Category: កីឡាជាតិ

  • ឯកឧត្តម គុជ បញ្ញាសា៖ ដំណើរកម្សាន្តក្រុមរថយន្ត Overland គឺជាការផ្សព្វផ្សាយតំបន់ទេសចរនៅភូមិភាគឥសាន្ត

    ឯកឧត្តម គុជ បញ្ញាសា៖ ដំណើរកម្សាន្តក្រុមរថយន្ត Overland គឺជាការផ្សព្វផ្សាយតំបន់ទេសចរនៅភូមិភាគឥសាន្ត

    (មណ្ឌលគីរី)៖ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្រុមរថយន្ត Overland ជិត៣០០គ្រឿង បានធ្វើដំណើរមកកម្សាន្ត ខេត្តមណ្ឌលគីរី រយៈពេល៣ថ្ងៃពីថ្ងៃទី២៦ដល់ទី២៨ ខែតុលា ឆ្នាំ២០២៤នេះ គឺជាការផ្សព្វផ្សាយតំបន់ទេសចរធម្មជាតិ និងអេកូរទេសចរនៅភូមិភាគឥសាន្ត ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះជាការលើកឡើងក្នុងបទសម្ភាសន៍ នៅទំនប់អូរតេធិបតី ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។លោក ម៉ាទីន វឌ្ឍន អ្នកសម្របសម្រួលរៀបចំដំណើរកម្សាន្ត Overland ភូមិភាគឦសាន បានអោយដឹងថា ដំណើរកម្សាន្តនេះ ចាប់ផ្តើមពីពហុកីឡដ្ឋានមរតកតេជោ ឆ្ពោះមកខេត្តមណ្ឌលគីរី ដោយមាន៧ក្រុមធំៗ រថយន្ត Overland សរុប២៨៥ គ្រឿង និងមនុស្សជាង១០០០នាក់ ។ លោក បន្តថា ដំណើរកំសាន្តខាងលើចែកចេញជា២ក្រុម ដោយក្រុមទី១ ប្រភេទរថយន្ត 4X4 ត្រូវធ្វើដំណើរ ទៅរមណីដ្ឋានទឹកជោះប៊ូស្រា ,ភ្នំណាមលៀ និងតាមខ្សែក្រវ៉ាត់ព្រំដែន រីឯក្រុមទី២ ប្រភេទរថយន្តតូច ធ្វើដំណើរទៅរមណីដ្ឋាន ភំ្នអណ្តូងស្នេហ៍ -,រមណីយដ្ឋានសមុទ្រឈើបាយឆៅ…

  • ថ្ងៃទី២៩ តុលា ខាងមុខនេះ នឹងមាន ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព​សប្បុរស​ធម៌​ក្រោមមូលបទ”យើងរួមគ្នាលើកស្ទួយ ជួយគុនខ្មែរ”

    ថ្ងៃទី២៩ តុលា ខាងមុខនេះ នឹងមាន ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព​សប្បុរស​ធម៌​ក្រោមមូលបទ”យើងរួមគ្នាលើកស្ទួយ ជួយគុនខ្មែរ”

    ភ្នំពេញ៖ ក្រុមបាល់ទាត់តារាកម្ពុជា ក្រុមបាល់ទាត់អ្នកប្រដាល់គុនខ្មែរ និងក្រុម​បាល់​ទាត់​ពិធីករ​ពិធីការិនីអត្ថាធិប្បាយប្រដាល់គុនខ្មែរ និងត្រូវជួបប្រកួតគ្នានៅ​លើ ទីលាន​វាលស្មៅ​ក្នុងកីឡដ្ឋានស្តាតចាស់ នាថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២៤ ក្នុងព្រឹត្តិ ការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ”យើងរួមគ្នាលើកស្ទួយ ជួយគុនខ្មែរ”។ នេះបើយោងតាមការប្រកាស ក្នុងសន្និសិទសារព័ត៌មាន នាល្ងាចថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៤ នៅអាគារកីឡាសម្តចពិជ័យ សេនាទៀ បាញ់ នាមជ្ឈមណ្ឌកីឡាកងយោធពលខេរភូមិន្ទស្តាតចាស់។ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្រុមកីឡា​បាល់​ទាត់​អ្នកប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់​មិត្តភាពសប្បុរសធម៌ក្រោមមូលបទ”យើងរួមគ្នាលើកស្ទួយ ជួយគុនខ្មែរ”ជាការប្រកួត​មួយធ្វើឡើង ដើម្បីប្រមូលថវិកាសប្បុរសធម៌ស្ម័គ្រចិត្តពីសប្បុរសជនគ្រប់​ទិសទីយក​ទៅ​ជួយដល់ក្លឹបប្រដាល់ដែលមានការខ្វះខាតកំពុងជួបប្រទះការលំបាកគ្មាន​កន្លែង​ហ្វឹកហាត់។ ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងទៀតថា ការប្រកួត​នេះ មហាកិត្តិយសគឺទទួលបានការគាំទ្រយ៉ាងពេញទំហឹង​ពីសម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ។ ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានលើកឡើងថា តាមការចុះ​ដោយ​ផ្ទាល់សិក្សាស្វែងយល់តាមបណ្តាខេត្តនានាកន្លងទៅនេះ មើលឃើញផ្ទាល់​ភ្នែក​នូវការខ្វះខាត និងការលំបាករបស់ក្លិបជាច្រើនដូចជាទីកន្លែងហ្វឹកហាត់ សម្ភារៈ និងថវិកាជាដើម ប៉ុន្តែពួកគាត់មានតែកម្លាំងកាយចិត្តតស៊ូហ្វឹកហាត់ទាំង​លំបាក​វេទនា។ ដោយមើលឃើញការខ្វះខាត និងទុក្ខលំបាករបស់គ្រូបង្វឹក កីឡាករ កីឡាការិនី​ដែលតស៊ូក្នុងប្រដាល់គុនខ្មែរទាំងនោះហើយ…

  • ការប្រកួតកីឡាជាតិលើកទី៤ ប្រភេទកីឡាវាយសីកើនឡើងចំនួនរាជធានីខេត្តចូលរួមច្រើនឆ្នាំ២០២២

    ការប្រកួតកីឡាជាតិលើកទី៤ ប្រភេទកីឡាវាយសីកើនឡើងចំនួនរាជធានីខេត្តចូលរួមច្រើនឆ្នាំ២០២២

    ភ្នំពេញ៖ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា តំណាង ឯកឧត្តម លី កុសល ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិលើក​ទី៤និងកីឡាជនពិការជាតិលើកទី២ក្នុងឆ្នាំ២០២៤នេះ កីឡាវាយសី និងចាប់ផ្តើមពី​ថ្ងៃ​ទី៤ ដល់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយមានរាជធានីខេត្តចូលរួមចំនួន១៦ កើនឡើងលើសកីឡាជាតិលើកទី៣ឆ្នាំ២០២២ ចំនួន៣ខេត្ត និងមានកីឡាករកីឡា​ការិនី​ប្រតិភូគ្រូបង្វឹកចូលរួមជាង ១០០នាក់ ។ ឯកឧត្តម អគ្គលេខាធិការ បានគូសឱ្យដឹងទៀតថា ការប្រកួតកីឡាជាតិ ឆ្នាំ២០២៤នេះ ការអនុវត្តគឺយកគំរូតាមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីពង្រឹងគុណភាពសមត្ថភាពកីឡាករកីឡាការិនី និងមន្រ្តីបច្ចេក​ទេសចៅក្រមអាជ្ញាកណ្តាលក្នុងដំណើរឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ២០២៩។ ឯកឧត្តម អះអាងថា ការប្រកួតកីឡាជាតិដែលប្រកួតរៀងរាល់២ឆ្នាំម្តងនេះ គោល​ដៅ​របស់ក្រសួងអប់រំយុវជននិងកីឡា គឺចង់វាស់ស្ទង់កម្រិតសមត្ថភាពកីឡាករ​កីឡាការិនី ពិសេស បំផុសឱ្យរាជធានីខេត្ត កាន់តែយកចិត្តទុកដាក់លើការជំរុញ​បណ្តុះធនធានកីឡាវាយសីបន្តវេន ឱ្យមានកាន់តែច្រើននៅតាមខេត្ត ដើម្បីចម្រាញ់​បានធនធានកីឡាករកីឡាការិនីវាយសីឆ្នើមៗចេញពីបណ្តាខេត្តជាប់ជាជម្រើសជាតិហ្វឹកហាត់ត្រៀមប្រកួតតំណាងប្រទេសនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ម្យ៉ាងវិញទៀត ការប្រកួតកីឡាជាតិនេះ ក៏ជាការបំផុសផ្សព្វផ្សាយឱ្យរាជធានីខេត្ត​បាន​ចូល​រួមតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលប្រជាពលរដ្ឋម្នាក់ចេះលេង​កីឡា​មួយប្រភេទ ដើម្បីទទួលបាននូវសុខមាលភាពជៀសផុតពីជំងឺដង្កាត់ផ្សេងៗ និងធ្វើឱ្យកម្ពុជាកាន់តែសម្បូធនធានកីឡាករកីឡាការិនីឆ្នើមៗ។ ឯកឧត្តម បានពន្យល់ទៀតថា ការប្រកួតកីឡាជាតិលើកទី៤ដែលរៀបចំដោយ​ក្រសួង​អប់រំយុវជន និងកីឡានេះ កីឡាករកីឡាការិនីបណ្តារាជធានីខេត្តដែលប្រជែង​ដណ្តើមបានជ័យលាភីចាប់ពីចំណាត់លេខ១ដល់លេខ៣មានឱកាសច្រើន និងត្រូវ​សហព័ន្ធជ្រើសរើសឱ្យជាប់ជាជម្រើសជាតិហ្វឹកហាត់បំប៉ន់ដោយសហព័ន្ធត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជាលក្នុងព្រឹត្តិការណ៍អន្តរជាតិ…

  • លោក ខេស៊ី បាណេត ៖ ការប្រកួតចំបាប់នេះ គឺមានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា

    លោក ខេស៊ី បាណេត ៖ ការប្រកួតចំបាប់នេះ គឺមានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា

    (ភ្នំពេញ)៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានលើកឡើងថា ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ទទួលបានលទ្ធផល ដោយមុនការប្រកួតនេះ យើងទទួលបានគ្រូជំនាញមកពីសហរដ្ឋអាមេរិកមកជួយចែករំលែកបច្ចេកទេស និងបណ្តុះបណ្តាលគ្រូបង្វឹកកម្ពុជា។ ការបញ្ជាក់នេះនៅក្នុងបិទការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ លោក ខេស៊ី បាណេត គូសបញ្ជាក់បន្ថែមថា នេះជាលើកទី១ ដែលសហព័ន្ធកីឡាចំបាប់កម្ពុជាបានរៀបចំការប្រកួតពីអាយុ៨-១០ឆ្នាំ និងពី១៥-១៧ ឆ្នាំ ដោយកាលពីមុនៗមក ការប្រកួតយុវជននៅកម្ពុជាមានក្រោមអាយុ១៨ឆ្នាំប៉ុណ្ណោះ។ លោក ខេស៊ី បាណេត សង្កត់ធ្ងន់ថា ៖«ការប្រកួតកីឡាចំបាប់ សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ មានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា (ប្រភេទកីឡាចំបាប់បុរាណ) ដែលលើជញ្ជាំងប្រាសាទបាយ័នមានរូបចម្លាក់អ្នកចំបាប់ជាដើម។ ជាមួយគ្នានេះ នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក៏មានការលេងកីឡាចំបាប់ នៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំជាដើម ដែលជាការថែរក្សាវប្បធម៌ខ្មែរ។ ម្យ៉ាងទៀត ក៏ជាការបណ្តុះបណ្តាលធនធានថ្នាលយុវជនលើប្រភេទកីឡាចំបាប់អន្តរជាតិ ដែលកីឡាករ កីឡាការិនីមានគុណភាពបច្ចេកទេសល្អ គឺចាប់ផ្តើមហ្វឹកហាត់ចាប់ពីវ័យ៨ឆ្នាំឡើងទៅ ហើយប្រសិនបើមនុស្សម្នាក់ចាប់ផ្តើមហ្វឹកហាត់ចាប់ពីអាយុ ១៥ឆ្នាំឡើង ឬ១៧ឆ្នាំឡើងទៅ…

  • កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤០០០នាក់ ចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី២ នៅមុខសួនច្បារវត្តបទុមវតី

    កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤០០០នាក់ ចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី២ នៅមុខសួនច្បារវត្តបទុមវតី

    (ភ្នំពេញ)៖ កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤០០០នាក់ នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ បានចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី២ នៅមុខសួនច្បារវត្តបទុមវតី ដែលប្រព្រឹត្តទៅ ក្រោមប្រធានបទ «រត់ដើម្បីអបអរសាទរដំណើរការអភិវឌ្ឍ ព្រែកជីកហ្វូណនតេជោ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងទប់ស្កាល់ជំងឺមហារីកសុដន់» ។ កម្មវិធីរត់លក្ខណៈកម្សាន្ដ ដែលមានរត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ៕ ដោយ ៖ ជាវ ចន្ធូ

  • កីឡាករម៉ូតូទឹក សាលី អូម៉ើត និងសាលី ហ្វីលីន ឈ្នះមេដាយ៤គ្រឿងបន្ថែម ពីការប្រកួត World Jet Ski round 2 នៅអាមេរិក

    កីឡាករម៉ូតូទឹក សាលី អូម៉ើត និងសាលី ហ្វីលីន ឈ្នះមេដាយ៤គ្រឿងបន្ថែម ពីការប្រកួត World Jet Ski round 2 នៅអាមេរិក

    អាមេរិក-អបអរសាទរកីឡាករជម្រើសជាតិម៊ូតូទឹកកម្ពុជាដណ្តើមបានមេដាយ៤គ្រឿង បន្ថែមទៀត ពីការប្រកួតព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២ នៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤។កីឡាករម៉ូតូទឹក សាលី អូម៉ើត ដណ្តើមបានមេដាយ២គ្រឿង មាស១ លើវិញ្ញាសា Pro Sport GP និងមេដាយសំរិទ្ធលើវិញ្ញាសា Pro Am Runabout 1100 Open ខណៈ កីឡាករ សាលី ហ្វីលីន ដណ្តើមបានមេដាយមាស២គ្រឿងទៀត លើវិញ្ញាសា Expert Runabout 1100 Stock និងវិញ្ញាសា Expert Runabout 1100 Super Stock ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២ នៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក…

  • សមាគមកីឡាក្រសួងមហាផ្ទៃក្រសោបបានមេដាយច្រើនជាងគេការប្រកួតសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២៤

    សមាគមកីឡាក្រសួងមហាផ្ទៃក្រសោបបានមេដាយច្រើនជាងគេការប្រកួតសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ការប្រកួតកីឡាសហ្វតិន្នីសជើងឯកថ្នាក់ជាតិ ២០២៤ បានបញ្ចប់ជាផ្លូវ​ការ នាល្ងាចថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយចំណាត់ថ្នាក់លេខ១ សមាគម​កីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ មាស៦ ប្រាក់៣ សំរឹទ្ធ ៤ ។ លេខ២ សមាគមកីឡាខេត្តកណ្តាល មាស៤ ប្រាក់ ៧ សំរឹទ្ធ២ ។ លេខ៣ សមាគមកីឡា​ខេត្តកំពង់ឆ្នាំង មាស១ ប្រាក់២ សំរឹទ្ធ៥ ។ លេខ៤ សមាគមកីឡាខេត្តកំពង់ស្ពឺ មាស១ សំរឹទ្ធ ៣ លេខ៥ សមាគមកីឡា ក្រសួងការពារជាតិ សំរឹទ្ធ៥ លេខ៦ សមាគមកីឡាខេត្តត្បូងឃ្មុំ មេដាយសំរឹទ្ធ៦គ្រឿង។ លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរង សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានថ្លែងលើកឡើងថា ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាការផ្តល់ ឱកាសដល់កីឡាករ កីឡាការិនីម្នាក់ៗបានជួបជុំគ្នា ដើម្បីបញ្ចេញ​នូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេស ដែលបានហ្វឹក​ហាត់កន្លងមក។ហើយការប្រកួតឆ្នាំនេះ…

  • គ្រូបង្វឹកកីឡាទូកនាគកងទ័ពជើងទឹករំពឹងក្រសោបបានមេដាយមាសទាំងពីរវិញ្ញាសាការប្រកួតកីឡាជាតិលើកទី៤

    គ្រូបង្វឹកកីឡាទូកនាគកងទ័ពជើងទឹករំពឹងក្រសោបបានមេដាយមាសទាំងពីរវិញ្ញាសាការប្រកួតកីឡាជាតិលើកទី៤

    ភ្នំពេញ៖ លោក ជា សាវ៉ុន គ្រូបង្វឹកកីឡាទូកនាគកងទ័ពជើងទឹក បានបង្ហើបថា កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ លើប្រភេទកីឡាទូកនាគ នឹងប្រកួតចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅទន្លេវៃគោ ក្រុងស្វាយ រៀង ខេត្តស្វាយរៀង អត្តពលិកកីឡាទូកនាគកងទ័ពជើងទឹក រំពឹងខ្ពស់ថា នឹងប្រជែងដណ្តើមបានមេដាយមាសជូនអង្គភាព។ ការថ្លែងលើកឡើងរបស់គ្រូបង្វឹករូបនេះ ក្រោយបញ្ចប់ការហ្វឹកហាត់របស់អត្តពលិក​កងទ័ពជើងទឹក នៅបញ្ជាការដ្ឋានទ័ពជើងទឹក ជ្រោយចង្វា ខណ្ឌ ជ្រោចង្វារាជធានីភ្នំ​ពេញ នាព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៤។ គ្រូបង្វឹកខាងលើ បានអះអាងថា អ្វីដែលធ្វើឱ្យលោកជាគ្រូបង្វឹកដាក់ក្តីរំពឹងខ្ពស់​បែបនេះ ចំពោះការប្រជែងមេដាយរបស់អត្តពលិកកីឡាទូកកងទ័ព​ជើងទឹក​ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតលើកទី២ ដោយសារ​តែកីឡាករកីឡាការិនីបានធ្វើការហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អពុំមានការឈប់សម្រាកនោះទេ ។ ក្រោមការទំនុកបំរ៉ុងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកីឡាកងទ័ពជើងទឹក ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខ​លម្ហសមុទ្រ ឯកឧត្តម ឧត្តម នាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង…

  • អបអរសាទរ អត្តពលិកម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាស២ ប្រាក់២ គ្រឿង ពីការប្រកួត World Jet Ski round 2 នៅអាមេរិក

    អបអរសាទរ អត្តពលិកម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាស២ ប្រាក់២ គ្រឿង ពីការប្រកួត World Jet Ski round 2 នៅអាមេរិក

    អាមេរិក- អបអរ​សាទរ​ចំពោះ​កីឡាករ​ជម្រើស​ជាតិ​ម៊ូតូទឹក​កម្ពុជា​ដណ្ត់មបានមេដាយ៤គ្រឿង មាស២ ប្រាក់២គ្រឿង ពីការប្រកួត ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២ នៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤។ កីឡាករ កៃវ៉ាន់ ស៊ីដែន ឈ្នះមេដាយមាស លើវិញ្ញាសា Novice Ski Stock ហ្វីលីន​ សាលី​ ឈ្នះ២គ្រឿង មេដាយមាស១ លើវិញ្ញាសា Super Stock មេដាយប្រាក់១ លើវិញ្ញាសា Amateur Ranabout Rec Lite ទទួល​បាន​មេដាយ​ប្រាក់​មួយ​គ្រឿងកីឡាករ មីន ម៉ូស្តាន់ ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Novice Runabout 1100 Stock​។សូមបញ្ជាក់ថា ការប្រកួត ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២…

  • ក្លិបចំនួន ៧ ចូលរួមប្រជែង ជើងឯកសូហ្វតិន្នីសថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២៤

    ក្លិបចំនួន ៧ ចូលរួមប្រជែង ជើងឯកសូហ្វតិន្នីសថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២៤

    ភ្នំពេញ៖ សមាគម-ក្លិបកីឡាសូហ្វតីន្នីសចំនួន០៧ មកពីទូទាំងប្រទេស រួមមាន៖ សមាគមក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លិបខេត្តកណ្តាល ខេត្តកំពង់ឆ្នាំងខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និងក្លឹបអង្គការកុមារអាស៊ី បានចូលរួមក្នុងការប្រកួតកីឡា​សូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ ទទួលបានការគាំទ្រថវិការពីក្រសួងអប់រំ យុវជន និងកីឡា និងបានដំណើរការប្រកួត រយៈពេល ០៥ថ្ងៃ គឺចាប់ពីទី០៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីលាន កីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ។ វិញ្ញាសា ដែលត្រូវបានដាក់ឱ្យប្រកួតប្រជែង មានសរុបចំនួន ១២ ដូចជា៖ ១. ឯកត្តជនបុរស អក្សរ ក២. ឯកត្តជននារី អក្សរ ក៣. វាយគូបុរស អក្សរ ក៤. វាយគូបុរស អក្សរ ខ៥. វាយគូនារី អក្សរ ក៦. វាយគូនារី អក្សរ ខ ៧. វាយគូ ចម្រុះបុរស-នារី ៨.…