Category: កីឡាជាតិ

  • សម្តេចក្រឡាហោម ស ខេង ៖ សង្ឃឹមខ្ពស់ គណៈកម្មាធិការប្រតិបត្តិថ្មីបន្តដឹកនាំសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាឱ្យមានប្រសិទ្ធភាព និងជោគជ័យថ្មី

    សម្តេចក្រឡាហោម ស ខេង ៖ សង្ឃឹមខ្ពស់ គណៈកម្មាធិការប្រតិបត្តិថ្មីបន្តដឹកនាំសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាឱ្យមានប្រសិទ្ធភាព និងជោគជ័យថ្មី

    ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត និងជាប្រធាន កិត្តិយសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានដាក់ក្តីសង្ឃឹមយ៉ាងខ្ពស់ថា ៖«ផ្អែកតាមលទ្ធផលនៃអង្គមហាសន្និបាតសង្ឃឹមថា គណៈកម្មាធិការ ប្រតិបត្តិថ្មី នឹងបន្តដឹកនាំសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថ្មីៗថែមទៀត» ។ នេះជាការប្រសាសន៍របស់ សម្តេច ក្រឡាហោម ស ខេង នៅក្នុងឱកាសបិទមហាមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ ឆាំ្ន២០២៤-២០២៨របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ សម្តេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានដ៏ឧត្តុងឧត្តមរបស់សមាជិក សមាជិកា នៃអង្គមហាសន្និបាតបញ្ចប់អាណត្តិ ចាស់ ដើម្បីបន្តអាណត្តិថ្មីខាងមុខ។ «សកម្មភាពទាំងនេះពិតជាការគោរព និងអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ដែលមានចែងក្នុងលក្ខន្តិកៈរបស់ សហព័ន្ធ ដើម្បីបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់សហព័ន្ធ និងតម្លាភាពរបស់ អង្គការ សង្គមមួយទទួលបានការអនុញ្ញាតពីអាជ្ញាធរកីឡាជាតិ និងការទទួលស្គាល់ ពីអង្គការកីឡាអន្តរជាតិផងដែរ»។ សម្ដេចក្រឡាហោម ស ខេង ប្រធានអង្គមហាសន្និបាតមានប្រសាសន៍ថា បន្ទាប់ពីបាន ស្ដាប់ចប់សព្វគ្រប់មក ថ្ងៃនេះពោរពេញទៅដោយ បរិយាកាស…

  • ការប្រកួតកីឡាប៉េតង់ និងបាល់ទាត់ជាការរំលឹកអនុស្សាវរីយ៍ ជូរចត់ និង ផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ

    ការប្រកួតកីឡាប៉េតង់ និងបាល់ទាត់ជាការរំលឹកអនុស្សាវរីយ៍ ជូរចត់ និង ផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ

    ខេត្តកណ្តាល៖ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានថ្លែងថា ក្នុងពិធីបិទ ការប្រកួតកីឡា អបអរសាទរទិវាជ័យជម្នះ ៧ មករា កាលពី៩ម្សិលមិញថា ព្រឹត្តិការណ៍កីឡា ដែលមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលរៀបចំឡើងមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ ខែ មករា ឆ្នាំ២០២៤ លើប្រភេទកីឡាចំនួន២ គឺ កីឡាប៉េតង់ និងបាល់ទាត់នេះ ជាការរំលឹកអនុស្សាវរីយ៍ ជូរចត់ និង ផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ ដើម្បី អបអរសាទរថ្ងៃជ័យជម្នះដ៏ធំធេងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបានរំដោះប្រជាជនកម្ពុជា ចេញពីរណ្តៅឈាម និងទឹកភ្នែក និងដើម្បីបន្តផ្សព្វផ្សាយដល់យុវជន ជំនាន់ក្រោយ ដែលមិនបាន ឆ្លងកាត់របបវាលពិឃាតនេះ បានយល់ដឹងកាន់ តែច្បាស់នូវអនុស្សាវរីយ៍ដ៏ជូរចត់ដែលប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេច បាននូវស្នាមអតីតកាល ក្រោមរបបប្រល័យពូជសាសន៍ របស់ពួក ប៉ុល ពត ដ៏ឃោរឃៅយង់ឃ្នងបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ លោកប្រធានមន្ទីរ បន្តថា អស់រយៈកាល ៤៥ ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា…

  • ក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ ក្នុងជើងឯកប្រដាល់សកលថ្នាក់ជាតិឆ្នាំនេះ

    ក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ ក្នុងជើងឯកប្រដាល់សកលថ្នាក់ជាតិឆ្នាំនេះ

    ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានបញ្ចប់ហើយ ក្រោយដំណើរប្រកួតរយៈពេល ៤ថ្ងៃកាលពីចុង ខែធ្នូ ឆ្នាំ៣០២៣ នៅសាលហ្វឹកហាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយក្រុមកីឡាប្រដាល់សកលក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ គ្រាដែលក្រសួងមហាផ្ទៃ បានធ្លាក់ទៅឈរលេខ៤ វិញ ។ ឯកឧត្តម ប៊ុយ សុភ័ណ្ណ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កសលកម្ពុជា បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ មានកីឡាករ-កីឡាការិនី ១១៣នាក់ មកពី ២០សមាគម/ក្លិបចូលរួមប្រកួត លើវិញ្ញាសាចំនួន ៨ ហើយកីឡាករ-កីឡាការិនីទាំងអស់ បានប្រកួតដោយស្មារតីយកចិត្ដទុកដាក់ និងខំប្រឹងអស់ពីសមត្ថភាព បច្ចេកទេស និងគោរពនូវបទបញ្ជាប្រកួតយ៉ាងខ្ជាប់ខ្ជួន ដែលជំរុញឲ្យការប្រកួតប្រព្រឹត្តទៅដោយជោគជ័យ ។ លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីដែលខំប្រឹងប្រកួតអស់ពីសមត្ថភាព និងដណ្តើមបានជ័យលាភី ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ។ លោកប្រធានក៏បានជំរុញឲ្យកីឡាករ-កីឡាការិនី ទោះដណ្ដើមបានជ័យលាភី ឬពុំទទួលបានមេដាយត្រូវបន្ដការខំប្រឹងហ្វឹកហាត់ ដើម្បីសម្រួចសមត្ថភាពជំនាញកម្រិតខ្ពស់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាឆ្នាំ២០២៥ ។ ជាលទ្ធផលបច្ចេកទេសក្លិបក្រសួងការពារជាតិ ដែលឈរលេខ៦ កាលពីឆ្នាំមុន…

  • ប្រដាល់សកលជើងឯកថ្នាក់ជាតិ ចម្រាញ់រកធនធានឆ្នើមសម្រាប់ហ្វឹកហាត់បំប៉ន ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ

    ប្រដាល់សកលជើងឯកថ្នាក់ជាតិ ចម្រាញ់រកធនធានឆ្នើមសម្រាប់ហ្វឹកហាត់បំប៉ន ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ

    ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចាប់ផ្តើមរៀបចំការ ប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២ ០២៣ នៅសាលហ្វឹកហាត់ប្រដាល់សកល នៃពហុកីឡដ្ឋានជាតិ អូឡាំពិក រយៈពេលបួនថ្ងៃ ដើម្បីចម្រាញ់ ជ្រើសរើស កីឡាករ កីឡាការិនី ជាជម្រើសជាតិដើម្បីហ្វឹកហាត់ប៉ប៉នត្រៀមសម្រាប់ចូលរួមក្នុងការប្រកួតកម្រិតអន្តរជាតិ ។ពិសេស គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែល ប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៥។ ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣នេះ មានកីឡាករ កីឡាការិនីចូលរួមប្រជែងមេដាយ មានចំនួន សរុប ១០៨ នាក់ ។ក្នុងនោះមានកីឡាការិនី ៦នាក់ មកពី ២១ ក្លឹប-សមាគម និងក្រសួង។ ការប្រកួតនេះមានរយៈពេលបួនថ្ងៃ គឺពីថ្ងៃទី ២៦-២៩ ខែធ្នូ ឆ្នាំពីចាប់ពីម៉ោង១:៣០រសៀល។ ចំពោះការប្រកួតថ្ងៃដំបូង ម្សិលមិញថ្ងៃទី២៧ ខែធ្នូ មន្ត្រីគណៈកម្មការ បច្ចេកទេសបានរៀបចំការប្រកួតសរុបចំនួន៤៦គូ លើប្រភេទទម្ងន់ ៥១គីឡូក្រាមឡើងទៅដល់ទម្ងន់ ៧១គីឡូក្រាម។ សម្រាប់ការប្រកួតថ្ងៃទី២ នៅល្ងាចថ្ងៃទី២៧ ខែធ្នូនេះ គឺមានចំនួន៣០គូ…

  • ប្រធាន NOCC ជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបាល់ទាត់លើតុបន្ត ខិតខំហ្វឹកហាត់ ដើម្បីឈានទៅរកគុណផលកីឡាកម្រិតខ្ពស់

    ប្រធាន NOCC ជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបាល់ទាត់លើតុបន្ត ខិតខំហ្វឹកហាត់ ដើម្បីឈានទៅរកគុណផលកីឡាកម្រិតខ្ពស់

    ភ្នំពេញ៖ ក្នុងពិធីបិទការការប្រកួតកីឡាបាល់ទាត់លើតុ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបាល់ទាត់លើតុទាំងអស់បន្តខិតខំហ្វឹកហាត់ឱ្យបានទៀតទាត់ និងខ្លាំងក្លាបន្ថែមទៀត ឈានទៅរកគុណផលកីឡាកម្រិតខ្ពស់ និងស្វែងរកជ័យលាភីជូនជាតិមាតុភូមិ ពិសេសត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ។ ប្រធាន NOCC បានគូសបញ្ជាក់ថា បាល់ទាត់លើតុថ្វីដ្បិតជាប្រភេទកីឡាបង្កើតឡើងថ្មីពិតមែន ប៉ុន្តែមានការរីកចម្រើនលឿន ដែលបច្ចុប្បន្នមានសមាជិកជាង ១០០ប្រទេស ដែលមានការទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី បើទោះបីមិនទាន់បានបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក៏ដោយ។ ដោយឡែកកម្ពុជាបានខិតខំរៀបចំបង្កើតសហព័ន្ធកីឡាបាល់ទាត់លើតុនេះចាប់ពីឆ្នាំ២០២១ ហើយបានទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០២២។ ដោយសារសក្តានុពល និងប្រជាប្រិយភាពនៃកីឡាបាល់ទាត់លើតុបានទាក់ទាញចំណូលចិត្តយុវជន ទើបកីឡា Teqball ត្រូវបានអនុញ្ញាតឱ្យបញ្ចូលក្នុងការប្រកួត SEA Games 2023 ក្នុងនាមជា ប្រភេទកីឡាបង្ហាញ ហើយអត្តពលិកកម្ពុជាដណ្តើម បានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៣…

  • អត្តពលិកកីឡាជិះសេះកម្ពុជា ឈ្នះមេដាយមាស កម្រិតអាស៊ីអាគ្នេយ៍ ជាលើកដំបូង

    អត្តពលិកកីឡាជិះសេះកម្ពុជា ឈ្នះមេដាយមាស កម្រិតអាស៊ីអាគ្នេយ៍ ជាលើកដំបូង

    ភ្នំពេញ៖ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានបង្ហាញ ការលោតសេះផ្លោះរបារ និងសន្និសីទសារព័ត៌មាន នៅក្លឹប CCC រាជធានីភ្នំពេញ ដើម្បីបង្ហាញពីឈ្នះមេដាយមាស កីឡាជិះសេះកម្ពុជា និងពានរង្វាន់ជាក្រុម នៅក្នុងព្រឹត្តិការណ៍ប្រកួត FEI South East Asian Youth Cup 2023 លើកទី១ នៅទីក្រុងបាងកក ប្រទេសថៃ កាលពេលថ្មីៗនេះ។ លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះមានប្រសាសន៍ថា ថ្នាក់ដឹកនាំសហព័ន្ធ កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹកទាំងអស់ពិតជាសប្បាយខ្លាំង ដែលឈ្នះមេដាយមាសជាក្រុម ជាលើកដំបូង និងជំនួស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (South East Asian Game 2023) លើវិញ្ញាសារលោតផ្លោះឧបសគ្គ ដែលម្ចាស់ផ្ទះកម្ពុជាមិនបានរៀបចំប្រភេទកីឡាជិះសេះនេះ។ ព្រឹត្តិការណ៍នេះមានការគាំទ្រពីសហព័ន្ធកីឡាជិះសេះអន្តរជាតិ និងសហព័ន្ធអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ លោកស្រី ក៏បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមកីឡាករ កីឡាការិនី ដែលប្រឹងប្រែងហ្វឹកហាត់…

  • អត្តពលិកកីឡាកាយសម័្ពន្ធក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៤គ្រឿង ពីការប្រកួតថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី លើកទី៧

    អត្តពលិកកីឡាកាយសម័្ពន្ធក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៤គ្រឿង ពីការប្រកួតថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី លើកទី៧

    ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ កំពុងឈរកំពូលតារាង ដោយដណ្តើមេដាយមាសចំនួន៤គ្រឿង ពី ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាកាយសម្ព័ន្ធ និងពាន់រង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី លើកទី៧ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់វិញ្ញាសា Artistic ៖ ក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាសចំនួន ៤គ្រឿង ,ប្រាក់៣គ្រឿង សំរឹទ្ធ២គ្រឿង សរុប៩គ្រឿង ឈរលេខ១ ។ក្រុមកីឡាករ-កីឡា ការិនី កីឡាកាយសម្ព័ន្ធខេត្តកំពង់ឆ្នាំងលេខ២ ដណ្តើមេដាយមាសចំនួន ៣គ្រឿង ប្រាក់៣គ្រឿង សំរឹទ្ធ២គ្រឿង សរុប៨គ្រឿង ។ក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធខេត្តក្រចេះ ដណ្តើមេដាយមាសចំនួន ១ គ្រឿង ប្រាក់ ២ គ្រឿង សំរឹទ្ធ ២គ្រឿង សរុប៥គ្រឿង និងក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធក្រសួងការពារជាតិ ដណ្តើមេដាយសំរឹទ្ធ ២គ្រឿង ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯក…

  • ឯកឧត្តម ខូវ ឆាយ ត្រូវបានផ្តល់ទំនុកចិត្តជាអនុប្រធាន សហព័ន្ធ កីឡា ប្រដាល់គុនខ្មែរ

    ឯកឧត្តម ខូវ ឆាយ ត្រូវបានផ្តល់ទំនុកចិត្តជាអនុប្រធាន សហព័ន្ធ កីឡា ប្រដាល់គុនខ្មែរ

    ភ្នំពេញ៖ សហព័ន្ធប្រដាល់គុនខ្មែរ បានរៀបចំកិច្ចប្រជុំកោះហៅ សមាជិកប្រតិបត្តិរបស់ខ្លួនទាំងអស់ ដើម្បីជាសាក្សីដឹងលឺ ដោយប្រកាសសមាសភាព ឯកឧត្តម ខូវ ឆាយ ជាអនុប្រធានទី១របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជំនួសតំណាង ឯកឧត្តម វ៉ា សិនភារម្យ អនុប្រធានទី១ចាស់ លាឈប់ពីតំណែងដោយសាររវល់ការងារផ្ទាល់ខ្លួន ។ ការប្រកាសសមាសភាពនេះ បានរៀបចំឡើង នៅសាលមជ្ឈមណ្ឌលជាតិអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោយវត្តមានឯកឧត្តមតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។ លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា ការប្រកាសសមាសភាពឯកឧត្តម ខូវ ឆាយ ជាអនុប្រធានថ្មី ក្នុងវេលានោះ ដោយសហព័ន្ធមានការចាំបាច់ដើម្បីបំពេញក្បាលម៉ាស៊ីនដឹកនាំអភិវឌ្ឍជំរុញសហព័ន្ធកីឡាប្រដាល់គុនខ្មែរឆ្ពោះទៅមុខ។ដោយឡែក ឯកឧត្តម បន្ទាប់ពីប្រកាសសមាសភាពចូលកាន់ តំណែងជាអនុប្រធានទី១នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរអគុនដល់ថ្នាក់ដឹកនាំ រួមជាមួយសមាជិកសហព័ន្ធទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្តជ្រើសរើសរូបលោកអោយធ្វើជាអនុប្រធានទី១ថ្មីរបស់សហព័ន្ធ ។ ក្នុងនាមជាអនុប្រធានទី១ ថ្មីរបស់សហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយជម្រុញ…

  • កីឡាករ ៣រូប ជាប់ក្នុងការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ DAVIS CUP កម្រិតពិភពលោក

    កីឡាករ ៣រូប ជាប់ក្នុងការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ DAVIS CUP កម្រិតពិភពលោក

    ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ ជាតិឆ្នាំ ២០២៣ ដែលជាការប្រកួតប្រជែងរកកីឡាករ កីឡាការិនីឆ្នើមជាប់ជា ជម្រើស ទី១ ដើម្បីត្រៀមធ្វើតេស្តចូលជម្រើសជាតិឆ្នាំ២០២៣ ហ្វឹក ហាត់ បំប៉នសមត្ថភាពត្រៀមចូលរួមការប្រកួតនានាលើឆាកអន្តរជាតិ បានបញ្ចប់ជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០២៣ នៅ ទីលានកីឡាវាយកូនបាល់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមវត្តមាន លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មានប្រសាសន៍ថា សម្រាប់ការប្រកួតអស់រយៈពេលបួនថ្ងៃកន្លងមកនេះ កត់សម្គាល់ឃើញថា កីឡាករ កីឡាការិនីចូលរួមទាំង៩ក្លិប មកពី ៩រាជធានី ខេត្ត ដែលបានចូលរួមគឺ កម្រិតបច្ចេកទេស និងសមត្ថភាព មានការរីកចម្រើនខ្លាំង។ លោកបន្តថា ក្នុងឆ្នាំ២០២៤ខាងមុខនេះ កីឡាករ កីឡា ការិនីដែល ចម្រាញ់ បានពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធ នឹងបញ្ជូនទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិ និងការ ប្រកួតកម្រិតពិភពលោក DAVIS CUP…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងបម្រើឱ្យប្រយោជន៍រួមក្នុងវិស័យកីឡា និងវិស័យទេសចរណ៍

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងបម្រើឱ្យប្រយោជន៍រួមក្នុងវិស័យកីឡា និងវិស័យទេសចរណ៍

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការបង្កើតគម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើប្រយោជន៍រួមក្នុងវិស័យកីឡា និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមានឧត្តមភាពក្នុងការអភិវឌ្ឍ ក៏ដូចជាតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រផ្សេងៗទៀត។ ឯកឧត្តមថ្លែងនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ដែលធ្វើឡើងនៅទីស្ដីការក្រសួងដែនដី។ ការបង្កើតពហុកីឡដ្ឋានខេត្តព្រះសីហនុនេះឡើង គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន។ ពហុកីឡដ្ឋាននេះ មិនមែនត្រឹមតែជាទីលានសម្រាប់ប្រកួតបាល់ទាត់ ឬកីឡាផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនមួយកម្រិតទៀត ចូលមកទស្សនាកំសាន្តក្នុងខេត្តនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ចាត់ទុកគម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុថា ជាសមិទ្ធិផលដ៏ថ្មីស្រឡាងមួយទៀតដែលកកើតឡើងក្រោមគំនិតផ្ដួចផ្ដើមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលតែងតែមានឆន្ទៈកសាងអភិវឌ្ឍន៍ជាតិ និងបម្រើប្រជាពលរដ្ឋដោយឥតងាករេ ព្រមទាំងឆ្លើយតបតាមសំណូមពរ និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ។ គម្រោងសាងសង់ពហុកីឡាដ្ឋានជាតិខ្នាតធំដំបូងបង្អស់នៅក្នុងក្រុងព្រះសីហនុនេះ ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុចូលតាមផ្លូវក្បាលឆាយចម្ងាយ ៥គីឡូម៉ែត្ររួចបត់ស្ដាំចម្ងាយ ១,៥ គីឡូម៉ែត្រ ។ ពហុកីឡដ្ឋាននេះ អាចផ្ទុកមនុស្សបាន ៣១ ៤៥០នាក់ និងមានផ្ទៃដីសរុប ៣៣ហិកតា ដោយក្នុងនោះមានចំណតរថយន្តចំនួន…