-
ប្រតិភូខេត្តហ៊ូណានស្នើសុំចុះអនុស្សរណៈយោគយល់(MOU)ជាមួយកម្ពុជា ដើម្បីបញ្ជូនកីឡាករ កីឡាការិនីកម្ពុជាទៅហ្វឹកហាត់បន្តនៅទីនោះ
ភ្នំពេញ ៖ ប្រតិភូខេត្តហ៊ូណាន ដែលដឹកនាំដោយប្រធានមន្ទីរកីឡាខេត្តបានអញ្ជើញមកធ្វើទស្សនកិច្ច ដើម្បីពិនិត្យមើលការៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងបានស្នើសុំចុះអនុស្សរណៈយោគយល់ (MOU) ខ្លីមួយ ថានឹងបន្តកិច្ចសហការក្នុងការទុកឱ្យកីឡាករ កីឡាការិនីកម្ពុជាហ្វឹកហាត់នៅទីនោះបន្តទៀត ជាមួយគណៈកម្មការជាតិអូឡាំពិក ដែលពីធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅពហុកីឡដ្ឋានមេតកតេជោ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា យើងនៅសល់កិច្ចព្រមព្រៀងដែលជាជំនួយឥតសំណងក្នុងការទទួលយកកីឡាករ កីឡាការិនីកម្ពុជាទៅហ្វឹកហាត់ ទោះបីជាព្រឹត្តិការណ៍ស៊ីហ្គេមចប់ ក៏នៅតែបន្ត ឱ្យបានពីរ ឬបីខែទៀត ដើម្បីបញ្ចប់គម្រោងថវិកាសម្រាប់ការហ្វឹកហាត់នៅចិន។ នេះជាការល្អមួយដែលយើងអាចបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់បន្តនៅទីនោះ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមហើយ ដើម្បីត្រៀមចូលរួមប្រកួតអេស៊ានហ្គេម នៅប្រទេសចិន។ នេះជាការចុះបន្តនូវ MOU ម្ដងទៀត រវាងគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងមន្ទីកីឡាខេត្តហ៊ូណាន។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់បន្ថែមទៀតថា ជាកិច្ចសហប្រតិបត្តិការមួយដើម្បីត្រៀមបណ្តុះបណ្តាលផ្នែកបច្ចេកទេស ហើយក៏មានការរៀបចំចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទៅលើការប្រម៉ូតគ្នាទៅវិញទៅមក ជួយផ្សព្វផ្សាយគ្នាទៅវិញទៅមក នៅក្នុងកម្មវិធីនៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដែលហៅថា កីឡារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិផ្សេងៗនៅកម្ពុជា និងនៅខេត្តហ៊ូណាន ដោយទាក់ទាញអ្នកចូលរួមរត់ពីកម្ពុជាទៅខេត្តហ៊ូណាន និងពីខេត្តហ៊ូណាន មកកម្ពុជា។ នេះជាអ្វីដែលយើងខិតខំប្រឹងប្រែង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះទទួលបានជោគជ័យ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា សម្រាប់ MOUនៃ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង យើងនឹងផ្សព្វផ្សាយថាយើងជាដៃគូរបស់ទិវារត់ប្រណាំង នៅឯខេត្តហ៊ូណានអំឡុងពេលរត់ប្រណាំង…
-
ការប្រកួតកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ មានអត្តពលិកមកពី ៧ប្រទេសចូលរួម
ការប្រកួតកីឡា កាយសម្ព័ន្ធ នៃ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលចាប់ផ្ដើម នៅព្រឹក ថ្ងៃទី៨ ខែឧសភា ក្នុងពហុកីឡាដ្ឋានជាតិនោះ ធ្វើឡើង ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដោយមានអត្តពលិកមកពី៧ប្រទេស ចូលរួម ។ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា អត្តពលិកទាំង៧ប្រទេសដែលចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍នេះ រួមមាន ៖ វៀតណាម ថៃ ឥណ្ឌូណេស៊ី សិង្ហ បូរី ហ្វីលីពីន ម៉ាឡេស៊ី និង កម្ពុជាជាម្ចាស់ផ្ទះ ដោយប្រកួតលើ១៤វិញ្ញាសា គឺកាយសម្ព័ន្ធ អាទីស្ទីក ចំនួន៨វិញ្ញាសា និង កាយសម្ព័ន្ធ អាអេរ៉ូប៊ីក ៦វិញ្ញាសា ចាប់ផ្ដើមប្រកួត ពីថ្ងៃទី៨ខែ ឧសភា និង បញ្ចប់នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៣ ។ សម្រាប់កម្ពុជា…
-
ការប្រកួតកង់ភ្នំ ជាក្រុមបណ្តាក់គ្នា Cross Country Reley នៅទីតាំងជើងភ្នំគូលែន
សៀមរាប៖ វិញ្ញាសារកង់ភ្នំCross Country Reley ( XCR ) ចំងាយ១៤.៨ គីឡូម៉ែត្រ នៅតំបន់ជើងភ្នំគូលែន ចាប់ផ្តើមដំណើរការប្រកួតហើយ ចាប់ពី ម៉ោង៩ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់នេះ ដោយមានអត្តពលិកចំនួន២៤រូប មកពី៦ប្រទេស ហើយប្រទេសមួយមានកីឡាករចំនួន៤នាក់( ប្រុសពីរនាក់ស្រីពីរនាក់)។ វិញ្ញាសាប្រកួតកង់ភ្នំ ជាក្រុមបណ្តាក់គ្នា បុរសនារី Cross Country Reley (XCR) នៅទីតាំងជើងភ្នំគូលែន ក្រុមកីឡាករមានការប្រគួតដ៍ស្វិតស្វាញ ចំងាយ១៤.៨គីឡូម៉ែត្រ នៅលើផ្លូវបត់បែនឆ្លងកាត់តំបន់ឧបសគ្គនៅតំបន់ ជើងភ្នំគូលែនរយៈពេលជាងជិត២ម៉ោង ជាលទ្ធផលកីឡាករកីឡាការនីមកពី ប្រទេសឥណ្ឌូនេស៊ីទទួលបានមេដាយមាស កីឡាករ កីឡាការនីមកពីថៃ ទទួលបានមេដាយប្រាក់ និងកីឡាករកីឡាការនីមកពីប្រទេសហ្វីលីពីន ទទួលបានមេដាយសំរិទ្ធិ ។ វិញ្ញាសាប្រកួតកង់ភ្នំ ជាក្រុមបណ្តាក់គ្នា បុរសនារី នេះ មានកីឡាករ អត្តពលិក ចំនួន២៤ រូប មកពី៦ប្រទេស រួមមាន ប្រទេសកម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម ។ សូមបញ្ជាក់ថា…
-
ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ “ភាពអធិកអធម” នៃមិត្តភាពកម្ពុជាចិន (វីដេអូ)
-
អគ្គនាយកប្រតិបត្តិ Nestle នៅកម្ពុជា បង្ហាញពីមោទកភាពដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ ៖ លោក Stephen Knight, អគ្គនាយកប្រតិបត្តិប្រចាំការិយាល័យតំណាងក្រុមហ៊ុន Nestle (Thai) Ltd នៅកម្ពុជា បង្ហាញពីមោទកភពដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ក្រុមហ៊ុន Nestle បានឧបត្ថម្ភ ម៉ៃឡូ (MILO) ជាភេសជ្ជៈឈានមុខគេ និងមានអាហាររូបត្ថម្ភរសជាតិសូកូឡា និងស្រូវសាលី សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ប្រារព្ឋឡើងនៅប្រទេសកម្ពុជា និងត្រូវបានគេចាត់ទុកថាជា ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំជាងគេ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។ លោក Stephen Knight, អគ្គនាយកប្រតិបត្តិប្រចាំការិយាល័យតំណាងក្រុមហ៊ុន Nestle (Thai) Ltd នៅកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ឋអំពីការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម នេះ ថា៖” MILO តែងតែជឿជាក់លើការរៀនសូត្រ តាមរយៈកីឡា ខណៈដែរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រកីឡានេះ គឺជាឪកាសដ៏ល្អបំផុតមួយ ដែលបង្ហាញពីតម្លៃរបស់អត្តពលិកនិមួយៗអាចរៀនសូត្រតាមរយៈកីឡា ដូចជា ការតស៊ូ ការប្ដេជ្ញាចិត្ត ការតាំងចិត្ត ភាពជាអ្នកដឹកនាំ…
-
ឯកឧត្តម នួន រតនៈ ពលរដ្ឋមកចូលរួមទទួលព្រះអាគ្គិជ័យកីឡាច្រើនជាងការគ្រោងទុកព្រោះតែចង់ឃើញអ្វីទៅជាព្រះអាគ្គិជ័យកីឡាដែលរៀបចំលើកដំបូងនៅកម្ពុជា
ខេត្តកំពង់ធំ ៖ ឯកឧត្តម នួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត កំពង់ធំ បានថ្លែងបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្ត កំពង់ធំ ចេញមកទទួលក្បួនដង្ហែព្រះអាគ្គិជ័យកីឡាតាមផ្លូវជាហូហែចាប់ពីព្រំប្រទល់ខេត្តសៀមរាបមកដល់ខេត្ត កំពង់ធំមានចំនួនច្រើនលើការគ្រោងទុកដែលរដ្ឋបាលខេត្តរៀបចំតាមគោលដៅ គឺ ដោយមូលហេតុប្រជាពលរដ្ឋគាត់ចង់ឃើញដោយផ្ទាល់ភ្នែកអ្វីទៅជាព្រះអាគ្គិកីឡាដែលជាភ្លើងគប់និមិត្តរូបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលរៀបចំលើកទី១នៅកម្ពុជា។ ឯកឧត្តម បានគូបញ្ជាក់ទៀតថា ព្រះអាគ្គីជ័យកីឡានេះ ដែលដង្ហែមកកាន់ខេត្ត កំពង់ធំ ពិតជាមានអត្ថន័យនិងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋចាស់ៗជាពិសេស បានដិតជាប់នៅក្នុងបេះដូងរបស់យុវជនជំនាន់ក្រោយព្រោះបានដាស់តឿនយុវជនជំនាន់ក្រោយឲ្យចូលរួមក្នុងវិស័យកីឡាកាន់តែខ្លាំង។ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ទៀតថា សម្រាប់ការទទួលស្វាគមន៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះឲ្យស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រដ្ឋាបាលខេត្តបានបង្កលក្ខណៈដាក់ស្លាយបន្តផ្ទាល់នៅតាមស្រុក និងក្រុង ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា ការប្រកួតកីឡាស៊ីហ្គេមសប្បាយរីករាយផងដែរ។ ឯកឧត្តម អភិបាលខេត្ត កំពង់ធំ បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំនេះ មានលក្ខណៈពិសេសច្រើន គឺ រៀបចំពេលដែលកម្ពុជាមានសុខសន្តិភាព រៀបចំពេលដែលកម្ពុជាបានត្រៀមគ្រប់បែបយ៉ាងមានន័យថា ហេដ្ឋារចនាសម្ព័ន្ធកីឡានិងធនធានកីឡាករកីឡាការិនីបានត្រៀមយ៉ាងល្អប្រសើរ និង បានបង្កលក្ខណៈជូនប្រជាពលរដ្ឋដូចជាការមិនលក់សំបុត្រចូលទស្សនា ពិសេសទៀតនោះ គឺមិនយកថ្លៃសិទ្ធិបន្តផ្ទាល់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម…
-
ក្បួនដង្ហែព្រះអាគ្គិជ័យកីឡាបានមកដល់ខេត្តកំពង់ធំហើយ នៅរសៀលថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២៣
កំពង់ធំ៖ ក្បួនដង្ហែព្រះអាគ្គិជ័យកីឡាដែលដង្ហែចេញពីវត្តព្រះរាជបូរណ៍ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២៣ ដឹកនាំដោយ នី ផល្លី បេសកជនពិសេស CAMSOC ក្នុងប្រទេសកម្ពុជា អមដំណើរដោយ លោក ជំទាវ អភិបាលរង ខេត្តសៀមរាប មកប្រគល់ជូន ឯកឧត្តម នួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ត្រឹមព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្តដង្ហែចូលដល់ក្រុង ស្ទឹងសែន ខេត្ត កំពង់ធំ នៅម៉ោង១២ ហើយតម្គាល់ទុកនៅក្នុងសាលាខេត្តស្ទឹងសែន ។ ក្បួនដង្ហែព្រះអាគ្គិជ័យកីឡានិងដង្ហែចេញពីសាលាខេត្ត នៅម៉ោង២រសៀលដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មការពិធីការ បើក .បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងជាបេសកជនពិសេស CAMSOC ក្នុងប្រទេសកម្ពុជា ប្រគល់ព្រះអាគ្គិជ័យកីឡាជូនដល់ឯកឧត្តម នួន រតនៈ អភិបាលខេត្តកំពុងធំ នៅចំណុចស្ពានស្ទឹងសែន ហើយ ឯកឧត្តម បន្តកាន់ព្រះអាគ្គិកីឡាអមដោយថ្នាក់ដឹកនាំខេត្តកីឡាករកីឡាការិនីដង្ហែនតាមដងស្ទឹងឆ្លងកាត់ទីប្រជុំជនឆ្ពោះទៅកាន់វេទិកាកន្លែងប្រារព្ធពិធីនៅតាមបណ្តោយដងស្ទឹងសែន។បន្ទាប់ពិធីពីបញ្ចប់នៅកន្លែងវេទិកាចប់រួចរាល់…
-
ប្រជាពលរដ្ឋម្នាក់ ជាអ្នកស្រលាញ់វិស័យជិះកង់នៅសៀមរាបសុខចិត្តជិះកង់ជាង ៥០គីឡូម៉ែត្រមកគាំទ្រការដង្ហែព្រះអាគ្គិកីឡាចូលខេត្តរបស់ខ្លួន
សៀមរាប ៖ ព្រះអាគ្គិកីឡានិមិត្តរូបនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរ ក្រុងសរីសោភ័ណ ខេត្តបន្ទាយមាន័យបានដង្ហែមកដល់ក្រុងសៀមរាប ខេត្តសៀមរាបហើយ នារសៀល ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៣ ដោយទទួលបានការអបអរសាទរពីប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។ អ្នកនាង ទួន សុម៉ាលី អ្នកស្នេហាវិស័យកីឡាជិះកង់មានទីលំនៅស្ថិតនៅក្នុងក្រុងសៀម រាប ខេត្ត សៀមរាប ដែលជិះកង់ទៅទទួលក្បួនដង្ហែព្រះអាគ្គិកីឡាដល់ស្រុក ក្រឡាញ់ ដែលជាព្រំប្រទល់ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អ្នកស្រី ជាអ្នកស្នេហាវិស័យកីឡាជិះកង់រូប នៅខេត្តសៀមរាប ហើយមូលហេតុដែលអ្នកនាងជិះកង់ជាង៥០គីឡូម៉ែត្រជាមួយក្រុមជិះកង់របស់អ្នកនាងពីក្រុងសៀមរាបទៅដល់ស្រុក ក្រឡាញ់ ជាប់ព្រំប្រទល់ស្រុក ប្រនេតព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីទទួលក្បួនដង្ហែព្រះអាគ្គិ័យកីឡា ដោយសាតែ អ្នកចង់ឃើញនិងចង់ចូលរួមចំណែកគាំទ្រលើកស្ទួយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបងនៅកម្ពុជា។ អ្នកនាង បានបញ្ជាក់ទៀតថា ពេលដែលអ្នកនាង មើលឃើញក្បួនដង្ហែមកដល់ គឺអារម្មណ៍រំភើបខ្លាំងណាស់ក្នុងនាមជាកូនខ្មែរមួយរូប ព្រោះថានេះជាលើកទី១សម្រាប់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ដ៍ធំនេះឡើង ។ អ្នកនាង ទួន សុម៉ាលី បានគូសបញ្ជាក់ទៀតថា អ្នកនាងពិតជាមោទកភាពខ្លាំងដែលមានថ្នាក់ដឹកនាំប្រទេសមួយរូប បានដឹកនាំប្រទេសកម្ពុជាឲ្យទទួលបាននូវសុខសន្តិភាព…
-
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញបិទការប្រកួតកីឡាបាល់ទាត់មិត្ដភាព ពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» នៅស្រុកសំរោង ខេត្តតាកែវ
តាកែវ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទជាផ្លូវការ «ការប្រកួតកីឡាបាល់ទាត់មិត្ដភាពពានរង្វាន់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» នៅស្រុកសំរោង ខេត្តតាកែវ ។ ឯកឧត្តមបណ្ឌិត បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឱកាសដល់យុវជន បានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀន ដោយអនុលោមតាមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ»។ ការលេងកីឡា មិនត្រឹមផ្តល់ឲ្យយើងនូវ សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងនូវមិត្តភាព និងចំណងសាមគ្គីភាពផងដែរ ។ សូមជម្រាបជូនថា នាឱកាសនៃពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» ក៏មានការប្រកួតមិត្តភាពកិត្តិយសបើកឆាករបស់កីឡាករ មកពីក្លិបកីឡាបាល់ទាត់ប៉េងហួត ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលផងដែរ។ សម្រាប់លទ្ធផលក្រោយបញ្ចប់ការប្រកួត លេខ១ បានទៅលើក្រុមបាល់ទាត់វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំជីសូរ ទទួលបានមេដាយមាស…
-
ព្រះអគ្គិកីឡាបានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរទៅកាន់ខេត្តសៀមរាបនៅព្រឹកថ្ងៃទី៣ខែ ឧសភា
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៣នេះ ព្រះអគ្គិ័កីឡានិមិត្តរូបព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ហ្គេមលើកទី១២ ឆ្នាំ២០២៣ បានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរ ស្ថិតនៅក្នុង សិរីសោភ័ណឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ។ពិធីដង្ហែនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជាអ្នកទទួលព្រះអគ្គិកីឡាពីព្រះចៅអធិកាវត្តបន្តដង្ហែដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ-សៀមរាប នៅចំណុចស្ពានតាប៉ុន ស្រុកក្រឡាញ់ ខេត្តសៀមរាបរួចប្រគល់ជូនទៅអភិបាលរងខេត្តសៀមរាប និងបន្តក្បួនដង្ហែចូលទៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។តាមការគ្រោងទុកពេលក្បួនដង្ហែព្រះអាគ្គិកីឡាដង្ហែដល់ក្រុងសៀមរាប សម្រាកទទួលទានអាហារថ្ងៃត្រង់ លុះម៉ោង២រសៀលជួបជុំក្បួនរត់នៅមុខចំណុចភោជនីយដ្ឋានបន្ទាយស្រី ដើម្បីដង្ហែព្រះអគ្គិកីឡាមកវេទិការប្រារព្ធពិធីនៅសួនហាត់ប្រាណព្រះរាជដំណាក់ ដោយមានការទទួលស្វាគមន៍ពីប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងកីឡាករកីឡាការិនី ហើយ ព្រះអគ្គិកីឡានឹងប្រគល់ជូនដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOCក្នុងប្រទេសកម្ពុជា ជូន ឯកឧត្តម ទៀ សីហា ។ បន្ទាប់ពីប្រារព្ធពិធីនៅសួនហាត់ប្រាណព្រះរាជដំណាក់ ឯកឧត្តម អភិបាលខេត្ត និងថ្នាក់ដឹកនាំដង្ហែព្រះអគ្គិកីឡារត់ជុំវិញទីប្រជុំជនក្នុងក្រុងរួចយកទៅតម្គល់រក្សាទុកក្នុងវត្តរាជបូរណ៍ ដោយមានរៀបចំពិធីសាសនានិងបាញ់កាំជ្រូកផងដែរ៕ រូបភាព រិន រចនា អត្ថបទ៖ ជាវ ចន្ធូ