-
ឯកឧត្តម សំហេង បុរស លើកបង្ហាញពីផែនការអភិវឌ្ឍន៍រយៈពេលខ្លី-វែង សម្រាប់គោលដៅស៊ីហ្គេម ២០២៣ និងក្រោយស៊ីហ្គេម

ភ្នំពេញ៖ ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានលើកបង្ហាញពីផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងរយៈពេលវែង សម្រាប់គោលដៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ក៏ដូចជាផែនការអភិវឌ្ឍក្រោយស៊ីហ្គេម ឆ្នាំ២០២៣។ ថ្លែងនៅក្នុងបទសម្ភាសន៍ ក្នុងសប្តាហ៍នេះ ឯកឧត្តម សំហេង បុរស បញ្ជាក់ថា បច្ចុប្បន្ន សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តកំពុងធ្វើការដោយផ្ទាល់ជាមួយសហព័ន្ធកីឡាអត្តពលកម្មពិភពលោក ដើម្បីស្វែងរកអ្នកជំនាញកម្រិតអន្តរជាតិមកជួយពង្រឹងគុណភាពដល់វិស័យកីឡាអត្តពលកម្មកម្ពុជា រយៈពេលវែង។ សប្តាហ៍នេះ អ្នកជំនាញអត្តពលកម្មពិភពលោកបានមកផ្ទាល់នៅកម្ពុជា ដោយកំពុងពិភាក្សាគ្នាថាតើកម្រិតជំនាញត្រូវបានអ្វីខ្លះ ដើម្បីការអភិវឌ្ឍវិស័យកីឡាអត្តពលកម្មរយៈពេលវែង។ នៅក្នុងកិច្ចពិភាក្សាគ្នាជំហានដំបូងនេះ ដើម្បីរៀបចំផែនការអភិវឌ្ឍរបស់ស្ថាប័នកីឡាជំនាញកីឡាអត្តពលកម្មបាន គឺត្រូវការការរៀបចំគម្រោងការងារ២ទម្រង់ រយៈពេលខ្លី និងរយៈពេលវែង។ «ចំពោះផែនការរយៈពេលវែង គឺយើងត្រូវការរៀបចំការអភិវឌ្ឍច្រើនគ្រប់ជ្រុងជ្រោយ ដោយរាប់បញ្ចូលទាំងការអភិវឌ្ឍផ្នែករដ្ឋបាល អាគារបម្រើការងារ ការផលិតធនធានគ្រូបង្វឹក កីឡាករ កីឡាការិនី បណ្តុះបណ្តាលតាំងពីថ្នាក់រាជធានី-ខេត្ត ការបណ្តុះបណ្តាលការយល់ដឹងរបស់ប្រជាពលរដ្ឋ រួមទាំងការការប្រកួតជាដើម ដូច្នេះវាមានរឿងច្រើន សម្រាប់ជំហាននៃការអភិវឌ្ឍឲ្យឈានដល់កម្រិតខ្ពស់មួយបាន»។ នេះការបញ្ជាក់បន្ថែមរបស់ឯកឧត្តម សំហេង បុរស។ ដើម្បីឲ្យស្ថាប័នមួយអាចបណ្តុះបាននូវធនធានអត្តពលិកឲ្យចូលរួមការប្រកួតប្រជែងកម្រិតខ្ពស់បាន ឯកឧត្តមប្រធានសហព័ន្ធអត្តពលកម្មរូបនេះបានចង្អុលបង្ហាញពីគម្រោងផែនការជាច្រើន ដូចការរៀបរាល់ខាងលើនេះ ដើម្បីពន្លឿនផែនការអភិវឌ្ឍន៍រយៈពេលវែង។ «ក្រោយបញ្ចប់ស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២នេះ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងធ្វើកំណែទម្រង់រចនាសម្ព័ន្ធរបស់ខ្លួន…
-
កីឡាការិនីវាយកូនបាល់ ចិន្តា ស៊ុម ប្តេជ្ញាដណ្តើមមេដាយឲ្យបានជូនកម្ពុជា ពីស៊ីហ្គេម នៅវៀតណាម

-
ក្រុមបាល់ទាត់កុមារីខេត្តកំពតត្រៀមប្រជែងមេដាយមាស នៅថ្ងៃស្អែកនេះ

-
លោក Peter Khan បញ្ជាក់ថា Jessa Khan អាចក្លាយជាកីឡាការិនីតំណាងកម្ពុជា ៣ដងមកនេះ គឺជាមោទកភាពសម្រាប់ក្រុមគ្រួសារ និងប្រជាជនកម្ពុជា

-
CAMSOC ប្តេជ្ញាចិត្ត រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូង នៅកម្ពុជាឲ្យទទួលបានជោគជ័យ ខណៈនៅសល់១ឆ្នាំគត់

យោងតាមការបញ្ជាក់ ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បានបញ្ជាក់តាមសារជាសម្លេងថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការ ប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា គិតមកត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ គឺនៅសល់តែរយៈពេលមួយឆ្នាំគត់ ៣៦៥ថៃ្ង ។
-
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានធ្វើដំណើរមកដល់កម្ពុជា ដោយសុវត្ថិភាពហើយ

-
អនុរដ្ឋលេខាធិការក្រសួងអប់រំ កោតសរសើរចំពោះការប្តេជ្ញាចិត្តថែរក្សាវិន័យ-ក្រមសីលធម៌របស់ក្រុមជម្រើសជាតិ ត្រៀមស៊ីហ្គេម នៅវៀតណាម

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាវិន័យ និងក្រមសីលធម៌របស់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាទាំងអស់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆាប់ៗខាងមុខនេះ។
-
កីឡាករប្រដាល់សកលកម្ពុជា វិលត្រឡប់ពីការហ្វឹកហាត់ត្រៀមចេញដំណើររួមគ្នាទៅប្រជែងមេដាយស៊ីហ្គេម

-
ក្រសួងអប់រំ អនុញ្ញាតឲ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវូស៊ូ បំពេញភារកិច្ចអាណត្តិទី៦

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវូស៊ូកម្ពុជា បំពេញភារកិច្ចសម្រាប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៥ របស់ខ្លួនឡើងវិញ ក្រោយមានការស្នើសុំពីសហព័ន្ធ កាលពីដើមខែមេសា ឆ្នាំ២០២២ កន្លងទៅ ។ សមាជិកប្រតិបត្តិសហព័ន្ធ ដែលត្រូវបានរៀបចំ និងទទួលបានការគាំទ្រពីក្រសួងអប់រំនេះ រួមមានលោក ថាង ហ្គោដុន ជាប្រធាន, លោក ម៉ែន ម៉ាលីន និងកញ្ញា ព្រាប ម៉ូនីកា ជាអនុប្រធាន ។ លោក ម៉ៅ ចន្ថាវុធ ជាអគ្គលេខាធិការ រួមជាមួយអគ្គលេខាធិការរង ២រូប គឺលោក ហេង វណ្ណៈ និងលោកស្រី ឥន្ទ សុគន្ធី ។ លោក ម៉ក់ ចាន់ភិរុណ ជាអគ្គហេរញ្ញិក និងលោក កោ ឆៃហុង ជាអគ្គហេរញ្ញិករង ព្រមទាំងសមាជិក ៣រូបផ្សេងទៀត ។ តាមរយៈការផ្ដល់សុពលភាពដល់សហព័ន្ធកីឡាវូស៊ូកម្ពុជានេះដែរ ក្រសួងអប់រំ បានជំរុញឲ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ…
-
ការគាំទ្រពីតារាចម្រៀង ថេណា គឺជាកម្លាំងជម្រុញអោយវិស័យកីឡាអេឡិចត្រូនិចកាន់ តែមានប្រជាប្រិយភាព និងរីកចំរើន
