Category: កីឡាជាតិ

  • ម្ចាស់ក្លិបប្រដាល់គុនខ្មែរថ្មគោល ខណ្ឌពោធិសែនជ័យ អំពាវនាវរកសប្បុរសជនជួយសាងសង់ ក្លិបថ្មីនៅ ស្រុកអង្គស្នួល

    ម្ចាស់ក្លិបប្រដាល់គុនខ្មែរថ្មគោល ខណ្ឌពោធិសែនជ័យ អំពាវនាវរកសប្បុរសជនជួយសាងសង់ ក្លិបថ្មីនៅ ស្រុកអង្គស្នួល

    កញ្ញា ផល សុវណ្ណតារា អំពាវនាវរកសប្បុរសជនជួយសាងសង់ក្លិបថ្មី នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្មោះក្លិបប្រដាល់គុនខ្មែរថ្មគោលខណ្ឌពោធិសែនជ័យ ឬនិរោធមានជ័យ ដើម្បីមានកន្លែងសម្រាប់កីឡាករ ហ្វឹកហាត់ ស្នាក់នៅត្រឹមត្រូវ ស្ថិតនៅភូមិទួលត្នោត ឃុំពក ស្រុកអង្គស្នួល ខេត្តកណ្តាលបន្ទាប់ពីឪពុកលោកគ្រូ ឯម ចាន់សុផល បានទទួលមរណភាព ។ កញ្ញា សុវណ្ណតារា បានបន្តថា បន្ទាប់ពីឪពុកទទួលមរណភាព ក្លិបប្រដាល់នេះ នាងជាអ្នកទទួលខុសត្រូវទាំងស្រុង ហើយក៏បានប្តូរទីតាំងចាស់ ពីភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកស្រុកអង្គស្នួល ។ បច្ចុប្បន្នទីតាំងថ្មីនេះ បានសាងសង់បានប្រមាណជា២០% ហើយ ដោយ៨០%ទៀតកំពុងជួបនូវបញ្ហាខ្វះខាត ត្រូវការសប្បុរសជនជួយឧបត្ថម្ភជាថវិកាបង្ហើយការសាងសង់ ដើម្បីដឹកនាំបន្តវេនពីឪពុក លោកគ្រូ ឯម ចាន់សុផល ដែលទទួលមរណៈ កាលពីឆ្នាំ២០១៩ ។ ផល សុវណ្ណតារា ជាស្រ្តី និងជាកូនទី៧ ក្នុងគ្រួសារ បញ្ជាក់ទៀតថា ទោះបីខ្វះខាតថវិកាសាងសង់ក្តីក៏ត្រូវពុះពារគ្រប់ឧបសគ្គស្វះស្វែងរកសប្បុរសជនឲ្យជួយឧបត្ថម្ភ ដើម្បីសាងសងក្លិបឲ្យរួចរាល់ ពីព្រោះក្លឹបនេះជាកេរ្តិ៍របស់ឱពុក និងបណ្តាំចុងក្រោយ អោយជួយក្លឹបនេះមានការរីកចំរើន…

  • បន្ទាប់ពី Sancho , Varane ក្លឹប Man United ចង់បានខ្សែប្រយុទ្ធម្នាក់ទៀត

    បន្ទាប់ពី Sancho , Varane  ក្លឹប Man United ចង់បានខ្សែប្រយុទ្ធម្នាក់ទៀត

    បន្ទាប់ពីនាំយកខ្សែបំរើ Jadon Sancho និង Raphael Varane ក្លិបបិសាចក្រហម Manchester United កំពុងពិភាក្សានាំយកខ្សែប្រយុទ្ធ Luka Jovic របស់ក្រុម Real Madrid ម្នាក់ទៀត ។ លោក Ole Gunnar Solskjaer កំពុងដាក់កោលដៅ នាំយកកីឡាករសញ្ជាតិស៊ែប៊ី វ័យ ២៣ឆ្នាំ Luka Jovic ម្នាក់ទៀតមកកាន់ទឹកដី Old Trafford ដើម្បីចាប់ដៃគូជាមួយ Raphael Varane កីឡាករវ័យក្មេងអង់គ្លេស Jadon Sancho ដើម្បីពង្រឹងតំបន់ប្រយុទ្ធ សម្រាប់រដូវកាលថ្មី២០២១/២០២២ ។គួរបញ្ជាក់ថា កីឡាករ Luka Jovic បានខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Manchester United ដែលជាក្លឹបខកខានឈ្នះពាន Premier League ចាប់តាំងពីឆ្នាំ២០១៣មកម្លេះ ៕

  • ផាន់ គ្រាន់ តាំងចិត្តពង្រឹងសមត្ថភាព ក្រោយបាត់មុខពីសង្វៀនគុនខ្មែរមួយរយៈ

    ផាន់ គ្រាន់ តាំងចិត្តពង្រឹងសមត្ថភាព ក្រោយបាត់មុខពីសង្វៀនគុនខ្មែរមួយរយៈ

    ម្ចាស់ខ្សែក្រវ៉ាត់៣គ្រឿង ផាន់ គ្រាន់ បានតាំងចិត្តពង្រឹងសមត្ថភាព ត្រៀមឡើងសង្វៀនគុនខ្មែរជាថ្មី ក្រោយបាត់វត្តមានមួយរយៈ ដោយសារការធ្លាក់ចុះសមត្ថភាព ។ផាន់ គ្រាន់ អះអាងថា ការធ្លាក់ចុះសមត្ថភាពខ្លាំង ធ្វើឲ្យបាត់មុខពីសង្វៀនគុនខ្មែរមួយរយៈ ដោយសារឡើងគីឡូខ្លាំង ធ្វើឲ្យការប្រកួតមិនទទួលបានជោគជ័យ ។ ដូច្នោះត្រូវបង្ខំចិត្តផ្អាកការប្រកួតមួយរយៈសិន ងាកមកជួយលក់សាច់កាប់ប្រពន្ធ ដើម្បីជួយលើកកម្ពស់ជីវិភាពក្នុងគ្រួសារ ។ម្ចាស់ខ្សែក្រវ៉ាត់៣គ្រឿងខាងលើ បញ្ជាក់ទៀតថា ការវិលត្រឡប់មកកាន់សង្វៀនគុនខ្មែរជាថ្មីនេះ រំពឹងជឿជាក់ថា នឹងស្តារភាពល្បីល្បាញមកវិញ ដោយត្រូវពង្រឹងការហ្វឹកហាត់អោយខ្លាំងជាងមុន និងសម្រកគីឡូឲ្យនៅសល់ត្រឹម៦៣កន្លះប៉ុណ្ណោះ ។ គួររំលឹកថា ផាន់ គ្រាន់ ជាកីឡាករជើងខ្លាំងគុនខ្មែរមួយរូប ធ្លាប់គ្រងខ្សែក្រវ៉ាត់ចំនួន៣គ្រឿង ការបាត់មុខពីសង្វៀនដោយសារធ្លាក់ចុះសមត្ថភាពខ្លាំង នៅចុងឆ្នាំ២០១៨ ការហ្វឹកហាត់មិនគ្រប់គ្រាន់ ធ្វើឲ្យគីឡូឡើងខ្លាំង ការប្រកួតមិនទទួលបានជោគជ័យ បង្ខំចិត្តឲ្យឃ្លាតឆ្ងាញពីសង្វៀនគុនខ្មែរមួយរយៈ ៕

  • អ្នកប្រដាល់ហ្វីលីពីន Pacquiao ត្រូវជួបដៃគូថ្មី បន្ទាប់ពី Spence បានដកខ្លួន

    អ្នកប្រដាល់ហ្វីលីពីន Pacquiao ត្រូវជួបដៃគូថ្មី បន្ទាប់ពី Spence បានដកខ្លួន

    បញ្ហារបួសបានធ្វើអោយអ្នកប្រដាល់សញ្ជាតិអាមេរិក Errol Spence បានដកខ្លួនចេញក្នុងជំនួបជាមួយ Manny Pacquiao ដែលត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ។ គួរបញ្ជាក់ថា កីឡាករ Spence ត្រូវប្រកួតការពារខ្សែក្រវ៉ាត់ WBC និង IBF ប្រភេទទម្ងន់ Welterweight របស់ខ្លួនជាមួយនឹង Manny Pacquiao ។ ប៉ុន្តែថ្មីៗនេះ កីឡាករអាមេរិកបានប្រកាសព័ត៌មាន ពីបញ្ហារបួសភ្នែក ដោយគ្រូពេទ្យបដិសេធមិនឲ្យប្រកួតតម្រូវអោយធ្វើការវះកាត់ជាបន្ទាន់ ។បានដកខ្លួនរបស់ Spence ត្រូវអោយកីឡាករគុយបា វ័យ៣៥ឆ្នាំ Yordenis Ugas ប្រកួតជំនួសវិញ ដោយមិនផ្លាស់ប្តូរថ្ងៃប្រកួតនោះឡើយ ។ Spence បានបង្ហាញការខកចិត្តខ្លាំងណាស់ ដែលមិនអាចប្រកួតជាមួយ Pacquiao ។ សូមបញ្ជាក់ថា កីឡាករ Yordenis Ugas ធ្លាប់ប្រកួតបាន៣០ដង ឈ្នះ២៦ ចាញ់៤ ប៉ុណ្ណោះ ។ ១២ប្រកួតចុងក្រោយចាញ់តេម្ដងគត់ ក្រោមកណ្ដាប់ដៃរបស់កីឡាករអាមេរិក Shawn Porter កាលពីខែមីនា…

  • ស៊ន អេលីត អះអាងថា ថវិកាមូលនិធិគុនខ្មែរអលស្តារ នឹងទិញជាសម្ភារហ្វឹកហាត់ ជូនក្លិបគុនខ្មែរដែលខ្វះខាត

    ស៊ន អេលីត អះអាងថា ថវិកាមូលនិធិគុនខ្មែរអលស្តារ នឹងទិញជាសម្ភារហ្វឹកហាត់ ជូនក្លិបគុនខ្មែរដែលខ្វះខាត

    លោក ស៊ន អេលីត អ្នកចាត់ការទូទៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស និងជាស្ថាបនិក កម្មវិធីគុនខ្មែរអលស្តារ បានថ្លែងថា ថវិកាដែលទទួលបានពីសប្បុរសជន ក្នុងមូលនិធិកគុនខ្មែរអលស្តារ ដើម្បីជួយទ្រទ្រង់កម្មវិធីប្រដាល់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ នឹងយកថវិកាមួយចំនួនទៅទិញជាសម្ភារៈហ្វឹកហាត់ ចែកជូនបណ្តាក្លិបគុនខ្មែរដែលខ្លះខាត ។ លោក ក៏បានអំពាវនាវ ឲ្យសប្បុរសជនដែលជាអ្នកស្នេហាវិស័យគុនខ្មែរ ចង់ចូលរួមលើកស្ទួយគុនខ្មែរ សូមចូលរួមជាថវិកាតិចក្តីច្រើនក្តីជាមួយមូលនិធិគុនខ្មែរអលស្តារ ដើម្បីឲ្យវិស័យកីឡាប្រដាល់គុនខ្មែររីកចំរើន ។ សូមបញ្ជាក់ថា កម្មវិធីប្រដាល់គុនខ្មែរអលស្តារ លើកទី១ ដំណើរកាលពីថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២១ ដោយភាពជោគជ័យ និងទទួលបានការសាទរពីអ្នកគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំនេះ ។ សម្រាប់ការរៀបចំ លើកទី២នេះ នឹងធ្វើនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ លោក ស៊ន អេលីត ស្ថាបនិក គុនខ្មែរអលស្តារបង្ហាញឆន្ទៈថា ការរៀបចំនឹងកក្រើកជាងមុនទៅទៀតជារៀងរាល់៣ខែម្តង ដោយផ្តល់ឪកាសអោយ ពន្លកគុនខ្មែរវ័យក្មេង ប្រកួតជាលក្ខណៈឃីតបុកស៊ីង ប្រកួតលក្ខណៈគុនខ្មែរ វាយប្រើហ្គង់ និងរុំអំបៅឆៅ ពិសេសគូជើងខ្លាំងប្រកួតជាលក្ខណៈម៉ារ៉ាតុងផងដែរ ៕

  • ក្លិបកីឡាប្រដាល់គុនខ្មែរ ក្រោមចំណុះសមាគមកីឡាក្រសួងមហាផ្ទៃ ទទួលបានគ្រឿងឧបភោគ បរិភោគ ពីឯកឧត្តម បណ្ឌិត ជា ប៊ុនហេង

    ក្លិបកីឡាប្រដាល់គុនខ្មែរ ក្រោមចំណុះសមាគមកីឡាក្រសួងមហាផ្ទៃ ទទួលបានគ្រឿងឧបភោគ បរិភោគ ពីឯកឧត្តម បណ្ឌិត ជា ប៊ុនហេង

    ក្លិបប្រដាល់គុនខ្មែរចំនួន៩ ក្រោមចំណុះសមាគមកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែ សីហា ឆ្នាំ២៩២១នេះ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ពីឯកឧត្តម បណ្ឌិត ជា ប៊ុន ហេង អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយទុកលំបាក ក្នុងបរិបទជំងឺកូវីដ-១៩ ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា ជំហានដំបូងឧបត្ថម្ភក្លិបប្រដាល់គុនខ្មែរ ក្រោមចំណុះសមាគមកីឡាក្រសួងមហាផ្ទៃ ចំនួន៩ក្លិបសិន ដោយសារក្លិបទាំង៩នេះ មានកីឡាករស្នាក់នៅ ហ្វឹកហាត់ច្រើន ហើយមានការខ្វះខាត ទើបយើងសម្រេចផ្តល់ជូនជាមុន ។ ដោយឡែកសម្រាប់បណ្តាក្លិបប្រដាល់គុនខ្មែរក្រោមចំណុះផ្សេងទៀត នឹងជួយឧបត្ថម្ភតាមក្រោយ ។ ឯកឧត្តម បញ្ជាក់ទៀតថា អំណោយ និងថវិកាឧបត្ថម្ភនាពេលនេះ គឺជាការចូលរួមសម្រាលទុក្ខលំបាក ក្នុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីដោះស្រាយការហូបចុកជូនកីឡាករ ។ ថ្វីត្បិតគ្រឿងឧបភោគបរិភោគទាំងនេះ វាមានចំនួនតិចតួចស្តួចស្តើង ប៉ុន្តែវាក៏អាចជួយសម្រាលទុក្ខលំបាកមួយរយៈដែរ ។ លោក គង់ ចាន់ទីណា ប្រធានក្លិបប្រដាល់គុនខ្មែរម្កុដរាជសីហ៍ បានលើកឡើងថា អំណោយជាគ្រឿងឧបភោគបរិភោគនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រាលទុក្ខលំបាកជាបណ្តោះអាសន្ន ក្នុងគ្រាជួបវិបត្តិកូវីដ-១៩ ។ លោក…

  • អគ្គនាយកដ្ឋានកីឡា បញ្ជាក់ថា វត្តមានម្ចាស់មេដាយមាសកីឡា អូឡាំពិក និងជួយអោយកម្ពុជាជោគជ័យលើឆាកអន្តរជាតិ ជាពិសេស ស៊ីហ្គេម ២០២៣

    អគ្គនាយកដ្ឋានកីឡា បញ្ជាក់ថា វត្តមានម្ចាស់មេដាយមាសកីឡា អូឡាំពិក និងជួយអោយកម្ពុជាជោគជ័យលើឆាកអន្តរជាតិ ជាពិសេស ស៊ីហ្គេម ២០២៣

    ឯឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានកោតសរសើរសហព័ន្ធកីឡាចំបាប់កម្ពុជា បានយកចិត្តទុកដាក់ស្វះស្វែង ដើម្បីទាក់ទងគ្រូបង្វឹកសញ្ជាតិអ៊ឺរ៉ុង ដែលមានស្នាដៃធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធជាច្រើនគ្រឿង ជាពិសេសមេដាយមាសកីឡាអូឡាំពិក ទីក្រុងឡុងដ៏ និងមេដាយសំរិទ្ធកីឡាអូឡាំពិកទីក្រុរីយ៉ូ មកបង្វឹកក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា ។ ការថ្លែងបែបនេះធ្វើឡើង គ្រាឯឧត្តមអគ្គនាយកដ្ឋានកីឡា អនុញ្ញាតឱ្យលោក Cassy Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ជួបសម្តែងការគួរសម និងលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា និងបង្ហាញវត្តមានគ្រូជម្រើសជាតិចំបាប់កម្ពុជា លោក Komeil Ghasemi ជនជាតិអ៊ីរ៉ង់ នឹងចាប់ផ្តើមបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចំបាប់កម្ពុជា រយៈពេល១ឆ្នាំ តាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។ ឯកឧត្តម អគ្គនាយកដ្ឋានកីឡា បានថ្លែងអំណរគុណដល់លោក Komeil Ghasemi ដែលបានមកបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីក្រុមជម្រើសជាតិកម្ពុជា ដើម្បីសម្រួចបច្ចេកទេស និងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងបន្តឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣…

  • អាណាព្យាបាលកីឡាករ-កីឡការិនីជម្រើសជាតិថ្នាល សម្តែងសប្បាយចិត្ត ក្រោយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    អាណាព្យាបាលកីឡាករ-កីឡការិនីជម្រើសជាតិថ្នាល សម្តែងសប្បាយចិត្ត ក្រោយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    កីឡាការិនី-កីឡាការិនីជម្រើសជាតិថ្នាលកម្ពុជា អាយុក្រោម១៨ឆ្នាំ និងកម្មករ-កម្មការិនីសាងសង់ភូមិកីឡាសរុបចំនួន ៤៣០នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១រួចហើយ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ។ មន្ត្រីគណៈកម្មាធិការ CAMSOC ដែលជាអ្នកសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនកីឡាករ-កីឡាការិនីជម្រើសជាតិអាយុក្រោម១៨ឆ្នាំ និងបុគ្គលិក កម្មករ-កម្មការិនីសាងសង់ភូមិកីឡា បានបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលគណៈកម្មាធិការជាតិ CAMSOC បានសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនេះឡើង ។ ចំពោះកីឡាការ-កីឡាការិនីជម្រើសជាតិថ្នាល ដែលទទួលវ៉ាក់សាំងដូសទី១ គឺមានចំនួន ៣១៦នាក់ មកពីសហព័ន្ធកីឡាជាតិចំនួន ២៧សហព័ន្ធ ។ ចំណែកបុគ្គលិក និងកម្មករ-កម្មការិនី ដែលកំពុងសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺមានចំនួន ១១៤នាក់ សរុបចំនួន ៤៣០នាក់ ។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបាននាំកីឡាករ-កីឡាការិនីថ្នាលរបស់ខ្លួន ១៨នាក់ ចូលរួមចាក់វ៉ាក់សាំងខាងលើ បានសម្ដែងក្តីរីករាយ សម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសវិស័យកីឡា រហូតក្រុមជម្រើសជាតិថ្នាលពេលនេះ ដែលជាដំណាក់មួយដ៏ល្អ ដើម្បីបន្ស៊ាំការរស់នៅ និងការហ្វឹកហាត់របស់ពួកគេឲ្យកាន់តែរីកចម្រើន…

  • ចំបាប់រំពឹងរក្សាកំណត់ត្រាមេដាយស៊ីហ្គេម នៅហ្វីលីពីន សម្រាប់ការចូលរួមប្រជែងមេដាយ នៅវៀតណាម

    ចំបាប់រំពឹងរក្សាកំណត់ត្រាមេដាយស៊ីហ្គេម នៅហ្វីលីពីន សម្រាប់ការចូលរួមប្រជែងមេដាយ នៅវៀតណាម

    លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់អ្នកយកព័ត៌មានកីឡាឲ្យដឹង ក្នុងពិធីប្រគល់ស្បែកជើងហ្វឹកហាត់ដល់សហព័ន្ធកីឡាចំបាប់ កាលពីពេលថ្មីៗនេះថា ការចូលរួមប្រជែងដណ្តើមមេដាយស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២២ខាងមុខនេះ សម្រាប់ប្រភេទកីឡាចំបាប់កម្ពុជា រំពឹងរក្សាបានត្រឹមកំណត់ត្រាមេដាយប្រជែងបានពីស៊ីហ្គេម នៅប្រទេសហ្វីលីពីនប៉ុណ្ណោះ ។មូលហេតុដែលលោក ដាក់ក្តីរំពឹងបែបនេះ ដោយសាតែស្ថានភាពជំងឺកូវីដ១៩ ក្លាយជាបញ្ហាប្រឈមចំពោះកម្មវិធីហ្វឹកហាត់សម្រាប់អត្តពលិកជម្រើសជាតិចំបាប់កម្ពុជា។ អនុប្រធានខាងលើ ពន្យល់ថា ស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ បច្ចុប្បន្ននេះ មិនបង្កលក្ខណៈឲ្យជម្រើសជាតិយើងបានប្រមូលផ្តុំហ្វឹកហាត់នៅក្នុងជំរុំ នៅឡើយទេ ពោលត្រូមហ្វឹកហាត់តាមកម្មវិធីហ្សូមប៉ុណ្ណោះ ។ ការហ្វឹកហាត់ដោយខ្លួនឯងបែបនេះ វាមិនមានគុណភាព ដូចការហ្វឹកនៅក្នុងជំរុំមានគ្រូបង្ហាត់បង្រៀនផ្ទាល់នោះឡើយ ។ ប៉ុន្តែការពន្យាពេលនៅរបស់វៀតណាម ក៏ជាឱកាសធ្វើឲ្យអត្តពលិកកីឡាចំបាប់យើងមានពេលវេលាហ្វឹកហាត់បានយូគ្រាន់បើដែរ ។ ហើយយើងបានជួលគ្រូជនជនអឺរ៉ង់មកបង្ហាត់ពង្រឹងសមត្ថភាពបន្ថែម និងបញ្ជូនអត្តពលិកមានសក្កានុពលទៅហ្វឹកហាត់ នៅប្រទេសចិនចំនួន១០រូប ដើម្បីត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជា ពីស៊ីហ្គេម នៅប្រទេសវៀតណាម ។ អនុប្រធានរូបនេះ រំពឹងជឿជាក់ថា ស៊ីហ្គេម ឆ្នាំ២០២៣ ប្រភេទកីឡាចំបាប់ នឹងក្រសោបមេដាយជូនកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ឲ្យបានប្រហាក់ប្រហែលស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ឬក៏លើសនេះទៅទៀត ។ សូមបញ្ជាក់ថា កីឡាចំបាប់បានខកខានក្នុងការចូលរួមប្រជែងមេដាយ…

  • ជប៉ុនរៀបចំការប្រកួតបាល់ទាត់លីគកំពូលដាក់ឈ្មោះថាជា«ទិវាកម្ពុជា»

    ជប៉ុនរៀបចំការប្រកួតបាល់ទាត់លីគកំពូលដាក់ឈ្មោះថាជា«ទិវាកម្ពុជា»

    ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ថ្ងៃទី៩ខែសីហាឆ្នាំ ២០២១ បានផ្តល់កិត្តិយសទាត់បាល់បើកការប្រកួតកីឡាបាល់ទាត់ រវាងក្រុម S-Pulse និង Yokohama នៃលីគកំពូលជប៉ុន (Japan League) នៅប្រទេសជប៉ុន ដែលរៀបចំឡើងដោយប្រសិទ្ធិនាមការប្រកួតថាជា«ទិវាកម្ពុជា» (Cambodia Day)។ ព្រឹត្តិការណ៍នេះ គឺជាថ្ងៃដ៏វិសេស វិសាល នៃការអនុវត្ត នយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជាជាអ្នកឧបត្ថម្ភការប្រកួត និងមានការចូលរួមពីឯកឧត្ដម IMAMURA Masahiro សមាជិកសភា និងជាប្រធានសមាគមន៍សភាជប៉ុន-កម្ពុជា និងក្រុមការងារស្ថានទូតកម្ពុជា ក្នុងពិធីនេះដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា ទីលានបាល់ទាត់នៅខេត្ត Shizuoka ប្រទេសជប៉ុន ដែលជាកន្លែងប្រកួតលីគកំពូលជប៉ុន (Japan League)បានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា«កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» (Cambodia: Kingdom of Wonder)។ ការផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញប្រជាជនជប៉ុនជាមិត្តឲ្យចាប់អារម្មណ៍ និងស្គាល់កម្ពុជាកាន់តែច្រើនឡើង ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍របស់កម្ពុជាបន្ថែមទៀត៕