-
ក្លឹបបាល់ទះគ្មានអាជ្ញាប័ណ្ណមិនអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២នោះទេ

សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងនឹងរៀបចំការប្រកួតពានរង្វាន់សម្តេច ក្រឡាហោម ស ខេង នៅដើមខែមិថុនា ឆ្នាំ២០២២ ដើម្បីស្វែងរកធនធានថ្មីៗ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រាផ្តល់សម្ភាសន៍ជូនអ្នកយកព័ត៌មានពេលត្រឡប់ពីស៊ីហ្គេម នៅប្រទេសវៀតណាម។
-
CAMSOC កោះប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីស្វែងរកចំណុចខ្លាំង-ចំណុចខ្សោយត្រៀមស៊ីហ្គេម ២០២៣

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីរិះរកយុទ្ធសាស្រ្តពង្រឹងចំណុចខ្លាំង-ចំណុចខ្សោយ ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាឲ្យទទួលបានជោគជ័យ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
-
កម្ពុជាបានត្រៀម១១ប្រភេទកីឡា ចូលរួមព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី

-
ម្ចាស់មេដាយសំរឹទ្ធ ជឿន ចាន់បុរី អះអាងថា នឹងពង្រឹងចំណុចខ្វះខាត ត្រៀមប្រជែងមេដាយប្រាក់ឬមាស នៅស៊ីហ្គេម ឆ្នាំ២០២៣

-
សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមផែនការធ្វើតេស្តជ្រើសរើសកីឡាការិនី សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

-
ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ ទេព ឃុនណា លើកទី២៧ បានបញ្ចប់ដោយជោគជ័យ

-
ក្រុមកម្ពុជា All-Star«ស្មោះស្នេហ៍» ឡើងដល់វគ្គ៤ក្រុម ជាប់លេខ៣ពានអន្តរជាតិ MLBB All-Star Showdown 2022

-
ក្រសួងអប់រំ យុវជន និងកីឡាសាទរចំពោះការប្រកួតអត្តពលកម្មជើងឯកវិទ្យាស្ថាន ខេមអេដ ប្រចាំឆ្នាំ២០២២

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានសាទរ ចំពោះការខិតខំរៀបចំការប្រកួតកីឡាអត្តពលកម្មជម្រើសជើងឯកវិទ្យាស្ថាន ខេមអេដ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីសម្រិតសម្រាំងរកជ័យលាភីត្រៀមចូលរួមប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស នាថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២២។
-
ព្រឹត្តិការណ៍ Cambodia Elephant Trail 2022 មានអត្តពលិកជាតិ និងអន្តរជាតិចុះឈ្មោះជិត២០០នាក់

ព្រឹត្តិការណ៍ Cambodia Elephant Trail លើកទី២ មានអត្តពលិករួមរត់ប្រណាំងប្រមាណជិត២០០នាក់ មកពី១៥ប្រទេសផ្សេងគ្នាលើពិភពលោក ចែកចេញជា៤ វិញ្ញាសារត់ប្រណាំង ១២គីឡូម៉ែត្រ (បុរស នារី) មានកីឡាករ កីឡាការិនីចុះឈ្មោះចូលរួម ១១៦នាក់ (បុរស៧៧នាក់ នារី៣៩នាក់) ។ ចំណែកឯរត់ប្រណាំង ៣២គីឡូម៉ែត្រ (បុរស នារី) មាន៧៤នាក់ (បុរស៦៣នាក់ នារី១១នាក់) ។
-
ក្រុមកម្ពុជាហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពជាមួយទីម័រខាងកើតមុនពេលប្រកួតជម្រុះ AFC ASIAN CUP
