Category: កីឡាជាតិ

  • ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា នៅតែបន្តផ្សព្វផ្សាយកីឡា និងទេសចរណ៍ ដោយប្រកាន់ភ្ជាប់នូវវិធានសុវត្ថិភាពការពារជំងឺកូវីដ-១៩

    ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា នៅតែបន្តផ្សព្វផ្សាយកីឡា និងទេសចរណ៍ ដោយប្រកាន់ភ្ជាប់នូវវិធានសុវត្ថិភាពការពារជំងឺកូវីដ-១៩

    បន្ទាប់ពីបញ្ចប់បេសកម្មដឹកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ នៅខេត្តកោះកុង រយៈពេលជិតមួយខែ បញ្ចប់ដោយជោគជ័យ ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានចាប់ផ្តើមយុទ្ធនានា ចូលរួមផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍ និងចលនាកីឡារថយន្ត OFF ROAD ឡើងវិញ ដោយមានការចូលរួមពីរថយន្ត OFF ROAD ១០គ្រឿង

  • កីឡាការិនី Xiu របស់សិង្ហបុរី ឈ្នះមេដាយមាសលើវិញ្ញាសា ហែលផ្ងា ១០០ម៉ែត្រ នៅប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ

    កីឡាការិនី Xiu របស់សិង្ហបុរី ឈ្នះមេដាយមាសលើវិញ្ញាសា ហែលផ្ងា ១០០ម៉ែត្រ នៅប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ

    កីឡាការិនីជនពិការ Yip Pin Xiu របស់សិង្ហបុរី ដណ្តើមបានមេដាយមាស លើវិញ្ញាសា ហែលផ្ងា ១០០ម៉ែត្រ ប្រភេទពិការ S2 ពីព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២០ ទីក្រុងតូក្យូ ប្រទេសជប៉ុន

  • ចក្រភពអង់គ្លេស បានបញ្ជូនអត្តពលិកជាង ២២០នាក់ ប្រជែងលើ ១៩ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យ

    ចក្រភពអង់គ្លេស បានបញ្ជូនអត្តពលិកជាង ២២០នាក់ ប្រជែងលើ ១៩ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យ

    ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ចក្រភពអង់គ្លេស បានបញ្ជូនអត្តពលិកជាង ២២០ នាក់ ចូលរួមប្រកួតប្រជែងលើ១៩ ប្រភេទកីឡា ។

  • សហព័ន្ធកីឡាទូកក្តោងកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នៅអំឡុង ខែធ្នូ ឆ្នាំ២០២១

    សហព័ន្ធកីឡាទូកក្តោងកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នៅអំឡុង ខែធ្នូ ឆ្នាំ២០២១

    អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សុទ្ធរិទ្ធិពង្ស បានបង្ហើបប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នៅព្រឹកនេះថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា សហការជាមួយសហព័ន្ធកីឡាទូកក្តោង ប្រទេសសិង្ហបុរី នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នៅទឹកខេត្តព្រះសីហនុ នាអំឡុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។

  • កម្ពុជាត្រៀមលក្ខណៈសម្បត្តិហើយជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២២ នៅប្រទេសចិន

    កម្ពុជាត្រៀមលក្ខណៈសម្បត្តិហើយជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២២ នៅប្រទេសចិន

    អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីចូលរួមព្រឹត្ដិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ (19th Asian Games Hangzhou 2022)…

  • អ្នកលេងគុនខ្មែរវ័យក្មេង សួរ ច័ន្ទរាជ្យ បង្ហាញមហិជ្ជតាចង់ជួប ខាំ ខ្លានាង និងសែន រ៉ាដេត

    អ្នកលេងគុនខ្មែរវ័យក្មេង សួរ ច័ន្ទរាជ្យ បង្ហាញមហិជ្ជតាចង់ជួប ខាំ ខ្លានាង និងសែន រ៉ាដេត

    អ្នកលេងគុនខ្មែរទម្ងន់ស្រាលពន្លកថ្មី សួស ច័ន្ទរាជ្យ ក្រោយឈ្នះជើងឯកគុនខ្មែរជាលក្ខណៈម៉ារ៉ាតុង ក្នុងកម្មវិធីប្រដាល់គុនខ្មែរ GANZBERG ONE STRIKE កាលពីចុងសប្តាហ៍កន្លងទៅ បានបង្ហើបពីមហិជ្ជតារបស់ខ្លួន ចង់ជួបអ្នកប្រដាល់ខ្លាំងកម្រិតកំពូល ទម្ងន់៥១គីឡូក្រាម កីឡាករ ខាំ ខ្លានាង និងសែន រ៉ាដេត ដើម្បីដកស្រង់បច្ចេកទេស ទុកជាបទពិសោធន៍ ក្នុងអាជីពប្រដាល់គុនខ្មែរ ។

  • CAMSOC ដាក់ចេញទិសដៅសំខាន់ៗត្រូវអនុវត្តបន្តឆមាសទី២ ក្នុងឆ្នាំ២០២២ ដើម្បីសម្រេចជោគជ័យស៊ីហ្គេម នៅកម្ពុជា

    CAMSOC ដាក់ចេញទិសដៅសំខាន់ៗត្រូវអនុវត្តបន្តឆមាសទី២ ក្នុងឆ្នាំ២០២២ ដើម្បីសម្រេចជោគជ័យស៊ីហ្គេម នៅកម្ពុជា

    គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC នាព្រឹកថ្ងៃអង្គារ ទី២៤ ខែ សីហានេះ បានបន្តដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងារតាមប្រព័ន្ធហ្សូម ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ CAMSOC នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូបញ្ជាក់ ក្រោយកិច្ចប្រជុំថា នេះជាកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍ ក្រោយពីបញ្ចប់សន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ដល់គណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិ ដើម្បីអនុវត្តនូវផែនការដែលបានសម្រេច នៅក្នុងសន្និបាត បានដាក់ចេញដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការ CAMSOC ។ ឯកឧត្តម បានគូបញ្ជាក់ទៀតថា កិច្ចប្រជុំនេះ ឯកឧត្តម ថោង ខុន បានយកនូវលទ្ធផល នៃសន្និបាត និងអនុសាស្រ្តសំខាន់ៗរបស់សម្តេចពិជ័យសេនា បាននែនាំមកបញ្ជាក់បន្ថែម ដើម្បីជម្រុញយន្តការអនុវត្តទៅតាមអ្វីដែលបានចែង និងកំណត់នៅក្នុងសន្និបាត ដើម្បីឲ្យគណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិជ្រូតជ្រាបពីអត្ថន័យខ្លឹមសារជម្រុញយន្តការអនុវត្តសម្រាប់ឆមាសទី២ ។ ឯកឧត្តម អគ្គលេខាធិការ បានអះអាងទៀតថា ឆមាសទី២នេះ…

  • សម្ភារដែលជាជំនួយពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី បានដឹកជញ្ជូនដល់ពហុកីឡដ្ឋានជាតិមករតតេជោ

    សម្ភារដែលជាជំនួយពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី បានដឹកជញ្ជូនដល់ពហុកីឡដ្ឋានជាតិមករតតេជោ

    លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជាក់ថា សម្ភារកីឡាវាយកូនឃ្លីលើតុ ដែលជាជំនួយឧបត្ថម្ភពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី ត្រូវបានដឹកជញ្ជូនមកដល់សាលកីឡាវាយកូនឃ្លីលើតុនៃពហុកីឡដ្ឋានជាតិមករតតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីល្ងាចម្សិលមិញ។ សម្ភារកីឡាវាយកូនឃ្លីលើតុនេះនឹងប្រើប្រាស់សម្រាប់ការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីឈុតធំ និងឈុតថ្នាល ដើម្បីត្រៀមលក្ខណៈក្នុងការប្រមូលផ្ដុំហ្វឹកហាត់បិទខ្ទប់ នាពេលខាងមុខឆាប់ៗនេះ។ ក្រៅពីការហ្វឹកហាត់នៅក្នុងស្រុក ក្រុមជម្រើសជាតិវាយកូនឃ្លីលើតុមួយចំនួនក៏ត្រៀមចេញទៅហ្វឹកហាត់នៅចិន នាខែកញ្ញា ឬខែតុលាផងដែរជាមួយនឹង១១ប្រភេទកីឡាផ្សេងទៀត ដែលមានចំនួនសរុប ១៣៥នាក់។ ការហ្វឹកហាត់ត្រៀមនេះ គឺដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទសវៀតណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ ក៏ដូចជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕

  • អត្តពលិកកីឡា និងអ្នកពាក់ព័ន្ធ ក្នុងវិស័យកីឡាជាង១០០០នាក់បានការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញ

    អត្តពលិកកីឡា និងអ្នកពាក់ព័ន្ធ ក្នុងវិស័យកីឡាជាង១០០០នាក់បានការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញ

    ក្រុមមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា និងអ្នកពាក់ព័ន្ធ ក្នុងវិស័យកីឡាសរុបចំនួន ១២២៩នាក់ ទទួលបានការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញពីក្រុមគ្រូពេទ្យ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បញ្ជាក់ឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដែលចាក់នៅព្រឹកថ្ងៃ ច័ន្ទនេះ មាន១ ២២៩នាក់ ក្នុងនោះមានថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីមកពីសហព័ន្ធកីឡាជាតិចំនួន៤២ និងមន្ត្រីបម្រើការងារនៅ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាអ្នកពាក់ព័ន្ធនឹងក្រុមជម្រើសជាតិកម្ពុជា រាប់ទាំងក្រុមចុងភៅផងដែរ។ យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ក្រុមកីឡាជម្រើសជាតិកម្ពុជាបានធ្វើឡើង ដើម្បីសុវត្ថិភាពខ្ពស់ ក្នុងការប្រមូលផ្តុំហ្វឹកហាត់ត្រៀមបង្កើនគុណផលកីឡាកម្រិតខ្ពស់។ បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជា កំពុងត្រៀមការហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ និងការហ្វឹកហាត់តាមប្រភេទកីឡាផ្សេងៗទៀត នៅតាមទីតាំងសុវត្ថិភាពរបស់សហព័ន្ធ នៅក្នុងស្រុក ក៏ដូចជាត្រៀមខ្លួនចេញទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងខែកញ្ញា ឬខែតុលា ឆ្នាំ២០២១។ គោលដៅនៃការប្រមូលផ្តុំហ្វឹកហាត់ទ្រង់ទ្រាយធំ គ្រប់ប្រភេទកីឡាទាំងអស់របស់កម្ពុជា គឺដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១…

  • គុនល្បុក្កតោ មរតកដូនតា កំពុងខិតខំជំរុញការផ្សព្វផ្សាយ ទៅកាន់ឆាកអន្តរជាតិ

    គុនល្បុក្កតោ មរតកដូនតា កំពុងខិតខំជំរុញការផ្សព្វផ្សាយ ទៅកាន់ឆាកអន្តរជាតិ

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាលើកឡើងកាល ក្នុងអំឡុងចុះពិនិត្យវាយតម្លៃ ពហុកីឡដ្ឋានមរតកតេជោ កាលពីពេលថ្មីនេះថា កីឡាគុនល្បុក្កតោ ដែលជាមរតកក្បាច់គុនរបស់បុព្ធបុរសខ្មែរកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងក្របខ័ណ្ឌជាតិ ពិសេស សហព័ន្ធកំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការជម្រុញផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិ។ ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ថា គោលដៅរបស់យើងកន្លងរហូតដល់ឆ្នាំ២០៣០ គឺថាយើងមានមហិច្ឆតាអភិវឌ្ឍន៍ និងអភិរក្សវិស័យកីឡាគុនល្បុក្កតោទៅលើឆាកអន្តរជាតិ ដោយយើងកំពុងបង្កើនគុណភាពគ្រូបង្គោលរបស់កម្ពុជាឱ្យមានសមត្ថភាពឱ្យរឹងមាំសិន ព្រោះថា គ្រូបង្គោលដែលចេញទៅផ្សព្វផ្សាយ និងបង្ហាត់បង្រៀន នៅក្រៅប្រទេស មិនត្រឹមតែចេះក្បាច់គុនរបស់ខ្លួនប៉ុណ្ណោះទេ ពោលត្រូវតែចេះទាំងភាសាអង់គ្លេសឱ្យបានច្បាស់លាស់ផងដែរ។ឯកឧត្តម សង្កាត់ធ្ងន់ថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានកំណត់បង្ហាញថា កីឡា១ប្រភេទដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិត្រូវបានការគាំទ្រចាប់ពី៧៥ ប្រទេសឡើងទៅ។ ដូច្នេះគុនល្បុក្កតោក៏ត្រូវអនុវត្តតាមគោលការណ៍នេះដែរ ដើម្បីទទួលបានការគាំទ្របន្ថែមទៀត នាថ្ងៃអនាគត។ បច្ចុប្បន្ន គុនល្បុក្កតោ ដែលមានក្លឹបហ្វឹកហាត់នៅក្រៅប្រទេសមានត្រឹមតែ៦ប្រទេសប៉ុណ្ណោះ ដោយមិនទាន់ជ្រោតជ្រៀបទូលំទូលាយនៅលើឆាកអន្តរជាតិនៅឡើយទេ។ ប្រសិនបើយើងអាចរៀបចំការប្រកួតគុនល្បុក្កតោជើងឯកពិភពលោក រៀងរាល់ឆ្នាំបាន នោះការអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ នឹងទទួលបានការគាំទ្រជាអន្តរជាតិ ហើយ ត្រូវការរយៈពេល ២០ឆ្នាំទើបមានការទទួលស្គាល់៧៥ប្រទេស ។ ឯកឧត្តមបានបញ្ជាក់ថា “នេះជាមហិច្ឆតានៃគោលដៅរបស់យើង ដែលត្រូវតែខិតខំដើរឱ្យទៅដល់កម្រិតពិភពលោកបែបនេះ ប៉ុន្តែយើងត្រូវរៀបចំឱ្យគុនល្បុក្កតោមានពុម្ព ឬក្បួនខ្នាតស្តង់ដាតែមួយ ដោយមិនមែនត្រឹមតែគោលដៅដាក់បញ្ជូលកីឡាគុនល្បុក្កតោត្រឹមតំបន់អាស៊ាន ជាពិសេសគឺស៊ីហ្គេម ឆ្នាំ២០២៣…