Category: កីឡាជាតិ

  • តេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ គឺជាការពង្រឹងគុណភាពឆ្ពោះទៅព្រឹត្តិការណ៍អន្តរជាតិនានា និងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា

    តេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ គឺជាការពង្រឹងគុណភាពឆ្ពោះទៅព្រឹត្តិការណ៍អន្តរជាតិនានា និងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា

    ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានចាត់ទុកការប្រកួតកីឡាតេក្វាន់ដូ ពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងគុណភាពបន្ថែមដល់ការអភិវឌ្ឍវិស័យកីឡាតេកក្វាន់ដូ WT ត្រៀមឆ្ពោះទៅចូលរួមប្រកួតអន្តរជាតិនានាជាបន្តបន្ទាប់ ជាពិសេសឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមាប្រសាសន៍បែបនេះ នៅក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូ ពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ (2023 KOREAN AMBASSADOR’S CUP TAEKWONDO COMPETITION) នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅអគារប៊ូយ៉ុង-ខ្មែរ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភគាំទ្រ និងផ្ដល់ឱកាសដល់ប្រភេទកីឡាតេក្វាន់ដូ WT ដើម្បីផ្សព្វផ្សាយក្បាច់គុនដល់ប្រជាពលរដ្ឋទូទៅផង ក៏ដូចជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីកីឡាតេក្វាន់ដូ WT កម្ពុជា…

  • សិក្ខាកាម ៦១នាក់ ដែលជាមន្រ្តីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទទួលបានការបណ្តុះបណ្តាល ស្តីអំពីការលើកកម្ពស់ការវាយតម្លៃផ្ទៃក្នុងប្រកដោយស័ក្កិសិទ្ធភាព និងប្រសិទ្ធភាព

    សិក្ខាកាម ៦១នាក់ ដែលជាមន្រ្តីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទទួលបានការបណ្តុះបណ្តាល ស្តីអំពីការលើកកម្ពស់ការវាយតម្លៃផ្ទៃក្នុងប្រកដោយស័ក្កិសិទ្ធភាព និងប្រសិទ្ធភាព

    ភ្នំពេញ ៖ សិក្ខាកាមដែលប្រធាន អនុប្រធាន អនុប្រធានការិយាល័យ គ្រូឧទ្ទេស និងមន្រ្តីរដ្ឋបាលពាក់ព័ន្ធមួយចំនួននៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាចំនួន ៦១នាក់ ទទួលបានការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស តាមរយៈសិក្ខាសាលា ស្តីអំពីការលើកកម្ពស់ការវាយតម្លៃផ្ទៃក្នុងប្រកដោយស័ក្កិសិទ្ធភាព និងប្រសិទ្ធភាព នៅវិទ្យាស្ថានអប់រំកាយ និងកីឡា ។ លោក ស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិកា វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាមានប្រសាសន៍ លើកឡើងថា ដើម្បីប្រែក្លាយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទៅជាគ្រិះស្ថានឧត្តមសិក្សាពោពេញដោយគុណភាពអប់រំកម្រិតស្តង់ដារ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស របស់ប្រទេសជប៉ុន បានបើកសិក្ខាសាលាជួយបណ្តុះបណ្តាលដល់មន្រ្តី បុគ្គលិក គ្រូឧទ្ទេសវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបញ្ចប់មួយគម្រោងហើយ ដែលមានរយៈពេល៤ឆ្នាំ៦ខែ ហើយគម្រោងទី២នេះ មានឈ្មោះថា «អភិវឌ្ឍន៍គ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយប្រកបដោយគុណភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍» ចាប់ផ្តើមអនុវត្តពីខែមិនា ឆ្នាំ២០២៣ ហើយនឹងត្រូវបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៦ ។ លោក ស្រី នាយិកា បន្តថា សម្រាប់សិក្ខាសាលាទី៤ នៃគម្រោងទី២នេះ បានផ្តោតសំខាន់ ស្តីអំពីការលើកកម្ពស់ការវាយតម្លៃផ្ទៃក្នុងប្រកដោយស័ក្កិសិទ្ធភាព និងប្រសិទ្ធភាព មានគោលបំណងចំនួន៣ធំ គឺទី១ ដើម្បីយល់ពីតម្រូវការរបស់IQAក្នុងគ្រឹះស្ថានឧត្តមសិក្សា ទី២ ដើម្បីយល់ដឹងពីតួនាទីភារកិច្ចដែលចែងក្នុងស្តង់ដារ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជាឲ្យបានច្បាស់លាស់ដើម្បីអាចដំណើរការIQAនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា…

  • សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាអបអរជោគជ័យក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២

    សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាអបអរជោគជ័យក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២

     ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរដល់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជាដែលទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ក្រោមអធិបតីភាពអ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ តំណាងមកពីស្ថានទូតជប៉ុនប្រចាំនៅព្រះរាជណាចក្រកម្ពុជា មូលនិធិព្រីនស៍ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពីវិស័យឯកជន ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។ អត្តពលិកបានទទួលអំណោយកោតសរសើរជាការលើកទឹកចិត្ត និងទទួលស្គាល់អំពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រកួតកន្លងមក។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា «សន្តិភាពបានផ្តល់ឱ្យប្រទេសកម្ពុជា និងប្រជាជននូវមោទកភាព ស្របពេលដែលក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា បាននាំយកមេដាយមាស និងប្រាក់ពីការប្រកួតកីឡាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។» «ការលះបង់ និងការខិតខំប្រឹងប្រែងរបស់អត្តពលិករបស់យើងបានទទួលផល ដែលធ្វើឲ្យប្រទេសជាតិយើងមានមោទនភាព។ ជ័យជម្នះនេះបង្ហាញពីភាពរឹងមាំរបស់អត្តពលិកយើង និងវឌ្ឍនភាពក្នុងការលើកកម្ពស់បរិយាបន្ននៅក្នុងវិស័យកីឡា។ សូមឲ្យជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ជំរុញទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ឱ្យប្រឹងប្រែងអស់ពីសមត្ថភាព ក្រោមការដឹកនាំស្របតាមចក្ខុវិស័យដ៏ឆ្លាតវៃរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមអបអរសាទរជាថ្មីម្តងទៀតដល់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជាដ៏អស្ចារ្យរបស់យើង!»ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជាបានបង្ហាញនូវជំនាញពិសេសរៀងៗខ្លួន អំពីការធ្វើការងារជាក្រុម និងការប្តេជ្ញាចិត្តក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ។ ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា បានឈ្នះមេដាយមាសក្នុងវិញ្ញាសារប្រកួត ៣ទល់៣ និង មេដាយប្រាក់ក្នុងវិញ្ញាសារ ៥ទល់នឹង៥ ដែលនេះបានសរបញ្ជាក់យ៉ាងច្បាស់ពីភាពធន់…

  • អ្នករត់ ៣ ៩០០ នាក់ ចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញប្រកបដោយស្នាមញញឹម ដើម្បីអបអរបុណ្យ ចម្រើនព្រះជន្មសម្តេចម៉ែ

    អ្នករត់ ៣ ៩០០ នាក់ ចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញប្រកបដោយស្នាមញញឹម ដើម្បីអបអរបុណ្យ ចម្រើនព្រះជន្មសម្តេចម៉ែ

    ភ្នំពេញ ៖ ទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១១ ដែលប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជរាំង មានអ្នករត់ជាតិនិងអន្តរជាតិចូលរួមចំនួន៣ ៩០០ នាក់ដើម្បីចូលរួមអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា នេះជាទិវារត់ប្រណាំងពាក់ កណ្តាល ម៉ារ៉ា តុងភ្នំពេញអន្តរជាតិ លើកទី១១ ដែលបានប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំ ដោយ ទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជា ប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយ សហព័ន្ធខ្មែរអត្ត ពល កម្ម ស្ម័គ្រចិត្ត អាជ្ញាធររាជធានីភ្នំពេញ និងក្រោមការ…

  • ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រទៅបោះជំរុំហ្វឹកហាត់ជាមួយគ្រូង្វឹកក្លិបTottenham Hotspurនៅកោះសាមុយប្រទេសថៃ

    ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រទៅបោះជំរុំហ្វឹកហាត់ជាមួយគ្រូង្វឹកក្លិបTottenham Hotspurនៅកោះសាមុយប្រទេសថៃ

    ភ្នំពេញ ៖ ក្រុមបាល់ទាត់នារីរបស់អង្គការផ្កាយសមុទ្រកម្ពុជាជាង ២០នាក់ ដឹកនាំដោយ លោក ស្រី ជួប វេច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានទៅបោះជំរុំហ្វឹកហាត់បាល់ទាត់នៅកោះសាមុយប្រទេសថៃ រយៈពេល៣ថ្ងៃ ជាមួយគ្រូបង្វឹកបាល់ទាត់មកពីក្លិបTottenham Hotspur។ ថ្លែងប្រាប់អ្នកព័ត៌មានមុនចេញដំណើរ លោក ស្រី ជួប វិច្ឆិកា អ្នកដឹកនាំ បានថ្លែងលើកឡើងថា ការចេញដំណើរទៅហ្វឹកហាត់ជាផ្លូវការរបស់ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រលើកទី១នេះ គឺទទួលបានការគាំទ្រឧបត្ថម្ភពីក្រុមហ៊ុននាធនារ៉ាប់រង AIA ក្នុងនោះមានប៉ាស់ស្ព័រ សំបុត្រយន្តហោះ ការស្នាក់នៅហូបចុក សម្រាប់ការហ្វឹកហាត់របស់ក្រុមបាល់ទាត់នារីទាំងមូល។ លោក ស្រី បញ្ជាក់ទៀតថា ក្នុងនាមជាអ្នកគ្រប់គ្រងដឹកនាំពិតជាមានមោទកភាពណាស់ ដែលបានឃើញក្រុមបាល់ទាត់នារីបានជិះយន្តហោះទៅហ្វឹកហាត់នៅក្រៅប្រទេស។ ការបោះជំរុំហ្វឹកហាត់នេះ វាជាបទពិសោធន៍ថ្មីសម្រាប់ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រ ដែលកន្លងមកយើងធ្លាប់តែទទួលបានការហ្វឹកហាត់ពីគ្រូមកពីក្លិប Tottenham Hotspur ចំនួនពីរលើកធ្វើឡើងតែនៅក្នុង អង្គការផ្កាយសមុទ្រ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ប៉ុន្តែលើកទី៣នេះ យើងទទួលបានការហ្វឹកហាត់នៅក្រៅប្រទេស ។ ការហ្វឹកហាត់ វានឹងប្លែក ជួយផ្តល់នូវបទពិសោធន៍ល្អៗពិសេស ជំនាញបច្ចេកទេសបាល់ទាត់ពីគ្រូអន្តរជាតិដែលជាក្លិបល្បីរបស់អង់គ្លេស។ លោកស្រី ជឿជាក់ថា តាមរយៈកម្មវិធីបោះជំរុំប៉ុន្មានថ្ងៃនេះ ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រកម្ពុជា នឹងនាំយកនូវជំនាញ និងបច្ចេកទេសល្អៗដែលចែករំលែកដោយគ្រូក្លិបTottenham Hotspurមកអនុវត្តចែករំលែកដល់កីឡាការិនីនៅកម្ពុជាឲ្យទទួលបានជំនាញបាល់ទាត់កម្រិតអន្តរជាតិជួយឲ្យវិស័យបាល់ទាត់នារីនៅកម្ពុជាកាន់តែរីកចំរើន។…

  • សហព័ន្ធកីឡាវាយសី ពិតជាមានមោទកភាពណាស់ទោះបីបានត្រឹមមេដាយសំរិទ្ធក៏ដោយ នេះជាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា

    សហព័ន្ធកីឡាវាយសី ពិតជាមានមោទកភាពណាស់ទោះបីបានត្រឹមមេដាយសំរិទ្ធក៏ដោយ នេះជាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា

    ភ្នំពេញ៖ អត្តពលិកកីឡាវាយសីកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ មានលទ្ធភាពឈ្នះត្រឹមមេដាយសំរិទ្ធជូនជាតិប៉ុណ្ណោះ ដែលដណ្តើមលើពីរវិញ្ញសា គឺ ប្រកួតឯកក្តជននារីពិការជើងមួយចំហៀង និង វិញ្ញសាវាយគូរបុរសមានកម្ពស់ទៀប។ សមិទ្ធផលមេដាយសំរិទ្ធសម្រាប់កីឡាវាយសីជនមានពិការភាពនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះក៏ជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់សហព័ន្ធកីឡាវាយសីកម្ពុជា ព្រោះនេះជាការរៀបចំលើកដំបូងនៅកម្ពុជាប្រទេសកម្ពុជា។ ជំវិញការទទួលបានមេដាយសំរិទ្ធពីរគ្រឿងសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងលើកឡើងថា សហព័ន្ធកីឡាវាយសីកម្ពុជាពិតជាមានមោទកភាពខ្លាំងណាស់ដែលទទួលធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលយើងបានរងចាំអស់រយៈ៦៤ឆ្នាំហើយ ។ ទោះបីការទទួលធ្វើជាម្ចាស់ផ្ទះនេះ អត្តពលិកកីឡាវាយសីកម្ពុជាយើងឈ្នះបានត្រឹមមេដាយសំរិទ្ធមិនបានមេដាយមាសដូចការរំពឹងទុករបស់សហព័ន្ធក៏ពិតមែន ប៉ុន្តែសមិទ្ធផលនេះ គឺជាជោគជ័យមួយជាប្រវត្តិសាស្រ្តដែលកីឡាករខិតខំធ្វើបាន ខណៈការត្រៀមទុកសម្រាប់អត្តពលិកជនមានពិការភាពក្នុងប្រភេទកីឡាវាយសីនេះមានរយៈពេលខ្លី។ ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថាទៀតថា សមិទ្ធដែលយើងអាចរៀបចំនិងទទួលបាននាពេលនេះ គឺមកពីកក្តាសុខសន្តិភាព ទទួលបានពីថ្នាក់ដឹកនាំ ពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្តេចពិតជាខិតខំណាស់ សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនេះ។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាដែលយើងទទួលធ្វើជាម្ចាស់ផ្ទះនេះ វាជាបទពិសោធន៍មួយសម្រាប់សហព័ន្ធលើប្រភេទកីឡាវាយសីជនមានពិការភាព ហើយក្រោយពីបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះទៅយើងនឹងពង្រឹងការហ្វឹកហាត់ និងបញ្ជូនពួកគាត់ទៅហ្វឹកហាត់នៅក្រៅប្រទេសឲ្យបានច្រើន ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគាត់ត្រៀមដណ្តើមមេដាយនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៥។ សូមជម្រាប់ថា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ…

  • យុវជនស្ម័គ្រចិត្ត ពៅ ភនិតា បញ្ជាក់អំពីគោលបំណងក្នុងការចូលរួមជា យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

    យុវជនស្ម័គ្រចិត្ត ពៅ ភនិតា បញ្ជាក់អំពីគោលបំណងក្នុងការចូលរួមជា យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

    ភ្នំពេញ៖ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងជាប្រវត្តិសាស្រ្តនៃការរៀប ចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយឬ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រូវបានកត់ សម្គាល់ឃើញនូវការ ចូលរួមយ៉ាងសកម្មផុលផុស ដោយក្រុមយុវជនស្ម័គ្រចិត្ត ជិតមួយម៉ឺននាក់។ ពិសេសក្រុមយុវជនមកពីសហភាពសហព័ន្ធយុវជន កម្ពុជា ឬ ស.ស.យ.ក ។ក្នុងចំណោមនេះយុវជនស្ម័គ្រចិត្ត កញ្ញា ពៅ ភនិតា បានបង្ហាញអារម្មណ៍ពិតថា ការចូលរួមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត ទាំងពីរនេះ កញ្ញាមានគោល បំណងតែមួយគត់គឺចង់ ចូលរួម ចំណែកឱ្យកម្ពុជាជោគជ័យ។ ជួបជាមួយអ្នកយកព័ត៌មានទូរទស្សន៍អប្សរា កញ្ញា ពៅ ភនិតា ដែល ស្ថិតនៅក្នុងក្រុមយុវជនស្ម័គ្រចិត្តបានឱ្យដឹងពីមូលហេតុ ដែលកញ្ញា ចូលរួម បំពេញការងារដោយស្ម័គ្រចិត្តជួយដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះគឺកញ្ញាមាន គោលបំណងតែមួយគត់ចង់ក្លាយជាផ្នែកមួយជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងពីររៀបចំនៅកម្ពុជាឱ្យទទួលបានជោគជ័យ។ កញ្ញាបន្តដោយទឹកមុខរីករាយថា ការទទួលបានឱកាសជាប់ជាយុវជន ស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ទាំងពីរនេះ ក្នុងចំណោមយុវជនជិត មួយម៉ឺននាក់ កញ្ញាពិតជាមានមោទកភាពនិងសប្បាយចិត្តខ្លាំងណាស់ ។ នៅក្នុងបេសកម្មជា យុវជនស្ម័គ្រចិត្តក្នុង ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នេះ កញ្ញា បានប្តេជ្ញាចិត្តថា…

  • រកឃើញក្រុមជើងឯក នៃការប្រកួតបាល់ទាត់កុមារ និង យុវជន ISF Grand Championship

    រកឃើញក្រុមជើងឯក នៃការប្រកួតបាល់ទាត់កុមារ និង យុវជន ISF Grand Championship

    ភ្នំពេញ ៖ ការប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្រ បានប្រព្រឹត្តទៅលើវាលស្មៅខៀវខ្ចី នៃកីឡដ្ឋាន AIA KMH Park នៅរាជធានីភ្នំពេញ បានបញ្ចប់ហើយ ដោយបានស្វែងរកឃើញក្រុមជើងឯកទៅតាមកម្រិតប្រភេទអាយុនីមួយៗ ។ កម្មវិធីបាល់ទាត់ AIA ISF Grand Championship វគ្គផ្តាច់ព្រ័ត្រនេះ មានក្រុមចំនួន ១២ក្រុម ដែលមាន កីឡាករ កីឡាការនី ចូលរួមសរុបចំនួន ១៤៤នាក់ ដែលសុទ្ធសឹងតែជាក្រុមជើងឯក ក្នុងការប្រកួតវិលជុំប្រចាំរាជធានីភ្នំពេញ និង ខេត្តកំពង់ធំ ទៅតាមប្រភេទអាយុផ្សេងៗដូចជា កុមារា និង កុមារី អាយុក្រោម ១០ឆ្នាំ, កុមារា និង កុមារីអាយុក្រោម ១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និង កុមារីអាយុក្រោម១៨ឆ្នាំ ។ អ្នកស្រី ជួប វិច្ឆិកា…

  • កីឡាករ ជឹម ផាន ឈ្នះមេដាយប្រាក់សម្រេចបំណងធំជូនជាតិ មុនពេលចូលនិវត្តន៍

    កីឡាករ ជឹម ផាន ឈ្នះមេដាយប្រាក់សម្រេចបំណងធំជូនជាតិ មុនពេលចូលនិវត្តន៍

    ភ្នំពេញ ៖ កីឡាករអត្តពលកម្មពិការ ជឹម ផាន ដែលឈ្នះមេដាយប្រាក់លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ កម្រិត ពិការ T64 កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាត់ទុកថា នេះជាព្រឹត្តិការណ៍មានអត្ថន័យបំផុតរបស់ខ្លួន ដែលជាហ្គេមចុងក្រោយ មុនចូលនិវត្តពីវិស័យកីឡា ។ ម្ចាស់មេដាយប្រាក់រូបនេះបានបញ្ជាក់ថា វិញ្ញាសា ៨០០ម៉ែត្រនេះ ខ្លួនបានលេងបាន២ដង ដែលលើកទី១បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតនៅប្រទេសកូរ៉េខាងត្បូង ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៣ ហើយក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ គឺជាលើកទី២ ហើយក៏ជាការប្រកួតចុងក្រោយរបស់ខ្លួនដែរ។ កីឡាករ ជឹម ផាន គូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជា ប្រវត្តិសាស្ត្រនៃការរៀបចំជាលើកដំបូងរបស់កម្ពុជា ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលដណ្តើ មបានមេ ដាយប្រាក់១គ្រឿងជូនជាតិ។ នេះជាឱកាសចុងក្រោយរបស់ខ្ញុំ ហើយនេះជាហ្គេមលើកចុងក្រោយបំផុត សម្រាប់ខ្ញុំ មុនពេលខ្ញុំលាឈប់ពីកីឡា។ ខ្ញុំមានវ័យច្រើនហើយ បច្ចុប្បន្ន ខ្ញុំមានវ័យ ៥៥ឆ្នាំហើយ»។ កីឡាករ…

  • វ៉ិត ចន្ថា ៖ វិរៈកឡាការិនីពិតប្រាកដនៅពីក្រោយជោគជ័យរបស់ខ្ញុំ គឺអ្នកម្តាយ

    វ៉ិត ចន្ថា ៖ វិរៈកឡាការិនីពិតប្រាកដនៅពីក្រោយជោគជ័យរបស់ខ្ញុំ គឺអ្នកម្តាយ

    ភ្នំពេញ ៖ កីឡាការិនី វ៉ិត ចន្ថា ដណ្តើមបានមេដាយមាសមួយទៀតហើយជូនកម្ពុជា លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រជនមានពិការភាព T64 នាល្ងាចថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៣ ដែលជាមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍អាស៊ាប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ មេដាយមាសទី២ ដែល វិរៈកីឡាការិនីជនមានពិការភាព វ៉ិត ចន្ថា ដណ្តើមបាននេះ គឺជាការការពារតំណែងមេដាយមាសនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០២២។ បន្ទាប់ពីការពារបានតំណែងមេដាយមាសក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំក្នុងទឹកដីកំណើតរបស់ខ្លួន កីឡាការិនី វ៉ិត ចន្ថា បានថ្លែងលើកឡើងថា មេដាយមាសទី២ដែលខ្ញុំដណ្តើមបាននេះ ដោយសារតែការលើកទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលមកគាំទ្រ ដែលបានបន្លឺជាសំលេងស្រែកហ៊ូគាំទ្រលើកទឹកចិត្តធ្វើឲ្យគាត់មានកម្លាំងចិត្តរត់បន្ថែមល្បឿនរហូតដល់ទីទទួលបានជោគជ័យ ទោះបីឈឺបង្គង់ក៏ដោយ។ កីឡាការិនី វ៉ិត ចន្ថា បានលើកឡើងទៀតថា បងប្អូនគ្រប់គ្នាតែងតែហៅខ្ញុំថា វិរៈកីឡាការិនី តែពួកគាត់អត់ដឹងថា វិរៈការិនីពិតប្រាកដនៅពីក្រោយជោគជ័យរបស់ខ្ញុំរហូតមកគឺជាអ្នកម្តាយរបស់ខ្ញុំ គាត់ម្នាក់នេះហើយ បានដើរតួនាទីជាឱពុកនិងជាម្តាយផង តាមថែរក្សាមិនបោះបង់ចោលកូនទោះជាស្រ្តីមេម៉ាយដែលមានជីវភាពក្រីក្រ។ នាងថា សូមអរគុណអ្នកម្តាយដែលបានបង្កើតកូនមកក្នុងសភាពគ្រួសារក្រីក្រ ប្រសិនបើនាងបានចាប់កំណើតជាកូនអ្នកធូធាម្លេះ នាងមិនបានឆ្លងកាត់ភាពលំបាកក្នុងជីវិតឡើយ ។ព្រោះតែភាពលំបាកទាំងអស់នេះហើយ បានជំរុញឲ្យខ្ញុំតស៊ូនៅក្នុងជីវិតរហូតទោះបីជួបឧបសគ្គក៏ដោយ ហើយការតស៊ូក្នុងសភាពគ្រួសារក្រីក្រខ្វះមុខខ្វះក្រោយនេះហើយ ទើបបង្កើតភាពជោគជ័យដោយការដណ្តើមបានមេដាយមាសជូនជាតិជាបន្តបន្ទាប់។ ជោគជ័យសម្រាប់មេដាយមាស២គ្រឿងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នាងបានអរគុណពន់ពេកគ្មានអ្វីនិងតបស្នងឡើយ…