-
ឯកឧត្តម ហ៊ុន ម៉ានី ៖ ពេលខ្លះយើងម្នាក់ៗចង់ជួយសង្គមតែលទ្ធភាពសម្ភារនិងថវិកាអាចមិនដូចគ្នា តែអ្វីដែលយើងអាចបរិច្ចាគបានគឺឈាមរបស់យើង
(ភ្នំពេញ)៖ ថ្លែងនាឱកាសចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទយើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត នាល្ងាចថ្ងៃទី១៨ ខែ កុម្ភៈ នាកីឡដ្ឋានមជ្ឈបណ្ឌលកីឡាកងយោធលខេមរភូមិន្ទ ស្តាតចាស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានថ្លែងលើកឡើងថា កម្មវិធីបាល់ទាត់សប្បុរសធម៌ ការបរិច្ចាគឈាមជូនដល់មជ្ឈបណ្ឌលជាតិផ្តល់ឈាម ដើម្បីត្រៀមទុកផ្តល់ជូនប្រជាពលរដ្ឋដែលត្រូវការឈាមសង្រ្គោះអាយុជីវិតបន្ទាន់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកជួយដល់សង្គម ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានរំលិចទៀតថា ឈាមដែលទទួលបាននៅក្នុងការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងមន្រ្តីរាជការរយៈពេលមួយថ្ងៃនេះ គឺទទួលបានលើសការគ្រោងទុក ខណៈចំនួនយើងចង់បានត្រឹម ១០០០សាក់ ប៉ុន្តែយើងទទួលបានក្នុងតួលេខបឋមមានរហូតដល់១២៥៧សាក់ ដែលនេះសរបញ្ជាក់ឱ្យឃើញថា ទឹកចិត្តរបស់ប្រជាពលរដ្ឋចូលរួមគឺធំធេងខ្លាំងណាស់។ ឯកឧត្តម ហ៊ុន ម៉ានី បានគូសរំលិចទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ពេលខ្លះយើងម្នាក់ៗចង់ជួយដល់សង្គម ប៉ុន្តែលទ្ធភាពទាំងសម្ភារនិងថវិកាអាចមិនមានដូចគ្នា ប៉ុន្តែអ្វីដែលយើងគ្រប់គ្នាអាចធ្វើការបរិច្ចាគបានជួយដល់សង្គមប្រាកដណាស់គឺឈាមរបស់យើង ។ ឈាមដែលផ្តល់ជូនដោយប្រជាពលរដ្ឋនាពេលនេះ ក្នុងរយៈពេលមួយថ្ងៃមានរហូតដល់ ១២៥៧សាក់ ពិតជាបានបំបែកកំណត់ត្រាមួយធំ ប៉ុន្តែលើសពីនេះ ឈាមដែលបងប្អូនបានបរិច្ចាគ គឺបានចូលរួមចំណែកជួយទៅដល់សមាជិកគ្រួសារដែលត្រូវការឈាមភ្លាមដោយគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ ហើយ វប្បធម៍នេះនឹងនូវតែបន្ត។…
-
កីឡាការិនី ហ៊ាន់ សុធារ៉ា គ្រងជើងឯកការប្រកួត Rasson Cambodia Women’s Billiards Championship 2025
(ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈ ២ថ្ងៃនៃការប្រកួត Rasson Cam bodia Women’s Billiards Championship 2025 ដែលរៀបចំដោយក្លឹបប៊ីយ៉ា Lux98 ចាប់ពីទី១៥ដល់១៦ ខែ កុម្ភៈ ឆ្នាំ២០២៥ កីឡាការិនី ហ៊ាន់ សុធារ៉ា បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះកីឡាការិនី ខុន សំណាង នៅវគ្គផ្តាច់ព្រ័ត្រ។ កញ្ញា ហេង ចាង ប្រធានក្លឹបប៊ីយ៉ា Lux98 បានថ្លែងបញ្ជាក់ថា ការប្រកួតប៊ីយ៉ា Rasson Cambodia Women’s Billiards Championship 2025នេះ មានកីឡាការិនីចូលរួមសរុប ១៦នាក់ ដែលមានរយៈពេល២ថ្ងៃ ដោយមានប្រាក់រង្វាន់សម្រាប់ជ័យលាភីពីលេខ១ទៅដល់លេខ៣ ស រុបចំនួន ៥០០០ដុល្លារអាមេរិក។ កញ្ញា បានរំលេចទៀតថា សម្រាប់ការប្រកួតកីឡាប៊ីយ៉ានារីនេះ ក្លឹបប៊ីយ៉ា Lux98ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ ច្បារអំពៅ បានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលដៅពង្រឹងសមត្ថភាពកីឡាការិនីប៊ីយ៉ាកម្ពុជា និងជាការបំផុសលើកទឹកដល់កីឡាការិនីដែលចូលចិត្តវិស័យកីឡាប៊ីយ៉ា ។ ជាពិសេស ក៏ជាផ្តល់ឱកាសជូនកីឡាការិនីប៊ីយ៉ាបានបង្ហាញទេពកោសលចំពោះវិស័យកីឡាដែលខ្លួនស្រលាញ់…
-
មន្ទីរអប់រំភ្នំពេញវាយតម្លៃខ្ពស់ចំពោះការប្រកួតកីឡាសិស្សបឋមសិក្សា ឆ្នាំ២០២៥
(ភ្នំពេញ)៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមគ្នារបស់ប្រធានសមាគម-ក្លឹបកីឡា គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងឯកជននៃរដ្ឋបាលខណ្ឌទាំង១៤ ជំរុញឱ្យការប្រកួតកីឡាសិស្សបឋមសិក្សា ជើងឯករាជធានីភ្នំពេញឱ្យទទួលបានលទ្ធផលល្អប្រសើ។ ក្នុងឱកាសបិទការប្រកួតព្រឹត្តិការណ៍សិស្សបឋមសិក្សា ជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៥នេះ លោក អ៊ុក ចន្ថា គូសបញ្ជាក់ថា លទ្ធផលទទួលបានពីការប្រកួតនេះមានភាពល្អប្រសើរ ទាំងវិន័យ បច្ចេកទេស ដែលសបញ្ជាក់អំពីការខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត សម្ភារ ថវិការបស់ថ្នាក់ដឹកនាំក្លឹប គ្រឹះស្ថានបឋមសិក្សាទាំងអស់ ក្នុងរាជធានីភ្នំពេញ ក្នុងការដឹកនាំក្រុមរបស់ខ្លួនចូលរួមប្រកួត ដើម្បីបន្តការអភិវឌ្ឍវិស័យកីឡាសិស្សបឋមសិក្សាឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ ភាពជោគជ័យនៃព្រឹត្តិការណ៍រយៈពេល ៧ថ្ងៃនេះ ក៏ឆ្លុះបញ្ចាំងអំពីការខិតខំដឹកនាំប្រកួតបានល្អរបស់គណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល ចៅក្រម ដោយគោរពទៅតាមច្បាប់នៃការប្រកួតបានត្រឹមត្រូវ។ បន្ថែមពីលើនេះ អនុប្រធានមន្ទីរអប់រំក៏បានកោតសរសើរចំពោះ ប្រតិភូ កីឡាករ កីឡាការិនីវ័យក្មេងទាំងអស់ ដែលបានប្រកាន់ខ្ជាប់នូវវិន័យ សណ្តាប់ធ្នាប់ គោរពគ្នាទៅវិញទៅមក និងបទបញ្ជាការប្រកួតដែលសហព័ន្ធកីឡាជាតិបានកំណត់។ បន្ថែមពីលើនេះ លោក អ៊ុក ចន្ថា ក៏បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ដែលដណ្តើមបានជ័យលាភីលើប្រភេទកីឡាទាំង៥នេះ ត្រូវបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមការប្រកួតកីឡាសិស្សបឋមសិក្សា…
-
ប្រកួតកីឡាវាយពានរង្វាន់ខ្លាឃ្មុំទឹកកក គោលដៅចម្បង គឺសុខភាព និងមិត្តភាពសាមគ្គីភាព
(ភ្នំពេញ)៖ព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីមិត្តភាពពានរង្វាន់ខ្លាឃ្មុំទឹកកកលើកទី១ ដែលប្រព្រឹត្តិទៅរយៈពេល១ថ្ងៃ ក្រោមវត្តមាន ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និង ឯកឧត្តម ឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ចប់ទៅដោយជោគជ័យជាមួយនិងមិត្តភាពសាមគ្គីភាព។ លោក ឧកញ៉ា អ៊ឹម ភាន់ សុផល ប្រធានក្រុមកីឡាវាយសីខ្លាឃ្មុំទឹកកក មានប្រសាសន៍ថា នេះជាការប្រកួតលើកទី១ របស់ក្រុមខ្លាឃ្មុំទឹកកកបន្ទាប់ពីដំណើរការបង្កើតក្រុមនេះឡើង ។ លោកថា ក្រុមខ្លាឃ្មុំទឹកកកនេះ បានបង្កើតឡើងដោយមានសមាសភាពកីឡាករចំរុះ គឺមានមន្រ្តីរាជការរបស់រាជរដ្ឋាភិបាល និងវិស័យឯកជនរួមច្របាច់បញ្ចូលគ្នា ក្នុងគោលបំណងបង្កើតជាសាមគ្គីភាព និងមិត្តភាព។ លោកឧកញ៉ា បានគូសបញ្ជាក់ទៀតថា ការប្រកួតនេះបានបង្កើតឡើងដោយមានកិច្ចសហការគ្នារវាងក្រុមខ្លាឃ្មុំទឹកកក និងក្លឹបវាយសីរ៉ាក់សា ដោយមានសមាភាពកីឡាករទាំងពីរខាងលើប្រកួតប្រជែងគ្នាដណ្តើមយកពានរង្វាន់មិត្តភាព។ លោក ឧកញ៉ា បានរំលិចទៀតថា សម្រាប់ការប្រកួតកីឡាវាយសីខ្លាឃ្មុំទឹកកកលើកទី១នេះ ទិសដៅចម្បងរបស់ក្រុមទាំងមូលគឺផ្តោតសំខាន់លើការទំនាក់ទំនងបង្កើតបានជាមិត្តភាព សាមគ្គីភាព និងរក្សានូវសុខភាព ព្រោះកីឡាជួយឱ្យសុខភាពរឹងមាំជៀសផុតពីជំងឺផ្សេងៗ ហើយ ក៏ជាការចូលរួមបំផុសឱ្យយុវជនគ្រប់វ័យមើលឃើញពីសារៈសំខាន់នៃកីឡាវាយសីដែលបានផ្តល់អត្ថប្រយោជន៍ខ្លាំងសម្រាប់សុខភាព។ជាមួយគ្នានេះផងដែរ ការប្រកួតនេះក៏ជាការចូលរួមផ្សព្វផ្សាយបំផុតសកម្មភាពកីឡាវាយសីឱ្យកាន់តែផុសផុលនៅទូទាំងប្រទេស ដើម្បីឱ្យយុវជនងាកមកលេងកីឡាវាយសីក្លាយជាធនធានសក្កានុពលសម្រាប់ជាតិជាជម្រើសរបស់រាជរដ្ឋាភិបាលជ្រើសរើសយកមកហ្វឹកហាត់បំប៉នត្រៀមតំណាងជាតិចូលរួមប្រកួតលើឆាកអន្តរជាតិ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គី តិច បានកោតសសើរនិងវាយតម្លៃខ្ពស់ ចំពោះសមាជិកក្រុមខ្លាឃ្មុំទឹកកកទាំងមូល ដែលបានបង្កើតជាពានរង្វាន់នេះឡើង…
-
អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នឹងមានការបង្ហាញភូមិយុទ្ធគុនដូនតាខ្មែរជាលើកដំបូង
(ភ្នំពេញ)៖ ភូមិយុទ្ធគុនដូនតាខ្មែរនឹងត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងកម្មវិធីអង្គរសង្ក្រាន្ដ។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយកិច្ចប្រជុំជាមួយតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ស្ដីពីការត្រៀមរៀបចំកម្មវិធីក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ អបអរសាទរពិធីចូលឆ្នាំថ្មី ឆ្នាំ២០២៥។ ឯកឧត្ដម អគ្គលេខាធិការបញ្ជាក់ថា ភូមិយុទ្ធគុនដូនតាខ្មែរនឹងបង្ហាញនូវគ្រប់ទម្រង់នៃយុទ្ធគុនខ្មែរ ទាំងយុទ្ធគុនដែលត្រូវបានរកឃើញ និងមិនទាន់បានរកឃើញ។ គណៈកម្មការនឹងប្រមែប្រមូលអ្នកចេះយុទ្ធគុនខ្មែរទាំងនេះចូលរួមការសម្ដែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ។ ក្រៅពីយុទ្ធគុនដែលត្រូវបានប្រមូលផ្ដុំស្រាប់ដូចជា គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម ចំបាប់ គុនខែល គុនដំបង គុនដាវ ក៏នឹងមានបន្ថែមនូវយុទ្ធគុនថ្មីៗ ទម្រង់ថ្មីៗ មានក្រពើហា ខ្លាក្រាប ស្រងែពែន ជាដើម។ មិនតែប៉ុណ្ណោះ ក៏អាចមានការប្រកួតកីឡាចំបាប់បុរាណខ្មែរ មហាជនកម្សាន្ដសប្បាយ ព្រោះចំបាប់បុរាណខ្មែរជាវប្បធម៌ដ៏ចំណាស់មួយ និងជាប្រភពដើម នៃយុទ្ធគុនមួយចាស់ជាងគេ ហើយមានរូបចម្លាក់ច្រើនជាងគេក្នុងតំបន់អង្គរស្ដីពីកីឡាចំបាប់នេះ។ អ្វីដែលពិសេសទៅទៀតនោះ មហាជនអាចចូលរួមហ្វឹកហាត់យុទ្ធគុនបុរាណខ្មែរតាមចំណាប់អារម្មណ៍រៀងៗខ្លួន ដើម្បីទទួលបាននូវបទពិសោធន៍ផ្ទាល់ និងចំណេះដឹងស្ដីពីក្បាច់គុនបុរាណខ្មែរដែលបង្ហាញដោយព្រឹទ្ធាចារ្យចាស់ៗ។ ឯកឧត្ដម វ៉ាត់ ចំរើន រំពឹងថា កម្មវិធីដ៏ពិសេសៗនេះនឹងបំផុសនូវស្មារតីជាតិនិយម ការស្រលាញ់ដូនតា ទឹកដី ប្រទេសជាតិ និង ដឹងគុណអ្នកយុទ្ធគុនបុរាណខ្មែរ។ ទន្ទឹមនឹងនេះ ឯកឧត្ដម វ៉ាត់…
-
ឯកឧត្តម ខូវ ឆាយ ជាប់ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិទី៨ ជាមួយការរក្សាជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអភិវឌ្ឍគុនខ្មែរ
ភ្នំពេញ៖ ឯកឧត្តម សេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងអាណត្តិទី៧ដែលបន្តតំណែងពីឯកឧត្តម តែម ម៉ឺន ពីឆ្នាំ២០២១-២០២៥ បានជាប់ឆ្នោតជាប្រធានសហព័ន្ធគុនខ្មែរក្នុងអាណត្តិទី៨ ឆ្នាំ២០២៥ដល់ឆ្នាំ២០២៩ ។ ការជាប់ឆ្នោតជាប្រធានសហព័ន្ធគុនខ្មែរសម្រាប់អាណត្តិទី៨នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ឆ្នាំ២០២១ដល់ឆ្នាំ២០២៥ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បន្តអាណត្តិទី៨ ឆ្នាំ២០២៥ដល់ឆ្នាំ២០២៩ នៅសណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៥។ ក្រោយទទួលបានការគាំទ្រដោយការបោះឆ្នោតមានសំឡេងគាំទ្រលើសលុប ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិទី៨ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា ក្នុងនាមជាប្រធានដឹកនាំអាណត្តិថ្មីសូមប្តេជ្ញាចិត្តដឹកនាំ និងគ្រប់គ្រងប្រកបដោយឆន្ទៈមុះមុតជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរពង្រឹងសាមគ្គីភាពផ្ទៃក្នុងទៅក្នុងមហាគ្រួសារកីឡាប្រដាល់គុនខ្មែរ ដោយលះបង់នូវកម្លាំងកាយចិត្តនិងពេលវេលា ជាពិសេស ការចូលរួមប្រកបដោយកម្លាំងកាយចិត្តនិងស្មារតីបុរ៉េសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយរាប់ចាប់ពីឯកឧត្តមទៅរហូតថ្នាក់ដឹកនាំ មន្រ្តីសហព័ន្ធ កីឡាករកីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយទាំងអស់ ដើម្បីបំរើរការងារជូនសហព័ន្ធឱ្យកាន់តែរីកចម្រើនបន្តទៀត។នាឱកាសនោះ ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត និងបណ្តាដៃគូស្ថានីយ៍ទូរទស្សន៍នានា និងក្រុមហ៊ុនឆៃគូឧបត្ថម្ភតាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះការប្រព្រឹត្តិទៅនៃអង្គមហាសន្និបាតការបោះឆ្នោតដំណើរការស្របតាមលំនាំលទ្ធិប្រជាធិបតេយ្យបោះឆ្នោតដោយតម្លាភាព។…
-
កីឡាករ សុខ លីមហេង បន្តគ្រប់គ្រងជើងឯកកីឡាអុកចត្រង្គថ្នាក់ជាតិ ជាលើកទី៥
ភ្នំពេញ៖ ការប្រកួតកីឡាអុកចត្រង្គ ជ្រើស រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈកីឡាករដ៏ឆ្នើម សុខ លីមហេង ដែលគ្រងជើងឯកថ្នាក់ជាតិ៤សម័យកាល បន្តគ្រងជើងឯកជាលើកទី៥ បន្ទាប់ពីបានប្រកួតឈ្នះជើងខ្លាំង ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ។ លោក សេក សុភ័ក្ត្រ អគ្គលេខាធិការ តំណាងឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បាននិយាយថា នេះជាលើកទី៤ សម្រាប់ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលបានរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណង ដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាព និងបច្ចេកទេសល្អ ក្នុងការលេងអុកចត្រង្គ ដើម្បីត្រៀមសម្រាប់ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ជាពិសេសចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេស នាខែធ្នូ ឆ្នាំ២០២៥។ យោងតាមរបាយការណ៍បច្ចេកទេសបានឱ្យដឹងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤នេះ បានដំណើរការរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥។ ការប្រកួតនៅឆ្នាំនេះ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងការប្រកួតកីឡាអុកចត្រង្គ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ និងមានការសហការគ្នាបានយ៉ាងល្អរវាងកីឡាករ កីឡាការនីទាំងអស់មកពីរាជធានី-ខេត្ត…
-
លោក មឿន សម្បត្តិ ប្តេជ្ញាបន្តឧបត្ថម្ភធំកីឡាហាប់គីដូឱ្យកាន់តែអភិវឌ្ឈ និងរីកចម្រើន
(ភ្នំពេញ)៖ លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតាបានបង្ហាញពីការប្តេជ្ញាខ្ពស់ថា ក្រុមហ៊ុនរបស់លោកនឹងបន្តការគាំទ្រ ក្នុងការជំរុញដល់ដំណើរការអភិវឌ្ឍជំនាញកីឡារបស់កម្ពុជាមួយនេះឱ្យកាន់តែរីកចម្រើន។ ការលើកឡើងរបស់អ្នកគ្រប់គ្រងរូបនេះ នៅក្នុងបទសម្ភាសន៍មួយ ក្រោយបញ្ចប់ការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលបិទបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ។ លោក មឿន សម្បត្តិ បានលើកឡើងទៀតថា ក្នុងនាមតំណាងក្រុមហ៊ុនលោកពិតជាមានក្តីរីករាយ ដែលបានចូលរួមឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍កីឡាហាប់គីដូប្រចាំឆ្នាំនេះ ដើម្បីផលិតធនធានកីឡាករ កីឡាការិនីឱ្យកាន់តែមានគុណភាព សម្រាប់ជាតិ និងត្រៀមចូលរួមប្រកួតអន្តរជាតិនានា នាពេលបន្តបន្ទាប់ទៀត។ «ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា តែងតែចូលរួមឧបត្ថម្ភគាំទ្រគ្រប់សកម្មភាពកីឡាហាប់គីដូកម្ពុជា ក្នុងនោះមានដូចជាការប្រកួតជើងឯកថ្នាក់ជាតិ លើកទី១ កាលពីឆ្នាំ២០២៣ កន្លងទៅ និងការប្រកួតជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ ក៏ដូចជាឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនីជម្រើសជាតិ ដែលបានចេញទៅប្រកួតកីឡាហាប់គីដូ ជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ ដោយដណ្តើមបានសមិទ្ធផលធំធេងជូនជាតិ ដោយឈ្នះមេដាយសរុប ៤០គ្រឿង។ ទាំងនេះ គឺជាមោទនភាពជាតិ ដែលជំរុញឱ្យវិស័យកីឡាហាប់គីដូកម្ពុជាកាន់តែមានភាពរីកចម្រើនតទៅមុខទៀត»។ «បច្ចុប្បន្ន រាល់សកម្មភាពកីឡាហាប់គីដូ យើងតែងតែចូលរួមឧបត្ថម្ភគាំទ្រ និងជួយផ្សព្វផ្សាយនៅតាមរាជធានីខេត្តនានាផងដែរ។…
-
NOCC រៀបចំកម្មវិធីកីឡាដើម្បីទាំងអស់គ្នាក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយមុន”នៅ ខេត្តកំពត
(ខេត្តកំពត)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសហការជាមួយនឹងសហព័ន្ធកីឡាជាតិ រៀបចំកម្មវិធីកីឡាដើម្បីទាំងអស់ គ្នា ឆ្នាំ២០២៤ (Sport for All 2024)ក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយមុន” នៅក្នុងខេត្តកំពត និងក៍ជាការអបអរសាទរ ពិធីបុណ្យសមុទ្រ ដែលចាប់ផ្ដើមពីថ្ងៃទី ១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ផងដែរ។ បើតាមឯកឧត្តមប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា៖ កីឡាដើម្បីទាំងអស់គ្នាយើងបានរៀបចំកីឡាជាច្រើនមុខសម្រាប់អ្នកចូលរួមដូចជារត់កម្សាន្តចម្ងាយ៣គីឡូ, ជិះកង់ចម្ងាយមហាជនចម្ងាយ១២គីឡូ, កីឡាបាល់ទះឆ្នេរខ្សាច់មហាជន, កីឡាទូកក្ដោងមហាជន , កីឡាម៉ូតូទឹក, កីឡាបង្ហោះខ្លែង, កីឡាប៉ារ៉ា ម៉ូទ័រ និងប្រដាល់គុនខ្មែរជាដើម។ លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងបាននិយាយថា គោលបំណងនៃកម្មវីធីកី ឡាដើម្បីទាំងអស់គ្នារួមមានបំផុសការចូលរួមលេងកីឡាស្របតាមគុណតម្លៃនៃចលនាអូឡាំ ពិក និងផ្សព្វផ្សាយយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយមុខ” ឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា យុវជនអូឡាំពិអាស៊ី ឆ្នាំ២០២៩៕ ដោយ ៖ ជាវ ចន្ធូ
-
កម្មវិធីអប់រំគុណតម្លៃអូឡាំពិកបានបន្តយុទ្ធនាការដល់ខេត្តកែប
(កែប)៖ កម្មវិធីអប់រំគុណតម្លៃអូឡាំពិកបានបន្តយុទ្ធនាការដល់ខេត្តកែប ដោយបានចែករំលែកទៅកាន់សិស្សានុសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ទី១៣ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ គ្រូឧទ្ទេសកម្មវិធីមានប្រសាសន៍ថា សិស្សានុសិស្សទទួលបានចូលរួមលេងកីឡាយ៉ាងសប្បាយរីករាយចូលរួម និងបានដឹងពីប្រវត្តិនៃកីឡាអូឡាំពិក អូឡាំពិកសម័យទំនើប និងកម្ពុជាត្រៀមធ្វើជាម្ចាស់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ ឆ្លងកាត់ការសិក្សាមួយវគ្គ សិស្សានុសិស្សទទួលបានចំណេះដឹងច្រើនទាំងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ និងគុណតម្លៃអូឡាំពិក។ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ សង្ឃឹមថា ពួកគេនឹងបន្តចូលរួម និងលើកកម្ពស់យុទ្ធនាការយុវជនម្នាក់លេងកីឡាមួយប្រភេទ។ យុវជន ឌី ទួនសិរីរ័តន៍ សិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ឱ្យដឹងថា នេះជាលើកទី១ហើយដែលរូបគេបានចូលរួមកម្មវិធីផ្សព្វផ្សាយកម្មវិធីគុណតម្លៃអូឡាំពិកនេះ។ ក្រោយបានចូលរួមវគ្គដ៏សំខាន់នេះ យុវជនខាងលើយល់ថា ពិតជាមានសារៈសំខាន់ក្នុងការយល់ដឹងពីកីឡាអូឡាំពិក និងការប្រកួតកីឡាធំៗឯទៀតជាពិសេសក្នុងប្រទេសកម្ពុជា ដែលនេះបានបង្ហាញថា ប្រទេសជាតិមានភាពរុងរឿង ព្រោះអាចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗបាន។ បន្ទាប់ពីខេត្តកែប ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បន្តថា យុទ្ធនាការផ្សព្វផ្សាយគុណតម្លៃអូឡាំពិកនេះបានបន្តទៅដល់ខេត្តកំពតនៅថ្ងៃទី១៤ ខែធ្នូ ក៏ដូចជាចូលរួមកម្មវិធីបុណ្យសមុទ្រផងដែរ៕ ដោយ ៖…