Category: កីឡាជាតិ

  • កីឡាករ Off Road កម្ពុជា ធ្វើបានល្អ សម្រាប់ថ្ងៃដំបូង នៃការប្រកួត Off-road នៅវៀតណាម

    កីឡាករ Off Road កម្ពុជា ធ្វើបានល្អ សម្រាប់ថ្ងៃដំបូង នៃការប្រកួត Off-road នៅវៀតណាម

    ដាក់ឡាក់៖ កីឡាករ Off Road កម្ពុជា ធ្វើបានល្អ នៅ SS3 សម្រាប់ថ្ងៃទី១ ក្នុង Class អាជីព នៃការប្រណាំង Off-road វូតដាយង៉ាន ប៊ូឌូន Sailun Cup ឆ្នាំ 2023 នៅប្រទេសវៀតណាម។ កីឡាករ ញឹម សុវណ្ណារ៉ូ បានអោយដឹងថា ការប្រណាំង Off-road Sailun Cup នេះ មានរថយន្តសរុប ៨០គ្រឿងចូលរួម ចែកចេញជា៣ Class , Class អាជីព , Class កែច្នៃបន្តិចបន្តួច និង Class មិនកែច្នៃ សម្រាប់ក្រុម Off Road កម្ពុជា ទាំង៤រថយន្ត ស្ថិតក្នុង Class អាជីព ដែលមាន១៩ដំណាក់ ។ កីឡាករ ញឹម…

  • កីឡាករ ទៀ ស្យាម៖ Asia Cross ឆ្នាំនេះ រំពឹងថា នឹងធ្វើបានល្អទោះបីមានកីឡាករចូលរួមច្រើន និងខ្លាំងក៏ដោយ

    កីឡាករ ទៀ ស្យាម៖ Asia Cross ឆ្នាំនេះ រំពឹងថា នឹងធ្វើបានល្អទោះបីមានកីឡាករចូលរួមច្រើន និងខ្លាំងក៏ដោយ

    ប៉ាតាយ៉ា៖ ព្រឹត្តការណ៍ប្រណាំងរថយន្ត Asia Cross Country Rally 2023 បានធ្វើពិធីបើក និងដង្ហែរថយន្ត និងម៉ូតូឆ្ពោះទៅតំបន់ Walking Street នាទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ កីឡាករ ទៀ ស្យាម ក្រុមប្រណាំង Siam Prototype បានបញ្ជាក់ថា ឆ្នាំ២០២៣នេះ មានកីឡាករចូលរួមច្រើនជាងឆ្នាំមុន និងមានកីឡាករខ្លាំងៗ ដូចជា ថៃ ជប៉ុន និងឥណ្ឌូនេស៊ីជាដើម។ តែទោះបីជាយ៉ាងណា អ្នកប្រណាំងមកពីក្រុម Siam Prototype រូបនេះ ដាក់ក្តីរំពឹងខ្ពស់ថា នឹងធ្វើអោយបានល្អ ពីព្រោះឆ្លងកាត់បទពិសោធន៍ឆ្នាំ២០២២ យើងបានមើលឃើញពីចំនុចខ្វះខាតច្រើនយកមកកែលម្អដើម្បីពង្រឹងរកបច្ចេកទេសថ្មី ជាមួយនឹងរថយន្តថ្មី និងក្រុមការងារជាងប្រកបដោយសក្តានុពល។ កីឡាករ ទៀ ស្យាម បន្ថែមថា ដំណាក់កាលទី១ គឺជាផ្លូវប្រណាំងប្រជែងល្បឿន ដូច្នេះត្រូវប្រុងប្រយ័ត្ន នឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីទទួលលទ្ធផលល្អជូនកម្ពុជា និងក្រុមហ៊ុនជាដៃគូឧបត្តម្ភទាំងក្នុងប្រទេស និងក្រៅប្រទេស។ តាមការបញ្ជាក់ពីគណកម្មការ Asia…

  • កីឡាករប្រដាល់គុនខ្មែរជើងចាស់ បង្ហើបថា ល្បីមួយប្រាវដោះរួចអស់បំណុលជំពាក់ធនាគារ និងសល់លុយសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនថែមទៀតផង

    កីឡាករប្រដាល់គុនខ្មែរជើងចាស់ បង្ហើបថា ល្បីមួយប្រាវដោះរួចអស់បំណុលជំពាក់ធនាគារ និងសល់លុយសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនថែមទៀតផង

    (ភ្នំពេញ)៖ ដូចដែលអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរបានដឹងច្បាស់ហើយថា កីឡាករជើងចាស់ ព្រុំ សំណាង កាលពីអំឡុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ បន្ទាប់ពីចែកផ្លូវជាមួយក្លិបទ័ពពិសេសឆ័ត្រយោង៩១១ ជីវភាពធ្លាក់ចុះដល់កម្រិតសូន្យនិងមានជាប់នៅបំណុលធនាគារថែមទៀតផង។ ទាំងអស់នេះ ដោយសារតែព្រុំ សំណាងពុំមានទីផ្សារប្រកួត ដោយសារក្នុងអំឡុងពេលនោះ ប្រទេសជួបវិបត្តិជំងឺកូវីដ១៩ ពុំមានគូប្រកួតអន្តរជាតិ ដើម្បីប្រកួត ខណៈគូប្រជែងក្នុងស្រុកមិនមានគូប្រជែងឡើយ។ បន្ទាប់ពីមើលឃើញកីឡាករជើងចាស់ ដែលមានប្រភពចេញពីខេត្ត កំពង់ស្ពឺរូបនេះ មានជីវភាពលំបាកខ្លាំង ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន បានស្នើសុំក្រសួងអប់រំយុវជននិងកីឡា ដាក់ព្រុំ សំណាង ជាកីឡាករជម្រើសជាតិគុនខ្មែរ ទម្ងាន់៨១គីឡូក្រាមហ្វឹកហាត់ចូលរួមការប្រកួតនៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២។ ក្នុងអំឡុងពេលហ្វឹកហាត់ត្រៀមស៊ីហ្គេម នៅវៀតណាម ជីវភាពរបស់គេក៏នូវតែប្រឈម ខណៈប្រាក់ខែជម្រើសជាតិយកមកដោះបំណុលធនាគារ និងផ្គត់ផ្គង់ដល់គ្រួសារ ដែលមានកូនប្រុសនៅក្នុងបន្ទុក៣នាក់។ បន្ទាប់ពីស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ទីផ្សារប្រកួតអន្តរជាតិបានបើកឡើងវិញ ធ្វើឲ្យកីឡាករជើងចាស់ ព្រុំ សំណាង អាចប្រើប្រាស់សមត្ថភាពឡើងសង្វៀនជួបជើងខ្លាំងអន្តរជាតិយ៉ាងហោចណាស់១ខែ២ប្រកួត ដែលអាចរកចំណូលពីរពាន់ទៅ៣ពាន់ដុល្លារ ហើយពេលខ្លះប្រកួតដណ្តើមខ្សែក្រវ៉ាត់តម្លៃខ្លួនអាចឡើង ដល់៧ពាន់ដុល្លារថែមទៀតផង។ ព្រុំ សំណាង បានបង្ហើបថា មកដល់ខែ កក្តដានេះ…

  • គណកម្មការបច្ចេកទេស បានត្រួតពិនិត្យរថយន្ត OFF ROAD មុនចាប់ផ្តើមប្រកួត 3 SS នៅថ្ងៃស្អែក

    គណកម្មការបច្ចេកទេស បានត្រួតពិនិត្យរថយន្ត OFF ROAD មុនចាប់ផ្តើមប្រកួត 3 SS នៅថ្ងៃស្អែក

    ថៃ៖ ការប្រកួតរថយន្ត Off Road នៅទីលាន The Magnificent ឆ្នាំ2023 នាខេត្តកាន់ឆាណាកបូរី ប្រទេសថៃ នឹងចាប់ផ្តើមការប្រណាំង (3SS) ក្នុងចំណោមទាំង8SS នៅថ្ងៃទី២៣ ខែមិថុនាស្អែកនេះ បន្ទាប់ពីគណកម្មការបានត្រួតពិនិត្យបច្ចេកទេសរថយន្ត និងប្រព័ន្ធសុវត្តិភាពរួចរាល់។ ថ្លែងអោយដឹងក្រោយបញ្ចប់ការពិនិត្យបច្ចេកទេស លោក វង្ស គឹមហួត ថា កណកម្មការបានកំណត់លក្ខ័ន្តខច្បាស់លាស់ ដោយអោយក្រុមនីមួយៗបើកបររថយន្តដើម្បីទទួលបានពិន្ទុ និងត្រូវពិនិត្យប្រព័ន្ធសុវត្តិភាព ត្រើយ កម្លាំងរថយន្ត កង់ គ្រឿងម៉ាស៊ីន បិទស្ទីគឃើរ និងជិះរថយន្តយកពិន្ទុតាមគណកម្មការតម្រូវជូន។ អ្នកប្រណាំងរូបនេះ បន្តថា សម្រាប់ការប្រណាំងនៅថ្ងៃស្អែកនិងប្រឹងប្រែងធ្វើបានល្អបំផុត ដោយបានក្រុមទាំងមូលបានពិនិត្យផ្លូវរួចរាល់ទាំង8SS ជាមួយនឹងការបញ្ជារថយន្ត ផ្នែកបច្ចេកទេស និងការសហការជាក្រុម លើផ្លូវប្រណាំងទាំង 3SS ដែលជាផ្លូវដ៏លំបាក និងវែងជាងឆ្នាំមុន មាន SS1 , SS2 និង SS3 រីឯថ្ងៃទី២៤ ប្រណាំង SS4 , SS5 និង SS6…

  • កីឡាករ ព្រំ រស្មី រំពឹងថានឹងទទួលបានចំណាត់ថ្នាក់ Top 10 នឹងជោគជ័យ ពីការប្រណាំងរថយន្ត Off Road នៅទីលាន The Magnificent ឆ្នាំ2023

    កីឡាករ ព្រំ រស្មី រំពឹងថានឹងទទួលបានចំណាត់ថ្នាក់ Top 10 នឹងជោគជ័យ ពីការប្រណាំងរថយន្ត Off Road នៅទីលាន The Magnificent ឆ្នាំ2023

    ថៃ៖ សមាជិកក្រុមប្រណាំង Off Road កម្ពុជា កីឡាករ ព្រំ រស្មី បានថ្លែងបញ្ជាក់ថា ការប្រណាំងរថយន្ត Off Road The Magnificent ឆ្នាំ២០២៣ ខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ នាព្រឹកថ្ងៃទី២២ ខែមិថុនានេះ ក្រុមកម្ពុជា រំពឹងថា នឹងទទួលបានចំណាត់ថ្នាក់ក្រោមលេខ១០ បន្ទាប់ពីបានត្រៀមខ្លួនបានយ៉ាងល្អជាមួយសមាជិក២រូបទៀត គឺកីឡាករ វង្ស គឹមហួត និងកីឡាករ ញឹម សុវណ្ណារ៉ូ ។ កីឡាករ ព្រំ រស្មី បន្តថា ការប្រណាំងឆ្នាំកន្លងទៅ មិនទទួលបានលទ្ធផលល្អដោយសារកត្តា២យ៉ាង៖ ទី១-បញ្ហាបច្ចេកទេស និងទី២-មិនបានហ្វឹកហាត់ជាក្រុមញឹកញាប់ ម្យ៉ាងទៀតជាវិញ្ញាសាថ្មីសម្រាប់ក្រុមកម្ពុជា។ ប៉ុន្តែផ្តោតលើបទពិសោធន៍ឆ្នាំមុន អ្នកប្រណាំងសម្បុរស្រស់រូបនេះ ជឿជាក់ថាក្រុម OFF ROAD កម្ពុជា នឹងធ្វើបានល្អជាង ទាក់ទងបច្ចេកទេស និងការប្រណាំងតាមផ្លូវនីមួយៗ ពីSS1 ដល់ SS2 យើងបានសិក្សាពីការប្រណាំង និងសាកល្បងបានច្រើនដង ហើយបើបានលេខ១០ចុះក្រោមគឺចាត់ទុកថាជោគជ័យដោយមាន៣១ក្រុមចូលរួម ស្មើនឹង៩៣រថយន្ត…

  • ការលេងកីឡា មិនត្រឹមតែផ្ដល់ឱ្យយើងនូវសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការរីកចម្រើន នៃផ្នត់គំនិតល្អៗនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន

    ការលេងកីឡា មិនត្រឹមតែផ្ដល់ឱ្យយើងនូវសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការរីកចម្រើន នៃផ្នត់គំនិតល្អៗនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន

    កំពង់ធំ៖ លោកជំទាវ បណ្ឌិត ជា សិរី បានថ្លែងថា កីឡារស់នៅក្នុងមិត្តភាពនិងសន្តិភាព ព្រោះថា ការលេងកីឡា មិនត្រឹមតែផ្ដល់ឱ្យយើងនូវសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំង បង្ហាញការរីកចម្រើននៃផ្នត់គំនិតល្អៗនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន ពិសេសក្នុងស្រទាប់យុវជន ឲ្យប្រព្រឹត្តិតែអំពើល្អ និងចាកឆ្ងាយពីអំពើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម ពិសេសបញ្ហាគ្រឿងញៀន ។ ការលើឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក ដូច្នេះ ក្នុងពិធីបិទការប្រកួតបាល់ទាត់មិត្តភាពយុវជនឃុំប្រាសាទ និងកំពង់ថ្ម ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព” នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ លោកជំទាវ ជា សិរី បានលើកឡើងថា ការដែលយើងមានឱកាសបានរៀបចំការប្រកួតកីឡាកម្រិតថ្នាក់ឃុំ ស្រុក ពិសេស ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យកន្លងទៅនេះ គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវ ក៏បានអំពាវនាវដល់យុវជន ខិតខំបន្តប្រឹងប្រែងរៀនសូត្រ និងបំពេញការងារឱ្យបានល្អ ដើម្បីជួយដល់គ្រួសារ…

  • អ្នកគ្រប់គ្រងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រអះអាងថា កម្មវិធីបោះជំរុំហ្វឹកហាត់នៅថៃ ជាមួយគ្រូ Tottenham Hotspur លទ្ធផលទទួលបានលើសពីបច្ចេកទេសបាល់ទាត់

    អ្នកគ្រប់គ្រងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រអះអាងថា កម្មវិធីបោះជំរុំហ្វឹកហាត់នៅថៃ ជាមួយគ្រូ Tottenham Hotspur លទ្ធផលទទួលបានលើសពីបច្ចេកទេសបាល់ទាត់

    ភ្នំពេញ ៖ ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រកម្ពុជា ២៤រូប បានត្រឡប់មកដល់ កម្ពុជា វិញហើយ បន្ទាប់ពីទទួលបានឱកាសទៅបោះជំរុំហ្វឹកហាត់បាល់ទាត់ជាមួយគ្រូង្វឹកក្លិបបាល់ទាត់ Tottenham Hotspur របស់អង់គ្លេស នៅលើកោះសាមុយ ប្រទេសថៃរយៈពេល ៥ថ្ងៃ ។ ថ្លែងប្រាប់អ្នកព័ត៌មានក្នុងដំណើរមកដល់ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក យិន សាមឌី ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា បានថ្លែងថា ការហ្វឹកហាត់ ជាមួយ គ្រូបង្វឹក Tottenham Hotspur រយៈពេល ៥ថ្ងៃ ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រ ទទួលបានបទពិសោធន៍ច្រើនមែនទែន ប៉ុន្តែអ្វីដែលជាបទពិសោធ៍បទទួលបានន្ថែមពីជំនាញ បាល់ទាត់ ពីគ្រូបង្វឹកក្លិបកម្រិតពិភពលោក គឺ ការយល់ដឹងពីបរិស្ថាន ចំណេះដឹងពីអាហាររូប បត្ថម្ភ និងការលើកទឹកចិត្តដល់ក្មេងៗបាល់ទាត់នារី ធ្វើយ៉ាងមានក្តីសង្ឈឹម និងមានទំនុកចិត្តខ្ពស់លើខ្លួនឯង ដើម្បីទទួលបានអនាគតល្អ ។ កីឡាការិនី ឈាង ចាន់វត្តី បានបញ្ជាក់ប្រាប់ដែរថា កម្មវិធីបោះជំរុំហ្វឹកហាត់បាល់ទាត់នេះ នាងទទួលបានបច្ចេកទេសនិងបទពិសោធន៍បាល់ទាត់ថ្មីៗនិងប្លែកៗជាច្រើនពីគ្រូបង្វឹកក្លិបTottenham Hotspur ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់ ហើយ នាងសង្ឈឹមថា តាមរយៈជំនាញដែលទទួលបានពីកម្មវិធីបោះជំរំហ្វឹកហាត់រយៈពេល ៥ថ្ងៃនេះ…

  • ម្ចាស់មេដាយមាសស៊ីហ្គេមកម្ពុជា ស៊ូ បាលី ត្រៀមប្រកួតជាមួយម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន នៅម៉ោង១១ព្រឹកនេះ

    ម្ចាស់មេដាយមាសស៊ីហ្គេមកម្ពុជា ស៊ូ បាលី ត្រៀមប្រកួតជាមួយម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន នៅម៉ោង១១ព្រឹកនេះ

    ម្ចាស់មេដាយមាសស៊ីហ្គេម កម្ពុជា ស៊ូ បាលី នឹងត្រូវប្រកួតចំបាប់អាស៊ីអាយុក្រោម២៣ តទល់កីឡាករម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន នៅម៉ោង១១ព្រឹក លើប្រភេទទម្ងន់១២៥គីឡូក្រាម (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី១៨ ខែមិថុនានេះ។ កីឡាករ កីឡាការិនីកម្ពុជា៣រូបផ្សេងទៀតដែលប្រកួតនៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា មិនទទួលបានលទ្ធផលល្អនោះទេ៕

  • សហព័ន្ធចំបាប់កម្ពុជា បានបញ្ជូនអត្តពលិក៤រូប ការប្រកួត កីឡា ចំបាប់ ជើងឯក អាស៊ី U23 នៅ ប្រទេស កៀហ្ស៊ីស៊ីស្ថាន

    សហព័ន្ធចំបាប់កម្ពុជា បានបញ្ជូនអត្តពលិក៤រូប ការប្រកួត កីឡា ចំបាប់ ជើងឯក អាស៊ី U23 នៅ ប្រទេស កៀហ្ស៊ីស៊ីស្ថាន

    ភ្នំពេញ៖ ក្រោយជោគជ័យខ្លាំងសហព័ន្ធកីឡាចំបាប់កម្ពុជា នៅតែបន្តរក្សាកម្រិតបច្ចេកទេស និងសិទ្ធផលកីឡាករ កីឡាការិនី តាមរយ:ការហ្វឹកហ្វឹកជាប្រចាំ និងបញ្ជូនទៅចូលរូមការប្រកួតជាលក្ខណអន្តរជាតិ ដូចជាការប្រកួត Beach Wrestling World Series លើកទី២ ដែលនឹងរៀបចំនៅប្រទេសសឹង្ហបុរីថ្មីៗនេះ បានបញ្ជូនប្រតិភូកីឡករកីឡាការិនីជម្រើសជាតិ ចំនួន ៦នាក់ ចូលរួម ជាលទ្ធផលកីឡាការិនី ឌិត សំណាថដណ្តើមបានមេដាយប្រាក់១គ្រឿង និងបានបញ្ជូនអត្តពលិក៤នាក់ទៀត ចូលរួមការប្រកួតចំបាប់ជើងឯក អាយុក្រោម២៣ឆ្នាំ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានអោយដឹងថាកីឡាកកីឡាករចំបាប់កម្ពុជា៤រូបនេះ មាន ៣ នាក់ ជា ម្ចាស់ មេដាយ មាស ស៊ីហ្គេម៖ កីឡាករ ម៉ូ សារី កីឡាករ ស៊ូ បាលី កីឡាការិនី ជា កកញ្ញានិងម្ចាស់ មេដាយ សំរឹទ្ធ ស៊ីហ្គេម កីឡារិនី ជឿន ស្រីឡែន។ លោកខាស៊ី បាណេត បន្តកីឡាករ…

  • ការប្រកួតកីឡាប៉េតង់ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣ បានបញ្ចប់ជាផ្លូវការហើយ ដោយស្វែងរកឃើញជ័យលាភីជើងឯកលើ៧វិញ្ញសា

    ការប្រកួតកីឡាប៉េតង់ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣ បានបញ្ចប់ជាផ្លូវការហើយ ដោយស្វែងរកឃើញជ័យលាភីជើងឯកលើ៧វិញ្ញសា

    ភ្នំពេញ ៖ លោក ស្រេង សេង ប្រធានការិយាល័យកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣ ដំណើរការចាប់តាំងពីថ្ងៃទី១២ ខែមិថុនា មានសមាសភាពចូលរួមប្រកួតមាន ១៩ ក្លឹប មានវិញ្ញាសាប្រកួតចំនួន៧ និងកីឡាករ ការិនីសរុប ចំនួន ១២៨នាក់ ។ លោក អ៊ុក ចន្ថា ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានថ្លែងលើកឡើងថា ជោគជ័យដែលដណ្តើមបានៅពេលេះ នឹងក្លាយជាចលករជួយជំរុញឲ្យកីឡាករកីឡាការិនីប្រឹងប្រែងហ្វឹកហាត់កាន់តែអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ពិសេស លូតលាស់ផ្នែកបច្ចេកទេស កាយសម្បទាមាំមួន ជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។ អុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានគូសបញ្ជាក់ទៀតថា វិស័យអប់រំកាយនិងកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយនិងផ្លូវចិត្តនិងលើកកម្ពស់សុខភាពជីវិតព្រមទាំងរិតចំណងមិត្តភាពសាមគ្គីភាពរវាងប្រជាជននិងប្រជាជន រវាងប្រទេសជាតិនិងប្រទេសជាតិ នាំឲ្យមានសុខសុវត្តិភាពនៅក្នុងសង្គមទាំងមូលផងដែរ។ជាមួយគ្នានោះ លោក អ៊ុក ចន្ថា បានអំពាវនាវដល់មន្ត្រីដឹកនាំគ្រប់ ក្លឹប លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី ត្រូវខិតខំ បន្តទៀត ដើម្បីកីឡាប៉េតង់របស់យើងទាំងអស់គ្នាមាន ការរីកចម្រើន។ ទន្ទឹមនេះដែរ យើងក៏ត្រូវចូលរួមគ្រប់សកម្មភាព របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួម…