-
គណកម្មការបច្ចេកទេស បានត្រួតពិនិត្យរថយន្ត OFF ROAD មុនចាប់ផ្តើមប្រកួត 3 SS នៅថ្ងៃស្អែក
ថៃ៖ ការប្រកួតរថយន្ត Off Road នៅទីលាន The Magnificent ឆ្នាំ2023 នាខេត្តកាន់ឆាណាកបូរី ប្រទេសថៃ នឹងចាប់ផ្តើមការប្រណាំង (3SS) ក្នុងចំណោមទាំង8SS នៅថ្ងៃទី២៣ ខែមិថុនាស្អែកនេះ បន្ទាប់ពីគណកម្មការបានត្រួតពិនិត្យបច្ចេកទេសរថយន្ត និងប្រព័ន្ធសុវត្តិភាពរួចរាល់។ ថ្លែងអោយដឹងក្រោយបញ្ចប់ការពិនិត្យបច្ចេកទេស លោក វង្ស គឹមហួត ថា កណកម្មការបានកំណត់លក្ខ័ន្តខច្បាស់លាស់ ដោយអោយក្រុមនីមួយៗបើកបររថយន្តដើម្បីទទួលបានពិន្ទុ និងត្រូវពិនិត្យប្រព័ន្ធសុវត្តិភាព ត្រើយ កម្លាំងរថយន្ត កង់ គ្រឿងម៉ាស៊ីន បិទស្ទីគឃើរ និងជិះរថយន្តយកពិន្ទុតាមគណកម្មការតម្រូវជូន។ អ្នកប្រណាំងរូបនេះ បន្តថា សម្រាប់ការប្រណាំងនៅថ្ងៃស្អែកនិងប្រឹងប្រែងធ្វើបានល្អបំផុត ដោយបានក្រុមទាំងមូលបានពិនិត្យផ្លូវរួចរាល់ទាំង8SS ជាមួយនឹងការបញ្ជារថយន្ត ផ្នែកបច្ចេកទេស និងការសហការជាក្រុម លើផ្លូវប្រណាំងទាំង 3SS ដែលជាផ្លូវដ៏លំបាក និងវែងជាងឆ្នាំមុន មាន SS1 , SS2 និង SS3 រីឯថ្ងៃទី២៤ ប្រណាំង SS4 , SS5 និង SS6…
-
កីឡាករ ព្រំ រស្មី រំពឹងថានឹងទទួលបានចំណាត់ថ្នាក់ Top 10 នឹងជោគជ័យ ពីការប្រណាំងរថយន្ត Off Road នៅទីលាន The Magnificent ឆ្នាំ2023
ថៃ៖ សមាជិកក្រុមប្រណាំង Off Road កម្ពុជា កីឡាករ ព្រំ រស្មី បានថ្លែងបញ្ជាក់ថា ការប្រណាំងរថយន្ត Off Road The Magnificent ឆ្នាំ២០២៣ ខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ នាព្រឹកថ្ងៃទី២២ ខែមិថុនានេះ ក្រុមកម្ពុជា រំពឹងថា នឹងទទួលបានចំណាត់ថ្នាក់ក្រោមលេខ១០ បន្ទាប់ពីបានត្រៀមខ្លួនបានយ៉ាងល្អជាមួយសមាជិក២រូបទៀត គឺកីឡាករ វង្ស គឹមហួត និងកីឡាករ ញឹម សុវណ្ណារ៉ូ ។ កីឡាករ ព្រំ រស្មី បន្តថា ការប្រណាំងឆ្នាំកន្លងទៅ មិនទទួលបានលទ្ធផលល្អដោយសារកត្តា២យ៉ាង៖ ទី១-បញ្ហាបច្ចេកទេស និងទី២-មិនបានហ្វឹកហាត់ជាក្រុមញឹកញាប់ ម្យ៉ាងទៀតជាវិញ្ញាសាថ្មីសម្រាប់ក្រុមកម្ពុជា។ ប៉ុន្តែផ្តោតលើបទពិសោធន៍ឆ្នាំមុន អ្នកប្រណាំងសម្បុរស្រស់រូបនេះ ជឿជាក់ថាក្រុម OFF ROAD កម្ពុជា នឹងធ្វើបានល្អជាង ទាក់ទងបច្ចេកទេស និងការប្រណាំងតាមផ្លូវនីមួយៗ ពីSS1 ដល់ SS2 យើងបានសិក្សាពីការប្រណាំង និងសាកល្បងបានច្រើនដង ហើយបើបានលេខ១០ចុះក្រោមគឺចាត់ទុកថាជោគជ័យដោយមាន៣១ក្រុមចូលរួម ស្មើនឹង៩៣រថយន្ត…
-
ការលេងកីឡា មិនត្រឹមតែផ្ដល់ឱ្យយើងនូវសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការរីកចម្រើន នៃផ្នត់គំនិតល្អៗនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន
កំពង់ធំ៖ លោកជំទាវ បណ្ឌិត ជា សិរី បានថ្លែងថា កីឡារស់នៅក្នុងមិត្តភាពនិងសន្តិភាព ព្រោះថា ការលេងកីឡា មិនត្រឹមតែផ្ដល់ឱ្យយើងនូវសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំង បង្ហាញការរីកចម្រើននៃផ្នត់គំនិតល្អៗនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន ពិសេសក្នុងស្រទាប់យុវជន ឲ្យប្រព្រឹត្តិតែអំពើល្អ និងចាកឆ្ងាយពីអំពើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម ពិសេសបញ្ហាគ្រឿងញៀន ។ ការលើឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក ដូច្នេះ ក្នុងពិធីបិទការប្រកួតបាល់ទាត់មិត្តភាពយុវជនឃុំប្រាសាទ និងកំពង់ថ្ម ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព” នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ លោកជំទាវ ជា សិរី បានលើកឡើងថា ការដែលយើងមានឱកាសបានរៀបចំការប្រកួតកីឡាកម្រិតថ្នាក់ឃុំ ស្រុក ពិសេស ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យកន្លងទៅនេះ គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវ ក៏បានអំពាវនាវដល់យុវជន ខិតខំបន្តប្រឹងប្រែងរៀនសូត្រ និងបំពេញការងារឱ្យបានល្អ ដើម្បីជួយដល់គ្រួសារ…
-
អ្នកគ្រប់គ្រងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រអះអាងថា កម្មវិធីបោះជំរុំហ្វឹកហាត់នៅថៃ ជាមួយគ្រូ Tottenham Hotspur លទ្ធផលទទួលបានលើសពីបច្ចេកទេសបាល់ទាត់
ភ្នំពេញ ៖ ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រកម្ពុជា ២៤រូប បានត្រឡប់មកដល់ កម្ពុជា វិញហើយ បន្ទាប់ពីទទួលបានឱកាសទៅបោះជំរុំហ្វឹកហាត់បាល់ទាត់ជាមួយគ្រូង្វឹកក្លិបបាល់ទាត់ Tottenham Hotspur របស់អង់គ្លេស នៅលើកោះសាមុយ ប្រទេសថៃរយៈពេល ៥ថ្ងៃ ។ ថ្លែងប្រាប់អ្នកព័ត៌មានក្នុងដំណើរមកដល់ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក យិន សាមឌី ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា បានថ្លែងថា ការហ្វឹកហាត់ ជាមួយ គ្រូបង្វឹក Tottenham Hotspur រយៈពេល ៥ថ្ងៃ ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រ ទទួលបានបទពិសោធន៍ច្រើនមែនទែន ប៉ុន្តែអ្វីដែលជាបទពិសោធ៍បទទួលបានន្ថែមពីជំនាញ បាល់ទាត់ ពីគ្រូបង្វឹកក្លិបកម្រិតពិភពលោក គឺ ការយល់ដឹងពីបរិស្ថាន ចំណេះដឹងពីអាហាររូប បត្ថម្ភ និងការលើកទឹកចិត្តដល់ក្មេងៗបាល់ទាត់នារី ធ្វើយ៉ាងមានក្តីសង្ឈឹម និងមានទំនុកចិត្តខ្ពស់លើខ្លួនឯង ដើម្បីទទួលបានអនាគតល្អ ។ កីឡាការិនី ឈាង ចាន់វត្តី បានបញ្ជាក់ប្រាប់ដែរថា កម្មវិធីបោះជំរុំហ្វឹកហាត់បាល់ទាត់នេះ នាងទទួលបានបច្ចេកទេសនិងបទពិសោធន៍បាល់ទាត់ថ្មីៗនិងប្លែកៗជាច្រើនពីគ្រូបង្វឹកក្លិបTottenham Hotspur ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់ ហើយ នាងសង្ឈឹមថា តាមរយៈជំនាញដែលទទួលបានពីកម្មវិធីបោះជំរំហ្វឹកហាត់រយៈពេល ៥ថ្ងៃនេះ…
-
ម្ចាស់មេដាយមាសស៊ីហ្គេមកម្ពុជា ស៊ូ បាលី ត្រៀមប្រកួតជាមួយម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន នៅម៉ោង១១ព្រឹកនេះ
ម្ចាស់មេដាយមាសស៊ីហ្គេម កម្ពុជា ស៊ូ បាលី នឹងត្រូវប្រកួតចំបាប់អាស៊ីអាយុក្រោម២៣ តទល់កីឡាករម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន នៅម៉ោង១១ព្រឹក លើប្រភេទទម្ងន់១២៥គីឡូក្រាម (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី១៨ ខែមិថុនានេះ។ កីឡាករ កីឡាការិនីកម្ពុជា៣រូបផ្សេងទៀតដែលប្រកួតនៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា មិនទទួលបានលទ្ធផលល្អនោះទេ៕
-
សហព័ន្ធចំបាប់កម្ពុជា បានបញ្ជូនអត្តពលិក៤រូប ការប្រកួត កីឡា ចំបាប់ ជើងឯក អាស៊ី U23 នៅ ប្រទេស កៀហ្ស៊ីស៊ីស្ថាន
ភ្នំពេញ៖ ក្រោយជោគជ័យខ្លាំងសហព័ន្ធកីឡាចំបាប់កម្ពុជា នៅតែបន្តរក្សាកម្រិតបច្ចេកទេស និងសិទ្ធផលកីឡាករ កីឡាការិនី តាមរយ:ការហ្វឹកហ្វឹកជាប្រចាំ និងបញ្ជូនទៅចូលរូមការប្រកួតជាលក្ខណអន្តរជាតិ ដូចជាការប្រកួត Beach Wrestling World Series លើកទី២ ដែលនឹងរៀបចំនៅប្រទេសសឹង្ហបុរីថ្មីៗនេះ បានបញ្ជូនប្រតិភូកីឡករកីឡាការិនីជម្រើសជាតិ ចំនួន ៦នាក់ ចូលរួម ជាលទ្ធផលកីឡាការិនី ឌិត សំណាថដណ្តើមបានមេដាយប្រាក់១គ្រឿង និងបានបញ្ជូនអត្តពលិក៤នាក់ទៀត ចូលរួមការប្រកួតចំបាប់ជើងឯក អាយុក្រោម២៣ឆ្នាំ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានអោយដឹងថាកីឡាកកីឡាករចំបាប់កម្ពុជា៤រូបនេះ មាន ៣ នាក់ ជា ម្ចាស់ មេដាយ មាស ស៊ីហ្គេម៖ កីឡាករ ម៉ូ សារី កីឡាករ ស៊ូ បាលី កីឡាការិនី ជា កកញ្ញានិងម្ចាស់ មេដាយ សំរឹទ្ធ ស៊ីហ្គេម កីឡារិនី ជឿន ស្រីឡែន។ លោកខាស៊ី បាណេត បន្តកីឡាករ…
-
ការប្រកួតកីឡាប៉េតង់ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣ បានបញ្ចប់ជាផ្លូវការហើយ ដោយស្វែងរកឃើញជ័យលាភីជើងឯកលើ៧វិញ្ញសា
ភ្នំពេញ ៖ លោក ស្រេង សេង ប្រធានការិយាល័យកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣ ដំណើរការចាប់តាំងពីថ្ងៃទី១២ ខែមិថុនា មានសមាសភាពចូលរួមប្រកួតមាន ១៩ ក្លឹប មានវិញ្ញាសាប្រកួតចំនួន៧ និងកីឡាករ ការិនីសរុប ចំនួន ១២៨នាក់ ។ លោក អ៊ុក ចន្ថា ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានថ្លែងលើកឡើងថា ជោគជ័យដែលដណ្តើមបានៅពេលេះ នឹងក្លាយជាចលករជួយជំរុញឲ្យកីឡាករកីឡាការិនីប្រឹងប្រែងហ្វឹកហាត់កាន់តែអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ពិសេស លូតលាស់ផ្នែកបច្ចេកទេស កាយសម្បទាមាំមួន ជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។ អុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានគូសបញ្ជាក់ទៀតថា វិស័យអប់រំកាយនិងកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយនិងផ្លូវចិត្តនិងលើកកម្ពស់សុខភាពជីវិតព្រមទាំងរិតចំណងមិត្តភាពសាមគ្គីភាពរវាងប្រជាជននិងប្រជាជន រវាងប្រទេសជាតិនិងប្រទេសជាតិ នាំឲ្យមានសុខសុវត្តិភាពនៅក្នុងសង្គមទាំងមូលផងដែរ។ជាមួយគ្នានោះ លោក អ៊ុក ចន្ថា បានអំពាវនាវដល់មន្ត្រីដឹកនាំគ្រប់ ក្លឹប លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី ត្រូវខិតខំ បន្តទៀត ដើម្បីកីឡាប៉េតង់របស់យើងទាំងអស់គ្នាមាន ការរីកចម្រើន។ ទន្ទឹមនេះដែរ យើងក៏ត្រូវចូលរួមគ្រប់សកម្មភាព របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួម…
-
តេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ គឺជាការពង្រឹងគុណភាពឆ្ពោះទៅព្រឹត្តិការណ៍អន្តរជាតិនានា និងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានចាត់ទុកការប្រកួតកីឡាតេក្វាន់ដូ ពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងគុណភាពបន្ថែមដល់ការអភិវឌ្ឍវិស័យកីឡាតេកក្វាន់ដូ WT ត្រៀមឆ្ពោះទៅចូលរួមប្រកួតអន្តរជាតិនានាជាបន្តបន្ទាប់ ជាពិសេសឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមាប្រសាសន៍បែបនេះ នៅក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូ ពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ (2023 KOREAN AMBASSADOR’S CUP TAEKWONDO COMPETITION) នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅអគារប៊ូយ៉ុង-ខ្មែរ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភគាំទ្រ និងផ្ដល់ឱកាសដល់ប្រភេទកីឡាតេក្វាន់ដូ WT ដើម្បីផ្សព្វផ្សាយក្បាច់គុនដល់ប្រជាពលរដ្ឋទូទៅផង ក៏ដូចជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីកីឡាតេក្វាន់ដូ WT កម្ពុជា…
-
សិក្ខាកាម ៦១នាក់ ដែលជាមន្រ្តីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទទួលបានការបណ្តុះបណ្តាល ស្តីអំពីការលើកកម្ពស់ការវាយតម្លៃផ្ទៃក្នុងប្រកដោយស័ក្កិសិទ្ធភាព និងប្រសិទ្ធភាព
ភ្នំពេញ ៖ សិក្ខាកាមដែលប្រធាន អនុប្រធាន អនុប្រធានការិយាល័យ គ្រូឧទ្ទេស និងមន្រ្តីរដ្ឋបាលពាក់ព័ន្ធមួយចំនួននៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាចំនួន ៦១នាក់ ទទួលបានការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស តាមរយៈសិក្ខាសាលា ស្តីអំពីការលើកកម្ពស់ការវាយតម្លៃផ្ទៃក្នុងប្រកដោយស័ក្កិសិទ្ធភាព និងប្រសិទ្ធភាព នៅវិទ្យាស្ថានអប់រំកាយ និងកីឡា ។ លោក ស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិកា វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាមានប្រសាសន៍ លើកឡើងថា ដើម្បីប្រែក្លាយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទៅជាគ្រិះស្ថានឧត្តមសិក្សាពោពេញដោយគុណភាពអប់រំកម្រិតស្តង់ដារ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស របស់ប្រទេសជប៉ុន បានបើកសិក្ខាសាលាជួយបណ្តុះបណ្តាលដល់មន្រ្តី បុគ្គលិក គ្រូឧទ្ទេសវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបញ្ចប់មួយគម្រោងហើយ ដែលមានរយៈពេល៤ឆ្នាំ៦ខែ ហើយគម្រោងទី២នេះ មានឈ្មោះថា «អភិវឌ្ឍន៍គ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយប្រកបដោយគុណភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍» ចាប់ផ្តើមអនុវត្តពីខែមិនា ឆ្នាំ២០២៣ ហើយនឹងត្រូវបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៦ ។ លោក ស្រី នាយិកា បន្តថា សម្រាប់សិក្ខាសាលាទី៤ នៃគម្រោងទី២នេះ បានផ្តោតសំខាន់ ស្តីអំពីការលើកកម្ពស់ការវាយតម្លៃផ្ទៃក្នុងប្រកដោយស័ក្កិសិទ្ធភាព និងប្រសិទ្ធភាព មានគោលបំណងចំនួន៣ធំ គឺទី១ ដើម្បីយល់ពីតម្រូវការរបស់IQAក្នុងគ្រឹះស្ថានឧត្តមសិក្សា ទី២ ដើម្បីយល់ដឹងពីតួនាទីភារកិច្ចដែលចែងក្នុងស្តង់ដារ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជាឲ្យបានច្បាស់លាស់ដើម្បីអាចដំណើរការIQAនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា…
-
សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាអបអរជោគជ័យក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២
ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរដល់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជាដែលទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ក្រោមអធិបតីភាពអ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ តំណាងមកពីស្ថានទូតជប៉ុនប្រចាំនៅព្រះរាជណាចក្រកម្ពុជា មូលនិធិព្រីនស៍ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពីវិស័យឯកជន ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។ អត្តពលិកបានទទួលអំណោយកោតសរសើរជាការលើកទឹកចិត្ត និងទទួលស្គាល់អំពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រកួតកន្លងមក។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា «សន្តិភាពបានផ្តល់ឱ្យប្រទេសកម្ពុជា និងប្រជាជននូវមោទកភាព ស្របពេលដែលក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា បាននាំយកមេដាយមាស និងប្រាក់ពីការប្រកួតកីឡាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។» «ការលះបង់ និងការខិតខំប្រឹងប្រែងរបស់អត្តពលិករបស់យើងបានទទួលផល ដែលធ្វើឲ្យប្រទេសជាតិយើងមានមោទនភាព។ ជ័យជម្នះនេះបង្ហាញពីភាពរឹងមាំរបស់អត្តពលិកយើង និងវឌ្ឍនភាពក្នុងការលើកកម្ពស់បរិយាបន្ននៅក្នុងវិស័យកីឡា។ សូមឲ្យជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ជំរុញទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ឱ្យប្រឹងប្រែងអស់ពីសមត្ថភាព ក្រោមការដឹកនាំស្របតាមចក្ខុវិស័យដ៏ឆ្លាតវៃរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមអបអរសាទរជាថ្មីម្តងទៀតដល់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជាដ៏អស្ចារ្យរបស់យើង!»ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជាបានបង្ហាញនូវជំនាញពិសេសរៀងៗខ្លួន អំពីការធ្វើការងារជាក្រុម និងការប្តេជ្ញាចិត្តក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ។ ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា បានឈ្នះមេដាយមាសក្នុងវិញ្ញាសារប្រកួត ៣ទល់៣ និង មេដាយប្រាក់ក្នុងវិញ្ញាសារ ៥ទល់នឹង៥ ដែលនេះបានសរបញ្ជាក់យ៉ាងច្បាស់ពីភាពធន់…