-
នាយកវិទ្យាល័យជាស៊ីមសាមគ្គីបង្ហាញចក្ខុវិស័យអភិវឌ្ឍន៍កីឡា ដើម្បីឲ្យកាន់តែមានសក្តានុពល

ក្លិបកីឡាវិទ្យាល័យជាស៊ីមសាមគ្គី ដែលកំពុងលេចធ្លោ នៅក្នុងចំណោមវិទ្យាល័យនានា នៅរាជធានីភ្នំពេញ ជាពិសេសគឺប្រភេទកីឡាប៊ូល និងប៉េតង់ ដែលជាបេក្ខភាពជ័យលាភីចំណាត់ថ្នាក់លេខ១ តំណាងរាជធានីភ្នំពេញបានចូលរួមប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២ ខណៈ លោក ផាន់ ណិល នាយកវិទ្យាល័យជាស៊ីមសាមគ្គីបានបង្ហាញចក្ខុវិស័យក្នុងការខិតខំអភិវឌ្ឍវិស័យកីឡាប្រចាំវិទ្យាល័យឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត។
-
ឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ទទួលបានការគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា អាណត្តិទី៥

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ទទួលបានការគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា អាណត្តិទី៥ ឆ្នាំ២០២២-២០២៦ ខណៈ ឯក ឧត្តម ខៀវ សាម៉េត បន្ដ ជាប់ ជា អនុ ប្រ ធាន ស ហ ព័ន្ធ ។ ការ បោះ ឆ្នោត គាំទ្រ នេះ ធ្វើឡើងក្នុងមហាសន្និបាតលើកទី១៦ របស់ សហព័ន្ធ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នេះ នៅ សណ្ឋា គារហ្គា ឌិន ស៊ីធី៕
-
ឯកឧត្តម ស សុខា៖ វីរភាពរបស់ថ្នាក់ដឹកនាំមុនៗ ទើបធ្វើឲ្យកម្ពុជា មានមោទនភាព និងការបង្ហាញកិត្យានុភាពជាតិលើឆាកអន្តរជាតិ

ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ កម្ពុជា បញ្ជាក់ថា ផ្តើមពីការស្រឡាញ់ មហិច្ឆតា នៃការដណ្តើមយក នូវមោទនភាពជូនជាតិ និងការបង្ហាញកិត្យានុភាពជាតិលើឆាកអន្តរជាតិ ។ ស្មារតីទាំងនេះ បានធ្វើឱ្យថ្នាក់ដឹកនាំជំនាន់មុនរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់ ហ៊ានលះបង់នូវកម្លាំងកាយចិត្ត ពេលវេលា ដ៏មមាញឹក និងធនធានផ្ទាល់ខ្លួន ដើម្បីជំរុញកីឡាប៊ូល និងប៉េតង់ រហូតឈានដល់ការទទួលស្គាល់ពីសំណាក់ សហព័ន្ធកីឡាប៉េតង់អន្តរជាតិថា
-
កម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅសៀមរាប នាអំឡុងខែមេសាខាងមុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ CAMSOC បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ដោយដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីត្រៀមទទួលរៀបចំ ធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំផ្ទាល់ ក្នុងក្របខណ្ឌក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលគ្រោងធ្វើឡើងពីថ្ងៃទី៨-១០ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប ខេត្តសៀមរាប។
-
លោក Satoshi Saito៖ យើងចង់ឱ្យបាល់ទាត់កម្ពុជារីកចម្រើន និងឈានទៅវគ្គបន្ទាប់បង្កើតប្រវត្តិសាស្ត្រ

លោក Satoshi Saito នាយកប្រតិបត្តិ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានបង្ហាញឆន្ទៈរបស់ខ្លួនថា «អ្នកដឹងទេថា ហេតុអ្វីខ្ញុំមកកម្ពុជា ព្រោះយើងចង់ឱ្យបាល់ទាត់កម្ពុជារីកចម្រើន និងឈានទៅវគ្គបន្ទាប់បង្កើតប្រវត្តិសាស្ត្រ»។ នេះជាការលើកឡើងរបស់លោក ក្នុងឱកាសដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានរៀបចំកម្មវិធីបង្ហាញឯកសណ្ឋានថ្មីរបស់ក្លិបបាល់ទាត់ ទាំង៨ កាលពីល្ងាចម្សិលមិញ ដែលជាបេក្ខភាពប្រកួតប្រជែងម្ចាស់ជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាលថ្មី ២០២២។
-
ព្រឹត្តិការណ៍កីឡាវាយកូនគោលអាស៊ានណាប៉ូ លើកទី៤០ រៀបចំដើម្បីអបអរសាទរកិច្ចប្រជុំអាស៊ានណាប៉ូ និងជួយផ្សព្វផ្សាយពីវិស័យកីឡាវាយកូនគោលកម្ពុជា

-
ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា ការធ្វើជាម្ចាស់ផ្ទះ ជើងឯកកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ គឺជាយុទ្ធសាស្រ្តវាស់ស្ទង់កម្រិតបច្ចេកទេសមួយដ៏សំខាន់ ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការាតេកម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធហ្ស៊ូម ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន នាថ្ងៃទី២ ខែមិនា នៅអាគារគណៈកម្មាធិការជាតិបារ៉ាឡាំពិកកម្ពុជា ថា សហព័ន្ធកីឡាការ៉ាតេនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតលក្ខណៈអន្តរជាតិលើកដំបូង គឺ ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នាថ្ងៃទី២១ដល់២៧ ខែមិនា ឆ្នាំ២០២២ តបតាមការស្នើសុំរបស់ប្រទេសក្នុងតំបន់អាស៊ាន មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
-
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដាក់គោលដៅ ដណ្តើមមេដាយ១គ្រឿង ពីស៊ីហ្គេមនៅវៀតណាម ឆ្នាំ២០២២

ក្រុមកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជា កំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីសម្រួចក្តីសង្ឃឹម ក្នុងការប៉ុនប៉ងមេដាយ១គ្រឿង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ។ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គូសបញ្ជាក់ថា ក្រុមជម្រើសជាតិបានចាកចេញពីការហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងបន្តការហ្វឹកហាត់ នៅខេត្តកែប កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាកន្លែងអំណោយផល សម្រាប់ការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសកម្រិតខ្ពស់ ។
-
ឯកឧត្តម ស សុខា ស្នើឲ្យកីឡាករ កីឡាការិនីគោរពវិន័យ និងពង្រឹងសិទ្ធផល បច្ចេកទេសអោយល្អប្រសើរត្រៀមស៊ីហ្គេម នៅវៀតណាម

-
ល្បុក្កតោ ដាក់គោលដៅដណ្តើមេដាយមាស៧ ទៅ១០គ្រឿង ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា
