-
រាជរដ្ឋាភិបាល ផ្ដល់រង្វាន់លើកទឹកចិត្ត ដល់ម្ចាស់មេដាយប្រាក់កីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៧
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តសរុបចំនួន ២៣៦លានរៀល ដល់ជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ (Aerobic Gymnastics Asian Championship 2022) នៅខេត្តប៉ាតាយ៉ា ប្រទេសថៃ ដែលបានធ្វើការប្រកួតពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។ ពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ប្រធាន NOCC និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ យោងតាមរបាយការណ៍លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ កាលពីថ្មីៗ សហព័ន្ធ បានបញ្ចូនប្រតិភូកីឡាកាយសម្ព័ន្ធ១៨នាក់ចូលរួម ក្រោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ…
-
ក្រុម Impunity កម្ពុជាប៉ះហ្វីលីពីនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកពិភពលោក
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Impunity ត្រូវប្រកួតជាមួយក្រុមហ្វីលីពីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសាជាថ្មីនៃព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក World Esports Championship 2022 រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) នៅកោះបាលី ចាប់ពីថ្ងៃទី៣ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។ ក្រុមកម្ពុជាមិនបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិទេ បន្ទាប់ពីចាញ់ម្ចាស់ឥណ្ឌូនេស៊ីឥណ្ឌូនេស៊ី ដោយលទ្ធផល ១-២ នៅកម្រិត Upper Bracket Final ប៉ុន្តែមិនទាន់អស់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រឡើយ ដោយបានធ្លាក់ចូលក្នុងកម្រិត Lower Bracket Final ដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាថ្មីជាមួយក្រុមដែលចាញ់មុនៗ។ ផ្អែកតាមលទ្ធផលក្នុងកម្រិត Lower Bracket Final គឺក្រុមជម្រើសជាតិហ្វីលីពីនបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយត្រូវប្រកួតជាមួយក្រុមកម្ពុជា ដូច្នេះមានន័យថា កម្ពុជាមានឱកាសម្តងទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប្រសិនបើកម្ពុជាឈ្នះនឹងឡើងទៅជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ីជាថ្មី ប៉ុន្តែបើចាញ់គឺចប់ភារកិច្ចត្រឹមនេះហើយ។ ៣ប្រកួតកន្លងមក ក្រុម Impunity កម្ពុជាបានយកឈ្នះ ណាមីប៊ី ដោយលទ្ធផល ២-០ និងឈ្នះក្រុមម៉ាឡេស៊ី ២-១ ប៉ុន្តែចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែក ក្រុមហ្វីលីពីន ប្រកួតទី១បានចាញ់ឥណ្ឌូនេស៊ី ២-០ ដែលធ្វើឲ្យពួកគេធ្លាក់ទៅកម្រិត…
-
គណៈប្រតិភូដំបូងរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី១៦ របស់ក្លឹប
នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូដំបូងរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក មកពីឆ្នេរ Luanda របស់ប្រទេសអង់ហ្កោឡា ទ្វីបអាហ្វ្រិក បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី១៦ របស់ក្លឹប។ គាត់ឈ្មោះ Swelia Antonio ដែលជាបវរកញ្ញារបស់ប្រទេសអង់ហ្កោឡា ប្រចាំឆ្នាំ២០២២នេះ (Miss Angola 2022)។ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងលេខាធិការដ្ឋានរៀបចំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក រួមមាន លោក កែន សុភី អនុប្រធាននាយកដ្ឋាន លោក ចាន់ ខេមរិទ្ធិ អនុប្រធានផ្នែក (គ.អ.ឆ.ក.) និងលោក ទន់ វណ្ណៈ ប្រធានការិយាល័យ និងក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ហេង សុដានី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានទទួលបដិសណ្ឋារកិច្ច និងសម្របសម្រួលជូនពួកគាត់នៅប្រលានយន្តហោះអន្តរជាតិ។ គណៈប្រតិភូផ្សេងៗ នឹងបន្តមកដល់នាល្ងាច និងយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃ៩-១៤ ខែធ្នូ…
-
សប្ដាហ៍ចុងខែវិច្ឆិកានិងដើមខែធ្នូ ទទួលបានភ្ញៀវទេសចរជាង៥៥ម៉ឺននាក់
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៥៥៤,០៦២នាក់ ក្នុងនោះភ្ញៀវជាតិ៥១៥,៤០៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៨,៦៥៣នាក់។ តួលេខនេះមានកំណើន ៤៩.៩៨% ធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ នាសប្តាហ៍កន្លងមក រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប តាំងពិព័រណ៌និងបាញ់កាំជ្រួច កាលពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ ដោយបានទាក់ទាញភ្ញៀទេសចរ និងប្រពលរដ្ឋប្រមាណ២០ម៉ឺននាក់ឱ្យមកកម្សាន្តផងដែរ ខណៈដែលខេត្តព្រះសីហនុនៅតែបន្តទទួលបានភ្ញៀវទេសចរច្រើនជាង១៤ម៉ឺននាក់ នាសប្តាហ៍កន្លងមក។ ដោយឡែក ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធី រត់ប្រណាំង ពាក់ កណ្តាល ម៉ា រ៉ា តុង អន្តរជាតិ អង្គរ (Angkor International Half Marathon) លើក ទី២៧ កាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ ២០២២ ដោយមាន អ្នកចូលរួម ជិត៨ ពាន់ នាក់ ក្នុងនោះអ្នករត់ប្រណាំងអន្តរជាតិមានជិត២០០០នាក់ មកពី ៦៩ប្រទេស។ ទន្ទឹមនឹងនេះ…
-
ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើភ្នំបូកគោ លើកទី៧ ប្រមូលថវិកា ជួយមន្ទីរពេទ្យ គន្ធបុប្ផា
ភ្នំពេញ៖សណ្ឋាគារ ឋានសួគ៌ សុខា បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើកទី៧ នៅលើភ្នំបូកគោ រយៈពេល២ថ្ងៃ ដើម្បីស្វែងរកមូលនិធីជួយ ដល់ មន្ទីរពេទ្យគន្ធបុប្ជា ខណៈអ្នកចូលរួមប្រកួតទាំងអស់បានបង្ហាញក្តីរីករាយ គាំទ្រយ៉ាងពេញទំហឹង ដោយពួកគាត់បានចូលរួមចំណេញទាំងសុខភាព និងជួយធ្វើសកម្មភាពសប្បុរសធម៌។ លោក កែវ សិទ្ធ នាយកផ្នែកលក់នៃសណ្ឋាគារ សុខា គូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ ដ៏ធំ ប្រចាំឆ្នាំ លើភ្នំបូកគោ រយៈពេល២ថ្ងៃនេះមានអ្នកស្នេហាកីឡាចូលរួមសរុបប្រមាណ៧០០នាក់ ក្នុង នោះអ្នកចូលរួមរត់ប្រណាំងជាង៥០០នាក់ និងអ្នកចូលរួមប្រណាំងកង់ជាង១០០នាក់។ ក្រៅពីជន ជាតិខ្មែរ ក៏មានជនជាតិបរទេសចូលរួមច្រើននាក់ផងដែរ ដើម្បីគាំទ្រដល់កម្មវិធីនេះ បានប្រព្រឹត្តទៅ ដោយរលូន និងជោគជ័យ ប្រកបដោយបរិយាកាសសប្បាយរីករាយ មិត្តភាព សាគ្គីភាព និងបង្កប់ នូវអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបានផងដែរ។ លោក បន្ថែមទៀតថា នេះជាកម្មវិធី សប្បុរសធម៌ប្រចាំឆ្នាំ ហើយទឹកប្រាក់ដែលទទួលបានពីព្រឹត្តិការណ៍នេះនឹងត្រូវបរិច្ចាគជូនទៅមន្ទីរពេទ្យ គន្ធបុប្ផា។ ព្រឹត្តិការណ៍ការនេះរួមមានកម្មវិធីសប្បាយៗជាច្រើន ក្នុងនោះក៏មានការប្រគំតន្រ្តីដ៏ធំ ការរត់ពាក់កណ្តាលម៉ារ៉ាតុង រួមមាន៖ ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ…
-
សម្តេចតេជោ ហ៊ុន សែន៖ កីឡាល្បុក្កតោរបស់យើងនឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំក្នុងព្រឹត្តការណ៍អង្គរសង្រ្កាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរនូវការដាក់បញ្ជូលក្បាច់គុនល្បុក្កតោ ជាបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ។ ការថ្លែងធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំនុច៣សំខាន់ ដែលទាក់ទងនឹងមោទនភាពរបស់យើង ដំបូងគឺ «ផឹកទឹកអោយនឹកប្រភពទឹក» យើងគួរតែអរគុណយ៉ាជ្រាលជ្រៅទៅដល់ដូនតាគ្រប់ជំនាន់ ដែលបានខិតខំបន្សល់ស្នាដៃទុកអោយយើង និងក្មេងជំនាន់ក្រោយ ប្រសិនបើដូនតារបស់យើង មិនមានបន្សល់ទុកអ្វីៗអោយយើងនោះទេ យើងក៏គ្មានលទ្ធភាពឯណាយកទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬក៏ដាក់ទៅជារូបិយ និងអរូបិយនោះផងដែរ នេះជាចំនុចទី១ ដែលសម្តេច ចង់បញ្ជាក់បន្ថែមលើសារលិខិតដែលបានផ្ញើរជូនជនរួមជាតិ និងទើបចេញក្នុងប្រមាណជា២ម៉ោងមុននេះ ។ ចំនុចទី២ យើងគួរតែអរគុណចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំងើបឈរឡើងប្រមូលដើមទុនចាប់តាំងពីក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ អ្នកទាំងនោះបានខិតខំងើបឈរឡើងប្រមូលទុន ពីព្រោះថាអ្វីត្រូវបានបំផ្លាញក្នុងជំនាន់ប៉ុលពត គ្មានវិធីណាល្អជាងក្រៅពីការប្រមូលដើមទុនមកវិញគ្រប់ផ្នែកទាំងអស់ ដូចជា សិល្បៈ កីឡា និងផ្នែកដ៏ទៃទៀត សិតតែត្រូវការប្រមូលដើមទុនមកវិញ…
-
ក្រុមហ៊ុន T.Y Media និងក្រុមហ៊ុន MINESKI GLOBAL VIETNAM បានចុះ MOU ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍកីឡាអេឡិចត្រូនិកកម្ពុជាឆ្ពោះទៅ ស៊ីហ្គេម ២០២៣
ភ្នំពេញ-ក្រុមហ៊ុន T.Y Media Advertising CO., LTD និងក្រុមហ៊ុន MINESKI GLOBAL VIETNAM CO., LTD បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នៅសណ្ឋាគារ Hyatt Regency Phnom Penh ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍកីឡាអេឡិចត្រូនិកកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសគឺគោលដៅរួមចំណែកឆ្ពោះទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោក លន់ សាមាឌី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា តាមរយៈកិច្ចសហការរវាង TY Media និង Mineski Global ជឿជាក់ថាវិស័យកីឡាមួយនេះនឹងរឹតតែរីកចម្រើន សម្បូរការប្រកួតលក្ខណៈស្តង់ដារអន្តរជាតិ។ ការចុះអនុស្សារណៈយោគយល់គ្នានេះមានគោលបំណង ដើម្បីការសហការ និងការចូលរួមរបស់ភាគីទាំងពីរសម្រាប់ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកនៅកម្ពុជា។ នេះការចុះអនុស្សារណៈយោគយល់គ្នាជួយសម្រួលដល់ការបង្កើតបណ្តាញទំនាក់ទំនង ដែលអនុញ្ញាតឱ្យបង្កើត និងផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងស្ថាប័ននៅក្នុងតំបន់នៃកីឡាអេឡិចត្រូនិក និងដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនថែមទៀត។ លោក ធី វាយ អគ្គនាយក T.Y Media លើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២…
-
លោក សោម សុទ្ធរិទ្ធីពង្ស៖ ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ មានសារសំខាន់សម្រាប់សហព័ន្ធកីឡាទូកក្តោង វាសស្ទង់សមត្ថភាព អត្តពលិក មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ត្រៀមស៊ីហ្គេម ២០២៣
ភ្នំពេញ៖ ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ គឺជាការបង្ហាញខ្លួនដំបូងរបស់សហព័ន្ធកីឡាទូកក្តោង មានសារសំខាន់ដោយសារថា ជាព្រឹត្តការណ៍ចុងក្រោយក្នុងការដុសខាត់សមត្ថភាពមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលចៅក្រម ដើម្បីធានាបានថា ជាម្ចាស់ការរៀបចំព្រឹត្តការណ៍ប្រកួតដោយខ្លួនឯងប្រកបដោយភាពជឿជាក់ ត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ នេះការបញ្ជាក់របស់លោក លោក សោម សុទ្ធរិទ្ធីពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយ ក្រុមព័ត៌មានទូរទស្សន៍អប្សរា នៅព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ដែលរៀបចំនៅខេត្តព្រះសីហនុ។ លោក សោម សុទ្ធរិទ្ធីពង្ស បានបញ្ជាក់ថា ការរៀបចំព្រឹត្តការណ៍ថ្នាក់ជាតិនេះ គឺដំណើរការទៅជោគជ័យ និងរលួន ដោយបង្ហាញពីការរីកចំរើនរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ពីព្រោះធ្លាប់បានរៀបចំព្រឹត្តការណ៍កម្រិតអន្តរជាតិ គឺការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នាខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ដោយទទួលបានការកោតសរសើរពីសំណាក់កីឡាករ និងគណកម្មាធិការអន្តរជាតិ ពីរៀបចំទាំងបច្ចេកទេស និងរៀបចំទីលានប្រកួតជាដើម។ ធ្វើអោយសហព័ន្ធមានក្តីរំពឹងខ្ពស់ និងជាទន់មួយដ៏សំខាន់ ក្នុងដំណើរឆ្ពោះទៅរកព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក អគ្គលេខាធិការ បន្តថា សម្រាប់ព្រឹត្តការណ៍ប្រកួតថ្នាក់ជាតិ និងកម្រិតអន្តរជាតិផ្សេងៗទៀតនាពេលខាងមុខ គឺសហព័ន្ធបានត្រៀមខ្លួនរួចជាស្រេចទាំងមន្រ្តីបច្ចេកទេស ទាំងចៅក្រម និងអាជ្ញាកណ្តាល។ ជាមួយគ្នានេះសហព័ន្ធក៏មានអាជ្ញាកណ្តាលអន្តរជាតិ…
-
ក្រុមប្រណាំងរថយន្តកម្ពុជា VKH ធ្វើបានកាន់តែល្អ ទោះបីស្ថានភាពសើម រអិល និងបែប Off Road ក៏ដោយ
ភ្នំពេញ៖ ការប្រកួតរថយន្តប្រណាំង Asia Cross Country Rally2022 បានបញ្ចប់ដំណាក់កាលទី៤ ក្រុមរថយន្តប្រណាំងកម្ពុជា ធ្លាក់ពីលេខ១៦ មកលេខ១៤ ក្នុងចំណោរថយន្ត៣៤គ្រឿង រីឯ Class រថយន្តសាំង នៅបន្តឈរលេខ១ដដែល ។ កីឡាករ សោម សុកុសល អ្នកបើបរ បានបញ្ជាក់ថា ស្ថានភាពផ្លូវមានការលំបាកបន្តិចនៅពេលព្រឹកដោយសារមានភ្លៀងខ្លាំងកាលពីយប់មិញ ផ្លូវសើមខ្លាំង មានភក់ រអិល មានគ្រួស គ្រលុកធំៗ វាពិបាកក្នុងការបើក និងមានវង្វេងផ្លូវបន្តិចដែរ ប៉ុន្តែយើងនៅតែធ្វើបានល្អ។ អ្នកប្រណាំងរ៉ាលីរូបនេះ បន្តថា សម្រាប់ពេលល្ងាចធ្វើបានសឹងតែ៩០% ពីព្រោះផ្លូវស្ងួតងាយស្រួលបើកបរ ប្រើល្បឿនប្រណាំងបានលឿន និងមិនសូវវង្វេងថែមទៀត។ លោក បន្ថែមថា ស្ថានភាពផ្លូវ២ដំណាក់កាលទី៤នេះ មានលក្ខណៈបែប Off Road មានគ្រលុកជ្រៅ រអិលខ្លាំង មានដីភក់ ដីល្បាប់ អញ្ចឹងរថយន្តរ៉ាលី បើបើកលឿន និងរអិលធ្លាក់ផ្លូវ មានន័យថាថ្ងៃនេះ គណកម្មការជ្រើសរើសយកផ្លូវ Rally កាត់ Off Road។…
-
ថ្ងៃនេះ World Cup មាន ៤ប្រកួត នៅពូល G H F
ដូហា- ការប្រកួតបាល់ទាត់ ពិភពលោក World Cup 2022 រាត្រីនេះ មាន៣ប្រកួត ស្វីស ប៉ះ កាមេរូន នៅម៉ោង១៧:០០ ។ អ៊ុយរូហ្កា ប៉ះ កូរ៉េខាងត្បូង នៅម៉ោង២០:០០រីឯ ព័រទុយហ្គាល់ ប៉ះ ហ្កាណា នៅម៉ោង ២៣:០០ ។ ចំណែកគូរំលងអាធ្រាតវិញសាំបាប្រេស៊ីល ប៉ះ ស៊ែប ៕ ចាន់ វិចិត្រ