-
ថ្នាក់ដឹកនាំ Camsoc ស្វាគមន៍ប្រតិផូកីឡាមកពី ៤ប្រទេស ចូលរួមប្រកួតកីឡាបាល់ទាត់លើតុ បុរេស៊ីហ្គេម ២០២៣ នៅកម្ពុជា
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ក្រោមកិច្ចសហការគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC បានរៀបចំព្រឹត្តិការណ៍បុរេការប្រកួតកីឡាបាល់ទាត់លើតុ រយៈពេល២ថ្ងៃពីថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០២៣ នៅទីលានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ត្រៀមស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា។ ឯកឧត្តម ញ៉ាន សុខវិសាល ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាង ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា គូសបញ្ជាក់ថា ប្រភេទកីឡាបាល់ទាត់លើតុនេះនឹងត្រូវឲ្យប្រកួតក្នុងស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ដោយមានមេដាយដូចប្រភេទកីឡាផ្សេងៗដែរ ប៉ុន្តែគ្រាន់តែមិនរាប់បញ្ជូលក្នុងបញ្ជីមេដាយផ្លូវការប៉ុណ្ណោះ។ ឯកឧត្តម សង្ឃឹមថា បន្ទាប់ពីស៊ីហ្គេម ២០២៣ នៅកម្ពុជា ប្រភេទកីឡាដ៏ពេញនិយមមួយនេះនឹងត្រូវដាក់បញ្ជូលឲ្យប្រកួតជាផ្លូវការ ក្នុងស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ខាងមុខ ក៏ដូចជារីកចម្រើននៅក្នុងតំបន់អាស៊ានផងដែរ ។ លោក អន ចន្ត្រាសំរិត អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានឱ្យដឹងថា ការប្រកួតបាល់ទាត់លើតុបុរេស៊ីហ្គេម រយៈពេល២ថ្ងៃនេះមាន៤ប្រទេសចូលរួម ដោយមាន៥ក្រុមចូលរួម ក្នុងនោះម្ចាស់ផ្ទះ ២ក្រុម។…
-
ក្រុមបាល់បោះ Yanghe កំពុងហ្វឹកហាត់យ៉ាងស្វិតស្វាញ ដើម្បីត្រៀមប្រកួតបាល់បោះ ៣ x ៣ ថ្នាក់ជាតិលើកទី ២ នៅកម្ពុជា
ភ្នំពេញ៖ ក្រុមកីឡាបាល់បោះកម្ពុជាភ្នំពេញ Yanghe បច្ចុប្បន្នមានកីឡាករចំនួន ២០នាក់ សុទ្ធសឹងជាកីឡាករកម្រិតមធ្យម និងកម្រិតខ្ពស់ ដែលប្រកបអាជីវកម្ម ឬធ្វើការនៅក្នុងទីក្រុងភ្នំពេញ បាននឹងកំពុងធ្វើការហ្វឹកហាត់យ៉ាងស្វិតស្វាញ ដើម្បីត្រៀមប្រកួតបាល់បោះ ៣ x ៣ ថ្នាក់ជាតិលើកទី២ ដែលរៀបចំដោយការិយាល័យកីឡាកម្ពុជា និងសហការរៀបចំដោយសារព័ត៌មានត្នោត។ ក្រុមកីឡាបាល់បោះ Yanghe គឺជាក្រុមបាល់បោះមួយ ដែលប្រមូលផ្ដុំដោយអ្នកជំនួញ, អ្នកធ្វើការលើវិស័យជាច្រើនទាក់ទងនឹងអចលនទ្រព្យ, ប្រព័ន្ធផ្សព្វផ្សាយ, ពាណិជ្ជកម្មអេឡិចត្រូនិក, ខ្សែសង្វាក់នៃការលក់រាយ និងវិស្វកម្មតុបតែង (ដេគ័រ) ជាដើម។ អ្វីដែលពិសេសនោះ សមាជិកក្រុមនីមួយៗសុទ្ធតែជាអ្នកចូលចិត្តកីឡាបាល់បោះ ហើយសមាជិកខ្លះធ្លាប់ជាសមាជិកបាល់បោះមកពីវិទ្យាល័យ និងសាកលវិទ្យាល័យផ្សេងៗទៀតផងដែរ។ សមាជិកម្នាក់ៗសុទ្ធតែមានជំនាញរៀងៗខ្លួន ទាំងភាពបត់បែន និងយុទ្ធសាស្ត្រដែលអាចផ្លាស់ប្តូរបាន និងការរួមបញ្ចូលគ្នានៃផ្ទៃក្នុង និងខាងក្រៅ ដែលធ្វើឲ្យក្រុមនេះទទួលបានលទ្ធផលប្រសើរជាងមុន។ ជាមួយនឹងការទន្ទឹងរង់ចាំការប្រកួតបាល់បោះថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ ក្រុមកីឡាបាល់បោះ Yanghe បានធ្វើការប្រកួត និងហ្វឹកហាត់ជារាល់ថ្ងៃ ដើម្បីត្រៀមចូលរួមប្រកួតបាល់បោះ ៣ x ៣ នាពេលខាងមុខ។ ជាក់ស្តែងនៅយប់ថ្ងៃទី០៥ ខែមេសានេះ ក្រុមកីឡាបាល់បោះ Yanghe បានធ្វើការប្រកួតដ៏អស្ចារ្យជាមួយក្រុមបាល់បោះ Huawei។…
-
ឯកឧត្តម អ៊ូ រតនា៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក៏ជាក្តីបារម្ភ សម្រាប់ គោលដៅ មេដាយមាស៩ នៅ ស៊ីហ្គេម
ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក៏ជាក្តីបារម្ភ សម្រាប់គោលដៅ មេដាយមាស ៩ នៅស៊ីហ្គេម ក្រោយឈ្នះមេដាយមាស ១០គ្រឿង ក្នុងការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវ៉ូវីណាម ជើងឯក អាស៊ីអាគ្នេយ៍ ដែលជាព្រឹត្តិការណ៍ប្រកួតមុនស៊ីហ្គេម (Pre-Sea Games) កាលពីចុងខែ មីនាថ្មីៗ នេះ។ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានលើកឡើងបែបនេះ ក្នុង ពេល ឯកឧត្តម ជូនដំណើរ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជា ចេញទៅ បោះជំរំហ្វឹកហាត់ នៅប្រទេសវៀតណាម រយៈពេល ១ខែ ពីថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៣។ ឯកឧត្តម បានបញ្ជាក់ថា ៖ «ការដាក់ចេញសន្ទស្សន៍មេដាយមាស ៩គ្រឿង ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ នាខែឧសភា ខាងមុខនេះ ប៉ុន្តែឆ្លងកាត់ការប្រកួត Pre-Sea Games គឺ ក្រុម…
-
កម្ពុជាបន្តឈរលេខ ១ ដោយដណ្តើមេដាយសរុប ១៨គ្រឿង ពីការប្រកួតវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍
កម្ពុជាបន្តរក្សាដំណែងចំណាត់ថ្នាក់លេខ ១ដដែល សម្រាប់ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ នៅថ្ងៃទី២ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះ កម្ពុជា ដែលបន្តរក្សាដំណែងលេខ១បណ្តោះអាសន្ន នៅថ្ងៃទី២នេះ គឺឈ្នះមេដាយបន្ថែម ក្នុងនោះមេដាយមាស៣គ្រឿង ប្រាក់៤ និងសំរឹទ្ធ២។ សរុបទាំងពីរថ្ងៃ ថ្ងៃទី២៧-២៨ ខែមីនានេះ គឺមេដាយសរុបបណ្តោះអាសន្ន ចំនួន១៨គ្រឿង ក្នុងនោះមេដាយមាស ៨ ប្រាក់ ៦ និងសំរឹទ្ធ៤។ ចំណែកឯម្ចាស់ក្បាច់គុន វៀតណាម ឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយមេដាយមាស ៥ ប្រាក់៦ ខណៈលេខ៣ ថៃ មេដាយមាស ២ ប្រាក់៤ និងសំរឹទ្ធ៣។ មីយ៉ាន់ម៉ា ឈរលេខ៤ ដោយដណ្តើមបានមេដាយមាស ២ ប្រាក់២ និងសំរឹទ្ធ១៣គ្រឿង ខណៈឥណ្ឌូណេស៊ី មេដាយមាស២ និងសំរឹទ្ធ៨ ស្របពេលហ្វីលីពីន និងឡាវ មិនទាន់ដណ្តើមមេដាយមាសនៅឡើយ ដោយបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធ។…
-
កីឡាករ លី បូរមី ឈ្នះមេដាយមាសដំបូង ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣
ភ្នំពេញ៖ កីឡាករ លី បូរមី ឈ្នះមេដាយមាស១ និងជាមេដាយមាសដំបូងក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ លើប្រភេទវិញ្ញាសា មេគុនសម្តែង Five gate form Male. ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុងភ្នំពេញ ប្រទេសកម្ពុជា។ចាន់ វិចិត្រ
-
ការរត់ភ្លើងគប់ស៊ីហ្គេម ២០២៣ បន្តចាប់ផ្តើមនៅទីក្រុងតាកាតាយ ប្រទេសហ្វីលីពីន
ម៉ានីល៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅទីក្រុងតាកាតាយ ប្រទេសហ្វីលីពីន នាព្រឹកព្រលឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមការសាទរពីរដ្ឋាភិបាល គណៈកម្មាធិការជាតិអូឡាំពិក និងប្រជាជនហ្វីលីពីន។ ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៣គីឡូម៉ែត្រ អត្តពលិកហ្វីលីពីនល្បីជាច្រើនចូលរួម ជាមួយនឹងការបណ្ដាក់គ្នារត់ ចំនួន ១៥ទីតាំង។ ចាន់ វិចិត្រ រូបភាព Camsoc
-
ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានទៅដល់វៀតណាមហើយ
ហាណូយ៖ ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ បានទៅដល់ប្រទេសវៀតណាមហើយកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។ ដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាគោលដៅទីមួយ នៃដំណើររត់គប់ភ្លើងជុំវិញប្រទេសអាស៊ាន មុនចេញដំណើរទៅកាន់ប្រទេសភីលីពីន ទីម័រខាងកើត ព្រុយណេ ឥណ្ឌូនេស៊ី សឹង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ មុនមកដល់កម្ពុជាវិញ នឹងដង្ហែរជុំវិញបឹងទន្លេសាបមុនមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ។ ប្រតិភូនេះដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសទទួលបន្ទុកដំណើរភ្លើងគប់៕ ចាន់ វិចិត្រ
-
ក្រុមបាល់ទះនារី វិទ្យាល័យ GVA ប្តេជ្ញាដណ្តើមឲ្យបានជើងឯកបាល់ទះនារី ពីការប្រកួតកីឡាសិស្សវិទ្យាល័យជើងឯករាជធានីភ្នំពេញ
ភ្នំពេញ ៖ ក្រុមបាល់ទះនារីវិទ្យាល័យ GVA ក្នុងការប្រកួតកីឡាសិស្សវិទ្យាល័យជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០២៣ បានឈ្នះដៃគូប្រជែងបានពីរវិទ្យាល័យហើយ គឺក្រុមបាល់ទះនារីវិទ្យាល័យដុនបុសហ្គូនៅថ្ងៃទី១៤ និងបន្តឈ្នះក្រុមបាល់ទះនារីវិទ្យាល័យសិលាមាសនភថ្ងៃទី១៥ ដោយលទ្ធផល៣សិតទល់០ក្នុងពិន្ទុ ២៥ទល់១០ .២៥ទល់១៩និង២៥ទល់៧ ខណៈថ្ងៃទី១៦ បន្តប៉ះក្រុមបាល់ទះនារីវិទ្យាល័យជាស៊ីសាមគ្គី ក្នុងការដណ្តើមតំណែងជើងឯក។ កីឡាការិនី អៀង សុវណ្ណលីណា ប្រធានក្រុមបាល់ទះនារីវិទ្យាល័យ GVA បានបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះជ័យជំនះ២ប្រកួតជាប់ៗគ្នានេះ និងប្តេជ្ញាចិត្តរួបរួមសាមគ្គីគ្នា ដណ្តើមជើងឯកជូនសាលាឲ្យបានបន្តទៀត ។ លោក ម៉ុន សុជា នាយកសាលា GVA បានលើកឡើងថា ការដែលលោកដឹកនាំក្រុមបាល់ទះសាលារបស់លោក មកចូលរួមក្នុងការប្រកួតមួយនេះ គឺ លោក ចង់ចូលរួមចំណែកការអភិវឌ្ឍវិស័យកីឡាកីឡាបាល់ទះផ្នែកនារីនៅកម្ពុជា និងចង់ឲ្យសិស្សនារីមានរាងកាយមាំមួន ប្រាជ្ញាឆ្នាតវៃ សុខភាពល្អ ពិសេស អាចបញ្ចេញសមត្ថភាពនិងទេពកោសល្យផ្នែកកីឡាបាល់ទះ។ សូមបញ្ជាក់ថា សាលារៀនGVA ការប្រកួតកីឡាដែលរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ គឺផ្នែកវិញ្ញាសាបាល់ទះនារី ដណ្តើមបានពានឯកចំនួន២ហើយ គឺ បាល់ទះនារីបឋមសិក្សា បាល់ទះនារី អនុវិទ្យាល័យ ខណៈបាល់ទះវិទ្យាល័យនឹងដណ្តើមជើងឯកនៅថ្ងៃស្អែក ដោយត្រូវប៉ះក្រុមកីឡាការិនីវិទ្យាល័យជាស៊ីសាមគ្គី៕ អត្ថបទៈ ជាវ ចន្ធូ
-
E-sports និងក្រុមហ៊ុន MOONTON Games ចាប់ដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍកីឡា Esports នៅកម្ពុជា
ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ( EFC ) និងក្រុមហ៊ុនអភិវឌ្ឍកីឡាអេឡិចត្រូនិកអន្តរជាតិ MOONTON Games បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ( MoU ) ដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យកីឡា Esports នៅកម្ពុជា និងរៀបចំការព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។ ពិធីនេះធ្វើកាពីនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។ ការចុះហត្ថលេខានេះ ក្នុងបំណងបង្កើតមូលដ្ឋានគ្រឹះ នៃភាពជាដៃគូរវាងសហព័ន្ធ និងក្រុមហ៊ុន MOONTON ហើយជាផ្នែកមួយ នៃការរួមគ្នាក្នុងការអភិវឌ្ឍឧស្សាហកម្មកីឡាអេឡិចត្រូនិកក្នុងស្រុក និងបង្កើតឲ្យមានព្រឹត្តិការណ៍ ថ្មីៗបន្ថែមទៀតសម្រាប់កីឡាករ កីឡាការិនីអាជីពកម្ពុជា។ លោក Ray Ng មានប្រសាសន៍ថា ៖«ជោគជ័យនៃការប្រកួត MPL Cambodia បានជួយពង្រឹងលើការអភិវឌ្ឍវិស័យ Esports នៅកម្ពុជា។ យើងខ្ញុំទន្ទឹងរង់ចាំនាំមកនូវព្រឹត្តិការណ៍ MSC 2023 ដើម្បីផ្តល់ឱកាសដ៏អស្ចារ្យបន្ថែមទៀតដល់អត្តពលិកកម្ពុជាដែលមានទេពកោលសល្យ។ យើងពិតជារីករាយក្នុងការបង្ហាញអត្តពលិកកម្ពុជាដ៏មានសក្តានុពលទៅកាន់ឆាកអន្តរជាតិ»។ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិច ឯកឧត្តម ជា ច័ន្ទបរិបូណ៌ មានប្រសាសន៍ថា ៖«អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឆ្នាំ២០២៣នេះ MOONTON GAMES…
-
រដ្ឋបាលខេត្តបាត់ដំបង និង សសយក ខេត្តបានរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងដើម្បី”អបអរសង្ក្រាន្តឆ្នាំថ្មី” និងការលើកកម្ពស់វិស័យកីឡាក្នុងខេត្ត
ខេត្តបាត់ដំបង ៖ ដើម្បីអបអរសាទរនូវការរៀបចំសង្ក្រាន្តឆ្នាំថ្មី២០២៣ នៅពេលឆាប់ៗខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីរត់ម៉ារ៉ាតុងបាត់ដំបងលើកទី៥ ចម្ងាយ៥គីឡូម៉ែត្រ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅខាងមុខបរិវេណនៃអតីតអគារសាលាខេត្តចាស់ ក្រុង-ខេត្តបាត់ដំបង ។ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានថ្លែងថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងលើកទី៥នាពេល គឺមានអ្នកចូលរួមប្រមាណជាង២ពាន់នាក់ គឺធ្វើឡើងដោយផ្តោតក្នុងគោលបំណង ដើម្បីអបអរសាទរនូវសង្ក្រាន្តបាត់ដំបងសម្រាប់ឆ្នាំ២០២៣នាពេលឆាប់ៗខាងមុខនេះ។ហើយក៏ដូចជាការរួមចំណែក ក្នុងការលើកកម្ពស់នូវវិស័យកីឡាជាតិយើង ឲ្យកាន់តែមានភាពរីកចម្រើន និងស្របខណៈពេលដែលព្រះរាជាណាចក្រកម្ពុជានិងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមពាក្យស្លោក ‘‘កីឡារស់នៅក្នុងសន្តិភាព’’ផងដែរ ។ ឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា៖ ការរៀបចំនូវព្រឹត្តិការណ៍ម៉ារ៉ាតុងថ្ងៃនេះ គឺដើម្បីពង្រឹងសមត្ថភាពនិងកាយសម្បទាថែមទាំងជាការលើកទឹកចិត្តដល់យុវជនជំនាន់ថ្មីឱ្យខិតខំនិងចូលរួមលេងកីឡា ដើម្បីជាការបញ្ចៀសឲ្យយុវជនយើងចៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងនាំគ្នាចូលរួមបំផុស និង ធ្វើការផ្សព្វផ្សាយពីសក្ដានុពលវិស័យវប្បធម៌ និងទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ដើម្បីសំដៅក្នុងការទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ដែលបានមកស្នាក់នៅកម្សាន្តសប្បាយនៅក្នុងខេត្តបាត់ដំបងយើងឱ្យកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានថ្លែងបិទនូវកម្មវិធីរត់ម៉ារ៉ាតុងបាត់ដំបងថា៖ កម្មវិធីនេះ…