-
កីឡាការិនីល្បុក្កតោ ខៀវ ចិន្តា រ័ត្ន ចាត់ទុកវត្តមានក្នុងការប្រកួតគុនចម្រុះជើងឯកអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ជាឱកាសស្វែងរកស្នាដៃថ្មីៗសម្រាប់ខ្លួន
ភ្នំពេញ៖ កីឡាការិនីល្បុក្កតោ ខៀវ ចិន្តារ័ត្ន នឹងត្រូវបង្ហាញវត្តមានជាលើកដំបូងជាលើកដំបូង ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ី ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី២ នៅខែ កក្តដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការបង្ហាញវត្តមានលើកដំបូងក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះជើងឯកអាស៊ី ក្នុងនាមជាម្ចាស់ផ្ទះ ខៀវ ចន្តារ័ត្ន បានអះអាងថា នាងបានត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ទាំងកម្លាំងកាយ និងបច្ចេកទេស ហើយ កំពុងតែសម្រុកហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្រូបង្វឹក។ នាងបានលើកឡើងថា សម្រាប់ការប្រកួតគុនចម្រុះនេះវាជាលើកដំបូងរបស់នាង ខណៈដែលកន្លងមកនាងធ្លាប់តែប្រកួតជាកីឡាល្បុក្កតោប៉ុណ្ណោះ ។ ប៉ុន្តែទោះជាបែបនោះក្តី នាងមិនមានក្តីបារម្ភនោះឡើយចំពោះការប្រកួត ដ្បិតកន្លងមកនាងក៏ធ្លាប់ហ្វឹកហាត់ប្រភេទកីឡាផ្សេងៗ និងតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាគុនចម្រុះនេះផងដែរ។ខៀវ ចិន្តារ័ត្ន បានគូសបញ្ជាក់ថា ដើមចមដែលជំរុញឱ្យរូបនាងជាកីឡាការិនីល្បុក្កតោ ហុកចូលប្រឡុកក្នុងការប្រជែងគុនចម្រុះ ដោយសារតែនាងចង់ស្វែងរកស្នាដៃថ្មីៗសម្រាប់ខ្លួនដែលជាអ្នកចូលចិត្តប្រកួតប្រជែងលើវិស័យក្បាច់គុន។ នាង អះអាងថា ការបង្ហាញវត្តមានលើកដំបូងក្នុងវិស័យក្បាច់គុនចម្រុះនេះ គឺជាឱកាសត្រួសត្រាយផ្លូវសម្រាប់រូបនាងដើរលើវិថីគុនចម្រុះ ដែលខ្លួនបានប៉ងជាយូមកហើយ ខណៈដែលការប្រកួតលើប្រភេទទម្ងន់៤៥គីឡូក្រាម នាងមានគោលដៅក្រសោបឱ្យបានមេដាយមាសជូនជាតិ។ គួរឱ្យដឹងដែរថា កីឡាការិនី ខៀវ ចិន្តារ័ត្ន បានចូលប្រឡុកក្នុងវិស័យកីឡាគុនល្បុក្កតោកាលពីដើមឆ្នាំ២០១៣ ហើយឆ្នាំ២០១៣ ដណ្តើមបានមេដាយមាសចំនួន៣គ្រឿង និងឆ្នាំ២០១៤ ដណ្តើមបានមេដាយមាសចំនួន៤គ្រឿង ក្នុងការប្រកួតកីឡាល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ខណៈការប្រជែងនៅក្រៅប្រទេសដូជានៅប្រទេសកូរ៉េ នាងក៏ធ្លាប់ប្រជែងដណ្តើមបានមេដាយផងដែរ…
-
ឯកឧត្តម មៀច សុផាន់ណា បន្តដឹកនាំជាប្រធាន រួមនឹងក្បាលម៉ាស៊ីនថ្មី សម្រាប់អាណត្តិទី៤
ភ្នំពេញ៖ ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា អាណត្តិចាស់បានបន្តដឹកនាំសហព័ន្ធអាណត្តិថ្មីទី៤ ពីឆ្នាំ២០២៤-២០២៨ បន្ទាប់ពីសមាជិកមានបោះឆ្នោតគាំទ្រឯកឧត្តម និងសមាជិកគណៈកម្មាធិការ ប្រតិបត្តិសរុប ២០រូប ។ នៅក្នុងមហាសន្និសន្និបាតបញ្ចប់អាណត្តិទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៤-២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម មៀច សុផាន់ណា បាន មាន ប្រសាសន៍ថា នៅអាណត្តិថ្មីនេះ សហព័ន្ធបានសម្រេចជម្រុះចោលនូវសមាសភាព សមាជិកចាស់មួយចំនួន និងបានបញ្ជូលសមាសភាពថ្មីមួយចំនួន ដើម្បីរួមស្មារតី កម្លាំង គ្នាបន្តដំណើរការអភិវឌ្ឍវិស័យកីឡាយានយន្តកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀ។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្ន សហព័ន្ធត្រូវបង់ថ្លៃ សមា ជិកភាពអន្តរជាតិ ដើម្បីទទួលបានសិទ្ធិក្នុងការចូលរួមប្រកួតកីឡាយានយន្តអន្តរជាតិ ទាំងកម្រិតអាស៊ី និងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តម មៀច សុផាន់ណា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការចូលរួមរបស់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ ដែលបានចូល រួម ជួយគាំទ្រអភិវឌ្ឍជំនាញកីឡារបស់កម្ពុជាឱ្យដើរឆ្ពោះ ទៅមុខ បន្តទៀត។ គួរបញ្ជាក់ថា មហសន្និបាតសហព័ន្ធកីឡាយានយន្តកម្ពុជាអាណត្តិទី៤ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ មានសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន…
-
ការចូលរួមរបស់ជម្រើសជាតិហុកគីនារី ក្នុងជើងឯកអាស៊ី នៅថៃជាការវាស់ស្ទង់កម្រិតបច្ចេកទេសឈានទៅរកចំណុចខ្លាំងការប្រកួតស៊ីហ្គេម
ភ្នំពេញ៖ ក្រុមកីឡាការិនីហុកគីកម្ពុជា នឹងត្រូវទៅចូលរួមការប្រកួតកីឡាហុកគី ជើងឯកអាស៊ី(2024 Women’s Indoor Hockey Asia Cup)នៅប្រទេសថៃ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតនេះមាន ១០ប្រទេសចូលរួម បែងចែកជា២ពូល ហើយក្រុមនារីកម្ពុជាស្ថិតនៅពូល B ដែលមាន ម្ចាស់ផ្ទះថៃ, សិង្ហបុរី, ឥណ្ឌូនេស៊ី និង វៀតណាម។ នេះជាលើកទី២ហើយ ដែលក្រុមនារីជម្រើសជាតិកម្ពុជាបានចូលរួមព្រឹត្តិការណ៍ដ៏ធំកម្រិតទ្វីប ដោយលើកទី១ កាលឆ្នាំទៅមិញ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោម១២ប្រទេស។ នេះជា ការបញ្ជាក់ឱ្យដឹងពីលោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគី ក្នុងបទសម្ភាសន៍ ផ្តាច់មុខជាមួយអ្នកយកព័ត៌មានទូរទស្សន៍អប្សរា នាព្រឹកថ្ងៃទី៩ មុននឹងលោក ដឹកនាំក្រុមទៅចូលរួមប្រកួត។ អគ្គលេខាធិការរូបនេះ បានពន្យល់ថា ក្រុមហុកគីនារីកម្ពុជា បានចូលរួមការ ប្រកួត មិត្តភាព អន្តរជាតិផ្លូវការមួយកាលខែកុម្ភៈ កន្លងទៅ នៅខេត្តសារ៉ាក់បុរី ប្រទេសថៃ ដើម្បីវាស់ស្ទង់សមត្ថភាព គឺទទួលបានមេដាយសំរឹទ្ធ ហើយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣…
-
ជើងឯកថ្នាក់ជាតិកីឡាទាញព្រ័ត្រឆ្នាំ២០២៤ បន្ថែមវិញ្ញាសាច្រើន គោលដៅបំផុសការចូលរួម
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិតមាស សារិន ប្រធានសហព័ន្ធីកីឡាទាញព្រ័ត្រកម្ពុជា បាន ថ្លែង បញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មាន ប្រកាសពីការប្រកួតកីឡាទាញព្រ័ត្រជ្រើស រើស ជើងឯកថ្នាក់ជាតិនិងពានរង្វាន់ Idol លើកទី១ឆ្នាំ២០២៤ថា ការប្រកួតឆ្នាំនេះ សហព័ន្ធបានបង្កើនវិញ្ញសាប្រកួតច្រើនជាងឆ្នាំមុនៗ ក៏ព្រោះតែសហព័ន្ធមានគោល បំណង បំផុសចលនាឱ្យមានការចូលរួមច្រើនពីសំណាក់ក្លិបសមាគមនរាជធានីខេត្ត។ ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា វិញ្ញសាប្រកួតច្រើន គឺជាចំណុចល្អមួយ ដែលជំរុញលើកទឹកចិត្តឱ្យក្រុមចូលរួមទាំងអស់ មានក្តីសង្ឈឹមច្រើនក្នុងការប្រជែង ដណ្តើម ពាន មានន័យថា សមាគមនចូលរួមដែលចូលរួមប្រកួតចាញ់ក្នុងការប្រជែង ពានធំៗ ក៏មានឱកាសរៀបយុទ្ធសាស្រ្តដណ្តើមយកពានតូច ដើម្បីនាំយកសមិទ្ធផល ជូនខេត្តនិងសមាគមន។ ឯកឧត្តមបណ្ឌិត មាស សារិន មានប្រសាសន៍ទៀតថា ការប្រកួតប្រចាំឆ្នាំរបស់ សហព័ន្ធ កីឡាទាញ ព្រ័ត្រកម្ពុជា ជើងឯកថ្នាក់ជាតិ និងពានរង្វាន់ Idol លើកទី១ ឆ្នាំ២០២៤នេះ រៀបចំនៅខេត្តព្រះសីហនុ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ដល់១២ ខែ ឧសភា ក្នុង គោល ដៅផ្សព្វផ្សាយកីឡាទាញព្រ័ត្រ និងចូលរួមបំផុសឱ្យប្រជាជនម្នាក់ លេងកីឡាមួយ…
-
យុវជនកីឡាវាយកូនគោលកម្ពុជាបានថតរូបជាមួយតារាល្បីក្នុងវិស័យកីឡាវាយកូនគោល
ភ្នំពេញ៖ កីឡាករវាយកូនគោល២រូបក្រោមអាយុ១៨ឆ្នាំរបស់កម្ពុជា កីឡាករ យ៉េត សុធារក្ស និង កីឡាករកីឡាករ ប៊ុនឡាយ កនណាគ្រី កំពុងបន្តការ ប្រកួតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល15th FALDO SERIES ASIA GRAND FINAL នៅប្រទេសវៀតណាម ដំណើរការពីថ្ងៃទី២២ ដល់ថ្ងៃ ទី២៧ ខែ មេសា ឆ្នាំ២០២៤។ ក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតអន្តជាតិនេះកីឡាករកម្ពុជាទាំងពីររូបបានជួប លោក Sir Nick Faldo តារាល្បីក្នុងវិស័យកីឡាវាយកូនគោល ។ កីឡាករ វាយកូនគោលវ័យរបស់កម្ពុជាទាំងពីររូបបានបង្ហាញអារម្មណ៍រំភើបខ្លាំងហើយ បានយកគំរូតារាល្បីក្នុងវិស័យកូនគោលរូបនេះ ជាកម្លាំងចិត្តលើកទឹកចិត្តរាល់ ពេល ហ្វឹកហាត់និងប្រកួត ដើម្បីភិវឌ្ឍន៍ចំណេះជំនាញក្លាយជាកីឡាករ វាយកូន គោលសក្កានុពលរបស់កម្ពុជានៅពេលអនាគត៕ ដោយ ៖ ជាវ ចន្ធូ
-
រដ្ឋលេខាធិការក្រសួងអប់រំ:ការប្រមូលផ្តុំជម្រើសជាតិឆ្នាំ២០២៤ ជាយុទ្ធសាស្រ្តពង្រឹងនៅក្នុងស្រុក
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា ការប្រមូលផ្តុំក្រុមជម្រើសជាតិនៅក្នុងឆ្នាំ២០២៤នេះ មិនមែនជាគោលដៅយុទ្ធសាស្រ្តត្រៀមសម្រាប់ចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ធំនោះទេ ពោលការប្រមូលផ្តុំនៅឆ្នាំនេះគឺត្រៀមព្រឹត្តិការណ៍អន្តរជាតិតូចៗសម្រាប់សហព័ន្ធកីឡាជាតិមួយចំនួនដែលជាការប្រកួតលក្ខណៈជើងឯកប៉ុណ្ណោះ។ ចំណែកព្រឹត្តិការណ៍កីឡាធំដែលជាគោលដៅយុទ្ធសាស្រ្តគឺការប្រមូលផ្តុំត្រៀមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើង នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិសម្រាប់ផែនការប្រមូលផ្តុំជម្រើសជាតិឆ្នាំ២០២៤។ឯកឧត្តមបន្តថា ការប្រមូលផ្តុំនៅឆ្នាំ២០២៤សម្រាប់ជម្រើសជាតិ គឺជាពេលវេលានៃការពង្រឹងគុណផលក្នុងក្របខណ្ឌនៅក្នុងប្រទេស ដែលជាការហ្វឹកហាត់កម្រិតមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាពនៅនឹងកន្លែងឱ្យបានរឹងមាំខ្លាំងការពារនូវការធ្លាក់ចុះគុណផលបច្ចេកទេស ហើយ ការពង្រឹងសមត្ថភាពការហ្វឹកហាត់គឺជារឿងចាំបាច់សម្រាប់ការប្រមូលផ្តុំឆ្នាំ២០២៤នេះ។ ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ក្នុងឆ្នាំ២០២៥ឆ្នាំក្រោយ ទើបជាការប្រមូលផ្តុំជម្រើសជាតិឆ្ពោះទៅរកបច្ចេកទេសត្រៀមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ ព្រោះស៊ីហ្គេម នៅប្រទេសថៃ ជាព្រឹត្តិការណ៍ធំដែលកម្ពុជាត្រូវការពារសិទ្ធិផលចំនួនមេដាយ និងការពារកិត្តិយសរបស់ជាតិ ខណៈដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានជោគជ័យ និងភាពលេចធ្លោ។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានសំណូមពរដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិត្រូវចូលរួមមានការស្រុះស្រួលគ្នាជាគោលការណ៍លើការពង្រឹងសមត្ថភាពការហ្វឹកហាត់នៅក្នុងប្រទេសឱ្យបានពី៦០ទៅ៧០ភាគរយ។មានន័យថាត្រូវពង្រឹងគ្រូបង្វឹកនិងគ្រូជំនួយពីពាក់និងសមត្ថភាពក្នុងការបង្វឹកជម្រើសជាតិ ដើម្បីឱ្យជម្រើសជាតិបានឡើងគុណភាពកម្លាំងកាយដល់៦០ទៅ៧០ភាគរយធានាបានការធ្វើបច្ចេកទេសដោយគត់មត់៕ដោយៈជាវ ចន្ធូរ
-
ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះការរួមគ្នាឱ្យពានអន្តរក្រសួង រៀបចំព្រឹត្តិការណ៍ បាល់ទាត់ ដោយជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង ជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈ កម្មការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន រួមទាំងក្រសួង ស្ថាប័ន និងដៃគូសហការ ក្រុមហ៊ុនគាំទ្រ និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែក យ៉ាង សំខាន់ ឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន និងជោគជ័យ។ ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់នេះបានរៀបចំឡើងក្នុង គោលបំណងបំផុសស្មារតី និងលើកទឹកចិត្តដល់មន្រ្តីរាជការឱ្យស្រឡាញ់ និងចូល ចិត្តលេងកីឡា ដើម្បីទទួលបានសុខភាពផ្លូវកាយ ផ្លូវចិត្តស្របតាមពាក្យស្លោក កីឡាសាងមនុស្ស មនុស្សសាងសង្គម ដែលជាប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញនេះ គឺក្រុមក្រសួងអប់រំ យុវជន និងកីឡាបានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់មិត្តភាពយុវជន អន្ដរក្រសួង-ស្ថាប័ន បន្ទាប់ពីយកឈ្នះក្រុមក្រសួងសុខាភិបាល នៅវគ្គផ្ដាច់ព្រ័ត្រ ២ – ១ នៅក្នុងម៉ោងបន្ថែម១០នាទី២ដង ក្រោយពីរក្សាលទ្ធផលស្មើគ្នា ១-១ ក្នុងការប្រកួតពេញម៉ោង ៧០នាទី។…
-
ប្រធានសហព័ន្ធកីឡាវាយសី ៖ការចាញ់នោះ វាជារឿងធម្មតាសម្រាប់អ្នកកីឡា
ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាវាយសី ឯកឧត្តម លី កុសល បានលើកទឹកដល់សិស្សដែលមិនទទួលបានជ័យលាភីឳ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ ព្រោះការចាញ់នោះ វាជារឿងធម្មតាសម្រាប់កីឡា ។ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិបានបន្តដោយលើក ទឹកចិត្តដល់កីឡាករ កីឡាការិនីកីឡាវាយសី សិស្សបឋមសិក្សាដែលមិនទទួលបានជ័យលាភី ក្នុងការប្រកួតប្រជែង ការប្រកួតកីឡាវាយសីសិស្សបឋមជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ព្រោះការប្រកួតកីឡាមានតែលទ្ធផលឈ្នះនិងចាញ់ប៉ុណ្ណោះ ។ ចាញ់សម្រាប់ការប្រកួតពេលនេះ មិនមានន័យថាយើងនៅតែបន្តចាញ់នោះទេ ឪ្យតែយើងតស៊ូខិតខំហ្វឹកហាត់នោះជ័យជម្នះនឹងកើតមានឡើងសម្រាប់អ្នកប្រឹងប្រែងជាក់ជាមិនខាន។ ឯកឧត្តម ប្រធានសហព័ន្ធបានបន្តថា ដើម្បីអនុវត្តគោលដៅជាយុទ្ធសាស្ត្រឈានសម្រេចបានជោគជ័យទៅថ្ងៃអនាគត សហព័ន្ធកីឡាវាយសីកម្ពុជាតែងតែមានការសាមគ្គីភាពសហការល្អជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកកម្ពស់ស្មារតីនៃការហ្វឹកហ្វឺន និងការប្រកួតនានា ជា ពិសេសការប្រកួតកីឡាសិស្សដែលក្រសួងអប់រំ យុវជន និងកីឡា តែងតែដាក់ចេញនូវកម្ម វិធីប្រកួតជារៀងរាល់ឆ្នាំដោយមានកិច្ចសហការរៀបចំយ៉ាងហ្មត់ចត់ជាមួយសហព័ន្ធកីឡា វាយសីកម្ពុជា ដើម្បីដំណើរការទៅតាមនីតិវិធីនៃការប្រកួតស្ដង់ដារជាតិ និងអន្តរជាតិ។ឯកឧត្តមបានគូសបញ្ជាក់ថា គោលដៅសំខាន់ដែលរៀបចំការប្រកួតនេះ គឺចង់ពិនិត្យវាយតម្លៃលទ្ធផល សិទ្ធផលរបស់ កីឡាករ កីឡាការិនីម្នាក់ៗ ដែលបានហ្វឹកហាត់កន្លងមកថាតើឈានដល់កម្រិតណា ?ដើម្បីជ្រើសរើសយកមកហ្វឹកហាត់ជម្រើសជាតិ សម្រាប់ឈានទៅប្រកួតលក្ខណៈ អន្តរជាតិជាបន្តបន្ទាប់ទៀត។លោកបន្ថែមថា ប្រភពធនធានសំខាន់នៃមូលធនមនុស្ស គឺត្រូវតែជ្រើសរើសចម្រាញ់ចេញពីកីឡា សិស្ស ពីព្រោះសិស្សគឺជាធនធានមនុស្សដែលមានការអប់រំ អោយគោរពវិន័យយ៉ាងត្រឹមត្រូវរបស់សាលា។ម្យ៉ាងទៀតសិស្សមានអាយុវ័យក្មេងជាកម្លាំងដែលមានសក្ដានុពលទៅអនាគតសម្រាប់បន្តវេន សមស្របក្នុងការបណ្ដុះបណ្តាលជំនាញវិស័យកីឡាវាយសីនេះ ឳ្យកាន់តែមានភាពល្អប្រសើរឡើង។ឯកឧត្តម…
-
ប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អំពាវដល់ភាគីពាក់ព័ន្ធ លើក ទឹកចិត្ត ដល់កីឡាករ កីឡាការិនីបញ្ញាខ្សោយចូលរួមលេងកីឡា
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានអំពាវនាវ ដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី-ខេត្ត ក៏ដូចជាអង្គការ សមាគម នានា ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញា ដោយយកចិត្តទុក ដាក់បី បាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតកីឡានានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធី ជារៀង រាល់ឆ្នាំ ។ ការអំពាវរបស់ឯកឧត្តមប្រធានខាងលើ បានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤របស់គណៈកម្មាធិ ការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ ឯកឧត្តម ជា សុមេធី បានគូសបញ្ជាក់ថា ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុក ម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនីបញ្ញា ខ្សោយ ប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួម…
-
សហព័ន្ធខ្មែរកីឡាហាប់គីដូរៀបចំការប្រឡងខ្សែក្រវាត់ និងឧបត្ថម្ភថវិកាលើកទឹកចិត្តជូនសិស្សគុនវ័យក្មេង
ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំការប្រឡងសមត្ថភាពឡើងខ្សែក្រវាត់តាមកម្រិតនីមួយៗរបស់កីឡាករ កីឡាការិនី និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កីឡាករ កីឡាការិនីមួយចំនួន ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានឱ្យគ្រូបង្វឹករៀបចំការប្រឡងឡើងខ្សែក្រវាត់តាមកម្រិតដាន់នីមួយៗ ដែលជាការលើកទឹកចិត្តដល់សិស្សគុនទាំងអស់ដែលបានប្រឹងប្រែងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក។ ជាមួយគ្នានេះ ឧកញ៉ា សៅ សេងហាក់ ក៏បានឧបត្ថម្ភថវិកាជាការលើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនីវ័យក្មេង ដែលបានចូលរួមសម្តែងកីឡាហាប់គីដូ ក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែមីនាកន្លងទៅថ្មីៗនេះ។ ចំពោះគ្រូជំនួយមួយចំនួនក៏ទទួលបានការឧបត្ថម្ភលើកទឹកចិត្តដែលបានជួយបង្ហាត់បង្រៀនសិស្សគុន នៅក្នុងសហព័ន្ធកីឡាហាប់គីដូ។ ការប្រឡងឡើងខ្សែក្រវាត់នេះមានសិស្សគុនចូលរួមចំនួន ៣០នាក់ ។ការប្រឡងពីកម្រិតខ្សែក្រវាត់ពី ស ឡើង សឆ្នូត ពីសឆ្នូត ឡើងលឿង ពីលឿង ឡើង លឿងឆ្នូត និងពីលឿងឆ្នូតទៅខ្សែក្រវាត់ពណ៌ទឹកក្រូច និងពីខ្សែក្រវាត់ពីពណ៌បៃតងទៅ បៃតងឆ្នូតជាដើម។ ជាមួយនឹងការរៀបចំឱ្យមានការប្រឡង រួមទាំងការជួយឧបត្ថម្ភថវិកាលើកទឹកចិត្តពីឧកញ៉ាប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំសហព័ន្ធ ក្នុងពេលនេះ ត្រូវបានលោកអគ្គលេខាធិការ គង់ ចាន់ធីណា អះអាងថាជាការលើកទឹកចិត្ត ដើម្បីជំរុញដល់ការលើកកម្ពស់ក្បាច់គុន…