-
ព្រឹត្តិការណ៍រត់ Angkor Ultra-Trail នឹងប្រារព្ធនៅថ្ងៃទី២៤ ខែមករា

ភ្នំពេញ៖ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើកទី៩ ឆ្នាំ២០២៦( 9th Angkor Ultra-Trail 2026)នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ក្នុងព្រឹត្តិការណ៍នេះឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលអ្នកផងបានស្គាល់លោកយ៉ាងច្បាស់តាមរយៈការចូលរួមរត់យ៉ាងសកម្មនៅក្នុងកម្មវិធីរត់ប្រណាំងធំៗកន្លងទៅដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង នោះបានប្រកាសថា លោកនឹងបន្តចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើកទី៩ ឆ្នាំ២០២៦ លើវិញ្ញាសា ១០០គីឡូម៉ែត្រ ដើម្បីបន្តរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ ប្រាប់បណ្ដាញព័ត៌មានAMS កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម បួនហ៊ីង សុធីយ៉ា បានរំលឹកថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិបានរៀបចំឡើង៨លើករួចមកហើយៗ។ឯកឧត្តមធ្លាប់បានចូលរួមរត់ប្រណាំងចំនួន៥លើកក្នុងនេះធ្លាប់រត់លើវិញ្ញាសា ៦៤គីឡូម៉ែត្រ២លើកនិងរត់១០០គីឡូម៉ែត្រចំនួន៣លើក ។ចំណែកឆ្នាំ២០២៦នេះឯកឧត្តមនឹងបន្តរត់វិញ្ញាសា១០០គីឡូម៉ែត្រម្តងទៀតជាលើកទី៤។ខណៈនេះឯកឧត្តមបានចុះឈ្មោះរត់ចម្ងាយ១០០ គីឡូម៉ែត្ររួចហើយដែរ។ ចំពោះការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ឯកឧត្តមធ្លាប់បានធ្វើឡើងចំនួន២លើករួចហើយ គឺនៅឆ្នាំ២០២៤និងឆ្នាំ២០២៥ ដោយប្រមូលបានថវិកាសរុបចំនួន ២០.១៦៨ ដុល្លារអាម៉េរិក។ដោយឡែកឆ្នាំនេះ ឯកឧត្តម បួនហ៊ីង សុធីយ៉ា មិនរំពឹងខ្ពស់ពេកទេ ពីព្រោះសប្បុរសនិងអ្នកចូលរួមត្រូវជួយទៅច្រើនទិសដៅ ដូចជាជួយដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកជាដើម។ ដូច្នេះការបរិច្ចាគថវិការបស់បងប្អូនក្នុងក្រុម KKRC ប្រហែលមិនអាចលើស ឬប្រហាក់ប្រហែលនឹងឆ្នាំ២០២៥កន្លងទៅនោះទេ ប៉ុន្តែប្រសិនបើបានប្រហាក់ប្រហែលនឹងឆ្នាំមុន ក៏ល្អដែរ ដើម្បីបន្តបេសកកម្មជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ…
-
សារៈសំខាន់នៃការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុមហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក 1xBet ឆ្លើយសំណួរជាច្រើនអំពីប្រដាល់ Lethwei ផ្នែកទស្សនវិជ្ជានៃសិល្បៈក្បាច់គុន តួនាទីនៃប្រពៃណីក្នុងការតម្រង់ផ្លូវអនាគតកីឡា និងការទម្លាយពេលវេលានៃការត្រលប់មកវិញរបស់គាត់។ ការប្រថុយប្រថានជាមូលដ្ឋាននៃភាពរីកចម្រើន តើភាពប្រថុយប្រថានមានន័យយ៉ាងណាសម្រាប់អ្នកទាំងក្នុង និងក្រៅសង្វៀន? ការប្រថុយប្រថានគឺជាដើមទុននៃការចូលរួមប្រសិនបើអ្នកចង់បានអ្វីមួយដែលពិតប្រាកដ។ នៅក្នុងសង្វៀន វាគឺជាឆន្ទៈក្នុងការឈរតតាំងចំពោះមុខបុរសម្នាក់ទៀតជាមួយនឹងកណ្តាប់ដៃទទេដោយដឹងថាអ្នកនឹងត្រូវស្រក់ឈាម ដឹងថាវានឹងមានការឈឺចាប់ ប៉ុន្តែទុកចិត្តចុះអ្នកអាចនឹងឈ្នះ ឬដើរចេញជាមួយមេរៀនថ្មី។ នៅក្រៅសង្វៀនការប្រថុយប្រថានគឺជាការនិយាយថាបាទទៅកាន់អ្វីមួយដែលបន្លាចអ្នកដូចជាការផ្លាស់ទីលំនៅពីប្រទេសមួយ ការចាប់ផ្តើមអាជីវកម្ម ឬចូលរួមក្នុងគម្រោងអ្វីមួយដែលពុំមានការសន្យាថានឹងជោគជ័យ។ បើពុំមានការប្រថុយប្រថាន អ្នកនឹងមានសុវត្ថិភាព ប៉ុន្តែអ្នកក៏នឹងនៅតែមិនរីកចម្រើន។ ការប្រថុយប្រថានខ្លាំង រង្វាន់ក៏ធំ។ តើអ្នកសិល្បៈក្បាច់គុនអាចរីកចម្រើនដោយពុំចាំបាច់ទទួលយកភាពប្រថុយប្រថានដែរឬទេ? មិនអាចទៅរួចទេ! គ្មានការប្រថុយប្រថាន គ្មានការរីកចម្រើន។ ភាពរីកចម្រើនកើតឡើងនៅពេលដែលអ្នកដាក់ខ្លួនឯងទៅក្នុងស្ថានភាពមួយដែលអ្នកអាចចាញ់។ រាល់ការប្រកួតថ្មីៗ និងរាល់គូប្រកួតថ្មីៗគឺជាការប្រថុយប្រថាន។ បើពុំមានទាំងអស់នេះទេ អ្នកគ្រាន់តែហាត់ប្រាណធម្មតា ឬរាំរបាំបាឡា មិនមែនក្បាច់គុននោះទេ។ ការប្រថុយប្រថានដ៏ធំនៃអាជីពរបស់ខ្ញុំតែងតែផ្តល់ឱ្យខ្ញុំនូវការវិវត្តខ្លួនដ៏អស្ចារ្យ។ តើអ្នកបែងចែករវាងការប្រថុយប្រថានដែលអាចគណនា និងការដកពិសោធន៍ដែលច្របូកច្របល់នៅក្នុងការហ្វឹកហាត់ ឬការប្រកួតដោយរបៀបណា? ការប្រថុយប្រថានដែលគណនាបានមានចេតនានៅពីក្រោយវា។ អ្នកដឹងថាអ្នកបានហ្វឹកហាត់ខ្លាំងក្លា ហើយអ្នកអាចផ្តួលគូប្រកួតរបស់អ្នក។ អ្នកដឹងហេតុផលដែលអ្នកកំពុងធ្វើវា និងលទ្ធផលអ្វីដែលអ្នកកំពុងប្រមាញ់យក។ ការដកពិសោធន៍ដែលច្របូកច្របល់ គឺគ្រាន់តែជាការគប់របស់ផ្សេងៗទៅលើជញ្ជាំងដើម្បីមើលថាមានអ្វីជាប់ខ្លះឬអត់។ ក្នុងការប្រកួត ការប្រថុយប្រថានដែលបានគណនាគឺជាប្តូរជំហរពីព្រោះអ្នកមើលឃើញចន្លោះប្រហោង។ ភាពច្របូកច្របល់កំពុងវិលគ្រាន់តែដើម្បីបង្វែរតែប៉ុណ្ណោះ។ ការប្រថុយប្រថានដែលត្រឹមត្រូវធ្វើឱ្យអ្នកគ្រោះថ្នាក់ ហើយបើមិនត្រឹមត្រូវវានឹងធ្វើឱ្យអ្នកអស់សង្ឈឹម និងរងបរាជ័យ។ ភាពភ័យខ្លាចជាអ្នកកំណត់ថាអ្វីដែលសំខាន់ តើអ្នករៀនក្នុងការមើលភាពភ័យខ្លាចគឺជាធនធានជាជាងឧបសគ្គដោយរបៀបណា? ខ្ញុំឈប់កុហកខ្លូនឯងអំពីភាពភ័យខ្លាច។ គ្រប់គ្នាទទួលអារម្មណ៍ដឹងពីវា ហើយវាជារឿងធម្មតា និងកាន់តែសំខាន់។ ភាពខុសគ្នាគឺថាអ្នករត់គេចពីវា ឬក៏ជំនះវា។ ជាអ្នកប្រយុទ្ធម្នាក់ត្រូវដឹងពីអារម្មណ៍ភ័យខ្លាចពីព្រោះភាពភ័យខ្លាចសំលៀងញ្ញាណរបស់អ្នក។ នៅពេលខ្ញុំភ័យខ្លាច ខ្ញុំមានអារម្មណ៍ដូចជាសត្វដែលទ័លច្រកនៅនឹងជ្រុងមួយ ហើយវាធ្វើឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដែលកាន់តែខ្លាំងក្លា។ តើមេរៀនអ្វីដែលអ្នកប្រយុទ្ធសម័យទំនើបនេះអាចរៀនសូត្របានពីភាពភ័យខ្លាចរបស់ពួកគេ? ប្រសិនបើអ្វីមួយបន្លាចអ្នក ច្បាស់ណាស់ថាវាជាអ្វីដែលអ្នកត្រូវតែប្រឈមមុខ។ ភាពភ័យខ្លាចគឺដូចជាត្រីវិស័យចឹង ដែលវាចង្អុលទៅកាន់ការប្រកួតដែលអ្នកត្រូវតតាំង។ ប្រសិនបើអ្នកមើលរំលងវា អ្នកនឹងនៅតែមនុស្សធម្មតាម្នាក់។ នេះជាប្រយោគដែលខ្ញុំចូលចិត្ត៖ “អភូតហេតុកើតឡើងតែនៅក្រៅតំបន់ស្រណុកសុខស្រួលប៉ុណ្ណោះ”។ ខ្ញុំតែងតែរំលឹកខ្លួនឯងថាភាពអស្ចារ្យត្រូវបានបង្កើតឡើងដោយសម្ពាធ ដែលវាដូចទៅនឹងគ្រាប់ពេជ្រដែរ។ តើអ្នកមានទម្លាប់ឬការអនុវត្តអ្វីមួយដែលជួយអ្នកបំលែងភាពភ័យខ្លាចទៅជាការលើកទឹកចិត្តដែរឬទេ? ពិតណាស់ ខ្ញុំមាន។ ខ្ញុំដកដង្ហើមវែងៗ ខ្ញុំដើរ ខ្ញុំស្រមៃមើល។ ខ្ញុំជឿជាក់ទៅលើសកម្មភាពសាមញ្ញៗ និងមានប្រយោជន៍ទាំងអស់នេះ ប៉ុន្តែខ្ញុំមិនជឿលើអបិយជំនឿនោះទេ។ អបិយជំនឿគឺសម្រាប់តែអ្នកប្រយុទ្ធដែលមានស្មារតីខ្សោយដែលពឹងទៅលើសំណាង។ ខ្ញុំជឿជាក់ទៅលើការខិតខំហ្វឹកហាត់ ការរៀបចំខ្លួន ដែលបំលែងទៅជាលទ្ធផលដែលខ្ញុំចង់បាន។ ខ្ញុំមានទម្លាប់មួយដែលខ្ញុំធ្វើច្រើនឆ្នាំមកហើយ ដែលនៅមុនការប្រកួតខ្ញុំតែងតែស្រែកអោយលឺៗខ្លាំងៗតាមតែខ្ញុំអាចធ្វើបានដូចជាសត្វកំណាចនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ វានឹងដាស់សារធាតុសត្វកំណាចក្នុងខ្លួនរបស់ខ្ញុំ។ វាជាពេលវេលាដ៏រំជួលចិត្តមួយដែលធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។ សមតុល្យរវាងភាពក្លាហាន និងភាពធ្វេសប្រហែស តើខ្សែបន្ទាត់រវាងអ្នកចម្បាំងដែលប្រថុយប្រថានដើម្បីគោលបំណងមួយ និងអ្នកដែលធ្វើវាគ្រាន់តែដើម្បីតែការសម្ដែងប៉ុណ្ណោះនៅឯណា? ភាពខុសគ្នាគឺអាស្រ័យទៅលើចេតនា។ ប្រសិនបើការប្រថុយប្រថានមួយជួយឱ្យអ្នកខិតជិតទៅរកជ័យជំនះ វាគឺជាភាពក្លាហាន។ ប្រសិនបើអ្នកធ្វើវាដោយសារតែអ្នកចង់បានវីដេអូឡូយៗនៅលើ Instagram វាគឺជាការខ្ចះខ្ចាយ។ ទស្សនិកជនប្រហែលជាមើលមិនឃើញភាពខុសគ្នាទេ ប៉ុន្តែអ្នកប្រយុទ្ធតែងតែមើលដឹង។ តើមានពេលណាខ្លះក្នុងអាជីពរបស់អ្នកដែលអ្នកដឹងថាការប្រថុយប្រថានជាទូទៅមិនសាកសមនឹងតម្លៃរបស់វាដែរឬទេ? ទេ ខ្ញុំមិនចាំទេ។ ខ្ញុំមិនដែលបធិសេធគូប្រជែងដែលសាកសមនោះទេ។ ខ្ញុំមិនខ្វល់ថាពួកគេគួរឱ្យខ្លាចប៉ុណ្ណា ឬមានបទពិសោធន៍ប៉ុណ្ណានោះទេ ខ្ញុំតែងតែត្រៀមខ្លួនរួចស្រេចជានិច្ច។ ខ្ញុំធ្លាប់ប្រកួតជាមួយជើងឯកដែលធ្លាប់ប្រកួត 150 ប្រកួតទាំងដែលខ្ញុំធ្លាប់ប្រកួតត្រឹមតែ 15 ប្រកួតប៉ុណ្ណោះ។ ខ្ញុំប្រកួតមិនត្រឹមតែនៅក្នុងប្រទេសនោះទេ ប៉ុន្តែនៅជុំវិញពិភពលោក។ រាល់ការប្រថុយប្រថានទាំងអស់បានសំលៀងឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដូចសព្វថ្ងៃ។ ខ្ញុំមិនចង់កែប្រែសាច់រឿងនៃផ្នែកណាមួយក្នុងដំណើររបស់ខ្ញុំនោះទេ។ តើអ្នកប្រយុទ្ធអាចរក្សាភាពរំភើបដោយមិនពឹងផ្អែកទៅលើស្នៀតគ្រោះថ្នាក់ដោយរបៀបណា? ដោយភាពស្ទាត់ជំនាញដល់កំពូលនៃមូលដ្ឋានគ្រឹះដែលធ្វើឱ្យបច្ចេកទេសសាមញ្ញៗក៏មើលទៅមានគ្រោះថ្នាក់។ ការបុកក្បាល ឬវាយកែងដ៏ស្អាតមួយ គឺបានផលជាងចលនាផ្សេងៗដែលធ្វើឱ្យអ្នកបើកចំហរទៅទៀត។ ជាអ្នកប្រយុទ្ធម្នាក់មិនត្រូវទ្រឹស្តីទេ តែត្រូវការប្រសិទ្ធភាព។ ប្រពៃណី និងសកលភាវូបនីយកម្ម តើប្រដាល់ Lethwei អាចរក្សាទម្រង់ដើមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងពាណិជ្ជកម្មដែរឬទេ? វាអាចធ្វើទៅបានប្រសិនបើយើងការពារខ្លឹមសាររបស់វា។ ការវាយបុកក្បាល វាយដៃទទេ ពិធីបែបប្រពៃណី របាំជ័យជំនះ នោះហើយជាអ្វីដែលហៅថាប្រដាល់ Lethwei។ អ្នកអាចធ្វើទំនើបកម្មផលិតកម្ម ការផ្សាយ និងការធ្វើទីផ្សារ ប៉ុន្តែបើអ្នកដកខ្លឹមសារទាំងនេះចេញ ដួងព្រលឹងរបស់វានឹងត្រូវស្លាប់។ ដូច្នេះហើយទើបខ្ញុំប្តេជ្ញាក្នុងការអភិរក្សប្រពៃណី។ នៅមានតែប្រដាល់ Lethwei តែប៉ុណ្ណោះដែលជាកីឡាអាជីពដែលនៅអនុញ្ញាតឱ្យវាយបុកក្បាល។ តើក្បួនច្បាប់ ឬទម្រង់ពិធីដែលសម្គាល់អត្តសញ្ញាណពិតនៃប្រដាល់ Lethwei? និយាយដោយស្មោះត្រង់ទៅគឺទាំងពីរ។ ក្បួនច្បាប់គឺមានតែមួយគ្មានពីរ ហើយពិតជាពិសេសអស្ចារ្យ។ ទម្រង់ពិធីក៏សំខាន់ដែរ ប៉ុន្តែក្បួនច្បាប់គឺជាមូលដ្ឋានគ្រឹះនៃវា។ សម្រាប់ខ្ញុំផ្ទាល់ វាមិនអាចបំបែកពីគ្នាបានទេ។ ការបើកឱ្យវាយបុកក្បាល និងទម្រង់ពិធីមុនការប្រកួត គឺជាអ្វីដែលធ្វើឱ្យខ្ញុំជាប់ចិត្តជាមួយកីឡាមួយនេះ។ តើប្រទេសណាខ្លះដែលបើកចំហរបំផុតក្នុងការទទួលយកសិល្បៈក្បាច់គុនបូព៌ា? ប្រទេសជាច្រើននៅតំបន់អឺរ៉ុបដូចជា ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវ៉ាគី និងចក្រភពអង់គ្លេស ជាប្រទេសដែលខ្ញុំធ្វើសិក្ខាសាលារាប់មិនអស់ទូទាំងតំបន់អឺរ៉ុប និងបង្រៀនសិស្សជាច្រើនពាន់នាក់។ សហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសក្តានុពលបំផុតសម្រាប់ប្រដាល់ Lethwei ដែលវាមានអ្នកគាំទ្រយ៉ាងខ្លាំងក្លា។ ពួកគេគោរពក្បួនច្បាប់ដ៏តឹងរ៉ឹង ហើយពួកគេមិនត្រូវការឱ្យវាមានការបន្ធូរបន្ថយសម្រាប់ពួកគេនោះទេ។ ប្រដាល់ Lethwei ជាការប្រឈមសម្រាប់អនាគត តើប្រដាល់ Lethwei អាចរីកចម្រើនទៅជាវិញ្ញាសាសកលដែលមានកម្រិតស្មើគុនចម្រុះ ឬប្រដាល់សកលដែរឬទេ? វាអាចនឹងទៅរួច ប្រសិនបើវាអាចរក្សាទម្រង់ពិតរបស់វា។ ប្រដាល់ Lethwei មិនចាំបាច់ធ្វើត្រាប់តាមគុនចម្រុះ ឬប្រដាល់សកលនោះទេ។ វាត្រូវការតែទម្រង់ដើមរបស់វាដែលជារសជាតិនៃការប្រយុទ្ធបែបឆៅៗ។ វាត្រូវតែរក្សាទម្រង់ដើមរបស់វាដែលជាសិល្បៈក្បាច់គុនដែលសាហាវជាងគេនៅក្នុងលោក។ ដើម្បីបន្តរីកចម្រើន ប្រដាល់ Lethwei…
-
កម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាជិះសេះ ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ដោយមាន ៨ប្រទេសចូលរួម

(ភ្នំពេញ)៖ សហព័ន្ធកម្ពុជា បង្ហាត់ជិះសេះ បានទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាជិះសេះលើពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២១ឆ្នាំ (SEA Youth Cup) លើកទី៣ ឆ្នាំ២០២៥ ដោយមានអត្តពលិក ៨ប្រទេសចូលរួម ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា នៅទីលានក្លិបជិះសេះ Genius resort រាជធានីភ្នំពេញ ។ លោក សាត សាវីត គ្រូបង្វឹកក្រុមជម្រើសជាតិថ្នាល កីឡាជិះសេះកម្ពុជា និងជាគ្រូបង្វឹកប្រចាំក្លិប Genius resort បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធ បានទទួលការគាំទ្រពីអន្ដរជាតិ ក៏ដូចជាដៃគូ ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង ហើយមានប្រទេសជាច្រើនចូលរួម រួមមានក្រុមកីឡាជិះសេះឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ចិន ហុងកុង និងម្ចាស់ផ្ទះកម្ពុជា ។ លោកថា ព្រឹត្តិការណ៍នេះ គឺជាកម្មវិធីដ៏ល្អ ដែលបញ្ជាក់ថា សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិ ហើយក៏ជាបទពិសោធន៍ដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា…
-
កីឡាករការិនីវ័យក្មេង គុនខ្មែរនៅបារ៉ែន មានមេដាយក្នុងដៃខ្លះៗហើយ បន្ទាប់ពីប្រកួតយប់ថ្ងៃទី២៤ ខែតុលា

(ភ្នំពេញ)៖ កីឡាការិនីគុនខ្មែរ អ៊ុ ស្រីពេញ បានយកឈ្នះកីឡាការិនីអ៊ីរ៉ង់ នៅវគ្គ៨នាក់ និងកីឡាករគុនខ្មែរ ធន ចន្ធូ បានឆ្លងផុតវគ្គ៨នាក់ ដោយពួកគេទាំងពីរនាក់បានឡើងប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះនៃការប្រកួតកីឡាយុវជនអាស៊ី (3rd Asian Youth Games) លើកទី៣ ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន។ កីឡាការិនី អ៊ុ ស្រីពេញ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះកីឡាការិនីអ៊ីរ៉ង់ TAGHIPOORHEIDARI Hananeh ដោយពិន្ទុ ៣០ ទល់ ២៧ ក្នុងវិញ្ញាសានារី -៥១គ.ក្រ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ កីឡាការិនីកម្ពុជា អ៊ុ ស្រីពេញ នឹងត្រូវប្រកួតជាមួយកីឡាការិនីហ្វីលីពីន BITUIN Iyeshia Blair នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែតុលានេះ។ កីឡាការិនីហ្វីលីពីន BITUIN Iyeshia Blair បានយកឈ្នះកីឡាការិនីអាហ្វហ្គានីស្ថាន MUZAFARI…
-
មន្រ្តីជានខ្ពស់ NOCC និងក្រសួងអប់រំយុវជន និងកីឡា បន្តចេញដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីនៅបារ៉ែន

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមដំណើរ ដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា តំណាងឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំក្រុមគ្រូពេទ្យ និង មន្រ្តីរដ្ឋបាល ធ្វើដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាចក្របារ៉ែន នាយប់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ឱ្យដឹងថា នេះគឺជាពេលវេលាចេញដំណើរជាបន្ដបន្ទាត់របស់ប្រតិភូ និងក្រុមអត្តពលិកកម្ពុជា ជាក់ស្ដែងនៅរាត្រីថ្ងៃអាទិត្យនេះ ឯកឧត្ដម ថោង ខុន បានដឹកនាំគណៈប្រតិភូ រួមទាំងថ្នាក់ដឹកនាំក្រសួងអប់រំ ធ្វើដំណើរទៅប្រទេសបារ៉ែន ស្របពេលនាយបេសកកម្ម និងអត្តពលិកកីឡាមួយចំនួន ក៏បានធ្វើដំណើរដល់មុន កាលពីថ្មីៗ ហើយក៏បានចាប់ផ្ដើមការប្រកួតជាបណ្ដើរៗ ដូចជាកីឡាបញ្ចស៊ីឡាត់ ដែលបានធ្វើការប្រកួតមុនគេនៅថ្ងៃអាទិត្យនេះ ហើយកីឡាខ្លះទៀត នឹងត្រូវចេញដំណើរជាបន្ដបន្ទាប់ ទៅតាមកាលបរិច្ឆេទប្រកួតកីឡានីមួយៗ ដែលម្ចាស់ផ្ទះបានកំណត់ទៅ ២ថ្ងៃមុនការប្រកួត។ បន្ថែមលើនេះ…
-
ព្រឹត្តិការណ៍វាយកូនគោល Vattanac Legends Championshipនឹងបង្ហាញអំពីប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ

(ភ្នំពេញ)៖ ក្រុមហ៊ុនវឌ្ឍនៈ គ្រុប នឹងរៀបចំការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោក ដែលព្រឹត្តិការណ៍ការប្រកួតនេះមានឈ្មោះថា Vattanac Legends Championship ដែលដំណើរការប្រកួត ចាប់ពីថ្ងៃទី ១៩ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនគោលលំដាប់អន្តរជាតិធំជាងគេក្នុងប្រទេសកម្ពុជាគឺ វឌ្ឍនៈ ហ្គោល រីសត ។ បើតាមការបញ្ជាក់ ពី លោក James Durkin នាយកទីលានកីឡាវាយកូនគោលវឌ្ឍនៈហ្គោលរីសត បានគូបញ្ជាក់ថា ការនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ មកកាន់ប្រទេសកម្ពុជា មិនមែនត្រឹមតែនាំកីឡានោះទេ ពោលគឺយើងនាំឱ្យពិភពលោកស្គាល់អ្វីទៅជាប្រទេសកម្ពុជាយើងនិងស្គាល់អំពីវប្បធម៌របស់កម្ពុជាផងដែរ។ហើយអ្វីដែលជាចំណុចពិសេសនោះ គឺយើងអាចលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយបានស្គាល់អ្វីទៅជាកីឡាកូនគោល ហើយកីឡាកូនគោលគេលេងបែបណា។ តាមរយៈការចូលរួមទស្សនាការប្រកួតដែលមានកីឡាករកូនគោលល្បីៗដែលធ្លាប់ជាកីឡាករវាយកូនគោលជើងខ្លាំងនៅលើពិភពលោក។ ពាក់ព័ន្ធនឹងការនាំយកព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជាជាលើកដំបូងនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈ បានលើកឡើងថា ព្រឹត្តិការណ៍ជើងឯកនេះគឺជាការប្រកួតកីឡាពិភពលោកដ៏ធំមួយ ដែលបើកទំព័រថ្មីសម្រាប់ជាតិយើង និងបង្ហាញអំពីប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាលំដាប់ពិភពលោក។ វាថែមទាំងជានិមិត្តរូបនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់កម្ពុជាផងដែរ។ តាមរយៈព្រឹត្តិការណ៍បែបនេះ យើងបានបង្ហាញពីភាពរីកចម្រើនរបស់យើង ហើយក៏បានបង្ហាញថាកីឡាអាចពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រទេសនិងប្រទេសផងដែរ។កម្ពុជាគឺជាប្រទេសដែលឲ្យតម្លៃទៅលើសន្តិភាព និងមិត្តភាព។ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជើងឯកនេះសង្ឃឹមថានឹងណែនាំប្រជាជនខ្មែរបានស្គាល់ពីកីឡាវាយកូនហ្គោលឲ្យបានកាន់តែច្រើន ព្រមទាំងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយឲ្យចូលចិត្តលេងកីឡានេះប្រកបដោយមោទនភាព។…
-
សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ រៀបចំការប្រកួតកីឡាជិះសេះ រកជើងឯក ត្រៀមចូលរួមការប្រកួតលក្ខណៈអន្តរជាតិ នាពេលខាងមុខ

(ភ្នំពេញ)៖ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានសហការជាមួយ Genius Resort បានរៀបចំការប្រកួតកីឡាជិះសេះ លើ ២កម្មវិធីធំៗ គឺ FEI World Challenge និង FEI Derby ដោយមានកីឡាករជាតិប្រហែលជា ១០នាក់ បានចូលរួម ប្រកួតលើវិញាសា ៧០សង់ទីម៉ែត្រ, ៨០សង់ទីម៉ែត្រ, ៩០សង់ទីម៉ែត្រ, ១០០សង់ទីម៉ែត្រ, ១១០សង់ទីម៉ែត្រ , ១២០សង់ទីម៉ែត្រ និង ១៣០សង់ទីម៉ែត្រ ដើម្បីចម្រាញ់រកជើងឯក យកទៅប្រកួតលក្ខណៈអអន្តរជាតិ ផ្សេងទៀតដូចជា៖ ស៊ីហ្គេម និងកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតប្រជែង អន្តរជាតិនៅចុងខែតុលា និងដើមខែវិច្ឆិកាខាងមុខនេះ ។ អ្នកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការនៃសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងជាកីឡា ការិនីជិះសេះ ១រូបផងដែរនោះ បានឱ្យដឹងថា សម្រាប់ការ ប្រកួតដែលបាន ធ្វើឡើង នាថ្ងៃទី១១ និង១២ ខែតុលា ឆ្នាំ៣០២៥ សហព័ន្ធកម្ពុជា បង្ហាត់ជិះសេះ…
-
ជើងឯកថ្នាក់ជាតិសូហ្វតិន្នីសប្រចាំឆ្នាំ២០២៥ បញ្ចូលវិញ្ញាសាក្រុមចម្រុះបុរស-នារីជាលើកដំបូង ដើម្បីបន្សាំសម្រាប់ការប្រកួតអន្តរជាតិ

(ភ្នំពេញ)៖ លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានគូសបញ្ជក់ថា ការប្រកួតកីឡាសហ្វតិន្និសជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២៥នេះ សហព័ន្ធបានដាក់វិញ្ញាសាប្រកួតចំនួន១១ ដើម្បីឱ្យកីឡាករកីឡាការិនីប្រកួតប្រជែងរយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែ តុលា ទើបបញ្ចប់ការប្រកួតជាផ្លូវការ។ លោកថា វិញ្ញាសា១១ដែលដាក់ឱ្យប្រកួតប្រជែងនេះ រួមមាន៖ វិញ្ញាសាវាយឯកត្តជនបុរស វាយឯកត្តជននារី វាយគូបុរស អក្សរ-កវាយគូបុរស អក្សរ-ខ វាយគូនារី វាយគូចម្រុះបុរស-នារី ឯកត្តជនយុវជន ឯកត្តជនយុវនារីក្រុមបុរស ក្រុមនារី និងក្រុមចម្រុះបុរស-នារី។ លោកស្រី អគ្គលេខាធិការរង បានរំលេចថា ក្នុងចំណោម១១វិញ្ញសានេះ .វិញ្ញាសាប្រកួតជាក្រុមចម្រុះបុរសនិងនារី គឺជាវិញ្ញាសាថ្មីដែលទើបដាក់បញ្ចូលជាឆ្នាំដំបូល បន្ទាប់ពីមើលឃើញថា ជាវិញ្ញាសាដែលមានសក្កានុពលសម្រាប់ក្រុមកីឡាសហ្វតិន្នីសកម្ពុជាក្នុងការត្រៀមលក្ខណៈដើម្បីប្រជែងដណ្តើមមេដាយក្នុងការប្រកួតកម្រិតអន្តរជាតិ។ ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី០៩ ឆ្នាំ២០២៥នេះ ដំណើរការប្រកួតរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៥ ដែលមានក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ចូលរួមសរុបចំនួន០៥ ដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបប្រតិភូ គ្រួបង្វឹកចំនួន៩១រូប។…
-
ការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ ជាការចម្រាញ់យកកីឡាករល្អៗចូលរួមជើងឯកពិភពលោក

(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាច ធិច ឆ្នាំ២០២៥ ដែលដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ត្រូវបានវាយតម្លៃថា ទទួលបានជោគជ័យទាំងបច្ចេកទេស និងចំនួនក្លឹបកាន់តែកើនឡើង។ការវាយតម្លៃនេះ ជាការបញ្ជាក់របស់ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងពិធីបិទការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ នៅសាលដំបូងទូល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្តម អ៊ូ រតនា បានរំលេចថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យកីឡានៅកម្ពុជាបានឈានដល់ចំណុចខ្ពស់ដែលធ្វើឱ្យបណ្តាប្រទេសនៅអាស៊ានមានការកោតសរសើរយ៉ាងខ្លាំង។ សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខរបស់កីឡាករ កីឡាការិនីយើង។ ជាមួយគ្នានោះ ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ទៀតថា ការប្រកួតឆ្នាំនេះ គឺមានការខុសប្លែកពីឆ្នាំមុនដោយយើងបានរៀបចំការប្រកួតជាពីរកម្រិត គឺកម្រិតក្រោម១៨ឆ្នាំ និងកម្រិត១៨ឆ្នាំឡើង។ អ្វីដែលសហព័ន្ធកំពុងធ្វើនេះ គឺសហព័ន្ធកំពុងតែសំឡឹងមើលថាយុវជនរបស់យើងដែលជាថ្នាលដែលយើងខំបណ្ដុះបណ្ដាលរយៈ៤ឆ្នាំមកនេះ ។ ថាតើកម្រិតរបស់គាត់រីកចម្រើបានប៉ុណ្ណា ដើម្បីងាយស្រួលបញ្រ្ជៀបគាត់នៅក្នុងឈុតធំក្នុងការត្រៀមទៅប្រកួតនៅអន្ដរជាតិផ្សេងៗ។ ការប្រកួតនេះ ធ្វើឡើងដើម្បីពិនិត្យ និងចម្រាញ់យកនូវអត្តពលិកដែលល្អសម្រាប់ត្រៀមចេញទៅប្រកួតពិភពលោកនៅខែ១១ នេះ ពីព្រោះកម្ពុជាបានចុះឈ្មោះប្រកួតកីឡាជើងឯកវ៉ូវីណាមពិភពលោកលើកទី៨…
-
ខួបលើកទី ៣០ នៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត អ្នកចូលរួមអាចនឹងមានកំណើនច្រើនទ្វេដង

អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត អ្នកចូលរួមអាចនឹងមានកំណើនច្រើនទ្វេដង (ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ស្តីអំពី ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ដែលធ្វើឡើងនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែង លើកឡើងថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំ២០២៥ ដែលជាខួបគម្រប់ ៣០ឆ្នាំ អ្នកចូលរួមរត់ទាំងភ្ញៀវជាតិនិងអន្តរជាតិអាចនឹងកើនឡើងទ្វេដង។ខណៈការចុះឈ្មោះគិតត្រឹមថ្ងៃទី០៣ ខែ តុលា មានចំនួនជិត ១ម៉ឺននាក់បាត់ទៅហើយ។ ហើយព្រឹត្តិការណ៍មួយនេះ កាលពីឆ្នាំ២០២៤កន្លងទៅ ដោយមានវត្តមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចូលរួមជាលើកដំបូងមានអ្នកចូលរួមមានរហូតជាងម៉ឺននាក់ឯណោះ។ អគ្គលេខាធិការ NOCCខាងលើ បានរំលឹកទៀតថា ព្រឹត្តិការណ៍ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរខួបលើកទី៣០នេះ វត្តមាននាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត ចូលរួមរត់លើវិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រ ដោយឆ្នាំមុនសម្តេចរត់តែចម្ងាយ៥គីឡូម៉ែត្រប៉ុណ្ណោះ។ អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍រត់មួយនេះ គណៈកម្មការនឹងមានការរឹតបន្តឹងយន្តការដឹកនាំកាន់តែច្បាស់លាស់ ដើម្បីសុខសុវត្ថិភាព និងទំនុកចិត្តការចូលរួមរបស់ភ្ញៀវកាន់តែមានភាពកក់ក្តៅផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ក្នុងចំណោមភ្ញៀវចុះឈ្មោះចូលរួមជិត១ម៉ឺននាក់ ឃើញថា មានភ្ញៀវអន្តរជាតិមានចំនួន…