-
ក្លឹបរថយន្ត Off-Road គោព្រៃមណ្ឌលគិរី បានរៀបចំដង្ហែរពានជ័យលាភីលេខ១ Class B ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត ១២ ម៉ូទ័រផាត និងប្រកាសចូលកាន់មុខដំណែងប្រធានក្លឹបគោព្រៃមណ្ឌលគិរីថ្មី
ខេត្តមណ្ឌលគិរី៖ ក្លឹបរថយន្ត Off-Road គោព្រៃមណ្ឌលគិរី បានប្រារព្ធពិធីដង្ហែរពានជ័យលាភីលេខ១ Class B ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត ១២ ម៉ូទ័រផាត និងប្រកាសចូលកាន់មុខដំណែងប្រធានក្លឹបគោព្រៃមណ្ឌលគិរីថ្មី ដើម្បីបន្តដឹកនាំក្លឹបឆ្ពោះទៅកាន់ព្រឹត្តការណ៍ប្រគួតកីឡាខ្នាតអន្តរជាតិ។ ក្បួនរថយន្ត Off-Road គោព្រៃមណ្ឌលគិរី និងរថយន្តអ្នកគាំទ្រប្រមាណ ២០០គ្រឿង និងអ្នកចូលរួមជិត៥០០នាក់ បានធ្វើដំណើរជុំវិញក្រុងសែនមនោរម្យ និងឆ្ពោះទៅទីប្រជុំជនឃុំប៊ូស្រា និងឃុំពូជ្រៃ និងទីលានប្រណាំងរថយន្ត Off-Road ១២ម៉ូទ័រផាក ក្នុងស្រុកពេជ្រាដា ក្រោមបរិយាកាសអបអរសាទរយ៉ាងក្លៀវក្លាពីមហាជន សម្រាប់ព្រឹត្តការណ៍ដ៏កម្រនេះ។ លោក ទូច រស្មី ប្រធានក្លឹបរថយន្ត Off-Road គោព្រៃមណ្ឌលគិរីថ្មី បានឲ្យដឹងថា ក្លឹបគោព្រៃមណ្ឌលគិរី ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ចូលរួម ផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ថ្មីៗ ក្នុងខេត្ត ក៏ដូចជាក្នុងប្រទេសកម្ពុជា។ ព្រោះប្រភេទកីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គនេះ ត្រូវបានរៀបចំឡើងនៅតាមទីតាំង ឬតំបន់ដែលឆ្ងាយៗ ពិបាកគ្មានផ្លូវចូលទៅដល់។ ដូច្នេះវាជាឱកាសដែលសមាជិកក្នុងក្រុម អាចនាំយកនូវព្រឹត្តិការណ៍ ក៏ដូចជាទិដ្ឋភាពផ្សេងៗ ក្នុងតំបន់ដែលមានសក្តានុពល បង្ហាញទៅដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ លោក ទូច រស្មី បញ្ជាក់ថា…
-
ការប្រកួត កីឡាវាយសីដណ្ដើមពានរង្វាន់ ៧មករា លើកទី២២ នៅខេត្តត្បូងឃ្មុំ បានបញ្ចប់ដោយជោគជ័យ ជាមួយនិង ការរីករាយ
ភ្នំពេញ៖ ការប្រកួត កីឡាវាយសីដណ្ដើមពានរង្វាន់៧មករា លើកទី២២ឆ្នាំ២០២៣ ដែលរៀបចំធ្វើ នៅខេត្តត្បូងឃ្មុំ បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងការរីករាយអបអរសាទរ ពីប្រតិភូនិង កីឡាករកីឡាការិនីគ្រូបង្វឹក ដែលបានចូលរួម ។ ឯកឧត្តម ជាម ចាន់សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលជាម្ចាស់ផ្ទះ មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ បានរៀបចំឡើងចំនួន២២ លើកមកហើយ ក្នុងបំណង ប្រមូលផ្ដុំកីឡាករកីឡាការិនី ចាស់ ក្មេង មកចូលរួម ដើម្បីផ្លាស់ប្ដូបទពិសោធន៍គ្នាទៅវិញទៅមក បង្កើន មិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អជាមួយគ្នា និង ដើម្បី បង្កនូវភាពសប្បាយរីករាយ អបអរដល់ថ្ងៃជ័យជំជំនះ៧មករា រំលឹកដល់ថ្ងៃជាប្រវត្តិសាស្ដ្រ ដែលបានរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបសាហាវយង់ឃ្នងប្រល័យពូជសាសន៍ប៉ុលពតឲ្យរស់ឡើងវិញ ព្រមទាំងជាការរំលឹក ដល់ប្រជាជន មហាជន ពិសេសយុវជន ជំនាន់ក្រោយដែលមិនបានឆ្លងកាត់ របបប៉ុពត ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ បានយល់ដឹង និង ចូលរួមទប់ស្កាត់របបដ៏កាចសាហាវនេះ មិន ឲ្យវិល ត្រឡប់មកវិញជាលើកទី២ទៀត ។ ជាមួយនេះក៏ដើម្បីបំផុស ប្រភេទេកីឡាវាយសី…
-
ព្រឹត្តិការណ៍ប្រកួតកីឡាបាលទាត់ ទទួលពានរង្វាន់ ឯកឧត្តម កែវ ពិសិដ្ឋ បិទបញ្ចប់ដោយជោគជ័យ រកឃើញក្រុមកីឡាករជើងឯក ប្រចាំឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ការប្រកួតកីឡាបាលទាត់ទទួលពាន់រង្វាន់ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានឈានដល់ការបិទបញ្ចប់ដោយជោគជ័យ។ ពិធីបិទការប្រកួត និងប្រគល់រង្វាន់ដល់ក្រុមកីឡាករ បានប្រារព្ធធ្វើឡើង កាលរសៀលថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីលានកីឡាបាល់ទាត់ ក្នុងឃុំពពេលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល។ ឯកឧត្តមបានលើកទឹកចិត្តយុវជនឱ្យមានទម្លាប់លេងកីឡា ដើម្បីថែរក្សាសុខភាព និងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងយុវជនពីភូមិមួយ ទៅភូមិមួយ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យយុវជនខិតខំសិក្សារៀន ពិសេសជៀសឱ្យឆ្ងាយពីគ្រឿងញៀននិងគ្រឿងស្រវឹងនានា។ ឯកឧត្តមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាទិភាពដើម្បីជាសសរទ្រូងប្រទេសជាតិទៅថ្ងៃអនាគត។ ជាងនេះទៅទៀត ឯកឧត្តមថានឹងខិតខំស្វែងរកអាហារូបករណ៍ ផ្តល់ជូនយុវជននៅក្នុងឃុំបានសិក្សានៅថ្នាក់ឧត្តមសិក្សាឱ្យបានច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែរីកចម្រើនបន្តទៀត ។ សូមជម្រាបថាការបើកការប្រកួតកីឡាបាល់ទាត់យុវជន ដណ្តើមពានរង្វាន់ “ឯកឧត្តម កែវ ពិសិដ្ឋ “បានចាប់ផ្តើមប្រកួតតាំងពីទី១៤ ខែមករា ឆ្នាំ២០២៣ ដោយរៀបចំការប្រកួតនៅរៀងរាល់ចុងសប្តាហ៍។ ព្រឹត្តិការណ៍នេះ មានកីឡាករយុវជនចំនួន៩ក្រុម មកពីភូមិនានា នៅក្នុងឃុំពពេលហើយការចំណាយសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡានេះបានចំណាយអស់ទឹកប្រាក់ប្រមាណ…
-
ទិវារត់ប្រណាំងក្រុងអរិយក្សត្រ លើកទី១ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ
ភ្នំពេញ ៖ លោក ពៅ ហុក ប្រធានចាត់ការទូទៅរៀបចំទិវារត់ប្រណាំងក្រុងអរិយក្សត្រ លើកទី១ បានបញ្ជាក់ថា សហព័ន្ធ រៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងក្រុងអរិយក្សត្រ លើកទី១ឬ The First Areyksat Fun Run ដែលនឹងធ្វើឡើងនា ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៣នេះ នៅសាលាបឋមសិក្សាសុវណ្ណសាគរ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នេះឡើង ក្នុងបំណង រួមចំណែកលើកកម្ពស់ សុខភាព បរិដ្ឋានស្អាត ព្រមទាំងបំផុសវិស័យកីឡាអត្តពលកម្មឈានឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប្រធានចាត់ការទូទៅ រូបនេះបានលើកឡើងថា ចំពោះទិសដៅបន្ដនៃព្រឹត្តិការនេះ សហព័ន្ធនិងគណៈ កម្មការរៀបចំការប្រកួត មានយុទ្ធសាស្ដ្រប្រមូលផ្ដុំ គៀងគរ ដៃគូឧត្ថម្ភ មកជួយជ្រុំជ្រែងដើម្បីជំរុញវិស័យ កីឡា អត្តពលកម្មឲ្យមានការរីកចំរើន បន្ថែមទៀត ដោយពង្រីកសមាជិកចូលរួមឲ្យបានច្រើនហើយសហព័ន្ធ នឹងជួយឲ្យអ្នកចូលរួម មានក្លិបហ្វឹកហាត់មានគ្រូបង្វឹក ហើយកីឡាករដែលមានវិជ្ជាជីវៈ យើងនិងស្វែងរកដៃគូសហការឧបត្ថម្ភដើម្បីឲ្យពួគេជួយដល់គាត់វិញ។ លោក ពៅ ហុក បានបន្ថែមថា ព្រឹត្តិការណ៍នេះ សម្រាប់ផែនការទៅមុខ យើងនឹងមានរៀបចំកម្មវិធីប្រកួតជាច្រើន…
-
ថ្នាក់ដឹកនាំ អគ្គនាយកកីឡាជំរុញឲ្យសិក្ខាកាមយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសថ្នាក់ជាតិ ដើម្បីអនុវត្តកម្មវិធីអប់រំកាយបែបថ្មីបានពេញលេញ
ស្វាយរៀង៖ ឯកឧត្តម អ៊ុកសិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានជំរុញឲ្យសិក្ខាកាមដែលជាគ្រូអប់រំកាយអនុវិទ្យាល័យ គ្រូវិទ្យាល័យ និងតំណាងរិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំយុវជននិងកីឡាក្រុង ស្រុកនៃខេត្តស្វាយរៀងយកចិត្តទុកដាក់ក្រេបញ្ជក់ចំណេះដឹង និងបទពិសោធន៍ពីគ្រូឧទ្ទេសថ្នាក់ជាតិនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដើម្បីឈានទៅអនុវត្តកម្មវិធីមុខវិជ្ជាអប់រំកាយនិងកីឡាបែបថ្មីឲ្យបានពេញលេញនៅពេលខាងមុខ។ ការថ្លែង ជំរុញនេះ បានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សាខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ម្សិលមិញ នៅសាលាស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានគូសបញ្ជាក់ថា កម្មវិធីមុខវិជ្ជាអប់រំកាយបែបថ្មីដែលចងក្រងដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលយកមកចែករំលែកដល់គ្រូៗនេះពិតជាមានសារៈសំខាន់ខ្លាំង ព្រោះវាបានចង់ក្រងយ៉ាងច្បាស់អំពីមុខវិជ្ជាអប់រំកាយផ្តល់អត្ថប្រយោជន៍ជួយដល់សុខភាពសិស្ស និងជម្រុញឲ្យសិស្សចេះជំនាញកីឡាស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលពលរដ្ឋម្នាក់ចេះលេងកីឡាមួយមុខប្រចាំជីវិត។ ឯកឧត្តម អគ្គនាយក រំពឹងថា ឆ្លងកាត់សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សារយៈពេល៣ថ្ងៃនេះ សិក្ខាកាមនឹងទទួលបានធាតុចូយកទៅអនុវត្តរៀបចំកិច្ចតែងការនិងផែនការសម្រាប់ត្រៀមក្នុងការបង្រៀនអំពីមុខវិជ្ជាអប់រំកាយដល់សិស្សឲ្យបានពេញលេញនិងមានគុណភាពនៅតាមសាលាគោលដៅ ដើម្បីផ្តល់ជូននូវសុខមាលភាពជូនសិស្សានុសិស្ស។ លោក NISHIYAMA Naoki អគ្គលេខាធិការនៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានលើកឡើងថា សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា ដែលអង្គការសហការមួយវិទ្យស្ថានជាតិអប់រំកាយ និង អគ្គនាយដ្ឋានកីឡារៀបចំជូនគ្រូៗនិងតំណាងការិយាល័យនៃមន្ទីរអប់រំយុវជននិងកីឡានៃខេត្តស្វាយរៀងរយៈពេល៣ថ្ងៃនេះ មានគោលបំណង .ផ្តល់ការយល់ដឹងពីប្រពន្ធ័អប់រំកាយនៅកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ . បង្កើតបានជាផែនការមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សាទាំង ៣កម្រិត .យល់ដឹងពីរបៀបពិនិត្យតាមដានថ្នាក់អប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សាទាំង៣កម្រិត។ អគ្គលេខាធិការនៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរូបនេះ បន្ថែមថា មុខវិជ្ជាអប់រំកាយបែបថ្មីនេះ…
-
កុមារ និងយុវជន ៧២ក្រុម ចូលរួមការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth Leagu រដូវកាលទី៦
ភ្នំពេញ៖ ក្រុមបាល់ទាត់កុមារនិងយុវជនចំនួន៧២ក្រុមមកពីខេត្តកំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញបានចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ ទាត់កុមារ និងយុវជន AIA – ISF Youth Leagueរដូវកាលទី៦ដែលរៀបចំ ដោយអង្គការផ្កាយសមុទ្រ ក្រោមការឧបត្ថម្ភគាំទ្រក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត AIA Cambodia។ អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតបាល់ ទាត់កុមារ និងយុវជន AIA – ISF Youth League រដូវកាលឆ្នាំ២០២៣នេះ មាន២មណ្ឌលធំៗគឺភ្នំពេញនិងកំពង់ធំ។ការប្រកួតនឹងដំណើរការពីចុងខែមករារហូតដល់ខែឧសភា ទើបបញ្ចប់ការប្រកួតទាំងស្រុង ហើយ ក្រុមខ្លាំងៗដែលជ្រើសរើសចេញពីមណ្ឌលរាជធានីភ្នំពេញ និង កំពង់ធំ នឹងប្រកួតដណ្តើមពានធំមួយទៀត ដែលធ្វើឡើងក្នុងខែ មិថុនា ឆ្នាំ២០២៣។ អ្នកស្រី ជួប វិច្ឆិកា បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារនិងយុវជនដែលAIA Cambodia និងអង្គការផ្កាយសមុទ្ររៀបចំឡើងនេះ មានគោលបំណងមិនមែនស្វែងរកកីឡាករអាជីពនោះទេ ពោលយើងចង់ផ្តល់ឱកាសឲ្យក្មេងៗដែលមានជីវភាពខ្វះខាតពុំមានលទ្ធភាពចូលរួមក្នុងកម្មវិធីហ្វឹកហាត់និងប្រកួតផ្លូវការ ឲ្យពួកគេទទួលបានឱកាសចូលរួមប្រកួតសប្បាយរីករាយ។ លោក ស្រី អះអាងថា កីឡាបាល់ទាត់វាបានជួយច្រើនណាស់ដល់ក្មេងៗខ្វះខាតទាំងនេះ ដូចជាជួយឲ្យគាត់មានបំណិនជីវិតគំនិត…
-
សហព័ន្ធកីឡាចំបាប់កម្ពុជា បិទការប្រកួតជ្រើសរើសជើងឯកជាតិ ប្រចាំឆ្នាំ២០២២
រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ លោកខេសី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានអញ្ចើញជាអធិបតីភាពបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២២ និងចាត់ទុកការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ គឺជាជំហានថ្មីមួយទៀត នៃដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ លោក ខេស៊ី បាណេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀបចំរបស់គណៈកម្មការ និងមន្ដ្រីបច្ចេកទេស ពិសេសការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ដែលជំរុញឱ្យការប្រកួតនេះ បញ្ចប់ដោយជោគជ័យ និងជាសញ្ញាណមួយដ៏ល្អ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីសហព័ន្ធកីឡាចំបាប់កម្ពុជា បានទទួលបទពិសោធន៍ល្អៗជាច្រើន ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ កាលពីថ្មីៗនេះ។ សូមបញ្ជាក់៖ ការប្រកួតបានបញ្ចប់នៅថ្ងៃទី២៩ ខែមករានេះ ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ការប្រកួតនេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៩៦នាក់ មកពី១០សមាគម ក្លិប និងក្រសួង ប្រកួតលើ ១៦ប្រភេទ វិញ្ញាសារ។ ចាន់ វិចិត្រ
-
សហព័ន្ធវាយកូនបាល់អាស៊ី ធ្វើដំណើរមកចែករំលែកបទពិសោធន៍ដល់កម្ពុជា សម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម
ភ្នំពេញ ៖ លោកប្រធាន Kitsombat Euammongkol រួមដំណើរជាមួយ លោកស្រី Manpreet Kandhari នាយកប្រតិបត្តិ សហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូយោបល់ ដល់កម្ពុជា សម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ប្រកបដោយភាពជោគជ័យ នាស៊ីហ្គេមលើក ទី៣២ ឆ្នាំ២០២៣ ដែលជិតឈានចូលមកដល់ នាកំឡុងខែឧសភា ខាងមុខ ។ កាលពីរសៀលថ្ងៃទី១៨ ខែមករា នាពហុកីឡដ្ឋានអូឡាំពិក សហព័ន្ធវាយកូនបាល់កម្ពុជា ក៏បានរៀបចំពិធីទទួលស្វាគមន៍ ដំណើរមកដល់ របស់តំណាងសហព័ន្ធវាយកូនបាល់អាស៊ី និងបានធ្វើការសំណេះសំណាល ជាមួយកីឡាករ កីឡាការិនីកម្ពុជាផងដែរ ។ក្នុងឱកាសនោះលោក Kitsombat Euammongkol ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី អោយដឹងថា គោលបំណងសំខាន់ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាលើកនេះ គឺដើម្បីត្រួតពិនិត្យ វាយតម្លៃហេដ្ឋារចនាសម្ព័ន្ធ លក្ខណៈសម្បត្តិទីលាន អោយស្របតាមស្តង់ដា បច្ចេកទេសនៃការប្រកួតកម្រិតអន្តរជាតិ ចែករំលែកបទពិសោធន៍ក្នុងការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីអោយកម្ពុជាសម្រេចបានជោគជ័យ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នាពេលដ៏ខ្លីខាងមុខ ។ ប្រធានសហព័ន្ធវាយកូនបាល់អាស៊ី រូបនេះបញ្ជាក់ទៀតថា សម្រាប់កីឡាវាយកូនបាល់នេះ គឺជាកីឡាមួយដែលពិបាកក្នុងការយកជ័យជម្នះ…
-
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន អាយុក្រោម ២២ឆ្នាំ អបអរសាទរទិវាជ័យជំនះ៧មករា បង្កើតឡើងដើម្បីរំលឹកដល់យុវជនឲ្យចងចាំថា ថ្ងៃ៧មករា ជាថ្ងៃផ្តល់ជីវិតទី២ ដល់យើងទាំងអស់គ្នា
ខេត្តកណ្តាល៖ ការប្រកួតបាល់ទាត់ដែលប្រសិទ្ធិនាមថា រង្វាន់យុវជនអាយុក្រោម២២ឆ្នាំ ដើម្បីចូលរួមអបអរសាទរដល់ទិវាជ័យជំនះ៧មករា ឆ្នាំដែលរៀបចំដោយរដ្ឋបាលស្រុកល្វាឯម បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ដោយក្រុមជើងឯកផ្នែកបុរសបានទៅលើក្រុមបាល់ទាត់យុវជនភូមទឹកឃ្លាំង ខណៈក្រុមបាល់ទាត់ផ្នែកនារីបានទៅលើក្រុមបាល់ទាត់នារីវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង។ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានថ្លែងថា ការប្រកួតបាល់ទាត់ ដែលរដ្ឋបាលស្រុកល្វាឯមបង្កើតឡើងនេះ គឺរៀបចំក្នុងន័យមួយជាពានរង្វាន់បាល់ទាត់យុវជនក្រោមអាយុ២២ឆ្នាំប្រចាំឆ្នាំសម្រាប់ស្រុកល្វាឯម ហើយក៏ជាការចូលរួមអបអរសាទខួបលើកទី៤៤នៃទិវាជ័យជំនះ៧មករាឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២៣។ លោក អភិបាលស្រុកល្វាឯម អះអាទៀតថា ការបង្កើតពានរង្វាន់បាល់ទាត់នេះ គោលដៅចម្បងរបស់ស្រុក គឺចង់រំលឹកដល់យុវជនក្នុងស្រុកល្វាឯម ក៏ដូជាយុវជននៅទូទាំងប្រទេសកម្ពុជាឲ្យបានចងចាំថា ថ្ងៃ៧មករា ជាថ្ងៃជ័យជំនះ និងជាថ្ងៃផ្តល់ជូននូវអាយុជីវិតទី២ជូនយើងទាំងអស់គ្នា ដែលយើងជាយុវជនត្រូវតែចងចាំ ហើយរួមគ្នាថែរក្សានូវតម្លៃសុខសន្តិភាពមិនអាចកាត់ថ្លៃបានក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ការប្រកួតបាល់ទាត់យុវជនក្រោមអាយុ២២ឆ្នាំ មានក្រុមបាល់ទាត់បុរស ១៥ក្រុម និងមានបាល់ទាត់នារី ៤ក្រុម មកពី ១៤ឃុំក្នុងស្រុកល្វាឯម ដោយធ្វើការប្រកួតបែងចែកជា ៤ពូល ប្រកួតតាមរូបមន្តវិលជុំ សន្សំពិន្ទុ ជ្រើសរើសយកណាត់លេខ១និងលេខ២ក្នុងពូលនីមួយៗទៅប្រកួតខ្វែងពូល ដើម្បីជ្រើសរើស៤ក្រុមឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមតំណែងជើងឯក។ សម្រាប់លទ្ធផលនៃការប្រកួតបាល់ទាត់ផ្នែកបុរសក្រុមជើងឯកបានទៅលើក្រុមបាល់ទាត់យុវជនភូមទឹកឃ្លាំង និងក្រុមជើងឯករងបានទៅលើក្រុមយុវជនអធិរាជជ្រោយពិសី។រីឯផ្នែកនារីក្រុមចំណាត់លេខ១បានទៅលើក្រុមបាល់ទាត់នារីវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំងនិងក្រុមជើងឯករងបានទៅលើក្រុមបាល់ទាត់វិទ្យា័យហ៊ុនសែនល្វាសរ៕រូបភាព និង អត្ថបទ៖ ជាវ…
-
ម៉ារី ណុច កីឡាការនីតែម្នាក់គត់ដែលហ៊ានប្រកួតរថយន្ត Off Road នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ ក្នុងចំណោមកីឡាករដែលចូលរួមការប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរីនោះ គេឃើញមានយុវតីស្រស់ស្អាត១រូបក៏បានចូលរួមប្រកួតរថយន្ត Off Road ជាមួយកីឡាករបុរសៗដទៃទៀតដែរ ដោយមិនខ្លាចរអាបន្តិចសោះឡើយ។ យុវតីរូបនោះមានឈ្មោះថា ម៉ារី ណុច បើករថយន្តលេខ៣២៤ ចូលរួមប្រកួតក្នុងក្រុម Overland ឬហៅថា Class C ដែលមានរថយន្តរួមប្រកួតសរុបចំនួន២២គ្រឿង។ កីឡាការនី ម៉ារី ណុច ទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេមានភាពក្លាហានណាស់ក្នុងការចូលរួមប្រកួតប្រជែងនៅលើទីលានប្រណាំងរថយន្ត Off Road នេះ។ គួរជម្រាបថា កីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road មានចំនួន៣ក្រុម ដែលមានរថយន្តសរុបចំនួន៦៧គ្រឿង ក្នុងនោះក្រុមទី១ Hard Core, ក្រុមទី២ Light Core និងក្រុមទី៣ Overland ក្នុងនោះក៏មានរថយន្តរបស់កីឡាការនី ម៉ារី ណុច ១គ្រឿងផងដែរ។ ថ្លែងប្រាប់អ្នកព័ត៌មាននាថ្ងៃប្រណាំងទី២ កញ្ញា ម៉ារី ណុច បានថ្លែងថា កញ្ញាមិនមានភ័យខ្លាចក្នុងការចូលរួមប្រណាំងរថយន្ត…