-
ឯកឧត្ដម ទុយ រី ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព “ពានរង្វាន់ហ្វូតសាលអូសាកា” អបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅក្រុងអូសាកា ប្រទេសជប៉ុន
ជប៉ុន៖ តបតាមការអញ្ជេីញរបស់ឯកឧត្តម មុិច ច័ន្ទមុន្នី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកផ្តួចផ្តេីមរៀបចំព្រឹត្តការណ៍ប្រកួត បាល់ទាត់ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្រ្តី និងបុគ្គលិកស្ថានទូត នថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់មិត្តភាព “ពានរង្វាន់ហ្វូតសាលអូសាកា (OSAKA FUTSAL CUP) ” នៅក្រុងអូសាកា ប្រទេសជប៉ុន ។ កម្មវិធីនេះ មានការចូលរួមពីក្រុមបាល់ទាត់ខ្មែរទាំង ៨ក្រុម រួមមាន៖ ទី១. ក្រុម CJS FC (ទីក្រុងតូក្យូ), ទី២. ក្រុម OSAKA FC (ក្រុងអូសាកា), ទី៣. ក្រុម MINATO FC (ក្រុងអូសាកា), ទី៤. ក្រុម OSAKA Shijonawate FC (ក្រុងអូសាកា), ទី៥.…
-
ពិធីរត់ភ្លេីងគប់កីឡាជាតិ និងចេញដំណើរហើយ នឹងមកដល់
(ភ្នំពេញ)៖ ប្រារព្វពិធីបើកនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នេះនៅស្តាតអូឡាំពិក ចូលទស្សនាដោយសេរី ។ កុំភ្លេចមកទស្សនាកំពូកដារារ៉េប Vanda Vanta ព្រះនាងនរោត្តម ចេណ្ណា និងផ្ទាំងទស្សនីយភាព យុទ្ធគុនដូនតាដ៏អស្ចារ្យ និងមានអ៊ុចកាំជ្រួច ដ៏ប្រណិតផងដែរ ៕ ដោយ ៖ ជាវ ចន្ធូ
-
ប្រធាន NOCC ជួបអគ្គរាជទូតជប៉ុនពង្រឹងកិច្ចសហការណ៍គាំទ្រការបណ្តុះបណ្តាលនិងហ្វឹកហាត់នៅប្រទេសជប៉ុន
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី(Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ពិភាក្សាការងារលើវិស័យកីឡាជំនាញមួយចំនួន ក្នងគោលបំណងពង្រឹងនូវកិច្ចសហការតាមរយៈការស្នើសុំគ្រូមកបង្វឹកនៅកម្ពុជា និងបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសជប៉ុន។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ក្នុងជំនួ បដ៏មានសារៈសំខាន់នេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែ លបានគាំទ្រលើការបណ្ដុះបណ្ដាល និងការហ្វឹកហាត់កីឡាកម្រិតខ្ពស់ សម្រាប់កីឡាយូដូ ការ៉ាតេ និងកីឡាទូកកានូ-កាយ៉ាក់របស់កម្ពុជា នាពេលកន្លងមក រហូតដណ្ដើមបានជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយក៏មានការបញ្ជូនក្រុមជំនាញការជប៉ុនចំនួន ៦០នាក់ ចូលរួមរៀបចំចំណាត់ថ្នាក់ពិការភាពដល់អត្តពលិកជនមានពិការភាពកម្ពុជា និងបានជួយការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យដំណើរបានយ៉ាងរលូន និងទទួលបានជោគជ័យផងដែរ។ ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ឯកឧត្តម បណ្ឌិត ថោង ខុន ក្នុងនាមជាប្រធានNOCC បានស្នើសុំភាគីជប៉ុន…
-
ឯកឧត្តម វ៉ាត់ ចំរើន ៖ សម្តេចបវរធិបតី សម្រេចបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ អភិរក្ស ដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” បានបញ្ជាក់ថា ការត្រៀមរៀបចំការប្រកួតយុទ្ធគុនខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” បានប្រព្រឹត្តទៅយ៉ាងរលូន លើការបណ្តុះបណ្តាល និងក្រុមការងារ រៀបចំទីលាន និងការផ្សព្វផ្សាយជាដើម ។ ការបញ្ជាក់នេះក្នុងពិធីបើកសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានការចូលរួមពីសិក្ខាកាមមកពីសហព័ន្ធពាក់ព័ន្ធទាំង ៤ រួមមានប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម និងយុទ្ធគុនចម្រុះ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ។ ឯកឧត្តម អនុប្រធានអចិន្ដ្រៃយ៍ មានប្រសាសន៍បន្តថា អាជ្ញាកណ្ដាល ចៅក្រម គឺយកមកពីគ្រប់សហព័ន្ធ ដោយអោយពួកគាត់ស្ថិតក្នុងភាពឯករាជ ក្នុងការបណ្តុះបណ្តាលលាងស្មារតីពួកគាត់អោយជ្រះស្រឡះ ដើម្បីវិនិច្ឆ័យការប្រកួតបានត្រឹមត្រូវគាត់នឹងទទួលបាននូវការចូលរួមកាន់តែច្រើនឡើង ធ្វើមានទំនុកចិត្តពីមហាជន និងមានការធានាក្នុងការផ្តល់យុត្តិធម៌ដល់អ្នកហាត់ទាំងចាស់ ក្មេង ប្រុសស្រី សម្រាប់កាត់សេចក្ដី ក្នុងការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ប្រកបដោយតម្លាភាព ក្រោមស្មារតី អភិរក្ស ដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ” ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា…
-
ប្រធានសហព័ន្ធកីឡារាំកម្ពុជា ចាត់ទុកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម ជាការពង្រីកធនធានគ្រូបង្វឹករាំនៅកម្ពុជា
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតតមធ្យម ក្រោមគម្រោងឧត្តមគាំទ្រ ដោយក្រសួងអប់រំយុវជន និងកីឡា ដែលបានដំណើរការអស់រយៈពេល៧ថ្ងៃ បានបញ្ចប់ ដោយសិក្ខាកាម ២០%ទទួលបាននិន្ទេសល្អបង្គួរ និងនិន្ទេសមធ្យម៨០%។ លោក ស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមមកពីបណ្តាលក្លឹបរាំក្រោមចំណុះសហព័ន្ធចូលរួមចំនួន២៥នាក់ ក្នុងនោះមានស្រី១៥នាក់ និងបុរស១០នាក់។ លោក ស្រីថា វគ្គបណ្តុះបណ្តាលគ្រូកីឡារាំកម្រិតមធ្យមនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សលើផ្នែកគ្រូបង្វឹកកីឡារាំនៅកម្ពុជា។ ជាពិសេស ជាផ្នែកមួយនៃការអភិវឌ្ឍកីឡារាំ ដើម្បីពង្រឹងគុណភាពជំនាញកីឡារាំឆ្ពោះទៅរកការប្រកួតប្រជែងដោយគុណភាពនៅលើឆាកអន្តរជាតិ។ លោកស្រី អគ្គលេខាធិការ អះអាងថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល៧ថ្ងៃកន្លងមកនេះ សិក្ខាកាមដែលជាគ្រូបង្រឹក និងកីឡាករកីឡាការិនី បានយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះជំនាញយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំយកជំនាញទៅកាន់បណ្តាក្លិប បណ្តុះពង្រីកនូវធនធានថ្មីៗជូនសហព័ន្ធ។ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម បានប្រព្រឹត្តទៅដោយរលូនដូចនិងអ្វីទៅតាមការគ្រោងទុកប្រកបដោយភាពជោគជ័យ។ជាមួយគ្នានោះលោក ជំទាវ ក៏បានកោតសរសើរ ចំពោះសិក្ខាកាមដែលបានចូលរួម គ្រូបង្វឹកកម្រិតមធ្យម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងអស់ពីសមត្ថភាព ដោយទទួលបានលទ្ធផលល្អប្រសើរ។ លោក ជំទាវ ប្រធានសហព័ន្ធបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ…
-
សមាគមកីឡាប្រណាំងទូកទ័ពជើងទឹករំពឹងធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤
ភ្នំពេញ៖ ឯកឧត្តម ឧត្តមនាវីទោ ចាយ ស៊ីជឿន សេនាធិការរង ទទួលបន្ទុកកីឡាកងទ័ពជើងទឹក បានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែ វិច្ឆិកា នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ខាងមុខនេះ សមាគមកីឡាប្រណាំងទូកកងទ័ពជើងទឹក ក្នុងនាមក្រសួងការពារជាតិចូលរួមចំនួន២វិញ្ញាសា គឺវិញ្ញាសា ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ បុរស ចំណុះ១២នាក់ ប្រណាំងចម្ងាយ៨០០ម៉ែត្រ និងវិញ្ញាសាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្រុះបុរស និងនារី ចំណុះ១២នាក់ ចម្ងាយ២០០ម៉ែត្រ។ ឯកឧត្តម នាវីទោ ចាយ ស៊ីជឿន បន្តថា ការចូលរួមក្នុងកីឡាជាតិលើកទី៤នេះ កីឡាករកីឡាការិនីទូកកងទ័ពជើងទឹក បានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អនៅទន្លេវៃគោ ក្នុងក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ក្រោមការគាំទ្រទំនុកបំរុងយកចិត្តទុកដាក់ ពីលោក ជំទាវឧត្តមនាវីត្រី ទៀ លក្ខិណា .ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងឯកឧត្តម នាយឧត្តមនាវី…
-
មន្រ្តីអភិវឌ្ឍន៍សហព័ន្ធកីឡាវាយកូនបាល់អាស៊ី កោតសសើរ ការទទួលបដិសណ្ឋាកិច្ចចំពោះភ្ញៀវមកចូលរួមល្អ និងស្តង់ដារ សម្រាប់វេបសាយ
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកយុវជនអាស៊ីក្រោមអាយុ ១៤ឆ្នាំ (ATF Asian U14 Junior Championship) ឆ្នាំ២០២៤ នៅកម្ពុជា បានរកឃើញជើងឯក បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់ពេល៥ថ្ងៃ ផ្នែកនារី ជើងឯក វិញ្ញាសា ប្រកួតឯកក្តជនមេដាយមាស បានទៅលើកីឡាការិនី Siyoen Sim,និងជើងឯករងមេដាយប្រាក់បានទៅលើកីឡាការិនីថៃ Paweenon Sualsri។ វិញ្ញាសាវាយគូនារី មេដាយមាស បានទៅលើកីឡាការិនីកូរ៉េ Siyoen Sim និងកីឡាការិនីថៃ Paweenon Sualsri, និងជើងឯករងបានទៅលើ កីឡាការិនី Gulden Azamatkyzy និងកីឡាការិនី Nailya Baimakhanova។ វិញ្ញាសាឯកត្តជនយុវជនផ្នែកបុរស មេដាយមាស កីឡាករឥណ្ឌា Hruthik Katakam, និងជើងឯករង មេដាយប្រាក់ កីឡាករកូរ៉េ DongJae Kim។ វិញ្ញាសាវាយគូយុវជនផ្នែកបុរស មេដាយមាសកីឡាករកូរ៉េ Dongjae Kim និងកីឡាករកូរ៉េ…
-
អង្គការផ្កាយសមុទ្រនឹងបង្ហាញពីការលើកកម្ពស់យុវជនតាមរយៈកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally ដែលជិតមកដល់ក្រុងសៀមរាប
ភ្នំពេញ៖ អង្គការផ្កាយសមុទ្រមានក្តីសោមនស្សប្រកាសអំពីការចូលរួមក្នុង ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មានគឺ Gumball 3000 Rally ដែលនឹងប្រព្រឹត្តទៅនៅមុខសណ្ឋាគារ Raffles ក្នុងក្រុងសៀមរាប នៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ ជាមួយ Laureus Sport for Good និងទទួលបានការគាំទ្រពី Gumball 3000 ។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំកីឡាករ កីឡាការនីវ័យក្មេង ក្នុងនោះមានកុមារា ១៥នាក់ និងកុមារី ១៥នាក់ ដែលនឹងបង្ហាញ ជំនាញបាល់ទាត់ ក៏ដូចជាចូលរួម លេងល្បែងបាល់ទាត់សង្គម និងការប្រកួតបាល់ទាត់ជាមួយគ្នាថែមទៀតផង ។ ព្រឹត្តិការណ៍នេះនឹងរំលេចឲ្យឃើញពីភាពវិជ្ជមាននៃកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រ ដែលមានគោលបំណងជួយលើកកម្ពស់កុមារ និងយុវជន ដោយជំរុញការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ និងស្មារតីសាមគ្គីជាសហគមន៍ ចាប់ពីម៉ោង ៣ ថ្ងៃត្រង់ រហូតដល់ម៉ោង ៦ ល្ងាច។ កីឡាករវ័យក្មេងៗទាំងនេះ ដែលបានឆ្លងកាត់ការបង្វឹកពីគ្រូបង្វឹកបាល់ ទាត់អង្គការផ្កាយសមុទ្រចំនួន ៦រូប…
-
ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍
កំពង់ឆ្នាំង៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ ព្រោះព្រឹត្តិការណ៍កីឡានេះ បានរួមចំណែកជួយឱ្យសុខភាពយុវជនរបស់យើងរឹងមាំ ផ្សារភ្ជាប់ការផ្សព្វផ្សាយទេសចរណ៍ និងបរិស្ថាន ពិសេស ការផ្តល់ចំណូលជួយដល់សហគមន៍ ។ ការថ្លែងរបស់លើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ នៅក្នុង តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិ ក្តុល ឃុំ ក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានពន្យល់ថា កីឡាដើម្បីទេសចរណ៍ ជាផ្នែកមួយនៃការកៀគរយុវជនកម្ពុជាឱ្យមកស្គាល់និងស្វែងយល់អំពីធនធានធម្មជាតិ និងរួមចំណែកក្នុងការការពារនូវធនធានធម្មជាតិ មានន័យថា ពួកគាត់បានមកចូលរួមដាំដើមឈើនៅតាមសាលារៀន នៅតាមទីសាធារណៈជាពិសេស ដាំស្តារព្រៃនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ។ ជាមួយគ្នានេះតាមរយៈព្រឹត្តិការណ៍នេះ បាននាំភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកស្គាល់នៅតំបន់ការពារធនធានធម្មជាតិទឹកធ្លាក់ស្រែអំពិលនេះ ដែលផ្តល់នូវចំណូលយ៉ាងសំខាន់ជួយដល់សហគមន៍មូលដ្ឋាន បានន័យថា ប្រជាពលរដ្ឋរស់នៅមូលរដ្ឋានដែលមានសក្កានុពលធនធានធម្មជាតិនោះ មានទឹកជ្រោះ សត្វព្រៃ និងទេសភាពស្អាតៗទទួលបានចំណូលតាមរយៈភ្ញៀវជាតិនិងអន្តរជាតិ ជួយឱ្យពួកគាត់មានមុខរបរ លែងចូលកាប់ព្រៃ និងបរបាញ់សត្វ ដែលពួកគាត់ធ្លាប់យកធ្វើជាមុខរបរសម្រាប់ចិញ្ចឹមជីវិតរបស់គាត់ ងាកមកប្រកបមុខរបរថ្មីគឺការបង្កើនចំណូលតាមរយៈទេសចរណ៍ធម្មជាតិ ការដាំដុះ និងចិញ្ចឹមសត្វធ្វើជាម្ហូមសម្រាប់អ្នកទេសចរណ៍ដែលមកលេងកន្លែងគាត់។ចឹងចំណូលទេសចរណ៍នេះគឺបានចាក់ចូលដល់មូលដ្ឋាន…
-
សម្ពោធទីលានបាល់បោះរទេះជនពិការ ជំនួយរដ្ឋាភិបាលជប៉ុន និងសប្បុរសជន ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង
(បាត់ដំបង)៖ ពិធីសម្ពោធទីលានបាល់បោះរទេះជនពិការ នៃសហព័ន្ធកីឡាបាល់បោះរទេះ កម្ពុជា ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន និងសប្បុរសជននានា ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង ភូមិវត្តលាប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ទីលានបាល់បោះរទេះជនពិការនេះ ទទួលបានជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាចំនួន ៧៦.៣៣៣ ដុល្លារអាមេរិក តាមសំណើរបស់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ ទីលាននេះ មិនត្រឹមតែជាកន្លែងសម្រាប់ធ្វើការហ្វឹកហាត់ និងការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សិទ្ធិអំណាចដល់ជនពិការតាមរយៈកីឡា និងក្នុងកិច្ចខិតខំប្រឹងប្រែងរួមកម្លាំងសាមគ្គីគ្នា ក្នុងដំណើរឈានឆ្ពោះសង្គមជាតិមួយមានសុខសន្តិភាព, ប្រកបដោយបរិយាប័ន្ន ពោរពេញដោយស្នាមញញឹម ក្តីស្រឡាញ់ មេត្តា ករុណា មុទិតា ។ លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ អ្នកម្នាង ស៊ីសុវត្ថិ…