-
គ្រូបង្វឹកបាល់ទាត់នារីថៃ៖កម្ពុជាស្វាគមន៍រាក់ទាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមបានល្អ ទាំងកន្លែងហ្វឹកហាត់និងស្នាក់នៅសុទ្ធតែល្អ
ភ្នំពេញ៖ គ្រូបង្វឹកបាល់ទាត់នារីថៃមួយរូបដែលបានដឹកនាំក្រុមរបស់ខ្លួនមកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជាបានប្រាប់បណ្តាញសារព័ត៌មានរបស់ខ្លួនមួយឈ្មោះថាថៃរ៉ាត់(Thairath)ថាក្រុមខ្លួនពេលមកដល់កម្ពុជាបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ និងក្រៅពីនេះទាំង កន្លែងស្នាក់នៅ និងកន្លែងហ្វឹកហាត់ល្អលើសអ្វីដែលខ្លួនបានគិតទៅទៀត។ បើយោងតាមកាសែតក្នុងស្រុករបស់ថៃមួយ មានឈ្មោះថៃរ៉ាត់ បានចុះផ្សាយតាមរយៈក្នុងបទសំភាសន៍ជាមួយគ្រូបង្វឹក កីឡាបាល់ទាត់ផ្នែកនារីរបស់ប្រទេសខ្លួនកាលពីថ្ងៃទី១ ខែ ឧសភាឆ្នាំ ២០២៣ថា ក្រុមបាល់ទាត់ជម្រើសជាតិនារីថៃបានចេញហ្វឹកហាត់សម្រាប់ត្រៀមការប្រកួតស៊ីហ្គេមលើកដំបូងកាលពីថ្ងៃទី១ ខែឧសភាកន្លងមកដើម្បីត្រៀមប្រកួតបើកឆាកលើកទី១ជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីនៃប្រទេសសិង្ហបុរី ។ ក្នុងការផ្តល់បទសំភាសន៍ជាមួយកាសែតក្នុងស្រុករបស់ខ្លួន គ្រូបង្វឹកបាល់ទាត់នារីថៃលោក ណាក់រិទ្ធផុន គែនសុន បានលើកឡើងថា”សម្រាប់ការមកដល់កម្ពុជា ក៏ខ្ញុំគិតថាខុសពីអ្វីដែលបានគិតកន្លងមក ព្រោះថាតាមអ្វីដែលខ្ញុំបានមកដល់ពេលនេះពុំមានអ្វីដែលលំបាកដូចដែលបានគិតកាលពីមុនទេ ។ គេស្វាគមន៍រាក់ទាក់យើងបានល្អ កន្លែងស្នាក់នៅក៏អូខេ ទីលានហ្វឹកហាត់ក៏មិនអន់និយាយរួមគឺល្អអាចប្រើបាន ។ បើគិតសរុបជារួមទៅគឺល្អតែម្តង ។ ខ្ញុំពុំបានគិតអ្វីច្រើនទេពេលនេះគឺនឹងខិតខំហ្វឹកហាត់ជាមួយក្មេងៗកីឡាដើម្បីឱ្យមានចិត្តស្ងប់ល្អចូលលរួមប្រកួតថ្ងៃខាងមុខនេះ ។ យើងសូមអរគុណកម្ពុជា” ។ យ៉ាងណាក្តីគ្រូបង្វឹកមានឈ្មោះបោះសម្លេងរូបនេះបានលើកឡើងថាការប្រកួតបាល់ទាត់នារីគេមិនអាចមើលរំលងបាល់ទាត់កម្ពុជាបានទេដោយសារនៅក្នុងប្រទេសអាស៊ានបច្ចុប្បន្នមានការរីកចម្រើនច្រើន។យ៉ាងណាក្តីថៃសង្ឃឹមថានឹងយកអាចលើកពាននាព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះបន្ទាប់ពីបាល់ទាត់នារីថៃបានខកខានលើកពានរយៈពេល កន្លងមក។ គួរបញ្ជាក់ថាចាប់ពី ថ្ងៃទី២៧ មេសា នេះ ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានមកដល់កម្ពុជា ជាបន្តបន្ទាប់ ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ សម្រាប់ក្រុមជម្រើសជាតិបាល់ទាត់នារីថៃស្ថិតនៅក្នុងពូលBរួមមានកម្ពុជា សិង្ហបុរី និងឡាវ។នៅថ្ងៃទី ៣ ខែ…
-
ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យរាប់ម៉ឺននាក់ បានបង្ហាញពីមោទកភាពដែលខេត្តរបស់ខ្លួនបានទទួលស្វាគមន៍ព្រះអាគ្គិជ័យកីឡា
បន្ទាយមានជ័យ ៖ ព្រះអគ្គិជ័យកីឡា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានដង្ហែមកដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យហើយ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ។ ការមកដល់នៃក្បួនដង្ហែព្រះអាគ្គិជ័យជ័យកីឡា ទទួលស្វាគមន៍ពីថ្នាក់ដឹកនាំក្នុងខេត្ត មន្រ្តីរាជការ កងកម្លាំងទាំង៣ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់ពាន់នាក់ ចេញមកសាទរ ដោយបានស្រែកបន្លឺជ័យឃោសអបអរអំណរសាទរនូវក្បួនដង្ហែព្រះអគ្គិជ័យកីឡា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។ ក្បួនដង្ហែព្រះអាគិ្គជ័យកីឡាត្រូវបានទទួលស្វាគមន៍ ដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងបានទទួលព្រះអាគិ្គជ័យកីឡាពីឯកត្តម នី ផល្លី ស បេសកជនពិសេស Camsoc ក្នុងប្រទេស ។ក្នុងនោះ ឯកត្តម អភិបាលខេត្តបានរត់កាន់ព្រះអាគ្គិកីឡាអមដោយមន្រ្តីរដ្ឋបាលខេត្ត និងកីឡាករកីការិនី ដើម្បីយកទៅទុកក្នុងសាលាខេត្តបន្ទាយមានជ័យមុន និងបន្តដង្ហែចូលទៅតម្គល់ទក្នុងក្នុងវត្តធ្វើពិធីសាសនាសុំសេចក្តីសេចក្តីចំរើន។ សូមជម្រាបថា ព្រះអគ្គិជ័យកីឡាតម្គល់ទុកក្នុងវត្តជុំគិរីចំការខ្នុរ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ចំនួនមួយយប់ ហើយស្អែកថ្ងៃទី ៣ ខែឧសភា…
-
រាជរដ្ឋាភិបាលផ្តល់ប្រាក់រង្វាន់ជូន ខាន់ ចេសា ពីការឈ្នះមេដាយមាសជឺជិតស៊ូពិភពលោក ឆ្នាំ២០២២
កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ទទួលបានថវិកាឧបត្ថម្ភចំនួន៤០លានរៀល ចំពោះការឈ្នះមេដាយមាសជើងឯកពិភពលោក នៅប្រទេសអារ៉ាប់រួមអ៊ីមីរ៉ាត់ ប្រព្រឹត្តទៅកាលពីថ្ងៃ២៧ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ទន្ទឹមនឹងនេះ លោក ខាន់ ភីធើ ជាគ្រូបង្គោល និងជាឪពុក និងលោក Paas Jasper ជាគ្រូជំនួយក៏ទទួលបានថវិកាលើកទឹកចិត្តផងដែរ។ ក្នុងនោះ លោក ខាន់ ភីធើ ទទួលបាន៤០លានរៀល និងលោក Paas Jasper ទទួលបាន២៨លានរៀល ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ថវិកានេះដោយផ្ទាល់ដែលធ្វើឡើង នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣។ គួររំឭកថា មុនឈានទៅដណ្ដើមបានមេដាយមាសពិភពលោកលើវិញ្ញាសា Adults Women ៥២គីឡូក្រាមនេះ ចេសា បានឈ្នះកីឡាការិនីហ្វីលីពីន, ឈ្នះម្ចាស់ផ្ទះអារ៉ាប់រួម, ឈ្នះកីឡាការិនីអ៊ីស្រាអែល និងផ្ដាច់ព្រ័ត្រឈ្នះកីឡាការិនីអេស្ប៉ាញ។ ដោយឡែកសម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ខាន់…
-
ខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើ៣ប្រភេទកីឡា
ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុ បានត្រៀមរួចជាស្រេច និងបានរៀបចំទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ច ប្រតិភូ និងកីឡាករ កីឡាការិនីមកពីតំបន់អាស៊ាន ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ លើ៣ប្រភេទកីឡា មានកីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទហឆ្នេរខ្សាច់។ តាមការបញ្ជាក់ពីមន្រ្តីរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃអង្គារទី២ ខែឧសភា ២០២៣នេះ កីឡាទូកក្តោង ចាប់ផ្តើមមុនគេ ដោយមានកីឡាករ កីឡាការិនីចំនួន ៦ប្រទេស ចូលរួមនៅទីលានតេជោ និងឆ្នេរសុខា ក្រុងព្រះសីហនុ ចាប់ថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ រីឯកីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣ និងកីឡាម៉ូតូទឹក ចាប់ផ្តើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ មន្ត្រីរដ្ឋបាលខេត្ត បានអោយដឹងថា ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើ៣ប្រភេទកីឡានេះ ខេត្តព្រះសីហនុ មានយុវជនស្ម័គ្រចិត្តរបស់សហភាពសហពន្ធ័យុវជនកម្ពុជា(ស.ស.យ.ក) ចំនួន ១១៧នាក់…
-
ប្រធានសហព័ន្ធសីដក់ និងឈិនឡូនកម្ពុជា រំពឹងថា កីឡាករ កីឡាករិនី នឹងដណ្ដើមបានមេដាយច្រើនពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២
ភ្នំពេញ ៖ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធ កីឡាសីដក់និងឈិន ឡូនកម្ពុជា បានអះអាងថា ក្រោយការពិនិត្យតាមដានយ៉ាងល្អិតល្អន់ពីគ្រូបង្វឹក និង ប្រធានប្រតិភូដឹកនាំ ក្នុងរយៈពេល ៤ខែ និង ២០ថ្ងៃ កីឡាករកីឡាការិនី សីដក់ និងឈិនឡូនកម្ពុជា ដែល ទៅបោះជម្រុំហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា ឃើញថា មានការ គោរពវិន័យបានល្អ ខិតខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ មានការប្រប្រួលរីកចម្រើនគួរឲ្យកត់សម្គាល់ ។ នេះគឺដោយសារកីឡាករកីឡាការិនីនៅប្រមូលផ្ដុំ គ្នាអាចរក្សាកម្លាំងបានល្អ បង្កើនបច្ចេកទេសបានខ្ពស់ និងត្រៀមខ្លួនបានយ៉ាងល្អ រំពឹងថានឹងដណ្ដើមបានមេដាយច្រើនពីការប្រកួតក្នុងព្រឹត្តិការកីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះ ។ ឯកឧត្តម បានថ្លែងដូចនេះ នៅក្នុងឱកាស ទទួលប្រតិភូ កីឡាករ កីឡាការិនី សីដក់ និង ឈិនឡូន កម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ ខែមេសាដែលត្រឡប់មកពីការបោះជុំរុំហ្វឹកហាត់ នៅប្រទេសមីយ៉ាន់ម៉ា ។ ឯកឧត្តមប្រធានសហព័ន្ធ មានប្រសាសន៍ថា តាមសន្ទស្សន៍មេដាយ ដែលខេមសុកបានកំណត់សម្រាប់ សហព័ន្ធកីឡាសីដក់និងឈិនឡូនកម្ពុជាគឺត្រូវ ដណ្ដើម…
-
ព្រះអាគ្គិជ័យកីឡាបានផ្ទេទៅកាន់ខេត្តបាត់ដំបងហើយ
បាត់ដំបង ៖ ព្រះអាគ្គិជ័យកីឡានិមិត្តរូបព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្បួនដង្ហែបានចូលដល់ទឹកដីខេត្តបាត់ដំបងហើយ។ ប្អូនស្រី សៅ តាំឆាយ សិស្សអនុវិទ្យាល័យតេជោហ៊ុន សែន ការឡោមភ្លុក ស្ថិតនៅក្នុងមោងឫស្សី ខេត្តបាត់ដំបង ដែលមកទទួលក្បួនព្រះអាគីកីឡា បានអោយដឹងថា ក្នុងនាមនាងជាកូនខ្មែរម្នាក់ពិតជាមានក្តីរំភើបខ្លាំងណាស់នៅពេលឃើញវត្តមាននៃព្រះអាគ្កិកីឡាហែឆ្លងកាត់ស្រុករបស់នាង ហើយនាងគឺមានមោទកៈភាពខ្លាំងចំពោះប្រទេសកម្ពុជា ដែលបានរៀបចំព្រឹត្តិការកីឡាស៊ីហ្គេមើលទី៣២ ដែលជាប្រវត្តិសាស្រ្តដាក់ក្នុងការចងចាំប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន។ ក្នុងនាមជាកូនចៅជំនាន់ក្រោយ សូមដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសទទួលបានសុខសន្តិភាព ធ្វើឲ្យប្រទេសកម្ពុជាអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ក្នុងវិស័យកីឡាមួយផងដែរ ។ តាមការគ្រោងទុកក្បួនដង្ហែព្រះអាគ្គិជ័យកីឡានឹងទៅដល់ក្រុងបាត់ ខេត្តបាត់ដំបង នៅវេលាម៉ោង២រសៀល ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មការពិធីបើក និងបិទ និងជាបេសកជនពិសេស CAMSOCក្នុងប្រទេស ប្រគល់ជូនព្រះអាគ្គិកីឡា ដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាន់ព្រះអាគ្គិជ័យកីឡាពីសាលាស្រុក សង្កែ ឆ្ពោះទៅកាន់រង្វង់មូលព្រាបស រួចបន្តទៅវេទិការប្រារព្ធពីធីនៅបរិវេណសាលាខេត្តបាត់ដំបង ៕ រូបភាព រិន រចនា អត្ថបទៈ ជាវ…
-
ព្រះអាគ្គិជ័យកីឡានិមិត្តរូបនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បន្តហែឆ្ពោះទៅកាន់ខេត្តបាត់ដំបង
ពោធិ៍សាត់ ៖ ព្រះអាគ្គិជ័យកីឡានិមិត្តរូបនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលតម្គល់នៅក្នុងវត្តពាលញ៉ែកនៅថ្ងៃទី៣០ ខែ សា ស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រយៈពេលមួយយប់ នៅព្រឹកថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៣ បានបន្តហែចេញឆ្ពោះទៅកាន់ក្រុងបាត់ដំបង ខេត្តបាត់ដំបងហើយ ។ ក្បែដង្ហែព្រះអាគ្គិ័យកីឡានេះ ចេញពីវត្តពាលញ៉ែកក្រុងពោធិ៍សាត់ ដោយត្រូវឆ្លងកាត់ស្រុកបាកាន និងឃុំចំនួន៥មានដូចជាឃុំម្រាមព្រះ ឃុំត្រពាំងជង ឃុំបឹងខ្នារ ឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ និងមានប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនយុវនារីចូលរួមអបអរសាទរប្រមាណជាជិត៦ពាន់នាក់មុននឹងចូលដល់ទឹកដីបាត់ដំបង។ សូមបញ្ជាក់ថា ក្បួនព្រះអាគ្គិជ័យកីឡានឹងដង្ហែចូលដល់ទឹកដីបាត់ដំបងនៅម៉ោង៩.៣០នាទី ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់បង និងមានការអបអរសាទរពីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនយុវនារី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ហើយបន្តដង្ហែទៅកាន់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ធ្វើពិធីប្រគល់ទទួល ដោយឯកឧត្តម នី ផល្លី និង ឯកឧត្តម សុខ លូ អភិបាលខេត្ត រួចដង្ហែបន្តទៅកាន់វត្ត…
-
ឯកឧត្តម ខូយ រីដា ៖ វត្តមានព្រះអាគ្គិកីឡាមកដល់ ខេត្តពោធិ៍សាត់ ជាកំណត់ត្រាប្រវត្តិសាស្រ្តគួរឲ្យស្ញប់ស្ញែងចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល
ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាឱកាសទទួលនិងដង្ហែព្រះអាគ្គិជ័យកីឡាទៅតម្គាល់ក្នុងវត្តពាញ៉ែក ស្ថិតនៅក្នុង ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៣ បានថ្លែងប្រាប់អ្នកយកព័ត៌មាន AMS ថា វត្តមាននៃការមកដល់របស់ព្រះអាគ្គិជ័យកីឡាដែលជាភ្លើងគប់កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ មកដល់ខេត្តពោធិ៍គឺជាកំណត់ត្រាប្រវត្តិសាស្រ្តគួរឲ្យស្ញប់ស្ញែងចំពោះការរៀបចំដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរបស់យើង។ ឯកឧត្តម បានបញ្ជាក់ទៀតថា វត្តមានការមកដល់នៃព្រះអាគ្គិជ័យកីឡាមកដល់ខេត្តពោធិ៍សាត់នេះប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន មន្រ្តីរាជការ កងម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ពិតជាមានមោទកៈភាពបំផុត ហើយបានចាត់ទុកព្រះអាគ្គិជ័យកីឡានេះជាកំណត់ត្រាប្រវត្តិសាស្រ្តសម្រាប់ជាតិមាតុភូមិ។ ឯកឧត្តម អភិបាល បន្ថែមទៀតថា ព្រះអាគ្គិជ័យកីឡាដង្ហែមកដល់ទឹកដីខេត្តពោធិ៍សាត់ភ្លាមចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងមកប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន និងអាជ្ញាធរ បានឈរអបអរសាទរយ៉ាងច្រើនកុះករ ដែលជាការបញ្ជាក់ពីការពេញចិត្ត និងស្រលាញ់គាំទ្រព្រះអាគ្គិជានិមិត្តរូបសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាការរៀបចំលើកដំបូងក្នុងទឹកដីប្រទេសកម្ពុជា។ លោក តុង សុភា កញ្ញា អាំង ម៉ាលី និង កញ្ញា មាសសារឹម…
-
ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ
ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរចាកចេញពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ មកដល់ខេត្តកំពង់ចាម ទទួលបានស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ។ និងបន្តដំណើរមកខេត្តកណ្ដាល និងចុងក្រោយវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ និងប្រារព្ធពិធីទទួលនៅវត្តភ្នំ រួចទើបដង្ហែទៅតម្កល់ទុកនៅ វត្តលង្កា ។ ចាន់ វិចិត្រ
-
អគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមកំពុងតែដង្ហែចូលមកកាន់រាជធានីភ្នំពេញ
ភ្នំពេញ៖ ព្រះអគ្គិជ័យកីឡា(ភ្លើងគប់) សម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានវិលត្រឡប់ចូលមកកាន់ព្រះរាជាណាចក្រ កម្ពុជាវិញ ពីគណៈប្រតិភូនៃប្រទេសឡាវ។នាខណៈពេលនេះ ដែរព្រះអគ្គិជ័យកីឡាកំពុងតែ ដង្ហែចូលមកកាន់រាជធានីភ្នំពេញហើយ។ គួរបញ្ជាក់ថាបន្ទាប់ពីទទួល ព្រះអគ្គិជ័យកីឡា ចូលមកកម្ពុជាវិញ និងប្រារព្ធពិធីដង្ហែ ក្នុងខេត្តស្ទឹងត្រែង ហើយព្រះអគ្គិជ័យកីឡាដែលបានបន្តឆ្លងកាត់ទៅខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល និងចូលទៅកាន់ វិមានឈ្នះៗ។ បន្ទាប់មក បន្តដង្ហែក្នុងរាជធានីភ្នំពេញ និងនៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាផ្លូវការ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាយើង គឺជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ខាងមុខ ។ គួរបញ្ជាក់ថា បន្ទាប់ពី ចាកចេញពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ត្បូងឃ្មុំ កណ្តាល ខណៈបានបន្តដង្ហែតាមក្បួនដែលអមជាមួយរថយន្ដ និងម៉ូតូធំជាច្រើនគ្រឿងនោះនាពេលនេះអគ្គិជ័យកីឡា បានឆ្ពោះមកកាន់រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២៣នេះ។ បន្ថែមលើនេះនៅថ្ងៃទី២៩ ខែមេសា…