-
ផ្សាយផ្ទាល់៖ កីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២

-
ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់មកយកសំបុត្រចូលទស្សនាបាល់ទាត់ ដើម្បីគាំទ្រកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ស្អែកនេះ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២៣ នេះប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តក្នុងប្រទេសកម្ពុជា បានមកទទួលយកសំបុត្របាល់ទាត់ នៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិអូឡាំកពិក ចាប់តាំងពីម៉ោង៥ព្រឹកមកម្លេះ។ ថ្លែងប្រាប់អ្នកយកព័ត៌មានទូទស្សន៍អប្សរា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ប្រជាពលរដ្ឋដែលមករង់ចាំទទួលយកសំបុត្រ បានបញ្ជាក់ឲ្យដឹងថា ពួកគាត់មកយកសំបុត្របាល់ទាត់នេះ គឺ ក្រោងតាំងពីម៉ោង២មកម្លេះ ដោយធ្វើដំណើរមកពហុកកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរងចាំទទួលយកសំបុត្រចូលទស្សនា ។ ពួកគាត់ពិតជារំភើបខ្លាំងណាស់ ចំពោះការផ្តល់សំបុត្រ ដោយឥតគិតថ្លៃ ដើម្បីចូលទស្សនា និងបានគាំទ្របាល់ទាត់កម្ពុជាប៉ះ ប្រទេសមីយ៉ាន់ម៉ាវគ្គសន្សំពូលអេ ។ បើទោះបី ពួកគេត្រូវ ក្រោកពីម៉ោង២មករងចាំទទួលយកសំបត្រក៏សប្បាយចិត្ត។ក្នុងនាមប្រជាពលរដ្ឋម្ចាស់ផ្ទះ និងជាអ្នកគាំទ្រ ពួកគេបានជូនពរឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈ្នះឡើងទៅវគ្គបន្ត ដើម្បីឈានដល់ការប្រជែងដណ្តើមមេដាយជូនជាតិ។ សម្រាប់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ប្រភេទកីឡាបាល់ទាត់ ដែលត្រូវប្រកួតនៅថ្ងៃទី៧ ខែ ឧសភា ស្អែកនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះ ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសមីយ៉ាន់ម៉ាវគ្គសន្សំពិន្ទុក្នុងពូលអេ ប្រសិនបើកម្ពុជាឈ្នះមីយ៉ាន់ម៉ា បានឡើងទៅវគ្គខ្វែងពូលតែម្តង បើទោះបីសល់មួយប្រកួត ប៉ះជាមួយក្រុមបាល់ទាត់ជម្រើស ប្រទេសឥណ្តូនេស៊ីនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៣ខាងមុខនេះក៏ដោយ…
-
ក្រុមហ៊ុន Vantage Mining (Cambodia) ចូលរួមឧបត្ថម្ភដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម

ភ្នំពេញ៖ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមបច្ចុប្បន្ន ក្រុមហ៊ុន Vantage Mining (Cambodia) Co., Ltd. បានបរិច្ចាគជាថវិកាដល់គណៈកម្មាធិការរៀបចំកីឡាអាស៊ី (CAMSOC) ដោយសង្ឃឹមថា នឹងអាចជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យស៊ីហ្គេមនេះទទួលបានជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា។ MC. ថ្នាក់ដឹកនាំក្រុមហ៊ុន Vantage Mining (Cambodia) Co., Ltd. បានមានប្រសាសន៍ថា ខណៈពេលដែលក្រុមហ៊ុនផ្តោតទៅលើការអភិវឌ្ឍន៍នោះ ខ្លួនក៏មិនភ្លេចជួយដល់ប្រទេស និងសង្គមកម្ពុជាផងដែរ។ ជាក់ស្តែងកីឡាស៊ីហ្គេមមានសារសំខាន់ណាស់ ហើយនឹងមានឥទ្ធិពលយូរអង្វែងដល់ប្រជាជនទូទាំងប្រទេស និងសូម្បីតែអនាគតរបស់កម្ពុជាទាំងមូល។ ការទទួលបានជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះ នឹងធ្វើឱ្យកម្ពុជាមានភាពល្បីល្បាញលើឆាកអន្តរជាតិ។ ប្រទេស និងតំបន់កាន់តែច្រើននឹងយល់ដឹងអំពីកម្ពុជាឡើងវិញ និងបង្កើតឥទ្ធិពលរបស់កម្ពុជាក្នុងសហគមន៍អន្តរជាតិ។ ថ្នាក់ដឹកនាំក្រុមហ៊ុននេះបន្តថា វាជាកិត្តិយសសម្រាប់ក្រុមហ៊ុនខ្លួនដែលបានឧបត្ថម្ភដល់ការប្រកួតកីឡាស៊ីហ្គេមលើកនេះ ក្រុមហ៊ុននឹងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកយ៉ាងសកម្មដល់សុខុមាលភាពសាធារណៈ និងពេលប្រកបអាជីវកម្មក៏មិនភ្លេចចូលរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែរ។សូមបញ្ជាក់ថា ក្រុមហ៊ុន Vantage Mining (Cambodia) Co., Ltd. ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រុមហ៊ុនមានម៉ាកយីហោធំៗពីរ គឺLUX-ASH និង Modern Grey។ ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងឯកសារអនុម័តពាក់ព័ន្ធ ដែលចេញដោយក្រសួងពាណិជ្ជកម្ម។…
-
ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ “ភាពអធិកអធម” នៃមិត្តភាពកម្ពុជាចិន (វីដេអូ)

-
ផ្សាយផ្ទាល់៖ ការប្រកួតកីឡាឧបសគ្គ (OBSTACLE RACE)

-
ផ្សាយផ្ទាល់ពិសេស 32nd SEA Games ៖ កីឡាបាល់លេីតុ ( Teqball ) ពីសាលកីឡានៃអគារខេមរានី
-
អគ្គនាយកប្រតិបត្តិ Nestle នៅកម្ពុជា បង្ហាញពីមោទកភាពដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ ៖ លោក Stephen Knight, អគ្គនាយកប្រតិបត្តិប្រចាំការិយាល័យតំណាងក្រុមហ៊ុន Nestle (Thai) Ltd នៅកម្ពុជា បង្ហាញពីមោទកភពដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ក្រុមហ៊ុន Nestle បានឧបត្ថម្ភ ម៉ៃឡូ (MILO) ជាភេសជ្ជៈឈានមុខគេ និងមានអាហាររូបត្ថម្ភរសជាតិសូកូឡា និងស្រូវសាលី សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ប្រារព្ឋឡើងនៅប្រទេសកម្ពុជា និងត្រូវបានគេចាត់ទុកថាជា ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំជាងគេ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។ លោក Stephen Knight, អគ្គនាយកប្រតិបត្តិប្រចាំការិយាល័យតំណាងក្រុមហ៊ុន Nestle (Thai) Ltd នៅកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ឋអំពីការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម នេះ ថា៖” MILO តែងតែជឿជាក់លើការរៀនសូត្រ តាមរយៈកីឡា ខណៈដែរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រកីឡានេះ គឺជាឪកាសដ៏ល្អបំផុតមួយ ដែលបង្ហាញពីតម្លៃរបស់អត្តពលិកនិមួយៗអាចរៀនសូត្រតាមរយៈកីឡា ដូចជា ការតស៊ូ ការប្ដេជ្ញាចិត្ត ការតាំងចិត្ត ភាពជាអ្នកដឹកនាំ…
-
ឯកឧត្តម នួន រតនៈ ពលរដ្ឋមកចូលរួមទទួលព្រះអាគ្គិជ័យកីឡាច្រើនជាងការគ្រោងទុកព្រោះតែចង់ឃើញអ្វីទៅជាព្រះអាគ្គិជ័យកីឡាដែលរៀបចំលើកដំបូងនៅកម្ពុជា

ខេត្តកំពង់ធំ ៖ ឯកឧត្តម នួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត កំពង់ធំ បានថ្លែងបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្ត កំពង់ធំ ចេញមកទទួលក្បួនដង្ហែព្រះអាគ្គិជ័យកីឡាតាមផ្លូវជាហូហែចាប់ពីព្រំប្រទល់ខេត្តសៀមរាបមកដល់ខេត្ត កំពង់ធំមានចំនួនច្រើនលើការគ្រោងទុកដែលរដ្ឋបាលខេត្តរៀបចំតាមគោលដៅ គឺ ដោយមូលហេតុប្រជាពលរដ្ឋគាត់ចង់ឃើញដោយផ្ទាល់ភ្នែកអ្វីទៅជាព្រះអាគ្គិកីឡាដែលជាភ្លើងគប់និមិត្តរូបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលរៀបចំលើកទី១នៅកម្ពុជា។ ឯកឧត្តម បានគូបញ្ជាក់ទៀតថា ព្រះអាគ្គីជ័យកីឡានេះ ដែលដង្ហែមកកាន់ខេត្ត កំពង់ធំ ពិតជាមានអត្ថន័យនិងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋចាស់ៗជាពិសេស បានដិតជាប់នៅក្នុងបេះដូងរបស់យុវជនជំនាន់ក្រោយព្រោះបានដាស់តឿនយុវជនជំនាន់ក្រោយឲ្យចូលរួមក្នុងវិស័យកីឡាកាន់តែខ្លាំង។ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ទៀតថា សម្រាប់ការទទួលស្វាគមន៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះឲ្យស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រដ្ឋាបាលខេត្តបានបង្កលក្ខណៈដាក់ស្លាយបន្តផ្ទាល់នៅតាមស្រុក និងក្រុង ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា ការប្រកួតកីឡាស៊ីហ្គេមសប្បាយរីករាយផងដែរ។ ឯកឧត្តម អភិបាលខេត្ត កំពង់ធំ បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំនេះ មានលក្ខណៈពិសេសច្រើន គឺ រៀបចំពេលដែលកម្ពុជាមានសុខសន្តិភាព រៀបចំពេលដែលកម្ពុជាបានត្រៀមគ្រប់បែបយ៉ាងមានន័យថា ហេដ្ឋារចនាសម្ព័ន្ធកីឡានិងធនធានកីឡាករកីឡាការិនីបានត្រៀមយ៉ាងល្អប្រសើរ និង បានបង្កលក្ខណៈជូនប្រជាពលរដ្ឋដូចជាការមិនលក់សំបុត្រចូលទស្សនា ពិសេសទៀតនោះ គឺមិនយកថ្លៃសិទ្ធិបន្តផ្ទាល់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម…
-
សាយផ្ទាល់ ៖ ការប្រកួតកីឡា បាល់ទះCambodia Vs Philippines

-
ផ្សាយផ្ទាល់ ៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់Indonesia Vs Myanmar
