហព័ន្ធបានដាក់ចេញនូវការពង្រឹងកម្មវិធីហ្វឹកហាត់ និងការប្រកួតក្នុងស្រុក និងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់ នៅក្រៅប្រទេស ពិសេសស្វែងរកអត្តពលិកកូនខ្មែរនៅក្រៅប្រទេស មកជួយកម្ពុជាប្រកួតប្រជែងដណ្តើមមេដាយ ពីការប្រកួតកម្រិតអន្តរជាតិ ដូចជា ស៊ីហ្គេមជាដើម…
-
គិតត្រឹមថ្ងៃទី២៦ ប្រទេសចិនដណ្តើមបានមេដាយមាសច្រើនជាងគេ ពីព្រឹត្ដិការណ៍កីឡាអូឡាំពិក
ព្រឹត្ដិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ គិតត្រឹមព្រឹកថ្ងៃទី២៦នេះ ប្រទេសចិន កំពុងតែនាំមុខគេ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ។ ព្រឹត្តការណ៍កម្រិតពិភពលោកដែលមានរអត្ដលិករាប់ពាន់នាក់ មកពីបណ្ដាប្រទេសជុំវិញពិភពលោក ក្នុងនោះក៏មានវត្តមានប្រទេសកម្ពុជាយើងផងដែរ ដើម្បីមកធ្វើការប្រកួតប្រជែងគ្នាក្នុងវិញ្ញាសារកីឡារផ្សេងៗគ្នា ។ ព្រឹតិ្ដការណ៍កីឡាអូឡាំពិក ត្រូវបានគេចាត់ទុកថាជាការប្រកួតកីឡាឈានមុខគេនៅលើពិភពលោក ដែលត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង ។ ជាក់ស្ដែង ប្រទេសជប៉ុន កំពុងធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ដែលបានធ្វើពិធីបើកជាផ្លូវការកាលពីថ្ងៃទី២៣ ខែកក្កដា ហើយគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ខាងមុខ ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដានេះ ប្រទេសចិនដណ្ដើមបានមេដាយមាស ច្រើនជាងគេ ចំនួន ៦គ្រឿង ប្រាក់ចំនួន ២ និងមេដាយសំរឹទ្ធចំនួន ៤គ្រឿង សរុបចំនួន ១២គ្រឿង ខណៈម្ចាស់ផ្ទះសរុប៦គ្រឿង មាស ៥ ប្រាក់មួយ ឯសហរដ្ឋអាមេរិក សរុប១០គ្រឿង មាស៤ ប្រាក់២ សំរិទ្ធ៤គ្រឿង និងប្រទេសកូរ៉េខាងត្បូង៥គ្រឿង មាស២ និងសំរិទ្ធ៣គ្រឿង ៕