Category: កីឡាជាតិ

  • អ្នករត់ ៣ ៩០០ នាក់ ចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញប្រកបដោយស្នាមញញឹម ដើម្បីអបអរបុណ្យ ចម្រើនព្រះជន្មសម្តេចម៉ែ

    អ្នករត់ ៣ ៩០០ នាក់ ចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញប្រកបដោយស្នាមញញឹម ដើម្បីអបអរបុណ្យ ចម្រើនព្រះជន្មសម្តេចម៉ែ

    ភ្នំពេញ ៖ ទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១១ ដែលប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជរាំង មានអ្នករត់ជាតិនិងអន្តរជាតិចូលរួមចំនួន៣ ៩០០ នាក់ដើម្បីចូលរួមអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា នេះជាទិវារត់ប្រណាំងពាក់ កណ្តាល ម៉ារ៉ា តុងភ្នំពេញអន្តរជាតិ លើកទី១១ ដែលបានប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំ ដោយ ទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជា ប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយ សហព័ន្ធខ្មែរអត្ត ពល កម្ម ស្ម័គ្រចិត្ត អាជ្ញាធររាជធានីភ្នំពេញ និងក្រោមការ…

  • ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រទៅបោះជំរុំហ្វឹកហាត់ជាមួយគ្រូង្វឹកក្លិបTottenham Hotspurនៅកោះសាមុយប្រទេសថៃ

    ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រទៅបោះជំរុំហ្វឹកហាត់ជាមួយគ្រូង្វឹកក្លិបTottenham Hotspurនៅកោះសាមុយប្រទេសថៃ

    ភ្នំពេញ ៖ ក្រុមបាល់ទាត់នារីរបស់អង្គការផ្កាយសមុទ្រកម្ពុជាជាង ២០នាក់ ដឹកនាំដោយ លោក ស្រី ជួប វេច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានទៅបោះជំរុំហ្វឹកហាត់បាល់ទាត់នៅកោះសាមុយប្រទេសថៃ រយៈពេល៣ថ្ងៃ ជាមួយគ្រូបង្វឹកបាល់ទាត់មកពីក្លិបTottenham Hotspur។ ថ្លែងប្រាប់អ្នកព័ត៌មានមុនចេញដំណើរ លោក ស្រី ជួប វិច្ឆិកា អ្នកដឹកនាំ បានថ្លែងលើកឡើងថា ការចេញដំណើរទៅហ្វឹកហាត់ជាផ្លូវការរបស់ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រលើកទី១នេះ គឺទទួលបានការគាំទ្រឧបត្ថម្ភពីក្រុមហ៊ុននាធនារ៉ាប់រង AIA ក្នុងនោះមានប៉ាស់ស្ព័រ សំបុត្រយន្តហោះ ការស្នាក់នៅហូបចុក សម្រាប់ការហ្វឹកហាត់របស់ក្រុមបាល់ទាត់នារីទាំងមូល។ លោក ស្រី បញ្ជាក់ទៀតថា ក្នុងនាមជាអ្នកគ្រប់គ្រងដឹកនាំពិតជាមានមោទកភាពណាស់ ដែលបានឃើញក្រុមបាល់ទាត់នារីបានជិះយន្តហោះទៅហ្វឹកហាត់នៅក្រៅប្រទេស។ ការបោះជំរុំហ្វឹកហាត់នេះ វាជាបទពិសោធន៍ថ្មីសម្រាប់ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រ ដែលកន្លងមកយើងធ្លាប់តែទទួលបានការហ្វឹកហាត់ពីគ្រូមកពីក្លិប Tottenham Hotspur ចំនួនពីរលើកធ្វើឡើងតែនៅក្នុង អង្គការផ្កាយសមុទ្រ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ប៉ុន្តែលើកទី៣នេះ យើងទទួលបានការហ្វឹកហាត់នៅក្រៅប្រទេស ។ ការហ្វឹកហាត់ វានឹងប្លែក ជួយផ្តល់នូវបទពិសោធន៍ល្អៗពិសេស ជំនាញបច្ចេកទេសបាល់ទាត់ពីគ្រូអន្តរជាតិដែលជាក្លិបល្បីរបស់អង់គ្លេស។ លោកស្រី ជឿជាក់ថា តាមរយៈកម្មវិធីបោះជំរុំប៉ុន្មានថ្ងៃនេះ ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រកម្ពុជា នឹងនាំយកនូវជំនាញ និងបច្ចេកទេសល្អៗដែលចែករំលែកដោយគ្រូក្លិបTottenham Hotspurមកអនុវត្តចែករំលែកដល់កីឡាការិនីនៅកម្ពុជាឲ្យទទួលបានជំនាញបាល់ទាត់កម្រិតអន្តរជាតិជួយឲ្យវិស័យបាល់ទាត់នារីនៅកម្ពុជាកាន់តែរីកចំរើន។…

  • សហព័ន្ធកីឡាវាយសី ពិតជាមានមោទកភាពណាស់ទោះបីបានត្រឹមមេដាយសំរិទ្ធក៏ដោយ នេះជាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា

    សហព័ន្ធកីឡាវាយសី ពិតជាមានមោទកភាពណាស់ទោះបីបានត្រឹមមេដាយសំរិទ្ធក៏ដោយ នេះជាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា

    ភ្នំពេញ៖ អត្តពលិកកីឡាវាយសីកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ មានលទ្ធភាពឈ្នះត្រឹមមេដាយសំរិទ្ធជូនជាតិប៉ុណ្ណោះ ដែលដណ្តើមលើពីរវិញ្ញសា គឺ ប្រកួតឯកក្តជននារីពិការជើងមួយចំហៀង និង វិញ្ញសាវាយគូរបុរសមានកម្ពស់ទៀប។ សមិទ្ធផលមេដាយសំរិទ្ធសម្រាប់កីឡាវាយសីជនមានពិការភាពនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះក៏ជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់សហព័ន្ធកីឡាវាយសីកម្ពុជា ព្រោះនេះជាការរៀបចំលើកដំបូងនៅកម្ពុជាប្រទេសកម្ពុជា។ ជំវិញការទទួលបានមេដាយសំរិទ្ធពីរគ្រឿងសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងលើកឡើងថា សហព័ន្ធកីឡាវាយសីកម្ពុជាពិតជាមានមោទកភាពខ្លាំងណាស់ដែលទទួលធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលយើងបានរងចាំអស់រយៈ៦៤ឆ្នាំហើយ ។ ទោះបីការទទួលធ្វើជាម្ចាស់ផ្ទះនេះ អត្តពលិកកីឡាវាយសីកម្ពុជាយើងឈ្នះបានត្រឹមមេដាយសំរិទ្ធមិនបានមេដាយមាសដូចការរំពឹងទុករបស់សហព័ន្ធក៏ពិតមែន ប៉ុន្តែសមិទ្ធផលនេះ គឺជាជោគជ័យមួយជាប្រវត្តិសាស្រ្តដែលកីឡាករខិតខំធ្វើបាន ខណៈការត្រៀមទុកសម្រាប់អត្តពលិកជនមានពិការភាពក្នុងប្រភេទកីឡាវាយសីនេះមានរយៈពេលខ្លី។ ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថាទៀតថា សមិទ្ធដែលយើងអាចរៀបចំនិងទទួលបាននាពេលនេះ គឺមកពីកក្តាសុខសន្តិភាព ទទួលបានពីថ្នាក់ដឹកនាំ ពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្តេចពិតជាខិតខំណាស់ សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនេះ។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាដែលយើងទទួលធ្វើជាម្ចាស់ផ្ទះនេះ វាជាបទពិសោធន៍មួយសម្រាប់សហព័ន្ធលើប្រភេទកីឡាវាយសីជនមានពិការភាព ហើយក្រោយពីបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះទៅយើងនឹងពង្រឹងការហ្វឹកហាត់ និងបញ្ជូនពួកគាត់ទៅហ្វឹកហាត់នៅក្រៅប្រទេសឲ្យបានច្រើន ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគាត់ត្រៀមដណ្តើមមេដាយនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៥។ សូមជម្រាប់ថា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ…

  • យុវជនស្ម័គ្រចិត្ត ពៅ ភនិតា បញ្ជាក់អំពីគោលបំណងក្នុងការចូលរួមជា យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

    យុវជនស្ម័គ្រចិត្ត ពៅ ភនិតា បញ្ជាក់អំពីគោលបំណងក្នុងការចូលរួមជា យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

    ភ្នំពេញ៖ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងជាប្រវត្តិសាស្រ្តនៃការរៀប ចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយឬ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រូវបានកត់ សម្គាល់ឃើញនូវការ ចូលរួមយ៉ាងសកម្មផុលផុស ដោយក្រុមយុវជនស្ម័គ្រចិត្ត ជិតមួយម៉ឺននាក់។ ពិសេសក្រុមយុវជនមកពីសហភាពសហព័ន្ធយុវជន កម្ពុជា ឬ ស.ស.យ.ក ។ក្នុងចំណោមនេះយុវជនស្ម័គ្រចិត្ត កញ្ញា ពៅ ភនិតា បានបង្ហាញអារម្មណ៍ពិតថា ការចូលរួមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត ទាំងពីរនេះ កញ្ញាមានគោល បំណងតែមួយគត់គឺចង់ ចូលរួម ចំណែកឱ្យកម្ពុជាជោគជ័យ។ ជួបជាមួយអ្នកយកព័ត៌មានទូរទស្សន៍អប្សរា កញ្ញា ពៅ ភនិតា ដែល ស្ថិតនៅក្នុងក្រុមយុវជនស្ម័គ្រចិត្តបានឱ្យដឹងពីមូលហេតុ ដែលកញ្ញា ចូលរួម បំពេញការងារដោយស្ម័គ្រចិត្តជួយដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះគឺកញ្ញាមាន គោលបំណងតែមួយគត់ចង់ក្លាយជាផ្នែកមួយជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងពីររៀបចំនៅកម្ពុជាឱ្យទទួលបានជោគជ័យ។ កញ្ញាបន្តដោយទឹកមុខរីករាយថា ការទទួលបានឱកាសជាប់ជាយុវជន ស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ទាំងពីរនេះ ក្នុងចំណោមយុវជនជិត មួយម៉ឺននាក់ កញ្ញាពិតជាមានមោទកភាពនិងសប្បាយចិត្តខ្លាំងណាស់ ។ នៅក្នុងបេសកម្មជា យុវជនស្ម័គ្រចិត្តក្នុង ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នេះ កញ្ញា បានប្តេជ្ញាចិត្តថា…

  • រកឃើញក្រុមជើងឯក នៃការប្រកួតបាល់ទាត់កុមារ និង យុវជន ISF Grand Championship

    រកឃើញក្រុមជើងឯក នៃការប្រកួតបាល់ទាត់កុមារ និង យុវជន ISF Grand Championship

    ភ្នំពេញ ៖ ការប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្រ បានប្រព្រឹត្តទៅលើវាលស្មៅខៀវខ្ចី នៃកីឡដ្ឋាន AIA KMH Park នៅរាជធានីភ្នំពេញ បានបញ្ចប់ហើយ ដោយបានស្វែងរកឃើញក្រុមជើងឯកទៅតាមកម្រិតប្រភេទអាយុនីមួយៗ ។ កម្មវិធីបាល់ទាត់ AIA ISF Grand Championship វគ្គផ្តាច់ព្រ័ត្រនេះ មានក្រុមចំនួន ១២ក្រុម ដែលមាន កីឡាករ កីឡាការនី ចូលរួមសរុបចំនួន ១៤៤នាក់ ដែលសុទ្ធសឹងតែជាក្រុមជើងឯក ក្នុងការប្រកួតវិលជុំប្រចាំរាជធានីភ្នំពេញ និង ខេត្តកំពង់ធំ ទៅតាមប្រភេទអាយុផ្សេងៗដូចជា កុមារា និង កុមារី អាយុក្រោម ១០ឆ្នាំ, កុមារា និង កុមារីអាយុក្រោម ១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និង កុមារីអាយុក្រោម១៨ឆ្នាំ ។ អ្នកស្រី ជួប វិច្ឆិកា…

  • កីឡាករ ជឹម ផាន ឈ្នះមេដាយប្រាក់សម្រេចបំណងធំជូនជាតិ មុនពេលចូលនិវត្តន៍

    កីឡាករ ជឹម ផាន ឈ្នះមេដាយប្រាក់សម្រេចបំណងធំជូនជាតិ មុនពេលចូលនិវត្តន៍

    ភ្នំពេញ ៖ កីឡាករអត្តពលកម្មពិការ ជឹម ផាន ដែលឈ្នះមេដាយប្រាក់លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ កម្រិត ពិការ T64 កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាត់ទុកថា នេះជាព្រឹត្តិការណ៍មានអត្ថន័យបំផុតរបស់ខ្លួន ដែលជាហ្គេមចុងក្រោយ មុនចូលនិវត្តពីវិស័យកីឡា ។ ម្ចាស់មេដាយប្រាក់រូបនេះបានបញ្ជាក់ថា វិញ្ញាសា ៨០០ម៉ែត្រនេះ ខ្លួនបានលេងបាន២ដង ដែលលើកទី១បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតនៅប្រទេសកូរ៉េខាងត្បូង ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៣ ហើយក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ គឺជាលើកទី២ ហើយក៏ជាការប្រកួតចុងក្រោយរបស់ខ្លួនដែរ។ កីឡាករ ជឹម ផាន គូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជា ប្រវត្តិសាស្ត្រនៃការរៀបចំជាលើកដំបូងរបស់កម្ពុជា ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលដណ្តើ មបានមេ ដាយប្រាក់១គ្រឿងជូនជាតិ។ នេះជាឱកាសចុងក្រោយរបស់ខ្ញុំ ហើយនេះជាហ្គេមលើកចុងក្រោយបំផុត សម្រាប់ខ្ញុំ មុនពេលខ្ញុំលាឈប់ពីកីឡា។ ខ្ញុំមានវ័យច្រើនហើយ បច្ចុប្បន្ន ខ្ញុំមានវ័យ ៥៥ឆ្នាំហើយ»។ កីឡាករ…

  • វ៉ិត ចន្ថា ៖ វិរៈកឡាការិនីពិតប្រាកដនៅពីក្រោយជោគជ័យរបស់ខ្ញុំ គឺអ្នកម្តាយ

    វ៉ិត ចន្ថា ៖ វិរៈកឡាការិនីពិតប្រាកដនៅពីក្រោយជោគជ័យរបស់ខ្ញុំ គឺអ្នកម្តាយ

    ភ្នំពេញ ៖ កីឡាការិនី វ៉ិត ចន្ថា ដណ្តើមបានមេដាយមាសមួយទៀតហើយជូនកម្ពុជា លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រជនមានពិការភាព T64 នាល្ងាចថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៣ ដែលជាមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍អាស៊ាប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ មេដាយមាសទី២ ដែល វិរៈកីឡាការិនីជនមានពិការភាព វ៉ិត ចន្ថា ដណ្តើមបាននេះ គឺជាការការពារតំណែងមេដាយមាសនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០២២។ បន្ទាប់ពីការពារបានតំណែងមេដាយមាសក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំក្នុងទឹកដីកំណើតរបស់ខ្លួន កីឡាការិនី វ៉ិត ចន្ថា បានថ្លែងលើកឡើងថា មេដាយមាសទី២ដែលខ្ញុំដណ្តើមបាននេះ ដោយសារតែការលើកទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលមកគាំទ្រ ដែលបានបន្លឺជាសំលេងស្រែកហ៊ូគាំទ្រលើកទឹកចិត្តធ្វើឲ្យគាត់មានកម្លាំងចិត្តរត់បន្ថែមល្បឿនរហូតដល់ទីទទួលបានជោគជ័យ ទោះបីឈឺបង្គង់ក៏ដោយ។ កីឡាការិនី វ៉ិត ចន្ថា បានលើកឡើងទៀតថា បងប្អូនគ្រប់គ្នាតែងតែហៅខ្ញុំថា វិរៈកីឡាការិនី តែពួកគាត់អត់ដឹងថា វិរៈការិនីពិតប្រាកដនៅពីក្រោយជោគជ័យរបស់ខ្ញុំរហូតមកគឺជាអ្នកម្តាយរបស់ខ្ញុំ គាត់ម្នាក់នេះហើយ បានដើរតួនាទីជាឱពុកនិងជាម្តាយផង តាមថែរក្សាមិនបោះបង់ចោលកូនទោះជាស្រ្តីមេម៉ាយដែលមានជីវភាពក្រីក្រ។ នាងថា សូមអរគុណអ្នកម្តាយដែលបានបង្កើតកូនមកក្នុងសភាពគ្រួសារក្រីក្រ ប្រសិនបើនាងបានចាប់កំណើតជាកូនអ្នកធូធាម្លេះ នាងមិនបានឆ្លងកាត់ភាពលំបាកក្នុងជីវិតឡើយ ។ព្រោះតែភាពលំបាកទាំងអស់នេះហើយ បានជំរុញឲ្យខ្ញុំតស៊ូនៅក្នុងជីវិតរហូតទោះបីជួបឧបសគ្គក៏ដោយ ហើយការតស៊ូក្នុងសភាពគ្រួសារក្រីក្រខ្វះមុខខ្វះក្រោយនេះហើយ ទើបបង្កើតភាពជោគជ័យដោយការដណ្តើមបានមេដាយមាសជូនជាតិជាបន្តបន្ទាប់។ ជោគជ័យសម្រាប់មេដាយមាស២គ្រឿងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នាងបានអរគុណពន់ពេកគ្មានអ្វីនិងតបស្នងឡើយ…

  • អបអរសាទរ៖ កីឡាក វ៉ាន វ៉ុន និងហៀ ហុក ដណ្តើមបានមេដាយប្រាក់ជូនកម្ពុជាលើញ្ញាសាប្រណាំងរទះ១០០ម៉ែ្រ

    អបអរសាទរ៖ កីឡាក វ៉ាន វ៉ុន និងហៀ ហុក ដណ្តើមបានមេដាយប្រាក់ជូនកម្ពុជាលើញ្ញាសាប្រណាំងរទះ១០០ម៉ែ្រ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែ មិថុនានេះ សម្រាប់កីឡាអត្តពលកម្ម វិញ្ញាសាប្រណាំងរទះ ចម្ងាយ១០០ម៉ែត្រ កីឡាករកម្ពុជា ២រូបដណ្តើមបានមេដាយប្រាក់ គឺកីឡាករ វ៉ាន វ៉ុន ប្រណាំងចម្ងាយ១០០ម៉ែត្រ T54 និងកីឡាករ ហៀ ហុក ប្រណាំងចម្ងាយ១០០ម៉ែត្រ T53។ ថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ការប្រកួតនៅទៅលានប្រណាំង កីឡាករ វ៉ាន វ៉ុន ដែលដណ្តើមបានមេដាយប្រាក់លើវិញ្ញសាប្រណាំងរទះចម្ងាយ១០០ម៉ែត្រ បានបញ្ជាក់ថា រូបគាត់ពិតជាមានមោទកភាពខ្លាំងណាស់ ដែលដណ្តើបានមេដាយប្រាក់ជូនកម្ពុជាលើវិញ្ញសាមួយនេះ ខណវិញ្ញាសាប្រណាំងរទះT54ប្រជុំសុទ្ធតែកីឡាករជើងខ្លាំងលំដាប់ពិភពលោក។ កីឡាកររទះរូបនេះ បានបញ្ជាក់ថា ជ័យជំនះនេះ លោក មិននឹកស្មានថា ទទួលបានមេដាយប្រាក់ឡើយ ព្រោះលោក កំពុងមានបញ្ហាជាប់ស្មា ហើយក្តីសង្ឈឹមឈ្នះមេដាយគឺមានតិចតួចបំផុត ប៉ុន្តែអ្វីដែលជំរុញឲ្យមានកម្លាំងចិត្តប្រកួតរហូតទទួលបានមេដាយប្រាក់នេះ ដោយសាតែមានការគាំទ្រពីឯកឧត្តម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋដែលលោក បានស្រែកលើកទឹកចិត្ត សំលេងនិងសកម្មភាពទាំងនេះ ធ្វើឲ្យខ្លួនមានទឹកចិត្តកាន់តែខ្លាំង។ ជាមួយគ្នានេះ វ៉ាន វ៉ុន បានអរគុណចំពោះទឹកថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលបានចូលរួមលើកទឹក ហើយ រូបគាត់ប្តេជ្ញាចិត្តនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដណ្តើមយ៉ាងហោចមេដាយប្រាក់ជូនកម្ពុជា សម្រាប់វិញ្ញសាដែលនៅសល់ចំនួន២ទៀត…

  • សម្ភាសន៍ ឯកឧត្តម យី វាសនា អំពីដំណើរប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (មានវីដេអូ)

    សម្ភាសន៍ ឯកឧត្តម យី វាសនា អំពីដំណើរប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (មានវីដេអូ)

    ថ្ងៃទី២នេះ ក្រៅពីបង្ហូតទង់ជាតិប្រទេសអាស៊ាន១១នៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផ្លូវការ មានប្រភេទកីឡាចំនួនពីរគឺ អុកចត្រង្គ និង កីឡាបាល់បោះជិះរទះបានដំណើរការប្រកួតផ្លូវ។ សូមស្តាប់ប្រសាសន៍ ឯកឧត្តម យី វាសនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការភាពអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មានប្រសាសន៍ ខ្លឹមដូចតទៅ។

  • ទង់ជាតិតំណាងប្រទេសទាំង១១ នៃអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រារព្ធពិធីបង្ហូតជាផ្លូវការ

    ទង់ជាតិតំណាងប្រទេសទាំង១១ នៃអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រារព្ធពិធីបង្ហូតជាផ្លូវការ

    ភ្នំពេញ ៖ ទង់ជាតិតំណាងប្រទេសទាំង១១ នៃអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាព្រឹកថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២៣ បានធ្វើពិធីបង្ហូតជាផ្លូវការហើយ នៅកីឡដ្ឋានមរតកតេជោ ក្រោមធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ ។ ឯកឧត្តម យី វាសនា អគ្គលេខាធការរង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ បានបញ្ជាក់ថា ទង់ជាតិតំណាងប្រទេសទាំង១១ដែលបានធ្វើពិធីបង្ហូតឡើងនាព្រឹកនេះ គឺជាការបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះបានចាប់ដំណើរការប្រកួតជាផ្លូវការ។ ឯកឧត្តម អគ្គលេខាធិការរង CAMAPGOC បានបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ការរៀបចំត្រៀមខ្លួនរបស់កម្ពុជាប្រព្រឹត្តិទៅបានយ៉ាងល្អទាំងបដិស ណ្ឋាកិច្ចទទួលប្រតិភូ និងអត្តពលិកដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយភាពទទួលខុសត្រូវខ្ពស់។ ឯកឧត្តម យី វាសនា បានឲ្យដឹងទៀតថា ជាក់ស្តែងក្រោយបញ្ចប់ពិធីបង្ហូតទង់ជាតិតំណាងប្រទេសនីមួយៗនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាព្រឹកនេះ គឺការរៀបចំរបស់កម្ពុជា ទទួលបានការកោតសសើរពីអគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ានថា កម្ពុជារៀបចំបានល្អនិងស្តង់ដារមិនទាន់មានប្រទេសណាធ្វើនៅឡើយទេ គឺជាគូដ៏ល្អសម្រាប់បណ្តាប្រទេសរៀបចំក្រោយកម្ពុជាយកជាគំរូតាម។ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា ការរៀបចំទទួលបានការកោតសសើរពីប្រតិភូតំណាងប្រទេសចូលរួមទាំងអស់នេះ គឺ ផ្តើមចេញពីការយកចិត្តទុកដាក់និងដុលដៃដុតជើងពីសំណាក់សម្តេចពិជ័យប្រធាន CAMAPGOC…