-
ឯកឧត្តមនាយបេសកកម្មកម្ពុជា សង្ខេបខ្លឹមសារសំខាន់ៗជូនជាតិ ពីព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកនាយបេសកកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន បានធ្វើសេចក្តីសង្ខេបជូនជាតិនូវបេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិក តូក្យូ ២០២០ ដូចខាងក្រោម៖១-ប្រតិភូកីឡាអូឡាំពិកកម្ពុជា បានបំពេញកាតព្វកិច្ចជាសមាជិកពេញសិទ្ធិនៃមហាគ្រួសារអូឡាំពិកអន្តរជាតិបានដោយរលូន និងជោគជ័យ ជាសក្ខីកម្មថ្មីនៃគុណតម្លៃជាតិខ្មែរលើឆាកអន្តរជាតិ។ ២-ពុះពារក្តីបារម្ភ និងភ័យខ្លាចជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ Tokyo Olympic 2020 បានផ្តល់នូវមេរៀនបទពិសោធន៍ថ្មីនៃការរស់នៅតាមគន្លងនៃរបត់ថ្មីរបស់ចលនាកីឡាពិភពលោក ក៏ដូចក្នុងប្រទេសនីមួយៗ ឲ្យចេះទប់ទល់ ការពារដោយទំនុកចិត្តថា កីឡាអាចខ្លាំងជាងជំងឺកាចសាហាវនេះបាន បើយើងចេះរបៀបសាមគ្គីភាព ឯកភាព និងយោគយល់គ្នាពិតប្រាកដ។ ៣-កីឡាអូឡាំពិកជាបច្ចេកទេសជំនាញ កីឡាយើងនៅឆ្ងាយពីគេ ប៉ុន្តែវេទិកាកីឡាពិភពលោកនេះ មិនមែនមានតែការប្រកួតកីឡាទេ ប៉ុន្តែវាក៏ជាការចូលរួមជាកិត្តិយសជាតិ ជាការផ្លាស់ប្តូរវប្បធម៌ ទស្សនៈជីវិត និងគតិបណ្ឌិតរស់និយមរបស់មនុស្សជាតិនៅលើផែនដី ក្នុងគោលដៅរួមគឺ ការកសាងពិភពលោកមួយល្អប្រសើរ “build a better world through sports“។ ៤-សន្តិភាព មិត្តភាព សាមគ្គីភាព និងសុខដុមនីយកម្មពិភពលោក គឺជាមូលដ្ឋាននៃចលនាអូឡាំពិក។ក្នុងនាមប្រធានប្រតិភូកីឡាអូឡាំពិក Tokyo Olympic 2020…
-
ចាន់ វឌ្ឍនាកា រកបាន២គ្រាប់ជួយអោយបឹងកេត បន្តឈ្នះប្រកួតទី៧ ស្របពេលដែលភ្នំពេញក្រោន និងវិសាខា រក្សាកំណត់ត្រាមិនទាន់ចាញ់
ក្រុមបាល់ទាត់បឹងកេត បន្តឈ្នះប្រកួតទី៧ ខណ:កីឡាករ ចាន់ វឌ្ឍនាកា រកបាន២គ្រាប់ម្នាក់ឯង ស្របពេលដែលក្រុមភ្នំពេញក្រោន និងវិសាខាបន្តកំណត់ត្រាទាន់ចាញ់ដូចគ្នា ក្នុង សប្ដាហ៍ ទី១១ នៃ ពានរង្វាន់ លីគ កំពូល កម្ពុជា Metfone Cambodian League 2021 ។ ម្ចាស់ផ្ទះក្រុម ព្រះខ័នរាជស្វាយរៀង បាន ចាញ់ ក្រុម ជើង ឯក ឆ្នាំ ចាស់ បឹងកេត ដោយ លទ្ធផល ២ទល់១ នាកីឡដ្ឋាន ខេត្ត ស្វាយរៀង ។ កីឡាករ Privat បាន រក គ្រាប់ បាល់ ឱ្យ ស្វាយរៀង នាំ មុខ មុន តែ ចាន់ វឌ្ឍនាកា រកបានរកបាន២គ្រាប់ម្នា់ឯង ធ្វើអោយបឹងកេត បន្តជ័យជម្នះ៧…
-
កីឡាករ ប៉ែន សុខគង់ បញ្ចប់ការប្រកួតត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី លើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ
កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុខគង់ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយប្រើថិរវេលា ១១.០២វិនាទី និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី ក្នុងចំណោមកីឡាករ ៩នាក់ សម្រាប់ការប្រកួតនៅពហុកីឡដ្ឋាន Olympic Stadium នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ។ តាមរយៈលទ្ធផលខាងលើ ប៉ែន សុខគង់ មិនអាចបំបែកសិទ្ធផលចាស់របស់ខ្លួនបានទេ (១០.៨៧វិនាទី) ហើយក៏មិនអាចឡើងវគ្គបន្ដបានដែរ ៕ CAMSOC
-
កីឡាការិនីហែលទឹក ឃឺន ពេជ្រមរកត បំបែកកំណត់ត្រាខ្លួនឯង តែមិនអាចបំបែកត្រាចាស់របស់កីឡាការិនី ហែម ថុនវិទិនីបានទេ
កីឡាករហែលទឹកកម្ពុជា ឃឺន ពេជ្រមរកត បំបែកកំណត់ត្រាខ្លួនឯង ក្នុងវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020) ។ នៅក្នុង Heat 3 ឃឺន ពេជ្រមរកត សម្រេចបាន ២៩.៤២ វិនាទី ខណៈកំណត់ត្រាផ្ទាល់ខ្លួន ២៩.៩៩ វិនាទី នេះបើតាមការបញ្ជាក់របស់ ឯ ឧ វ៉ាត់ ចំរើន នាយបេសកម្មដឹកនាំអត្តពលិកចូលរួមព្រឹត្តការណ៍កីឡាអូឡាំពិក នាទីក្រុតូក្យូ ប្រទេសជប៉ុន ។ គួររម្លឹកថា កំណត់ត្រាចាស់របស់កីឡាការិនី ឃឺន ពេជ្រមរកត នៅអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន លើវិញ្ញាសាហែលសេរីចម្ងាយ ៥០ម៉ែត្រ មិនអាចបំបែកកំណត់ត្រាចាស់ របស់កីឡាករ ហែម ថុនវិទីនី កាលពីឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល គឺ ២៩:៣៧ វិនាទី ៕
-
កីឡាករហែលទឹក ហែម ប៉ុច បំបែកកំណត់ត្រាខ្លួនឯង និងជាកំណត់ត្រាដ៏ល្អសម្រាប់កម្ពុជា
កីឡាករហែលទឹកកម្ពុជា ហែម ប៉ុច បាន បំបែកកំណត់ត្រាខ្លួនឯងក្នុងវិញ្ញាសា ហែលសេរីចម្ងាយ ៥០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020) ។ នៅក្នុង Heat 4 ហែម ប៉ុច សម្រេចបាន ក្នុង ២៤.៩១ វិនាទី ខណៈកំណត់ត្រាផ្ទាល់ខ្លួន ២៤.៩២ វិនាទី នេះប់តាមការបញ្ជាក់របស់ ឯ ឧ វ៉ាត់ ចំរើន នាយបេសកម្មដឹកនាំអត្តពលិកចូលរួមព្រឹត្តការណ៍កីឡាអូឡាំពិក នាទីក្រុតូក្យូ ប្រទេសជប៉ុន ។ គួររម្លឹកថា កំណត់ត្រាកីឡាករ ហែម ប៉ុច គឺជាកំណត់ត្រាដ៏ខ្ពស់បំផុត សម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក លើវិញ្ញាសាហែលសេរីចម្ងាយ ៥០ម៉ែត្រ ខណៈកំណត់ត្រាចាស់របស់កីឡាករ ហែម គីរីកាលពីឆ្នាំ២០០០ គឺ២៦.៤១ វិនាទី និងកីឡាករ ហែម ថុនពន្លឺ ធ្វើបាន២៧.០៣វិនាទី ក្នុងឆ្នាំ២០០៨ ៕
-
កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោលេចចេញសមិទ្ធផលទាំងស្រុងហើយ ខណៈខែ សីហានឹងសម្រេចរួចរាល់ជាស្ថាពរ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) គូបញ្ជាក់ថា ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងសម្រេចរួចរាល់ជាស្ថាពរ នាខែ សីហា ឆ្នាំ២០២១ខាងមុខនេះ។ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែង បញ្ជាក់បែបនេះ តាមសាអេឡិចត្រូនិច ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងអំឡុងបំពេញបេសកម្មដឹកនាំអត្តពលិកកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ ឯកឧត្តម ពន្យល់ថា មកដល់ពេលនេះ សំណង់បានលេចចេញជាសមិទ្ធផលគ្រប់លក្ខណៈសម្បត្តិទាំងអស់ហើយ ដូច្នេះ គ្រប់ការសាងសង់ ការបំពាក់ឧបករណ៍ រួមទាំងការងារផ្សេងទៀត សម្រាប់កីឡដ្ឋានធំនេះត្រូវបានធ្វើរួចរាល់ជាស្ថាពរ។ ក្រៅពីនេះ គឺនៅសល់ការរៀបចំតុបតែង នៅផ្នែកទីធ្លាខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ។ ឯកឧត្តម សង្កត់ធ្ងន់ដែរថា កិច្ចការត្រួតពិនិត្យវឌ្ឍនភាពការសាងសង់កីឡដ្ឋានធំនេះត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែបានយកចិត្តទុកដាក់ខ្ពស់ និងហ្មត់ចត់បំផុត ដោយតាមដានជាប់ជាប្រចាំ។ ក្រោយពីបញ្ចប់ការសាងសង់ គឺ ត្រូវបន្តការថែទាំ បន្ទាប់ពីក្រុមហ៊ុនសាងសង់របស់ភាគីចិននឹងប្រគល់ជូន CAMSOC។ សម្រាប់ការថែទាំនេះ នឹងកំពុងស្នើសុំការផ្តល់ធនធានមនុស្ស អ្នកបច្ចេកទេស…
-
កីឡាករ ឡៅ ចន្រ្ទា ហៅអាសង្ហា ចង់ជួបជាមួយកីឡាករ ថៃ រិទ្ធី ជាថ្មីដោយវ៉ៃមិនពាក់ហ្គង់ តែរុំអំបោះឆៅ
មកពីក្លិបប្រដាល់គុនខ្មែរកងទ័ពពិសេសឆ័ត្រយោង៩១១ បង្ហាញពីមហិជ្ជតាចង់ជួបជាមួយកីឡាករ ថៃ រិទ្ធី អ្នកលេងកណ្តាប់ដៃមច្ចុរាជ ដើម្បីស្តារកេត្តិយសមកវិញ ក្រោយរងបរាជ័យ ដោយសន្លប់ត្រឹមទឹកទី៣ ។ឡៅ ចន្រ្ទា សារភាពថា ខ្លួនពិតជាចាញ់កីឡាករ ថៃ រិទ្ធី ពិតប្រកដមែន ដោយសារតែកណ្តាប់ដៃ គេវាយចូលពេញៗធ្ងន់ៗ ធ្វើឲ្យខ្លួនបាត់បងស្មារតីមិនអាចតបតបាន ត្រូវបោះបង់ការប្រកួត ។ អ្នកលេងគុនខ្មែរទម្ងន់ធ្ងន់ ស្រុកខ្មែរស្ទើតែគ្មានគូប្រកួតរូបនេះ បានបញ្ជាក់ថា ទោះបីធ្លាប់រងបរាជ័យក្រោមកណ្តាប់ដៃរបស់ ថៃ រិទ្ធី យ៉ាងណាក្តី ក៏ខ្លួននៅតែចិញ្ចឹមចិត្តចង់ជួប ថៃ រិទ្ធីម្តងទៀត ដើម្បីស្តារកេត្តិយសយកមកវិញ លបលាងស្មាមដំបៅចាស់ ។ អ្នកលេងគុនខ្មែរមកពីខេត្តកំពង់ស្ពឺរូបនេះ អះអាងថា ប្រសិន កម្មវិធីប្រដាល់គុនខ្មែរអលស្តារ វគ្គ២ រៀបចំឲ្យជួប ថៃ រិទ្ធ មែននោះ ខ្លួនចង់ជួបគ្នាជាការប្រកួតរុំអំបោះឆៅ ជំនួសការប្រើហ្គង់ ។សូមបញ្ជាក់ថា កាលពីជំនួបនៅសង្វៀនប្រដាល់ទូរទស្សន៍បាយ័ន ឡៅ ចន្រ្ទា បានសន្លប់បាត់បង់ស្មារតី ក្រោមកណ្តាប់ដៃ កីឡាករ ថៃ រិទ្ធី ក្នុងទឹកទី៣ ។…
-
កីឡាការិនី Vitalina Batsarashkina របស់ប្រទេសរុស្ស៊ី ឈ្នះមេដាយមាសលើវិញ្ញាសាកាំភ្លើងខ្លី ចម្ងាយ២៥ម៉ែត្រ
Vitalina Batsarashkina របស់ ROC បានបន្ថែមមេដាយមាសទី២ ដល់ការដណ្តើមមេដាយទីក្រុងតូក្យូ ២០២០ របស់នាងបន្ទាប់ពីឈ្នះកាំភ្លើងខ្លីចម្ងាយ ២៥ ម៉ែត្ររបស់ស្ត្រី នៅឯទីលានបាញ់កាំភ្លើង Asaka ។ Vitalina Batsarashkina មកពីប្រទេសរុស្ស៊ី តែត្រូវបានគណកម្មការផ្តល់ឈ្មោះថា R O C បានក្លាយជាអ្នកបាញ់កាំភ្លើងស្ត្រីដំបូងគេ ដែលដណ្តើមបានមេដាយចំនួន៣ ក្នុងព្រឹត្តិការណ៍អូឡាំពិក បន្ទាប់ពីឈ្នះកាំភ្លើងខ្លីចម្ងាយ ២៥ ម៉ែត្ររបស់ស្ត្រី នៅទីក្រុងតូក្យូ ២០២០ ។ កីឡាការិនីវ័យ ២៤ ឆ្នាំរូបនេះ បានបន្ថែមថា បន្ទាប់ឈ្នះមេដាយមាស ក្នុងក្រុមចម្រុះកាំភ្លើងខ្លី និងកាំភ្លើងខ្លី ដែលមានខ្យល់ ១០ ម៉ែត្រ កាលពីដើមសប្តាហ៍នេះ ។ សូមបញ្ជាក់ថា មេដាយមាសរបស់កីឡាការិនី Vitalina Batsarashkina បានធ្វើអោយ ប្រទេសរុស្ស៊ី ដែលមានឈ្មោះ ROC ក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២១ ឈរលេខ៤ ដណ្តើមបានមេដាយសរុប៣១…
-
អាមេរិក ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ប៉ះម៉ិកស៊ិក ពាន CONCACAF Gold Cup
ក្រុមអាមេរិក បានយកឈ្នះ កាតា ១-០ ដោយកីឡាករ Gyasi Zardes នាកីឡដ្ឋាន Austin រដ្ឋតិចសាស់ ខណៈក្រុមការពារតំណែងជើងឯកម៉ិកស៊ិក ទម្លាក់កាណាដា ដោយលទ្ធផល ២-១ រកបានដោយកីឡាករ Orbelin Pineda និងខ្សែបម្រើ Héctor Herrera របស់ Athletico Madrid ឯក្រុមកាណាដា សងមួយគ្រាប់វិញពីកីឡាករ Tajon Buchanan ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៊ីប CONCACAF Gold Cup ២០២១ ។ គួរបញ្ជាក់ថា ក្រុមម្ចាស់ផ្ទះ អាមេរិក ធ្លាប់ឈ្នះជើងឯកពាន CONCACAF នេះចំនួន ៦សម័យដោយឈ្នះលើកចុងក្រោយនៅឆ្នាំ២០១៧ ខណៈម៉ិកស៊ិកដែលជាក្រុមការពារជើងឯក ឆ្នាំ២០១៩ នឹងធ្លាប់គ្រងជើងឯក ១១សម័យកាល ។សូមបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ CONCACAF Gold Cup ២០២១ រវាងអាមេរិក និងម៉ិកស៊ិក…
-
ខ្សែបំរើក្លឹបស្តេចសរម្នាក់អាចផ្ទេរមក Juventus ខណៈ Chiellini បន្តកុងត្រាថ្មី
តាមការចុះផ្សាយរបស់គេទំព័រ Rai Sport បានឲ្យដឹងថា ក្លិប Juventus បានផ្ដល់សំណើទៅកាន់ក្លិប Real Madrid ដើម្បីនាំយកខ្សែបម្រើ Toni Kroos មកកាន់ក្លឹបសេះបង្កង់ Juventus ស្របពេលដែលខ្សែការពារ Giorgio Chiellini ក៏បានចុះកុងត្រាថ្មីជាមួយក្លឹប ផងដែរ ។ គួរបញ្ជាក់ថា Chiellini បានចំណាយពេល១៧ឆ្នាំ ជាមួយ Juventus ចាប់តាំងផ្ទេរពីក្លឹប Livorno កាលឆ្នាំ២០០៤ ។ ខណៈកុងត្រារបស់ Chiellini អស់សុពលភាពកាលពីថ្ងៃទី៣០ ខែមិថុនា មុនពេលដែលគេជួយអ៊ីតាលីឈ្នះពាន Euro ២០២០ ។ Chiellini បង្ហាញខ្លួនបាន៥៣៥ប្រកួតឲ្យសេះបង្កង់ និងជួយក្លឹបឈ្នះពាន២០គ្រឿង ។ក្លឹបជើងឯក Serie A មួយនេះ បានដាក់ការចាប់អារម្មណ៍ Kroos ដោយគ្រោងដាក់សំណើទៅកាន់ក្លិប Real Madrid ក្នុងតម្លៃ ៤០លានអឺរ៉ូ ៕