Category: កីឡាជាតិ

  • ឯកឧត្តម ខូយ រីដា ៖ វត្តមានព្រះអាគ្គិកីឡាមកដល់ ខេត្តពោធិ៍សាត់ ជាកំណត់ត្រាប្រវត្តិសាស្រ្តគួរឲ្យស្ញប់ស្ញែងចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល

    ឯកឧត្តម ខូយ រីដា ៖ វត្តមានព្រះអាគ្គិកីឡាមកដល់ ខេត្តពោធិ៍សាត់ ជាកំណត់ត្រាប្រវត្តិសាស្រ្តគួរឲ្យស្ញប់ស្ញែងចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល

    ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាឱកាសទទួលនិងដង្ហែព្រះអាគ្គិជ័យកីឡាទៅតម្គាល់ក្នុងវត្តពាញ៉ែក ស្ថិតនៅក្នុង ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៣ បានថ្លែងប្រាប់អ្នកយកព័ត៌មាន AMS ថា វត្តមាននៃការមកដល់របស់ព្រះអាគ្គិជ័យកីឡាដែលជាភ្លើងគប់កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ មកដល់ខេត្តពោធិ៍គឺជាកំណត់ត្រាប្រវត្តិសាស្រ្តគួរឲ្យស្ញប់ស្ញែងចំពោះការរៀបចំដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរបស់យើង។ ឯកឧត្តម បានបញ្ជាក់ទៀតថា វត្តមានការមកដល់នៃព្រះអាគ្គិជ័យកីឡាមកដល់ខេត្តពោធិ៍សាត់នេះប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន មន្រ្តីរាជការ កងម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ពិតជាមានមោទកៈភាពបំផុត ហើយបានចាត់ទុកព្រះអាគ្គិជ័យកីឡានេះជាកំណត់ត្រាប្រវត្តិសាស្រ្តសម្រាប់ជាតិមាតុភូមិ។ ឯកឧត្តម អភិបាល បន្ថែមទៀតថា ព្រះអាគ្គិជ័យកីឡាដង្ហែមកដល់ទឹកដីខេត្តពោធិ៍សាត់ភ្លាមចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងមកប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន និងអាជ្ញាធរ បានឈរអបអរសាទរយ៉ាងច្រើនកុះករ ដែលជាការបញ្ជាក់ពីការពេញចិត្ត និងស្រលាញ់គាំទ្រព្រះអាគ្គិជានិមិត្តរូបសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាការរៀបចំលើកដំបូងក្នុងទឹកដីប្រទេសកម្ពុជា។ លោក តុង សុភា កញ្ញា អាំង ម៉ាលី និង កញ្ញា មាសសារឹម…

  • ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ

    ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ

    ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរចាកចេញពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ មកដល់ខេត្តកំពង់ចាម ទទួលបានស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ។ និងបន្តដំណើរមកខេត្តកណ្ដាល និងចុងក្រោយវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ និងប្រារព្ធពិធីទទួលនៅវត្តភ្នំ រួចទើបដង្ហែទៅតម្កល់ទុកនៅ វត្តលង្កា ។ ចាន់ វិចិត្រ

  • អគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមកំពុងតែដង្ហែចូលមកកាន់រាជធានីភ្នំពេញ

    អគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមកំពុងតែដង្ហែចូលមកកាន់រាជធានីភ្នំពេញ

    ភ្នំពេញ៖ ព្រះអគ្គិជ័យកីឡា(ភ្លើងគប់) សម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានវិលត្រឡប់ចូលមកកាន់ព្រះរាជាណាចក្រ កម្ពុជាវិញ ពីគណៈប្រតិភូនៃប្រទេសឡាវ។នាខណៈពេលនេះ ដែរព្រះអគ្គិជ័យកីឡាកំពុងតែ ដង្ហែចូលមកកាន់រាជធានីភ្នំពេញហើយ។ គួរបញ្ជាក់ថាបន្ទាប់ពីទទួល ព្រះអគ្គិជ័យកីឡា ចូលមកកម្ពុជាវិញ និងប្រារព្ធពិធីដង្ហែ ក្នុងខេត្តស្ទឹងត្រែង ហើយព្រះអគ្គិជ័យកីឡាដែលបានបន្តឆ្លងកាត់ទៅខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល និងចូលទៅកាន់ វិមានឈ្នះៗ។ បន្ទាប់មក បន្តដង្ហែក្នុងរាជធានីភ្នំពេញ និងនៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាផ្លូវការ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាយើង គឺជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ខាងមុខ ។ គួរបញ្ជាក់ថា បន្ទាប់ពី ចាកចេញពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ត្បូងឃ្មុំ កណ្តាល ខណៈបានបន្តដង្ហែតាមក្បួនដែលអមជាមួយរថយន្ដ និងម៉ូតូធំជាច្រើនគ្រឿងនោះនាពេលនេះអគ្គិជ័យកីឡា បានឆ្ពោះមកកាន់រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២៣នេះ។ បន្ថែមលើនេះនៅថ្ងៃទី២៩ ខែមេសា…

  • បោះជំរុំហ្វឹកហាត់ថ្ងៃទី២ សហព័ន្ធវាយកូនបាល់បញ្ចូលកម្មវិធីជិះកង់ជាការហ្វឹកហាត់កម្លាំង និង រំលេចពីប្រាង្គប្រាសាទខ្មែរ

    បោះជំរុំហ្វឹកហាត់ថ្ងៃទី២ សហព័ន្ធវាយកូនបាល់បញ្ចូលកម្មវិធីជិះកង់ជាការហ្វឹកហាត់កម្លាំង និង រំលេចពីប្រាង្គប្រាសាទខ្មែរ

    ខេត្តសៀមរាប ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងបញ្ជាក់ថា កម្មវិធីបោះជំហ្វឹកហាត់របស់អត្តពលិកកីឡាវាយកូនបាល់ជម្រើសជាតិត្រៀមចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅក្រុងសៀមរាប ខេត្តសៀមរាប មានរយៈពេល ៤ថ្ងៃ គិតមកត្រឹមថ្ងៃទី២៧ ខែ មេសានេះ គឺជាសកម្មភាពហ្វឹកហាត់ថ្ងៃទី២ហើយ ។ លោក បញ្ជាក់ថា សម្រាប់កម្មវិធីបោះជំរុំហ្វឹកហាត់ថ្ងៃទី២នេះ សហព័ន្ធបានរៀបចំបញ្ចូលនៅកម្មវិធីជិះកង់បន្ថែមលើការហ្វឹកហាត់នៅលើទីលាន។ លោក ពន្យល់ថា ការជិះកង់ក៏ជាការហ្វឹកហាត់កម្លាំងមួយជួយឲ្យកីឡាករកីឡាការិនីមានថាមពលលឿនខ្លាំងសម្រាប់ការប្រកួត ព្រោះថា កីឡាវាយកូនបាល់កីឡាករកីឡាការិនីរាល់ពេលប្រកួតកម្លាំងនិងល្បឿនគឺជាកក្តាចាំបាច់មិនអាចខ្លះបាន។ លោក អគ្គលេខាធិការ បន្តទៀតថា ការដែលលោកដាក់កម្មវិធីហ្វឹកហាត់ដោយបញ្ចូល កម្មវិធីជិះកង់បន្ថែមនេះ មានគោលដៅចម្បងចំនួន២ គឺ ទី១ ចង់ឲ្យកីឡាករ កីឡាការិនីមានកម្លាំងផ្សាំនិងការហត់នឿយ និងទី២ ចង់ឲ្យកីឡាករ កីឡាការិនីមានអារម្មណ៍ស្រស់ស្រាយពេលមើលឃើញទេសភាព និងប្រាង្គប្រាសាទររបស់ខ្មែរដ៏អស្ចារ្យផងដែរ ។ ស៊ុម ចិន្តា កីឡាការិនីវាយកូនបាល់កូនខ្មែរអាមេរិក បានបង្ហាញអារម្មណ៍សប្បាយយរីករាយ ពេលបានបោះជំរុំហ្វឹកហាត់ជាមួយមិត្តរួមក្រុម។ នាងសង្ឈឹមថា ការយល់ចិត្តគ្នាតាមរយៈកម្មវិធីបោះជំរុំនៅសៀមរាបនេះ នឹងជួយឲ្យនាងនិងមិត្តរួមក្រុមអាចប្រជែងដណ្តើមបានមេដាយជូនកម្ពុជា ។ សូមបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់ថ្ងៃទី២នេះ…

  • បោះជំរុំហ្វឹកហាត់ នៅសៀមរាប គោលដៅចង់ឲ្យកីឡាករការិនីរួមស្មារតីតែមួយឆ្ពោះទៅរកជ័យជំនះស៊ីហ្គេមលើកទី៣២

    បោះជំរុំហ្វឹកហាត់ នៅសៀមរាប គោលដៅចង់ឲ្យកីឡាករការិនីរួមស្មារតីតែមួយឆ្ពោះទៅរកជ័យជំនះស៊ីហ្គេមលើកទី៣២

    ខេត្តសៀមរាប ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងនៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៣នេះថា កក្តាដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានដឹកនាំកីឡាករកីឡាការិនីជម្រើសជាតិមកបោះជំរុំហ្វឹកហាត់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប រយៈពេល៤ថ្ងៃមុននឹងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចូលមកដល់នេះ គឺមានគោលដៅចង់ឲ្យកីឡាករកីឡាការនីនៅក្នុងស្រុក និងកីឡាករកីឡាការិនីឈាមជ័យកូនខ្មែរនៅក្រៅប្រទេសបានយល់ចិត្តគ្នានិងក្លាយជាខ្លួនតែមួយរួមស្មារតីតែមួយ ដើម្បីឈានទៅដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ស្មារតីស៊ីហ្គេមមិនមែនជារឿងសាមញ្ញនោះទេ ព្រោះជាការប្រកួតតំណាងប្រទេស។ ដូចច្នោះកីឡាករកីឡាការិនីទាំងអស់ត្រូវមានសាមគ្គីភាព ចេះស្រលាញ់រួមគ្នា ព្រោះការប្រកួតក៏មានវិញ្ញាសាជាក្រុមសម្រាប់ប្រកួតប្រជែងដណ្តើមមេដាយផងដែរ។ សូមបញ្ជាក់ថា កម្មវិធីបោះជំរុំនេះមានរយៈពេល៤ថ្ងៃ ក្នុងនោះសហព័ន្ធបានធ្វើតេសសម្ថភាពទៅលើកីឡាករកីឡាការិនី ដើម្បីធ្វើការជម្រុះចេញកីឡាករដែលសហព័ន្ធមើលឃើញថា សមត្ថភាពមិនទាន់គ្រប់គ្រាន់ ដោយចំរាញ់យកកីឡាករសមត្ថភាព៥រូប និងកីឡាការិនី៥រូបប៉ុណ្ណោះចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ជាវ ចន្ធូ

  • រយៈពេលជាងមួយម៉ោងសំបុត្រចូលទស្សនាបាល់ទាត់ជាងមួយម៉ឺនសន្លឹកត្រូវបានចែកអស់

    រយៈពេលជាងមួយម៉ោងសំបុត្រចូលទស្សនាបាល់ទាត់ជាងមួយម៉ឺនសន្លឹកត្រូវបានចែកអស់

    ភ្នំពេញ៖ សំបុត្រចូលទស្សនាបាល់ទាត់ថ្ងៃបើកឆាកកីឡាស៊ីហ្គេមលកទី៣២ជាងមួយម៉ឺនសន្លឹកត្រូវបានចែកជូនអ្នកគាំទ្រតែក្នុងរយៈពេលជាងមួយម៉ោង។ សំបុត្រចូលទស្សនាការប្រកួតកីឡាបាល់ទាត់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ថ្ងៃប្រកួតបើកឆាកថ្ងៃទី២៩ខែមេសា ដែលចែកជូនអ្នកគាំទ្រដោយឥតគិតថ្លៃ នៅថ្ងៃទី២៤ខែ មុខបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ត្រឹមតែរយៈពេលតែជាងមួយម៉ោងប៉ុណ្ណោះសំបុត្រត្រូវបានចែកអស់ ខណៈអ្នកគាំទ្រនៅតែបន្តមកជាហូហែស្វែងរកសបុត្រចូលទស្សនា បើទោះបីដឹងថាសំបុត្រត្រូវបានចែកអស់ទៅហើយក្តី។ អ្នកគាំទ្របាល់ទាត់កម្ពុជា២រូបដែលមកទទួលយកសំបុត្រមិនទាន់ បានបង្ហាញអារម្មណ៍សោកស្តាយព្រោះអាចនឹងបាត់បង់ឱកាសមិនបានចូលទស្សនា ថ្ងៃប្រកួតបើកឆាកដំបូងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលធ្វើឡើងនៅថ្ងៃទី២៩ខែមេសា ។ពួកគេបានលើកឡើងទៀតថា ថ្ងៃនេះមកយកសំបុត្រមិនទាន់ពេលវេលា សំបុត្រត្រូវបានចែកអស់ ប៉ុន្តែពួកគេមិនអស់សង្ឈឹមនទេ នឹងមកយកនៅថ្ងៃស្អែកទៀត ប្រសិនមានការចែកជូនអ្នកគាំទ្រ។ ពួកគេ បានអះអាងថា មូលហេតុដែលពួកគេព្យាយាម ស្វែងរកសំបុត្រចូលទស្សនា ការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រោះគេចង់ចូលរួមគាំទ្រលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ។ ពួកគេរំពឹងជឿជាក់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ក្រុមបាល់ទាត់កម្ពុជាអាចនឹងប្រជែងដណ្តើមបានមេដាយ ព្រោះបងប្អូនយើងបានចូលរួមគាំទ្រលើកទឹកយ៉ាងច្រើននឹងផ្តល់កម្លាំងចិត្តជួយឲ្យកីឡាករយើងខិតខប្រកួត ដើម្បីជ័យជំនេះ។ សូមបញ្ជាក់ថា បើយោងតាមការបញ្ជាក់ ពីលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា សំបុត្រ ដែលចែក គឺមានកំណត់ សំបុត្រ ដែលចែកថ្ងៃទី១នេះ យើងមានក្នុងដៃតែ១៣០០០សន្លឹក សម្រាប់តំបន់សាធារណៈ ឬ Zone B និងនៅខាងមុខវេទិកាកិត្តិយស…

  • ឯកឧត្តម វ៉ាត់ ចំរើន៖ បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ស្នាមញញឹមចេញពិបេះដូង ជូនប្រតិភូកីឡា គឺជាចំនុចសំខាន់ មុនព្រឹត្តការណ៍ស៊ីហ្គេម

    ឯកឧត្តម វ៉ាត់ ចំរើន៖ បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ស្នាមញញឹមចេញពិបេះដូង ជូនប្រតិភូកីឡា គឺជាចំនុចសំខាន់ មុនព្រឹត្តការណ៍ស៊ីហ្គេម

    ភ្នំពេញ៖ គណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានរៀបចំវគ្គបណ្ដុះបណ្ដាលពិធីការ និងបដិសណ្ឋារកិច្ច នៅទីស្ដីការក្រសួងការពារជាតិ ដោយមានអ្នកស្ម័គ្រចិត្តសរុបប្រមាណ ៥០០នាក់ចូលរួម។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានមានប្រសាសន៍ថា អ្នកស្ម័គ្រចិត្ត ជាពិធីការ ពិធីការិនី មានកាតព្វកិច្ច និងភារកិច្ច ២យ៉ាង គឺទី១-អ្វីដែលត្រូវធ្វើ ទី២-អ្វីដែលយើងកុំធ្វើ។ ដូច៣កុំ៣ការពារ អញ្ចឹងជាទូទៅយើងត្រូវអនុវត្តគោលការណ៍នេះ ដូច្នេះអ្វីដែលមិនច្បាស់លាស់ និងធ្វើទៅឆ្គងគឺយើងកុំធ្វើ ហើយអ្វីដែលយើងអាចធ្វើបាន តាមតួនាទីភារកិច្ចយើង គឺធ្វើចេញពីបេះដូង ធ្វើដោយស្នាមញញឹម ធ្វើដោយមានការទទួលខុសត្រូវទើបភ្ញៀវមានភាពកក់ក្តី ហើយទទួលបាននូវការទុកចិត្តដល់សេវាបំរើរបស់យើង ដែលកើតចេញពីខ្លួនយើង ដោយជំនឿចិត្ត។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។ ឯកឧត្តម អគ្គលេខាធិការ បន្តថា ក្នុងព្រឹត្តការណ៍កីឡា គេចាត់ទុកអ្នកស្ម័គ្រចិត្ត គឺជា DNA Of The Games គឺជាសរសៃឈាមរបស់ហ្គេម បើអ្នកស្ម័គ្រចិត្តអត់ធ្វើការ ហ្គេមនិងគាំង ដូច្នេះស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត…

  • ភូមិកីឡា ត្រូវបានប្រារព្ធពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    ភូមិកីឡា ត្រូវបានប្រារព្ធពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    ភ្នំពេញ ៖ ភូមិកីឡា ដែលត្រៀមទទួលប្រតិភូកីឡា និងអត្តពលិក សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានប្រារព្ធពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។ ពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិការជាតិរៀប ចំការប្រកួត កីឡា អា ស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ។ ក្រោយពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ភូមិកីឡា បានបិទបញ្ចប់ការសាងសង់ទាំងស្រុងត្រឹមថ្ងៃនេះ បន្ទាប់ពីបានចំណាយពេលសាងសង់រយៈពេលជាច្រើនខែ។ អ្វីដែលសេសសល់បន្តិចបន្តួចគឺទៅលើការរៀបចំអនាម័យ ។ កិច្ចការងារនេះគឺយើងបាននិយាយជាបន្តបន្ទាប់ហើយ គឺយើងបិទស្នូរសំឡេងដែលយើងហៅថា ការសាងសង់មិនឱ្យមានសំឡេងទៀតទេ ។ គឺចាប់ពីម៉ោងនេះទៅយើងនៅសល់តែការបោសជូតលាងសម្អាតបន្តិចបន្តួចនៅតាមបន្ទប់នានា ធ្វើអនាម័យ ហើយនឹងរៀបចំមើលថែទាំសម្ភារនានាតែប៉ុណ្ណោះ»។ ប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ។ សម្តេចពិជ័យសេនា រំពឹងធានាដល់ប្រតិភូកីឡា និងអត្តពលិកដែលត្រូវមកដល់នាពេលខាងមុខ នឹងទទួលបាននូវផាសុកភាព…

  • ឯកឧត្តម តុប សុភក្ត្រ ៖ ភាពស្អាត និងភាពបៃតង គឺជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់ទាក់ទាញក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តរបស់កម្ពុជា

    ឯកឧត្តម តុប សុភក្ត្រ ៖ ភាពស្អាត និងភាពបៃតង គឺជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់ទាក់ទាញក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តរបស់កម្ពុជា

    ភ្នំពេញ ៖ ឯកឧត្តម តុប សុភ្រ្ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មការវប្បធម៌ បរិស្ថាន និង អប់រំកីឡា នៃគណៈកម្មាធិការជាតិ CAMSOC នៅក្នុងយុទ្ធនាការទីលានកីឡាស្អាតនិងបៃតងលើកទី២ នៅក្នុងពហុកីឡដ្ឋានជាតិមរកតេជោ បានថ្លែងថា យុទ្ធនាការទីលានស្អាត និងបៃតងដែលបានរៀបចំឡើងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបញ្ជ្រាបព័ត៌មានផ្សព្វផ្សាយទៅដល់សាធារណជនទាំងអស់ឲ្យបានយល់ដឹងនិងជ្រោតជ្រៀតជ្រាលជ្រៅអំពីភាពស្អាតនិងបៃតង។ ឯកឧត្តម បន្តថា ពិតណាស់ភាពស្អាត និងភាពបៃតងមានសារៈសំខាន់ក្នុងការទាក់ទាញ ហើយ ការប្រារព្ធនៅព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ គឺកម្ពុជារបស់យើងបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ដើម្បីទទួលបានសិទ្ធិរៀបចំការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាដ៏មានសារៈសំខាន់នេះ។ដូច្នោះអ្វីដែលជាចំណុចសំខាន់លើសពីការប្រកួតទៀត គឺការទទួលនូវបដិសណ្ឋាកិច្ច ហើយអនាម័យបរិស្ថាននេះ បានដើរតួនាទីមុនគេក្នុងការទាក់ទាញនៅពេលដែលភ្ញៀវអន្តរជាតិមកដល់ប្រទេសកម្ពុជារបស់យើង ។ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា ការបញ្ជ្រាបបរិស្ថានស្អាតនិងបៃតងជារឿងសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ព្រោះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះសម្រាប់កម្ពុជារៀបចំជាលើកដំបូងដូច្នោះភាពស្អាតជាចំណុចសំខាន់ត្រូវយកចិត្តទុកដាក់ ដើម្បីបង្ហាញពីភាពទាក់ទាញសម្រាប់ភ្ញៀវអន្តរជាតិ។សូមទាំងអស់គ្នាយកស្មារតីបរិស្ថានស្អាត ការរសនៅល្អនិងអនាម័យល្អ ដើម្បីរួមចំណែកឲ្យព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមដែលជាព្រឹត្តិការណ៍កីឡាធំជាប្រវត្តិសាស្រ្តដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ និងទទួលបានការសសើរពីសំណាក់ភ្ញៀវអន្តរជាតិចូលរួមទាំងអស់ ៕ អត្ថបទ ជាវ ចន្ធូ និងថត ដោយ…

  • ប្រធាន CAMSOC បង្ហាញពីភាពកក់ក្ដៅក្រោយពិនិត្យឃើញទីលានត្រៀមស៊ីហ្គេមលើកទី៣២ នៅក្នុងពហុឡដ្ឋានជាតិអូឡាំពិករួចរាល់នៅតែការតុបតែងលម្អប៉ុណ្ណោះ

    ប្រធាន CAMSOC បង្ហាញពីភាពកក់ក្ដៅក្រោយពិនិត្យឃើញទីលានត្រៀមស៊ីហ្គេមលើកទី៣២ នៅក្នុងពហុឡដ្ឋានជាតិអូឡាំពិករួចរាល់នៅតែការតុបតែងលម្អប៉ុណ្ណោះ

    ភ្នំពេញ ៖ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អមដំណើរដោយ ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប បានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធទីលានត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅក្នុងពុហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។ បន្ទាប់ពីចុះពិនិត្យយ៉ាងយកចិត្តទុកដាក់នោះ សម្តេច ពិជ័យសេនា ទៀ បាញ់ បានថ្លែងវាយតម្លៃថា ការជួសជុលសាងសងទីលានទទួលបំរើរដល់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្រាប់ទីលានកីឡាទាំង៩ នៅក្នុងពហុកីឡដ្ឋានជាតិនេះ តាមការពិនិត្យជាក់ស្តែងមើលឃើញថា សម្រេចបានរួចរាល់ស្ទើទាំងស្រុង ប៉ុន្តែនៅសេសសល់ចំណុចតូចៗមួយចំនួនប៉ុណ្ណោះគ្រាន់តែបំពេញបន្ថែមជាការស្រេច ហើយរួចពីនោះយើងគ្រាន់តែតុបតែលម្អសោភ័ណ្ឌភាពបន្ថែមនោះនឹងរួចរាល់ជាស្ថាពរ ។សម្តេច ពិជ័យសេនា បញ្ជាក់ទៀតថា សរុបទៅទីលានកីឡាត្រៀមស៊ីហ្គេមស្តាតអូឡាំពិកយើងនេះ អាចនិយាយបានថា សម្រេចរួចរាលអស់ហើយ វាជាភាពកក់ក្តៅមួយសម្រាប់គណៈកម្មាជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ គឺការទទួលស្វាគមន៍ភ្ញៀវប្រទេសក្នុងតំបន់អាស៊ានមកប្រកួតដោយទំនុកចិត្ត។ សូមបញ្ជាក់ថា ទីលានត្រៀមទទួលកីឡាស៊ីហ្គេម លើកទី៣២ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក សរុប ៩ទីលាន មានដូចជា បាល់ទាត់បុរស បាល់ទះ…