-
តស់!ធីមយើងដាក់ពាក្យចូលរួមប្រកួតទាញព្រ័ត្រលើកស្ទួយកីឡាអត្តសញ្ញាណជាតិ

(ភ្នំពេញ)៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានចេញសេចក្តីប្រកាសជូនដំណឹងជូនដល់សមាគមនកីឡាទាញព្រ័ត្រក្រសួង ស្ថាប័ន រាជធានី-ខេត្ត ជ្រាបថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងរៀបចំការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែ ធ្នូឆ្នាំ២០២៥ នៅទីតាំងទីលានតេជោ (ពយតាមូង)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោក ចាប រតនា អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានមានប្រសាសន៍ឱ្យដឹងដែរថា ការប្រកួតថ្នាក់ក្នុងឆ្នាំ២០២៥នេះ សហព័ន្ធបានរៀបចំលើ៤វិញ្ញាសាស្មើ៤ប្រភេទទម្ងន់បុរសនិងនារី មានដូចជា៖ ១.បុរសវិញ្ញាសាប្រកួត៨នាក់ទល់៨នាក់ទម្ងន់៦០០គីឡូក្រាម. ២.នារីវិញ្ញាសាប្រកួត៨នាក់ទល់៨នាក់ទម្ងន់៥០០គីឡូក្រាម. ៣.បុរសវិញ្ញាសាប្រកួត៤នាក់ទល់៤នាក់ ទម្ងន់៣០០គីឡូក្រាម.៤.នារីវិញ្ញាសាប្រកួត៤នាក់ទល់៤នាក់ ទម្ងន់២៥០គីឡូក្រាម។ អគ្គលេខាធិការ ខាងលើបានគូសបញ្ជាក់ទៀតថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមថវិកាឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡានេះ បានធ្វើឡើង មានគោលបំណងធំៗចំនួន៤ដូចជា៖ (១) ដើម្បីចូលរួមថែរក្សា និងអភិរក្ស ល្បែងទាញព្រ័ត្រ ដែលជាល្បែងដ៏មានប្រជាប្រិយភាពនិង មានទំនាក់ទំនងនឹងវប្បធម៌ ប្រពៃណីខ្មែរតាំងពីបុរាណកាលមក (២) ដើម្បីអភិវឌ្ឍន៍ពីល្បែងកីឡាទាញព្រ័ត្រ ទៅជាការរៀបចំការប្រកួតលក្ខណៈជ្រើសរើសជើងឯកថ្នាក់ជាតិ និងជ្រើសជើងឯកកម្រិតអាស៊ាន អាស៊ី និងពិភពលោក និងប្រែក្លាយទៅជាកីឡាដែលមានសក្តានុពលតំណាងជាតិលើឆាកអន្តរជាតិ (៣) ជ្រើសរើសក្រុម និងកីឡាករ កីឡាការិនី ដែលមានសមត្ថភាពល្អៗ និងឆ្នើម សម្រាប់ត្រៀមចូលរួមការប្រកួតលក្ខណៈ…
-
ព្រឹត្តិការណ៍កីឡាអូឡាំពិកកុមារបង្កើតឡើងនៅកម្ពុជា ជាការបញ្ជ្រាបចលនាអូឡាំពិកដែលធ្វើឱ្យកុមារស្គាល់វិន័យ

(ភ្នំពេញ)៖ កម្ពុជាបានប្រកាសរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកជាលើកដំបូងនៅថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍កីឡាអូឡាំពិកកុមារដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំកកម្ពុជានេះ ក្នុងគោលដៅគោរពនូវគោលការណ៍ចលនាអូឡាំពិកអន្តរជាតិដែលកំពុងជំរុញឱ្យអូឡាំពិកប្រទេសនីមួយៗធ្វើការផ្សព្វផ្សាយនិងជំរុញអំពីឧត្តមគតិ និងគុណតម្លៃអូឡាំពិកដល់កុមារ។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍អូឡាំពិកកុមារ ដែលកម្ពុជាយើងបង្កើតឡើងជាលើកដំបូងនេះ មានគោលដៅបញ្ជ្រាបបំផុសចលនាកីឡាអូឡាំពិកដល់កុមារ ដែលជាផ្នែកមួយជួយជំរុញឱ្យកុមារមានវិន័យ ចេះបង្កើតមិត្តភាព មានទំនាក់ទំនងល្អ និងមានភាពក្លាហាន។ កុមារក៏នឹងមានឆន្ទៈ ចេះប្រឹងប្រែងដោយខ្លួនឯង សម្រេចចិត្តខ្លួនឯង។មានន័យថា កុមារយល់ដឹងពីគុណតម្លៃទាំងអស់នេះ កុមារមានគុណតម្លៃចេះគោរពនៅក្នុងសង្គមបានល្អ។ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ព្រឹត្តិការណ៍កីឡាអូឡាំពិកកុមារនេះ គឺជាផ្នែកមួយដែលនិងចូលរួមបណ្តុះផ្នត់គំនិតសម្រាប់កុមារពីក្មេងទៅ ដែលជាគោលដៅចម្បងរបស់ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការជំរុញឱ្យចលនាកីឡាអូឡាំពិកកុមារក្លាយជាសារសំខាន់សម្រាប់ជាតិចាប់ពីឆ្នាំ២០២៦ខាងមុខនេះតទៅ។ ហើយយុទ្ធនាការមួយនេះគឺជាការបញ្ជា្របគុណតម្លៃអូឡាំពិកពីកុមារភាពទៅ ពោលកុមារដែលឈ្នះពាននិងជំរុញឆន្ទៈឱ្យពួកគាត់មានមហិច្ឆិតាឈានទៅដល់ការឈ្នះមេដាយអូឡាំពិកនៅពេលអនាគត។ លោកស្រី ខៀវ វរះច័ន្ទ នាយិកាផ្នែកទីផ្សារ ក្រុមហ៊ុន អេ អាយ អេ…
-
អ្នករត់មិនមែនអាជីពរបស់កម្ពុជា ៧រូប បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Berlin Marathon 2025

(ភ្នំពេញ)៖ អ្នករត់មិនមែនអាជីពនៅកម្ពុជា៧រូបបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុង Berlin Marathon 2025 នាទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីនេះ។ កីឡាករកម្ពុជា៧រូបដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍រត់អន្តរជាតិនេះ មានកីឡាករ ជីម គង់ហ៊យ.ហុង វណ្ណថេត.ឡេង តុង.លីម៉េង ឃាង.ពន្លឺ តុលា.សុខ ហេង .ជា សុថេង។ លោក ឡេង តុង កីឡាករមួយរូប ក្នុងចំណោម៧រូបកីឡាកររត់មិនមែនអាជីពរបស់កម្ពុជា បានគូសបញ្ជាក់ ឱ្យដឹងដែរថា ដើមចមដែលជំរុញឱ្យកីឡាកររត់មិនមែនអាជីពកម្ពុជា៧រូប សម្រេចចិត្តចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ មានគោលបំណងលើកកម្ពស់សុខភាព និងចង់សាកល្បងជាមួយអ្នករត់អន្តរជាតិនៅលើពិភពលោក។ ទន្ទឹមនោះ ក៏ចង់បង្ហាញរំលេចទង់ជាតិកម្ពុជាទៅកាន់អន្តរជាតិ តាមរយៈសកម្មភាពចូលរួមរត់របស់អត្តពលិកមិនមែនអាជីព គឺផ្តើមចេញពីក្តីស្រលាញ់និងចូលរួមលើកតម្លើងកេត្យានុភាពកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ លោក ឡេង តុង បានអះអាងទៀតថា សកម្មភាពចូលរួមរត់របស់អត្តពលិកមិនមែនអាជីពនៅលើឆាកអន្តរជាតិ គឺបានចូលរួមជាច្រើនលើករួចមកហើយ គ្រប់សកម្មភាពចូលរួមអត្តពលិកតែងតែរត់កាន់ទង់ជាតិកម្ពុជា ដែលជាសារបង្ហាញឱ្យអន្តរជាតិមើលឃើញថា ទោះបីកម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែកម្ពុជាមានការរីកចម្រើននិងសន្តិភាព និងស្រលាញ់គិតគូយ៉ាងខ្លាំងចំពោះសុខមាលភាពប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍Berlin Marathon 2025 នាទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ជាការត់ម៉ារ៉ាតុងចម្ងាយ៤២.១៩៥គីឡូម៉ែត្រ ដែលមានអត្តពលិកអន្តរជាតិចូលរួមចំនួន៥៥០០០នាក់ ក្នុងនោះអត្តពលិកមិនមែនអាជីពរបស់កម្ពុជាចូលរួម៧រូប ខណៈអត្តពលិកឈាមជ័រខ្មែរមួយចំនួនក៏បានចូលរួមមួយចំនួនផងដែរ។បន្ទាប់ពីព្រឹត្តិការណ៍ ម៉ារ៉ាតុងនៅប្រទេសអាល្លឺម៉ង់នេះ…
-
កម្ពុជា ដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន

(ប្រទេសហ្វីលីពីន)៖ បេក្ខជនមកពីព្រះរាជាណាចក្រកម្ពុជា ដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ (World Skills ASEAN, Manila 2025) រួមមាន មេដាយសំរឹទ្ធិ (Bronze Medal) ចំនួន១, មេដាយឧត្តមភាព (Medallion for Excellence) ចំនួន ២, និងទទួលបានពានរង្វាន់ល្អឆ្នើម (Best of Nation Award) ចំនួន ១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ លោក ចាន់ វិចិត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូតំណាងព្រះរាជាណាចក្រកម្ពុជាចំនួន ៣១រូប និងបេក្ខជនចំនួន ១៩រូប ដែលបានចូលរួមប្រកួតប្រជែងលើមុខជំនាញចំនួន ១៣ជំនាញ ពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កម្មវិធីប្រកួតប្រជែងនោះ…
-
ការយល់កាន់តែច្បាស់អំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ការបង្រៀនកាន់តែរីកចម្រើន

(ភ្នំពេញ)៖ សិក្ខាកាមដែលជាគ្រូឧទ្ទេសក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ២រូប គឺលោក ម៉ាន់ សិថា ប្រធានការិយាល័យអភិវឌ្ឍកម្មវិធីសិក្សាអប់រំកាយនិងកីឡានៃនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត និង លោក ព្រាប វុទ្ធារ៉ា ប្រធានការិយាល័ស្រាវជ្រាវនិងគ្រប់គ្រងបណ្ណល័យនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានលើកឡើងថា អត្ថប្រយោជន៍នៃការយល់ដឹងបានកាន់តែច្បាស់អំពីការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដែលជាការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលបានបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់គ្រូបង្រៀនក្នុងការចងក្រងបណ្តុំឯកសារ ឬទន្ន័យអំពីលទ្ធផលនៃការធ្វើតេសកាយសម្បទាដែលពាក់ព័ន្ធ នឹងសុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម ។ ការថ្លែងលើកឡើង ពីមន្រ្តីក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡាទាំងពីររូបខាងលើនេះ បានធ្វើឡើង ក្រោយបញ្ចប់វគ្គសិក្ខាសាលា ស្តីពី “ការអភិវឌ្ឍសម្ភារគ្រូបង្រៀតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)” នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។ ជាមន្រ្តីជំនាញ និងជាគ្រូឧទ្ទេសផងនោះ លោកយល់ឃើញថា អត្ថប្រយោជន៍នៃចំណេះដឹង ស្តីពី “ការអភិវឌ្ឍសម្ភារគ្រូបង្រៀតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដែលជាបច្ចេកវិទ្យាថ្មី នៃការវិវឌ្ឍជឿនលឿននាសម័យថ្មី នឹងជួយឱ្យការបង្រៀនរបស់គ្រូបង្រៀនកាន់តែល្អប្រសើរឡើង។ ព្រោះនាពេលឆាប់ៗខាងមុខនេះ មិនត្រឹមតែគ្រូបង្រៀនទេ ដែលយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ប្រជាពលរដ្ឋក៏នឹងយល់ដឹងដូចគ្នាផងដែរ ។…
-
មន្រ្តីសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ៤រូប ចូលរួមបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងគ្រូបង្វឹកគុនចម្រុះ នៅប្រទេសបារ៉ែន

(ភ្នំពេញ)៖ មន្រ្តីបច្ចេកទេសកម្ពុជាចំនួនរូបត្រូវបានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានបញ្ជូនទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងគ្រូបង្វឹកគុនចម្រុះ នៅប្រទេសបារ៉ែន។ លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានឱ្យដឹងថា ការទទួលបានឱកាសបញ្ជូនមន្រ្តី៤រូបនៃសហព័ន្ធកីឡាគុនចម្រុះកម្ពុជាទៅចូលរួមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះ គឺមានការសម្របសម្រួល គាំទ្រពី ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ វគ្គបណ្តុះបណ្តាលមានការចូលរួមពីបណ្តាគណៈកម្មាធិការអូឡាំពិក ចំនួន ៣០ប្រទេសក្នុងតំបន់អាស៊ី ដោយមានសិក្ខាកាមចូលរួមចំនួន ១១៩នាក់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសប៉ារ៉ែន។ កម្មវិធីបណ្តុះបណ្តាលមួយនេះ មានឈ្មោះថា វគ្គណ្តុះបណ្តាលអាជ្ញាកណ្ដាល និងគ្រូបង្វឹក លើកទី១ (1st Olympic Council of Asia – Asian Mixed Martial Arts Association Referees & Coaches Development Program) បានរៀបចំឡើង ដោយកម្មវិធីអភិវឌ្ឍន៍ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី ក្នុងគោលបំណងគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កីឡាយុទ្ធគុនចម្រុះ (MMA) និងធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃការអនុវត្តបច្ចេកទេសនៅទូទាំងតំបន់អាស៊ី ជាពិសេសការត្រៀមលក្ខណៈចូលរួមការប្រកួត 3rd Asian…
-
អត្តពលិកជនពិការ ៤៥រូប ចូលរួមការប្រកួតជើងឯកអត្តពលកម្មជនពិការ លើកទី៦ លើ ១១វិញ្ញាសា

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំការប្រកួតជើងឯកអត្តពលកម្មជនពិការ លើកទី៦ ឆ្នាំ២០២៥ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយនឹងអង្គការបេះដូងមាស និងម្ចាស់ជំនួយជាច្រើនទៀត ។ លោកស្រី Yoneyama ប្រធានអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា យើងបានកំពុង និងសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រៀបចំព្រឹត្តិការនេះ ចាប់តាំងពីឆ្នាំ២០១៧ ។ ការប្រកួតជើងឯកនេះ មានបំណងពង្រឹងសម្ថភាព នៃជនមានពិរភាព បង្កើនសមត្ថភាពគ្រប់គ្រង លើកកម្ពស់ និងលើកទឹកដល់កីឡាជនពិការ និងបន្តការគាំទ្រ ដល់ជនមានពិការភាពនៅកម្ពុជា ក្នុងការសហការជាមួយ គណៈកម្មាធិកាជាតិប៉ារ៉ាឡាំពិក ដែលជនពិការ អាចមានភាពជឿជាក់ និងក្តីស្រមៃតាមរយៈកីឡា និងអាចចូលរួមក្នុងសកម្មភាពសង្គម ។ លោក យី សុភក្ត្រា តំណាងឯកឧត្តម យី វាសនា អគ្គលេខាធិការគណ:កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឱ្យដឹងថា ការប្រកួតជើងឯកនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយសហការជាមួយនឹងអង្គការបេះដូងមាស និងម្ចាស់ជំនួយជាច្រើនទៀត ហើយការប្រកួតនេះ ផ្ដោតសំខាន់ទៅលើគណៈកម្មការបច្ចេកទេស ដោយរៀបចំឱ្យតាមស្តង់ដារ ដើម្បីជាការបង្កើន…
-
ក្រសួងអប់រំយុវជន និង កីឡាគាំទ្រវិទ្យាស្ថានជាតិបណ្តុះបណ្តាលយុទ្ធគុនខ្មែរដែលជាផ្នែកមួយពង្រីកការផ្សព្វផ្សាយគុនខ្មែរទៅឆាកអន្តរជាតិ

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជននិងកីឡាបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក ក្នុងកិច្ចសហការណ៍គាំទ្រវិទ្យាស្ថានជាតិបណ្តុះបណ្តាយុទ្ធគុនខ្មែរ នៅកម្ពុជា ។ អនុស្សារណៈយោគយល់គ្នានេះ បានធ្វើនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក លីវ អឺលី ប្រធានវិទ្យាស្ថានជាតិបណ្តុះបណ្តាលយុទ្ធគុនខ្មែរ (Liu Erli) និង ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងវត្តមានអម ឯកឧត្តម ឆូវ ឆាយ អគ្គលេខាធិការស្តីទីសហព័ន្ធគុនខ្មែរអន្តរជាតិ។ លោក លីវ អឺលី មានប្រសាសន៍ថា អនុស្សារណៈយោគយល់គ្នា រវាង ក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.កជាមួយក្រសួងអប់រំយុវជននិងកីឡា ដែលបានចុះហត្ថលេខានាពេលនេះ គឺជាសក្ខីភាពមួយបានបង្ហាញឱ្យឃើញពីការគាំទ្រនៃចក្ខុវិស័យរួមគ្នាលើកស្ទួយនិងផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីរន្ទឺសុះសាយទៅកាន់ឆាកអន្តរជាតិ។ វិទ្យាស្ថានជាតិយុទ្ធគុនខ្មែរដែលបង្កើតឡើងដោយក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក នៅលើទឹកដីប្រទេសកម្ពុជាមួយនេះ គឺផ្តោតរួមបញ្ចូលគ្នាមួយសម្រាប់ការបង្រៀន ស្រាវជ្រាវ និងផ្សព្វផ្សាយ។ លោក លីវ អឺលី រំពឹងយ៉ាងមុតមាំថា…
-
បាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្រស្វាគមន៍កីឡាករកីឡាការនីជើងខ្លាំង ១៩២នាក់មកពី៣រាជធានីខេត្ត

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅដោយជោគជ័យលើវាលស្មៅខៀវខ្ចីនៃ ទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ក្នុងរាជធានីភ្នំពេញ ដោយទទួលស្វាគមន៍វត្តមានក្រុមបាល់ទាត់ជើងខ្លាំងទាំង ១៦ក្រុម ជាក្រុមឈ្នះក្នុងការប្រកួតវិលជុំ ប្រចាំខេត្តទាំងបី ។ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Grand Championshipវគ្គផ្តាច់ព័ត្រ ដែលធ្វើឡើងនៅរាជធានីភ្នំពេញនេះ គឺមានការចូលរួមកីឡាករកីឡាការីចំនួន ១៩២នាក់ មកពី ១៦ក្រុម មានរាជធានីភ្នំពេញ .បន្ទាយមានជ័យ និង ខេត្តកំពង់ធំ ដែលក្រុមបាល់ទាត់ទាំងអស់បានឆ្លងកាត់ការប្រកួតចម្រាញ់ពីបណ្តាខេត្ត។ ក្នុងនោះមាន កុមារា និងកុមារីអាយុ ក្រោម ១០ឆ្នាំ, កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ ឆ្នាំជាដើម ។ក្នុងការប្រកួតនីមួយៗ កីឡាករកីឡការនីវ័យក្មេងទាំងនេះមិនត្រឹមតែបានបង្ហាញពីភាព ប៉ិនប្រសប់ក្នុងការទាត់បាល់ប៉ុណ្ណោះទេ តែថែមទាំងផ្តោតសំខាន់លើការធ្វើការងារជាក្រុម ការមាន វិន័យ និងស្មារតីស្រឡាញ់កីឡា ដែលជាតម្លៃដែលពួកគេបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាំងពីដើមដល់ចប់ នៃការប្រកួតវិលជុំនេះ…
-
ព្រឹត្តិការណ៍តេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍លើកទី២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានបន្សល់ទុកនូវមរតកដ៏មានតម្លៃមួយ សម្រាប់វិស័យកីឡារបស់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បានថ្លែងលើកឡើងថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មិនត្រឹមតជាព្រឹត្តិការណ៍ប្រកួតប្រជែងដណ្តើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសាលាជីវិតមួយដ៏ធំ ដែលបានបង្រៀនយើងនូវមេរៀនដ៏មានតម្លៃជាច្រើន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសក្នុងពិធីបិទការប្រកួតជាផ្លូវការ កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិ រួមជាមួយនឹងការអញ្ជើញផ្តល់កិត្តិសពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC និងលោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ។ ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍រយៈពេល៣ថ្ងៃនេះ បានបន្សល់ទុកនូវ មរតកដ៏មានតម្លៃមួយ សម្រាប់វិស័យកីឡារបស់កម្ពុជា ក៏ដូចជាតំបន់ទាំងមូល។ វាបានបន្សល់ទុកនូវបទពិសោធន៍ថ្មីៗ ចំណងមិត្តភាពរឹងមាំ និងជាពិសេសបានបំផុសស្មារតី ស្រឡាញ់កីឡា និងការអភិវឌ្ឍខ្លួនឯង ដល់យុវជនជំនាន់ក្រោយ។ កីឡាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពី សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិក្នុងតំបន់។…