-
គ្រូបង្វឹកហែលទឹកអន្តរជាតិ អះអាងថា វគ្គសាមគ្គីអូឡាំពិកស្តីពី គ្រូបង្វឹកកីឡាហែលទឹកកម្រិត១ជាផ្នែកមួយមានសារៈសំខាន់ជួយឱ្យគ្រូបង្វឹកកម្ពុជាកាន់តែមានគុណភាព
(ភ្នំពេញ)៖ លោក Miguel Angel Lopez Alvardo គ្រូបង្វឹកហែលទឹកជនជាតិអេស្ប៉ាយ ដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិ បញ្ជូនមកជួយបង្ហាត់ដល់សិក្ខាកាមដែលជាគ្រូបង្វឹកកីឡាហែលទឹកកម្ពុជា បានថ្លែងថា វគ្គសាមគ្គីអូឡាំពិក ស្តីអំពី គ្រូបង្វឹកកីឡាហែលទឹកកម្រិត១ ដែលដំណើររយៈពេល ១សប្តាហ៍នេះ គឺមានសារៈខ្លាំងណាស់សម្រាប់គ្រូបង្វឹកកីឡាទឹកកម្ពុជា ក្នុងការបង្ហាត់ដល់កីឡាករកីឡាការិនី តាមបណ្តាក្លឹបប្រកបដោយគុណភាព ដែលរួមចំណែកជួយជំរុញឱ្យកីឡាករកីឡាការិនីហែលទឹកកម្ពុជាកាន់តែមានសក្កានុពលក្នុងការប្រជែងមេដាយជូនកម្ពុជាពីលើឆាកអន្តរជាតិ។ លោកថា ជាការពិតណាស់ ការសិក្សារៀនសូត្រមិនមែនបញ្ចប់ត្រឹមតែកម្រិត១នោះទេ ពោលគឺការសិក្សានូវមានកម្រិតទី២និងទី៣ជាច្រើនទៀត ប៉ុន្តែវគ្គកម្រិតទី១នេះ មានមូលដ្ឋានគន្លឹះមេរៀនជាច្រើន ពាក់ព័ន្ធនៃផែនការជាគ្រូបង្វឹក ដើម្បីបង្ហាត់ដល់កីឡាករកីឡាការិនីឱ្យមានគុណភាព និងសក្តានុពល។ លោក Miguel Angel Lopez Alvardo បានគូសបញ្ជាក់ទៀតថា សិក្ខាកាមជាគ្រូបង្វឹកដែលនាំយកចំណេះជំនាញ វគ្គគ្រូបង្វឹកកីឡាដែលទឹកកម្រិតទី១ ចែករំលែក ដោយលោកនាពេលនេះ ទៅបង្ហាត់ដល់សិស្សតាមបណ្តាលក្លឹបនឹងពង្រីកបានធនធានគ្រូបង្វឹកកាន់តែច្រើន ពិសេសក៏ផលិតបានធន់ធានកីឡាករកីឡាការិនីឆ្នើមៗពោពេញដោយសក្តានុពល។ គ្រូបង្វឹកខាងលើ មើលឃើញថា តាមរយៈការរីកចំរើននៃវិស័យកីឡាហែលទឹករបស់កម្ពុជាបច្ចុប្បន្ន លោក ជឿជាក់ថា ឆ្នាំ២០២៧ កម្ពុជានឹងមានលទ្ធភាពដណ្តើមមេដាយមាសពីស៊ីហ្គេមយ៉ាងណាស់១គ្រឿង និងឆ្នាំ២០២៩ កីឡាយុវជនអាស៊ីកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ក៏កម្ពុជារំពឹងខ្ពស់ឈ្នះមេដាយផងដែរ។ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា…
-
ឯកឧត្តម សរ សិទ្ធិ កោតសរសើរ ចំពោះ «គ្រូបង្វឹក កីឡាករ កីឡាការិនី» ដែលបានខិតខំ ចូលរួមប្រកួតប្រជែងដណ្តើមយកមេដាយជាច្រើនជូនជាតិមាតុភូមិ
(ស្វាយរៀង)៖ ក្រុមកីឡាប្រណាំងទូក ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ ដែលខិតខំប្រឹងប្រែងដណ្ដើមបាន មេដាយពីការប្រកួតថ្នាក់អន្ដរជាតិក្នុងឆ្នាំ២០២៤ ត្រូវបានឯកឧត្តម អភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា ផ្ដល់រង្វាន់លើកទឹកចិត្តជូន នាព្រឹកថ្ងៃទី០៦ ខែធ្នូ នៅសាលាខេត្តស្វាយរៀង តាមរយៈ ឯកឧត្តម សរ សិទ្ធធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ។ បើតាម លោក គង់សុភាព អគ្គលេខាធិការង សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤ នេះ សហព័ន្ធ បានបញ្ជូន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ ចំនួន០៥លើក ក្នុងនោះ ក្រុមកីឡាទូកកម្ពុជា ដណ្តើមបានមេដាយសរុប ចំនួន…
-
សិស្សនៅភ្នំពេញ ចាប់អារម្មណ៍សិក្សា និងលេងកីឡា បន្ទាប់ពីផ្សព្វផ្សាយកម្មវិធីអប់រំគុណតម្លៃអូឡាំពិក
(ភ្នំពេញ)៖ កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) តាមបណ្ដសាលារៀន ក្នុងរាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការ ៤ថ្ងៃជាប់គ្នា នៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ៤ នៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូបញ្ជាក់ថា ក្រោយបញ្ចប់កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក នៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន៤នៅក្នុងរាជធានីភ្នំពេញ សង្កេតឃើញថា សិស្សនុសិស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចង់សិក្សាស្វែងយល់ និងលេងកីឡាច្រើន ស្របតាមប្រធាន រៀន និងលេង» នៃចលនាអូឡាពិកអន្ដរជាតិឆ្នាំ២០២៤នេះ ។ ឯកឧត្តម បន្ដថា បន្ទាប់ពីកម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ៤ថ្ងៃកន្លងមកនេះ សិស្សានុសិស្សទាំង ៤សាលាបានយកចិត្តទុកដាក់ក្នុងការសិក្សា និងជ្រួតជ្រាបពីគុណតម្លៃអូឡាំពិក។ ពួកគាត់ក៏បានចូលរួមលេងកីឡាយ៉ាងសប្បាយរីករាយ ដោយប្រធានបទរបស់យើង គឺរៀន និងលេង ដោយយើងមានទាំងការសិក្សាអប់រំពីគុណតម្លៃអូឡាំពិក ប្រវត្តិរបស់ចលនាអូឡាំពិក ទាំងបុរាណ និងសម័យ។ ពួកគាត់បានយល់ច្រើនពីអ្វីទៅដែលជាកីឡា ហើយយើងក៏បានផ្សព្វផ្សាយនូវយុទ្ធនាការកម្ពុជាឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ ។ យុវជន ស៊ាន…
-
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD អន្តរជាតិរៀបចំ ក្នុងគោលដៅជំរុញកីឡាយានយន្ត និងវិស័យទេសចរណ៍ក្នុងព្រះសីហនុ
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងយានយន្តអន្តរជាតិ ខេត្តព្រះសីហនុឆ្នាំ២០២៤ ដែលរៀបចំដោយ ក្រុមមហាគ្រួសាររថយន្តOFF ROADកម្ពុជា សហការគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ និងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ។ ឯកឧត្តម ទៀ ស្យាម ប្រធានក្រុមមហាគ្រួសាររថយន្តOFF ROADកម្ពុជា មានប្រសាសន៍ គូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្តOFF ROAD ដែលជាប្រណាំងឆ្លងកាត់ឧបសគ្គនេះ មានរថយន្តចុះឈ្មោះចូលរួមប្រកួតចំនួនជាង ៤០គ្រឿងជារថយន្តOFF ROADនៅក្នុងស្រុក រីឯកយន្តOFF ROADមកពីអន្តជាតិមានចំនួនប្រមាណជា២០គ្រឿង ។ ឯកឧត្តម បានលើកឡើងថា កក្តាដែលជម្រុញឱ្យមហាគ្រួសារថយន្តOFF ROADកម្ពុជា សម្រេចជ្រើសរើសយកទីតាំងខេត្តព្រះសីហនុជាកន្លែងរៀបចំការប្រកួតនេះ ក្រោមហេតុផលថា ខេត្តសក្កានុពលមួយនេះ មានឆ្នេរសមុទ្រស្រស់ស្អាត និងមានទីលានធំអាចរៀបចំទៅតាមស្តង់ដារអន្តរជាតិ តាមការកំណត់របស់គណៈកម្មការទីលានប្រណាំងអន្តរជាតិផងដែរ។ ឯកឧត្តម ប្រធានមាហាគ្រួសាររថយន្តOFF ROADកម្ពុជា បញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ប្រណាំងរថយន្តមួយនេះ មិនត្រឹមតែផ្តល់ឱកាសឱ្យកីឡាករនៅក្នុងស្រុកបានប្រណាំងបញ្ចេញសមត្ថភាពជាមួយកីឡាករមកពីអន្តរជាតិប៉ុណ្ណនោះទេ ពោលការប្រណាំងមួយនេះ ក៏ជាការចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកខេត្តព្រះសីហនុ ដើម្បីចូលរួមប្រកួត និងទស្សនាការប្រកួតផងដែរ។ ឯកឧត្តម អះអាងថា សម្រាប់ព្រឹត្តិការណ៍មួយនេះ ក៏មានការបោះតង់…
-
កីឡាករ កីឡាការិនីក្នុងសហព័ន្ធកីឡាជាតិថា រីករាយក្នុងការចូលរួមបង្ហាញក្បាច់សម្តែងពិសេសៗក្នុងកម្មវិធីThe Peak Prelude
ភ្នំពេញ៖ កីឡាករ កីឡាការិនីមកពីសហព័ន្ធកីឡាជាតិកម្ពុជាជាច្រើនប្រភេទកីឡា ដូចជាតេក្វាន់ដូ WT វូស៊ូ គុនល្បុក្កតោ ប្រដាល់គុនខ្មែរជាដើម បានបង្ហាញក្តីរីករាយជាខ្លាំង ក្នុងការចូលរួមបង្ហាញក្បាច់សម្តែងពិសេសៗយ៉ាងជក់ចិត្តជាច្រើនឈុតជូនដល់ប្រិយមិត្តទស្សនិកជនជាតិ និងអន្តរជាតិ ក្នុងកម្មវិធី The Peak Prelude នៅផ្សារទំនើប ដឺភីក ។ ក្រុមជម្រើសជាតិកីឡាវូស៊ូកម្ពុជាដែលបានដឹកនាំដោយលោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ សហព័ន្ធកីឡាវូស៊ូកម្ពុជា និងអ្នកគ្រូជំនាញរបស់សហព័ន្ធបានឱ្យដឹងថា ក្នុងកម្មវិធីនេះ អ្នកគ្រូបានដឹកនាំកីឡាករ កីឡាការិនីជម្រើសជាតិចំនួន ៨នាក់មកចូលរួមសម្តែងក្បាច់គុនពិសេសៗបង្ហាញជូនមហាជន និងភ្ញៀវជាតិ និងអន្តរជាតិ ក្នុងកម្មវិធីនេះ ក្រោមការរៀបចំ និងគាំទ្រយ៉ាងពេញទំហឹងពីកម្មវិធី The Peak Prelude។ គ្រូជំនាញសហព័ន្ធបានបង្ហាញក្តីរីករាយ ដែលផ្សារទំនើប ដឺភីក បានគាំទ្រនិងបានអញ្ជើញកីឡាករ កីឡាការិនីចូលរួមបង្ហាញក្នុងកម្មវិធីនេះ ដើម្បីបំផុសស្មារតីឱ្យមហាជនកាន់តែស្គាល់ និងស្រឡាញ់កីឡាវូស៊ូកម្ពុជា។ ជាមួយគ្នានេះ កីឡាការិនីគុនល្បុក្កតោ សំ ថារ័ត្ន បានលើកឡើងក្រោយបញ្ចប់ការសម្តែងនេះថា ការដាក់ក្បាច់គុនក្នុងការដើរបង្ហាញម៉ូតនេះ ខ្ញុំមានអារម្មណ៍ថា ប្លែកមែនទែន។ មុនដំបូង ខ្ញុំគិតថា អត់ធ្លាប់អាចនឹងឆ្គង ប៉ុន្តែតែនៅពេលយើងដាក់ក្បាច់គុនរួមបញ្ចូលទៅក្នុងការបង្ហាញម៉ូតហ្នឹង…
-
ប្រធាន NOCC សង្ឃឹមថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍នេះនឹងត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដើម្បីបន្តនិរន្តរភាពក្នុងការអភិវឌ្ឍ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នាពេលនេះ គឺពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាពថ្មីបន្ថែមទៀត ក្នុងការជំរុញលើកកម្ពស់ និងអភិវឌ្ឍកីឡាហែលទឹកពាក់ជើងទានៅអាស៊ីអាគ្នេយ៍។ ឯកឧត្តមបណ្ឌិត ថោង ខុន ថ្លែងលើកឡើង ក្នុងឱកាសអញ្ជើញជាអធិបតីបើកការប្រកួតកីឡាហែលទឹកពាក់ជើងទា ជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ។ ប្រធាន NOCC បានសង្កត់ធ្ងន់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំធ្វើជាម្ចាស់ផ្ទះការរៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នាពេលនេះ ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់នៅអាស៊ីអាគ្នេយ៍ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមពល និងទស្សនវិស័យទំនើបជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះវិស័យកីឡានៅតែជាវិស័យអាទិភាព និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍគុណភាពមូលធនមនុស្ស និងលើកកម្ពស់កិត្យានុភាពជាតិជាមួយនឹងការបន្តជំរុញយុទ្ធនាការជាតិ “យុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ (World Underwater Federation) និងសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ (Southeast Asian Underwater…
-
ឯកឧត្តម ខៀវ កាញារីទ្ធ៖ វិស័យកីឡារាំមានការអភិវឌ្ឍ ទាំងធនធាន និងសមត្ថភាព
(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងធនធានកីឡាករ កីឡាការិនី និងសមត្ថភាពនៃការចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវ បើកការប្រកួតកីឡារាំនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ CJCC រាជធានីភ្នំពេញ។ ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ៖«ជាមួយនឹងការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងធនធានកីឡាករ កីឡាការិនី និងសមត្ថភាពនៃការចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈនេះ ជាពិសេសកន្លងមក កីឡាករ កីឡាការិនីរាំកម្ពុជាបានចេញទៅប្រកួតនៅវៀតណាមដណ្តើមបានមេដាយកម្រិតពិភពលោកទៀតផង»។ ឯកឧត្តមប្រធានកិត្តិយសសហព័ន្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពបច្ចេកទេសដល់កីឡាករ កីឡាការិនីទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក៏ដូចជាការប្រមែលប្រមូលធនធានកីឡាករ កីឡាការិនី ដែលមានសក្តានុពលចូលរួមប្រកួតកីឡាជាតិ លើប្រភេទកីឡារាំ ត្រៀមចូលរួមប្រកួតកីឡារាំអន្តរជាតិនានា នាពេលខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម ខៀវ…
-
ឯកឧត្តម អ៊ូ រតនា៖ កីឡាជាតិលើកទី៤នេះប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ
(ភ្នំពេញ)៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាម បានថ្លែងគូសបញ្ជាក់ថា កីឡាជាតិលើកទី៤ ដែលដំណើរការប្រកួតអស់រយៈពេល៤ថ្ងៃកន្លងមកនេះ សម្រាប់កីឡាវ៉ូវីណាម គឺបានបញ្ចប់ដោយជោគជ័យ ពុំមានអ្វីបង្កជាកំហុសនៅក្នុងបច្ចេកទេសការប្រកួតឡើយ ពោលទាំងអស់នេះ គឺដោយសាសហព័ន្ធបានធ្វើការបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស ចៅក្រុមអាជ្ញាកណ្តាលមុនការប្រកួត ដែលជួយឱ្យការកាត់សេចក្តីត្រឹមត្រូវតាមស្តង់ដារជំនាញវិជ្ជាជីវៈ។ ឯកឧត្តមថា អ្វីជាលទ្ធផលបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃមកនេះ វាជាចំណុចវិជ្ជាមានមួយដែលសហព័ន្ធចង់បាន ព្រោះ វាបបានឆ្លុះបញ្ចាំងឱ្យឃើញថា ចំណេះជំនាញមន្រ្តីចៅក្រមអាជ្ញាកណ្តាលរបស់យើងឈានឡើងទៅមួយកម្រិតទៀត។ ឯកឧត្តម ប្រធានសហព័ន្ធបានសង្កាត់ធ្ងន់ទៀតថា សម្រាប់សិទ្ធិផលកីឡាករកីឡាការិនីចូលរួមប្រកួត គឺមានការរីកចំរើនខ្លាំង ដោយកីឡាករកីឡាការិនីថ្មីៗមួយចំនួនមានលទ្ធភាពអាចប្រជែងឈ្នះកីឡាករចាស់ៗដែលចេញមកពីថ្នាលជំនាន់មុនផងដែរ។ទាំងអស់នេះបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងក្នុងការវិវឌ្ឍសមត្ថភាពរបស់វយុជន ។ ឯកឧត្តម ប្រធានសហព័ន្ធ សង្ឈឹមយ៉ាងមុតមាំថា យុវជនវ៉ូវីណាមទាំងអស់និងបន្តធ្វើបានល្អបន្ថែមទៀត ទាំងការហ្វឹកហាត់ និងការវិវឌ្ឍសមត្ថភាពប្រកួតក្នុងឆាកជាតិនិងអន្តរជាតិនៅពេលអនាគត។ ឯកឧត្តម ម៉ុង គឹមហេង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រធានកិត្តិយស សហព័ន្ធកីឡាវ៉ូវីណាម បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ដែលបានខិតខំរៀបចំការប្រកួតនេះឡើងដោយទទួលបានលទ្ធផលល្អ នឹងទទួលបានជោគជ័យ នឹងវិស័យឯកជន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡារបស់យើង បន្ថែមពីលើអ្វីដែលក្រសួងអប់រំ យុវជន និង កីឡា បាននឹងខិតខំជួយដល់សហព័ន្ធកីឡាជាតិនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។ ឯកឧត្តម ប្រធានកិត្តិយស ក៏បានកោតសសើរវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ឯកឧត្តម អ៊ូ…
-
កីឡាជាតិលើកទី៤ ការចូលរួមប្រកួតរបស់កីឡាករមានការកើនឡើង ខណៈកម្រិត បច្ចេកទេសក្នុងការប្រកួតមានសន្ទុះបច្ចេកទេសល្អប្រសើរច្រើន
(ភ្នំពេញ)៖ ឯកឧត្តម គុជ គីម ឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាអុកចត្រង្គនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤នេះ ត្រូវបានគណៈកម្មការបច្ចេកទេសសង្កេត និងវាយតម្លៃបានថាកីឡាករចូលរួមប្រកួតមានសន្ទុះបច្ចេកទេសល្អប្រសើរច្រើន។ការថ្លែងលើកឡើងពីសំណាក់ប្រធានសហព័ន្ធខាងលើ បានធ្វើឡើងក្នុងឱកាសផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានកីឡា ក្រោយបិទបញ្ចប់ការប្រកួតកីឡាជាតិលើកទី៤ នាល្ងាចថ្ងៃទី០១ ខែ វិច្ឆិកា នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។ ឯកឧត្តម គុជ គីមឡុង បានសង្កត់ធ្ងន់ថា កីឡាជាតិលើកទី៤នេះ ការចូលរួមប្រកួតរបស់កីឡាករមានការកើនឡើង ខណៈកម្រិតបច្ចេកទេសក្នុងការប្រកួតក្រោមការវាយតម្លៃរបស់គណៈកម្មការបច្ចេកទេស គឺមានការរីកចម្រើនច្រើន និងសន្ទុះបច្ចេកទេសរបស់កីឡាករយើងមានលក្ខណៈល្អប្រសើរច្រើន ដើម្បីបង្កើនឱ្យបាននូវគុណភាពបច្ចេកទេសត្រៀមការប្រកួតក្នុងតំបន់ នាពេលខាងមុខជាបន្តបន្ទាប់ ជាពិសេសគឺត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ។ យ៉ាងណាយើងនឹងខិតខំអភិវឌ្ឍជំនាញកីឡាអុកចត្រង្គ ដែលជាប្រភេទកីឡាវប្បធម៌ ប្រពៃណីខ្មែរមួយនេះកាន់តែត្រូវបានអភិរក្ស និងអភិវឌ្ឍឱ្យបានរីកចម្រើនបន្ថែមទៀត។ ប្រធានសហព័ន្ធបន្ថែមថា នៅក្នុងប្រភេទកីឡាអុកចត្រង្គ ក៏មានការរីកចម្រើនដែរ ហើយសហព័ន្ធក៏តែងតែលើកទឹកចិត្តដល់កុមារ យុវជននានាឱ្យចូលរួមលេងកីឡាអុកចត្រង្គនេះ ដោយលៃលកពេលវេលាក្រៅពីការសិក្សារបស់ពួកគាត់ ដើម្បីបណ្តុះបណ្តាលធនធានថ្នាលបន្តវេនឱ្យមានសម្រាប់ពេលអនាគត។ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាកំពុងបន្តដំណើរការបាន២អាណត្តិរបស់ខ្លួន ហើយជាការសង្កេត គឺថាកីឡាករអុកចត្រង្គកម្ពុជាក៏មានល្អៗច្រើនផងដែរ។ ជាគោលដៅ សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អបអរទិវាជ័យជម្នះ៧មករា ឆ្នាំ២០២៥ខាងមុខ ដើម្បីដុសខាត់សមត្ថភាពកីឡាករអុកចត្រង្គឱ្យកាន់តែមានសកម្មភាពប្រកួតច្រើន និងអភិវឌ្ឍបច្ចេកទេសផងដែរ។ ជាមួយគ្នានេះ…
-
ក្លឹបកីឡាសីដក់ក្រសួងការពារជាតិឈរចំណាត់លេខ១ដណ្តើមបានមេដាយមាស២គ្រឿងក្នុងការប្រកួតកីឡាជាតិលើកទី៤
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ សម្រាប់កីឡាសីដក់ គឺបានបញ្ចប់ការប្រកួតហើយ នាល្ងាចថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៩ ខែ តុលា មកនៅសាលដំរី ក្នុងពហុកីឡាដ្ឋានជាតិមរតតេជោ ។ កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាសីដក់និងឈានឡូនកម្ពុជា បានឱ្យដឹងថា កីឡាជាតិលើកទី៤នេះ សម្រាប់កីឡាសីដក់មានរាជធានីខេត្ត និងក្រសួងស្ថាប័នចូលរួមចំនួន៥មានដូចជា ខេត្តកណ្តាល ស្វាយរៀង ឧត្តរមានជ័យ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដោយប្រកួតលើ៣វិញ្ញា មានដូចជា វិញ្ញាសាបុរស៣ទល់៣ វិញ្ញាសាបុរស២ទល់២ និងវិញ្ញាសា នារី២ទល់២ សរុបប្រតិភូកីឡា គ្រូបង្វឹក កីឡាករនិងកីឡាការិនីចំនួន៧៦នាក់ ក្នុងនោះកីឡាការិនី២០នាក់។ ឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈានឡូនកម្ពុជា បានថ្លែងលើកឡើងថា ថ្វីត្បិតការប្រកួតមានរយៈពេលតែ៤ថ្ងៃក៏ពិតមែន ប៉ុន្តែវាបានផ្តល់ឱកាសឱ្យ កីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់នាពេលកន្លងមក ហើយ ជ័យជម្នះដែលកីឡាករ…