Category: កីឡាជាតិ

  • ឯកឧត្តម សែម សុខា ៖ វិស័យពិការភាព គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល

    ឯកឧត្តម សែម សុខា ៖ វិស័យពិការភាព គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល

    ភ្នំពេញ៖ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា អញ្ជើញបើកការប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តម សែម សុខា បានចាត់ទុកការប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកនេះ ជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នា ដើម្បីបានយល់ដឹង និងជ្រួតជ្រាបបន្ថែមពីចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលបាននិងកំពុងអនុវត្តសកម្មភាពការងារពីដំណាក់មួយទៅដំណាក់កាលមួយ។ វិស័យពិការភាព គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ ។ ក្រសួងសង្គមកិច្ច បានផ្តល់អាទិភាព ជនមានពិការភាពគ្រប់ប្រភេទបានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ សេវាអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនមានពិការភាព ត្រូវបានបង្កើតដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជនមានពិការភាព កម្មវិធីអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន បានជួយលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ជនមានពិការភាព។ ជនមានពិការភាពបានពង្រឹងភាពជាម្ចាស់ការរបស់ខ្លួន តាមរយៈការចងក្រងក្រុមជួយខ្លួនឯង ការរើសអើងជនមានពិការភាពត្រូវបានកាត់បន្ថយ ពង្រឹងទស្សនៈមើលឃើញសមត្ថភាពជនមានពិការភាពប្រសើរជាងមើលឃើញពិការភាព ដោយផ្តល់ឱកាសស្មើភាពគ្នាចំពោះជនមានពិការភាពក្នុងការបង្កើតមុខរបរ ដោះស្រាយការងារ…

  • កីឡាករ ហេង បញ្ញា ៖ បញ្ហាបច្ចេកទេសនៅតែជាឧបសគ្គ សម្រាប់ការប្រណាំង​រថយន្តឆ្លងកាត់ សម្រាប់កម្ពុជា

    កីឡាករ ហេង បញ្ញា ៖ បញ្ហាបច្ចេកទេសនៅតែជាឧបសគ្គ សម្រាប់ការប្រណាំង​រថយន្តឆ្លងកាត់ សម្រាប់កម្ពុជា

    (ថៃ)៖ កីឡាករ ហេង បញ្ញា បានបញ្ជាក់ថា បញ្ហាបច្ចេកទេសម៉ាស៊ីន នៅតែជាឧបសគ្គ​សម្រាប់​ការប្រណាំង Asia Cross Country Rally ២០២៤។ ការអះអាងនេះក្រោយ​បញ្ចប់ការប្រណាំងដំណាក់កាលទី៥ នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នាខេត្តកាន់​ឆាណាក់បូរី ប្រទេសថៃ ។ កីឡាករ ហេង បញ្ញា បន្ថែមទៀតថា យើងមិនដឹងបកស្រាយយ៉ាងណា និងមិននឹក​ស្មាន​ថា រថយន្តប្រណាំងនឹងខូចបែបនេះ ដោយសារមុនចេញដំណើរក្រុមការងារជាង បាន​ពិនិត្យ​យ៉ាងយកចិត្តទុកដាក់ ដូចជាម៉ាស៊ីន ជើងក្រោម ប្រេងម៉ាស៊ូតជាដើម ។ កីឡាករ​ប្រណាំងវ័យក្មេងរូបនេះ បន្តថា យើងនឹងបន្តការប្រណាំងនៅថ្ងៃស្អែកទៀត ទោះមិន​ទទួល​បានលទ្ធផលល្អសម្រាប់ដំណាក់កាលទី៥នេះក៏ដោយ ជាមួយកីឡាករ វង្ស គឹមហួត ដែលជាជំនួយការអ្នកបើកបរ និងក្រុមការងារជាងនៅតែបន្តជួសជុលបញ្ហា​ប្រអប់លេខអោយល្អ ដើម្បីបន្តប្រណាំងនៅថ្ងៃស្អែកមិនបានពាន ឬលេខល្អក៏ដោយ ។ កីឡាករ ហេង បញ្ញា ថ្លែងទៀតថា ក្នុងនាមជាកីឡាករកម្ពុជា មកកាន់ឆាកអន្តរជាតិ ត្រូវតែចូលរួមប្រណាំងអោយចប់ និង សូមថ្លែងអំណរគុណដល់ក្រុមការងារជាង ដែលបានលះបង់កម្លាំងកាយចិត្តជួសជុលមិនយប់ឬថ្ងៃធ្វើឱ្យការប្រណាំងប្រកបដោយរលួន ជាពិសេស…

  • ឯកឧត្តម កែវ រ៉េមី ៖ យើងចង់ឃើញទង់ជាតិបង្ហោះ និងភ្លេងជាតិខ្មែរបន្លឺឡើងម្តងទៀត នៅប្រទេសឥណ្ឌា

    ឯកឧត្តម កែវ រ៉េមី ៖ យើងចង់ឃើញទង់ជាតិបង្ហោះ និងភ្លេងជាតិខ្មែរបន្លឺឡើងម្តងទៀត នៅប្រទេសឥណ្ឌា

    (ភ្នំពេញ)៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤-ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានលើកឡើងថា ៖«ខ្ញុំចង់ឃើញទង់ជាតិបង្ហោះឡើង និងភ្លេងជាតិខ្មែរបន្លឺឡើងម្តងទៀត ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសឥណ្ឌា»។ នេះជាការលើកឡើងរបស់ឯកឧត្តមប្រធានសហព័ន្ធ ក្នុងឱកាសសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា និងពិធីប្រគល់វិញ្ញាបនបត្រដាន់អន្តរជាតិ ដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា ៖«ឆ្នាំនេះ យើងមានបញ្ហាប្រឈមខ្លះដែរ គឺកីឡាករល្អរបស់យើងមានខ្លះមិនបានចូលរួម ជាក់ស្ដែងដូចលោកគ្រូ ប៉ាល់ ជីវ័ន ជាដើមដែលជាម្ចាស់មេដាយមាសពិភពលោករបស់យើង។ យើងមើលឃើញថា កីឡាករមកពីប្រទេសខ្លាំងៗមួយចំនួនបានចូលរួមជាគូប្រជែងរបស់យើងមានដូចជាម្ចាស់ក្បាច់គុនដើម កូរ៉េខាងជើង រុស្ស៊ី និងកាហ្សាក់ស្ថានជាដើម ដោយប្រទេសទាំងអស់នេះខ្លាំងៗណាស់។ ទោះបីជាយ៉ាងណាខ្ញុំសូមឱ្យកីឡាករយើងប្រឹងប្រែងឱ្យបានខ្លាំងបំផុត ដើម្បីអាចដណ្តើមយកមេដាយមកជូនជាតិមាតុភូមិ»។ ឯកឧត្តមប្រធានសហព័ន្ធ ITF បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីកម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនីកម្ពុជា…

  • ប្រកួតវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ផ្តោតសំខាន់ គឺការរិតចំណងមិត្តភាព

    ប្រកួតវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ផ្តោតសំខាន់ គឺការរិតចំណងមិត្តភាព

    ភ្នំពេញ៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំចាប់ពូល ការ ប្រកួតវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ កាលពីល្ងាចថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៤ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេ​ខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជា​ប្រ​ធានគណៈកម្មការរៀបចំការប្រកួត បានថ្លែងថា ការប្រកួតនេះរៀបចំឡើងមាន​ពានរង្វាន់​ចំនួន៣ គឺពានរង្វាន់ទី១ សម្រាប់អន្តរអគ្គចំណុះឱ្យក្រសួងមហាផ្ទៃ ពានរង្វាន់ទី២ សម្រា​ប់​ក្លិបវាយសី ឬសមាគមកីឡាវាយសីទូទាំងប្រទេសនិងពានរង្វាន់ទី៣ ជាពានរង្វាន់អន្តរ​ជាតិ សម្រាប់កងកម្លាំងអនុវត្តច្បាប់នៃប្រទេសអាស៊ាន ដែលមាន៥ប្រទេស មានកម្ពុជា​ម្ចាស់​ផ្ទះ ថៃ វៀតណាម សង្ហបុរី និងប្រទេសម៉ាឡេស៊ី។ ពានរង្វាន់ទាំង៣នេះគឺស្ថិតក្នុង​ថ្ងៃ​ប្រកួត​ជាមួយគ្នា ដែលមានរយៈពេល៣ថ្ងៃស្ថិតនៅចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាបឋមសិក្សា ពញាហុកនេះឯង។ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ពានរង្វាន់នេះ បង្កើតឡើងក្នុងគោល​បំណង​រួមចំណែកលើកកម្ពស់វិស័យកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ សំដៅបណ្ដុះ​ស្មារតី​ស្រលាញ់កីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយបណ្ដាក្លឹបកីឡាវាយសី​យុវជនជានគរបាលប្រទេសនានាក្នុងតំបន់។ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ពានរង្វាន់នេះ បង្កើតឡើងក្នុងគោល​បំណង​រួមចំណែកលើកកម្ពស់វិស័យកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ សំដៅបណ្ដុះ​ស្មារតី​ស្រលាញ់កីឡា…

  • សហព័ន្ធកីឡាចំនួន ៤ជាតួអង្គដ៏សំខាន់ក្នុងការប្រកួតយុទ្ធគុនចម្រុះពានសម្ដេចធិបតី

    សហព័ន្ធកីឡាចំនួន ៤ជាតួអង្គដ៏សំខាន់ក្នុងការប្រកួតយុទ្ធគុនចម្រុះពានសម្ដេចធិបតី

    ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាគុនចម្រុះខ្មែរបុរាណដែលប្រសិទ្ធនាមថា ពាន រង្វាន់ សម្ដេចធិបតី លើកទី១នឹងប្រព្រឹត្តទៅនាខែ តុលា ឆ្នាំ២០២៤ ។ នេះបើយោង​តាម ការបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក្នុង​កិច្ច​ប្រជុំ នារសៀលថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៤ ក្រោម វត្តមាន ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តីថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ដែលគ្រោងរៀបចំនៅអំឡុង ខែ តុលា ឆ្នាំ២០២៤ខាងមុខនេះទទួលបានកាគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម រដ្ឋលេខាធិការ អះអាងថា ព្រឹត្តិការណ៍ប្រកួតនេះ មានសមាស​ភាព​សហព័ន្ធ​​​​កីឡា​ប្រយុទ្ធចំនួន៤ គឺចូលរួម គឺ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, សហព័ន្ធកីឡាយុទ្ធគុនចម្រុះ, សហព័ន្ធកីឡាគុនល្បុក្កតោ និងសហព័ន្ធ​កីឡា​យុទ្ធក្រមខម. ជាសហព័ន្ធគោលដែលនឹងរួមចំណែកព្រឹត្តិការណ៍នេះ​ឱ្យកើត​មានឡើង ។ ប៉ុន្តែសម្រាប់លក្ខន្តិកៈនឹងត្រូវបានបញ្ជ្រាបក្នុងវគ្គបណ្ដុះ​បណ្ដាលដោយផ្ដោតលើគោលជារួម មិនមែនផ្ដោតតែលើលក្ខន្តិកៈ​សហព័ន្ធណាមួយនោះទេ។ ឯកឧត្តម បានបញ្ជាក់ទៀតថា…

  • ក្រសួងអប់រំ មិនគាំទ្រ និងអនុញ្ញាតឲ្យមានការប្រកួត World Cup Kabaddi នៅកម្ពុជាឡើយ ព្រោះជាអំពើខុសច្បាប់

    ក្រសួងអប់រំ មិនគាំទ្រ និងអនុញ្ញាតឲ្យមានការប្រកួត World Cup Kabaddi នៅកម្ពុជាឡើយ ព្រោះជាអំពើខុសច្បាប់

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងមិនគាំទ្រ និងអនុញ្ញាតឲ្យមានការរៀបចំការប្រកួតពានរង្វាន់ពិភពលោក World Cup Kabaddi នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជាឡើយ ព្រោះជាអំពើខុសច្បាប់ ។ នេះបើយោងតាមលិខិតឆ្លើយតបរបស់ក្រសួង ទៅកាន់លោក S.T.Arusu អគ្គលេខាធិការ World Cup Kabaddi ដែលចុះហត្ថលេខាដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងលិខិតខាងលើបានបញ្ជាក់យ៉ាងដូច្នេះថា ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់បានទទួលការស្នើសុំរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកម្រិតពិភពលោក ប្រភេទកីឡា Kabaddi ខាងលើនោះទេ ដូច្នេះសូមលោកអគ្គលេខាធិការ(លោក S.T.Arusu) ជ្រាបថា៖ ១. ក្រសួងមិនគាំទ្រ និងអនុញ្ញាតឲ្យមានការរៀបចំការប្រកួត World Cup Kabaddi នៅកម្ពុជាទេ ពីព្រោះប្រភេទកីឡានេះ មិនទាន់បង្កើតសហព័ន្ធកីឡាជាតិជាផ្លូវការនៅឡើយ ។២. បើមិនទាន់មានសហព័ន្ធកីឡាជាតិទេ ការធ្វើសកម្មភាពកីឡាណាមួយនៅកម្ពុជា គឺជាអំពើខុសច្បាប់ ។៣. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មិនគាំទ្រការរៀបចំការប្រកួតនេះដែរ…

  • កីឡាបញ្ចស៊ីឡាត់ ចេញប្រកួតអន្ដរជាតិលើកដំបូង ដើម្បីវាស់ស្ទង់ ពីកម្រិតបច្ចេកទេស ត្រៀមស៊ីហ្គេម លើកទី៣៣

    កីឡាបញ្ចស៊ីឡាត់ ចេញប្រកួតអន្ដរជាតិលើកដំបូង ដើម្បីវាស់ស្ទង់ ពីកម្រិតបច្ចេកទេស ត្រៀមស៊ីហ្គេម លើកទី៣៣

    ភ្នំពេញ៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន២២នាក់ ចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់អន្ដរជាតិ លើកទី២ (2nd International Indonesia Pencak Silat Open Championship) ឆ្នាំ២០២៤ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ ។ នេះជាលើកដំបូង ដែលសហព័ន្ធបានបញ្ជូនអត្តពលិកចូលរួមការប្រកួតអន្ដរជាតិ បន្ទាប់ពីបានបង្កើតជាសហព័ន្ធផ្លូវការ នៅកម្ពុជា កាលពីខែកុម្ភៈកន្លងទៅ។ លោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានរំពឹងថា ការប្រកួតកម្រិតអន្តរជាតិនេះ ក្រៅពីផ្ដោតលើលទ្ធផលបច្ចេកទេស ក៏ជាពង្រឹងសមត្ថភាពសម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ត្រៀមការប្រកួតអន្ដរជាតិបន្ដបន្ទាប់ទៀត។ ប្រធានសហព័ន្ធរូបនេះ បន្ដថា វាជាឱកាសឲ្យកីឡាករ-កីឡាការិនី និងគ្រូបង្វឹក ទទួលបានបទពិសោធន៍បន្ថែម និងវាស់ស្ទង់ពីកម្រិតបច្ចេកទេសសម្រួចសិទ្ធផល ឈានទៅសម្រចគោលដៅ សម្រាប់ត្រៀមចូលរួមការប្រកួត Asian Martial Arts and Indoor Games លើកទី៦ ថ្ងៃទី២២-២៩ ខែវិច្ឆិកា…

  • ដាវ លីឌុច នៅតែបន្តឆន្ទៈចូលរួមផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកជាតិ និងអន្តរជាតិ

    ដាវ លីឌុច នៅតែបន្តឆន្ទៈចូលរួមផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកជាតិ និងអន្តរជាតិ

    ភ្នំពេញ៖ ការប៉ះគ្នាជាពាក្យសំដីបង្កជាជម្លោះលើបណ្តាញសង្គមហ្វេសបុករវាង ឯកឧត្តម ខូវ ឆាយ ប្រធាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករប្រដាល់ កាណាដា មីយ៉ាន់ម៉ា ត្រូវបានដោះស្រាយបញ្ចប់រឿងហើយ នាល្ងាចថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបសម្រុះសម្រួលនេះ បានធ្វើឡើង នៅអាគារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការសម្របសម្រួល ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយជំនួបសម្រុះសម្រួល ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានប្រសាសន៍ថា ជំនួបរវាង ដាវ លីឌុច និងរូប ឯកឧត្តម គឺបានដោះស្រាយបញ្ចប់រួចរាល់ហើយ ដោយជំនួបនោះ ភាគីទាំងពីរឈានទៅដល់ការយល់អំពីគ្នាច្រើន ។ ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ទៀតថា កន្លងមកកីឡាករ ដាវ លីឌុច ចំណុចដែលគាត់ធ្វើមានចំណុចមួយចំនួនមិនត្រឹមត្រូវទៅតាមវប្បធម៌ខ្មែរយើង…

  • រកឃើញជើងខ្លាំងចំនួន ២ក្រុមឈ្នះជើងឯកការប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៌

    រកឃើញជើងខ្លាំងចំនួន ២ក្រុមឈ្នះជើងឯកការប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៌

    ខេត្តសៀមរាប៖ ឆ្លងការប្រកួតអស់រយៈពេលពេញមួយថ្ងៃនៅទីលានក្លឹបកីឡាវាយសីខេត្តសៀមរាប ការប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៌ ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប សហការគាំទ្រ ដោយសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ចប់ហើយ ដោយរកឃើញជ័យលាភី២ក្រុម ដែលជាប់ជាជើងឯក គឺកម្រិតA ម្ចាស់ជើងឯក កីឡាករ ងួន សុធា ចាប់ដៃជាមួយកីឡាករ ផុង វាសនា ខណៈដែលជើងឯកកម្រិតB ម្ចាស់ជើងឯក កីឡាករ ហួត សុធារិទ្ធ ចាប់ដៃជាមួយកីឡាករពេជ្រ ថៃ។ ម្ចាស់ជើងឯក វាយសីកម្រិតA បានបង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំងដែលខ្លួននិងដៃគូបានចាប់ដៃសហការគ្នា ដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាកម្រិតខ្ពស់មួយនេះ។ លោកថា ជ័យជម្នះនេះអាចកើតឡើងទៅបានដោយពួកគាត់រួមគ្នាជាធ្លុង់តែមួយ។ លោក សង្ឈឹមយ៉ាងមុតមាំថា ការប្រកួតកីឡាវាយសីព្រឹត្តិការណ៍ក្រោយៗទៀត ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប រូបគាត់និងដៃគូអាចដណ្តើមបានមេដាយមាសបន្តទៀត។ ជាមួយគ្នានោះ លោក ជាកីឡាករ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុនដែលបានឧបត្ថម្ភគាំទ្រជួយឱ្យព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដំណើរទៅដោយរលូននិងជោគជ័យ។ពិសេស ក៏ថ្លែងអំណរគុណ ដល់ភេសជ្ជៈ100Plusជាភេសជ្ជៈបំពេញជាតិទឹកលេខ១ពីប្រទេសសង្ហបុរី និងម៉ាឡេស៊ី ដែលបានចូលរួមឧបត្ថម្ភសម្រាប់ការប្រកួត ដោយផ្តល់ភេសជ្ជៈមិនគិតថ្លៃជូនកីឡាករ ជាការរួមចំណែកអភិវឌ្ឍវិស័យកីឡានៅខេត្តសៀមរាប។ ឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការបង្កើតការប្រកួតកីឡាវាយសីមិត្តភាព…

  • គ្រឹះស្ថានឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសទាំងអស់សូមចូលរួមផ្សព្វផ្សាយឱ្យសកម្មពីព្រឹត្តិការណ៍ប្រកួតជាឧត្តមប្រយោជន៍ដល់ការអប់រំ និងសង្គម

    គ្រឹះស្ថានឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសទាំងអស់សូមចូលរួមផ្សព្វផ្សាយឱ្យសកម្មពីព្រឹត្តិការណ៍ប្រកួតជាឧត្តមប្រយោជន៍ដល់ការអប់រំ និងសង្គម

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានអំពាវនាវដល់គ្រឹះស្ថានឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសទាំងអស់ ពិសេស លោកគ្រូអ្នកគ្រូ និងគណៈគ្រប់គ្រង និងគណៈកម្មការបច្ចេកទេសទាំងអស់ សូមយកឱកាសនេះធ្វើជាមធ្យោបាយមួយពង្រឹងនូវសមត្ថភាព និងវិន័យ ពិសេស រួមគ្នាផ្សព្វផ្សាយអំពីអ្វីដែលកំពុងធ្វើ។ ព្រោះការផ្សព្វផ្សាយអំពីរូបភាពវិជ្ជមានចាប់តាំងពីដំណើរការប្រកួតរហូតបញ្ចប់ការប្រកួតវាបានផ្តល់ឧត្តមប្រយោជន៍ដល់ការអប់រំ ដល់ការរៀនសូត្រ និងផ្តល់ប្រយោជន៍ដល់សង្គម ។ ការថ្លែងលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់ផ្នែកជាមួយប្រតិភូកីឡា នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ទៀតថា វិន័យ គឺការគោរពគ្នាទៅវិញទៅមក គោរពពេលវេលា បទបញ្ជា និងការគោរពខ្លួនឯង។ ដើម្បីឱ្យដំណើរការប្រកួតឱ្យបានរលូន ហើយមានកិត្តិយសទាំងអស់គ្នា គឺត្រូវការថែរក្សាឱ្យបាននូវវិន័យ។ ប្រសិនបើយើងធ្លាប់ចេញទៅប្រកួតហ្គេម នៅក្រៅប្រទេស គឺយើងនឹងដឹងអំពីសារៈសំខាន់នៃការគោរពវិន័យនេះ វាចាំបាច់ប៉ុណ្ណា ដោយចំណុចសំខាន់ទី១នៃវិន័យនេះ គឺការពាក់បណ្ណសម្គាល់ខ្លួន ដែលបង្ហាញអំពីការចូលរួមប្រកួត ឬជាអ្នកបម្រើការ ក្នុងហ្គេមនីមួយៗ។ ក្រៅពីអត្តសញ្ញាណនៃហ្គេម ក៏ការពាក់បណ្ណសម្គាល់ខ្លួនមានសារៈសំខាន់សម្រាប់ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ផងដែរ។ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន…