Category: កីឡាជាតិ

  • អបអរសាទរ៖ កីឡាក វ៉ាន វ៉ុន និងហៀ ហុក ដណ្តើមបានមេដាយប្រាក់ជូនកម្ពុជាលើញ្ញាសាប្រណាំងរទះ១០០ម៉ែ្រ

    អបអរសាទរ៖ កីឡាក វ៉ាន វ៉ុន និងហៀ ហុក ដណ្តើមបានមេដាយប្រាក់ជូនកម្ពុជាលើញ្ញាសាប្រណាំងរទះ១០០ម៉ែ្រ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែ មិថុនានេះ សម្រាប់កីឡាអត្តពលកម្ម វិញ្ញាសាប្រណាំងរទះ ចម្ងាយ១០០ម៉ែត្រ កីឡាករកម្ពុជា ២រូបដណ្តើមបានមេដាយប្រាក់ គឺកីឡាករ វ៉ាន វ៉ុន ប្រណាំងចម្ងាយ១០០ម៉ែត្រ T54 និងកីឡាករ ហៀ ហុក ប្រណាំងចម្ងាយ១០០ម៉ែត្រ T53។ ថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ការប្រកួតនៅទៅលានប្រណាំង កីឡាករ វ៉ាន វ៉ុន ដែលដណ្តើមបានមេដាយប្រាក់លើវិញ្ញសាប្រណាំងរទះចម្ងាយ១០០ម៉ែត្រ បានបញ្ជាក់ថា រូបគាត់ពិតជាមានមោទកភាពខ្លាំងណាស់ ដែលដណ្តើបានមេដាយប្រាក់ជូនកម្ពុជាលើវិញ្ញសាមួយនេះ ខណវិញ្ញាសាប្រណាំងរទះT54ប្រជុំសុទ្ធតែកីឡាករជើងខ្លាំងលំដាប់ពិភពលោក។ កីឡាកររទះរូបនេះ បានបញ្ជាក់ថា ជ័យជំនះនេះ លោក មិននឹកស្មានថា ទទួលបានមេដាយប្រាក់ឡើយ ព្រោះលោក កំពុងមានបញ្ហាជាប់ស្មា ហើយក្តីសង្ឈឹមឈ្នះមេដាយគឺមានតិចតួចបំផុត ប៉ុន្តែអ្វីដែលជំរុញឲ្យមានកម្លាំងចិត្តប្រកួតរហូតទទួលបានមេដាយប្រាក់នេះ ដោយសាតែមានការគាំទ្រពីឯកឧត្តម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋដែលលោក បានស្រែកលើកទឹកចិត្ត សំលេងនិងសកម្មភាពទាំងនេះ ធ្វើឲ្យខ្លួនមានទឹកចិត្តកាន់តែខ្លាំង។ ជាមួយគ្នានេះ វ៉ាន វ៉ុន បានអរគុណចំពោះទឹកថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលបានចូលរួមលើកទឹក ហើយ រូបគាត់ប្តេជ្ញាចិត្តនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដណ្តើមយ៉ាងហោចមេដាយប្រាក់ជូនកម្ពុជា សម្រាប់វិញ្ញសាដែលនៅសល់ចំនួន២ទៀត…

  • សម្ភាសន៍ ឯកឧត្តម យី វាសនា អំពីដំណើរប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (មានវីដេអូ)

    សម្ភាសន៍ ឯកឧត្តម យី វាសនា អំពីដំណើរប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (មានវីដេអូ)

    ថ្ងៃទី២នេះ ក្រៅពីបង្ហូតទង់ជាតិប្រទេសអាស៊ាន១១នៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផ្លូវការ មានប្រភេទកីឡាចំនួនពីរគឺ អុកចត្រង្គ និង កីឡាបាល់បោះជិះរទះបានដំណើរការប្រកួតផ្លូវ។ សូមស្តាប់ប្រសាសន៍ ឯកឧត្តម យី វាសនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការភាពអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មានប្រសាសន៍ ខ្លឹមដូចតទៅ។

  • ទង់ជាតិតំណាងប្រទេសទាំង១១ នៃអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រារព្ធពិធីបង្ហូតជាផ្លូវការ

    ទង់ជាតិតំណាងប្រទេសទាំង១១ នៃអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រារព្ធពិធីបង្ហូតជាផ្លូវការ

    ភ្នំពេញ ៖ ទង់ជាតិតំណាងប្រទេសទាំង១១ នៃអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាព្រឹកថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២៣ បានធ្វើពិធីបង្ហូតជាផ្លូវការហើយ នៅកីឡដ្ឋានមរតកតេជោ ក្រោមធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ ។ ឯកឧត្តម យី វាសនា អគ្គលេខាធការរង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ បានបញ្ជាក់ថា ទង់ជាតិតំណាងប្រទេសទាំង១១ដែលបានធ្វើពិធីបង្ហូតឡើងនាព្រឹកនេះ គឺជាការបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះបានចាប់ដំណើរការប្រកួតជាផ្លូវការ។ ឯកឧត្តម អគ្គលេខាធិការរង CAMAPGOC បានបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ការរៀបចំត្រៀមខ្លួនរបស់កម្ពុជាប្រព្រឹត្តិទៅបានយ៉ាងល្អទាំងបដិស ណ្ឋាកិច្ចទទួលប្រតិភូ និងអត្តពលិកដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយភាពទទួលខុសត្រូវខ្ពស់។ ឯកឧត្តម យី វាសនា បានឲ្យដឹងទៀតថា ជាក់ស្តែងក្រោយបញ្ចប់ពិធីបង្ហូតទង់ជាតិតំណាងប្រទេសនីមួយៗនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាព្រឹកនេះ គឺការរៀបចំរបស់កម្ពុជា ទទួលបានការកោតសសើរពីអគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ានថា កម្ពុជារៀបចំបានល្អនិងស្តង់ដារមិនទាន់មានប្រទេសណាធ្វើនៅឡើយទេ គឺជាគូដ៏ល្អសម្រាប់បណ្តាប្រទេសរៀបចំក្រោយកម្ពុជាយកជាគំរូតាម។ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា ការរៀបចំទទួលបានការកោតសសើរពីប្រតិភូតំណាងប្រទេសចូលរួមទាំងអស់នេះ គឺ ផ្តើមចេញពីការយកចិត្តទុកដាក់និងដុលដៃដុតជើងពីសំណាក់សម្តេចពិជ័យប្រធាន CAMAPGOC…

  • វ៉ាន វ៉ុន ៖ ជោគជ័យក្នុងអាជីពកីឡាបានជួយឲ្យខ្ញុំមានមុខមាត់ នៅក្នុងសង្គម និងបានកែប្រែផ្នត់គំនិតអ្នកភូមិដែលធ្លាប់តែរើសអើងខ្ញុំ បែមកអបអរសាទរ

    វ៉ាន វ៉ុន ៖ ជោគជ័យក្នុងអាជីពកីឡាបានជួយឲ្យខ្ញុំមានមុខមាត់ នៅក្នុងសង្គម និងបានកែប្រែផ្នត់គំនិតអ្នកភូមិដែលធ្លាប់តែរើសអើងខ្ញុំ បែមកអបអរសាទរ

    ភ្នំពេញ៖ ប្រជាជនទូទាំងប្រទេសកម្ពុជាពិតជាបានស្គាល់យ៉ាងច្បាស់ កីឡាករ វ៉ាន វ៉ុន ដែលលេងកីឡាអត្តពលកម្មផ្នែកប្រណាំងរទះជនមានពិការភាព ដែលមាន សមត្ថភាពលេចធ្លោជាងគេនៅកម្ពុជា បាននាំយកមេដាយមាស ប្រាក់ និងសំរិទ្ធ សរុបជាង ១០គ្រឿង ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេមមកជូនកម្ពុជា ក្នុងរយៈជាង ១០ឆ្នាំកន្លងទៅនេះ។អ្វីដែលកាន់តែអស្ចារ្យក្នុងអាជីពជាកីឡាករជនមានពិការភាព កីឡាកររទះរូបនេះ បានធ្វើឲ្យពិភពលោក បានស្គាល់ពីសកក្តានុពលកីឡាជនពិការភាពរបស់កម្ពុជា តាមរយៈការប្រើប្រាស់សមត្ថភាពប្រកួតប្រណាំងរទះឡើងដល់វគ្គផ្តាច់ព្រ័ត្រជាប់ចំណាត់លេខ៧ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោក នៅប្រទេសជប៉ុន។ កីឡាករ អត្តពលកម្មប្រណាំងរទះ វ៉ាន វ៉ុន បានចូលហ្វឹកហាត់ និងប្រឡូកក្នុងវិស័យកីឡា តាមរយៈការជំរុញពីអង្គការមួយ ក្នុងឆ្នាំ២០០៦ ក្នុងអំឡុងពេលនោះ វ៉ាន វ៉ុន មិនបានចាប់យកអាជីពជាកីឡាករពេញលេញនោះទេ ពោលជាកីឡាករ និងប្រកបរបរជាជាងជុសជុលម៉ាញ៉េវិទ្យុនិងទូរទស្សន៍។ ដោយសារតែទេព កោសល្យបូករួមនិងសមត្ថភាពប្រកួតជាប់ចំណាត់ថ្នាក់លេខមួយក្នុងព្រឹត្តិការណ៍ប្រកួតនៅក្នុងស្រុកជាបន្តបន្ទាប់ វ៉ាន វ៉ុន ត្រូវបានគណៈកម្មការប៉ារ៉ាឡាំពិកកម្ពុជាជ្រើសរើសឲ្យហ្វឹកហាត់ត្រៀមអាស៊ានប៉ារ៉ាហ្គេមនៅក្នុងឆ្នាំ២០០៩ ហើយបានតំណាងឲ្យកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ាហ្គេមនៅទីក្រុងសូឡូ ប្រទេសឥណ្តូនេស៊ី ក្នុងឆ្នាំ២០១១ ដណ្តើមបានមេដាយចំនួន២គ្រឿង គឺមេដាយប្រាក់លើវិញ្ញសាប្រណាំងចម្ងាច១០០ម៉ែត្រនិង២០០ម៉ែត្រ។ តាមរយៈការទទួលបានជោគជ័យនូវជ័យលាភីជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍កីឡាជនមានពិការភាពដ៏ធំសម្រាប់អាស៊ានរៀបចំឡើងរៀងរាល់២ឆ្នាំម្តងនេះ វ៉ាន វ៉ុន ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនពីរាជរដ្ឋាភិបាល និងពីស្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ា នី ហ៊ុន សែន…

  • គ្រូបង្វឹកបាល់បោះជិះរទះជនពិការកម្ពុជា ថ្លែងថា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រុមកម្ពុជា ៣ទល់៣ ត្រូវតែការពារតំណែងមេដាយមាស និងវិញ្ញសា៥ ទល់ ៥ ដណ្តើមឲ្យបានមេដាយមាស

    គ្រូបង្វឹកបាល់បោះជិះរទះជនពិការកម្ពុជា ថ្លែងថា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រុមកម្ពុជា ៣ទល់៣ ត្រូវតែការពារតំណែងមេដាយមាស និងវិញ្ញសា៥ ទល់ ៥ ដណ្តើមឲ្យបានមេដាយមាស

    ភ្នំពេញ៖ គ្រូបង្វឹកកីឡាបាល់បោះជិះរទះបុរសនិងនារី លោក មុយ ស៊ឺ បានថ្លែង នាព្រឹកថ្ងៃ ៣១ ខែ ឧសភា ឆ្នាំ២០២៣ នៅទីលានក្នុងកីឡដ្ឋានមរតកតេជោថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ក្រុមកម្ពុជាទាំងក្រុមបុរសនិងក្រុមនារីបានត្រៀមខ្លួនរួចរាល់ហើយ ទាំងបច្ចេកទេស សម្ភារៈ កម្លាំងកាយ និងស្មារតី ក្នុងការប្រកួតប្រជែងដណ្តើមមេដាយជូនកម្ពុជា។ គ្រូបង្វឹករូបនេះ បានអះអាងទៀតថា នៅក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្តូនេស៊ី ក្នុងឆ្នាំ២០២២កន្លងទៅនេះ បាល់បោះជិះរទះកម្ពុជា វិញ្ញសាប្រកួត៣ទល់៣នារីយើងទទួលបានមេដាយមាស ដូច្នោះនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រុមកម្ពុជានារី៣ទល់៣ នឹងការពារតំណែងមេដាយមាសឲ្យបាន ខណៈវិញ្ញសា៥ទល់៥នារីដែលមិនទាន់ដណ្តើមបានមេដាយមាស ដាច់ខាតត្រូវតែប្រជែងដណ្តើមមេដាយមាសឲ្យបានជូនកម្ពុជា។ គ្រូបង្វឹកខាងលើ បានគូសបញ្ជាក់ទៀតថា សម្រាប់ការត្រៀមខ្លួនប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ហ្គេម លើកទី១២នេះ ក្រុមបាល់បោះជិះរទះកម្ពុជាយើង បានសិក្សាស្វែងយល់ពីក្រុមខ្លាំងៗដូចជាក្រុមប្រទេសនៅចំណុចខ្លាំងៗរបស់គេយកមកហ្វឹកហាត់បំបែកក្បួន និងចំណុចខ្វះខាតរបស់ក្រុមកម្ពុជា យើងពង្រឹងបន្ថែម ដើម្បីគុណភាពប្រកួតប្រជែងដណ្តើមបានជោគជ័យ។ កីឡាករកីឡាការិនីបាល់បោះជិះរទះ កីឡាករ សែម គឹមសួរ និង កីឡាការិនី ស៊ឹម ដា បានឲ្យដឹងដែរថា ការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ក្រុមកម្ពុជាបានខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងខ្លាំងក្នុងនាមជាក្រុមម្ចាស់ផ្ទះ…

  • ម្ចាស់មេដាយមាស ងួន រតនា សង្ឈឹមខ្ពស់ការពារតំណែងមេដាយមាសអាស៊ាន ប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្តូនេស៊ី

    ម្ចាស់មេដាយមាស ងួន រតនា សង្ឈឹមខ្ពស់ការពារតំណែងមេដាយមាសអាស៊ាន ប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្តូនេស៊ី

    ភ្នំពេញ ៖ ថ្លែងប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នៅកន្លែងហ្វឹកហាត់ នាព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៣នេះ ម្ចាស់មេដាយមាស អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្តូនេស៊ីឆ្នាំ កីឡាការិនី ងួន រតនា បានឲ្យដឹងថា ការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ប្រជែងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ គឺបានហ្វឹកហាត់ត្រៀមលក្ខណៈបានយ៉ាងល្អ។ ម្ចាស់មេដាយមាសរូបនេះ បានបញ្ជាក់ទៀតថា នៅក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តដែលកម្ពុជារៀបចំលើកទី១នេះ នាងមានក្តីសង្ឈឹមខ្ពស់នឹងដណ្តើមបានមេដាយមាសការពារតំណែងនៅអាស៊ានប៉ារ៉ាហ្គេមលើកទី១១បាន។ កីឡាការិនីម្ចាស់មេដាយមាសខាងលើ ពន្យល់ទៀតថា មេដាយមាសដែលរូបនាង ប្តេជ្ញាចិត្តដណ្តើមយកឲ្យបានពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ គឺជាមេដាយ ដើម្បីតបស្នងទៅសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទូកដាក់ និងឧបត្ថម្ភដល់កីឡាករកីឡាការិនីជនមានពិការភាពគ្រប់ពេលវេលា។ សូមរំលឹកថា កីឡាការិនី ម្ចាស់មេដាយមាស ងួន រតនា មានស្រុក កំណើត នៅស្រុក ស្វាយទៀប ខេត្ត ស្វាយរៀង នាងគឺជាកូនទី១១ក្នុងចំណោមបងប្អូន១២នាក់ បានសម្រេចចិត្តចាកចេញពីស្រុកកំណើតមករស់នៅក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០១១ ជាបុគ្គលិកអង្គការមួយទទួលបន្ទុកផ្នែកអនាម័យ បន្ទាប់មកបានផ្លាស់ប្តូរបំរើការងារថ្មីនៅសាលាអន្តរជាតិហូឡូអាមេរិកាំងផ្នែកអនាម័យ លុះដល់ឆ្នាំ២០១២ ចាប់ផ្តើមហ្វឹកហាត់កីឡាការិនី ដោយផ្តើមចេញពីការហាត់ប្រាណ ហើយបានវិវឌ្ឍន៍សមត្ថភាពទៅជាកីឡាការិនីនៅក្នុងឆ្នាំ២០១៧ ទទួលបានឱកាសទៅប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម…

  • ឈុន ពន់ ៖ខ្ញុំអាចចាកចេញពីភាពក្រលំបាកនិងមានជីភាពធូធាដូចសព្វថៃ្ងនេះគឺដោយសារចាប់យកអាជីពកីឡា

    ឈុន ពន់ ៖ខ្ញុំអាចចាកចេញពីភាពក្រលំបាកនិងមានជីភាពធូធាដូចសព្វថៃ្ងនេះគឺដោយសារចាប់យកអាជីពកីឡា

    ភ្នំពេញ ៖ ឈុន ពន់ ជាកីឡាករប្រណាំងរទះជនពិការមួយរូបដែលត្រូវបានដាក់ក្តីរំពឹងខ្ពស់ ក្នុងចំណោមកីឡាកអត្តពលកម្មជនពិការ លេចធ្លោរបស់កម្ពុជាលើវិញ្ញសាប្រណាំងរទះដែលមានលទ្ធភាពអាចប្រជែងដណ្តើមបានមេដាយយ៉ាងតិច២គ្រឿងជូនកម្ពុជាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឈុន ពន់ បច្ចុប្បន្នកំពុងតែពង្រឹងសមត្ថភាពហ្វឹកហាត់យ៉ាងខ្លាំងនៅក្នុងពហុកីឡដ្ឋានមរតកតេជោ ត្រៀមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលដំណើរការប្រកួតពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៣ខាងមុននេះ។កីឡាកររទះវ័យ៤១ឆ្នាំរូបនេះ នឹងត្រូវប្រកួតលើវិញ្ញសាប្រណាំងរទះចម្ងាយ១០០ម៉ែត្រ .២០០ម៉ែត្រ និង៤០០ម៉ែត្រ។ ម្ចាស់មេដាយមាសអាស៊ានប៉ារ៉ាហ្គេម លើកទី១១ រូបនេះ បានចូលប្រឡុកក្នុងអាជីពជាកីឡាករប្រណាំងរទះក្នុងឆ្នាំ២០១៣ ដោយសារតែមុខរបរជាងជុសជុលម៉ាញ៉េទូរទស្សន៍និងទូរស័ព្ទដៃដែលជាមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃពុំសូវកាក់កបមិនអាចជួយឲ្យជីវភាពរបស់គាត់ប្រសើរឡើងនោះ ទើបធ្វើគាត់សម្រេចចិត្តចូលប្រឡុកក្នុងវិស័យកីឡាជនពិការវិញ ដោយបានហ្វឹកហាត់លើកីឡាអត្តពលកម្មវិញ្ញសាប្រណាំងរទះរហូតទទួលបានឱកាសក្លាយជាកីឡាករជម្រើសជាតិជនពិការផ្នែកកីឡាអត្តពលកម្មលើវិញ្ញសាប្រណាំងរទះចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមសម្រេចក្តីស្រម៉ៃបានជិះយន្តហោះ និងដណ្តើមបានមេដាយជូនជាតិដូចកីឡាករជនពិការរៀមច្បង។ ដោយសារតែការខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពធ្វើឲ្យសមត្ថភាពកីឡាកររទះរូបនេះអភិវឌ្ឍរីកចំរើនទទួលបានឱកាសចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមជាបន្តបន្ទាប់ និងបានដណ្តើមមេដាយជូនជាតិជាច្រើនគ្រឿង ។ តាមរយៈសមិទ្ធផលមេដាយដណ្តើមបានពីព្រឹត្តិការណ៍ប្រណាំងកម្រិតអន្តរជាតិក្នុងតំបន់អាស៊ាននេះហើយ បានជួយកែប្រែមុខមាត់ និងជីវភាព កីឡាកររទះ ឈុន ពន់ ចាកចេញផុតពីភាពក្រលំបាក មកធូធាប្រសើរឡើងនិងបានកសាងគ្រួសារតូចមួយរស់ដោយមានសភមង្គល ដោយប្រើប្រាស់អាជីពជាកីឡាករ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួធ្វើជាម្ចាស់ផ្ទះនេះ ឈុន ពន់ ក្នុងនាមកីឡាករជនពិការកម្ពុជាបានប្តេជ្ញាចិត្តខិតខំប្រកួតឲ្យអស់ពីលទ្ធភាព ដណ្តើមមេដាយឲ្យបានជូនជាតិ និង សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត…

  • សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បង្ហាញមោទនភាពក្រោយទទួលបានមេដាយ ៥គ្រឿង ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

    សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បង្ហាញមោទនភាពក្រោយទទួលបានមេដាយ ៥គ្រឿង ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

    ភ្នំពេញ ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានបូកសរុបលទ្ធផលការងារ នៅទីស្តីការក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដោយបានបង្ហាញពីការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជំនាញមួយនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ឯកឧត្តម លន់ សាមឺឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបញ្ជាក់ជូនថា បន្ទាប់ពីបានការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មាធិការជាតិ CAMSOC សហព័ន្ធបានសហការរៀបចំជាមួយ VIRESA (Esports Vietnam) បានសម្រេចដាក់បញ្ចូល ៦ប្រភេទ ស្មើនឹង៩វិញ្ញាសា ដោយមានប្រតិភូអត្តពលិកចូលរួមសរុប ៣៩៧នាក់ ដែលទីលានប្រកួតពីរផ្សេងគ្នា គឺទីលាន ណាហ្គាវើលដ៍២ (៥វិញ្ញាសា) និងទីលាន អូឡាំព្យា (៤វិញ្ញាសា)។ សហព័ន្ធបានរៀបចំការប្រកួត Road to Sea Games 32 ចាប់ពីពាក់កណ្តាលខែមករា និងបញ្ចប់ នាពាក់កណ្តាល ខែមីនា ឆ្នាំ២០២៣ ដោយជ្រើសរើសបានក្រុមជម្រើសជាតិតាមវិញ្ញាសាទាំងអស់នេះ។ ដើម្បីត្រៀមខ្លួនក្នុងនាមជាម្ចាស់ផ្ទះ ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ឲ្យរៀបចំជាក្រុមជម្រើសជាតិ ដែលមានឈ្មោះថា អ្នកចម្បាំងអង្គរ (AngKor…

  • កីឡាករ អត្តពលកម្ម មាស សាប៊ុន រំពឹងជោគជ័យនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

    កីឡាករ អត្តពលកម្ម មាស សាប៊ុន រំពឹងជោគជ័យនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

    ភ្នំពេញ ៖ អតីតម្ចាស់មេដាយសំរិទ្ធកីឡាបាល់ទះអង្គុយ ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា មាស សាប៊ុន បានបង្ហើប ប្រាប់ក្រុមការងារទូរទស្សន៍អប្សរា ក្នុងបទសម្ភាសន៍ផ្តាច់មុខ នៅកន្លែងហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិមរកតេជោ កាលពីពេលថ្មីៗនេះថា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ខ្លួនមានក្តីសង្ឈឹមខ្ពស់នឹងអាចដណ្តើមមេដាយបានក្នុងកម្រិតណាមួយជូនកម្ពុជាបាន ខណៈការហ្វឹកហាត់ត្រៀមខ្លួនបានប្រព្រឹត្តិទៅដោយរលូនជាមួយគ្រូបង្វឹក។ កីឡាករ មាស សាប៊ុន លើកឡើងទៀតថា កក្តាដែលធ្វើឲ្យខ្លួនមានមានក្តីរំពឹងខ្ពស់លើការប្រែងដណ្តើមបានមេដាយជូនជាតិបាន ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ ដោយសារតែការប្រកួតរៀបចំនៅកម្ពុជា និងមានការផ្លាស់ប្តូរពីវិញ្ញសាចោលថាសឈរមកលេងវិញ្ញាសាចោលថាសអង្គុយវិញ ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានប្រជាជនគាំទ្រច្រើន ធ្វើឲ្យរូបគាត់មានកម្លាំងចិត្តក្នុងការប្រកួតប្រជែង។ កីឡាករជនពិការ មាស សាប៊ុន បច្ចុប្បន្នមានវ័យជាង៤០ឆ្នាំ ដែលមានស្រុក កំណើត នៅ ខេត្ត តាកែវ មានកូននៅក្នុងបន្ទុកចំនួន៣នាក់ ស្រី២និងប្រុស១ ។សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រកួតលើ៣វិញ្ញាសា គឺ ចោលស្នរ ចោដុំដែក និងចោលថាស។ គួររំលឹកថា កីឡាករ មាស សាប៊ុន បានចូលហ្វឹកហាត់ជាកីឡាករជនពិការ ក្នុងឆ្នាំ២០១៣…

  • អភិបាលរងក្រុងអរិយក្សត្របានចាត់ទុកព្រឹត្តិការណ៍រត់ប្រណាំងកាត់វាលពាក់កណ្តាលម៉ារ៉ាតុងជាការចូលរួមបំផុសដល់យុជនងាកមកលេងកីឡា

    អភិបាលរងក្រុងអរិយក្សត្របានចាត់ទុកព្រឹត្តិការណ៍រត់ប្រណាំងកាត់វាលពាក់កណ្តាលម៉ារ៉ាតុងជាការចូលរួមបំផុសដល់យុជនងាកមកលេងកីឡា

    ខេត្តកណ្តាល ៖ ព្រឹត្តិការណ៍រត់កាត់វាល ពាក់កណ្តាលម៉ារ៉ាតុង រៀបចំលើកទី១ នៅក្រុងអររិយក្សត្រ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២៣ បានបញ្ចប់ដោយជោគជ័យ ដោយទទួលបានការកោតសសើរពីអត្តពលិកដែលចូលរួមទាំងជាតិនិងអន្តរជាតិ។លោក ស៊ឺង សុផាន់ណា អភិបាលរងក្រុងអរិយក្សត្រ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងកាត់វាល ពាក់កណ្តាលម៉ារ៉ាតុង នៅលើទឹកដីក្រុងអរិយក្សត្រដែលជាក្រុងទើបបង្កើតថ្មីនេះ។ លោក អភិបាលរង បានចាត់ថា ព្រឹត្តិការណ៍កីឡាមួយនេះ ជាសកម្មភាពមួយរួមចំណែកជួយផ្សព្វផ្សាយពីក្រុងអរិយក្សត្រដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិស្គាល់ពីក្រុងថ្មីនៃខេត្តកណ្តាលដែលនៅជាប់និងរាជធានីភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍មួយនេះ ក៏ជាសកម្មភាពកីឡាមួយជួយបំផុសស្មារតីយុវជនក្រុងអរិយក្សត្រឲ្យងាកមកលេងកីឡា ដើម្បីសុខភាព និងគាំទ្រកីឡានៅកម្ពុជាឲ្យអភិវឌ្ឍរីកចំរើនផុសផុល ។ជាមួយគ្នានេះ លោក សឹង សុផាណា បានអំពាវនាវឲ្យបណ្តាក្រុមហ៊ុន និងសហព័ន្ធកីឡានានាមកបង្កើតព្រឹត្តិការណ៍កីឡានៅទីក្រុងថ្មីនេះឲ្យបានច្រើន។ ឯកឧត្តម ផៃ សុខ តំណាងក្លិប ឡង ឡាយរ៉ាន់នីង បានលើកឡើងថា ព្រឹត្តិការណ៍រត់កាត់វាល ពាក់កណ្តាលម៉ារ៉ាតុង ដែលរៀបចំនៅក្នុងក្រុងអរិយក្សត្រនេះ ក្លិបមានគោលដៅបំផុសសកម្មភាពកីឡារត់ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ងាកមកគាំទ្រការលេងកីឡានៅមូលដ្ឋានទទួលបាននូវសុខមាលភាព ពិសេស ក្មេងនិងយុវជនឲ្យពួកគេស្រលាញ់កីឡា និងចាប់យកកីឡាជាអាជីពសម្រាប់អនាគត។ តំណាងក្លិបអ្នករៀបចំខាងលើ បានគូបញ្ជាក់ទៀតថា ការបង្កើតព្រឹត្តិការណ៍មួយនេះ ត្រឹមតែចូលរួមបំផុសវិស័យកីឡានៅក្រុងអរិយក្សត្រតែមួយមុខនោះទេ…