Category: កីឡាជាតិ

  • Barcelona យកឈ្នះ Juventus ៣-០ នៅក្នុងពានមិត្តភាពបើករដូវកាល ដោយគ្មាន Messi

    Barcelona យកឈ្នះ  Juventus  ៣-០ នៅក្នុងពានមិត្តភាពបើករដូវកាល  ដោយគ្មាន Messi

    ទោះបីគ្មានវត្តមាន Lionel Messi ក៏ក្លឹប Barcelona យកឈ្នះ Juventus ក្នុងលទ្ធផល ៣:០ នៅក្នុងពានមិត្តភាពបើករដូវកាល Joan Gamper កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ នាកីឡដ្ឋាន Estadi Johan Cruyff ។ ក្រុម Barcelona ធ្វើបានល្អជាងបានយកឈ្នះ ក្រុម Juventus ក្នុងលទ្ធផល ៣:០ ។ ធ្វើសម្រេចដោយកីឡាករ Memphis Depay នៅនាទីទី៣, Martin Braithwaite នៅនាទីទី៥៧ និងគ្រាប់ចុងក្រោយកីឡាករ Riqui Puig នៅនាទីទី ៩០+២ ៕

  • អ្នកប្រដាល់ ថៃ រិទ្ធី ជារបួស៩០% ត្រៀមជួបឡៅ ចន្ទ្រា នៅថ្ងៃទី២៩ ខែសីហាខាងមុខនេះ

    អ្នកប្រដាល់ ថៃ រិទ្ធី ជារបួស៩០% ត្រៀមជួបឡៅ ចន្ទ្រា នៅថ្ងៃទី២៩ ខែសីហាខាងមុខនេះ

    អ្នកប្រដាល់កណ្តាប់ដៃមច្ចុរាជ ថៃ រិទ្ធ អះអាងថា បានជាសះស្បើយរបួសស្មា៩០% ហើយ កំពុងសម្រួចសមត្ថភាពត្រៀមស្វាគមន៍ ឡៅ ចន្ទ្រា ក្នុងជំនួបសងសឹក ដណ្តើមទឹកប្រាក់២លានរៀល នៅ សង្វៀនប្រដាល់ទូរស្សន៍បាយ័ន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ។ អ្នកប្រដាល់គុនខ្មែរក្លិបក្រសួងការពារជាតិរូបនេះ បញ្ជាក់ទៀតថា ជំនួបជាមួយ ឡៅ ចន្ទ្រា លើកទី២នេះ មិនមានការព្រួយបារម្មណ៍អ្វីឡើយ ព្រោះធ្លាប់ប្រកួតជាមួយគ្នាម្តងរួចហើយ បច្ចេកទេសតាក់ទិចមួយចំនួនក៏បានដឹងច្បាស់ដែរ ។ ដូច្នោះជំនួបលើកទី២នេះ គឺឡើងទៅដឹងតែប្រកួតឲ្យអស់ពីសមត្ថភាពគេក៏ប្តូរយើងក៏ប្តូរ ។ គួររំលឹកថា ឡៅ ចន្ទ្រា បានសន្លប់ក្រោមថ្វីដៃ ថៃ រិទ្ធី កាលពីជំនួបទី១ នៅសង្វៀនទូរទស្សន៍បាយ័ន ក្នុងទឹកទី៣ ។ បន្ទាប់មកប្រើកែងធ្វើអោយកីឡាករ ធឿន ធារ៉ា សន្លប់ធំដោយបែកលើចិញ្ចើម ១៩ថ្នេរ ៕

  • គួរអោយសោកស្តាយ ! Jordan Pisey ទទួលបានត្រឹមចំណាត់ថ្នាក់ លេខ ៩

    គួរអោយសោកស្តាយ ! Jordan Pisey ទទួលបានត្រឹមចំណាត់ថ្នាក់ លេខ ៩

    កីឡាករ Jordan Pisey Windle ជម្រើសជាតិអាមេរិក ដើម កំ ណើត ខ្មែរ បាន ការ ប្រ កួត វគ្គ ផ្ដាច់ ព្រ័ត្រ វិញ្ញា សា លោត ទឹក កម្ពស់ ១០ម៉ែត្រចប់ នាមជ្ឈមណ្ឌលហែលទឹក Tokyo Aquatics Center នេះ Jordan Pisey រកបាន ៤០៧.៩០ពិន្ទុ ប៉ុណ្ណោះ ដោយទទួលបានលេខ៩ ។ ខណ:មេដាយមាស បានទៅកីឡាករចិន Cao Yuan រកបាន ៥៨២.៣៥ពិន្ទុ, មេដាយប្រាក់កីឡាករចិនដូចគ្នា Yang Jian រកបាន ៥៨០.៤០ពិន្ទុ និងមេដាយសំរឹទ្ធ បានទៅកីឡាករអង់គ្លេស Daley Thomas រកបាន ៥៤៨.២៥ពិន្ទុ៕

  • កម្មវិធី អប្សរា វិថីកីឡា បទសម្ភាសន៍ជាមួយលោក ធិន វិចិត្រ អគ្កលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា (មានវីដេអូ)

    កម្មវិធី អប្សរា វិថីកីឡា បទសម្ភាសន៍ជាមួយលោក ធិន វិចិត្រ អគ្កលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា (មានវីដេអូ)

    សូមទស្សនា ” កម្មវិធី អប្សរា វិថីកីឡា ” បទសម្ភាសន៍ជាមួយលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បញ្ជាក់ថា ” ប្រសិនបើផែនការយុទ្ធសាស្រ្ត ធ្វើបានតាមការគ្រោងទុក ស៊ីហ្គេម ឆ្នាំ២០២៣ យើងនឹងអាចដណ្តើមបានមេដាយមាសប្រហាក់ប្រហែលស៊ីហ្គេម នៅមីយ៉ាន់ម៉ា “

  • អបអរសាទរ ! កីឡាករ Jordan Pisey អាមេរិកដើម្បីកំនើតខ្មែរ ឡើងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹក

    អបអរសាទរ ! កីឡាករ Jordan Pisey អាមេរិកដើម្បីកំនើតខ្មែរ ឡើងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹក

    Tokyo៖ កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើម កំ ណើត ខ្មែរ Jordan Pisey Windle បានឡើងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹក កម្ពស់ ១០ម៉ែត្រនៃព្រឹត្តិ ការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅជប៉ុនហើយក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១នេះ ។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានបេក្ខភាព ១៨នាក់នេះ ក៏មិនខុសពីការប្រកួតជម្រុះបឋមដែរ ដោយកីឡាករម្នាក់ៗ ត្រូវ ធ្វើ ការ ប្រ កួត ៦ជុំ ដើម្បីសន្សំពិន្ទុ ហើយបានច្រើនជាងគេ ១២ នាក់ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ ។ ជា លទ្ធផល កីឡាករ មាន ដើម កំណើត ពី ខេត្តព្រះសីហនុ Jordan Pisey Windle បាន បញ្ចប់ ក្នុង ចំ…

  • Deontay Wilder កំពុងបង្កើនការហ្វឹកហាត់ ត្រៀមប្រកួតទល់នឹង Tyson Fury នៅថ្ងៃទី៩ ខែតុលាខាងមុខនេះ

    Deontay Wilder កំពុងបង្កើនការហ្វឹកហាត់ ត្រៀមប្រកួតទល់នឹង Tyson Fury នៅថ្ងៃទី៩ ខែតុលាខាងមុខនេះ

    កីឡាករទម្ងន់ធ្ងន់របស់អាមេរិក Deontay Wilder កំពុងបង្កើនការហ្វឹកហាត់នៅផ្ទះសម្រាប់ការប្រកួតជាលើកទី៣ ទល់នឹង Tyson Fury នៅថ្ងៃទី ៩ ខែតុលាខាងមុខ ។បន្ទាប់ពីការប្រកួតត្រូវបានកំណត់ឡើងវិញចាប់ពីថ្ងៃទី ២៤ ខែកក្កដានៅពេលដែល Fury បានធ្វើតេស្តិ៍រកមេរោគកូវីដ១៩ ។ Wilder បានចាប់ផ្តើមហ្វឹកហាត់ម្តងទៀតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Malik Scott នៅផ្ទះរបស់គាត់នៅ Tuscaloosa ។ អ្នកគ្រប់គ្រងរបស់ Deontay Wilder ឈ្មោះ Shelly Finkel បានប្រាប់ SunSport ថា“ នៅពេលគាត់កំពុងសាងសង់ផ្ទះរបស់គាត់គាត់បានដាក់កន្លែងហាត់ប្រាណមួយហើយកន្លែងហាត់ប្រាណនោះបានពង្រីក ហើយគាត់បានហ្វឹកហាត់។ “គាត់មានពេលវេលាត្រឹមត្រូវគាត់ធ្វើការបានច្រើនជាងពេលណាទាំងអស់ហើយគាត់ផ្តោតលើអ្វីៗទាំងអស់ដែលមិនមានពីមុន” ៕

  • ក្រុមអត្តពលិកចិន បន្តនាំមុខមេដាយមាស ៣៤គ្រឿង ដាច់ក្រុមលេខ២ សហរដ្ឋអាមេរិក

    ក្រុមអត្តពលិកចិន បន្តនាំមុខមេដាយមាស ៣៤គ្រឿង ដាច់ក្រុមលេខ២ សហរដ្ឋអាមេរិក

    (តូត្យូ)៖ ក្រុមអត្តពលិកចិន បានបន្តនាំមុខមេដាយមាសរហូត ៣៤គ្រឿង គិតត្រឹម១០:៤៥ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៃព្រឹត្តិការណ៍ Tokyo Olympic 2020 ។ លទ្ធផលបណ្តោះអាសន្នក្រុមអត្តពលិកចិន ដណ្តើមបានមេដាយសរុប ៧៤គ្រឿង មេដាយមាស ៣៤ ប្រាក់ ២៤ និងសំរិទ្ធ ១៦គ្រឿង ក្រុមលេខ២សហរដ្ឋអាមេរិក រកបានមេដាយមាស ៣០ ,ប្រាក់ ៣៥ និងសំរិទ្ធ ២៧គ្រឿង សរុប ៩២គ្រឿង ។ ខណ:ក្រុមម្ចាស់ផ្ទះជប៉ុនលេខ៣ រកបានមេដាយសរុប ៤៦គ្រឿង មាស ២២,ប្រាក់១០ និងសំរិទ្ធ ១៤គ្រឿង លេខ៤ក្រុមអូស្ត្រាលី ដណ្តើមបានបានមេដាយមាស ១៧ ,ប្រាក់៦ និងសំរិទ្ធ ១៩គ្រឿងសរុប ៤២គ្រឿង ។ គួរបញ្ជាក់ថា សម្រាប់ក្រុមអត្តពលកម្មពីតំបន់អាស៊ានវិញ គឺបានតែបួនប្រទេសប៉ុណ្ណោះ មានឥណ្ឌូនេស៊ី ដណ្តើមបានមេដាយសរុប៥គ្រឿង មាស១ ប្រាក់១ និងសំរិទ្ធ៣ គ្រឿង…

  • ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្រ្ត បានសាងសង់រួចរាល់ហើយ

    ពហុកីឡដ្ឋានជាតិ  មរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្រ្ត បានសាងសង់រួចរាល់ហើយ

    ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្រ្តរបស់កម្ពុជា ដើម្បីត្រៀមទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ បានសាងសង់រួចរាល់ នឹងត្រៀមប្រគល់ជូនកម្ពុជាពីភាគីមិត្តចិន នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។ ឯកឧត្តម វ៉ាត់ ចំរើន បានបានបញ្ជាក់បន្ថែមថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់រួចផ្នែកខាងក្នុងកីឡាដ្ឋានធំ ចប់ចប់សព្វគ្រប់នៅតែការ សម្អាតខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ ។ ឯ ឧ អគ្គលេខាធិការ បន្តថា ពហុកីឡដ្ឋានធំនេះ បានបំពាក់កៅអី ការដាំស្មៅ និងទីលាន បាល់ទាត់ ។ ក្រៅពីនោះ ផ្នែកផ្សេងៗ ដូចជា សណ្ឋាគារ កន្លែងលក់អីវ៉ាន់ បំពាក់ភ្លើង រចនាភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធសំឡេង គឺសម្រេចរួចរាល់ ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា នៅ ថ្ងៃទី១៥ ខែសីហាខាងមុខនេះ…

  • អធិជ័យ ច័ន្ទរាជ្យ ចាប់យកគុនខ្មែរ ដើម្បីរកប្រាក់បន្តការសិក្សា

    អធិជ័យ ច័ន្ទរាជ្យ ចាប់យកគុនខ្មែរ ដើម្បីរកប្រាក់បន្តការសិក្សា

    អធិជ័យ ច័ន្ទរាជ្យ ដែលមានឈ្មោះពិតហៅថា សៀ វិច្ឆិកា មកពីសង្កាត់ អូស្មាច់ ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ បានសម្រេចចិត្តចូលហ្វឹកហាត់គុនខ្មែរ នៅក្លិបប្រដាល់ខេមបូឌាថប់ធីម ដើម្បីទទួលបានឱកាសឡើងសង្វៀនរកប្រាក់កម្រៃដើម្បីបន្តការសិក្សា នៅសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ។ថ្លែងប្រាប់អ្នកព័ត៌មានទូរទស្សន៍អប្សរា និស្សិត ផែ្នកច្បាប់ឆ្នាំទី១ អធិជ័យ ច័ន្ទរាជ្យ បញ្ជាក់ថា មូលហេតុដែលសម្រេចចិត្តចូលហ្វឹកហាត់គុនខ្មែរ ដោយសារតែក្តីស្រលាញ់ និងចង់ចូលរួមអភិរក្ស និងលើកស្ទួយគុនខ្មែរ ពិសេសរកប្រាក់កម្រៃ ដើម្បីបន្តការសិក្សា ។ អធិជ័យ ច័ន្ទរាជ្យ បន្តថា នៅថ្ងៃអាទិត្យទី៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ត្រូវឡើងសង្វៀនជាលើកដំបូងប្រកួតជាមួយកីឡាករ សុវណ្ណភូមិ រុងរឿង មកពីក្លិបប្រដាល់អភិរក្សគុនខ្មែររុងរឿង លើប្រភេទទម្ងន់៦០ គីឡូក្រាម ក្នុងកម្មវិធីប្រដាល់ MAS FIGHT CAMBODIA ប្រកួតជាលក្ខណៈគុនខ្មែរ នៅ ទូរទស្សន៍ថោន បន្ទាប់ពីធ្វើការហ្វឹកហាត់រយៈពេលជាង៣ខែ នៅក្លឹបកាក្លិបប្រដាល់ខេមបូឌាថប់ធី ។អធិជ័យ ច័ន្ទរាជ្យ បញ្ជាក់ថា ការបង្ហាញខ្លួនលើកទី១នេះ មានការបារម្មណ៍ខ្លះៗដែរ ដោយសារបទពិសោធន៍នូវខ្ចីនៅឡើយ…

  • អតីតជម្រើសជាតិបាល់ទះ ម៉ុន តារា ស្ម័គ្រចិត្តធ្វើគ្រូបង្វឹកបណ្តុះបណ្តាល យុវជនខេត្តតាកែវ ដោយគិតប្រាក់កម្រៃ

    អតីតជម្រើសជាតិបាល់ទះ ម៉ុន តារា ស្ម័គ្រចិត្តធ្វើគ្រូបង្វឹកបណ្តុះបណ្តាល យុវជនខេត្តតាកែវ ដោយគិតប្រាក់កម្រៃ

    កីឡាករបាល់ទះក្លិបនាយដ្ឋានអង្គរក្ស ម៉ុន តារា និងជាអតីតកីឡាករជម្រើសជាតិបាល់ទះ បានស្ម័គ្រចិត្ត ធ្វើជាគ្រូបង្វឹកបណ្តុះបណ្តាលដល់យុវជន នៅខេត្តតាកែវ ដោយមិនគិតប្រាក់កម្រៃ ។ ដើម្បីចែករំលែកបទពិសោធន៍ និងក្តីស្រលាញ់ ចង់ឲ្យយុវជន ប្រចាំខេត្តរបស់ខ្លួនមានជំនាញបាល់ទះប្រកបដោយសក្តានុពល ។អ្នកជំនាញវាយបាល់៣ម៉ែត្រ និងរ៉ាពីតរូបនេះ អះអាងទៀតថា ការស្ម័គ្រចិត្តធ្វ់ជាគ្រូបង្វឹកនៅស្រុកកំនើតនេះ ក៏ព្រោះចង់ចែករំលែកបទពិសោធន៍ និងបច្ចេកទេសដែលធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ជាមួយគ្រូបង្វឹកអន្តរជាតិ អំឡុងជាកីឡាករជម្រើសជាតិ ដើម្បីផ្ទេរចំណេះដឹងទៅកាន់យុវជនជំនាន់ក្រោយ ឲ្យទទួលបានជំនាញវិវឌ្ឍខ្លួនជាកីឡាករបាល់ទះឆ្នើម សម្រាប់កម្ពុជា ។ អតីតកីឡាករបាល់ទះជម្រើសជាតិវ័យ៣២ឆ្នាំខាងលើ បញ្ជាក់ទៀតថា ទីលានត្រៀមទទួលការបណ្តុះបណ្តាលនេះ ស្ថិតនៅក្នុងភូមិជ្រោយ ស្រុកគិរីវង្ស ខេត្តតាកែវ ។ ហើយយុវជន ដែលមានបំណងចង់ហាត់បាល់ទះ អាចមកចុះឈ្មោះហ្វឹកហាត់នៅទីលានដោយផ្ទាល់ ចាប់ពីថ្ងៃទី៤នេះតទៅ ។ លោក សង្ឃឹមជឿជាក់ថា ការបង្ហាត់បង្រៀនដោយមិនគិតពីប្រាក់កម្រៃនេះ វានឹងក្លាយជាចំណែកមួយចូលរួមកសាងធនធានបាល់ទះ អោយកាន់តែច្រើន សម្រាប់ខេត្តតាកែវ ។ ជាមួយគ្នានេះ លោក ក៏បានអំពាវឲ្យអតីតជម្រើសជាតិបាល់ទះ ដែលចូលនិវត្តពីអាជីពបាល់ទះផ្សេងទៀត សូមយកចំណេះជំនាញ និងបទពិសោធន៍ធ្លាប់ឆ្លងកាត បន្តចែករំលែកដល់យុវជនជំនាន់ក្រោយ ដើម្បីជួយឲ្យវិស័យកីឡាបាល់ទះ នៅកម្ពុជាកាន់តែរីកចំរើន ។ សូមរំលឹកថា ម៉ុន…