-
ក្លឹបបាល់ឱបក្រសួងការពារជាតិគ្រងតំណែងជើងឯកពានរង្វាន់ 7s ជើងឯកថ្នាក់ជាតិឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកស្រី ស៊ុ សុខា ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជាបានអញ្ជើញចូលរួមប្រកាសបិទព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឱប 7s ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅពហុកីឡដ្ឋានស្តាតចាស់ ក្រោមការសហការរវាងក្រសួងអប់ររំ យុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ឱបកម្ពុជា។ លោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនីចូលរួមចំនួន ១០ ក្រុមក្នុងនោះក្រុមឈុតធំបុរសចំនួន ៥ក្រុម និងក្រុមនារី ចំនួន ៥ក្រុម ចំណែកក្រុមនារីចែកចេញជា ២ក្រុមទៀត គឺក្រុមកីឡាបាល់ឱបក្រសួងការពារជាតិ នារី ក្រុមកីឡាបាល់ឱបស្រ្តីផ្កាឈូក (មកពីក្លិបក្របីព្រៃ) និងក្រុមកីឡាបាល់ឱប អនន្ត នារី (មកពីក្លិប អនន្ត) និង២ក្រុមទៀត គឺក្រុមកីឡាបាល់ឱបស្រ្តីផ្កាឈូក ស៊ីសុវត្ថិអាយុក្រោម ១៦ឆ្នាំ និងក្រុមកីឡាបាល់ឱបបាត់ដំបងនារីអាយុក្រោម១៦ឆ្នាំ។ រីឯក្រុមឈុតធំបុរសចំនួន ៥ក្រុម រួមមានក្រុមកីឡាបាល់ឱបសមាគមន៍កីឡាកងយោធាពលខេមភូមិន្ទនៃក្រសួងការពារជាតិ ក្រុមកីឡាបាល់ឱបក្លិបក្របីព្រៃ ក្រុមកីឡាបាល់ឱបគោជល់ ក្រុមកីឡាបាល់ឱបអនន្ត និងក្រុមកីឡាបាល់ឱបស៊ីសុវត្ថិ។វិញ្ញាសាក្រុមកីឡាបាល់ឱប (ប្រុសឈុតធំ) មេដាយមាសបានទៅលើសមាគមន៍កងយោធពលខេមរភូមិន្ទ មេដាយប្រាក់បានទៅលើក្រុមកីឡាបាល់ឱបក្របីព្រៃ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាបាល់ឱបព្រះស៊ីសុវត្ថិ។…
-
ក្រុម E-Sport កម្ពុជា Burn X Flash នឹងចូលរួមការប្រកួត M4 World Championship នៅឥណ្ឌូនេស៊ី
ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា Burn X Flash នឹងចូលរួមកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M4 World Championship ហៅកាត់ M4 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang រៀបចំឡើងដោយក្រុមហ៊ុន Moonton នៅប្រទេសឥណ្ឌូនេស៊ី ដោយមាន១៦ក្រុមចូលរួម មកពី១៣ប្រទេសជុំវិញពិភពលោក បែងចែកជា៤ពូល ក្នុង១ពូលមាន៤ក្រុម។ ដោយឡែកក្រុមកម្ពុជា Burn X Flash ស្ថិតនៅក្នុង A មានក្រុមខ្លាំងៗដូចជា Blacklist International របស់ប្រទេសហ្វីលីពីន ជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ក្រុម Falcon Esports មកពីមីយ៉ាន់ម៉ា និងក្រុម Incendio Supremacy របស់តួកគី។ ការប្រកួតត្រូវបានបែងចែកជាពីរដំណាក់កាល គឺវគ្គសន្សំពិន្ទុក្នុងពូល ចាប់ពីថ្ងៃទី១ ដល់ទី៤ ខែមករា និងវគ្គចាញ់ធ្លាក់ ឈ្នះឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចាប់ពីថ្ងៃទី៧ ដល់ទី១៧ ខែមករា ឆ្នាំ២០២៣។ សម្រាប់ប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែលមានការបែងចែកប្រាក់រង្វាន់ទាំងនេះទៅតាមចំណាត់ថ្នាក់ចាប់ពីលេខ១ ដល់លេខ១៦។…
-
លោក សំ សុខយី៖ ជំរុញអោយសិក្ខាកាម ផ្តោតសំខាន់លើ ៤ចំនុច ដើម្បីអភិវឌ្ឍសមត្ថភាពបច្ចេកទេស ឆ្ពោះទៅស៊ីហ្គេម
ភ្នំពេញ៖ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានលើកទឹកចិត្តដល់សិក្ខាកាមជាគ្រូបង្វឹកទាំងអស់ ជម្រុញអោយសិក្ខាកាម ផ្តោតសំខាន់លើ៤ចំនុច និងរក្សាទំនាក់ទំនងល្អជាមួយជំនាញការអន្ដរជាតិ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ ក៏ដូចជាស្វែងយល់បន្ថែមពីចំណុចខ្វះខាត ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ការជម្រុញនេះ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាល ក្រោមគម្រោងសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខាងលើ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ នៅទីស្នាក់ការ NOCC ដោយមានសិក្ខាកាមចូលរួម ២៧នាក់ និងបង្រៀនដោយគ្រូឧទ្ទេសលោក Aveenash Pandoo មកពីសហព័ន្ធកីឡាលើកទម្ងន់អន្ដរជាតិ។ អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ថា ក្នុងវគ្គនេះ គ្រូឧទ្ទេសបានធ្វើបទបង្ហាញផ្ដោតសំខាន់លើការអភិវឌ្ឍ សមត្ថភាពបច្ចេកទេស ៤ចំណុច រួមមាន៖ ១-គ្រូបង្វឹកកីឡាលើកទម្ងន់ ត្រូវមានចំណេះដឹងលើការគ្រប់គ្រងក្លឹប យល់ដឹងពីសមត្ថភាពកីឡាករ កីឡាការិនី ត្រួតពិនិត្យតាមដានលើការហ្វឹកហាត់របស់គាត់គ្រប់វិនាទី គ្រប់សកម្មភាព មានការកែតម្រូបច្ចេកទេសភ្លាមៗ និងលើកទឹកចិត្តដល់ពួកគាត់ ឲ្យមានការចូលរួម និងមានឆន្ទៈឆ្ពោះទៅរកគោលដៅនៃផែនការ ការប្រកួតជាបន្តបន្ទាប់។ ២- គ្រូបង្វឹក ត្រូវចេះរៀបចំកម្មវិធីហ្វឹកហាត់ ផែនការប្រចាំសប្តាហ៍ ប្រចាំខែ…
-
ម៉ូតូទឹក៖ សហព័ន្ធទទួលបានបទពិសោធន៍ល្អៗ ពីការប្រកួតកីឡាម៉ូតូទឹក កម្រិតពិភពលោក នៅថៃ
ភ្នំពេញ៖ ការប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក (World Cup) ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ បានបញ្ចប់ដោយជោគជ័យ ខណៈកម្ពុជា ទទួលបានបទពិសោធន៍ល្អៗច្រើន ដើម្បីត្រៀមរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមប្រធានសហព័ន្ធ បានបញ្ជាក់ថា កីឡាករ៧នាក់ បានចូលរួមប្រកួតវគ្គជម្រុះ តែមានតែកីឡាករ៥នាក់ប៉ុណ្ណោះបានបន្តប្រកួតនៅជុំផ្តាច់ព្រ័ត្រ គឺមានកីឡាករ សាលី អូម៉ើត មីន ម៉ូស្តាន់ សាលី ហ្វីលីន កៃ វ៉ាន់សីដេន និងមីន អូស្មាន់។ រីឯលទ្ធផលវិញកីឡាករ សាលី អូម៉ើត ទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈ៤រូបទៀតមិនទទួលបានចំណាត់ទេ ដោយសារមានបញ្ហាបច្ចេកទេស ខូចម៉ូតូទឹកពេលប្រណាំង នៅជុំចុងក្រោយ ទទួលបានត្រឹមចំណាត់ថ្នាក់ទី៤ និងទី៥។ ជាមួយគ្នានេះ ឯកឧត្តម ណុះ ស្លេះ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តាការណ៍កម្រិតពិភពលោកនេះ គឺល្អប្រសើរ ដោយអ្នករៀបចំបានជួលអ្នកជំនាញតាមផ្នែកនីមួយៗ ដូចជា…
-
ខាំ ខ្លានាង ប្តេជ្ញាកែប្រែចំណុចខ្វះខាត ដើម្បីប្រជែងដណ្តើមមេដាយមាសជូនកម្ពុជាពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា
ភ្នំពេញ៖ កីឡាករគុនខ្មែរជម្រើសជាតិកម្ពុជាលំដាប់កំពូលលើប្រភេទទម្ងន់៥១គីឡូក្រាម ខាំ ខ្លានាង បានប្តេជ្ញាចិត្ត នឹងពង្រឹងចំណុចខ្វះបន្ថែមទៀត បន្ទាប់ពីឆ្លងកាត់ពីរប្រកួតក្នុងការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។ ខាំ ខ្លានាង លើកឡើងថា បើទោះបីពេលនេះរូបគាត់ទទួលបានមេដាយមាសពីការប្រកួតគុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ជូនកម្ពុជា ប៉ុន្តែការឈ្នះសមិទ្ធផលមួយនេះមិនទាន់មានភាពពេញលេញសម្រាប់គាត់ឡើយ។ដ្បិតការប្រកួតរយៈពេល២ថ្ងៃនេះគឺការឈ្នះគូប្រជែងទាំងប្រភិតប្រផើយ ដោយសារតែគុណកម្លាំងកាយ និង ការតាំងអារម្មណ៍មិនបានល្អ។ ខាំ ខ្លានាង អះអាងថា ឆ្លងកាត់បទពិសោធ២ប្រកួតក្នុងការប្រកួតអន្តរជាតិនេះ រូបគេបានប្តេជ្ញាចិត្តថា នឹងខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីបំពេញនូវចន្លោះខ្វះខាតឆ្ពោះទៅប្រជែងដណ្តើមមេដាយមាសឲ្យបានជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា កីឡាករគុនខ្មែរ ខាំ ខ្លានាង បានជាប់ជម្រើសជាតិគុនខ្មែរក្នុងប្រភេទទម្ងន់៥១គីឡូក្រាមហ្វឹកហាត់ជាមួយលោកគ្រូបង្វឹក លោក សេន ប៊ុនថេន អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ អត្ថបទ៖ ជាវ ចន្ធូ
-
លោក ប៊ូ វិរៈ៖ ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក និងការប្រកួតថ្នាក់ជាតិ ២លើកខាងមុខ គ្រប់គ្រាន់ក្នុងការត្រៀមសម្រាប់ស៊ីហ្គេម ២០២៣
ថៃ៖ ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ជុំចុងក្រោយ (Jet Ski World Series) ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ និងការប្រកួតកម្រិតជាតិ ២ដងនាដើមឆ្នាំ២០២៣ គឺគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនប្រជែងមេដាយ និងម្ចាស់ការរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយសក្តានុពល និងភាពជឿជាក់។ នេះជាការលើកឡើងរបស់លោក ប៊ូ វិរៈ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ពីទីក្រុងប៉ាតាយា ប្រទេសថៃ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ លោក ប៊ូ វិរៈ បន្ថែមទៀតថា ការប្រកួតកម្រិតអន្តរជាតិនេះ គឺមានសារសំខាន់ខ្លាំងសម្រាប់សហព័ន្ធ ក្នុងការពង្រឹងសមត្ថភាពកីឡាករ មន្រ្តីបច្ចេកទេស ជាពិសេសពង្រឹងលើការរៀបចំ ដើម្បីស្ទាបស្ទង់ និងដកបទពិសោធន៍ពីចំនុចខ្វះខាត យកមកសិក្សាស្វែងយល់រកចំនុចខ្លាំងលើគ្រប់ផ្នែកអោយបានរួចរាល់ និងល្អប្រសើរ។ លោក អគ្គលេខាធិការ បន្តថា ការប្រកួតជើងឯកពិភពលោក ជុំចុងក្រោយនេះ សហព័ន្ធមានទំនុកខ្លាំងទៅលើកីឡាករកម្ពុជា ទាំង៧រូប ជាពិសេសកីឡាករ សាលី អូម៉ើត ជាម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និងជាកីឡាករលេចធ្លោ…
-
លោកស្រី ហ៊ូ សិទ្ធិសោភាល័យ៖ គរុសិស្ស គួរយល់អោយកាន់តែច្បាស់ អំពីវិញ្ញាសា និងប្រភេទកីឡាផ្សេងៗ ជាពិសេសកីឡាស្ប៉េស្យាល់អូឡាំពិក
ភ្នំពេញ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានបើកវគ្គអប់រំសុខភាព និងកីឡាសម្រាប់ជនបញ្ញាខ្សោយ ដល់សិក្ខាកាមចំនួន៤០នាក់ ស្រី១៤នាក់ ដែលជាគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កម្មវិធីនេះធ្វើឡើងនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានអោយដឹងថា ក្នុងវគ្គអប់រំសុខភាព និងកីឡាសម្រាប់ជនបញ្ញាខ្សោយ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីក ចលនាកីឡា ល្បែងកំសាន្ត កម្មវិធីត្រួតពិនិត្យសុខភាព និងកម្មវិធីអប់រំផ្សេងៗទៀត ជារៀងរាល់ឆ្នាំទៅដល់សហគមន៍ និងអ្នកគ្រប់គ្រងមើលថែជនពិការខ្សោយសតិបញ្ញា នៅតាមបណ្តាខេត្តនានា។ លោក អគ្គលេខាធិការ បន្តថា វគ្គនេះ មានគោលបំណងអប់សុខភាព និងកីឡាសម្រាប់ជនបញ្ញាខ្សោយ ដល់អ្នកទទួលបន្ទុក និងគ្រូអប់រំកាយ និងកីឡាឱ្យមានការយល់ដឹងអំពីការថែរក្សាសុខភាព និងវិធីសាស្ត្របង្ហាត់បង្រៀន បានត្រឹមត្រូវដល់ជនបញ្ញាខ្សោយ ដើម្បីបម្រើសុខុមាលភាព និងភាពសប្បាយយរីករាយដល់ពួកគាត់ដែលជាការពង្រឹង នូវសមត្ថភាព កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញា ស្មារតី មានសាមគ្គីភាព មានទំនាក់ទំនងរវាងប្អូនៗជនមានពិការភាព។ នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋា ភិបាលកម្ពុជាដល់ជនមានពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា។ នេះជាគោលនយោបាយ…
-
ក្រុម E-Sport កម្ពុជា Impunity KH ឈ្នះមេដាយពិភពលោកផ្លូវការលើកដំបូង
ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោកលើកទី១៤ (14TH IESF World Esport Championship) ឆ្នាំ២០២២រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីពីថ្ងៃទី១ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។ ការប្រកួតជើងឯកពិភពលោកនេះមាន៦វិញ្ញាសា eFootball, Dota2, Tekken, CS: Go, Mobile Legends: Bang Bang និង PUBG Mobile ដែលមានអត្តពលិកអេឡិចត្រូនិកមកពីទូទាំងពិភពលោកជាង៧០០នាក់ចូលរួមប្រកួត និងមានប្រទេសជាសមាជិកសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិសរុប១០៧ប្រទេសចូលរួមដែលក្នុងនោះមានទាំងមហាសន្និបាតកីឡាអេឡិចត្រូនិកពិភពលោកប្រចាំឆ្នាំ។ មហាសន្និបាត Esports ប្រចាំឆ្នាំរបស់ IeSF ត្រូវបានធ្វើនៅថ្ងៃទី ៥-៦ ខែធ្នូ ដែលបានជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រតិបត្តិបន្ថែម៥រូបទៀត និងបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិដោយប្រធានចាស់ជាប់ឆ្នោតជាប្រធានអាណត្តិថ្មីគឺលោក Vlad Marinescu ជនជាតិអាមេរិក។ ចំណែកសមាជិកក្រុមប្រឹក្សាប្រតិបត្តិថ្មី៥រូបគឺលោក Flip de Bruyn មកពីប្រទេសណាមីប៊ី, លោក Lance Mudd មកពីសហរដ្ឋអាមេរិក, លោក Lukasz Klimcyzk មកពីប៉ូឡូញ, លោក Tiago…
-
សម្តេចតេជោ ហ៊ុន សែន៖ ក្រុមបាល់ទាត់បារាំង មានឱកាសច្រើនលើកពាន Wolrd Cup 2022
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រំពឹងថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង មានឱកាសច្រើនក្នុងការលើកពាន Wolrd Cup 2022 នៅប្រទេសកាតា ដែលគ្រោងនឹងបញ្ចប់នៅពេលខាងមុខដ៏ខ្លីនេះ ។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹង Comment របស់ក្រុមយុជនខ្មែរនូវខ្លឹមសារដែលសម្តេចបង្ហោះពីការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយសម្តេចបានមានប្រសាសន៍ថា៖ «បាល់មូលចៅ តែតាមការពិនិត្យបារាំងមានឱកាសច្រើនជាងគេ»។ សូមបញ្ជាក់ថា រហូតមកពេលនេះ ការប្រកួតបាល់ទាត់ពិភពលោក Wolrd Cup 2022 នៅប្រទេសកាតា ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយរកឃើញ៤ក្រុម កំពុងប្រជែងដណ្តើមជើងឯក រួមមាន៖ បារាំង, អាហ្សង់ទីន, ក្រូអាត និងម៉ារ៉ុក ។ ប្រទេសបារាំង បានឡើងមកវគ្គកណ្តាលផ្តាច់ព្រ័ត្រនេះ ក្រោយយកឈ្នះក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួតនាយប់រំលងអាធ្រាត្រចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ៕ ដោយ ៖ វណ្ណលុក
-
អត្តលិក៦០០នាក់ចូលរួមរត់អបអរសាទរពិធីបុណ្យឆ្នាំ២០២២ខេត្តព្រះហនុ
ខេត្តព្រះហនុ៖ អត្តពលិកចំនួន៦០០នាក់បានចូលរួមរត់អបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣នៅខេត្តព្រះហនុ នាព្រឹកថ្ងៃ ទី៩ ខែ ធ្នូ ឆ្នាំ២០២២។ តាមការបញ្ជាក់ពី លោក សែម ផល្លា នាយកប្រតិបត្តិម៉ារ៉ាតុងបានអោយដឹងថា វិញ្ញសារត់កម្សាន្ត៣គីឡូម៉ែត្រ៣៥០ និងវិញ្ញសា៥គីឡូម៉ែត្រ២៥០នាក់។ រត់កម្សាន្ត៣គីឡូនិង៥គីឡូម៉ែត្រ បានរៀមចំនៅខេត្តព្រះសីហនុ បានធ្វើឡើង ដើម្បីអបអរសាទរពីធីបុណ្យសមុទ្រលើកទី៩ជុំទី៣ ជាពិសេស ក្នុងគោលដៅបំផុសដល់ប្រជាពលរដ្ឋអោយចូលរួមក្នុងការលេងកីឡា ដើម្បីសុខភាព និងចូលរួមបំផុសយុទ្ធនាការប្រជាពលដ្ឋម្នាក់ត្រូវចេះលេងកីឡាមុខ ស្របតាមយុទ្ធរបស់រាជរដ្ឋាភិបាល ។ សម្រាប់ថ្ងៃបើកពីធីបុណ្យនៅថ្ងៃទី៩ ខែធ្នូ មានកម្មវិធីកីឡារត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ, កីឡាទូកក្ដោង នៅឆ្នេរអូរត្រេះ និងប្រដាល់គុនខ្មែរជើងឯកអាសុីអាគ្នេយ៍។ សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩នេះនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕ជាវ ចន្ធូ