Category: កីឡាជាតិ

  • ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ កីឡាចំបាប់បានបំណែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធសរុប ២០គ្រឿង

    ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ កីឡាចំបាប់បានបំណែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធសរុប ២០គ្រឿង

    ភ្នំពេញ ៖ ក្នុងនាមម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងនៃស៊ីហ្គេម ២០២៣ ប្រភេទកីឡាចំបាប់បានបំណែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធសរុប ២០គ្រឿង ដែលនេះចំនួនច្រើនបំផុតជាងពេលណាៗទាំងអស់ លើប្រភេទកីឡាអូឡាំពិកមួយនេះ។ ថ្លែងក្រោយបញ្ចប់ការប្រកួត លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង ដែលក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានបំណែកកំណត់ត្រាថ្មីនូវចំនួនមេដាយច្រើនបំផុតមិនធ្លាប់មាន ក្នុងព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសស៊ីហ្គេម កន្លងមក។ ចំពោះម្ចាស់មេដាយមាស ហេង វុទ្ធី ក៏បានបង្ហាញមោទកភាពជាតិផងដែរ ក្រោយចូលរួមស៊ីហ្គេមជាច្រើនលើក និងទើបធ្វើសម្រេចជោគជ័យមេដាយមាសជាលើកដំបូង។ គួរបញ្ជាក់ថា មេដាយចំបាប់កម្ពុជាសរុប២០គ្រឿងនេះ រួមមាន មេដាយមាស៥គ្រឿង ប្រាក់៤ និងសំរឹទ្ធ១១ ដោយចំណាត់ថ្នាក់លេខ៣ រីឯវៀតណាម លេខ១ មេដាយមាស១៣ ខណៈឥណ្ឌូណេស៊ី មេដាយមាស ៦។ ចំពោះហ្វីលីពីន មេដាយមាស៤ ខណៈថៃ និងសិង្ហបុរី មេដាយមាសម្នាក់១គ្រឿងដូចគ្នា៕ ចាន់ វិចិត្រ

  • ការប្រគួតកីឡាស៊ីហ្គេមលើកទី៣២ លើវិញ្ញាកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ក្នុងខេត្តកំពត កម្ពុជាទទួលបានមេដាយមាស២ ប្រាក់២ សំរិត៤

    ការប្រគួតកីឡាស៊ីហ្គេមលើកទី៣២ លើវិញ្ញាកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ក្នុងខេត្តកំពត កម្ពុជាទទួលបានមេដាយមាស២ ប្រាក់២ សំរិត៤

    ខេត្តកំពត៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ មានវិញ្ញាសាសរុបចំនួន១៣ ហើយកីឡាករ កីឡាការិនី កម្ពុជាយើងទទួលបានមេដាយសរុបចំនួន ៨គ្រឿង ក្នុងនោះរួមមាន៖ មេដាយមាស ចំនួន ០២គ្រឿង ប្រាក់ ចំនួន ០២គ្រឿង និងមេដាយសំរិទ្ធ ចំនួន ០៤គ្រឿង ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រគួត កីឡាទូកប្រពៃណីខ្នតអន្តរជាតី (ទូកនាគ) កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក ក្នុងក្រុងកំពត ខេត្តកំពត ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានសម្ដែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសម្ដែងនូវការអបអរសាទរចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបានជ័យលាភីពីការប្រកួតដ៏ស្វិតស្វាញនេះ ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ «គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តកំពត បញ្ជាការរដ្ឋានកងទ័ពជើងទឹក និងមន្ទីរ-អង្គភាពនានាជុំវិញខេត្តទាំងអស់» ដែលបានខិតខំរៀបចំកម្មវិធីប្រកួតកីឡាទូកប្រពៃ ណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពអធិកអធម និងមហោឡារឹក…

  • នាយករដ្ឋមន្ត្រីកម្ពុជា៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយសរុប ២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន

    នាយករដ្ឋមន្ត្រីកម្ពុជា៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយសរុប ២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន

    ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយសរុប២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន។ នេះបើតាមបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចតេជោ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ សម្ដេចតេជោ បានបញ្ជាក់លើបណ្ដាញសង្គមតេលេក្រាមដូច្នេះថា៖ កាលពីស៊ីហ្គេមលើកទី២០ ឆ្នាំ១៩៩៩ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹង ០ មេដាយ ។ សម្ដេចបន្តថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយសរុប២៨២គ្រឿង ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន (សូមមើលតារាងប្រៀបធៀប) ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើង ក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក ។ សូមជម្រាបថា នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបិទនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ។…

  • អតីតទូតជប៉ុន និងជាប្រធានក្រុមគាំទ្រយូដូកម្ពុជា ស្នើសុំសម្ដេចតេជោ ហ៊ុន សែន ក្នុងការគាំទ្រជួយបន្តបង្វឹកកីឡាករកីឡាការិនីកម្ពុជា ផ្នែកយូដូ បន្តទៀត

    អតីតទូតជប៉ុន និងជាប្រធានក្រុមគាំទ្រយូដូកម្ពុជា ស្នើសុំសម្ដេចតេជោ ហ៊ុន សែន ក្នុងការគាំទ្រជួយបន្តបង្វឹកកីឡាករកីឡាការិនីកម្ពុជា ផ្នែកយូដូ បន្តទៀត

    ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក ហ្គូតារ៉ូ អូហ្គាវ៉ា (Gotaro Ogawa) ប្រធានក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុន បានជម្រាបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា កីឡាករកីឡាការិនីកម្ពុជា មានសក្ដានុពល និងមានទេពកោសល្យផ្នែកយូដូណាស់។ ក្នុងន័យនេះ លោកក៏បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ក្នុងការគាំទ្រជួយបន្តបង្វឹកកីឡាករកីឡាការិនីកម្ពុជាបន្តទៀត។ លោក ហ្គូតូរ៉ូ អូហ្គាវ៉ា ក៏បានសម្តែងនូវការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានរៀបចំស៊ីហ្គេមបានយ៉ាងជោគជ័យត្រចះត្រចង់។ លោក ហ្គូតូរ៉ូ អូហ្គាវ៉ា ក៏បានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន ថា កីឡាករកីឡាការិនីកម្ពុជា មានការតស៊ូព្យាយាមខ្លាំងណាស់ នៅពេលដែលពួកគាត់នៅហ្វឹកហាត់ប្រទេសជប៉ុន ហើយគ្រូបង្វឹកកីឡាករកីឡាការិនីមានការគោរព និងផ្អើលយ៉ាងខ្លាំង។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ហ្គូតូរ៉ូ អូហ្គាវ៉ា (Gotaro Ogawa)…

  • កម្ពុជាដណ្ដើមបានមេដាយមាស១ និង សំរិទ្ធ១ ក្នុងថ្ងៃទី២ នៃការប្រកួតកីឡាប្រណាំងទូកប្រពៃណី ព្រឹត្តិការស៊ីហ្គេម ឆ្នាំ២០២៣

    កម្ពុជាដណ្ដើមបានមេដាយមាស១ និង សំរិទ្ធ១ ក្នុងថ្ងៃទី២ នៃការប្រកួតកីឡាប្រណាំងទូកប្រពៃណី ព្រឹត្តិការស៊ីហ្គេម ឆ្នាំ២០២៣

    ខេត្តកំពត ៖ នៅថ្ងៃទី២ នៃការប្រណាំងទូកប្រពៃណី ក្នុងព្រឹត្តិការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបានធ្វើឡើង នៅដងព្រែកកំពត ក្នុងខេត្តកំពត អត្តពលិកប្រណាំងទូក កម្ពុជាដណ្ដើមបានមេដាយចំនួន ២គ្រឿងបន្ថែមទៀតជូនកម្ពុជា ក្នុងនោះមានមេដាយមាស ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង បន្ទាប់ពីថ្ងៃទី១ដែលដណ្ដើមបានមេដាយ ប្រាក់ ២គ្រឿង និង សំរិទ្ធ ២គ្រឿង ។ សម្រាប់ មេដាយមាសរបស់កម្ពុជា ដណ្ដើមបានលើវិញ្ញាសា ទូកផ្កាចារ បុរស ចំណុះ ៥នាក់ ចម្ងាយ ៥០០ម៉ែត្រ និង មេដាយសំរិទ្ធ លើវិញ្ញាសា ចម្រុះបុរសនារី ចំណុះ ១២នាក់ ចម្ងាយ ៥០០ម៉ែត្រ ។ ក្រោយទទួលបានជ័យជំនះ កីឡាករ អ៊ុក ម៉ាធែល តំណាងក្រុមកម្ពុជា មានចំណាប់អារម្មណ៍ថា រូបគេមានទឹកចិត្តរីករាយជាពន់ពេក ចំពោះការដណ្ដើមបានមេដាយមាសក្នុងការប្រកួតនាពេលនេះ ដែលនេះគឺជាកិត្តិយសយ៉ាងធំធេងសម្រាប់ ក្រុមកីឡាប្រណាំងទូកកម្ពុជា ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ។…

  • ឈុន ប៊ុនថន កីឡាករអត្តពលកម្មដំបូងគេដែលរកបានមេដាយមាសជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

    ឈុន ប៊ុនថន កីឡាករអត្តពលកម្មដំបូងគេដែលរកបានមេដាយមាសជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

    ភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្នុងឆ្នាំ២០២៣ លើប្រភេទកីឡាអត្តពលកម្ម កីឡាករអត្តពលកម្ម ឈុន ប៊ុនថន បានកសាងប្រវត្តិសាស្រ្តថ្មីជូនកម្ពុជា គឺការដណ្តើមបានមេដាយមាសជូនកម្ពុជាជាលើកដំបូងលើវិញ្ញសាប្រកួតរត់ ៨០០ម៉ែត្រ។ មេដាយមាសដែល កីឡាករ ឈុន ប៊ុនថន ដណ្តើមបានពីព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ានរៀបចំរៀងរាល់២ឆ្នាំម្តងនេះ គឺជាសមិទ្ធផលមេដាយដំបូងដែលរកបានចាប់តាំងពីប្រទេសកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម គិតចាប់តាំងពី ក្រោយថ្ងៃរំដោះ ១៩៧៩។ កីឡាករ អត្តពលកម្ម ឈុន ប៊ុនថន បានចូលហ្វឹកហាត់កីឡាក្នុង ឆ្នាំ២០១៣ ប្រភេទកីឡាដំបូងដែលគេបានចូលហ្វឹកហាត់នោះ គឺកីឡាទ្រីយ៉ាងត្លុងពុំធ្លាប់ទទួលបានមេដាយនោះទេ លុះដល់ឆ្នាំ២០១៩ ឈុន ប៊ុនថន បានផ្លាស់ប្តូរទៅហ្វឹកហាត់និងប្រកួតប្រភេទកីឡាអត្តពលកម្មវិញ ដោយដណ្តើមបានមេដាយមាសប្រកួតថ្នាក់ជាតិជាង១០គ្រឿងលើវិញ្ញសាប្រកួតរត់ចម្ងាយ៨០០ម៉ែត្រ និង១៥០ម៉ែត្រ តាមរយៈលមិទ្ធផលមេដាយមាសដែលឈ្នះនៅក្នុងការប្រកួតថ្នាក់ជាតិទាំងអស់នេះ កីឡាករ ឈុន ប៊ុនថន បានក្លាយជាកីឡាករអត្តពលកម្មជម្រើសជាតិ និងបានចូលរួមប្រកួតស៊ីហ្គេម លើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៩ ពុំទទួលបានមេដាយនោះទេ និងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០២១ រូបគេក៏មិនបានឈ្នះមេដាយដែរ ប៉ុន្តែសិទ្ធិផលកើនឡើងមកកាន់ចំណាត់ថ្នាក់មួយរំកឹលមកកាន់ការឈ្នះមេដាយ គឺចំណត់ថ្នាក់លេខ៤ និងលេខ៥ និងឆ្នាំ២០២២…

  • ជម្រើសជាតិកីឡាទូកប្រពៃណីកម្ពុជា ថ្ងៃបើកឆាកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដណ្តើមបានមេដាយសរុប ៤គ្រឿង

    ជម្រើសជាតិកីឡាទូកប្រពៃណីកម្ពុជា ថ្ងៃបើកឆាកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដណ្តើមបានមេដាយសរុប ៤គ្រឿង

    ខេត្តកំពត ៖ ក្រុមកីឡាករកីឡាការនីជម្រើសជាតិកីឡាទូកប្រពៃណីកម្ពុជានៅថ្ងៃប្រកួតទី១នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដំណើរការប្រកួតនៅក្រុងកំពត ខេត្តកំពត ដែលប្រកួតលើ៥វិញ្ញាសា ដណ្តើមបានមេដាយជូនកម្ពុជាសរុប៤គ្រឿងខណៈវិញ្ញាសាទូកនាគចំណុះ១២នាក់បុរសនារី ពុំទទួលបានមេដាយឡើយ។ លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងជានាយកបច្ចេកទេសគ្រប់គ្រងទីលានកីឡានៃការប្រកួតស៊ីហ្គេម បានបញ្ជាក់ឲ្យដឹងថា សម្រាប់ថ្ងៃដំបូងការប្រកួតកីឡាទូកនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលធ្វើឡើងនៅទឹកដីខេត្ត កំពត ដំណើរការប្រកួតលើ៥វិញ្ញសា ក្រុមជម្រើសជាតិកីឡាទូកកម្ពុជា ដណ្តើមបានមេដាយជូនកម្ពុជាចំនួន៤គ្រឿង ហើយ មេដាយទាំង៤គ្រឿងនេះ គឺប្រាក់២គ្រឿងនិងសំរិទ្ធ២គ្រឿង។ លោក ស្រ៊ុន លាង បានបញ្ជាក់ទៀតថា សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ទីតាំងដែលជាទីលានប្រកួតគឺបានរៀបចំស្តង់ដា១០០% មិនមានខ្វះចន្លោះទេទេ ។ទាំងអស់នេះ ដោយសារទទួលបានការគាំទ្រពីថ្នាក់ដឹកនាំទាំងសម្ភារៈនិងថវិកាសម្រាប់ដំណើរការនៃការរៀបចំ ហើយចំពោះធនធានមនុស្សបានបំពេញការងារបានល្អខ្លាំងណាស់ ដោយសារតែពួកគាត់ដែលជាមន្រ្តីគណៈកម្មកាថ្នាក់ជាតិរបស់យើងទទួលបានការបណ្តុះច្រើនកាលពីកន្លងមក ពិសេស មានការគាំទ្រពីអ្នកស្ម័គ្រអន្តរជាតិ៤រូបជួយជំរុញណែនាំបន្ថែមដល់គណៈកម្មការថ្នាក់ជាតិលើការងារបច្ចេកទេស។ លោក នាយកគ្រប់គ្រងទីលានរូបនេះ បានលើកឡើងទៀតថា សម្រាប់លទ្ធផលទទួលបាននៅថ្ងៃទី១ ក្រុមទូកកម្ពុជាយើងបានល្អខ្លាំងណាស់ ហើយលទ្ធផលនេះ នឹងជំរុញក្រុមកីឡាករកីឡាការិនីកម្ពុជាយើងកាន់តែមានទឹកចិត្តប្រកួតបន្ថែមទៀត ដើម្បីស្វែងរកមេដាយបន្ថែមជូនកម្ពុជា។ សូមបញ្ជាក់ថា ការប្រកួតទូកនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២…

  • អនុប្រធានសហព័ន្ធចំបាប់កម្ពុជា ដាក់គោលដៅដណ្តើមមេដាយមាស៣គ្រឿង និងមេដាយប្រាក់និងសំរិទ្ធក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

    អនុប្រធានសហព័ន្ធចំបាប់កម្ពុជា ដាក់គោលដៅដណ្តើមមេដាយមាស៣គ្រឿង និងមេដាយប្រាក់និងសំរិទ្ធក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

    ភ្នំពេញ-លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដ បានមកបង្ហាញភាពជឿជាក់ថា កីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជានឹងដណ្តើមបានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៣ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និបាត និងពិព័រណ៌ជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។ លោក ខេស៊ី បាណេត មានប្រសាសន៍ថា ៖«ការខិតខំប្រឹងប្រែងកន្លងមករបស់កីឡាករ-កីឡាការិនីតាមរយៈការចូលរួម ប្រកួតជើងឯកទូទាំងក្នុងក្នុងប្រទេស និងថ្នាក់តំបន់ គឺជាជំហានត្រៀមខ្លួនយ៉ាងសំខាន់ ដើម្បីត្រៀមប្រកួតប្រជែង នៅក្នុងបេសកកម្មចំពោះមុខ ក្នុងការដណ្តើមមេដាយជូនប្រទេសជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្នុងខែឧសភានេះ»។ចំពោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គឺប្រភេទកីឡាចំបាប់មានវិញ្ញាសាសរុបចំនួន៣០វិញ្ញាសា ក្នុងរយៈពេល៣ថ្ងៃពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុង១ថ្ងៃៗមានការប្រកួតចំនួន១០វិញ្ញាសា ហើយនៅពេលល្ងាចៗនៃថ្ងៃនីមួយៗនឹងរៀបចំពិធីបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភី។ គួររម្លឹកថា កាលពីព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣០ កាលពីខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ប្រភេទកីឡាចំបាប់កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៦គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង ប្រាក់១…

  • កីឡាករអត្តពលកម្ម ឈុន ប៊ុនថន បំបែកកំណត់ត្រាស៊ីហ្គេម ដណ្ដើមបានមេដាយមាស ជូនកម្ពុជា លើវិញ្ញាសារត់ ៨០០ម៉ែត្រ

    កីឡាករអត្តពលកម្ម ឈុន ប៊ុនថន បំបែកកំណត់ត្រាស៊ីហ្គេម ដណ្ដើមបានមេដាយមាស ជូនកម្ពុជា លើវិញ្ញាសារត់ ៨០០ម៉ែត្រ

    ភ្នំពេញ ៖ កីឡាករអត្តពលកម្មជម្រើសជាតិកម្ពុជា បានបំបែកកំណត់ត្រាជាប្រវត្តិសាស្ដ្រ លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្របុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយដណ្ដើមបានមេដាយមាស មកជូនកម្ពុជា។ នេះជាមេដាយ មាសលើកដំបូងសម្រាប់កីឡាករ ឈុន ប៊ុន ថន ហើយក៏ជាមេដាយមាស ដំបូងលើប្រភេទកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ព្រោះថាក្នុង ស៊ីហ្គេមកន្លង កម្ពុជាពុំដែល ទទួលបាន មេដាយមាសនោះឡើយ គឺធា្លប់ ប្រជែងបានត្រឹមមេដាយសំរិទ្ធប៉ុណ្ណោះ លើវិញ្ញាសារត់ម៉ារ៉ាតុង ដែលធ្វើបានដោយកីឡាករ ហែម ប៊ុនទីង ។ សូមជម្រាបជូនថា ក្នុងការប្រកួត នៅពហុកីឡដ្ឋានមរតកតេជោ កីឡាករ ឈុន ប៊ុនថន ប្រជែងឈ្នះកីឡាករ ខ្លាំងៗមកពីបណ្ដាប្រទេសនានា ចំនួន៧រូប ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើចម្ងាយផ្លូវ៨០០ម៉ែត្រ ដោយបានមកដល់ទីមុនគេ ក្នុងថេរៈវេលា ១នាទី ៥២វិនាទី ចុច៩១ ខណៈដែលកីឡាករ វៀតណាម ឌុក ហ្វូក មកដល់ទីបន្ទាប់ ប្រើថេរៈវេលា ១នាទី ៥៣វិនាទី…

  • គុនល្បុក្កតោកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (មានវីដេអូ)

    គុនល្បុក្កតោកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (មានវីដេអូ)