Category: កីឡាជាតិ

  • ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 ជោគជ័យខណៈវិញ្ញាសាថ្មីគ្រោងបន្ថែមសម្រាប់ក្មេងមួយទៀត

    ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 ជោគជ័យខណៈវិញ្ញាសាថ្មីគ្រោងបន្ថែមសម្រាប់ក្មេងមួយទៀត

    (កំពង់ស្ពឺ)៖ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 ដែលដំណើរការប្រកួតប្រជែង លើទឹកដីខេត្ត កំពង់ រយៈពេលចំនួន ២ថ្ងៃ បាន​បញ្ចប់ទៅដោយរលូន និងជោគជ័យ ដោយអ្នករៀបចំព្រឹត្តិការណ៍ អះអាងថា នឹងបន្ថែម វិញ្ញាសាថ្មីXCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្រ សម្រាប់កូនក្មេងមួយទៀត នៅក្នុងព្រឹត្តិការណ៍ការប្រណាំងបន្ទាប់ទៀត។ លោក ការី ផ្ជែ អ៊ីសប៉ាទ្រីស អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 និងជាអគ្គលេខាធិការរងសហព័ន្ធខ្មែរ​កីឡា​ទោចក្រយាន បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការប្រណាំងថ្ងៃទី១ វិញ្ញាសាថ្មី XCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្រ គឺមានចំនួនកីឡាករ​កីឡាការិនីចូលរួមមានរហូតទៅដល់៦០នាក់ ហើយ អ្នកជិះដល់បញ្ចប់ទីមាន​រហូត​ដល់ ៩៥% ដែលកក្តាវិជ្ជមានទាំងនេះ ជំរុញលើកទឹកចិត្តនិងបន្ថែមសម្រាប់ពូល​កូនក្មេងមួយទៀត ក្នុងការប្រណាំងលើកក្រោយ។ អ្នករៀបចំព្រឹត្តិការណ៍រូបនេះ ក៏បានគូសបញ្ជាក់បន្ថែមថា សម្រាប់ការប្រណាំង​ថ្ងៃ​ទី២ វិញ្ញាសាប្រណាំងXCO MOUNTAIN…

  • អ្នករត់ក្នុងស្រុកជាច្រើនចាប់ផ្តើមងាកមកប្រជែងជាមួយបរទេសក្នុងវិញ្ញាសា full marathon ៤២គីឡូម៉ែត្រ

    អ្នករត់ក្នុងស្រុកជាច្រើនចាប់ផ្តើមងាកមកប្រជែងជាមួយបរទេសក្នុងវិញ្ញាសា full marathon ៤២គីឡូម៉ែត្រ

    (ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និបាទសារព័ត៌មាន ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ​ចក្រភព​អង្គរ ឆ្នាំ២០២៥ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាល​ពីរសៀលថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និង ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំ​ពិកកម្ពុជា បានថ្លែងរំលេចថា ជាការកត់សម្គាល់ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ​ចក្រភពអង្គរ ឆ្នាំ២០២៥នេះ វិញ្ញាសា full marathon៤២គីឡូម៉ែត្រ ដែលភាគ​ច្រើនមានតែជនបរទេសចូលរួមច្រើនជាងគេនោះ តែឥលូវបែជាមានអ្នក​រត់នៅក្នុង​ស្រុកដែលជាអត្តពលិកខ្មែរចូលរួមក្នុងវិញ្ញសានេះជាច្រើនផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើនថា វត្តមានដ៏ច្រើនពីអ្នកនិយមកីឡារត់ ជនជាតិខ្មែរលើវិញ្ញាសា full marathon បែបនេះបានបង្ហាញពីសុខភាពបេះដូងដ៏ល្អ របស់ប្រជាពលរដ្ឋ ក៏ដូចជាចំណង់ចំណូលចិត្តកាន់តែកើនឡើងលើការរត់ផ្លូវឆ្ងាយ។ សម្រាប់​ចំនួន​អ្នក​ចុះឈ្មោះចូលរួមគិតដល់ថ្ងៃប្រកាសនេះ មានប្រមាណ ៣០០០នាក់ហើយ ចំនួន​នេះ គណៈកម្មការរៀបចំ រំពឹងអាចឈានដល់ទៅ ៥០០០នាក់ ខណៈកាលពី​ឆ្នាំ២០២៤ យើងទទួលបានមអ្នកចូលរួម ២៨០០នាក់ប៉ុណ្ណោះ។ សម្រាប់ជន​បរទេសដែលកំពង់ចុះឈ្មោះច្រើនជាងគេ គឺជនជាតិចិន និងបន្តបន្ទាប់មាន​ជន​ជាតិជប៉ុន ម៉ាឡេស៊ី ចិនតៃប៉ិ និង ចក្រភពអង់គ្លេស។ មូលហេតុមានជនជាតិចិនចុះឈ្មោះច្រើនជាងគេនោះ ឯកឧត្ដម…

  • អង្គការសុខភាពពិភពលោក (WHO) បារម្ភខ្លាំងបញ្ហាអសកម្មជា​សកល​នៃ​ការធ្វើ​លំហាត់ប្រាណ និងកីឡាលេងកីឡារបស់កុមារ យុវជន និង​មនុស្ស​ពេញវ័យ

    អង្គការសុខភាពពិភពលោក (WHO) បារម្ភខ្លាំងបញ្ហាអសកម្មជា​សកល​នៃ​ការធ្វើ​លំហាត់ប្រាណ និងកីឡាលេងកីឡារបស់កុមារ យុវជន និង​មនុស្ស​ពេញវ័យ

    (ភ្នំពេញ)៖ ក្នុងឱកាសប្រារព្វខួបលើកទី១៣១នៃទិវាអូឡាំពិក (Olympic Day) ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍ​ចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា យោងតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការ WHO បានបង្ហាញថា មនុស្សពេញ​វ័យ ១ នាក់ក្នុងចំណោម ៤ នាក់ និង ៨០% នៃយុវជនមិនបានធ្វើលំហាត់ប្រាណ ឬលេងកីឡាឱ្យបានគ្រប់គ្រាន់តាមកម្រិតអប្បបរមា ដែលត្រូវការសម្រាប់ទទួល​បាន​សុខភាពល្អនោះទេ។ បញ្ហាអសកម្មជាសកលនៃការធ្វើលំហាត់ប្រាណ និងកីឡា​លេង​កីឡារបស់កុមារ យុវជន និងមនុស្សពេញវ័យគឺជាក្តីបារម្ភមួយសម្រាប់ពិភព​លោកទាំងមូលលើបញ្ហាសុខភាព។ដូច្នោះហើយ ទើបគណៈកម្មាធិការអូឡាំពិក​អន្តរជាតិ បានយកឱកាសនៃវេទិកាប្រារព្វពិធីអបអរសាទរខួបលើកទី១៣១ នៃ​ទិវាអូឡាំពិក ឆ្នំា២០២៥ នៅទូទាំងពិភពលោកនេះ ដើម្បីគាំទ្រដល់បេសកកម្ម​របស់​អង្គការ WHO ក្នុងការបំផុសស្មារតី ហាត់ប្រាណ ឬលេងកីឡាយ៉ាងតិច ១ម៉ោង ក្នុង ១ថ្ងៃ សម្រាប់កុមារ និងយុវជន និង៤៥នាទី ក្នុង ១ថ្ងៃ សម្រាប់មនុស្សពេញវ័យ នៅទូទាំងពិភពលោកឱ្យមានទម្លាប់ហាត់ប្រាណ និងលេងកីឡាជាប្រចាំ ដើម្បីលើក​កម្ពស់សុខុមាលភាព។ ប្រធាន…

  • វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរជាផ្នែកមួយដ៏សំខាន់បណ្តុះបណ្តាលគ្រូនិងមន្រ្តីបច្ចេកទេសដ៏មានសមត្ថភាពនាថ្ងៃអនាគត

    វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរជាផ្នែកមួយដ៏សំខាន់បណ្តុះបណ្តាលគ្រូនិងមន្រ្តីបច្ចេកទេសដ៏មានសមត្ថភាពនាថ្ងៃអនាគត

    (ភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងថា ការបង្កើតជាផ្លូវការនៃវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ គឺជាការបោះជំហានដ៏ធំមួយរបស់គុនខ្មែរ ក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទៅកាន់អន្តរជាតិ ដោយតាមរយៈការបណ្តុះបណ្តាលធនធានមូលដ្ឋានគ្រឹះនេះនឹងជំរុញឱ្យគ្រូបង្វឹក មន្ត្រីបច្ចេកទេសគុនខ្មែរក្លាយជាជនបង្គោល សម្រាប់ការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ ហើយបើគ្មានការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ក៏មិនអាចធ្វើឱ្យគុនខ្មែរចាក់ឫសចាក់គល់នៅលើឆាកអន្តរជាតិដែរ។ ការលើកឡើងរបស់ ឯកឧត្តម ខូវ ឆាយ ធ្វើឡើងនៅក្នុងការប្រកាសជាផ្លូវការនៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ ស្ថិតនៅបណ្តោយផ្លូវជាសុផារ៉ា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក លីវ អឺលី (Liu Erli) ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ។ ឯកឧត្តម ខូវ ឆាយ បានថ្លែងថា វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលធនធានគ្រូបង្វឹក ក៏ដូចជាមន្ត្រីបច្ចេកទេសឱ្យាកាន់តែមានសមត្ថភាពនាថ្ងៃអនាគត ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍កីឡាគុនខ្មែរឱ្យល្បីសុះសាយទូទាំងសាកលលោក រួមទាំងគោលដៅផ្សព្វផ្សាយគុនខ្មែរនៅអន្តរជាតិឱ្យប្រទេសដទៃៗទៀតចូលរួមជាសមាជិករបស់គុនខ្មែរជុំវិញពិភពលោក និងចេញទៅផ្សព្វផ្សាយនៅក្រៅប្រទេសលើឆាកអន្តរជាតិឱ្យបណ្តាប្រទេសដ៏ទៃទៀតបានស្គាល់និងយល់កាន់តែច្បាស់ ដើម្បីឱ្យពួកគេចូលរួមជាមួយយើងជាសមាជិកគុនខ្មែរ។ ឯកឧត្តម ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បញ្ជាក់ថា ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាសមភាគីចិន ក្នុងកិច្ចសហការគ្នានេះនឹងរៀបចំឯកសារចុះបញ្ជីរបស់វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់…

  • អ្នកជំនាញ រំពឹងខ្ពស់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនឹងក្លាយជាកេរ្ដិ៍ឈ្មោះដ៏ល្អសម្រាប់រាជធានីភ្នំពេញ

    អ្នកជំនាញ រំពឹងខ្ពស់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនឹងក្លាយជាកេរ្ដិ៍ឈ្មោះដ៏ល្អសម្រាប់រាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ មានអត្តពលិកជាតិ-អន្ដរជាតិជាង ៥ពាន់នាក់។ ចំនួនអ្នកចូលរួមនេះ បានបំបែកកំណត់ត្រាឆ្នាំកន្លងទៅ ព្រឹត្តិការណ៍នេះ ធ្វើឡើង ដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩យាងចូល ៩០ព្រះវស្សា សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព​សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​មានប្រសាសាសន៍ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុង​អន្ដរជាតិ​ឆ្នាំនេះ គណៈកម្មការរៀបចំបានទទួលអ្នកចូលរួមរត់សរុបចំនួន ៥០១០នាក់ ក្នុងនោះអត្តពលិកជាតិចំនួន ៤៣៥៩នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៦៥១នាក់ មកពី ៤២ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ ចិន, ជប៉ុន, បារំាង, ហ្វីលីពីន និងម៉ាឡេស៊ី ។ ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បាន​ថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាក្រុម​យុវជន​ស្ម័គ្រចិត្ត ដែលបានចូលរួមសហការជួយរក្សាសន្តិសុខ សុវត្ថិភាពចរាចរ…

  • ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ផ្តោតសំខាន់លើគោលបំណង៣ ដើម្បីជំរុញកីឡាវាយសីឆ្ពោះទៅរកសក្តានុពលខ្ពស់

    ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ផ្តោតសំខាន់លើគោលបំណង៣ ដើម្បីជំរុញកីឡាវាយសីឆ្ពោះទៅរកសក្តានុពលខ្ពស់

    (ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងគូសបញ្ជាក់ ក្នុងពិធីបិទ ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នារសៀលថ្ងៃទី១៣ ខែ មិថុនា ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ រៀបចំដោយក្រសួងអប់រំយុវជននិងកីឡា. សហការរៀបចំបច្ចេកទេសដោយសហព័ន្ធកីឡាវាយសីកម្ពុជា បង្កើតឡើងផ្តោតលើគោលបំណងសំខាន់ៗចំនួន៣ធំ ១.លើកកម្ពស់ផ្សព្វផ្សាយកីឡាវាយសីនៅកម្ពុជាឱ្យកាន់តែមានចលនា និងសកម្មភាពផុលផុស បង្កើន ការយល់ដឹងស្មារតីកីឡា និងចំណាប់អារម្មណ៍របស់មហាជនចំពោះកីឡាវាយសី ដើម្បីអភិវឌ្ឍន៍ កីឡាជាតិមួយនេះឱ្យកាន់តែមានសក្តានុពលខ្ពស់ ។ ២. បណ្តុះបណ្តាល និងបង្កើនការប្រកួតដើម្បីស្វែងរកឱ្យឃើញទេពកោសល្យថ្មីៗទៀត របស់កីឡាករ កីឡាការនីវ័យក្មេងដែលបង្ហាញពីសមត្ថភាព និងការអភិវឌ្ឍន៍ជំនាញរបស់ពួកគេសម្រាប់បន្តវេន ទៅថ្ងៃអនាគត ។ ៣. ត្រៀមលក្ខណៈសម្បត្តិជាមុនក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាវាយសី ទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ ។ ឯកឧត្តម ប្រធានសហព័ន្ធក៏បានរំលេចបន្ថែមទៀតថា អ្វីដែលអាចធ្វើឱ្យការប្រកួតទាំងមូលដំណើរការទៅបាន ប្រកបដោយមិត្តភាព សាមគ្គីភាព និងភាពសប្បាយរីករាយ គឺផ្តើមចេញសន្តិភាព ទើបមានកីឡារស់ក្នុងសន្តិភាព បើគ្មានសន្តិភាពយើងទាំងអស់គ្នាប្រហែលជាមិនមានឱកាសបានមកចូលរួម ប្រកួតកីឡាវាយសីដូចថ្ងៃនេះទេ។ ដូចនេះហើយ យើងទាំងអស់គ្នាត្រូវតែចងចាំ និងអរគុណសន្តិភាពជានិច្ច ដឹងគុណស្ថាបនិក…

  • ខេត្តកណ្តាល ដណ្តើមបានមេដាយមាសឈរលើកំពូលតារាង ក្នុងការប្រកួតហែលទឹក កីឡាសិស្សថ្នាក់ជាតិ ២០២៥

    ខេត្តកណ្តាល ដណ្តើមបានមេដាយមាសឈរលើកំពូលតារាង ក្នុងការប្រកួតហែលទឹក កីឡាសិស្សថ្នាក់ជាតិ ២០២៥

    (ភ្នំពេញ)៖ អត្តពលិកខេត្តកណ្តាលបានបង្ហាញសមត្ថភាពដ៏លេចធ្លោខ្លាំងក្នុងប្រភេទកីឡាហែលទឹក ដោយដណ្តើមបាន មេដាយមាស ៥ គ្រឿង, បណ្ដាលឲ្យឈរកំពូលតារាងក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥។ ការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមប្រធានបទ៖ “កីឡាដើម្បីបង្កើនបញ្ញាស្មារតី”។ ការប្រកួតហែលទឹក ត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធខ្មែរហែលទឹក ដោយមានការចូលរួមពីរាជធានីខេត្តចំនួន ៧ រួមមាន៖ ភ្នំពេញ បាត់ដំបង កណ្តាល កំពង់ចាម ព្រៃវែង ស្ទឹងត្រែង និងបន្ទាយមានជ័យ។ ចំនួនអ្នកចូលរួមសរុបមាន ៤៧នាក់ (ប្រុស ២៤នាក់ ស្រី ២៣នាក់) រួមទាំងគ្រូបង្វឹក និងមន្រ្តីបច្ចេកទេស។ ក្នុងពិធីបិទកាលពីថ្ងៃទី ៨ មិថុនា លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក បានលើកឡើងថា ព្រឹត្តិការណ៍នេះជាជំហានសំខាន់មួយក្នុងការបណ្តុះបណ្តាលកីឡាករវ័យក្មេង និងជារបៀបមួយដើម្បីជ្រើសរើសធន់ធានឆ្នើមៗសម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។ លទ្ធផលមេដាយ ៖ខេត្តកណ្តាល ៖ មាស ៥ ប្រាក់…

  • ថ្នាក់ដឹកនាំកីឡាយានយន្តកម្ពុជាជួបអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងដើម្បីរកគន្លឹះជំរុញអភិវឌ្ឍន៍វិស័យកីឡាយានយន្តនៅកម្ពុជា

    ថ្នាក់ដឹកនាំកីឡាយានយន្តកម្ពុជាជួបអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងដើម្បីរកគន្លឹះជំរុញអភិវឌ្ឍន៍វិស័យកីឡាយានយន្តនៅកម្ពុជា

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២២៥ ឯកឧត្តម ទៀ ស្យាម និង ឯកឧត្តម សូឃុន វិរៈ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានរៀបចំ​សិក្ខា​សាលា ការផ្សព្វផ្សាយ និងបណ្តុះបណ្តាល និងជំរុញការរៀបចំព្រឹត្តិការណ៍​ប្រណាំង​យានយន្ត នៅកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពីអ្នករៀបចំព្រឹត្តិការ​ណ៍​ប្រណាំងជាច្រើននាក់។ សិក្ខាសាលាបណ្តុំដោយអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងមួយនេះ ត្រូវបាន ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្ត​កម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងគោល​បំណងជួបពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីជំរុញឱ្យមានការចូលរួមសហការជាមួយ​សហព័ន្ធកីឡាយានយន្តក្នុងគោលដៅរួមដំណើរទាំងអស់គ្នាក្នុងជំហ៊ានអភិវឌ្ឍន៍កីឡាយានយន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ឯកឧត្តម អនុប្រធាន សហព័ន្ធបានរំលេចទៀតថា វិស័យកីឡាយានយន្តអាចរីក​ចម្រើន​ទៅមុខបាន គឺអាស្រាយលើកិច្ចសហការជាធ្លុងតែមួយជាមួយសហព័ន្ធ។មានន័យថា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងទាំងអស់ ចាំបាច់ត្រូវតែគោរពតាមការ​ណែនាំ ចំពោះវិធានការច្បាប់លក្ខន្តិកៈត្រឹមត្រូវរបស់សហព័ន្ធ។កន្លងមកការរៀបចំ​ព្រឹត្តិការណ៍ប្រណាំងមើលឃើញថា មានការចន្លោះប្រហោង និងមានការខ្វះខាត ដោយ​មិនត្រូវទៅតាមស្តង់ដារច្បាប់ប្រណាំងរបស់សហព័ន្ធកីឡាយានយន្តដែល​បានតាក់តែច្បាប់នោះឡើយ។ដូច្នោះហើយជំនួបក្នុងសិក្ខាសាលានេះ ជាឱកាស​ជួបជជែកពិភាក្សាគ្នារវាងថ្នាក់ដឹកសហព័ន្ធ និងអ្នករៀបចំព្រឹត្តិការណ៍ប្រណាំង ដើម្បីបំពេញរាល់បញ្ហាចន្លោះប្រហោងដែលមានការខ្វះខាត់កន្លងមកឱ្យក្លាយទៅជាការល្អប្រសើរសម្រាប់វិស័យកីឡាយានយន្តរបស់កម្ពុជានាថ្ងៃអនាគត។ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានពន្យល់ទៀតថា ប្រសិនបើអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងនីមួយៗអនុវត្តត្រូវតាមការណែនាំត្រូវតាមស្តង់ដារលក្ខន្តិកៈច្បាប់របស់សហព័ន្ធពិតណាស់នឹងផលិតបានធនធានកីឡាករល្អៗតំណាងឱ្យកម្ពុជាទៅប្រណាំងនូវឆាកអន្តរជាតិទទួលបានលទ្ធផលល្អ ។សម្រាប់ការជជែកពិភាក្សាគ្នានេះ បានឈានទៅរកការយល់គ្នាយ៉ាងស៊ីសង្វាក់ ដោយអ្នករៀបចំទាំងអស់បានឯកភាពធ្វើតាមការណែនាំរបស់សហព័ន្ធមុននឹងរៀបចំព្រឹត្តិការណ៍ប្រណាំងនឹងមានការស្នើសុំមកកាន់សហព័ន្ធកីឡាយានយន្ត ហើយសហព័ន្ធក៏ផ្តល់ត្រឡប់ទៅវិញនូវអ្នកជំនាញយល់ដឹងពីច្បាប់លក្ខន្តិៈនៃការប្រណាំងដើម្បីទៅជួយរៀបចំធ្វើយ៉ាងណាឱ្យការប្រណាំងបានប្រព្រឹត្តិទៅត្រូវតាមស្តង់ដារច្បាប់ប្រណាំងកម្រិតជាតិនិងអន្តរជាតិ។ ឯកឧត្តម អនុប្រធានសហព័ន្ធកីឡាយានយន្តរូបនេះ បានបន្ថែមទៀតថា…

  • សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ ២០២៥

    សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ ២០២៥

    ភ្នំពេញ ÷ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៥ នាថ្ងៃសៅរ៍នេះ ដោយមានការចូលរួមប្រកួតពីក្រុមកីឡាបាល់ទាត់សរុបចំនួន៣៦ក្រុម តំណាងមកពីសាលាចំនួន១៣ ក្នុងរាជធានីភ្នំពេញ។ ការប្រកួតនេះ បានចាប់ផ្ដើមនៅម៉ោង ៨:០០ នាទីព្រឹក និងបញ្ចប់ទៅនៅវេលាម៉ោង ៤:០០ នាទីរសៀល នៅក្លឹប កីឡា Down Town Sport Club ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល។ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយពង្រឹងសាមគ្គីភាព ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងចំណោមសិស្សានុសិស្ស។ បន្ថែមលើនេះ ព្រឹត្តិការណ៍ប្រកួតនេះក៏ ជាផ្នែកមួយនៃការចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ដោយនឹងផ្ដល់ឱកាសដល់សិស្សានុសិស្សដែល មកពីវប្បធម៌ផ្សេងៗគ្នាអាចសហការ និងបង្ហាញពីទេពកោសល្យក្នុងវិស័យបាល់ទាត់របស់ពួកគេ។ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលមួយថ្ងៃពេញ ជាលទ្ធផល យើងបានស្វែងរកជ័យលាភី ក្នុងការប្រកួតបាល់ទាត់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៥ លើវិញ្ញាសាប្រកួតចំនួន ៦ វិញ្ញាសារួមមានវិញ្ញាសាចម្រុះសម្រាប់កុមារអាយុក្រោម ១២ឆ្នាំ…

  • ប្រតិភូកម្ពុជា បានចុះស្វែងយល់ ទីកន្លែងប្រកួត និងដំណើរការរៀបចំរបស់ព្រះរាជាណាចក្របារ៉ែន

    ប្រតិភូកម្ពុជា បានចុះស្វែងយល់ ទីកន្លែងប្រកួត និងដំណើរការរៀបចំរបស់ព្រះរាជាណាចក្របារ៉ែន

    (បារ៉ែន)៖ នាថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ ប្រតិភូកម្ពុជាមានឯកឧត្ដម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្ដម ញ៉ាន សុខវិសាល នាយបេសកកម្មនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមនឹងប្រតិភូកីឡា ជាង៤០ប្រទេសនៅអាស៊ីផ្សេងទៀត បានចុះស្វែងយល់ ទីកន្លែងប្រកួត និងដំណើរការរៀបចំរបស់ព្រះរាជាណាចក្របារ៉ែនក្នុងនាមម្ចាស់ផ្ទះកីឡាអូឡាំពិកយុវយនអាស៊ីលើកទី៣ឆ្នាំ២០២៥។ក្នុងដំណើរសិក្សាស្វែងយល់នេះ សម្រាប់កម្ពុជា គឺការដកស្រង់បទពិសោធន៍ ដើម្បីត្រៀមទទួលធ្វើជាម្ចាស់កីឡាអូឡាំពិកយុវជនអាស៊ីលើកទ៤ ឆ្នាំ២០២៩។ ក្នុងសន្និសីតសារព័ត៌មានថ្មីៗនេះ លោក Yousif Duaij Muhroofi ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីបារ៉ែន (BAYGOC) បានលើកឡើងថាដោយសហការគ្នាគ្រប់ផ្នែកពាក់ព័ន្ធ ដំណើរការរៀបចំពិតជាល្អណាស់ ហើយផ្នែកនីមួយៗធ្វើការជាធ្លុងតែមួយ។ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ឆ្នាំ២០២៥ ដំណើរការពីថ្ងៃទី២២ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងម៉ាណាម៉ា ដោយមានអត្តពលិកវ័យក្មេងអាយុ១៤ឆ្នាំ-១៧ឆ្នាំ ២០០០នាក់ចូលរួមប្រកួតលើជាង២០០វិញ្ញាសាក្នុងជាង២០ប្រភេទកីឡា។សូមជម្រាបជូនថាចំពោះមុខកម្ពុជាក៏បានត្រៀមប្រតិភូជាង២០០នាក់ទៅចូលរួមប្រកួត និងទទួលវេនបន្តពីបារ៉ែនដើម្បីធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីលើកទី៤ឆ្នាំ២០២៩៕ ដោយ ៖ ជាវ ចន្ធូ